អក្សរដៃ ម៉ា ឡៅពី (ទំនុកច្រៀង)

ខែ​ឧសភា 16, 2012 at 7:44 ល្ងាច មតិ 28

ក្រដាសមួយសន្លឹកនេះ ជាទំនុកច្រៀងរបស់ លោក ម៉ា ឡៅពី ជាអក្សរផ្ទាល់ដៃរបស់គាត់ទៀត! អស្ចារ្យណាស់! ពិតជាត្រូវអរគុណអ្នកដែលបានថែទុក។ មែនហើយ! លោក ម៉ា ឡៅពី គឺជាអ្នកនិពន្ធទំនុកច្រៀងពីសង្គម ដែលខ្ញុំចូលចិត្តបំផុត ព្រោះបទដែលគាត់តែងសុទ្ធសឹងតែពីរោះ ជ្រាលជ្រៅ និយាយទៅខ្ញុំគិតថា មានរូបបារម្មណ៍ទស្សនវិជ្ជានៅក្នុងនោះ… ឧទាហរណ៍ដូចជាបទ «ផ្ការីកក្នុងចិត្ត» គ្រាន់តែចំណងជើងក៏ចង់ឱ្យគិត កម្រិតនៃការតែងនិពន្ធខ្ពស់ណាស់ ច្បាស់ទាំងអារម្មណ៍ ពូកែទាំងរចនាបថ ជាប្រភេទអក្សរសិល្ប៍ខ្លីតែខ្លឹម។

ក៏មិនមែនថា ខ្ញុំចូលចិត្តតែគាត់ដែរ នៅមានអ្នកពូកែៗជាច្រើនទៀតលើផ្នែកទំនុកច្រៀងនេះ គ្រាន់តែសិល្ប៍វិធីរបស់ពួកគាត់ប្លែកៗគ្នា។ ខ្ញុំចូលចិត្តការប្រើពាក្យពេចន៍សាមញ្ញៗរបស់ លោក ស៊ីន ស៊ីសាមុត និងចូលចិត្តអារម្មណ៍ទន់ភ្លន់របស់គាត់ក្នុងអត្ថន័យចម្រៀង។ ហើយខ្ញុំក៏កោតសរសើរទេពកោសល្យលេងពាក្យរបស់ លោក គង្គ ប៊ុនឈឿន ពីរសភាសានៃកាព្យឃ្លោង ដែលខ្ញុំតែងតែគិតថា ស្នាដៃបែបនោះហើយ ទើបហៅថាជាស្នាដៃកវី។ ពាក្យថា «កវី» មិនមែនសុទ្ធតែអាចហៅអ្នកសរសេរធម្មតាៗបានទេ សូម្បីតែខ្ញុំជាអ្នកនិពន្ធម្នាក់ដែរ ពេលដែលឮគេហៅបែបនេះ ក៏តែងតែរអៀសខ្លួន។

រូបភាព

ស្ដាប់បទនេះ៖

Entry filed under: កម្សាន្ត, ចម្រៀង.

អន់ចិត្ត :( បីបទកត់ការចងចាំ

28 មតិ Add your own

  • 1. SVD  |  ខែ​ឧសភា 16, 2012 ម៉ោង 8:08 ល្ងាច

    ពេល​បាន​អាន​អត្ថន័យ​បទ​ចំរៀង​នៅ​លើ​ក្រដាស់​នេះហើយ ខ្ញុំ​ពិត​ជា​មិន​សរសើរ​​មិន​បាន​មែន​នូវ​ស្នាដៃ​តាក់តែង​របស់​កវី​ជំនាន់​មុន​។

    ឆ្លើយតប
  • 3. writing songs lovers  |  ខែ​ឧសភា 17, 2012 ម៉ោង 8:51 ព្រឹក

    សូមមេត្តាជួយពន្យល់នូវអត្ថន័យនៃបទចំរៀងនេះផង តើកវីយើង លោកបានបង្គប់ន័យដូចម្តេចខ្លះ ? ក្រៅពីការប្រាសព្រាត់ស្នេហារបស់ នារីម្នាក់ ៕ សូមជួយណែនាំផងណាបងៗ ៕

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​ឧសភា 17, 2012 ម៉ោង 1:02 ល្ងាច

      គឺដូចដែលយើងបានអានអ៊ីចឹង ជាសាច់រឿងសោកសៅនៃស្រីម្នាក់ ដែលប្ដីនាងក្បត់ចិត្ត… លោកប្រើពាក្យពេចន៍ងាយយល់តើ មិនបានបង្កប់អីឱ្យគិតឈឺក្បាលទេ! ហេតុអ្វីក៏មនុស្សចូលចិត្តវិភាគវែងឆ្ងាយម្ល៉េះ? ការដែលចេះសរសេរឃ្លោងឃ្លាពីរោះ ក្លាយជាសាច់រឿងមួយឱ្យអ្នកស្ដាប់យល់បែបនេះ គឺជាទេពកោសល្យអស្ចារ្យទៅហើយ តើចង់បានន័យបង្កប់អីទៀតទៅ?

