អំពីខ្ញុំ

Chanphal5

 

សូមស្វាគមន៍!

ខ្ញុំឈ្មោះ សុខ ចាន់ផល ជាអ្នកនិពន្ធ មិនសូវល្បីទេ តែមានរឿងចង់ប្រាប់គេគ្រប់គ្នា ក៏ខំសរសេរបានមួយចំនួន ហើយនឹងផ្សាយក្នុងប្លក់នេះជាបន្តបន្ទាប់…

សូមណែនាំខ្លួនបន្ថែមទៀត៖

តាំងពីតូចមកខ្ញុំជាមនុស្សក្បាលរឹង ខឹងអ្នកណាក៏លួចគុំក្នុងចិត្ត តែមិនដែលបានសងសឹកអ្នកណាម្នាក់ឡើយ ព្រោះអាណិតគេ។ ខ្ញុំរៀនពូកែណាស់ ឆាប់យល់ឆាប់ចាំ តែទម្លាប់រៀនតែអ្វីខ្លួនចូលចិត្ត អត់ចេះទន្ទេញមេរៀនទេ ចាប់អារម្មណ៍តែការបង្កើតថ្មី ហើយខ្ញុំមិនសូវចេះនិយាយស្ដីទេ ព្រោះបើនិយាយមកខ្លាចគេស្អប់ឈប់រាប់រក អ៊ីចឹងក៏ធ្វើចរិតសុភាពតែរហូតមក។

ចំណង់ចំណូលចិត្ត៖

ចូលចិត្តជាងគេ ដេក ហើយស្អប់ការក្រោកពីព្រលឹម! ថ្មីៗនេះចូលចិត្តមើលកុនរ៉ូម៉េនទិក ពិសេសគឺរឿងណាដែលតួអង្គនិយាយសាច់រឿងប្រាប់ដោយបទពណ៌នាដួងចិត្ត «ឧ. គ្រានោះអារម្មណ៍ខ្ញុំប្រៀបបាននឹងស្លឹកឈើដ៏តូចស្ដើង កំពុងរសាត់វិលវល់ក្នុងខ្យល់កួច រួចក៏បោកបក់ឱ្យធ្លាក់ទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ… គឺអណ្ដែតទៅដោយគ្មានគោលដៅ…»​គឺបែបហ្នឹងហើយនឹងអាចទាញអារម្មណ៍ខ្ញុំឱ្យអណ្ដែតអណ្ដូងមិនខាន តែឥឡូវលែងហ៊ានយកអារម្មណ៍និយាយជាមួយគេហើយ ខ្លាចគេថាឆ្កួត!

ខ្ញុំចូលចិត្តភ្លៀងណាស់ ហើយពេលខ្ញុំកំពុងសរសេរអត្ថបទនេះមេឃក៏កំពុងធ្លាក់ភ្លៀងដែរ… ឃើញទិដ្ឋភាពភ្លៀង និងបានស្ដាប់សំឡេងទឹកភ្លៀង ខ្ញុំមានអារម្មណ៍ស្ទើរស្លាប់ស្ទើររស់យ៉ាងម៉េចទេ! មួយទៀតចូលចិត្តផ្កាម្លិះ ចង់សាងផ្ទះតូចមួយនៅជើងភ្នំ ក្បែរមាត់សមុទ្ទ រួចតាំងដាំដើមផ្កាម្លិះនៅជុំវិញផ្ទះ គ្រាន់ពេលខ្យល់បក់មកសាយក្លិនប៉ះច្រមុះ។

ស្ដាប់ចម្រៀង លោក ស៊ីន ស៊ីសាមុត និង អ្នកនាង ម៉េង កែវពេជ្ជតា កណ្ដាលយប់ ហើយអង្គុយឬដេកក៏បាន គឺមើលមេឃ មើលលោកខែ មើលផ្កាយ មើលពពក ពិតជាមានក្តីសុខណាស់។

សរុប៖

ខ្ញុំមានគុណវិបត្តិច្រើនបន្តិចហើយ ហើយស្ដាប់ទៅក៏ខ្ជិលណាស់ដែរ អត់ចូលចិត្តរៀនសូត្រប៉ុន្មានទេ តែចូលចិត្តអ្នករៀនសូត្រណាស់។  ទោះយ៉ាងណា សូមទោសមុនឱ្យហើយ ចំពោះរាល់ពាក្យពេចន៍របស់ខ្ញុំ មិនថាប្រើនៅក្នុងប្លក់នេះ ឬក៏ក្នុងបទនិពន្ធផ្សេងៗ ប្រសិនបើមានពាក្យឈ្លើយ ឬស្ដាប់ទៅទើសត្រចៀក ប្រិយមិត្តអាចរក្សាទុកក្នុងចិត្ត ឬរិះគន់ត្រង់ៗ ហើយខ្ញុំនឹងព្យាយាមកែខ្លួនឯងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សល្អម្នាក់ក្នុងលោកនេះ…

អរគុណគ្រប់គ្នាដែលចំណាយពេលអាន!

អូ! ភ្លេចប្រាប់អាសយដ្ឋានអ៊ីម៉ែល៖ chanphalsok@yahoo.com

202 មតិ Add your own

  • 1. រាសីហ៍  |  ខែសីហា 9, 2009 ម៉ោង 7:51 ព្រឹក

    I cannot c ur face clearly!

    ឆ្លើយតប
  • 3. -:-បាត់ដំបង-:-  |  ខែសីហា 24, 2009 ម៉ោង 1:40 ព្រឹក

    សួស្តីចាន់ផល! រីករាយបានមកប្លកនេះ

    ឆ្លើយតប
  • 4. nimol  |  ខែកញ្ញា 3, 2009 ម៉ោង 3:40 ព្រឹក

    សួស្ដី​ចាន់​ផល! សុខ​សប្បាយ​ទេ? ខ្ញុំ​ទើប​នឹង​ស្គាល់​ប្លក់​នេះ​តាម​រយៈ​ប្លក់​រចនា។ សូម​សំណាង​ល្អ​ណ៎ា។

    ឆ្លើយតប
    • 5. sokchanphal  |  ខែកញ្ញា 3, 2009 ម៉ោង 8:35 ព្រឹក

      អរគុណ និមល!​ខ្ញុំសុខទុក្ខធម្មតា ហើយសង្ឃឹមថា និមល ក៏មានសំណាងល្អ!

      ឆ្លើយតប
  • 6. ប៊ុនលី  |  ខែកញ្ញា 8, 2009 ម៉ោង 4:52 ព្រឹក

    សួស្តី ផល ! ខុំ្ រីករាយណាស់បានចូលមកប្លក់ ផល។​

    ឆ្លើយតប
  • 7. បាត់ដំបង  |  ខែកញ្ញា 8, 2009 ម៉ោង 8:22 ព្រឹក

    ផលដូចខ្ញុំម៉្លេះ! ខ្ញុំចូលចិត្តភ្លៀងណាស់ ។ ភ្លៀងកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៌ស្រស់ស្រាយ និង ក្លាហាទៀត

    ឆ្លើយតប
    • 8. sokchanphal  |  ខែកញ្ញា 8, 2009 ម៉ោង 10:23 ព្រឹក

      ពេលមានភ្លៀងធ្លាក់​ខ្ញុំមានអារម្មណ៍កក់ក្ដៅចម្លែក​ហើយចូលចិត្តដេកស្ដាប់ទឹកភ្លៀង…​កំប្លែងណាស់​ព្រោះខ្ញុំចូលចិត្តស្ដាប់ចម្រៀងពេលចូលដេក​ប៉ុន្ដែដល់មានភ្លៀង​ត្រូវរើសយកមួយ​ខ្ញុំក៏បិទចម្រៀង។

      ឆ្លើយតប
      • 9. វណ្ណ  |  ខែកញ្ញា 28, 2009 ម៉ោង 10:44 ព្រឹក

        ខុសពីខ្ញុំ នៅពេលដែលមានភ្លៀងធ្លាក់ វាធ្វើអោយខ្ញុំមានអារម្មណ៍ កណ្តោចកណ្តែង ឯកោ ហើយស្ទើរតែចង់យំដោយមិនដឹងខ្លួន។ ក្រៅពីនោះទៀតធុញទ្រាន់ ព្រោះពិបាកចេញទៅខាងក្រៅ​ ជាពិសេសពេលភ្លៀងហើយ ទឹកលិច កខ្វក់៕

  • 10. រចនា  |  ខែកញ្ញា 12, 2009 ម៉ោង 4:00 ព្រឹក

    មាន​អ្នក​ចូល​ចិត្ត​ភ្លៀង​ច្រើន​ណាស់​ណ៎? មិន​ដែល​ដឹង​សោះ! ^^ ខ្ញុំ​ក៏​ចូលចិត្ត​ភ្លៀង​ដែរ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ឈ្មោះ​ Rainna 😛

    ឆ្លើយតប
    • 11. វឌ្ឍនា  |  ខែកញ្ញា 28, 2009 ម៉ោង 11:16 ព្រឹក

      មិនមែនព្រោះទឹកភ្លៀងជួយលាក់ទឹកភ្នែកទេឬទើបចូលចិត្តយ៉ាងនេះ?

      ឆ្លើយតប
      • 12. Chanphal  |  ខែកញ្ញា 29, 2009 ម៉ោង 8:30 ព្រឹក

        ប្រហែលអ៊ីចឹងហើយ វឌ្ឍនា ខ្ញុំឯកភាព!

      • 13. សេរីបណ្ឌិត  |  ខែធ្នូ 1, 2009 ម៉ោង 8:56 ព្រឹក

        សម្រាប់​ខ្ញុំ​វិញ, ឱ្យ​តែ​ពេល​មាន​រឿង​អ្វី​ដែល​ខ្ញុំ​គិត​មិន​យល់ ពិបាក​ចិត្ត​ខ្លាំង​ពេក ខ្ញុំ​តែង​តែង​ទៅ​ឈរ ឬ អង្គុយ​ហាល​ភ្លៀង ។
        ប៉ុន្តែ​បើ​រចនា​វិញ​សង្ស័យ​តែ​ថា ដោយ​សារ​តែ​ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក​ផង​មិន​ដឹង ។

      • 14. ទន្សាយតូច  |  ខែធ្នូ 25, 2009 ម៉ោង 8:47 ល្ងាច

        ចំនែកខ្ញុំចូលចិត្តរត់លេងដេញគ្នាជាមួយមិត្តភក្តិក្រោមទឹកភ្លៀង…
        មិនដឹងម៉េចដែរគ្រាន់តែដឹងថាមានអារម្មណ៍សប្បាយ តែពេលលេង
        ហើយច្បាស់ជាត្រួវមាត់ម៉ាក់មិនខាន!

  • 15. ចង់ដឹង (changdoeng)  |  ខែកញ្ញា 28, 2009 ម៉ោង 10:25 ព្រឹក

    សួស្តីអនុស្សា! ខ្ញុំមកដល់ផ្ទះហើយ…មានអីទទួលទេ? អនុស្សា សរសេរប្រវត្តិរូបបានក្បោះក្បាយណាស់ហ្ន៎! ពិតជាគួរឱ្យចាប់ អារម្មណ៍មែន។ រអាស្ទីលក្បាលរឹងចេះតាំងពីក្មេងមក បែបឥឡូវ កាន់តែស្ទាត់ហើយមើលទៅ។ បើនិយាយពីរឿងរៀន ខ្ញុំនេះផ្ទុយ ពីអនុស្សា…រៀនស្អីក៏មិន ចេះដែរ ពេលខ្លះអាណិតគ្រូៗខ្ញុំដល់ ហើយខំពន្យល់ផង ប្រើទណ្ឌកម្មផង នៅតែខ្ញុំរៀនមិនចេះ…. នឹងឃើញឡើងវិញដូចជាអាណិតពួកគាត់ដល់ហើយ ឱ្យតែដល់ ពេលបង្រៀនខ្ញុំម្តងៗ ត្រូវអង្គុយដង្ហោះព្រោះពន្យល់អត់យល់សោះ បើត្រូវរំពាត់វិញនោះ គឹក្រិនខ្លួនអស់ហើយ គ្រូៗត្រូវតែរកថ្នាំជំនួយ កម្លាំងមកពិសាបន្ថែមទើបទៅរួច។ រឿងភ្លៀងវិញរិតតែឆ្ងាយទៀត ហើយ បើនៅតាមខេត្តឆ្ងាយតែឯងវិញគឺពិតជាធ្វើឱ្យស្រណោះ ស្រណោកខ្លាំងណាស់ ទ្វីត្បិតតែក្រោយពេលភ្លៀងរុក្ខជាតិនានា ហាក់ដូចជាស្រស់ញញឹម។ ប៉ុន្តែពេលខ្លះខ្ញុំក៏ចូលចិត្តភ្លៀងដែរ បានលេសមិនបាច់ទៅរៀន…ហាហា… ខ្ញុំចូលចិត្តជំនោរខែវិច្ឆិកា ជាពិសេស ព្រោះផ្ទៃមេឃស្រឡះល្អ ថែមទាំងមានខ្យល់បក់មក ពីទិសខាងជើងទៀត ពិតជាស្អាតណាស់សម្រាប់រូបខ្ញុំ។

    ឆ្លើយតប
    • 16. Chanphal  |  ខែកញ្ញា 29, 2009 ម៉ោង 8:38 ព្រឹក

      កាលវេលានីមួយៗមានលក្ខណៈពិសេសរបស់ខ្លួន គឺសុទ្ធតែគួរឱ្យស្រណោះទាំងគ្រប់រដូវហ្នឹង ហើយ ចង់ដឹង នេះចេះតែជឿខ្ញុំអួតដែរ! មនុស្សពូកែគេដាក់ខ្លួន គ្មានអ្នកណាប្រកាសប្រាប់គេ ថាខ្លួនឯងរៀនពូកែ ដូចជាខ្ញុំអ៊ីចឹងទេ។ អូហ៍! ភ្លេចស្វាគមន៍មកកាន់ផ្ទះខ្ញុំ!

