ស្នាមញញឹមសង្សារចាស់

ខែ​មីនា 22, 2012 at 6:10 ល្ងាច មតិ 5

មិនថាអូនទៅដល់ទីណា មិនថាអូននឹងមានអ្នកក្រោយ សង្សារអើយ… បងនៅតែមានស្នាមញញឹមសម្រាប់អូន! មនុស្សធ្លាប់ស្រលាញ់គ្នាយ៉ាងណាក៏នៅសល់ចិត្តស្រលាញ់ ប៉ុន្តែគ្រាន់តែត្រូវប្រើពាក្យសុំទោស… គេថា ខាងក្រោយពាក្យ «សុំទោស» តែងតែមានរឿងធ្វើឱ្យគេខូចចិត្ត ប៉ុន្តែទោះមិនចង់ឮក៏ប្រកែកមិនបាន។ យ៉ាងណាក៏ទទួលស្គាល់ថា ក្ដីស្រលាញ់ និងការឈឺចាប់កន្លងមកមិនមែនជាការយល់ច្រឡំទេ។ អ្វីដែលគិតមិនយល់គឺថា តើធ្វើយ៉ាងណាទើបពួកយើងអាចជួបស្នេហាពិត?

សាកស្ដាប់បទនេះណា៎! រាជ ជាអ្នកច្រៀងតែងតែប្រាប់ខ្ញុំថា គាត់ចូលចិត្តបទនេះណាស់។

Entry filed under: ចម្រៀង.

តែសំណាងល្អដែលគ្រាន់តែគិត បើមិនខិតខំទេ នឹងស្លាប់ទៅវិញដោយទទេ…

5 មតិ Add your own

  • 1. Ravy like smile  |  ខែ​មីនា 23, 2012 ម៉ោង 1:23 ព្រឹក

    តើធ្វើយ៉ាងណាទើបពួកយើងអាចជួបស្នេហាពិត? សំណួរល្អបង!!
    ថ្ងៃណាដឹង ចំលើយ សរសេប្រកាស ចែកគ្នាមើល កុំអោយអ្នកអានគ្រប់គ្នា ឈឺចាប់ដោយសារឿងហ្នឹងទៀត គ្មានប្រយោជន៍ទេ លោកអើយ!!

    ស្នាដៃរបស់បង មួយឆ្នាំ ចុងក្រោយនេះ មានគេស្គាល់ច្រើន។ កាលមុនគេស្តាប់ចំរៀងគេមិនដែលចាប់អារម្មណ៍ថាបទនេះនិពន្ធដោយអ្នកនិពន្ធរូបណាទេ គឺស្គាល់តែតារាចំរៀង តែឥឡូវផ្លាស់ប្តូរហើយ (តែនេៅមានមនុស្សមួយចំនួននេៅអាដែល)

    ឆ្លើយតប
  • 2. Jet  |  ខែ​មីនា 23, 2012 ម៉ោង 6:41 ព្រឹក

    សួស្តីផល
    បទនេះនឹងជីវិតដែលខ្ញុំកំពុងហែលឆ្លង ដូចគ្នាខ្លាំងណាស់។ គ្រប់ពាក្យពេជន៌ និងអារម្មណ៌ដែលមានចំពោះគេ ហាក់ដូចជាផលបាននិពន្ធរឿងពិតរបស់ខ្ញុំឡើងមកអីចឹង។ បទនេះ បានលើកទឹកចិត្តអោយខ្ញុំខំកាត់ចិត្ត។

    ឆ្លើយតប
  • 3. Long  |  ខែ​មីនា 24, 2012 ម៉ោង 11:56 ព្រឹក

    បទនេះធ្វើអោយខ្ញុំនឹកឃើញមនុស្សម្នាក់ សង្ឃឹមថាគេបានសុខ ខ្ញុំនឹងលើកទឹកចិត្តគាត់រហូត! ស្នាមញញឹមនៅតែមានចំពោះគាត់!

    ឆ្លើយតប
  • 4. seyha  |  ខែ​មេសា 4, 2012 ម៉ោង 8:18 ព្រឹក

    ពីសង្សារចាស់ម្នាក់ ទោះបីត្រូវបែកមនុស្សដែលខ្លួនស្រលាញ់យ៉ាងណាក៏ដោយ ក៏នៅតែមានអារម្មណ៏នឹកអារម្មណ៏ស្រលាញ់ អារម្មណ៏ចង់នៅក្បែរ តើវាពិតជាអយុត្តិធម៏ណាស់មែនទេ? ទំរាំតែអាចស៊ូជំនះចិត្តមនុស្សម្នាក់បាន តែទីបំផុតការស៊ូនោះបានត្រឹមតែជាអតីតកាល។ ទោះបីវេលាត្រឹម១ខែជាសង្សារ ហើយមិនសូវបានជួបមុខក្តី តែចិត្តស្រលាញ់មួយនេះនៅតែមានចំពោះគេ មិនដែលបំភ្លេចនិងចងចាំជាជានិច្ច។ ស្នាមញញឺមពីជ្រុងម្ខាងនៅជីវិតមនុស្សម្នាក់នេះ នៅតែមានក្នុងពេលនិងនិងក្នុងពេលអនាគត ទោះបីជាជាតិក្រោយក៏មនុស្សម្នាក់នេះនិងប្រឹងតាមរកគេ មិនថានៅទីណានិងចំនាយពេលក្នុងជីវិតនេះដើម្បីគេ។

    ឆ្លើយតប
  • 5. Neary  |  ខែកក្កដា 17, 2012 ម៉ោង 9:08 ល្ងាច

    Pirous nas.

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ Long បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,513 hits
Visit Cute-Spot.com!