      ឆ្លើយតប
      • 5. writing songs lovers  |  ខែ​ឧសភា 18, 2012 ម៉ោង 10:48 ព្រឹក

        ចេះតែសង្ស័យៗទៅ ។ ពីព្រោះខ្ញុំធ្លាប់បានដឹងថា កវីមួយចំនួន កាលពីសម័យបុរាណ គឺគាត់តែងតែបង្គប់អត្ថន័យនៅក្នុងបទចំរៀង ដោយនិយាយពីសង្គម នាសម័យកាលនេះ ។ ជាក់ស្តែង ដូចជាបទ “មេឃខ្មៅងងឹត” ។​ តើបងធ្កាប់បានស្តាប់ដែរឬទេ?

      • 6. ចាន់ផល  |  ខែ​ឧសភា 18, 2012 ម៉ោង 5:23 ល្ងាច

        ខ្ញុំធ្លាប់ស្ដាប់បទនោះដែរតើ! ពិតទៅ បើគេសរសេរបង្កប់ន័យ ក៏គ្មានអ្នកណាទៅដឹងជាងអ្នកសរសេរនោះដែរ ទាល់តែសួរគាត់ទើបច្បាស់! តែគិតអីងាយៗបន្តិច ទើបចិត្តមិនស្មុគស្មាញ! 😀

      • 7. writing songs lovers  |  ខែ​ឧសភា 19, 2012 ម៉ោង 9:14 ព្រឹក

        អូ! និយាយដូចបងក៏ត្រឹមត្រូវម្យ៉ាងដែរ ហិហិ:) ។ ខ្ញុំក៏សង្ឃឹមថាបងបានយល់ន័យដែលបង្គប់នោះដែរ ។ បងផល បើនិយាយទៅ ខ្ញុំពិតជាសូមសរសើរបទចំរៀងមួយបទ ដែលបងបាននិពន្ធ គឺបទ “ឱ! ក្រពះតូចតន់” ពីព្រោះបងបានប្រើឃ្លាប្រយោគបានល្អ ដូចជា “ចារិតរឹងដូចត្រីត្រូវទឹកជន់” “ដៃមឹកភ្នែកអាបជាស្ពាន” ជាដើម ៕ សួមសរសើរដោយស្មោះ:) ៕

      • 8. ចាន់ផល  |  ខែ​ឧសភា 19, 2012 ម៉ោង 3:34 ល្ងាច

        បទ “ឱ! ក្រពះតូចតន់” និពន្ធដោយ លោក លី ស៊ីនហួន តើ! 😀

      • 9. writing songs lovers  |  ខែ​ឧសភា 20, 2012 ម៉ោង 7:37 ព្រឹក

        អូ! ច៊ឹងប្រហែលជាកាលណោះខ្ញុំមើលច្រឡំបន្តិចហើយ 🙂 សូមទោសផង។ អូ! បទ “មេឃបុប្ផា”​ របស់បងសរសេរបានល្អណាស់ ខ្ញុំពេញចិត្តមែនទែន៕ 😀

  • 10. គណិត  |  ខែ​ឧសភា 17, 2012 ម៉ោង 5:04 ល្ងាច

    ឃ្លោងឃ្លាប្រើពាក្យប្រៀងធៀបល្អឥតខ្ជោះ “ដួងចន្ទ័ខំរះប្រទះមេឃខ្មៅ…..បោះនុយសន្ទូចទឹកកួចហួសត្រី…” ដែលបទបច្ចុប្បន្ន​កម្ររ​នឹងមានណាស់!

    ឆ្លើយតប
    • 11. សម្ផស្ស  |  ខែ​ឧសភា 20, 2012 ម៉ោង 8:30 ល្ងាច

      មែន​ហើយ! ពិត​ជា​ល្អ​គ្មាន​ពីរ​មែន​កន្លែង​នឹង!