      ឆ្លើយតប
      • 17. ចង់ដឹង (changdoeng)  |  ខែកញ្ញា 29, 2009 ម៉ោង 9:05 ព្រឹក

        ហេ..ហេ…ផ្ទះហ្នឹងមានរឿងប្លែកៗអាន ច្បាស់ជាមកញឹកញាប់ហើយ ចាំតែទទួលទៅ។

  • 18. វណ្ណ  |  ខែកញ្ញា 28, 2009 ម៉ោង 10:42 ព្រឹក

    សូមដាក់រូបថតអោយច្បាស់បន្តិចបានទេ? ព្រោះចង់ស្គាល់អ្នកនិពន្ធច្បាស់បន្តិច។

    ឆ្លើយតប
    • 19. Chanphal  |  ខែកញ្ញា 29, 2009 ម៉ោង 8:41 ព្រឹក

      វណ្ណ! ខ្ញុំខំយករូបច្បាស់ទៅកែឱ្យមិនច្បាស់អីចឹងណា! អត់អីទេ ចាំថ្ងៃណាមួយចៃដន្យ ថតរូបបានស្អាត ចាំខ្ញុំដាក់ទាំងច្បាស់!

      ឆ្លើយតប
  • 20. កញ្ញា  |  ខែកញ្ញា 28, 2009 ម៉ោង 11:00 ព្រឹក

    ខ្ញុំបានឃើញប្លក់នេះយូរហើយតែមិនសូវបានឈាងចូល។​​ថ្ងៃនេះមានពេលបានអាន​អត្ថបទជាច្រើនក្នុងប្លក់នេះ​។​
    អ្វីដែលគួរឲចាប់អារម្មណ៍នោះគឺចំណង់ចំនូលចិត្ត​លើផ្កាម្លិះ​ព្រោះវាស្រដៀងនឹងការចូលចិត្តរបស់ខ្ញុំដែរ។​​
    ពពួកផ្កាពណ៌ស​ដែលមានក្លិនក្រអូបដូចជា​ផ្កាម្លិះ​និរតី​។ល។​​សុទ្ធតែជាសំណប់ចិត្តខ្ញុំទាំងអស់​​ឃើញវាពេលណា​អារម្មណ៍ល្អពេលនោះ​ហើយចង់តែយកមកដាក់ក្បែរខ្លួន។
    ហើយបើពេលយប់បានដេកមើលមេឃមើលផ្កាយ​ក្រោម​ខ្យល់រំភើយៗ​ស្រង់ក្លិនផ្កា​ស្តាប់ចំរៀងលន្លង់លន្លោច​វិញ​គឺអារម្មណ៍​ស្ងប់ដូចទឹកអញ្ចឹង។​

    ឆ្លើយតប
    • 21. Chanphal  |  ខែកញ្ញា 29, 2009 ម៉ោង 8:47 ព្រឹក

      សួស្ដី កញ្ញា! ឮ កញ្ញា និយាយអ៊ីចឹង ខ្ញុំនឹកស្រណោះស្រុកកំណើតខ្ញុំមែនទែន គឺតាមផ្ទះនីមួយៗគេចូលចិត្តដាំប្រភេទផ្កាទាំងអស់នេះ។ ផ្កាពណ៌ស គឺមានលក្ខណៈថ្លៃថ្នូរ ហើយអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់ទៀតផង!

      ឆ្លើយតប
  • 22. វឌ្ឍនា  |  ខែកញ្ញា 28, 2009 ម៉ោង 11:15 ព្រឹក

    ខ្ញុំអត់ចូលចិត្តភ្លៀងទេ.. ព្រោះទឹកភ្លៀងធ្វើអោយស្បែកខ្ញុំឡើងកន្ទួល (មានប្រតិកម្ម) មនុស្សយ៉ាប់ជាងគេគឺខ្ញុំហេហេហេ 😀

    ឆ្លើយតប
  • 23. Chanphal  |  ខែតុលា 5, 2009 ម៉ោង 4:34 ព្រឹក

    អត្ថបទខាងលើ ខ្ញុំភ្លេចប្រាប់ថាចូលចិត្តញ៉ាំម្ហូបអី? ប៉ុន្តែវាអាចប្រែប្រួលទៅថ្ងៃក្រោយ បានមិនសូវចង់និយាយ គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំចេះតែនឹកឃើញកាលពីក្មេង ធ្លាប់ជិះកាណូតពីស្រុកខ្ញុំមកភ្នំពេញ ហើយទិញបាយខ្ចប់ស្ទឹកឈូកញ៉ាំតាមផ្លូវ គឺវាមានក្លិនឈ្ងុយខ្លាំងណាស់! បាយខ្ចប់ស្លឹកឈូក ញ៉ាំជាមួយពងទាប្រៃ ត្រសក់ត្រាំ ឬក៏សាច់ងៀត…មិនដឹងថាតើពេលណាអាចជួបរសជាតិនោះទៀតេទ…

    ឆ្លើយតប
  • 24. cambomaths  |  ខែតុលា 6, 2009 ម៉ោង 3:22 ល្ងាច

    សួស្តីចាន់ផល សុខសប្យាយជាទេ?
    ដឹង​ទេ​ខ្ញុំចូល​ចិត្ត​បទ​ចម្រៀង ដែល​ជា​ស្នាដៃ​និពន្ធ​របស់ ចាន់​ផល​ ណាស់​ ពិសេស គឺ​បទ “ឈាមពេជ្រ” ខ្ញុំ​មិន​ដាច់​ចិត្ត​លប់បទនេះចេញ ពី​ទូរសព្ទ័ រឺ ក៏ កុំព្យួទ័រ​របស់ខ្ញុំ​ឡើយ ហើយ​ពេល​បាន​ស្តាប់បទនេះ​ម្តងៗ ខ្ញុំ​តែង​តែ​នឹកគិត​ដល់​អ្នក​ម្តាយ​របស់ខ្ញុំ ដែល​គាត់​កំពុងឈឺ ដេកលើគ្រែ នៅ​ឯ​ស្រុក​កំណើតឯ នោះ។​ ពេលខ្លះខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ក៏មាន។ ខ្ញុំ​ចាំមិនភ្លិច​ទេ​ពេលខ្ញុំ​ទៅលេង​ផ្ទះ​ម្តងៗ ម្តាយ​របស់ខ្ញុំ គាត់​តែង​សួរ​ឲ្យ​ខ្ញុំ​ចាក់​នូវ​បទចម្រៀង​មួយ​បទនេះឲ្យគាត់ស្តាប់ ពេល​ឃើញ​ទិដ្ឋភាព​ដូច​នេះខ្ញុំ​ចង់​តែ​យំទេ ។ ម្តាយ​របស់​ខ្ញុំ​គាត់ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការខ្លាំងណាស់​ដើម្បី​រក​ប្រាក់ឲ្យ​កូន​បាន​រៀ​ន​បន្ត រហូត​ដល់ធ្លាក់​ខ្លួនឈឺ ដេក​នៅលើ​គ្រែ​មិន​អាច​ដើរ​ទៅណារួច។
    ខ្ញុំ​មាន​សំណូម​ពរមួយ​ចង់ឲ្យ ចាន់ផល និពន្ធ​បទ​ចម្រៀង​មួយ​បទ ដែល​និយាយពី​ ការ​ខិតខំប្រឹង​ប្រែង​របស់ឪពុក ម្តាយ​ដែល​លោកទាំង​ពីរបានពុះពារ ខិតខំធ្វើការ ដោយ​ធ្វើ​យ៉ាង​ណា​រក​ឲ្យ​កូន​បាន​រៀន​ខ្ពង់​ខ្ពស់ ដោយ​មិនគិត​ពីខ្លួនឯង រហូត​ដល់​ខ្លួនឈឺ​ធ្វើ​អ្វី​មិនកើត។ ហើយ​ជាទី​បញ្វប់បំណង​ប្រថា្ន​របស់គាត់​បានក្លាយ​ជាការពិត ដោយ​កូន​របស់គាត់​រៀន​ចប់​បាន​ការងារសមស្រប​មួយ បាន​ប្រាក់​យក​មក​មើល​ជម្ងឺរបស់គាត់​លុះ​ត្រា​ ជាសះស្បើយ។ ហើយ​កូន​គាត់​ក៏​មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​ថែរក្សាគាត់​ ជារៀង​ទៅ​អើយ!
    ខ្ញុំសង្ឃឹម​ថា ចាន់ផល និងព្យាយាម​ចំណាយ​ពេល​ទំនេរ សរសេរ​ពី​បទ​ចម្រៀងនេះ ។
    សូម​អរគុណ​ទុកជាមុន

    ឆ្លើយតប
    • 25. sokchanphal  |  ខែតុលា 7, 2009 ម៉ោង 3:45 ព្រឹក

      ខ្ញុំរំភើបចំពោះទឹកចិត្តរបស់ម្ដាយកូនអ្នកទាំងពីរណាស់។ អ្វីដែលអ្នកបានរៀបរាប់នេះគឺជាសុភមង្គល និងជាកម្លាំងចិត្តតស៊ូនឹងព្យុះភ្លៀងជីវិតរបស់អ្នក ក៏ដូចជាកូនៗគ្រប់គ្នា។ រឿងរ៉ាវជីវិតពិតមួយនេះ ខ្ញុំនឹងចងចាំទុក ហើយបើមានឱកាសខ្ញុំនឹងលាតត្រលាងក្នុងបទនិពន្ធរបស់ខ្ញុំ មិនថាតែចម្រៀង ឬក៏ប្រលោមលោកនោះទេ។ សូមគោរពជូនពរឱ្យម្តាយជាទីស្រលាញ់របស់អ្នកមានសុខភាពល្អ!

      ឆ្លើយតប
  • […]                                                               ដោយ សុខ ចាន់ផល […]

    ឆ្លើយតប
  • 27. Joe  |  ខែតុលា 17, 2009 ម៉ោង 2:48 ព្រឹក

    Just stopping by to say that you’re a great writer!! Love your work and I am looking forward to hearing about your future projects. I love to write as well so I guess that’s something we have in common.

    All the best and update your blog more frequently! Lol

    ឆ្លើយតប
    • 28. Chanphal  |  ខែតុលា 17, 2009 ម៉ោង 12:05 ល្ងាច

      Thank! សូមនិយាយជាខ្មែរវិញ៖ ខ្ញុំគិតថាគ្រាន់តែបង្កើតប្លក់មួយ គ្រាន់ជាអនុស្សាវរីយ៍ប៉ុណ្ណោះ តែខ្ញុំនឹងខំអាប់ឌែតតាមលទ្ធភាព។ បើនិយាយពីគម្រោងអនាគតវិញ… ខ្ញុំចង់រៀនចប់ដោយជោគជ័យ ព្រោះកំពុងពិបាកចិត្ត រៀនអត់ចូល ខ្លាចយកបរិញ្ញាអត់បាន… បើក្រៅពីនេះ ខ្ញុំគ្រាន់តែចង់សរសេរស្នាដៃទុកឱ្យបានច្រើន រួចបោះពុម្ពសៀវភៅឱ្យបានច្រើន រកប្រាក់ឱ្យបានច្រើន ដើរលេងឱ្យបានច្រើនកន្លែង… នៅច្រើនទៀត… ព្រោះគម្រោងខ្ញុំផុសឡើងរាល់តែថ្ងៃ ច្រើនទាល់តែលែងខ្វល់នឹងគិតគូរ!

      ឆ្លើយតប
  • 29. ឈាង  |  ខែតុលា 17, 2009 ម៉ោង 4:35 ល្ងាច

    សួរស្តីបង

    ឆ្លើយតប
    • 30. Chanphal  |  ខែតុលា 20, 2009 ម៉ោង 2:27 ព្រឹក

      សួ ហើយ រ ទៀត! សួស្ដី ឈាង!

      ឆ្លើយតប
  • 31. រតនាតារាមុន្នី  |  ខែតុលា 30, 2009 ម៉ោង 1:53 ព្រឹក

    សួស្តីបង ចំណងចំណូលចិត្តបង ខុសពីខ្ញុំទាំងអស់ ។
    ខ្ញុំចូលចិត្តវិទ្យាសាស្រ្តជាងគេ។

    ឆ្លើយតប
    • 32. Chanphal  |  ខែវិច្ឆិកា 5, 2009 ម៉ោង 5:22 ព្រឹក

      ខ្ញុំនេះមនុស្សហួសសម័យហើយ ចូលចិត្តតែធម្មជាតិ!

