ផ្កាអង្គាបុស្បក្រោយភ្លៀង…
ខែតុលា 10, 2010 at 8:30 ល្ងាច មតិ 10
ឆ្ងល់ថាម៉េចក៏ទូរស័ព្ទខ្ញុំថតរូបមិនច្បាស់?
មេឃនៅតែរលឹម… ខ្ញុំជិះម៉ូតូកាត់ភ្លៀងធំមកផ្ទះ គឺថាទទឹកជោកគ្មានសល់សាច់។ ល្ងាចមិញចេញក្រៅអត់យកអាវភ្លៀងតាម អ៊ីចឹងក៏សម្រេចចិត្តជិះកាត់ភ្លៀងឱ្យរងាញាក់ម្ដង។ មកដល់ផ្ទះញ៉ាំមី 😆 ឆ្ងាញ់ អាចតបស្នងនឹងភាពរងាបាន។ និយាយពីអារម្មណ៍វិញ… គឺផ្កាអង្គាបុស្ប 😀 ស្អាតខ្លាំងណាស់! អារម្មណ៍កាលឈរក្រោមដើមអង្គាបុស្បនោះអស្ចារ្យមែនទែន។ ល្ងាចមិញនេះភ្លៀងមិនខ្លាំងប៉ុន្មានទេ ខ្ញុំក៏ចូលលេងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយដើរមើលទេសភាពពេលភ្លៀងរាំងនៅទីនោះ… ស្រស់ស្រទន់ណាស់ ទាំងដើមឈើ ទាំងទឹកស្ទឹង ទាំងមេឃ… ខ្ញុំដើរទៅក្រោមដើមអង្គាបុស្ប… ផ្ការីកក្រោយភ្លៀងស្អាតខ្លាំងណាស់… យកដៃបេះផ្កាមួយមកស្រាប់តែរីកក្នុងដៃខ្ញុំទៀត (តិចថាមិនជឿ) ផ្កាពណ៌សក្បុស ជាចង្កោមៗ លេចចេញពីស្លឹកពណ៌បៃតង… ឃើញហើយរំភើប… អារម្មណ៍នោះពិបាកប្រាប់ណាស់ ហើយអស់សំណើចខ្លួនឯងថា គ្រាន់តែឃើញផ្កាសោះសប្បាយចិត្តដល់ថ្នាក់នេះទៅកើត។ មិនធ្លាប់ជួបមិនដឹងទេ គឺចង្កោមផ្កាអង្គាបុស្បនោះហាក់នាំគ្នាញញឹមដាក់ខ្ញុំ ហើយសាយក្លិនក្រអូបប្រហើរ ឱ្យខ្ញុំទទួលអារម្មណ៍នៃសុភមង្គលក្រោយភ្លៀងធ្លាក់… ពេលនោះខ្ញុំឯកោណាស់ តែត្រូវប្ដូរអារម្មណ៍ពេលសម្លឹងមើលទៅផ្កាទាំងនោះ។ …មែនហើយពេលនេះនៅក្នុងបន្ទប់ខ្ញុំមានផ្កាអង្គាបុស្បមួយមែកដាក់ជាប់មាត់បង្អួច ហេហេ 😉
Entry filed under: អារម្មណ៍.
10 មតិ Add your own
ទំលាក់ មួយចំលើយតប ទៅ Sopheakna បោះបង់ការឆ្លើយតប
Trackback this post | Subscribe to the comments via RSS Feed
1. ឧត្តម | ខែតុលា 10, 2010 ម៉ោង 9:12 ល្ងាច
ញុមអត់ដែលស្គាល់ផង! រាងមិចទៅផ្កាហ្នឹងបង!
2. ចាន់ផល | ខែតុលា 10, 2010 ម៉ោង 9:17 ល្ងាច
🙂 មើលរូបថតទៅ!