      ឆ្លើយតប
  • 12. មនុស្សចម្លែក  |  ខែ​ឧសភា 17, 2012 ម៉ោង 5:36 ល្ងាច

    តើបងបានសំណៅដើមនេះមកពីណា? ក្រដាសមួយសន្លឹកនេះអាចក្លាយជា បេតិកភ័ណ្ឌរបស់ជនជាតិខ្មែរបានណា។ ហើយបើបងដាក់ដេញថ្លៃ នឹងមានមហាសេដ្ឋី ជាច្រើន នឹងទិញវាណា។

    ឆ្លើយតប
  • 13. Ravy Yuth  |  ខែ​ឧសភា 17, 2012 ម៉ោង 11:38 ល្ងាច

    ខ្ញុំឃើញគេសួរគ្នាច្រើនអ្នកហើយថាតើក្រដាសនេះ ពិតរឺមិនពិត? ចំពោះខ្ញុំដូចគ្មានឆ្ងល់អីបន្តិចទេលោកអោយ ទោះវាពិតក៏ដោយ មិនពិតក៏ដោយ វាមានអ្វីចម្លែកទៅ តែអ្វីដែលពីសេសនោះ គឺអត្ថន័យ ទំនុករបស់គាត់ទេតើ។

    **ចំពោះខ្ញុំគិតថាពិត។ ទោះថាវាមិនពិតក៏អរគុណដល់អ្នកដែលខំសរសេរដែរ មើលចុះគាត់ខំសរសេរផង ខំរកក្រដាសចាស់ៗ ថែមទាំងយកទៅដុតតិចៗទៀត។

    ឆ្លើយតប
  • 15. គណិត  |  ខែ​ឧសភា 18, 2012 ម៉ោង 9:18 ព្រឹក

    សម័យឆ្នាំនោះ មិនមានក្រដាសសៀវភៅចឹងទេ…

    ឆ្លើយតប
  • 16. lydeth  |  ខែ​ឧសភា 18, 2012 ម៉ោង 3:38 ល្ងាច

    សូមសរសើរដល់អ្នកដែលទុកអត្ថបទនេះ ។ សង្ឃឹមថាកវីសម័យបច្ចុប្បន្ននឹងរៀនសូត្រតាមគម្រូនេះ ចៀសវាងការលួចចម្លងពីបទសៀម យូន ចិន ។ល។ ទៀត ។

    ឆ្លើយតប
    • 17. ចាន់ផល  |  ខែ​ឧសភា 18, 2012 ម៉ោង 5:17 ល្ងាច

      បើសិនក្រដាសនេះជាក្រដាសពិត ក៏បញ្ជាក់ឱ្យអ្នកដឹងថា លោក ម៉ា ឡៅពី ក៏ដូចជាខ្ញុំអ៊ីចឹង ពោលគឺនិពន្ធតែទំនុកច្រៀង មិនបាននិពន្ធបទភ្លេងខ្លួនឯងទេ ដោយលោកបានផ្ញើទៅ លោក សុះ ម៉ាត់ ឱ្យជួយនិពន្ធបទភ្លេងឱ្យ។ ដូចគ្នានឹងសម័យនេះដែរ ខ្ញុំក៏បានសរសេរទំនុកច្រៀង ហើយផ្ញើទៅអ្នកនិពន្ធបទភ្លេងដូចគ្នា ឧទាហរណ៍ ថ្មីៗនេះខ្ញុំបានឱ្យទំនុកច្រៀងមួយបទ ទៅ លោក សាពួន មីដាដា ដើម្បីនិពន្ធជាបទភ្លេងបញ្ចូល។ ហេតុនេះសូមចិត្តលោកចេះឱ្យតម្លៃស្នាដៃមនុស្សបច្ចុប្បន្នផង ដើម្បីឱ្យពួកយើងមានទឹកចិត្តបម្រើសិល្បៈខ្មែរបន្តទៀត។ សូមមេត្តាឈប់មកបញ្ចេញមតិភ្លាវៗទៀតទៅ!

      ឆ្លើយតប
      • 18. ក្មេងតូច  |  ខែ​ឧសភា 19, 2012 ម៉ោង 12:43 ព្រឹក

        ខានបញ្ចេញមតិយូរហើយ…
        គាំទ្រម៉ាទំហឹងមនុស្សចាស់តែម្តងណាពូ!!!

      • 19. ចាន់ផល  |  ខែ​ឧសភា 19, 2012 ម៉ោង 12:47 ព្រឹក

        អរគុណណាស់អាក្មួយ ហេហេ

  • 20. សន្មត  |  ខែ​ឧសភា 19, 2012 ម៉ោង 11:59 ល្ងាច

    កាលណានិយាយពី​ លោក ម៉ា ឡៅពី គេនឹកដល់ពាក្យ​ សោតិន្រ្ទីយារម្មណ៍​ ។​ អាចចាត់ទុកថាជាកំពូលវោហារខ្មែរមួយរូបដ៏កម្រ។ យើងនឹករលឹកដល់គាត់ជានិច្ច​។