      ឆ្លើយតប
  • 33. Khuon Ratana  |  ខែវិច្ឆិកា 19, 2009 ម៉ោង 2:20 ល្ងាច

    ត្រូវហើយពិតជាខុសពីខ្ញុំដែរ ខ្ញុំចូលចិត្តផឹកស៊ីជាងគេ ហិហិហិហិ

    ឆ្លើយតប
  • 34. ចាន់ផល  |  ខែវិច្ឆិកា 22, 2009 ម៉ោង 1:46 ល្ងាច

    បន្ថែមចំណង់ចំណូលចិត្ត៖ ម្សិលមិញមិត្តម្នាក់របស់ខ្ញុំស្ដីឱ្យមិត្តម្នាក់ទៀតរបស់ខ្ញុំថា បាញ់ទឹកអប់ហ្នឹងទៀតហើយ ធុំឈឺក្បាលទ្រាំអត់បានទេ ខ្ញុំក៏ប្រាប់គាត់ហ្នឹងថា ប្រើក្លិនដូចខ្ញុំវិញទៅ ក្លិនប៉ោម ក្លិនសេរី ក្លិនប៉េស! កាលពីមុនខ្ញុំមិនចេះប្រើទឹកអប់ទេ គឺពុលក្លិនឈ្ងុយពេក តែឥឡូវក៏រកឃើញក្លិនផ្លែឈើ ប្រើក្លិនផ្លែអី លែងឃ្លានផ្លែហ្នឹងហើយ!

    ឆ្លើយតប
  • 35. ខេមរាវុធ  |  ខែវិច្ឆិកា 25, 2009 ម៉ោង 8:56 ព្រឹក

    តាមពិត ការខ្ជិលច្រអូស វាមិនអីទេ អោយតែយើងដឹងថា យើងកំពុងខ្ជិល។ កាលមុនខ្ញុំស្មានថា ការខ្ជិល ជាគុណវិបត្តិ។ លុះរស់បានយូរបនិ្តច ទើបដឹងការពិតថា ការខ្ជិល វាមានអីឯណា! បើមានមូលហេតុអោយខ្ជិល ទោះចង់ឧស្សាហ៍ក៏មិនកើត ម៉្លោះហើយ មានតែត្រេកត្រអាលនឹងការខ្ជិលនេះ ស្រលាញ់ការខ្ជិលអោយណាស់ ហើយពេលមានឱកាសល្អ កំចាត់ការខ្ជិលនេះបានដោយងាយ។ ឬបើមិនចង់កំចាត់គេ​ ក៏បាន។ យើងអាចប្រលែងលេងនឹងការខ្ជិលបាន។ ប៉ុន្តែមនុស្សភាគច្រើន កើតទុក្ខមិនសុខចិត្តនឹងរឿងខ្ជិល ព្រោះមិនយល់ការពិតថា នៅពេលយើងខ្ជិលក៏យើងរស់ ហើយពេលយើងឧស្សាហ៍ក៏យើងរស់ ដូចគ្នា។

    ឆ្លើយតប
    • 36. ចាន់ផល  |  ខែវិច្ឆិកា 25, 2009 ម៉ោង 11:23 ព្រឹក

      បាទ! ធ្វើមនុស្សត្រូវចេះសោយសុខ!

      ឆ្លើយតប
  • 37. សេរីបណ្ឌិត  |  ខែវិច្ឆិកា 27, 2009 ម៉ោង 3:12 ព្រឹក

    ទី​បំផុត​រក​បាន​មនុស្ស​ជំពូក​ខ្ញុំ​ហើយ​តើ !

    ឆ្លើយតប
  • 38. សេរីបណ្ឌិត  |  ខែវិច្ឆិកា 27, 2009 ម៉ោង 3:14 ព្រឹក

    អូ៎ ! ភ្លេច​ជម្រាប​សួរ​ម្ចាស់​ប្លក់

    ឆ្លើយតប
    • 39. ចាន់ផល  |  ខែវិច្ឆិកា 27, 2009 ម៉ោង 5:53 ព្រឹក

      ជម្រាបសួរ! បែបខ្ជិលដូចខ្ញុំដែរ មើល៍ទៅ!

      ឆ្លើយតប
      • 40. សេរីបណ្ឌិត  |  ខែធ្នូ 1, 2009 ម៉ោង 8:49 ព្រឹក

        មើល​ទៅ​បែប​​ខ្ចិល​ប្រហែល​គ្នា​ទេ ។
        អ្វី​ដែល​បង​​ផល​លើក​យក​មក​បង្ហាញ គឺ​ប្រហាក់​ប្រហេល​នឹង​ខ្ញុំ​ដែរ ។ ជា​ពិសេស​គឺថា​ឱ្យ​តែ​និយាយ​ពី​អ្វី​ក្នុង​អារម្មណ៍ នរណា​ក៏​ថា​ខ្ញុំ​ឆ្កួត​ដែរ ។
        អូ៎ ! ខ្ញុំ​លើស​បង​ឯង​មួយ គឺ​មិន​ត្រឹម​តែ​លាក់​កំហឹង​ក្នុង​ចិត្ត​ទេ ទោះ​ស្រលាញ់​គេ​ក៏​មិន​ហ៊ាន​ប្រាប់​ដែរ ចុះ​ឡើងៗ​បាន​ត្រឹម​តែ​លួច​ស្រលាញ់​ដដែល ។

      • 41. ចាន់ផល  |  ខែធ្នូ 1, 2009 ម៉ោង 11:38 ព្រឹក

        លួចស្រលាញ់គេសប្បាយដែរតើ! លួចស្រលាញ់យូរទៅ ក៏ឆ្អែតខ្លួនឯង ទម្រាំដល់ពេលគេដឹងខ្លួន ហើយមានចិត្តលើយើងវិញ ក៏ស្រាប់តែប្រាប់ទៅគេថា ខ្ញុំលួចស្រលាញ់អ្នកឆ្អែតហើយ គឺដូចការញ៉ាំបាយអ៊ីចឹង។

  • 42. ក្មេងតូច  |  ខែធ្នូ 1, 2009 ម៉ោង 1:21 ល្ងាច

    អរគុណដែលទៅលេងផ្ទះញុម
    ថ្ងៃនេះញុមម៉ោលេងម្តង
    មើលសុំទឹក១កែវមើល ស្រេកទឹកណាស់
    ធាក់កង់ម៉ោទាំងកណ្តាលថ្ងៃផង ^_^
    បង ជាអ្នកនិពន្ធចឹង ពេលចូលផ្ទះញុមជួយខំមិន រិះគន់ផងណា
    នឹងបានយកកែប្រែ

    ឆ្លើយតប
  • 43. សេរីបណ្ឌិត  |  ខែធ្នូ 2, 2009 ម៉ោង 2:08 ព្រឹក

    ចាន់​ផល ៖ ហាហា ! និយាយ​ដូច​គ្រូ​ចិត្ត​វិទ្យា​របស់​ខ្ញុំ​ដែរ…
    ក្មេង​តូច ៖ បើ​ធាក់​កង់​មក​ហត់​យ៉ាង​នេះ ផឹក​ទឹក ១ កែវ ម៉េច​នឹង​ឆ្អែត…

    ឆ្លើយតប
    • 44. ក្មេងតូច  |  ខែធ្នូ 2, 2009 ម៉ោង 5:34 ព្រឹក

      ខ្លាចម្ចាស់ផ្ទះរិះ ទើបសុំ១កែវសិនទៅ ចាំគេសួរ ចាំសុំ១កែវទៀត 😀

      ឆ្លើយតប
  • 45. ចាន់ផល  |  ខែធ្នូ 2, 2009 ម៉ោង 2:40 ព្រឹក

    ក្មេងតូច និង សេរីបណ្ឌិត ញ៉ាំទឹកលេងៗទៅ!
    សេរីបណ្ឌិត៖ តាមពិតសម្ដីនេះក៏ខ្ញុំធ្លាប់ឮគ្រូវិទ្យាល័យខ្ញុំម្នាក់និយាយដែរ។
    ក្មេងតូច៖ ខ្ញុំអ្នកនិពន្ធមែន តែអានរឿងខ្ញុំទៅដឹងហើយ ខ្ញុំអានខ្លួនឯងក៏ដឹងដែរ គ្មានឃើញអាប់ឌែតអីសោះ! សរសេរៗអស់អារម្មណ៍សរសេរ ណាខានសរសេរយូរផង មិនដឹងរឿងលើកក្រោយទៅជាយ៉ាងម៉េចទេ! ខ្ញុំនេះចំណុចខ្សោយខ្លាំងគឺខ្លាចគេរិះគន់ ដូចឥឡូវអ៊ីចឹង គឺរិះគន់ខ្លួនឯងឱ្យបានមុនគេ។ តែខ្ញុំតែងប្រាប់ខ្លួនឯងថា ឱ្យតែសរសេរបានរឿងគឺសរសេរទៅ មិនបាច់ធ្វើអ្នកនិពន្ធល្បី ក៏មានឈ្មោះថាអ្នកនិពន្ធដែរ ដូចឃ្លាមួយគេថា ទោះបីភ្នំទាប ក៏មានឈ្មោះថាភ្នំដែរ។

    ឆ្លើយតប
    • 46. ក្មេងតូច  |  ខែធ្នូ 2, 2009 ម៉ោង 5:32 ព្រឹក

      អត់តេ ឃ្លាហ្នឹងគេអត់ថាចឹងទេ
      គេថា «ទោះបីភ្នំមួយទាប គង់នៅមានភ្នំមួយទាបជាងហ្នឹងទៀត» ^_^
      រឿងរបស់ញុមយ៉ាប់ជាងគេគឺអត់មានមនោសញ្វេតនា
      ព្រោះអ្នកនិពន្ធអត់ដែលស្គាល់ជាតិស្នេហ៍ផង មានដែរហ៎ដែលរឿងមានជាតិស្នេហ៍នោះ
      អត់ដឹងធ្វើម៉េចទេ ដើម្បីឲ្យរឿងមានជាតិមានជៅដូចគេ

      ឆ្លើយតប
      • 47. ចាន់ផល  |  ខែធ្នូ 3, 2009 ម៉ោង 5:19 ព្រឹក

        យ៉ាងណាក៏ខ្ញុំអាចលោតខ្ពស់ជាងភ្នំថៃសានដែរ ព្រោះភ្នំអត់ចេះលោតទេ ហេហេ!
        អារឿងចង់ឱ្យរឿងមានជាតិស្នេហាហ្នឹង គឺរៀនសរសេរតាមគេទៅ ខ្ញុំធ្វើតែអ៊ីចឹង ដល់គេសួរ ក៏ឆ្លើយថា ខ្ញុំឮគេថា… តែក៏ធ្វើមិនល្អដែរ ព្រោះផ្អែមពេកវាញ័រដៃសរសេរអត់ដិត។

      • 48. សេរីបណ្ឌិត  |  ខែធ្នូ 4, 2009 ម៉ោង 2:36 ល្ងាច

        អត់​មនោសញ្ចេតនា​មាន​តែ​ក្មេង​តូច​ឯង​ហ្នឹង​ជា​ថ្ម

  • 49. ក្មេងតូច  |  ខែធ្នូ 7, 2009 ម៉ោង 9:51 ព្រឹក

    ប្រហែលៗនឹង 😛

    ឆ្លើយតប
  • 50. ក្មេងតូច  |  ខែធ្នូ 7, 2009 ម៉ោង 2:21 ល្ងាច

    បើម៉ោសួររឿងចំណូលចិត្តក្មេងវិញ ស្រេចបាត់
    ប្រាប់ចុះណា ខ្ញុំមិនសូវជាដឹងអីប៉ុន្មានទេ ព្រោះមិនសូវបានយកចិត្តទុកដាក់
    ចឹងសម្រចថាឲ្យញុមចូលជាសមាជិកហើយហ៎ 😀
    អត់អីទេ ញុមទៅភ្នំពេញញឹកញាប់តើ ហើយបើមានការអីអាចទាក់ទងតាម អីមែល ឬ ទូរស័ព្ត ^_^

    ឆ្លើយតប
    • 51. សេរីបណ្ឌិត  |  ខែធ្នូ 7, 2009 ម៉ោង 2:40 ល្ងាច

      មាន​ពី​ណា​គេ​សួរ !
      មក​ប្រាប់​គេ​តែ​ខ្លួន​ឯង​ថា​គេ​សួរ !
      ខិខិខិ
      😀

      ឆ្លើយតប
      • 52. ក្មេងតូច  |  ខែធ្នូ 8, 2009 ម៉ោង 5:26 ព្រឹក

        ចុះញុមមានប្រាប់បណ្ឌិតឯងណា ញុមប្រាប់ពូចាន់ផលតើ
        គាត់ខំទៅសួរញុមដល់ផ្ទះ ញុមក៏ម៉ោប្រាប់គាត់ដល់ផ្ទះដែរ 😀

      • 53. ចាន់ផល  |  ខែធ្នូ 8, 2009 ម៉ោង 7:12 ព្រឹក

        ពីរនាក់នេះ បើថាស្រុះស្រួលគ្នាហើយ ថ្ងៃអាទិត្យហ្នឹងជួបគ្នា! ក្មេងតូចមកភ្នំពេញបាន តើមែនទេ? ចូលទៅអានប្រកាសនៅ យុវអ្នកនិពន្ធខ្មែរ ណា៎!