3. ឧត្តម | ខែតុលា 10, 2010 ម៉ោង 9:19 ល្ងាច
មើលមិនដឹងទេ ព្រាលៗ
4. sophatcam | ខែតុលា 10, 2010 ម៉ោង 9:32 ល្ងាច
ផ្ការីក្នុងដៃអីគេ
មានណាគេជឿអត់នឹង ? ហេហេ…ប្រហែលជាមើរឿងប្រលោមលោកច្រើនពេកហើយមើទៅ!:D
5. ចាន់ផល | ខែតុលា 10, 2010 ម៉ោង 10:37 ល្ងាច
ថាមិនជឿ មិនជឿមែន 😀 គឺមែនណា៎ កាលនៅជាប់ដើមវាក្រពុំទេ លុះដល់ដៃខ្ញុំ វាក៏រីក 😆
6. Sopheakna | ខែតុលា 11, 2010 ម៉ោង 11:02 ព្រឹក
I think maybe you like to use your feeling to anywhere with the natural too much ! It was made u feel great!
Maybe it is possible………………….!
7. សុភាព | ខែតុលា 11, 2010 ម៉ោង 4:39 ល្ងាច
ពិតជាមិនគួរអោយជៀទាល់តែសោះ នេះបងប្រហែលជាគិតនិងសរសេរ រឿងច្រើនពេកហើយណា ។។។
8. sophatcam | ខែតុលា 11, 2010 ម៉ោង 9:01 ល្ងាច
ហឺយ…អ្នកនិពន្ធតែប៉ុណ្ណឹង ពូកែសរសេរណាស់ 😀
9. ញឹក បុរិន្ទ | ខែតុលា 12, 2010 ម៉ោង 1:33 ល្ងាច
ផ្កាអង្គាបុស្បក្រោយភ្លៀង អត់ឃើញអាលីង!
10. កួរស្រូវ | ខែតុលា 12, 2010 ម៉ោង 7:51 ល្ងាច
រូបគ្មានព្រលឹង (Avatar) គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត ផលិតឡើងនៅសហរដ្ឋអាមេរិក នៅក្នុងកំឡុងឆ្នាំ ២០០៩ ។ ខ្សែភាពយន្តនេះ ទទួលបានការគាំទ្រនិងការស្ងើចសរសើរពីទស្សនិកជនជាច្រើនរយលាននាក់ នៅជុំវិញពិភពលោកយើងនេះ។
ខ្សែភាពយន្តនេះ និយាយរៀបរាប់ពីហេតុការណ៍ដែលអាចកើតមានឡើងនៅក្នុងអនាគតកាល គឺនៅក្នុងឆ្នាំ ២១៥៤ ។ គឺថា បើតាមការស្រមើស្រមៃរបស់អ្នកនិពន្ធ នៅពេលនោះប្រហែលជាមានក្រុមហ៊ុនជីកយករ៉ែដ៏ធំមួយមានឈ្មោះថា RDA នឹងទៅជីកយករ៉ែពិសេសម៉្យាង នៅក្នុងភពមួយ ដែលស្ថិតនៅយ៉ាងឆ្ងាយពីភពផែនដីយើងនេះ។ ភពនោះមានឈ្មោះថា Pandora ហើយរ៉ែពិសេសដែលត្រូវជីកយកនោះ គឺជាអង្គធាតុ unobtanium ដែលជាអង្គធាតុនៃការស្រមើស្រមៃរបស់អ្នកនិពន្ធ ហើយដែលអ្នកនិពន្ធចាត់ទុកថា ជាអង្គធាតុដ៏មានតម្លៃជាទីបំផុត។
ក៏ប៉ុន្តែ នៅក្នុងភព Pandora នោះ មានសភាវៈម៉្យាង ដែលមានលក្ខណៈពាក់កណ្តាលសត្វ និងពាក់កណ្តាលមនុស្សរស់នៅទីនោះ។ សភាវៈនោះ ត្រូវបានគេចាត់ទុកថាជាប្រជារាស្ត្រប្រចាំភព Pandora និងជាកុលសម្ព័ន្ធ Na’vi ។ កុលសម្ព័ន្ធនេះរស់នៅតាមបែបធម្មជាតិសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើចំណេះដឹងវិទ្យាសាស្ត្រ-បច្ចេកទេស ដូចពួកមនុស្សយើងនៅលើភពផែនដីនេះឡើយ។
ហើយដើម្បីឲ្យបានស្គាល់ច្បាស់ពីជីវិតសត្វនិងធម្មជាតិដែលមាននៅក្នុងភព Pandora ក្រុមអ្នកប្រាជ្ញមួយក្រុមនៃភពផែនដី បានបង្កើតជាសំបករូបកាយគ្មានព្រលឹងម៉្យាង ដែលមានភិនភាគនិងលក្ខណៈជីវសាស្ត្រដូចគ្នាបេះបិទទៅនឹងរូបកាយរបស់ប្រជារាស្ត្រនៃកុលសម្ព័ន្ធ Na’vi ប្រចាំភពនោះ។ រូបកាយគ្មានព្រលឹងនោះ ត្រូវបានគេឲ្យឈ្មោះថា Avatar ដែលមានប្រព័ន្ធខួរក្បាលអាចត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធខួរក្បាលរបស់មនុស្សនៃភពផែនដី។ ដូចនេះ នៅពេលដែលប្រព័ន្ធខួរក្បាលនៃរូប Avatar នោះត្រូវបានតភ្ជាប់ទៅនឹងប្រព័ន្ធខួរក្បាលរបស់អ្នកណាម្នាក់នៃភពផែនដី រូប Avatar នោះនឹងក្លាយទៅជារូបកាយទីពីររបស់មនុស្សនៃភពផែនដី ពីព្រោះបើមនុស្សនៃភពផែនដីគិតនិងឬធ្វើសកម្មភាពយ៉ាងម៉េច រូប Avatar នោះក៏គិតនិងឬធ្វើសកម្មភាពយ៉ាងនោះដែរ។ យើងអាចនិយាយបានម៉្យាងទៀតថា ការតភ្ជាប់ប្រព័ន្ធខួរក្បាលតាមរបៀបនេះ គឺជាការបញ្ចូលព្រលឹងរបស់មនុស្សទៅក្នុងរូប Avatar នោះ។
ទន្ទឹមនឹងការប្រើប្រាស់រូប Avatar នេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃភពផែនដី ក៏បានបង្កើតផងដែរនូវរូបមនុស្សយន្តមួយប្រភេទទៀត ដែលអាចត្រូវបញ្ជាដោយផ្ទាល់ ដោយការចូលខ្លួនទៅក្នុងរូបមនុស្សយន្តនោះ ដោយផ្ទាល់តែម្តង។
ការបង្កើតរូប Avatar និងរូបមនុស្សយន្តទាំងនោះ គឺជាសេចក្តីត្រូវយ៉ាងចាំបាច់សម្រាប់មនុស្សនៃភពផែនដី ដើម្បីអាចរស់នៅ និងអាចដើរហើរនៅក្នុងភព Pandora នោះបានតាមរយៈរូបទាំងនោះ។ ពីព្រោះនៅក្នុងភពនោះ គ្មានខ្យល់សម្រាប់ដកដង្ហើមទេ។ ក៏ប៉ុន្តែ នៅមានមធ្យោបាយមួយទៀតសម្រាប់ពួកគេ គឺថាបើពួកគេពិតជាចង់ចេញដើរហើរនៅក្នុងភពនោះដោយប្រើប្រាស់រូបកាយរបស់ពួកគេផ្ទាល់តែម្តង ពួកគេចាំចាច់ត្រូវពាក់ឧបករណ៍បាំងមុខម៉្យាង សម្រាប់កែឧស្ម័ននៅទីនោះ ឲ្យមកជាខ្យល់ដកដង្ហើមធម្មតា។ តែបើរបាំងមុខរបស់ពួកគេលែងដំណើរការ ឬត្រូវខូចខាតដោយប្រការណាមួយ ពួកគេនឹងត្រូវដាច់ខ្យល់ស្លាប់មួយរំពេច ដោយការខ្វះខ្យល់ដកដង្ហើម។
បើនិយាយពីពួកកុលសម្ព័ន្ធ Na’vi ប្រចាំភព Pandora នោះវិញម្តង ពួកគេមិនទទួលស្វាគមន៍ពួកមនុស្សនៃភពផែនដីឡើយ។ ហើយពួកគេបានចាត់ទុកការលុកលុយនៅក្នុងភពរបស់ពួកគេ គឺជាការរំលោភឈ្លានពានទៅលើអធិបតេយ្យភាពរបស់ពួកគេ។ លើសពីនេះទៀត ពួកគេតែងតែកាន់អាវុធប្រយុទ្ធប្រឆាំងជានិច្ចកាល នៅពេលពួកគេជួបនឹងមនុស្សភពផែនដីម្តងៗ។ មួយវិញទៀត ថ្វីត្បិតតែពួកកុលសម្ព័ន្ធ Na’vi គ្មានចំណេះដឹងនៅក្នុងវិស័យវិទ្យាសាស្ត្រ-បច្ចេកទេសដូចមនុស្សនៅភពផែនដីយើងនេះក៏ដោយ ក៏ប៉ុន្តែពួកគេអាចតភ្ជាប់វិញ្ញាណរបស់ពួកគេទៅនឹងវិញ្ញាណរបស់សត្វផ្សេងៗបាន តាមរយៈចុងសក់របស់ពួកគេ។ ហើយនៅពេលដែលវិញ្ញាណរបស់ពួកគេត្រូវបានតភ្ជាប់ទៅនឹងវិញ្ញាណរបស់សត្វផ្សេងៗរួចហើយ ពួកគេនឹងអាចត្រួតត្រាចិត្តគំនិតរបស់សត្វទាំងនោះបាន តាមរយៈការគិតរបស់ពួកគេ។
ដោយឡែក នៅក្នុងក្រុមមនុស្សនៃភពផែនដី ដែលជាអ្នកឯកទេសខាងប្រើប្រាស់រូប Avatar មានកម្លោះខ្វិនជើងម្នាក់ បានតភ្ជាប់ប្រព័ន្ធខួរក្បាលរបស់គេទៅនឹងប្រព័ន្ធខួរក្បាលនៃរូប Avatar ដែលជាកម្លោះដ៏សង្ហារម្នាក់។ រួចហើយ កម្លោះខ្វិនជើងនោះ បានប្រើប្រាស់រូប Avatar របស់ខ្លួន ដើរស្រាវជ្រាវរុករកនៅពាសពេញព្រៃនៃភព Pandora ជាមួយនឹងរូប Avatar មួយចំនួនទៀត។ ចៃដន្យអាក្រក់ កម្លោះខ្វិនជើងបានជួបនឹងសត្វសាហាវប្រចាំភព Pandora ដែលបានដេញតាមយាយីរូប Avatar របស់គេ រហូតដល់ធ្លាក់ក្នុងជ្រោះមួយយ៉ាងជ្រៅ។ ក៏ប៉ុន្តែ ជាភ័ព្វសំណាងល្អ កម្លោះខ្វិនជើងត្រូវបានជួយសង្គ្រោះដោយយុវតីនៃកុលសម្ព័ន្ធ Na’vi ដ៏ស្រស់ស្អាតម្នាក់។ ចាប់តាំងពីពេលនោះមក ពន្លកស្នេហ៍ក៏បានបដិសណ្ធិឡើង រវាងរូបគេនិងយុវតីដ៏ស្រស់ស្អាតនោះ។
តើបន្ទាប់ពីនោះមក ខ្សែជីវិតនៃរូប Avatar របស់កម្លោះខ្វិនជើងនឹងក្លាយទៅជាយ៉ាងដែរ?
តើការទន្ទ្រានជីកយករ៉ែ unobtanium របស់មនុស្សភពផែនដីបានសម្រេចដែរឬទេ?
បើចង់ដឹងច្បាស់ សូមអស់លោកអ្នកនាងកញ្ញាទស្សនាខ្សែភាពយន្តខាងក្រោមនេះ៖
http://www.youtube.com/view_play_list?p=55581E1739B93085