    ឆ្លើយតប
  • 21. Chheang  |  ខែ​ឧសភា 20, 2012 ម៉ោង 11:20 ព្រឹក

    ចម្រៀងមួយបទ បញ្ជាក់សាច់រឿងទាំងមូល។ អ្នកមិនសរសើរ។ នេះជាស្នាដៃខ្មែរពិតប្រាកដ។ សូមលំអោនការគោរពដោយស្មោះ។

    ឆ្លើយតប
  • 22. ខេមរបក្សីសាស្ត្រិន  |  ខែ​ឧសភា 22, 2012 ម៉ោង 2:51 ល្ងាច

    ខ្ញុំ​មិនទាន់​ជឿ​ថា​អក្សរ​នេះ​ជា​អក្សរ​របស់​លោក ម៉ា ឡៅពី ទេ ដោយសារ​ក្រដាស​នេះ​វា​មិន​សម​សម័យ ហើយ​នរណា​ជា​អ្នក​រក្សា​ក្រដាស​មួយ​សន្លឹម​នេះ​ទុក? មិន​ទាន់​សម​ហេតុ​ផល​ដែល​ថា​អក្សរ​នេះ​ជា​របស់​លោក​ទេ តែ​អត្ថន័យ​គឺ​មែន ព្រោះ​នេះ​លោក​ជា​អ្នក​និពន្ធ ។

    ឆ្លើយតប
  • 23. davin  |  ខែកក្កដា 28, 2012 ម៉ោង 8:33 ល្ងាច

    តើបងបានក្រដាសនេះមកពីណា?​ មែនហើយកវីពីដើមពិតជាឆ្នើមមែន សរសេរបទចំរៀងកន្លះសន្លឹកយ៉ាងខ្លីតែមានន័យជារឿងមួយរឿង ជាក់ស្តែងដូចជាបួទ បងគេងចាក់ថ្នាំ ឬ​ ចំការសំរោង សុំទោសខ្ញុំដឹងមិនច្បាស់ទេ បើបងដឹងជួយប្រាប់ចំណងជើងនិង ឈ្មោះកវីនិពន្ឋផង ខ្ញុំពិតជាស្ងើចសរសើរស្នាដៃនិពន្ឋរបស់កវីមែន គឺថាយើងអាចយកមកបញេ្ចចបញ្ចូលថតជាខ្សែរភាពយន្តមួយបាន

    ឆ្លើយតប
    • 24. Chanphal Sok  |  ខែកក្កដា 28, 2012 ម៉ោង 9:27 ល្ងាច

      ក្រដាសនេះគឺបានមកពី facebook 🙂

      ឆ្លើយតប
  • 25. ពីខ្ងុំ ស្រលាញ់ច្រៀងជំនាន់ដើម  |  ខែតុលា 4, 2012 ម៉ោង 11:18 ព្រឹក

    ខ្ញុំពិតចិត្តស្នាដៃនិពន្ធរបស់លោកតា ម៉ៅ ឡៅពី ជាពិសេសបទ ទំនួយទ្រខ្មែរច្រៀងដោយ លោកយាយ រស់ សេរីសុទ្ធា

    ឆ្លើយតប
  • 26. ពីខ្ងុំ ស្រលាញ់អ្នក ច្រៀងជំនាន់ដើម  |  ខែតុលា 4, 2012 ម៉ោង 11:29 ព្រឹក

    បទ វាសនាចំការសំរោង​ច្រៀងដោយ ហួយ​មាស និពន្ធដោយ ហួយ មាស និពន្ធបទដោយ ហេង ហូវ៉េង។បទ ខ្មាសអស់បក្សា (បងគេងចាក់ថ្នាំ)និពន្ធដោយ គង្គ ប៊ុនឈឿន ច្រៀងដោយ អឹង ណារី។(ជូនចំពោះdavin)

    ឆ្លើយតប
  • 27. ស្រលាញ់ចូលចិត្តបទពីដើមៗ  |  ខែសីហា 22, 2013 ម៉ោង 8:52 ល្ងាច

    បទ សម្លេងចាបប្រាប់ស្នេហ៍ចាស់ មិនមែន បទ ខ្មាសអស់បក្សា (បងគេងចាក់ថ្នាំ)ទេ។ នេះជារឿងពិតរបស់ លោក គង្គ ប៊ុនឈឿន និពន្ធដោយ គង្គ ប៊ុនឈឿន ច្រៀងដោយ អ៊ឹង ណារី។ ជូន ស្រលាញ់អ្នក ច្រៀងជំនាន់ដើម

    ឆ្លើយតប
  • 28. O  |  ខែ​មីនា 23, 2017 ម៉ោង 3:00 ព្រឹក

    អត្ថន័យនិងទឹកដមសម្លែង មិនសសើមិនបានមែន

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ ខេមរបក្សីសាស្ត្រិន បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,484 hits
Visit Cute-Spot.com!