  • 54. សេរីបណ្ឌិត  |  ខែធ្នូ 8, 2009 ម៉ោង 7:54 ព្រឹក

    និយាយ​ចឹង​ខ្ញុំ​ជ្រុះ​ទូរសព្ទ​មួយ​នៅ​ហ្នឹង
    មាន​នរណា​គេ​ឃើញ​ទូរសព្ទ​ខ្ញុំ​ទេ…

    ឆ្លើយតប
  • 55. ក្មេងតូច  |  ខែធ្នូ 8, 2009 ម៉ោង 9:44 ព្រឹក

    បណ្ឌិត​ ៖ អត់ឃើញទេ ទុកមិនប្រយ័ត្នឲ្យបាត់ខ្លះទៅ 😛
    ពូចាន់ផល ៖ ចូលទៅអានប្រកាស???
    អាននៅណា??
    ហើយប្រកាសនឹងម៉េចខ្លះទៅ?

    ឆ្លើយតប
  • 56. កុមារទេពចម្បាំង  |  ខែធ្នូ 16, 2009 ម៉ោង 5:01 ល្ងាច

    គ្រាន់តែហៅឈ្មោះក៏ឲ្យខុសដែរ ទៅហៅកុមារចម្បាំងខ្មោច អីឯណាទៅវិញ ដែលជាឈ្មោះប្លកសោះហ្នឹង ក្រែងគេឈ្មោះ រតនាតារាមុន្នីហ្អេ!!ពិបាកហៅពេក សូមហៅកុមារកាមទេព តែម្តងទៅ ព្រោះកុមារ​ចម្បាំង និងកុមារកាមទេពជាមិត្តនឹងគ្នា។
    ខ្ញុំគ្មានអ្វីត្រូវនិយាយទេ ព្រោះខ្ញុំអត់សូវដែរបានចេញពីផ្ទះផង ហើយណាមួយខ្ញុំអត់មានចំនេះដឹងដូចបងទេ ដោយសារតែ ខ្ញុំគេថាមិនធម្មតា ដូចមនុស្សកើត ស្រ្តេសអីចឹង។ ប្រជាអញ្ជឹងមានដឹង។

    ឆ្លើយតប
    • 57. ចាន់ផល  |  ខែធ្នូ 17, 2009 ម៉ោង 4:28 ល្ងាច

      ហៅកុមារចម្បាំងខ្មោច ស្ដាប់ទៅវាកំប្លែង បានហៅហ្នឹងណា បើឈ្មោះ រតនាតារាមុន្នី ហ្នឹង ក្រែងឈ្មោះនៅថៃតើអ្ហី ឥឡូវឈប់ប្រើឈ្មោះហ្នឹងហើយ ឱ្យហៅថា ឆាយ វិញ។ ឈ្មោះច្រើនពេកធ្វើឱ្យពិបាកហៅអ៊ីចឹងណា គិតមើល៍ គ្រាន់តែ រតនាតារាមុន្នី គេអាចយកមកចែកគ្នាដាក់ឈ្មោះកូនបានបីបួននាក់!
      ហ្នឹងហើយ នៅក្មេងកុំសូវចូលចិត្តចេញពីផ្ទះពេក សំងំនៅផ្ទះឆែកឆេរអ៊ីនធើណេតតាពីសតាពាសទៅ!

      ឆ្លើយតប
  • 58. LoveTruth  |  ខែមករា 8, 2010 ម៉ោង 5:53 ព្រឹក

    Nice to read yr writing. U and I have the same interest in philosophy.

    ឆ្លើយតប
  • 60. កុមារកាមទេព  |  ខែមករា 18, 2010 ម៉ោង 6:12 ល្ងាច

    ខ្ញុំឥឡូវនៅស្រុកខ្មែរតើ!!!! មានប្តូរឈ្មោះឯណា នេះជាប្លកថ្មីរបស់ខ្ញុំតើ!!!
    ដាក់ឈ្មោះកុមារទេពចម្បាំងដូចជា សាហាវពេក ខ្ញុំក៏ជ្រើសរើសឈ្មោះ កុមារកាមទេព ដែលជាឈ្មោះខ្ញុំចូលចិត្តបំផុត។
    ហៅឈ្មោះចិនតែម្តងទៅបង!!! កុំឲ្យសូញសាញ!!!!

    ឆ្លើយតប
    • 61. ចាន់ផល  |  ខែមករា 19, 2010 ម៉ោង 1:32 ល្ងាច

      Ok! ~ឆាយ! អ៊ីចឹងហៅឆាយរហូតហ្មងទៅ ខ្ជិលប្ដូរតាមណាស់!

      ឆ្លើយតប
      • 62. កុមារកាមទេព  |  ខែមករា 19, 2010 ម៉ោង 5:12 ល្ងាច

        បាទ!!!! ចូលឆ្នាំនេះចិននេះ បងទៅណាដែរ? មានទៅយកដើមអំពៅ ពីវិហារអ្នកតាចិនទេបង?

      • 63. ចាន់ផល  |  ខែមករា 19, 2010 ម៉ោង 5:33 ល្ងាច

        អត់ដែលទៅកន្លែងហ្នឹងផង ក៏គ្មានកម្មវិធីអីច្បាស់លាស់ដែរ សង្ស័យតែដេកនៅផ្ទះហើយមើលទៅ ពិតជាអផ្សុកណាស់ 😥

      • 64. ក្មេងតូច  |  ខែមករា 20, 2010 ម៉ោង 5:23 ល្ងាច

        ពូផលដូចញុម! ញុមមិនថាចូលឆ្នាំចូលខែអីទេ បំណងប្រាថ្នាតែមួយគត់គឺ ដេក ^_^

      • 65. ចាន់ផល  |  ខែមករា 20, 2010 ម៉ោង 5:40 ល្ងាច

        រឿងអីមិនដូច បើគ្មានអ្នកណាមកមានកម្មវិធីជាមួយផង? កម្មវិធីម្នាក់ឯងគឺមានតែដេកមួយមុខហ្នឹង… 😛

  • 66. កុមារកាមទេព  |  ខែមករា 19, 2010 ម៉ោង 5:48 ល្ងាច

    ចឹងប្រាដកជាជួបជុំបងប្អូន ញ៉ាំអីហើយ រឺក៏សែនអុជធូប សំអាតផ្ទះសំបែង ឲ្យលាភចូលហើយមែនទេ?
    ខ្ញុំឯណេះ នឹងថាទៅថតរូបក្មេងឲ្យណាណីម្តង ព្រោះដឹងស្រាបើហើយ ថាកូនចិនចូលចិត្តធ្វើអីជាគេ​!!!!!

    ឆ្លើយតប
    • 67. ចាន់ផល  |  ខែមករា 20, 2010 ម៉ោង 5:55 ល្ងាច

      😥 កម្សត់ណាស់ គ្មានបងប្អូនត្រូវជួបជុំអីនឹងគេទេ បើទៅស្រុកកំណើតអាចមានខ្លះ ប៉ុន្តែខ្ជិលទៅ… និយាយទៅ ថ្ងៃឈប់សម្រាកគ្មានអីគួរឱ្យចាប់អារម្មណ៍សោះសម្រាប់ខ្ញុំ… អេ! តែនិយាយអ៊ីចឹងក៏វាមិនត្រូវដែរ យ៉ាងហោចណាស់ក៏អាចនៅមើលទូរទស្សន៍នៅផ្ទះដែរ។

      ឆ្លើយតប
      • 68. កុមារកាមទេព  |  ខែមករា 20, 2010 ម៉ោង 6:14 ល្ងាច

        ទៅស្ទូចត្រីទៅ ក្រែងនឹកឃើញរឿងខ្លះបង!!!! រឺក៏យកចំរៀងចូលឆ្នាំចិនមកចាក់ស្តាប់ទៅក្រែង បានសប្បាយនឹងគេ!!

  • 69. MC  |  ខែមករា 19, 2010 ម៉ោង 8:45 ល្ងាច

    I like “sleeping” and hate waking up early too >.<

    ឆ្លើយតប
    • 70. ចាន់ផល  |  ខែមករា 20, 2010 ម៉ោង 5:47 ល្ងាច

      …so we are in the same interest… but i like having someone wake me to see sun rise at early morning. ^O^

      ឆ្លើយតប
      • 71. កុមារកាមទេព  |  ខែ​កុម្ភៈ 3, 2010 ម៉ោង 1:05 ល្ងាច

        ពេលនេះអផ្សុក ឈប់ប្រើអ្វីទាំងអស់ នៅប្រើតែ wordpress មួយទេ តែបើwordpress ធ្វើឲ្យធុញទៀតនោះ ប្រាកដជា ឈប់និយាយភាសាខ្មែរមិនខានឡើយ!!!!!
        ដល់ពេលលាគ្នាហើយ បងចាន់ផល!!!!!

      • 72. ចាន់ផល  |  ខែ​កុម្ភៈ 3, 2010 ម៉ោង 2:43 ល្ងាច

        ពេល​ដែល​ត្រូវ​បែក​បាន​មក​ដល់​ទៀត​ហើយ! ហេហេ ចង់​ទៅ​ណា​ទៀត​ហើយ​ហ្នុង?

  • 73. កុមារកាមទេព  |  ខែ​កុម្ភៈ 3, 2010 ម៉ោង 5:33 ល្ងាច

    មានទាន់បែកគ្នាឯណាបងផល !!!!! ទៅទិញការ៉េមកី ទុកជូនក្មេងថ្ងៃ 14 កុម្ភះតើ !!!!!

    ឆ្លើយតប
  • 74. អាចារ្យធំ  |  ខែ​កុម្ភៈ 8, 2010 ម៉ោង 4:58 ល្ងាច

    អាចារ្យ​ធំ​ដូច​ជា​ចាប់​អារម្មណ៍ និង​ប្រវត្ត​រូប ចាន់​ផល​មែន​ទែន​ ពិត​ជា​ពូកែ​សរសេរ ណាស់​ដែរ​មិន​ចាញ់​អ្នក​និពន្ធ​ប៉ុន្មាន​ទេ។ ពេល​ណា​ចង់​ហៅ​មក​ផឹក​តែ​ នៅ​តូប​លេង​ម៉ាដង​។

    ឆ្លើយតប
    • 75. ក្មេងតូច  |  ខែ​កុម្ភៈ 8, 2010 ម៉ោង 6:50 ល្ងាច

      ចុះបើពូផលគាត់ជាអ្នកនិពន្ធស្រាប់ហើយ ឲ្យចាញ់ម៉េចបាន 😀

      ឆ្លើយតប
    • 76. ចាន់ផល  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 10:56 ព្រឹក

      អរគុណ​អាចារ្យ​ធំ​ច្រើន មាន​តែផឹក មាន​នំ​ញ៉ាំ គឺ​ខ្ញុំ​ចូល​ចិត្ត​ណាស់ ហើយ​បើ​មាន​មិត្ត​ភក្តិ​ជជែក​គ្នា​លេង​ទៀត ពេល​វេលា​ដើរ​លឿន​ណាស់!

      ឆ្លើយតប
  • 77. mekhea  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 12:14 ល្ងាច

    សួស្តី ! ខ្ញុំទើបតែបង្កើតប្លុកថ្មីដែរ មានន័យថា កំពុងតែសិក្សាអំពីវិធីប្រើប្រាស់ និងកែច្នៃប្លុករបស់ខ្លួនឯង លើវេបរបស់ wordpress ដែលមានស្រាប់នេះ … រីករាយដែលបានស្គាល់ជាមិត្តប្លុកដំបូង !
    សូមរាប់អានផង អ្នកនិពន្ធបាទ !

    ឆ្លើយតប
    • 78. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 12:21 ល្ងាច

      សួស្ដី! រីករាយ​ខ្លាំង…ណាស់ ដែល​បាន​ក្លាយ​ជា​មិត្ត​ប្លក​ដំបូង ហើយ​ខ្ញុំ​ចាំ​តែ​រាប់អាន​ស្រាប់​ហើយ ហេហេ 😀

      ឆ្លើយតប
  • 79. បញ្ញា  |  ខែ​មីនា 6, 2010 ម៉ោង 6:19 ល្ងាច

    មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ….

    ឆ្លើយតប
  • 80. កុមារកាមទេព  |  ខែ​មេសា 5, 2010 ម៉ោង 1:25 ល្ងាច

    មូលនិធិ កុមារអនាចារ

    ឆ្លើយតប
  • 81. Kimlong  |  ខែ​មេសា 24, 2010 ម៉ោង 12:31 ព្រឹក

    មូលនិធិកុមារអនាចារ មេម៉ាយកំព្រា និង ក្រមុំទូរគត ! 🙂

    ឆ្លើយតប
    • 82. កុមារកាមទេព  |  ខែ​មេសា 27, 2010 ម៉ោង 7:05 ល្ងាច

      មូលនិធិ កុមារអនាចារ សំរាប់ក្មេងដែលចាស់ធ្វើបាប ហើយសំរាប់ថតកុនកុមារា ហាស….ហាស….ហា…

      ឆ្លើយតប
  • 83. aknuch  |  ខែ​មេសា 24, 2010 ម៉ោង 4:49 ល្ងាច

    hi bong sok chanphal i want ask you 1. you have teng song for bong sokun nisa te.

    ឆ្លើយតប
  • 85. aknuch  |  ខែ​មេសា 26, 2010 ម៉ោង 3:32 ល្ងាច

    what song?

    ឆ្លើយតប
    • 86. ចាន់ផល  |  ខែ​មេសា 26, 2010 ម៉ោង 3:43 ល្ងាច

      Not yet released. I have written some for her, but I’m not sure if the company change the singer.

      ឆ្លើយតប
  • 87. ក្មេងទំនើង  |  ខែ​មេសា 28, 2010 ម៉ោង 11:03 ព្រឹក

    តាសេឲ្យបងនីសាចឹង បងជំនោរ អត់វ៉ៃពូផលឯងហ្អេស? 😛

    ឆ្លើយតប
    • 88. ចាន់ផល  |  ខែ​មេសា 28, 2010 ម៉ោង 11:09 ព្រឹក

      យប់​មិញ​តេ​ទៅ​ញ៉ែ​ពូ ក្មួយ​ឯង! 😛

      ឆ្លើយតប
      • 89. ក្មេងទំនើង  |  ខែ​មេសា 28, 2010 ម៉ោង 6:40 ល្ងាច

        មានញ៉ែណា ទេទៅនិយាយគ្នាលេង អផ្សុក! ម៉េចពូ ចាំខ្ញុំអត់បានទេ មែនទេ? ^_^

      • 90. ចាន់ផល  |  ខែ​មេសា 29, 2010 ម៉ោង 9:45 ព្រឹក

        អូហ៍ ចាំ​អត់​បាន​ទេ! «អាឡូ! បង​ផល​មែន​អត់​ហ្នឹង?» 😆 ចង់​ដឹង​ថា ច្រៀង​ពីរោះ​អ៊ីចឹង​អត់?

      • 91. ក្មេងទំនើង  |  ខែ​មេសា 29, 2010 ម៉ោង 10:02 ព្រឹក

        ចង់ដឹង ថ្ងៃណាទៅច្រៀងការាអូឃេ អេ? ^_^

      • 92. ចាន់ផល  |  ខែ​មេសា 29, 2010 ម៉ោង 12:18 ល្ងាច

        ហ្នឹង​ហើយ! ចង់​ស្ដាប់​បទ ​វីយូឡុង​ស្នេហា… តែ​ខារ៉ាអូខេ ឥឡូវ​បិទ​អស់​ហើយ!

      • 93. ក្មេងទំនើង  |  ខែ​មេសា 29, 2010 ម៉ោង 9:37 ល្ងាច

        ចុះនៅសូរិយា អីហ? បិទដែលហ?

  • 94. ឧត្តម  |  ខែ​មេសា 28, 2010 ម៉ោង 1:16 ល្ងាច

    ធម្មតាអ្នកនិពន្ធ គេមានចំណេះដឺងជ្រៅជ្រះណាស់ !
    គេមិនដែលប្រច៍ណ្ឌខុសទំនងនោះទេ ក្មេងទំនើង !
    មែនទេ បងផល​?
    🙂

    ឆ្លើយតប
    • 95. ចាន់ផល  |  ខែ​មេសា 28, 2010 ម៉ោង 1:22 ល្ងាច

      ហ្នឹង​ហើយ! មិញ​នេះ​ទើប​តែ​ជជែក​គ្នា​ជាមួយ​បង​ជំនោរ​ដែរ 😀

      ឆ្លើយតប
  • 96. ឧត្តម  |  ខែ​មេសា 30, 2010 ម៉ោង 7:59 ព្រឹក

    បិទអស់ហើយ នៅតែផ្ទះខ្ញុំ អត់មាន​អ្នកណាហ៊ានបិទទេ !

    ឆ្លើយតប
    • 97. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 9:37 ព្រឹក

      អ៊ីចឹង​ ចាំ​នាំ​គ្នា​ទៅ​ច្រៀង​នៅ​ផ្ទះ ឧត្តម 😀

      ឆ្លើយតប
  • 98. សុវិចិត្រ  |  ខែ​មេសា 30, 2010 ម៉ោង 4:42 ល្ងាច

    តាម​ពិត​ទៅ​លោក​ពូ​ជា​អ្នក និពន្ធ​រឿង ចង្កៀង​និទាន​រឿង​ខ្មោច មែន​ទេ! ខ្ញុំ​បាន​អាន​សៀវ​ភៅ​នោះ ដែរ​តា៎, មាន​អី​ល្អ មើល​ដែរ​តា៎។

    ឆ្លើយតប
    • 99. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 4:52 ល្ងាច

      អរគុណ​ណា ដែល​បាន​អាន និង​គាំ​ទ្រ​ស្នាដៃ​ខ្ញុំ… ខ្ញុំ​សរសេរ​រឿង​ខ្មោច គេ​អត់​ខ្លាច​ទេ ម្នាក់ៗ​បែរ​ជា​សើច​ទៅ​វិញ 😉

      ឆ្លើយតប
      • 100. សុវិចិត្រ  |  ខែ​មេសា 30, 2010 ម៉ោង 5:40 ល្ងាច

        មែន​តា៎​ពូ រឿង​លោក​ពូ​មិន​ខ្លាច​ទេ តែ​គួរ​ឲ្យ​សើច ត្រង់​វគ្គ​និទាន​រឿង​ខ្មោច នៅ​ក្នុង​គុក​ទួល​ស្លែង! ឥឡូវ​ចេញ​ទៀត​ហើយ កំណត់​ហេតុ​ស្នេហ៍ តើ​សៀវ​ភៅ​នឹង សុទ្ធ​តែ​ជា​រឿង​ដែល គេ​សរសេរឲ្យ(អ្នក​មាន​ស្នេហា) រឺ​ពូ​អ្នក​និពន្ធ​ខ្លួន​ឯង?

      • 101. ចាន់ផល  |  ខែ​មេសា 30, 2010 ម៉ោង 6:04 ល្ងាច

        សៀវភៅ​កំណត់ហេតុស្នេហ៍នេះ គឺ​មាន​ខ្ញុំ​និពន្ធ​​ខ្លួន​ឯង​ផង​ និង​មិត្ត​ខ្ញុំ​ពីរ​នាក់​ទៀត​ រចនា និង ហ្សានីត និពន្ធ​ម្នាក់​មួយ​រឿង​ផង 😀

  • 102. thesouvenirs  |  ខែមិថុនា 1, 2010 ម៉ោង 8:52 ល្ងាច

    សួស្តី
    រីករាយណាស់ដែលបានជួបគ្នានៅទីនេះ ។

    ឆ្លើយតប
    • 103. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 10:00 ព្រឹក

      បាទ សួស្ដី រីករាយដែលបានរាប់អានគ្នា!

      ឆ្លើយតប
  • 104. denith  |  ខែមិថុនា 2, 2010 ម៉ោង 8:29 ល្ងាច

    ចូលចិត្តនិពន្វរឿងប្រភេទណាដែរ?

    ឆ្លើយតប
    • 105. ចាន់ផល  |  ខែមិថុនា 2, 2010 ម៉ោង 8:37 ល្ងាច

      បាទ ចូលចិត្ត​និពន្ធ​រឿង​ស្នេហា និង​រឿង​កំប្លែង 😀 តែ​មិន​ទាន់​ស្គាល់​ខ្លួន​ឯង​ច្បាស់​ទេ ប្រហែល​នៅ​ផ្លាស់​ប្ដូរ​ច្រើន​ទៀត។

      ឆ្លើយតប
      • 106. denith  |  ខែមិថុនា 2, 2010 ម៉ោង 10:12 ល្ងាច

        មិនដឹងថាគួរហៅថាលោកប្អូន ឬលោកបងទេនេះ ។ ចុះកើតឆ្នាំអីដែរ ។ ខ្ញុំឆ្នាំថោះ ។

        តែថា, បើគិតសរសេររឿងកំប្លែងអោយបានច្រើនទៅ ទុកជូនមហាជន គាត់អានសប្បាយឆាប់ឆ្កួតចូលពេទ្យ មិនបាច់ដេកនៅផ្ទះពិបាកកូនចៅ គាត់ណា ។

      • 107. ចាន់ផល  |  ខែមិថុនា 3, 2010 ម៉ោង 10:37 ព្រឹក

        ខ្ញុំកើតឆ្នាំជូត ១៩៨៤ 😀 សង្ស័យ​អាយុ​ប្អូន​ខ្ញុំ​ដឹង?

  • 108. denith  |  ខែមិថុនា 3, 2010 ម៉ោង 12:08 ល្ងាច

    ត្រូវហើយ ។ សូមគោរព សូមគោរព

    ឆ្លើយតប
    • 109. ចាន់ផល  |  ខែមិថុនា 3, 2010 ម៉ោង 12:27 ល្ងាច

      មិនហ៊ានទទួល​ទេ គួរ​សម​ពេក​ហើយ 😀

      ឆ្លើយតប
  • 110. ក្មេងកាមទេព  |  ខែមិថុនា 3, 2010 ម៉ោង 6:04 ល្ងាច

    ពូចាន់ផលចង់ឃើញរូបខ្ញុំហ្អី? ឥឡូវនេះ បានឃើញហើយ ចូលមើលប្លកខ្ញុំទៅ

    ឆ្លើយតប
  • 111. Small baby  |  ខែមិថុនា 15, 2010 ម៉ោង 9:45 ព្រឹក

    Dear Chanphal,

    I just read your short story about lamp ghost in Tuol Sleng.It made me laughing.It is so good.If possible i will have change to read another story of you.

    Thank you very much

    Small baby

    ឆ្លើយតប
  • 113. វិចិត្រ  |  ខែមិថុនា 17, 2010 ម៉ោង 4:47 ល្ងាច

    គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
    សូម​ចូល​ទៅ​
    http://svichet.wordpress.com/2010/06/17/translation-project/

    ដើម្បី​បញ្ចេញ​សំលេង

    ឆ្លើយតប
  • 114. ផ្កាយដុះកន្ទុយ  |  ខែកក្កដា 28, 2010 ម៉ោង 5:31 ព្រឹក

    ហាសហា! បងផលចូលចិត្តភ្លៀងដែរឬ? ខ្ញុំក៏ចូលចិត្តដែរ!!!!!!!!!!!!!!!!!!!!!!!!!!!

    ឆ្លើយតប
  • 116. Small Baby  |  ខែកក្កដា 28, 2010 ម៉ោង 10:28 ព្រឹក

    សួស្តីបងសុផល​ ខ្ញុំរីករាយណាស់ពេលបានអានរឿងរបស់បង។​តើបងចូលចិត្តអានសៀវភោរបស់អ្នកនិពន្ឋជំនាន់មុនដែរទេ?​

    ឆ្លើយតប
    • 117. ចាន់ផល  |  ខែកក្កដា 28, 2010 ម៉ោង 12:47 ល្ងាច

      សួស្ដី ខ្ញុំ​ចូលចិត្ត​មើល​រឿង​ភាគ​ទូរទស្សន៍​ណាស់ ឯ​សៀវភៅ​មិន​សូវ​បាន​អាន​ទេ តែ​ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​អាន​​ឱ្យ​បាន​ច្រើន! និយាយ​ពី​សៀវភៅ​អ្នក​និពន្ធ​ជំនាន់​មុន​វិញ ខ្ញុំ​អាន​បាន​​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ ហើយ​ចូលចិត្ត​ជាង​គេ គឺ រឿង «មាលាដួងចិត្ត» របស់​លោក នូ ហាច និង «ជីវិតឥតន័យ» របស់លោក សុទ្ធ ប៉ូលីន 😀

      ឆ្លើយតប
      • 118. កូនក្មងតូច  |  ខែកក្កដា 28, 2010 ម៉ោង 2:36 ល្ងាច

        អគុណបងដែលបានឆ្លើយតបមកខ្ញុំវិញ។​ ខ្ញុំចូលចិត្តអាន​សៀវភៅ​ណាស់​ ជាពិសេសរឿងប្លែកៗ ។​ខ្ញុំនឹងព្យាយាមរកទិញសៀវភៅបងមកអានពេលទំនេ។ អគុណសំរាប់រឿងល្អៗខ្ញុំក៏ចង់ចេះនិពន្ឋដូចបងដែរ។

  • 119. Huldah Hang  |  ខែសីហា 20, 2010 ម៉ោង 9:53 ល្ងាច

    សួស្តី​ ចាន់ផល។​ ខ្ញុំទើបតែស្គាល់វេបសាយនេះតាមមិត្តម្នាក់។ ខ្ញុំពិតជាមានការចាប់អារម្មណ៍មែនទែនលើស្នាដៃនិពន្ធនេះ។ ជាពិសេសការណែនាំខ្លួនរបស់ចាន់ផល។
    ហេតុអ្វី អ្វីដែលចាន់ផលនិយាយដូចខ្ញុំខ្លាំងម៉្លេះ? មានដូចជា៖
    -ចូលចិត្តជាងគេ ដេក ហើយស្អប់ការក្រោកពីព្រលឹម!
    -ចូលចិត្តភ្លៀងជាពិសេសពេលយប់។ វាធ្វើឲ្យខ្ញុំមានសេចក្តីសុខណាស់។ ហើយបើបានស្តាប់ចម្រៀងមនោសញ្ចេតនាទៀត អូហូ……គឺពិតជាធ្វើឲ្យខ្ញុំមានសេចក្តីសុខណាស់។
    -ខ្ញុំចង់មានផ្ទះតូចមួយនៅជើងភ្នំ ក្បែរមាត់សមុទ្ទស្ដាប់ចម្រៀងពីដើម ឫចម្រៀងមនោសញ្ចេតនា កណ្ដាលយប់ ហើយអង្គុយឬដេកក៏បាន គឺមើលមេឃ មើលលោកខែ មើលផ្កាយ មើលពពក ពិតជាមានក្តីសុខណាស់។
    -អត់ចូលចិត្តរៀនសូត្រប៉ុន្មានទេ តែចូលចិត្តអ្នករៀនសូត្រណាស់។
    ប៉ុន្តែមានមួយដែលខ្ញុំមិនដូចចាន់ផលគឺ ខ្ញុំមិនចេះនិពន្ធទេ ប៉ុន្តែខ្ញុំចូលចិត្តអាន គ្រាន់តែថាខ្ញុំអានមិនសូវបានច្រើន……ព្រោះមិនសូវឧស្សាហ៍ ;-b

    លាហើយ ជួបគ្នាពេលក្រោយ

    ឆ្លើយតប
    • 120. ចាន់ផល  |  ខែសីហា 20, 2010 ម៉ោង 10:09 ល្ងាច

      ដូច​គ្នា​ច្រើន​យ៉ាង​នេះផង! 😀

      ឆ្លើយតប
  • 121. CHENG Sophallen  |  ខែកញ្ញា 21, 2010 ម៉ោង 8:16 ព្រឹក

    I would be happy very much that I meet a famous song composer.
    Especially the last album of RHM production. “Bropun Neakna Pjer Toek Phnek Mork” sung by SO Kunnisa is very sweet. Many ladies admired that It was very sweet! You know? I showed your photo via Facebook to her. I also like it. I am a phone song loader so I do not lie you! Now I work hard! I want to become a song composer too because I need more money to progress my Master degree. Hmmm….. I hopeless. But I must try! Now I have composed 10 songs ready. I wish you reach all your goal!

    ឆ្លើយតប
    • 122. ចាន់ផល  |  ខែកញ្ញា 21, 2010 ម៉ោង 11:11 ព្រឹក

      សួស្ដី​ប្អូន! រីករាយ​ដែល​បាន​ស្គាល់ ហើយ​អរគុណ​ចំពោះ​ការ​គាំទ្រ​ការងារ​របស់​ខ្ញុំ។ ផ្ដាំ​អរគុណ​ដល់​មិត្ត​ភក្តិ​របស់​ប្អូន​ពី​ខ្ញុំ​ផង​ណា៎! សូម​ជូនពរ​ប្អូន​ឱ្យ​ជោគជ័យ​ទាំង​ការងារ និង​ការ​សិក្សា​!

      ឆ្លើយតប
  • 123. CHENG Sophallen  |  ខែកញ្ញា 21, 2010 ម៉ោង 8:19 ព្រឹក

    I always support your song because it has good meaning and a deep thought.

    ឆ្លើយតប
    • 124. CHENG Sophallen  |  ខែកញ្ញា 22, 2010 ម៉ោង 10:01 ព្រឹក

      Thanks for your feedback. Yes, I will bring all your word to my friends. I like person who is kind and friendly like you. See you later. Have a nice day! BONG!

      ឆ្លើយតប
  • 125. ចារបុរស  |  ខែកញ្ញា 28, 2010 ម៉ោង 10:15 ព្រឹក

    សួស្តីចាន់ផល
    ញ៉ុមគិតថាយើងមានចរិកប្រហាក់ប្រហែលគ្នា រួមទាំងការចូលចិត្តភ្លៀង
    សូមទទួលការរាប់អានពីញ៉ុមផងណា! 🙂 🙂

    ឆ្លើយតប
    • 126. ចាន់ផល  |  ខែកញ្ញា 28, 2010 ម៉ោង 10:27 ព្រឹក

      😀 សួស្ដី!
      រីករាយ​ណាស់​ដែល​បាន​ស្គាល់ ហើយ​ត្រេកអរ​ណាស់​ដែល​បាន​រាប់​អាន​គ្នា!

      ឆ្លើយតប
  • 127. LoveTruth007  |  ខែកញ្ញា 28, 2010 ម៉ោង 7:47 ល្ងាច

    🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

    ឆ្លើយតប
  • 128. oudomheng  |  ខែកញ្ញា 29, 2010 ម៉ោង 8:42 ព្រឹក

    ទើប​ចូល​អាន​«អំពីខ្ញុំ» របស់បងដែលសរសេរថ្មី!! ប្លែកជាមុន!! តែក៏នៅតែពីអារម្មណ៍!!

    ឆ្លើយតប
    • 129. ចាន់ផល  |  ខែកញ្ញា 29, 2010 ម៉ោង 9:44 ព្រឹក

      មានសរសេរថ្មីណា… សរសេរ​ជាងមួយ​ឆ្នាំ​ហើយ​ហ្នឹង 🙂

      ឆ្លើយតប
  • 130. សួរនិងឆ្លើយ  |  ខែតុលា 1, 2010 ម៉ោង 11:43 ល្ងាច

    សុំទោសបងអាចប្រាប់ខ្ញុំបានទេគេដាក វីដេអូតាមរបៀបណា ខ្ញុំដាក់បានសោះ បងប្រាប់ផងបានទេ? អគុណហើយណា

    ឆ្លើយតប
    • 131. ចាន់ផល  |  ខែតុលា 2, 2010 ម៉ោង 11:51 ព្រឹក

      សូម​ចូល​ទៅ​ក្នុង​ប្រកាស​ថ្មី ដោយ​ចុច​លើរូប «បន្ថែម ​វីដេអូ» បន្ទាប់​មក​​ជ្រើស​ពាក្យ «ពីអាសដ្ឋាន URL» រួច​ Paste អាសយដ្ឋាន YouTube នៃវីដេអូ​នោះ​។
      ឧ.បទយើងពីរនាក់ស្រលាញ់គ្នាបានទេ គឺ​ខ្ញុំ​ត្រូវ​កូពី​អាសយដ្ឋាន​​ពី​យូធូប គឺ http://www.youtube.com/watch?v=lj7EZtva7Sw

      សាក​ល្បង​មើល៍! មិន​ជា​ស្រួល​ប៉ុន្មាន​ទេ ពេល​មិន​ទាន់​ចេះ តែ​ពេល​ធ្វើ​បាន​សម្រេច​ម្ដង​ នឹង​ក្លាយ​ជា​រឿង​ធម្មតា​ហើយ។

      ឆ្លើយតប
  • 132. សួរនិងឆ្លើយ  |  ខែតុលា 1, 2010 ម៉ោង 11:45 ល្ងាច

    ខ្ញុំពិតជាចងចេះណាសុំអង្វរបង

    ឆ្លើយតប
  • 133. thearet  |  ខែតុលា 2, 2010 ម៉ោង 1:33 ព្រឹក

    សួស្ដី ផលខ្ញុំប្រហែលនៅឆ្ងាយបន្តិច ចូលចិត្តតែងនិពន្ធបទចំរៀង តែមិនដឹងថាត្រូវធ្វើម៉េច ឱ្យផលិតកម្មយកទៅច្រៀងឱ្យបានទេ​?

    ឆ្លើយតប
    • 134. ចាន់ផល  |  ខែតុលា 2, 2010 ម៉ោង 2:13 ល្ងាច

      មានតែមធ្យាបាយមួយទេ គឺផ្ញើទៅផលិតកម្មទាំងនោះ… ព្យាយាម​គង់បាន​សម្រេច​ណា៎!

      ឆ្លើយតប
  • 135. CHETRA  |  ខែតុលា 6, 2010 ម៉ោង 11:54 ល្ងាច

    Hi Chanphal, Nice to see your profile. I usually open it whenever i feel boring and sad. I live alone so far from Cambodia. I am really understand how your feeling with your life.
    Hope you be strong and use your way of life with trustfulness.
    If you do not mind i wish we could be friends.

    Best wishes,

    ឆ្លើយតប
  • 137. ខេធី៤២  |  ខែតុលា 11, 2010 ម៉ោង 3:47 ល្ងាច

    សួស្តី សុខសប្បាយអត់ហ្នឹង?
    ទំនេរឆៀងចួលលេងផ្ទះ ខេធី៤២ ផង

    ឆ្លើយតប
    • 138. ចាន់ផល  |  ខែតុលា 11, 2010 ម៉ោង 4:23 ល្ងាច

      បាទ អរគុណ​ណាស់​ដែល​បាន​មក​លេង​ខ្ញុំ!

      ឆ្លើយតប
  • 139. chhit sreymarch  |  ខែតុលា 17, 2010 ម៉ោង 5:26 ល្ងាច

    i like song that u wrote hope that will get more song from u soon , u know like to be a writer klang nas but no chance to learn more a bout it , thanks wish u good health na ! bye

    ឆ្លើយតប
  • 141. គាឡុង  |  ខែវិច្ឆិកា 11, 2010 ម៉ោង 10:58 ព្រឹក

    🙂

    ឆ្លើយតប
  • 142. vatana  |  ខែវិច្ឆិកា 16, 2010 ម៉ោង 5:17 ល្ងាច

    hi bong ah so good nas ur song.

    ឆ្លើយតប
  • 143. sopheaksok  |  ខែវិច្ឆិកា 17, 2010 ម៉ោង 11:14 ព្រឹក

    nice to see u on facebook,,,,,,,,,,,,, and happy to know a good composer as u,,,,,,,,,,,,,

    ឆ្លើយតប
  • 144. កក្កដា  |  ខែធ្នូ 7, 2010 ម៉ោង 8:46 ព្រឹក

    រីករាយណាស់ដែលបានមកកាន់ wordpress ពិសេសបានស្គាល់ ចាន់ផល និងមិត្តភក្តិដ៏ទៃទៀត សូមទទួលការរាប់អាន និងក្តីស្រលាញ់ដ៏ស្មោះអំពីខ្ញុំផងណា…..កុំរើសអើងខ្ញុំចូលចិត្តអ្នកគ្រប់គ្នាដូចបងប្អូនរបស់ខ្ញុំដែរ…..
    តែខ្ញុំមិនសូវមានពេលទំនេរគ្រប់គ្រាន់និង បើកប្លុកនេះទេ តែខ្ញុំនិងព្យាយាមតាមដែរអាចធ្វើបានយ៉ាងហោចណាស់ មួយថ្ងៃម្តង…ok សំណាងល្អកើតមានដល់អ្នកគ្រប់គ្នា ពិសេសចាន់ផល…..

    ឆ្លើយតប
    • 145. ចាន់ផល  |  ខែធ្នូ 7, 2010 ម៉ោង 10:18 ព្រឹក

      អរគុណ​ច្រើន កក្កដា 🙂 រីករាយដែល​បាន​ស្គាល់!

      ឆ្លើយតប
  • 146. phanny  |  ខែមករា 20, 2011 ម៉ោង 3:28 ល្ងាច

    រីករាយណាស់បានស្គាល់កវីនិពន្ធ ខ្ញុំចូលចិត្តស្ដាប់បទ ប្រពន្ធនរណាផ្ញើរទឹកផ្នកមក ណាស់

    ឆ្លើយតប
  • 147. The Angkor  |  ខែមករា 25, 2011 ម៉ោង 2:33 ល្ងាច

    Nice to know you here bro!…
    thanks to be my friend in facebook.

    You can find me by http://www.facebook.com/khmerblog

    Dina.

    ឆ្លើយតប
  • 149. ប៊ី  |  ខែ​កុម្ភៈ 3, 2011 ម៉ោង 2:23 ល្ងាច

    បងផល បងពូកែនិពន្ធបទចំរៀណាស់ ។ បងជាអ្នកនិពន្ធដ៏ល្បីឈ្មោះ
    ជូនពរបងសំណាងល្អ ។

    ឆ្លើយតប
  • 150. Rathana  |  ខែ​កុម្ភៈ 26, 2011 ម៉ោង 5:33 ល្ងាច

    សួស្ដីបងចាន់ផល។ ខ្ញុំសុំតែងបទចម្រៀងមួយបទតើបានទេ?

    ឆ្លើយតប
  • 151. kaka  |  ខែ​មីនា 10, 2011 ម៉ោង 2:41 ល្ងាច

    ^^Love reading ur blog. meaningful 🙂
    Goood luck!

    ឆ្លើយតប
  • 152. somada  |  ខែ​មេសា 26, 2011 ម៉ោង 4:54 ល្ងាច

    សួស្តីម្ចាស់ផ្ទះ សុំស្គាល់ម្នាក់ផង ។ រីករាយណាស់ដែលបានស្គាល់ ។

    ឆ្លើយតប
    • 153. ចាន់ផល  |  ខែ​មេសា 26, 2011 ម៉ោង 5:23 ល្ងាច

      សូមស្វាគមន៍! 😀 រីករាយ​ដែល​បាន​ស្គាល់​!

      ឆ្លើយតប
  • 154. My Sovann  |  ខែ​មេសា 29, 2011 ម៉ោង 9:51 ព្រឹក

    Great Big Memory: http://meetkhmer.blogspot.com

    ឆ្លើយតប
  • 155. វ័ន្ត ច័ន្ទមករា  |  ខែមិថុនា 25, 2011 ម៉ោង 3:17 ល្ងាច

    សួស្តីលោកពូ!

    ឆ្លើយតប
  • 156. Sima  |  ខែវិច្ឆិកា 7, 2011 ម៉ោង 10:33 ល្ងាច

    សួស្តី! ខ្ញុំវិញទើបនឹងស្គាល់តាមរយះFacbook​ ទេ។ រីករាយណាស់ដោយបានស្គាល់ ។ ខ្ញុំក៏ជាអ្នកអានប្រលោមលោកដែរ ហើយថែមទាំងចូលចិត្តទៀតផង ។ រាល់ពាក្យពេចន៏ក្នុងប្រលោមលោកបានបង្កើតអោយខ្ញុំអាចស្វែងរកពាក្យពេចន៏ថ្មីៗ ដើម្បីជាជំនួយក្នុងពេលដែលខ្ញុំធ្វើបទបង្ហាញនៅសាលាទៀតផង។

    ឆ្លើយតប
    • 157. ចាន់ផល  |  ខែវិច្ឆិកា 8, 2011 ម៉ោង 8:42 ព្រឹក

      ពិតជារីករាយណាស់ ដែលដឹងថា ប្រលោមលោកខ្ញុំផ្ដល់ជាប្រយោជន៍ដល់ Sima 🙂

      ឆ្លើយតប
  • 158. Sima  |  ខែវិច្ឆិកា 7, 2011 ម៉ោង 10:35 ល្ងាច

    សង្ឃឹមថានិងបានអានប្រលោមលោកថ្មីបន្តទៀត។

    ឆ្លើយតប
  • 159. ឧត្តម  |  ខែវិច្ឆិកា 8, 2011 ម៉ោង 9:46 ព្រឹក

    សួស្តីបង! សុខសប្បាយទេ? ខានមកលេងយូរហើយ ក៏ខានជួបយូរដែរហើយ!
    អុំទូកនេះមានគម្រោងទៅណាខ្លះ? ទៅលេងសៀមរាបជាមួយខ្ញុំទេ គ្នាយើងប៉ុន្មាននាក់ទៀត!

    ឆ្លើយតប
    • 160. ចាន់ផល  |  ខែវិច្ឆិកា 9, 2011 ម៉ោង 8:24 ព្រឹក

      ម៉េចក៏ទើបតែប្រាប់អ៊ីចឹង? រៀបចំមិនទាន់ទេ! អុំទូកនេះខ្ញុំនៅភ្នំពេញ មិនទាន់ដឹងថាដើរលេងឬអត់ទេ! 😉

      ឆ្លើយតប
      • 161. ឧត្តម  |  ខែវិច្ឆិកា 12, 2011 ម៉ោង 11:06 ល្ងាច

        ហន់ៗពេកបងអើយ សម្រេចចិត្តភ្លាមៗ ស្អែកទៅវិញហើយ!

  • 162. malen  |  ខែធ្នូ 1, 2011 ម៉ោង 8:13 ព្រឹក

    សួស្តីទាំងអស់គ្នា! ខ្ញុំរីករាយណាស់ ដែលបានឃើញអ្នកទាំងអស់ជជែកគ្នាដោយរីករាយ​យ៉ាងនេះ។ សូមរាប់អានខ្ញុំផង។
    ចាន់ផល! ខានជជែកគ្នាយូរ សុខសប្បាយទេ?

    ឆ្លើយតប
    • 163. ចាន់ផល  |  ខែធ្នូ 1, 2011 ម៉ោង 8:53 ព្រឹក

      ខ្ញុំសុខទុក្ខធម្មតាទេ! រីករាយណាស់ ដែលឃើញ Malen មកលេងទីនេះ!

      ឆ្លើយតប
  • 164. Rayuth Akiwon  |  ខែមករា 28, 2012 ម៉ោង 8:58 ល្ងាច

    ខ្ញុំក៏ចេះនិពន្ធទំនុកច្រៀងដែរ ក៏ធ្លាប់បាននិពន្ធឲ្យផលិតកម្មតូចៗជាច្រើនចំនួន១០០បទហើយ តែផលិតកម្មតូចទាំងនោះបានដួលរលំដោយគេមិនមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើ។ ដូចនេះហើយ បទចម្រៀងខ្ញុំត្រូវបានស្លាប់។ ខ្ញុំសូមគោរពរៀមច្បងយ៉ាងជ្រាលជ្រៅបំផុត។ ខ្ញុំចង់សួររៀមច្បងថា ធ្វើយ៉ាងម៉េច ទើបជារៀមច្បងបានចូលនិពន្ធនៅហង្សមាស?

    ឆ្លើយតប
    • 165. ចាន់ផល  |  ខែមករា 30, 2012 ម៉ោង 1:08 ល្ងាច

      ដើមហេតុដំបូង ខ្ញុំដាក់ពាក្យធ្វើការនៅវិទ្យុហង្សមាស ដោយមានការណែនាំពីលោកគ្រូ ពេជ្រ ពណ្ណរាយ បន្ទាប់មក ខ្ញុំក៏ព្យាយាមសុំឱកាស​សាកល្បងសរសេរទំនុកច្រៀង​ ពីអ្នកគ្រប់គ្រងផលិតកម្ម​ហង្សមាស។

      ឆ្លើយតប
  • 166. Rayuth Akiwon  |  ខែមករា 31, 2012 ម៉ោង 12:55 ព្រឹក

    ខ្ញុំគិតថា រៀមច្បងប្រហែលជាភ្លេចមុខខ្ញុំហើយ។ ខ្ញុំធ្លាប់បានជួបរៀមច្បងបានពីរដង។ លើកទីមួយនៅ ផលិតកម្ម អឹម ហើយលើកទីពីរនៅអាហារដ្ឋានខាងក្រៅ ពេលញ៉ាំស៊ុប ដែលមានការចូលរួមពីបងស្រី ប៊ុន ចាន់និមល ទៀត។

    ឆ្លើយតប
    • 167. ចាន់ផល  |  ខែមករា 31, 2012 ម៉ោង 1:43 ល្ងាច

      អូហ៍ នឹក​ឃើញ​ហើយ តែពិត​ជា​ភ្លេច​មុខ​មែន! 😉

      ឆ្លើយតប
  • 168. Rayuth Akiwon  |  ខែមករា 31, 2012 ម៉ោង 10:45 ល្ងាច

    តើរូបខ្ញុំសូមជួបរៀមច្បងបានដែរអត់ ក្នុងនាមយើងជាអ្នកធ្លាប់ស្គាល់គ្នា?

    ឆ្លើយតប
    • 169. ចាន់ផល  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 10:07 ព្រឹក

      ទោះមិនធ្លាប់ស្គាល់គ្នា ក៏អាចជួបខ្ញុំបានដែរ។ ខ្ញុំស្វាមគន៍ជានិច្ច!

      ឆ្លើយតប
  • 170. Rayuth Akiwon  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 7:46 ល្ងាច

    អរគុណរៀមច្បងណាស់។ អ៊ីចឹងមានតែទំនាក់ទំនងតាមទូរស័ព្ទហើយ។ តើរៀមច្បងអាចឲ្យលេខទូរស័ព្ទរបស់រៀមច្បងបានដែរទេ? បើខ្ញុំនិយាយខុស សូមអភ័យទោសផង។

    ឆ្លើយតប
    • 171. ចាន់ផល  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 9:14 ព្រឹក

      លេខរបស់ខ្ញុំ គឺ ០៨៨៨៨១៧៩៩៩ ។

      ឆ្លើយតប
  • 172. Rayuth Akiwon  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 1:30 ល្ងាច

    អរគុណរៀមច្បងណាស់

    ឆ្លើយតប
  • 173. Rayuth Akiwon  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 10:23 ល្ងាច

    ចាំប្រហែលជាថ្ងៃអាទិត្យ ខ្ញុំនឹងណាត់ជួបរៀមច្បងហើយ

    ឆ្លើយតប
  • 174. Vannsok Vansakd  |  ខែ​កុម្ភៈ 8, 2012 ម៉ោង 10:21 ព្រឹក

    ខ្ញុំពេញចិត្តអត្ថបទរបស់រ​​បស់។

    ឆ្លើយតប
  • 175. phanith  |  ខែ​កុម្ភៈ 10, 2012 ម៉ោង 5:58 ល្ងាច

    អីយ៉ា!មកកាន់ផ្ទះនេះមានអារម្មណ៍ថាកក់ក្ដៅណាស់………..ហាក់ដូចជាមានអារម្មណ៍មានអ្នកគិតដូចគ្នា មានអារម្មណ៍ដូចគ្នាមាន ចំណុលចិត្តដូចគ្នា​……..កក់ក្ដៅណាស់….រងាណាស់…….មិនដឹងម៉េចទេ…….ឯកាណាស់…..សប្បាយណាស់….

    ឆ្លើយតប
  • 177. Huy Sen  |  ខែ​កុម្ភៈ 29, 2012 ម៉ោង 9:13 ព្រឹក

    បងផល! តើជីវិតរបស់អ្នកនិពន្ធ ពោរពេញទៅដោយភាពអណ្តែតអណ្តូងច្រើនណាស់មែនទេ?

    ឆ្លើយតប
    • 178. ចាន់ផល  |  ខែ​កុម្ភៈ 29, 2012 ម៉ោង 2:49 ល្ងាច

      មិនអាចថាបែបនេះទេ ព្រោះភាពអណ្ដែតអណ្ដែងជានិស្ស័យរបស់មនុស្ស មិនថាតែអ្នកនិពន្ធឡើយ។

      ឆ្លើយតប
  • 179. Fanbe  |  ខែ​មីនា 12, 2012 ម៉ោង 5:26 ល្ងាច

    អានហើយគួរឲ្យចាប់អារម្មណ៏ណាស់បងប្រុស

    ឆ្លើយតប
  • 180. Cheav Kimheng  |  ខែ​មីនា 17, 2012 ម៉ោង 4:32 ល្ងាច

    ទើបតែដឹងខ្លួនថាមកប៉ះចំកវីល្បីហេហេហេពិតជាល្បីមែនបង​ព្រោះមើលទៅសំណើចពិតជាសម្បូរណាស់​សម្រាប់បងហាហាហាតើបងសុខសប្បាយទេ?ហើយមួយរយះនឹងរវល់ទេ?​បងតើអាចតែងចម្រៀងមួយបទដែរមានចំណងជើងថា ពេលយំត្រូវយំ ពេលសើចត្រូវសើចបានទេ? នេះជាអនុស្សាវរីយ៍របស់ខ្ញុំ​បើបងចង់ដឹងសាច់រឿងដើម្បីអោយវាកាន់តែមានន័យ​សូមបងឆ្លើយតបសម្រាប់ការរាប់អាន​ពីអ្នកដែរមិនមានឈ្មោះដូចខ្ញុំ​ទៅលើកវីល្បីហង្សមាសផងហេហេហេ 🙂 ។

    ឆ្លើយតប
    • 181. ចាន់ផល  |  ខែ​មីនា 17, 2012 ម៉ោង 4:46 ល្ងាច

      ពេលយំត្រូវយំ ពេលសើចត្រូវសើច ជាចំណងជើងល្អតើ ប៉ុន្តែ​ខ្ញុំមិន​ទាន់​ហ៊ាន​និយាយ​ថា អាច​សរសេរ​ឬ​ក៏​មិន​អាច​ទេ ព្រោះ​ពេល​នេះនៅសល់​ការងារ​ច្រើន​ពេក។ យ៉ាងណា​​បើ​ប្អូន​ចង់​ចែក​រំលែក​គំនិត​ពី​ចំណង​ជើង​នេះ សូម​សរសេរ​នៅ​ទី​នេះ​ណា៎! 🙂 អរគុណ!

      ឆ្លើយតប
  • 182. Cheav Kimheng  |  ខែ​មីនា 17, 2012 ម៉ោង 11:29 ល្ងាច

    បាទបងពេលនោះគឺជាវេលាមួយ ដែរខ្ញុំអង្គុយយំព្រោះតែស្នេហាដំបូង ធ្វើអោយខ្ញុំឈឺចាប់យ៉ាងខ្លាំងដែរនឹកស្មានមិនដល់ ព្រោះស្នេហាគ្នាប្រហែលជាង៥ឆ្នាំហើយ។ ហើយក្រោយពេលយំអស់រយះពេល២ខែមក ទើបខ្ញុំដឹងថាគ្មានតម្លៃទេ បើសិនមិនមែនគូយើង ទើបខ្ញុំចាប់ផ្តើមរកអ្វីដែរថ្មីចុងក្រោយ ទើបខ្ញុំយល់ថាស្នេហាដែរស្មោះខ្ញុំមិនទាន់ទទួលបានទេ ផ្ទូយទៅវិញខ្ញុំទទួលបាននូវការរាប់អានពីមិត្តភក្តីជាច្រើន ដែរហេតុធ្វើអោយខ្ញុំសើចសប្បាយមកដល់សព្វថ្ងៃ ហើយខ្ញុំសង្ឃឹមថា អ្វីដែរខ្ញុំសរសេរខាងលើនេះនឹងធ្វើអោយបងតែងចម្រៀងមួយបទសម្រាប់ប្អូន អរគុណទុកជាមុនបងប្រុស។

    ឆ្លើយតប
  • 183. ព្រឹក្សា  |  ខែ​មេសា 18, 2012 ម៉ោង 7:21 ព្រឹក

    សួស្តី ផល !

    ឆ្លើយតប
  • 184. PUTHEARATH CHAN  |  ខែ​ឧសភា 5, 2012 ម៉ោង 11:44 ល្ងាច

    I’m so happy when I arrived this block.
    And I’m also happy after I read all.
    🙂

    ឆ្លើយតប
  • 185. Chheang  |  ខែ​ឧសភា 20, 2012 ម៉ោង 11:27 ព្រឹក

    ពេលបានអានរៀងកាបូបដោយចៃដន្យ ខ្ញុំក៏ចាប់អារម្មណ៌លើអ្នកនិពន្ធតែម្តង។

    ឆ្លើយតប
  • 186. nara  |  ខែកក្កដា 2, 2012 ម៉ោង 9:33 ល្ងាច

    ជំរាបសួរប្អូន

    ឆ្លើយតប
    • 187. ចាន់ផល  |  ខែកក្កដា 3, 2012 ម៉ោង 1:32 ព្រឹក

      បាទ ជម្រាបសួរ!

      ឆ្លើយតប
      • 188. nara  |  ខែកក្កដា 3, 2012 ម៉ោង 11:00 ល្ងាច

        រីករាយដែលបានទទួលរាក់ទាក់

  • 189. Ratha  |  ខែកក្កដា 15, 2012 ម៉ោង 6:36 ព្រឹក

    ខ្ញុំចង់ក្លាយជាអ្នកសរសេរបទចំរៀងដូចបង ! តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ ?

    ឆ្លើយតប
    • 190. ចាន់ផល  |  ខែកក្កដា 15, 2012 ម៉ោង 8:09 ល្ងាច

      មុនដំបូងត្រូវរៀនសរសេរឱ្យបាន​ល្អ​សិន បន្ទាប់​មក​ដាក់​ពាក្យ​ធ្វើ​ការ​​តាម​ផលិត​កម្ម​ ដែល​គេ​ត្រូវ​ការ​អ្នក​និពន្ធ។

      ឆ្លើយតប
  • 191. Sun sovanaream  |  ខែតុលា 30, 2012 ម៉ោង 9:32 ព្រឹក

    ខ្ញុំចង់សួរបងថា តើការសរសេរបទចំរៀងជាDong របស់បងពីកំណើត ឬ​បងបានរៀននៅតាមសាលា?

    ឆ្លើយតប
    • 192. ចាន់ផល  |  ខែតុលា 30, 2012 ម៉ោង 1:17 ល្ងាច

      អ្នកនិពន្ធគឺត្រូវតែមានទេពកោសល្យពីកំណើត តែក៏ត្រូវមានការសិក្សាដែរ ជាក់ស្ដែងខ្ញុំបានរៀនតែងកំណាព្យតាំងពីនៅវិទ្យាល័យ ដែល​ជាផ្នែកពាក់ព័ន្ធនឹង​ការសរសេរទំនុកច្រៀង។

      ឆ្លើយតប
  • 193. Sun sovanaream  |  ខែតុលា 31, 2012 ម៉ោង 5:42 ល្ងាច

    បងចុះក្នុងការសរសេរបទចំរៀងធ្វើយ៉ាងមេចទើបដឺងពីពាក្យពេជ្រស្រាល់​ឬ​ក៏ធ្ងន់ហើយអោយត្រូវតាមសំលេងអ្នកចំរៀង។

    ឆ្លើយតប
  • 194. Chanphal Sok  |  ខែ​មីនា 26, 2013 ម៉ោង 5:19 ល្ងាច

    ខ្ញុំធ្លាប់ខូចតែម្ដងទេ ប៉ុន្តែខ្ញុំសរសេរចម្រៀងបានរាប់រយបទហើយ ដោយសារខ្ញុំរៀនវិភាគអារម្មណ៍ខូចចិត្តរបស់គេ… បទពិសោធន៍ជាមេរៀនដំបូង តែបើចង់ចេះបន្ថែមទៀត ត្រូវចេះរៀនពីអ្នកដទៃ។ ចំពោះអ្នកនិពន្ធ មិនមែនទាល់តែរឿងខ្លួនឯង ទើបសរសេរបានល្អទេ សំខាន់ពូកែយល់អារម្មណ៍របស់មនសុ្ស។ 🙂

    ឆ្លើយតប
  • 195. Smile  |  ខែសីហា 1, 2013 ម៉ោង 9:32 ល្ងាច

    ខ្ងុំចូលចិត្តការនិព្ធនចម្រៀងរបស់បងប្រុស

    ឆ្លើយតប
  • 196. ទេពច្យុតសន្តិការិកា  |  ខែ​មីនា 11, 2014 ម៉ោង 2:37 ល្ងាច

    ផ្កាម្លិះផ្កាសំណព្វចិត្តតែម្តងហី ក្លិនម្លិះក្រអូ​បអប់ទឹករកពណ៌នាអោយចំមិនបាន ទាស់តែថាខ្ញុំមិនចូលចិត្តភ្លៀងទាល់តែសោះ អោយតែមានភ្លៀងមានបញ្ហារាល់តែលើក មិនត្រឹមតែមិនចូលចិត្តទេនិយាយអោយចំទៅខ្លាចភ្លៀង ខ្លាចផ្គរ ខ្លាចផ្លេកបន្ទោរ ធ្វើអ្វីមិនកើតតែម្តង។

    ឆ្លើយតប
  • 197. Nat Sophornchealin  |  ខែតុលា 5, 2015 ម៉ោង 4:01 ល្ងាច

    Hello ! My name’s Nat Sophornchealin, Assistant Manager from SDBS technology.
    I want you to inform you that our company now have the promotion that using Live Chat free.
    So if you are interest please feel free to contact us by 023 500 3258 or http://www.sdbstechnology.com

    Thanks !!

    ឆ្លើយតប
    • 198. Sasgop Boonkloy  |  ខែ​មីនា 14, 2016 ម៉ោង 10:58 ព្រឹក

      ជំរាបសួរ​ លោកសុខ​ ចាន់ផល
      ខ្ញុំជាគ្រូបង្រៀនសកលវិទ្យាល័យរាជភដ្ដបុរិរាម​ ប្រទេសថៃ ក្រសួងវប្ពធម៌នឹងមានសិក្ខាសាលាថ្នាក់ជាតិ​ ​ ស្តីអំពីទំនាក់ទំនងអក្សរសាស្រថៃ-កម្ពុជា នៅសាលប្រជុំទីករុងបាងកក នៅថ្ងៃទី​​21-​ 22 ខែមេសា 2016​ នេះ​ ខ្ញុំជាវាគ្មិនមួយត្រូវឡីងជូនអត្ថបទរឿងនេះដល់អង្គប្រជុំ​ ខ្ញុំចាប់អារម្មណ៍សៀវភៅ S.E.A. Write Award របស់លោកដែលជាប់រង្វាន់នេះ ឆ្នាំ 2013 ខ្ញុំមានបំណងនឹងយកសៀវភៅនេះធ្វើជាអត្ថបទជូនអងប្រជុំ ដើម្បីជួយ ផ្សប់ផ្សាយស្នាដៃលោកដល់បញ្ញាជនថៃដែលចូលរួមសិក្ខាសាលា។
      ខ្ញុំសូមមេត្តាលោកសង្គ្រោះសៀវភៅនេះដល់ខ្ញុំផងបានទេ ដើម្បីខ្ញុំអានសិក្សាវិភាគសេចក្តីល្អៗ របស់ស្នាដៃលោកជុនទីប្រជុំផង។​​ ​
      ​ ខ្ញុំសូមឧទ្ទិសនាមខ្លួនជូនលៅក ខ្ញុំជាខ្មែរនៅខេត្តសុរិន្ទ ជាគ្រូបង្រៀនភាសាថៃនិង
      ភាសាខ្មែរ អាចអានសឿវភៅខ្មែរយល់ជ្រៅបានដូចភាសាថៃ ខ្ញុំធ្លាប់មកបង្រៀនភាសាថៃ
      ដល់និស្សិតខ្មែរនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ រវាងឆ្នាំ 2006-2008 ក្រោមគម្រោង
      បង្រៀនភាសាថៃដល់និស្សិតកម្ពុជារបស់ក្រសួងការបរទេសថៃ ខ្ញុំមានបទពិសោធន៍ អំពី
      ប្រទេសកម្ពុជាច្រើនឆ្នាំ ជិត 20 មក ដូចជា​ ជាគ្រូជួយលើកកំរិតលោកគ្រូនៅវិទ្យាល័យកំពង់ឈើទាល 4​ឆ្នាំ ​។ល។
      ប្រសិនបើឡោកអាចអនុគ្រោះហ៍ខ្ញុំបាន តម្លៃប៉ុន្មានសូមប្រាប់ខ្ញុំផង ជាពិសេសខ្ញុំត្រូវការសឿវភៅជាបនញទាន់ផង​ សម្រាប់រៀបចំឡីងរបាយការ សូមមេត្តាឆ្លើយតបខ្ញុំផង
      សូមអរគុណជាមុន ជំរាបលា Assoc Prof sangop Boonkloy /ស្ងប់ បុណ្យខ្លយ
      សកលវិទ្យាល័យរាជភដ្ដបុរិរាម ប្រទេសថៃ

      ឆ្លើយតប
      • 199. ចាន់ផល  |  ខែ​មីនា 14, 2016 ម៉ោង 2:29 ល្ងាច

        ជម្រាបសួរលោកគ្រូ! ខ្ញុំរីករាយណាស់ ដែលបានឮពីគម្រោងរបស់លោក ហើយខ្ញុំនឹងជួយ តាមដែលអាចធ្វើបាន។ ដូច្នេះតើខ្ញុំទាក់ទងលោកតាមណា ដើម្បីផ្ដល់សៀវភៅជូន? សូមលោកទាក់ទងមកខ្ញុំតាមអ៊ីម៉ែល chanphalsok@yahoo.com ឬក៏ទូរស័ព្ទ 092482578

  • 200. Sangop Boonkloy  |  ខែ​មីនា 15, 2016 ម៉ោង 10:46 ព្រឹក

    ជម្រាបសួរ លោកសុខ ចាន់ផល
    ​​​ ខ្ញំុសូមថ្លែងអំណរគុណលោកដែលមេត្តាជូនពាក្យឆ្លើយតបដល់ខ្ញំុភ្លាម ជារឿងគួរអោយមានមោទនភាពនិងរីករាយជាបំផុត តម្លៃសៀវភៅ និង តម្លៃជូន សូមលោកមេត្តា
    ផ្តល់អោយខ្ញុំផង ខ្ញំុនឹងជូនលោកតាមរយះសាស្ត្រាចារ្យដែលជាសិស្សខ្ញុំតាមនាមខាងក្រោម។
    អាសយដ្ឋានដែលអាចជូនសៀវភៅដល់ខ្ញុំបាន​គឺ
    ​​ Assoc Prof Sangop Boonkloy
    Buriram Rajabhat University
    Amphermoeng, Buriram Province
    THAILAND
    31000
    រឺជាភាសាថៃ:

    รองศาสตราจารย์สงบ บุญคล้อย
    มหาวิทยาลัยราชภัฏบุรีรัมย์
    อ.เมือง
    จ.บุรีรัมย์
    31000

    ខ្ញំុមានសាស្ត្រចារ្យជនជាតិខ្មែរជាសិស្សរបស់ខ្ញំុកំពុងបង្រៀនភាសាថៃជំនួសខ្ញុំ
    នៅវិជ្ជាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺ សាស្ត្រាចារ្យ ហែម សម្ផស្ស
    ស. ឡាយ ពិសាល និង ស. ជុំ បុនដេត ។
    សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត

    ​​​ ស្ងប់ បុណ្យខ្លយ

    ឆ្លើយតប
  • 201. Chanphal Sok  |  ខែ​មីនា 15, 2016 ម៉ោង 4:43 ល្ងាច

    ខ្ញុំនឹងជូនសៀវភៅទៅលោក ដោយមិនគិតថ្លៃ ព្រោះខ្ញុំពេញចិត្តនឹងកម្មវិធីសិក្ខាសាលាអក្សរសាស្ត្រ។ ដើម្បីឱ្យងាយស្រួល សូមលោកឱ្យសិស្សរបស់លោកដែលនៅភ្នំពេញ ទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទដែលខ្ញុំបានផ្ដល់ឱ្យខាងលើ ខ្ញុំនឹងប្រគល់សៀវភៅទៅពួកគាត់។ អរគុណ!

    ឆ្លើយតប
  • 202. Sangop Boonkloy  |  ខែ​មីនា 16, 2016 ម៉ោង 8:48 ព្រឹក

    បាទសូមអរគុណលោកដែលមានមេត្តាអនុគ្រោះហ៍ដល់ខ្ញុំ ខ្ញុំកំពុងទាក់ទងជាមួយលោកគ្រូនៅវិជ្ជាស្ថាាន អាចយឺតបន្តិចពីព្រោះការទាក់ទងដោយទូរសព្ទពីថៃយឺត។
    ខ្ញុំចូលមើលសកម្មភាពរបស់លោកតាមInternet ឃើញសកម្មភាពនិងស្នាដៃល្អៗ
    គួរអោយចាប់អារមណ៍ ខ្ញុំសូមអនុញ្ញាតទាញយកអត្តប្រវត្តិរបស់លោកដើម្បីជូនដល់អង្គប្រជុំផង។
    សូមអរគុណលោកចាន់ផល លេខទូរសព្ទខ្ញុំគឺ​ 089​ 9890459 ប្រសិនបើលោកមាន
    ឪកាសទៅដីរលេងខេត្តសុរិន្ទសូមអញ្ជើញសំរាកផ្ទះខ្ញុំ ខ្ញុំសូមស្វាគមន៍ដោយរីករាយ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: