អំពីខ្ញុំ
សូមស្វាគមន៍!
ខ្ញុំឈ្មោះ សុខ ចាន់ផល ជាអ្នកនិពន្ធ មិនសូវល្បីទេ តែមានរឿងចង់ប្រាប់គេគ្រប់គ្នា ក៏ខំសរសេរបានមួយចំនួន ហើយនឹងផ្សាយក្នុងប្លក់នេះជាបន្តបន្ទាប់…
សូមណែនាំខ្លួនបន្ថែមទៀត៖
តាំងពីតូចមកខ្ញុំជាមនុស្សក្បាលរឹង ខឹងអ្នកណាក៏លួចគុំក្នុងចិត្ត តែមិនដែលបានសងសឹកអ្នកណាម្នាក់ឡើយ ព្រោះអាណិតគេ។ ខ្ញុំរៀនពូកែណាស់ ឆាប់យល់ឆាប់ចាំ តែទម្លាប់រៀនតែអ្វីខ្លួនចូលចិត្ត អត់ចេះទន្ទេញមេរៀនទេ ចាប់អារម្មណ៍តែការបង្កើតថ្មី ហើយខ្ញុំមិនសូវចេះនិយាយស្ដីទេ ព្រោះបើនិយាយមកខ្លាចគេស្អប់ឈប់រាប់រក អ៊ីចឹងក៏ធ្វើចរិតសុភាពតែរហូតមក។
ចំណង់ចំណូលចិត្ត៖
ចូលចិត្តជាងគេ ដេក ហើយស្អប់ការក្រោកពីព្រលឹម! ថ្មីៗនេះចូលចិត្តមើលកុនរ៉ូម៉េនទិក ពិសេសគឺរឿងណាដែលតួអង្គនិយាយសាច់រឿងប្រាប់ដោយបទពណ៌នាដួងចិត្ត «ឧ. គ្រានោះអារម្មណ៍ខ្ញុំប្រៀបបាននឹងស្លឹកឈើដ៏តូចស្ដើង កំពុងរសាត់វិលវល់ក្នុងខ្យល់កួច រួចក៏បោកបក់ឱ្យធ្លាក់ទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ… គឺអណ្ដែតទៅដោយគ្មានគោលដៅ…»គឺបែបហ្នឹងហើយនឹងអាចទាញអារម្មណ៍ខ្ញុំឱ្យអណ្ដែតអណ្ដូងមិនខាន តែឥឡូវលែងហ៊ានយកអារម្មណ៍និយាយជាមួយគេហើយ ខ្លាចគេថាឆ្កួត!
ខ្ញុំចូលចិត្តភ្លៀងណាស់ ហើយពេលខ្ញុំកំពុងសរសេរអត្ថបទនេះមេឃក៏កំពុងធ្លាក់ភ្លៀងដែរ… ឃើញទិដ្ឋភាពភ្លៀង និងបានស្ដាប់សំឡេងទឹកភ្លៀង ខ្ញុំមានអារម្មណ៍ស្ទើរស្លាប់ស្ទើររស់យ៉ាងម៉េចទេ! មួយទៀតចូលចិត្តផ្កាម្លិះ ចង់សាងផ្ទះតូចមួយនៅជើងភ្នំ ក្បែរមាត់សមុទ្ទ រួចតាំងដាំដើមផ្កាម្លិះនៅជុំវិញផ្ទះ គ្រាន់ពេលខ្យល់បក់មកសាយក្លិនប៉ះច្រមុះ។
ស្ដាប់ចម្រៀង លោក ស៊ីន ស៊ីសាមុត និង អ្នកនាង ម៉េង កែវពេជ្ជតា កណ្ដាលយប់ ហើយអង្គុយឬដេកក៏បាន គឺមើលមេឃ មើលលោកខែ មើលផ្កាយ មើលពពក ពិតជាមានក្តីសុខណាស់។
សរុប៖
ខ្ញុំមានគុណវិបត្តិច្រើនបន្តិចហើយ ហើយស្ដាប់ទៅក៏ខ្ជិលណាស់ដែរ អត់ចូលចិត្តរៀនសូត្រប៉ុន្មានទេ តែចូលចិត្តអ្នករៀនសូត្រណាស់។ ទោះយ៉ាងណា សូមទោសមុនឱ្យហើយ ចំពោះរាល់ពាក្យពេចន៍របស់ខ្ញុំ មិនថាប្រើនៅក្នុងប្លក់នេះ ឬក៏ក្នុងបទនិពន្ធផ្សេងៗ ប្រសិនបើមានពាក្យឈ្លើយ ឬស្ដាប់ទៅទើសត្រចៀក ប្រិយមិត្តអាចរក្សាទុកក្នុងចិត្ត ឬរិះគន់ត្រង់ៗ ហើយខ្ញុំនឹងព្យាយាមកែខ្លួនឯងរាល់ថ្ងៃ ដើម្បីក្លាយជាមនុស្សល្អម្នាក់ក្នុងលោកនេះ…
អរគុណគ្រប់គ្នាដែលចំណាយពេលអាន!
អូ! ភ្លេចប្រាប់អាសយដ្ឋានអ៊ីម៉ែល៖ chanphalsok@yahoo.com
203 មតិ Add your own
ទំលាក់ មួយចំលើយតប ទៅ ចាន់ផល បោះបង់ការឆ្លើយតប
Trackback this post | Subscribe to the comments via RSS Feed
1. រាសីហ៍ | ខែសីហា 9, 2009 ម៉ោង 7:51 ព្រឹក
I cannot c ur face clearly!
2. សុទ្ធា | ខែសីហា 22, 2009 ម៉ោង 11:55 ព្រឹក
Me too. but i can c yr face clearly in facebook.
3. -:-បាត់ដំបង-:- | ខែសីហា 24, 2009 ម៉ោង 1:40 ព្រឹក
សួស្តីចាន់ផល! រីករាយបានមកប្លកនេះ
4. nimol | ខែកញ្ញា 3, 2009 ម៉ោង 3:40 ព្រឹក
សួស្ដីចាន់ផល! សុខសប្បាយទេ? ខ្ញុំទើបនឹងស្គាល់ប្លក់នេះតាមរយៈប្លក់រចនា។ សូមសំណាងល្អណ៎ា។
5. sokchanphal | ខែកញ្ញា 3, 2009 ម៉ោង 8:35 ព្រឹក
អរគុណ និមល!ខ្ញុំសុខទុក្ខធម្មតា ហើយសង្ឃឹមថា និមល ក៏មានសំណាងល្អ!
6. ប៊ុនលី | ខែកញ្ញា 8, 2009 ម៉ោង 4:52 ព្រឹក
សួស្តី ផល ! ខុំ្ រីករាយណាស់បានចូលមកប្លក់ ផល។
7. បាត់ដំបង | ខែកញ្ញា 8, 2009 ម៉ោង 8:22 ព្រឹក
ផលដូចខ្ញុំម៉្លេះ! ខ្ញុំចូលចិត្តភ្លៀងណាស់ ។ ភ្លៀងកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៌ស្រស់ស្រាយ និង ក្លាហាទៀត
8. sokchanphal | ខែកញ្ញា 8, 2009 ម៉ោង 10:23 ព្រឹក
ពេលមានភ្លៀងធ្លាក់ខ្ញុំមានអារម្មណ៍កក់ក្ដៅចម្លែកហើយចូលចិត្តដេកស្ដាប់ទឹកភ្លៀង…កំប្លែងណាស់ព្រោះខ្ញុំចូលចិត្តស្ដាប់ចម្រៀងពេលចូលដេកប៉ុន្ដែដល់មានភ្លៀងត្រូវរើសយកមួយខ្ញុំក៏បិទចម្រៀង។
9. វណ្ណ | ខែកញ្ញា 28, 2009 ម៉ោង 10:44 ព្រឹក
ខុសពីខ្ញុំ នៅពេលដែលមានភ្លៀងធ្លាក់ វាធ្វើអោយខ្ញុំមានអារម្មណ៍ កណ្តោចកណ្តែង ឯកោ ហើយស្ទើរតែចង់យំដោយមិនដឹងខ្លួន។ ក្រៅពីនោះទៀតធុញទ្រាន់ ព្រោះពិបាកចេញទៅខាងក្រៅ ជាពិសេសពេលភ្លៀងហើយ ទឹកលិច កខ្វក់៕
10. រចនា | ខែកញ្ញា 12, 2009 ម៉ោង 4:00 ព្រឹក
មានអ្នកចូលចិត្តភ្លៀងច្រើនណាស់ណ៎? មិនដែលដឹងសោះ! ^^ ខ្ញុំក៏ចូលចិត្តភ្លៀងដែរ អ៊ីចឹងហើយទើបខ្ញុំឈ្មោះ Rainna 😛
11. វឌ្ឍនា | ខែកញ្ញា 28, 2009 ម៉ោង 11:16 ព្រឹក
មិនមែនព្រោះទឹកភ្លៀងជួយលាក់ទឹកភ្នែកទេឬទើបចូលចិត្តយ៉ាងនេះ?
12. Chanphal | ខែកញ្ញា 29, 2009 ម៉ោង 8:30 ព្រឹក
ប្រហែលអ៊ីចឹងហើយ វឌ្ឍនា ខ្ញុំឯកភាព!
13. សេរីបណ្ឌិត | ខែធ្នូ 1, 2009 ម៉ោង 8:56 ព្រឹក
សម្រាប់ខ្ញុំវិញ, ឱ្យតែពេលមានរឿងអ្វីដែលខ្ញុំគិតមិនយល់ ពិបាកចិត្តខ្លាំងពេក ខ្ញុំតែងតែងទៅឈរ ឬ អង្គុយហាលភ្លៀង ។
ប៉ុន្តែបើរចនាវិញសង្ស័យតែថា ដោយសារតែទឹកភ្លៀងលាងទឹកភ្នែកផងមិនដឹង ។
14. ទន្សាយតូច | ខែធ្នូ 25, 2009 ម៉ោង 8:47 ល្ងាច
ចំនែកខ្ញុំចូលចិត្តរត់លេងដេញគ្នាជាមួយមិត្តភក្តិក្រោមទឹកភ្លៀង…
មិនដឹងម៉េចដែរគ្រាន់តែដឹងថាមានអារម្មណ៍សប្បាយ តែពេលលេង
ហើយច្បាស់ជាត្រួវមាត់ម៉ាក់មិនខាន!
15. ចង់ដឹង (changdoeng) | ខែកញ្ញា 28, 2009 ម៉ោង 10:25 ព្រឹក
សួស្តីអនុស្សា! ខ្ញុំមកដល់ផ្ទះហើយ…មានអីទទួលទេ? អនុស្សា សរសេរប្រវត្តិរូបបានក្បោះក្បាយណាស់ហ្ន៎! ពិតជាគួរឱ្យចាប់ អារម្មណ៍មែន។ រអាស្ទីលក្បាលរឹងចេះតាំងពីក្មេងមក បែបឥឡូវ កាន់តែស្ទាត់ហើយមើលទៅ។ បើនិយាយពីរឿងរៀន ខ្ញុំនេះផ្ទុយ ពីអនុស្សា…រៀនស្អីក៏មិន ចេះដែរ ពេលខ្លះអាណិតគ្រូៗខ្ញុំដល់ ហើយខំពន្យល់ផង ប្រើទណ្ឌកម្មផង នៅតែខ្ញុំរៀនមិនចេះ…. នឹងឃើញឡើងវិញដូចជាអាណិតពួកគាត់ដល់ហើយ ឱ្យតែដល់ ពេលបង្រៀនខ្ញុំម្តងៗ ត្រូវអង្គុយដង្ហោះព្រោះពន្យល់អត់យល់សោះ បើត្រូវរំពាត់វិញនោះ គឹក្រិនខ្លួនអស់ហើយ គ្រូៗត្រូវតែរកថ្នាំជំនួយ កម្លាំងមកពិសាបន្ថែមទើបទៅរួច។ រឿងភ្លៀងវិញរិតតែឆ្ងាយទៀត ហើយ បើនៅតាមខេត្តឆ្ងាយតែឯងវិញគឺពិតជាធ្វើឱ្យស្រណោះ ស្រណោកខ្លាំងណាស់ ទ្វីត្បិតតែក្រោយពេលភ្លៀងរុក្ខជាតិនានា ហាក់ដូចជាស្រស់ញញឹម។ ប៉ុន្តែពេលខ្លះខ្ញុំក៏ចូលចិត្តភ្លៀងដែរ បានលេសមិនបាច់ទៅរៀន…ហាហា… ខ្ញុំចូលចិត្តជំនោរខែវិច្ឆិកា ជាពិសេស ព្រោះផ្ទៃមេឃស្រឡះល្អ ថែមទាំងមានខ្យល់បក់មក ពីទិសខាងជើងទៀត ពិតជាស្អាតណាស់សម្រាប់រូបខ្ញុំ។
16. Chanphal | ខែកញ្ញា 29, 2009 ម៉ោង 8:38 ព្រឹក
កាលវេលានីមួយៗមានលក្ខណៈពិសេសរបស់ខ្លួន គឺសុទ្ធតែគួរឱ្យស្រណោះទាំងគ្រប់រដូវហ្នឹង ហើយ ចង់ដឹង នេះចេះតែជឿខ្ញុំអួតដែរ! មនុស្សពូកែគេដាក់ខ្លួន គ្មានអ្នកណាប្រកាសប្រាប់គេ ថាខ្លួនឯងរៀនពូកែ ដូចជាខ្ញុំអ៊ីចឹងទេ។ អូហ៍! ភ្លេចស្វាគមន៍មកកាន់ផ្ទះខ្ញុំ!
17. ចង់ដឹង (changdoeng) | ខែកញ្ញា 29, 2009 ម៉ោង 9:05 ព្រឹក
ហេ..ហេ…ផ្ទះហ្នឹងមានរឿងប្លែកៗអាន ច្បាស់ជាមកញឹកញាប់ហើយ ចាំតែទទួលទៅ។
18. វណ្ណ | ខែកញ្ញា 28, 2009 ម៉ោង 10:42 ព្រឹក
សូមដាក់រូបថតអោយច្បាស់បន្តិចបានទេ? ព្រោះចង់ស្គាល់អ្នកនិពន្ធច្បាស់បន្តិច។
19. Chanphal | ខែកញ្ញា 29, 2009 ម៉ោង 8:41 ព្រឹក
វណ្ណ! ខ្ញុំខំយករូបច្បាស់ទៅកែឱ្យមិនច្បាស់អីចឹងណា! អត់អីទេ ចាំថ្ងៃណាមួយចៃដន្យ ថតរូបបានស្អាត ចាំខ្ញុំដាក់ទាំងច្បាស់!
20. កញ្ញា | ខែកញ្ញា 28, 2009 ម៉ោង 11:00 ព្រឹក
ខ្ញុំបានឃើញប្លក់នេះយូរហើយតែមិនសូវបានឈាងចូល។ថ្ងៃនេះមានពេលបានអានអត្ថបទជាច្រើនក្នុងប្លក់នេះ។
អ្វីដែលគួរឲចាប់អារម្មណ៍នោះគឺចំណង់ចំនូលចិត្តលើផ្កាម្លិះព្រោះវាស្រដៀងនឹងការចូលចិត្តរបស់ខ្ញុំដែរ។
ពពួកផ្កាពណ៌សដែលមានក្លិនក្រអូបដូចជាផ្កាម្លិះនិរតី។ល។សុទ្ធតែជាសំណប់ចិត្តខ្ញុំទាំងអស់ឃើញវាពេលណាអារម្មណ៍ល្អពេលនោះហើយចង់តែយកមកដាក់ក្បែរខ្លួន។
ហើយបើពេលយប់បានដេកមើលមេឃមើលផ្កាយក្រោមខ្យល់រំភើយៗស្រង់ក្លិនផ្កាស្តាប់ចំរៀងលន្លង់លន្លោចវិញគឺអារម្មណ៍ស្ងប់ដូចទឹកអញ្ចឹង។
21. Chanphal | ខែកញ្ញា 29, 2009 ម៉ោង 8:47 ព្រឹក
សួស្ដី កញ្ញា! ឮ កញ្ញា និយាយអ៊ីចឹង ខ្ញុំនឹកស្រណោះស្រុកកំណើតខ្ញុំមែនទែន គឺតាមផ្ទះនីមួយៗគេចូលចិត្តដាំប្រភេទផ្កាទាំងអស់នេះ។ ផ្កាពណ៌ស គឺមានលក្ខណៈថ្លៃថ្នូរ ហើយអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់ទៀតផង!
22. វឌ្ឍនា | ខែកញ្ញា 28, 2009 ម៉ោង 11:15 ព្រឹក
ខ្ញុំអត់ចូលចិត្តភ្លៀងទេ.. ព្រោះទឹកភ្លៀងធ្វើអោយស្បែកខ្ញុំឡើងកន្ទួល (មានប្រតិកម្ម) មនុស្សយ៉ាប់ជាងគេគឺខ្ញុំហេហេហេ 😀
23. Chanphal | ខែតុលា 5, 2009 ម៉ោង 4:34 ព្រឹក
អត្ថបទខាងលើ ខ្ញុំភ្លេចប្រាប់ថាចូលចិត្តញ៉ាំម្ហូបអី? ប៉ុន្តែវាអាចប្រែប្រួលទៅថ្ងៃក្រោយ បានមិនសូវចង់និយាយ គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំចេះតែនឹកឃើញកាលពីក្មេង ធ្លាប់ជិះកាណូតពីស្រុកខ្ញុំមកភ្នំពេញ ហើយទិញបាយខ្ចប់ស្ទឹកឈូកញ៉ាំតាមផ្លូវ គឺវាមានក្លិនឈ្ងុយខ្លាំងណាស់! បាយខ្ចប់ស្លឹកឈូក ញ៉ាំជាមួយពងទាប្រៃ ត្រសក់ត្រាំ ឬក៏សាច់ងៀត…មិនដឹងថាតើពេលណាអាចជួបរសជាតិនោះទៀតេទ…
24. cambomaths | ខែតុលា 6, 2009 ម៉ោង 3:22 ល្ងាច
សួស្តីចាន់ផល សុខសប្យាយជាទេ?
ដឹងទេខ្ញុំចូលចិត្តបទចម្រៀង ដែលជាស្នាដៃនិពន្ធរបស់ ចាន់ផល ណាស់ ពិសេស គឺបទ “ឈាមពេជ្រ” ខ្ញុំមិនដាច់ចិត្តលប់បទនេះចេញ ពីទូរសព្ទ័ រឺ ក៏ កុំព្យួទ័ររបស់ខ្ញុំឡើយ ហើយពេលបានស្តាប់បទនេះម្តងៗ ខ្ញុំតែងតែនឹកគិតដល់អ្នកម្តាយរបស់ខ្ញុំ ដែលគាត់កំពុងឈឺ ដេកលើគ្រែ នៅឯស្រុកកំណើតឯ នោះ។ ពេលខ្លះខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ក៏មាន។ ខ្ញុំចាំមិនភ្លិចទេពេលខ្ញុំទៅលេងផ្ទះម្តងៗ ម្តាយរបស់ខ្ញុំ គាត់តែងសួរឲ្យខ្ញុំចាក់នូវបទចម្រៀងមួយបទនេះឲ្យគាត់ស្តាប់ ពេលឃើញទិដ្ឋភាពដូចនេះខ្ញុំចង់តែយំទេ ។ ម្តាយរបស់ខ្ញុំគាត់ខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ដើម្បីរកប្រាក់ឲ្យកូនបានរៀនបន្ត រហូតដល់ធ្លាក់ខ្លួនឈឺ ដេកនៅលើគ្រែមិនអាចដើរទៅណារួច។
ខ្ញុំមានសំណូមពរមួយចង់ឲ្យ ចាន់ផល និពន្ធបទចម្រៀងមួយបទ ដែលនិយាយពី ការខិតខំប្រឹងប្រែងរបស់ឪពុក ម្តាយដែលលោកទាំងពីរបានពុះពារ ខិតខំធ្វើការ ដោយធ្វើយ៉ាងណារកឲ្យកូនបានរៀនខ្ពង់ខ្ពស់ ដោយមិនគិតពីខ្លួនឯង រហូតដល់ខ្លួនឈឺធ្វើអ្វីមិនកើត។ ហើយជាទីបញ្វប់បំណងប្រថា្នរបស់គាត់បានក្លាយជាការពិត ដោយកូនរបស់គាត់រៀនចប់បានការងារសមស្របមួយ បានប្រាក់យកមកមើលជម្ងឺរបស់គាត់លុះត្រា ជាសះស្បើយ។ ហើយកូនគាត់ក៏មានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាគាត់ ជារៀងទៅអើយ!
ខ្ញុំសង្ឃឹមថា ចាន់ផល និងព្យាយាមចំណាយពេលទំនេរ សរសេរពីបទចម្រៀងនេះ ។
សូមអរគុណទុកជាមុន
25. sokchanphal | ខែតុលា 7, 2009 ម៉ោង 3:45 ព្រឹក
ខ្ញុំរំភើបចំពោះទឹកចិត្តរបស់ម្ដាយកូនអ្នកទាំងពីរណាស់។ អ្វីដែលអ្នកបានរៀបរាប់នេះគឺជាសុភមង្គល និងជាកម្លាំងចិត្តតស៊ូនឹងព្យុះភ្លៀងជីវិតរបស់អ្នក ក៏ដូចជាកូនៗគ្រប់គ្នា។ រឿងរ៉ាវជីវិតពិតមួយនេះ ខ្ញុំនឹងចងចាំទុក ហើយបើមានឱកាសខ្ញុំនឹងលាតត្រលាងក្នុងបទនិពន្ធរបស់ខ្ញុំ មិនថាតែចម្រៀង ឬក៏ប្រលោមលោកនោះទេ។ សូមគោរពជូនពរឱ្យម្តាយជាទីស្រលាញ់របស់អ្នកមានសុខភាពល្អ!
26. រឿងមួយនៃ កំណត់ហេតុស្នេហ៍ « យុវអ្នកនិពន្ធខ្មែរ | ខែតុលា 16, 2009 ម៉ោង 9:19 ព្រឹក
[…] ដោយ សុខ ចាន់ផល […]
27. Joe | ខែតុលា 17, 2009 ម៉ោង 2:48 ព្រឹក
Just stopping by to say that you’re a great writer!! Love your work and I am looking forward to hearing about your future projects. I love to write as well so I guess that’s something we have in common.
All the best and update your blog more frequently! Lol
28. Chanphal | ខែតុលា 17, 2009 ម៉ោង 12:05 ល្ងាច
Thank! សូមនិយាយជាខ្មែរវិញ៖ ខ្ញុំគិតថាគ្រាន់តែបង្កើតប្លក់មួយ គ្រាន់ជាអនុស្សាវរីយ៍ប៉ុណ្ណោះ តែខ្ញុំនឹងខំអាប់ឌែតតាមលទ្ធភាព។ បើនិយាយពីគម្រោងអនាគតវិញ… ខ្ញុំចង់រៀនចប់ដោយជោគជ័យ ព្រោះកំពុងពិបាកចិត្ត រៀនអត់ចូល ខ្លាចយកបរិញ្ញាអត់បាន… បើក្រៅពីនេះ ខ្ញុំគ្រាន់តែចង់សរសេរស្នាដៃទុកឱ្យបានច្រើន រួចបោះពុម្ពសៀវភៅឱ្យបានច្រើន រកប្រាក់ឱ្យបានច្រើន ដើរលេងឱ្យបានច្រើនកន្លែង… នៅច្រើនទៀត… ព្រោះគម្រោងខ្ញុំផុសឡើងរាល់តែថ្ងៃ ច្រើនទាល់តែលែងខ្វល់នឹងគិតគូរ!
29. ឈាង | ខែតុលា 17, 2009 ម៉ោង 4:35 ល្ងាច
សួរស្តីបង
30. Chanphal | ខែតុលា 20, 2009 ម៉ោង 2:27 ព្រឹក
សួ ហើយ រ ទៀត! សួស្ដី ឈាង!
31. រតនាតារាមុន្នី | ខែតុលា 30, 2009 ម៉ោង 1:53 ព្រឹក
សួស្តីបង ចំណងចំណូលចិត្តបង ខុសពីខ្ញុំទាំងអស់ ។
ខ្ញុំចូលចិត្តវិទ្យាសាស្រ្តជាងគេ។
32. Chanphal | ខែវិច្ឆិកា 5, 2009 ម៉ោង 5:22 ព្រឹក
ខ្ញុំនេះមនុស្សហួសសម័យហើយ ចូលចិត្តតែធម្មជាតិ!
33. Khuon Ratana | ខែវិច្ឆិកា 19, 2009 ម៉ោង 2:20 ល្ងាច
ត្រូវហើយពិតជាខុសពីខ្ញុំដែរ ខ្ញុំចូលចិត្តផឹកស៊ីជាងគេ ហិហិហិហិ
34. ចាន់ផល | ខែវិច្ឆិកា 22, 2009 ម៉ោង 1:46 ល្ងាច
បន្ថែមចំណង់ចំណូលចិត្ត៖ ម្សិលមិញមិត្តម្នាក់របស់ខ្ញុំស្ដីឱ្យមិត្តម្នាក់ទៀតរបស់ខ្ញុំថា បាញ់ទឹកអប់ហ្នឹងទៀតហើយ ធុំឈឺក្បាលទ្រាំអត់បានទេ ខ្ញុំក៏ប្រាប់គាត់ហ្នឹងថា ប្រើក្លិនដូចខ្ញុំវិញទៅ ក្លិនប៉ោម ក្លិនសេរី ក្លិនប៉េស! កាលពីមុនខ្ញុំមិនចេះប្រើទឹកអប់ទេ គឺពុលក្លិនឈ្ងុយពេក តែឥឡូវក៏រកឃើញក្លិនផ្លែឈើ ប្រើក្លិនផ្លែអី លែងឃ្លានផ្លែហ្នឹងហើយ!
35. ខេមរាវុធ | ខែវិច្ឆិកា 25, 2009 ម៉ោង 8:56 ព្រឹក
តាមពិត ការខ្ជិលច្រអូស វាមិនអីទេ អោយតែយើងដឹងថា យើងកំពុងខ្ជិល។ កាលមុនខ្ញុំស្មានថា ការខ្ជិល ជាគុណវិបត្តិ។ លុះរស់បានយូរបនិ្តច ទើបដឹងការពិតថា ការខ្ជិល វាមានអីឯណា! បើមានមូលហេតុអោយខ្ជិល ទោះចង់ឧស្សាហ៍ក៏មិនកើត ម៉្លោះហើយ មានតែត្រេកត្រអាលនឹងការខ្ជិលនេះ ស្រលាញ់ការខ្ជិលអោយណាស់ ហើយពេលមានឱកាសល្អ កំចាត់ការខ្ជិលនេះបានដោយងាយ។ ឬបើមិនចង់កំចាត់គេ ក៏បាន។ យើងអាចប្រលែងលេងនឹងការខ្ជិលបាន។ ប៉ុន្តែមនុស្សភាគច្រើន កើតទុក្ខមិនសុខចិត្តនឹងរឿងខ្ជិល ព្រោះមិនយល់ការពិតថា នៅពេលយើងខ្ជិលក៏យើងរស់ ហើយពេលយើងឧស្សាហ៍ក៏យើងរស់ ដូចគ្នា។
36. ចាន់ផល | ខែវិច្ឆិកា 25, 2009 ម៉ោង 11:23 ព្រឹក
បាទ! ធ្វើមនុស្សត្រូវចេះសោយសុខ!
37. សេរីបណ្ឌិត | ខែវិច្ឆិកា 27, 2009 ម៉ោង 3:12 ព្រឹក
ទីបំផុតរកបានមនុស្សជំពូកខ្ញុំហើយតើ !
38. សេរីបណ្ឌិត | ខែវិច្ឆិកា 27, 2009 ម៉ោង 3:14 ព្រឹក
អូ៎ ! ភ្លេចជម្រាបសួរម្ចាស់ប្លក់
39. ចាន់ផល | ខែវិច្ឆិកា 27, 2009 ម៉ោង 5:53 ព្រឹក
ជម្រាបសួរ! បែបខ្ជិលដូចខ្ញុំដែរ មើល៍ទៅ!
40. សេរីបណ្ឌិត | ខែធ្នូ 1, 2009 ម៉ោង 8:49 ព្រឹក
មើលទៅបែបខ្ចិលប្រហែលគ្នាទេ ។
អ្វីដែលបងផលលើកយកមកបង្ហាញ គឺប្រហាក់ប្រហេលនឹងខ្ញុំដែរ ។ ជាពិសេសគឺថាឱ្យតែនិយាយពីអ្វីក្នុងអារម្មណ៍ នរណាក៏ថាខ្ញុំឆ្កួតដែរ ។
អូ៎ ! ខ្ញុំលើសបងឯងមួយ គឺមិនត្រឹមតែលាក់កំហឹងក្នុងចិត្តទេ ទោះស្រលាញ់គេក៏មិនហ៊ានប្រាប់ដែរ ចុះឡើងៗបានត្រឹមតែលួចស្រលាញ់ដដែល ។
41. ចាន់ផល | ខែធ្នូ 1, 2009 ម៉ោង 11:38 ព្រឹក
លួចស្រលាញ់គេសប្បាយដែរតើ! លួចស្រលាញ់យូរទៅ ក៏ឆ្អែតខ្លួនឯង ទម្រាំដល់ពេលគេដឹងខ្លួន ហើយមានចិត្តលើយើងវិញ ក៏ស្រាប់តែប្រាប់ទៅគេថា ខ្ញុំលួចស្រលាញ់អ្នកឆ្អែតហើយ គឺដូចការញ៉ាំបាយអ៊ីចឹង។
42. ក្មេងតូច | ខែធ្នូ 1, 2009 ម៉ោង 1:21 ល្ងាច
អរគុណដែលទៅលេងផ្ទះញុម
ថ្ងៃនេះញុមម៉ោលេងម្តង
មើលសុំទឹក១កែវមើល ស្រេកទឹកណាស់
ធាក់កង់ម៉ោទាំងកណ្តាលថ្ងៃផង ^_^
បង ជាអ្នកនិពន្ធចឹង ពេលចូលផ្ទះញុមជួយខំមិន រិះគន់ផងណា
នឹងបានយកកែប្រែ
43. សេរីបណ្ឌិត | ខែធ្នូ 2, 2009 ម៉ោង 2:08 ព្រឹក
ចាន់ផល ៖ ហាហា ! និយាយដូចគ្រូចិត្តវិទ្យារបស់ខ្ញុំដែរ…
ក្មេងតូច ៖ បើធាក់កង់មកហត់យ៉ាងនេះ ផឹកទឹក ១ កែវ ម៉េចនឹងឆ្អែត…
44. ក្មេងតូច | ខែធ្នូ 2, 2009 ម៉ោង 5:34 ព្រឹក
ខ្លាចម្ចាស់ផ្ទះរិះ ទើបសុំ១កែវសិនទៅ ចាំគេសួរ ចាំសុំ១កែវទៀត 😀
45. ចាន់ផល | ខែធ្នូ 2, 2009 ម៉ោង 2:40 ព្រឹក
ក្មេងតូច និង សេរីបណ្ឌិត ញ៉ាំទឹកលេងៗទៅ!
សេរីបណ្ឌិត៖ តាមពិតសម្ដីនេះក៏ខ្ញុំធ្លាប់ឮគ្រូវិទ្យាល័យខ្ញុំម្នាក់និយាយដែរ។
ក្មេងតូច៖ ខ្ញុំអ្នកនិពន្ធមែន តែអានរឿងខ្ញុំទៅដឹងហើយ ខ្ញុំអានខ្លួនឯងក៏ដឹងដែរ គ្មានឃើញអាប់ឌែតអីសោះ! សរសេរៗអស់អារម្មណ៍សរសេរ ណាខានសរសេរយូរផង មិនដឹងរឿងលើកក្រោយទៅជាយ៉ាងម៉េចទេ! ខ្ញុំនេះចំណុចខ្សោយខ្លាំងគឺខ្លាចគេរិះគន់ ដូចឥឡូវអ៊ីចឹង គឺរិះគន់ខ្លួនឯងឱ្យបានមុនគេ។ តែខ្ញុំតែងប្រាប់ខ្លួនឯងថា ឱ្យតែសរសេរបានរឿងគឺសរសេរទៅ មិនបាច់ធ្វើអ្នកនិពន្ធល្បី ក៏មានឈ្មោះថាអ្នកនិពន្ធដែរ ដូចឃ្លាមួយគេថា ទោះបីភ្នំទាប ក៏មានឈ្មោះថាភ្នំដែរ។
46. ក្មេងតូច | ខែធ្នូ 2, 2009 ម៉ោង 5:32 ព្រឹក
អត់តេ ឃ្លាហ្នឹងគេអត់ថាចឹងទេ
គេថា «ទោះបីភ្នំមួយទាប គង់នៅមានភ្នំមួយទាបជាងហ្នឹងទៀត» ^_^
រឿងរបស់ញុមយ៉ាប់ជាងគេគឺអត់មានមនោសញ្វេតនា
ព្រោះអ្នកនិពន្ធអត់ដែលស្គាល់ជាតិស្នេហ៍ផង មានដែរហ៎ដែលរឿងមានជាតិស្នេហ៍នោះ
អត់ដឹងធ្វើម៉េចទេ ដើម្បីឲ្យរឿងមានជាតិមានជៅដូចគេ
47. ចាន់ផល | ខែធ្នូ 3, 2009 ម៉ោង 5:19 ព្រឹក
យ៉ាងណាក៏ខ្ញុំអាចលោតខ្ពស់ជាងភ្នំថៃសានដែរ ព្រោះភ្នំអត់ចេះលោតទេ ហេហេ!
អារឿងចង់ឱ្យរឿងមានជាតិស្នេហាហ្នឹង គឺរៀនសរសេរតាមគេទៅ ខ្ញុំធ្វើតែអ៊ីចឹង ដល់គេសួរ ក៏ឆ្លើយថា ខ្ញុំឮគេថា… តែក៏ធ្វើមិនល្អដែរ ព្រោះផ្អែមពេកវាញ័រដៃសរសេរអត់ដិត។
48. សេរីបណ្ឌិត | ខែធ្នូ 4, 2009 ម៉ោង 2:36 ល្ងាច
អត់មនោសញ្ចេតនាមានតែក្មេងតូចឯងហ្នឹងជាថ្ម
49. ក្មេងតូច | ខែធ្នូ 7, 2009 ម៉ោង 9:51 ព្រឹក
ប្រហែលៗនឹង 😛
50. ក្មេងតូច | ខែធ្នូ 7, 2009 ម៉ោង 2:21 ល្ងាច
បើម៉ោសួររឿងចំណូលចិត្តក្មេងវិញ ស្រេចបាត់
ប្រាប់ចុះណា ខ្ញុំមិនសូវជាដឹងអីប៉ុន្មានទេ ព្រោះមិនសូវបានយកចិត្តទុកដាក់
ចឹងសម្រចថាឲ្យញុមចូលជាសមាជិកហើយហ៎ 😀
អត់អីទេ ញុមទៅភ្នំពេញញឹកញាប់តើ ហើយបើមានការអីអាចទាក់ទងតាម អីមែល ឬ ទូរស័ព្ត ^_^
51. សេរីបណ្ឌិត | ខែធ្នូ 7, 2009 ម៉ោង 2:40 ល្ងាច
មានពីណាគេសួរ !
មកប្រាប់គេតែខ្លួនឯងថាគេសួរ !
ខិខិខិ
😀
52. ក្មេងតូច | ខែធ្នូ 8, 2009 ម៉ោង 5:26 ព្រឹក
ចុះញុមមានប្រាប់បណ្ឌិតឯងណា ញុមប្រាប់ពូចាន់ផលតើ
គាត់ខំទៅសួរញុមដល់ផ្ទះ ញុមក៏ម៉ោប្រាប់គាត់ដល់ផ្ទះដែរ 😀
53. ចាន់ផល | ខែធ្នូ 8, 2009 ម៉ោង 7:12 ព្រឹក
ពីរនាក់នេះ បើថាស្រុះស្រួលគ្នាហើយ ថ្ងៃអាទិត្យហ្នឹងជួបគ្នា! ក្មេងតូចមកភ្នំពេញបាន តើមែនទេ? ចូលទៅអានប្រកាសនៅ យុវអ្នកនិពន្ធខ្មែរ ណា៎!
54. សេរីបណ្ឌិត | ខែធ្នូ 8, 2009 ម៉ោង 7:54 ព្រឹក
និយាយចឹងខ្ញុំជ្រុះទូរសព្ទមួយនៅហ្នឹង
មាននរណាគេឃើញទូរសព្ទខ្ញុំទេ…
55. ក្មេងតូច | ខែធ្នូ 8, 2009 ម៉ោង 9:44 ព្រឹក
បណ្ឌិត ៖ អត់ឃើញទេ ទុកមិនប្រយ័ត្នឲ្យបាត់ខ្លះទៅ 😛
ពូចាន់ផល ៖ ចូលទៅអានប្រកាស???
អាននៅណា??
ហើយប្រកាសនឹងម៉េចខ្លះទៅ?
56. កុមារទេពចម្បាំង | ខែធ្នូ 16, 2009 ម៉ោង 5:01 ល្ងាច
គ្រាន់តែហៅឈ្មោះក៏ឲ្យខុសដែរ ទៅហៅកុមារចម្បាំងខ្មោច អីឯណាទៅវិញ ដែលជាឈ្មោះប្លកសោះហ្នឹង ក្រែងគេឈ្មោះ រតនាតារាមុន្នីហ្អេ!!ពិបាកហៅពេក សូមហៅកុមារកាមទេព តែម្តងទៅ ព្រោះកុមារចម្បាំង និងកុមារកាមទេពជាមិត្តនឹងគ្នា។
ខ្ញុំគ្មានអ្វីត្រូវនិយាយទេ ព្រោះខ្ញុំអត់សូវដែរបានចេញពីផ្ទះផង ហើយណាមួយខ្ញុំអត់មានចំនេះដឹងដូចបងទេ ដោយសារតែ ខ្ញុំគេថាមិនធម្មតា ដូចមនុស្សកើត ស្រ្តេសអីចឹង។ ប្រជាអញ្ជឹងមានដឹង។
57. ចាន់ផល | ខែធ្នូ 17, 2009 ម៉ោង 4:28 ល្ងាច
ហៅកុមារចម្បាំងខ្មោច ស្ដាប់ទៅវាកំប្លែង បានហៅហ្នឹងណា បើឈ្មោះ រតនាតារាមុន្នី ហ្នឹង ក្រែងឈ្មោះនៅថៃតើអ្ហី ឥឡូវឈប់ប្រើឈ្មោះហ្នឹងហើយ ឱ្យហៅថា ឆាយ វិញ។ ឈ្មោះច្រើនពេកធ្វើឱ្យពិបាកហៅអ៊ីចឹងណា គិតមើល៍ គ្រាន់តែ រតនាតារាមុន្នី គេអាចយកមកចែកគ្នាដាក់ឈ្មោះកូនបានបីបួននាក់!
ហ្នឹងហើយ នៅក្មេងកុំសូវចូលចិត្តចេញពីផ្ទះពេក សំងំនៅផ្ទះឆែកឆេរអ៊ីនធើណេតតាពីសតាពាសទៅ!
58. LoveTruth | ខែមករា 8, 2010 ម៉ោង 5:53 ព្រឹក
Nice to read yr writing. U and I have the same interest in philosophy.
59. ចាន់ផល | ខែមករា 19, 2010 ម៉ោង 1:46 ល្ងាច
🙂 so nice to meet u.
60. កុមារកាមទេព | ខែមករា 18, 2010 ម៉ោង 6:12 ល្ងាច
ខ្ញុំឥឡូវនៅស្រុកខ្មែរតើ!!!! មានប្តូរឈ្មោះឯណា នេះជាប្លកថ្មីរបស់ខ្ញុំតើ!!!
ដាក់ឈ្មោះកុមារទេពចម្បាំងដូចជា សាហាវពេក ខ្ញុំក៏ជ្រើសរើសឈ្មោះ កុមារកាមទេព ដែលជាឈ្មោះខ្ញុំចូលចិត្តបំផុត។
ហៅឈ្មោះចិនតែម្តងទៅបង!!! កុំឲ្យសូញសាញ!!!!
61. ចាន់ផល | ខែមករា 19, 2010 ម៉ោង 1:32 ល្ងាច
Ok! ~ឆាយ! អ៊ីចឹងហៅឆាយរហូតហ្មងទៅ ខ្ជិលប្ដូរតាមណាស់!
62. កុមារកាមទេព | ខែមករា 19, 2010 ម៉ោង 5:12 ល្ងាច
បាទ!!!! ចូលឆ្នាំនេះចិននេះ បងទៅណាដែរ? មានទៅយកដើមអំពៅ ពីវិហារអ្នកតាចិនទេបង?
63. ចាន់ផល | ខែមករា 19, 2010 ម៉ោង 5:33 ល្ងាច
អត់ដែលទៅកន្លែងហ្នឹងផង ក៏គ្មានកម្មវិធីអីច្បាស់លាស់ដែរ សង្ស័យតែដេកនៅផ្ទះហើយមើលទៅ ពិតជាអផ្សុកណាស់ 😥
64. ក្មេងតូច | ខែមករា 20, 2010 ម៉ោង 5:23 ល្ងាច
ពូផលដូចញុម! ញុមមិនថាចូលឆ្នាំចូលខែអីទេ បំណងប្រាថ្នាតែមួយគត់គឺ ដេក ^_^
65. ចាន់ផល | ខែមករា 20, 2010 ម៉ោង 5:40 ល្ងាច
រឿងអីមិនដូច បើគ្មានអ្នកណាមកមានកម្មវិធីជាមួយផង? កម្មវិធីម្នាក់ឯងគឺមានតែដេកមួយមុខហ្នឹង… 😛
66. កុមារកាមទេព | ខែមករា 19, 2010 ម៉ោង 5:48 ល្ងាច
ចឹងប្រាដកជាជួបជុំបងប្អូន ញ៉ាំអីហើយ រឺក៏សែនអុជធូប សំអាតផ្ទះសំបែង ឲ្យលាភចូលហើយមែនទេ?
ខ្ញុំឯណេះ នឹងថាទៅថតរូបក្មេងឲ្យណាណីម្តង ព្រោះដឹងស្រាបើហើយ ថាកូនចិនចូលចិត្តធ្វើអីជាគេ!!!!!
67. ចាន់ផល | ខែមករា 20, 2010 ម៉ោង 5:55 ល្ងាច
😥 កម្សត់ណាស់ គ្មានបងប្អូនត្រូវជួបជុំអីនឹងគេទេ បើទៅស្រុកកំណើតអាចមានខ្លះ ប៉ុន្តែខ្ជិលទៅ… និយាយទៅ ថ្ងៃឈប់សម្រាកគ្មានអីគួរឱ្យចាប់អារម្មណ៍សោះសម្រាប់ខ្ញុំ… អេ! តែនិយាយអ៊ីចឹងក៏វាមិនត្រូវដែរ យ៉ាងហោចណាស់ក៏អាចនៅមើលទូរទស្សន៍នៅផ្ទះដែរ។
68. កុមារកាមទេព | ខែមករា 20, 2010 ម៉ោង 6:14 ល្ងាច
ទៅស្ទូចត្រីទៅ ក្រែងនឹកឃើញរឿងខ្លះបង!!!! រឺក៏យកចំរៀងចូលឆ្នាំចិនមកចាក់ស្តាប់ទៅក្រែង បានសប្បាយនឹងគេ!!
69. MC | ខែមករា 19, 2010 ម៉ោង 8:45 ល្ងាច
I like “sleeping” and hate waking up early too >.<
70. ចាន់ផល | ខែមករា 20, 2010 ម៉ោង 5:47 ល្ងាច
…so we are in the same interest… but i like having someone wake me to see sun rise at early morning. ^O^
71. កុមារកាមទេព | ខែកុម្ភៈ 3, 2010 ម៉ោង 1:05 ល្ងាច
ពេលនេះអផ្សុក ឈប់ប្រើអ្វីទាំងអស់ នៅប្រើតែ wordpress មួយទេ តែបើwordpress ធ្វើឲ្យធុញទៀតនោះ ប្រាកដជា ឈប់និយាយភាសាខ្មែរមិនខានឡើយ!!!!!
ដល់ពេលលាគ្នាហើយ បងចាន់ផល!!!!!
72. ចាន់ផល | ខែកុម្ភៈ 3, 2010 ម៉ោង 2:43 ល្ងាច
ពេលដែលត្រូវបែកបានមកដល់ទៀតហើយ! ហេហេ ចង់ទៅណាទៀតហើយហ្នុង?
73. កុមារកាមទេព | ខែកុម្ភៈ 3, 2010 ម៉ោង 5:33 ល្ងាច
មានទាន់បែកគ្នាឯណាបងផល !!!!! ទៅទិញការ៉េមកី ទុកជូនក្មេងថ្ងៃ 14 កុម្ភះតើ !!!!!
74. អាចារ្យធំ | ខែកុម្ភៈ 8, 2010 ម៉ោង 4:58 ល្ងាច
អាចារ្យធំដូចជាចាប់អារម្មណ៍ និងប្រវត្តរូប ចាន់ផលមែនទែន ពិតជាពូកែសរសេរ ណាស់ដែរមិនចាញ់អ្នកនិពន្ធប៉ុន្មានទេ។ ពេលណាចង់ហៅមកផឹកតែ នៅតូបលេងម៉ាដង។
75. ក្មេងតូច | ខែកុម្ភៈ 8, 2010 ម៉ោង 6:50 ល្ងាច
ចុះបើពូផលគាត់ជាអ្នកនិពន្ធស្រាប់ហើយ ឲ្យចាញ់ម៉េចបាន 😀
76. ចាន់ផល | ខែកុម្ភៈ 9, 2010 ម៉ោង 10:56 ព្រឹក
អរគុណអាចារ្យធំច្រើន មានតែផឹក មាននំញ៉ាំ គឺខ្ញុំចូលចិត្តណាស់ ហើយបើមានមិត្តភក្តិជជែកគ្នាលេងទៀត ពេលវេលាដើរលឿនណាស់!
77. mekhea | ខែកុម្ភៈ 24, 2010 ម៉ោង 12:14 ល្ងាច
សួស្តី ! ខ្ញុំទើបតែបង្កើតប្លុកថ្មីដែរ មានន័យថា កំពុងតែសិក្សាអំពីវិធីប្រើប្រាស់ និងកែច្នៃប្លុករបស់ខ្លួនឯង លើវេបរបស់ wordpress ដែលមានស្រាប់នេះ … រីករាយដែលបានស្គាល់ជាមិត្តប្លុកដំបូង !
សូមរាប់អានផង អ្នកនិពន្ធបាទ !
78. ចាន់ផល | ខែកុម្ភៈ 24, 2010 ម៉ោង 12:21 ល្ងាច
សួស្ដី! រីករាយខ្លាំង…ណាស់ ដែលបានក្លាយជាមិត្តប្លកដំបូង ហើយខ្ញុំចាំតែរាប់អានស្រាប់ហើយ ហេហេ 😀
79. បញ្ញា | ខែមីនា 6, 2010 ម៉ោង 6:19 ល្ងាច
មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ….
80. កុមារកាមទេព | ខែមេសា 5, 2010 ម៉ោង 1:25 ល្ងាច
មូលនិធិ កុមារអនាចារ
81. Kimlong | ខែមេសា 24, 2010 ម៉ោង 12:31 ព្រឹក
មូលនិធិកុមារអនាចារ មេម៉ាយកំព្រា និង ក្រមុំទូរគត ! 🙂
82. កុមារកាមទេព | ខែមេសា 27, 2010 ម៉ោង 7:05 ល្ងាច
មូលនិធិ កុមារអនាចារ សំរាប់ក្មេងដែលចាស់ធ្វើបាប ហើយសំរាប់ថតកុនកុមារា ហាស….ហាស….ហា…
83. aknuch | ខែមេសា 24, 2010 ម៉ោង 4:49 ល្ងាច
hi bong sok chanphal i want ask you 1. you have teng song for bong sokun nisa te.
84. ចាន់ផល | ខែមេសា 26, 2010 ម៉ោង 10:45 ព្រឹក
Yes, i have written for her too ^^
85. aknuch | ខែមេសា 26, 2010 ម៉ោង 3:32 ល្ងាច
what song?
86. ចាន់ផល | ខែមេសា 26, 2010 ម៉ោង 3:43 ល្ងាច
Not yet released. I have written some for her, but I’m not sure if the company change the singer.
87. ក្មេងទំនើង | ខែមេសា 28, 2010 ម៉ោង 11:03 ព្រឹក
តាសេឲ្យបងនីសាចឹង បងជំនោរ អត់វ៉ៃពូផលឯងហ្អេស? 😛
88. ចាន់ផល | ខែមេសា 28, 2010 ម៉ោង 11:09 ព្រឹក
យប់មិញតេទៅញ៉ែពូ ក្មួយឯង! 😛
89. ក្មេងទំនើង | ខែមេសា 28, 2010 ម៉ោង 6:40 ល្ងាច
មានញ៉ែណា ទេទៅនិយាយគ្នាលេង អផ្សុក! ម៉េចពូ ចាំខ្ញុំអត់បានទេ មែនទេ? ^_^
90. ចាន់ផល | ខែមេសា 29, 2010 ម៉ោង 9:45 ព្រឹក
អូហ៍ ចាំអត់បានទេ! «អាឡូ! បងផលមែនអត់ហ្នឹង?» 😆 ចង់ដឹងថា ច្រៀងពីរោះអ៊ីចឹងអត់?
91. ក្មេងទំនើង | ខែមេសា 29, 2010 ម៉ោង 10:02 ព្រឹក
ចង់ដឹង ថ្ងៃណាទៅច្រៀងការាអូឃេ អេ? ^_^
92. ចាន់ផល | ខែមេសា 29, 2010 ម៉ោង 12:18 ល្ងាច
ហ្នឹងហើយ! ចង់ស្ដាប់បទ វីយូឡុងស្នេហា… តែខារ៉ាអូខេ ឥឡូវបិទអស់ហើយ!
93. ក្មេងទំនើង | ខែមេសា 29, 2010 ម៉ោង 9:37 ល្ងាច
ចុះនៅសូរិយា អីហ? បិទដែលហ?
94. ឧត្តម | ខែមេសា 28, 2010 ម៉ោង 1:16 ល្ងាច
ធម្មតាអ្នកនិពន្ធ គេមានចំណេះដឺងជ្រៅជ្រះណាស់ !
គេមិនដែលប្រច៍ណ្ឌខុសទំនងនោះទេ ក្មេងទំនើង !
មែនទេ បងផល?
🙂
95. ចាន់ផល | ខែមេសា 28, 2010 ម៉ោង 1:22 ល្ងាច
ហ្នឹងហើយ! មិញនេះទើបតែជជែកគ្នាជាមួយបងជំនោរដែរ 😀
96. ឧត្តម | ខែមេសា 30, 2010 ម៉ោង 7:59 ព្រឹក
បិទអស់ហើយ នៅតែផ្ទះខ្ញុំ អត់មានអ្នកណាហ៊ានបិទទេ !
97. ចាន់ផល | ខែមេសា 30, 2010 ម៉ោង 9:37 ព្រឹក
អ៊ីចឹង ចាំនាំគ្នាទៅច្រៀងនៅផ្ទះ ឧត្តម 😀
98. សុវិចិត្រ | ខែមេសា 30, 2010 ម៉ោង 4:42 ល្ងាច
តាមពិតទៅលោកពូជាអ្នក និពន្ធរឿង ចង្កៀងនិទានរឿងខ្មោច មែនទេ! ខ្ញុំបានអានសៀវភៅនោះ ដែរតា៎, មានអីល្អ មើលដែរតា៎។
99. ចាន់ផល | ខែមេសា 30, 2010 ម៉ោង 4:52 ល្ងាច
អរគុណណា ដែលបានអាន និងគាំទ្រស្នាដៃខ្ញុំ… ខ្ញុំសរសេររឿងខ្មោច គេអត់ខ្លាចទេ ម្នាក់ៗបែរជាសើចទៅវិញ 😉
100. សុវិចិត្រ | ខែមេសា 30, 2010 ម៉ោង 5:40 ល្ងាច
មែនតា៎ពូ រឿងលោកពូមិនខ្លាចទេ តែគួរឲ្យសើច ត្រង់វគ្គនិទានរឿងខ្មោច នៅក្នុងគុកទួលស្លែង! ឥឡូវចេញទៀតហើយ កំណត់ហេតុស្នេហ៍ តើសៀវភៅនឹង សុទ្ធតែជារឿងដែល គេសរសេរឲ្យ(អ្នកមានស្នេហា) រឺពូអ្នកនិពន្ធខ្លួនឯង?
101. ចាន់ផល | ខែមេសា 30, 2010 ម៉ោង 6:04 ល្ងាច
សៀវភៅកំណត់ហេតុស្នេហ៍នេះ គឺមានខ្ញុំនិពន្ធខ្លួនឯងផង និងមិត្តខ្ញុំពីរនាក់ទៀត រចនា និង ហ្សានីត និពន្ធម្នាក់មួយរឿងផង 😀
102. thesouvenirs | ខែមិថុនា 1, 2010 ម៉ោង 8:52 ល្ងាច
សួស្តី
រីករាយណាស់ដែលបានជួបគ្នានៅទីនេះ ។
103. ចាន់ផល | ខែមិថុនា 2, 2010 ម៉ោង 10:00 ព្រឹក
បាទ សួស្ដី រីករាយដែលបានរាប់អានគ្នា!
104. denith | ខែមិថុនា 2, 2010 ម៉ោង 8:29 ល្ងាច
ចូលចិត្តនិពន្វរឿងប្រភេទណាដែរ?
105. ចាន់ផល | ខែមិថុនា 2, 2010 ម៉ោង 8:37 ល្ងាច
បាទ ចូលចិត្តនិពន្ធរឿងស្នេហា និងរឿងកំប្លែង 😀 តែមិនទាន់ស្គាល់ខ្លួនឯងច្បាស់ទេ ប្រហែលនៅផ្លាស់ប្ដូរច្រើនទៀត។
106. denith | ខែមិថុនា 2, 2010 ម៉ោង 10:12 ល្ងាច
មិនដឹងថាគួរហៅថាលោកប្អូន ឬលោកបងទេនេះ ។ ចុះកើតឆ្នាំអីដែរ ។ ខ្ញុំឆ្នាំថោះ ។
តែថា, បើគិតសរសេររឿងកំប្លែងអោយបានច្រើនទៅ ទុកជូនមហាជន គាត់អានសប្បាយឆាប់ឆ្កួតចូលពេទ្យ មិនបាច់ដេកនៅផ្ទះពិបាកកូនចៅ គាត់ណា ។
107. ចាន់ផល | ខែមិថុនា 3, 2010 ម៉ោង 10:37 ព្រឹក
ខ្ញុំកើតឆ្នាំជូត ១៩៨៤ 😀 សង្ស័យអាយុប្អូនខ្ញុំដឹង?
108. denith | ខែមិថុនា 3, 2010 ម៉ោង 12:08 ល្ងាច
ត្រូវហើយ ។ សូមគោរព សូមគោរព
109. ចាន់ផល | ខែមិថុនា 3, 2010 ម៉ោង 12:27 ល្ងាច
មិនហ៊ានទទួលទេ គួរសមពេកហើយ 😀
110. ក្មេងកាមទេព | ខែមិថុនា 3, 2010 ម៉ោង 6:04 ល្ងាច
ពូចាន់ផលចង់ឃើញរូបខ្ញុំហ្អី? ឥឡូវនេះ បានឃើញហើយ ចូលមើលប្លកខ្ញុំទៅ
111. Small baby | ខែមិថុនា 15, 2010 ម៉ោង 9:45 ព្រឹក
Dear Chanphal,
I just read your short story about lamp ghost in Tuol Sleng.It made me laughing.It is so good.If possible i will have change to read another story of you.
Thank you very much
Small baby
112. ចាន់ផល | ខែមិថុនា 15, 2010 ម៉ោង 10:23 ព្រឹក
Hi Small Baby, of cause u can read all of my short story i posted here and http://khmeryouthwriters.wordpress.com/
Please find them, okay? Thank for your support 😀 …oh, one of my novel is posting at http://gentlemanlove.wordpress.com/
113. វិចិត្រ | ខែមិថុនា 17, 2010 ម៉ោង 4:47 ល្ងាច
គម្រោងបកប្រែពាក្យបរទេសមកភាសាខ្មែរ៖ តើអ្នកនឹងចូលរួមគាំទ្រដែរឬទេ?
សូមចូលទៅ
http://svichet.wordpress.com/2010/06/17/translation-project/
ដើម្បីបញ្ចេញសំលេង
114. ផ្កាយដុះកន្ទុយ | ខែកក្កដា 28, 2010 ម៉ោង 5:31 ព្រឹក
ហាសហា! បងផលចូលចិត្តភ្លៀងដែរឬ? ខ្ញុំក៏ចូលចិត្តដែរ!!!!!!!!!!!!!!!!!!!!!!!!!!!
115. ចាន់ផល | ខែកក្កដា 28, 2010 ម៉ោង 12:48 ល្ងាច
ចូលចិត្តខ្លាំងណាស់ 😀
116. Small Baby | ខែកក្កដា 28, 2010 ម៉ោង 10:28 ព្រឹក
សួស្តីបងសុផល ខ្ញុំរីករាយណាស់ពេលបានអានរឿងរបស់បង។តើបងចូលចិត្តអានសៀវភោរបស់អ្នកនិពន្ឋជំនាន់មុនដែរទេ?
117. ចាន់ផល | ខែកក្កដា 28, 2010 ម៉ោង 12:47 ល្ងាច
សួស្ដី ខ្ញុំចូលចិត្តមើលរឿងភាគទូរទស្សន៍ណាស់ ឯសៀវភៅមិនសូវបានអានទេ តែថ្ងៃក្រោយខ្ញុំនឹងអានឱ្យបានច្រើន! និយាយពីសៀវភៅអ្នកនិពន្ធជំនាន់មុនវិញ ខ្ញុំអានបានប៉ុន្មានក្បាលប៉ុណ្ណោះ ហើយចូលចិត្តជាងគេ គឺ រឿង «មាលាដួងចិត្ត» របស់លោក នូ ហាច និង «ជីវិតឥតន័យ» របស់លោក សុទ្ធ ប៉ូលីន 😀
118. កូនក្មងតូច | ខែកក្កដា 28, 2010 ម៉ោង 2:36 ល្ងាច
អគុណបងដែលបានឆ្លើយតបមកខ្ញុំវិញ។ ខ្ញុំចូលចិត្តអានសៀវភៅណាស់ ជាពិសេសរឿងប្លែកៗ ។ខ្ញុំនឹងព្យាយាមរកទិញសៀវភៅបងមកអានពេលទំនេ។ អគុណសំរាប់រឿងល្អៗខ្ញុំក៏ចង់ចេះនិពន្ឋដូចបងដែរ។
119. Huldah Hang | ខែសីហា 20, 2010 ម៉ោង 9:53 ល្ងាច
សួស្តី ចាន់ផល។ ខ្ញុំទើបតែស្គាល់វេបសាយនេះតាមមិត្តម្នាក់។ ខ្ញុំពិតជាមានការចាប់អារម្មណ៍មែនទែនលើស្នាដៃនិពន្ធនេះ។ ជាពិសេសការណែនាំខ្លួនរបស់ចាន់ផល។
ហេតុអ្វី អ្វីដែលចាន់ផលនិយាយដូចខ្ញុំខ្លាំងម៉្លេះ? មានដូចជា៖
-ចូលចិត្តជាងគេ ដេក ហើយស្អប់ការក្រោកពីព្រលឹម!
-ចូលចិត្តភ្លៀងជាពិសេសពេលយប់។ វាធ្វើឲ្យខ្ញុំមានសេចក្តីសុខណាស់។ ហើយបើបានស្តាប់ចម្រៀងមនោសញ្ចេតនាទៀត អូហូ……គឺពិតជាធ្វើឲ្យខ្ញុំមានសេចក្តីសុខណាស់។
-ខ្ញុំចង់មានផ្ទះតូចមួយនៅជើងភ្នំ ក្បែរមាត់សមុទ្ទស្ដាប់ចម្រៀងពីដើម ឫចម្រៀងមនោសញ្ចេតនា កណ្ដាលយប់ ហើយអង្គុយឬដេកក៏បាន គឺមើលមេឃ មើលលោកខែ មើលផ្កាយ មើលពពក ពិតជាមានក្តីសុខណាស់។
-អត់ចូលចិត្តរៀនសូត្រប៉ុន្មានទេ តែចូលចិត្តអ្នករៀនសូត្រណាស់។
ប៉ុន្តែមានមួយដែលខ្ញុំមិនដូចចាន់ផលគឺ ខ្ញុំមិនចេះនិពន្ធទេ ប៉ុន្តែខ្ញុំចូលចិត្តអាន គ្រាន់តែថាខ្ញុំអានមិនសូវបានច្រើន……ព្រោះមិនសូវឧស្សាហ៍ ;-b
លាហើយ ជួបគ្នាពេលក្រោយ
120. ចាន់ផល | ខែសីហា 20, 2010 ម៉ោង 10:09 ល្ងាច
ដូចគ្នាច្រើនយ៉ាងនេះផង! 😀
121. CHENG Sophallen | ខែកញ្ញា 21, 2010 ម៉ោង 8:16 ព្រឹក
I would be happy very much that I meet a famous song composer.
Especially the last album of RHM production. “Bropun Neakna Pjer Toek Phnek Mork” sung by SO Kunnisa is very sweet. Many ladies admired that It was very sweet! You know? I showed your photo via Facebook to her. I also like it. I am a phone song loader so I do not lie you! Now I work hard! I want to become a song composer too because I need more money to progress my Master degree. Hmmm….. I hopeless. But I must try! Now I have composed 10 songs ready. I wish you reach all your goal!
122. ចាន់ផល | ខែកញ្ញា 21, 2010 ម៉ោង 11:11 ព្រឹក
សួស្ដីប្អូន! រីករាយដែលបានស្គាល់ ហើយអរគុណចំពោះការគាំទ្រការងាររបស់ខ្ញុំ។ ផ្ដាំអរគុណដល់មិត្តភក្តិរបស់ប្អូនពីខ្ញុំផងណា៎! សូមជូនពរប្អូនឱ្យជោគជ័យទាំងការងារ និងការសិក្សា!
123. CHENG Sophallen | ខែកញ្ញា 21, 2010 ម៉ោង 8:19 ព្រឹក
I always support your song because it has good meaning and a deep thought.
124. CHENG Sophallen | ខែកញ្ញា 22, 2010 ម៉ោង 10:01 ព្រឹក
Thanks for your feedback. Yes, I will bring all your word to my friends. I like person who is kind and friendly like you. See you later. Have a nice day! BONG!
125. ចារបុរស | ខែកញ្ញា 28, 2010 ម៉ោង 10:15 ព្រឹក
សួស្តីចាន់ផល
ញ៉ុមគិតថាយើងមានចរិកប្រហាក់ប្រហែលគ្នា រួមទាំងការចូលចិត្តភ្លៀង
សូមទទួលការរាប់អានពីញ៉ុមផងណា! 🙂 🙂
126. ចាន់ផល | ខែកញ្ញា 28, 2010 ម៉ោង 10:27 ព្រឹក
😀 សួស្ដី!
រីករាយណាស់ដែលបានស្គាល់ ហើយត្រេកអរណាស់ដែលបានរាប់អានគ្នា!
127. LoveTruth007 | ខែកញ្ញា 28, 2010 ម៉ោង 7:47 ល្ងាច
🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
128. oudomheng | ខែកញ្ញា 29, 2010 ម៉ោង 8:42 ព្រឹក
ទើបចូលអាន«អំពីខ្ញុំ» របស់បងដែលសរសេរថ្មី!! ប្លែកជាមុន!! តែក៏នៅតែពីអារម្មណ៍!!
129. ចាន់ផល | ខែកញ្ញា 29, 2010 ម៉ោង 9:44 ព្រឹក
មានសរសេរថ្មីណា… សរសេរជាងមួយឆ្នាំហើយហ្នឹង 🙂
130. សួរនិងឆ្លើយ | ខែតុលា 1, 2010 ម៉ោង 11:43 ល្ងាច
សុំទោសបងអាចប្រាប់ខ្ញុំបានទេគេដាក វីដេអូតាមរបៀបណា ខ្ញុំដាក់បានសោះ បងប្រាប់ផងបានទេ? អគុណហើយណា
131. ចាន់ផល | ខែតុលា 2, 2010 ម៉ោង 11:51 ព្រឹក
សូមចូលទៅក្នុងប្រកាសថ្មី ដោយចុចលើរូប «បន្ថែម វីដេអូ» បន្ទាប់មកជ្រើសពាក្យ «ពីអាសដ្ឋាន URL» រួច Paste អាសយដ្ឋាន YouTube នៃវីដេអូនោះ។
ឧ.បទយើងពីរនាក់ស្រលាញ់គ្នាបានទេ គឺខ្ញុំត្រូវកូពីអាសយដ្ឋានពីយូធូប គឺ http://www.youtube.com/watch?v=lj7EZtva7Sw
សាកល្បងមើល៍! មិនជាស្រួលប៉ុន្មានទេ ពេលមិនទាន់ចេះ តែពេលធ្វើបានសម្រេចម្ដង នឹងក្លាយជារឿងធម្មតាហើយ។
132. សួរនិងឆ្លើយ | ខែតុលា 1, 2010 ម៉ោង 11:45 ល្ងាច
ខ្ញុំពិតជាចងចេះណាសុំអង្វរបង
133. thearet | ខែតុលា 2, 2010 ម៉ោង 1:33 ព្រឹក
សួស្ដី ផលខ្ញុំប្រហែលនៅឆ្ងាយបន្តិច ចូលចិត្តតែងនិពន្ធបទចំរៀង តែមិនដឹងថាត្រូវធ្វើម៉េច ឱ្យផលិតកម្មយកទៅច្រៀងឱ្យបានទេ?
134. ចាន់ផល | ខែតុលា 2, 2010 ម៉ោង 2:13 ល្ងាច
មានតែមធ្យាបាយមួយទេ គឺផ្ញើទៅផលិតកម្មទាំងនោះ… ព្យាយាមគង់បានសម្រេចណា៎!
135. CHETRA | ខែតុលា 6, 2010 ម៉ោង 11:54 ល្ងាច
Hi Chanphal, Nice to see your profile. I usually open it whenever i feel boring and sad. I live alone so far from Cambodia. I am really understand how your feeling with your life.
Hope you be strong and use your way of life with trustfulness.
If you do not mind i wish we could be friends.
Best wishes,
136. ចាន់ផល | ខែតុលា 7, 2010 ម៉ោង 10:13 ព្រឹក
Thank Chetra and happy to have you as a friend.
Best wishes ^_^
137. ខេធី៤២ | ខែតុលា 11, 2010 ម៉ោង 3:47 ល្ងាច
សួស្តី សុខសប្បាយអត់ហ្នឹង?
ទំនេរឆៀងចួលលេងផ្ទះ ខេធី៤២ ផង
138. ចាន់ផល | ខែតុលា 11, 2010 ម៉ោង 4:23 ល្ងាច
បាទ អរគុណណាស់ដែលបានមកលេងខ្ញុំ!
139. chhit sreymarch | ខែតុលា 17, 2010 ម៉ោង 5:26 ល្ងាច
i like song that u wrote hope that will get more song from u soon , u know like to be a writer klang nas but no chance to learn more a bout it , thanks wish u good health na ! bye
140. ចាន់ផល | ខែតុលា 18, 2010 ម៉ោង 9:27 ព្រឹក
thank for supporting and visiting my blog. 🙂
141. គាឡុង | ខែវិច្ឆិកា 11, 2010 ម៉ោង 10:58 ព្រឹក
🙂
142. vatana | ខែវិច្ឆិកា 16, 2010 ម៉ោង 5:17 ល្ងាច
hi bong ah so good nas ur song.
143. sopheaksok | ខែវិច្ឆិកា 17, 2010 ម៉ោង 11:14 ព្រឹក
nice to see u on facebook,,,,,,,,,,,,, and happy to know a good composer as u,,,,,,,,,,,,,
144. កក្កដា | ខែធ្នូ 7, 2010 ម៉ោង 8:46 ព្រឹក
រីករាយណាស់ដែលបានមកកាន់ wordpress ពិសេសបានស្គាល់ ចាន់ផល និងមិត្តភក្តិដ៏ទៃទៀត សូមទទួលការរាប់អាន និងក្តីស្រលាញ់ដ៏ស្មោះអំពីខ្ញុំផងណា…..កុំរើសអើងខ្ញុំចូលចិត្តអ្នកគ្រប់គ្នាដូចបងប្អូនរបស់ខ្ញុំដែរ…..
តែខ្ញុំមិនសូវមានពេលទំនេរគ្រប់គ្រាន់និង បើកប្លុកនេះទេ តែខ្ញុំនិងព្យាយាមតាមដែរអាចធ្វើបានយ៉ាងហោចណាស់ មួយថ្ងៃម្តង…ok សំណាងល្អកើតមានដល់អ្នកគ្រប់គ្នា ពិសេសចាន់ផល…..
145. ចាន់ផល | ខែធ្នូ 7, 2010 ម៉ោង 10:18 ព្រឹក
អរគុណច្រើន កក្កដា 🙂 រីករាយដែលបានស្គាល់!
146. phanny | ខែមករា 20, 2011 ម៉ោង 3:28 ល្ងាច
រីករាយណាស់បានស្គាល់កវីនិពន្ធ ខ្ញុំចូលចិត្តស្ដាប់បទ ប្រពន្ធនរណាផ្ញើរទឹកផ្នកមក ណាស់
147. The Angkor | ខែមករា 25, 2011 ម៉ោង 2:33 ល្ងាច
Nice to know you here bro!…
thanks to be my friend in facebook.
You can find me by http://www.facebook.com/khmerblog
Dina.
148. ចាន់ផល | ខែមករា 25, 2011 ម៉ោង 2:42 ល្ងាច
me too… nice to know you bro 😀
149. ប៊ី | ខែកុម្ភៈ 3, 2011 ម៉ោង 2:23 ល្ងាច
បងផល បងពូកែនិពន្ធបទចំរៀណាស់ ។ បងជាអ្នកនិពន្ធដ៏ល្បីឈ្មោះ
ជូនពរបងសំណាងល្អ ។
150. Rathana | ខែកុម្ភៈ 26, 2011 ម៉ោង 5:33 ល្ងាច
សួស្ដីបងចាន់ផល។ ខ្ញុំសុំតែងបទចម្រៀងមួយបទតើបានទេ?
151. kaka | ខែមីនា 10, 2011 ម៉ោង 2:41 ល្ងាច
^^Love reading ur blog. meaningful 🙂
Goood luck!
152. somada | ខែមេសា 26, 2011 ម៉ោង 4:54 ល្ងាច
សួស្តីម្ចាស់ផ្ទះ សុំស្គាល់ម្នាក់ផង ។ រីករាយណាស់ដែលបានស្គាល់ ។
153. ចាន់ផល | ខែមេសា 26, 2011 ម៉ោង 5:23 ល្ងាច
សូមស្វាគមន៍! 😀 រីករាយដែលបានស្គាល់!
154. My Sovann | ខែមេសា 29, 2011 ម៉ោង 9:51 ព្រឹក
Great Big Memory: http://meetkhmer.blogspot.com
155. វ័ន្ត ច័ន្ទមករា | ខែមិថុនា 25, 2011 ម៉ោង 3:17 ល្ងាច
សួស្តីលោកពូ!
156. Sima | ខែវិច្ឆិកា 7, 2011 ម៉ោង 10:33 ល្ងាច
សួស្តី! ខ្ញុំវិញទើបនឹងស្គាល់តាមរយះFacbook ទេ។ រីករាយណាស់ដោយបានស្គាល់ ។ ខ្ញុំក៏ជាអ្នកអានប្រលោមលោកដែរ ហើយថែមទាំងចូលចិត្តទៀតផង ។ រាល់ពាក្យពេចន៏ក្នុងប្រលោមលោកបានបង្កើតអោយខ្ញុំអាចស្វែងរកពាក្យពេចន៏ថ្មីៗ ដើម្បីជាជំនួយក្នុងពេលដែលខ្ញុំធ្វើបទបង្ហាញនៅសាលាទៀតផង។
157. ចាន់ផល | ខែវិច្ឆិកា 8, 2011 ម៉ោង 8:42 ព្រឹក
ពិតជារីករាយណាស់ ដែលដឹងថា ប្រលោមលោកខ្ញុំផ្ដល់ជាប្រយោជន៍ដល់ Sima 🙂
158. Sima | ខែវិច្ឆិកា 7, 2011 ម៉ោង 10:35 ល្ងាច
សង្ឃឹមថានិងបានអានប្រលោមលោកថ្មីបន្តទៀត។
159. ឧត្តម | ខែវិច្ឆិកា 8, 2011 ម៉ោង 9:46 ព្រឹក
សួស្តីបង! សុខសប្បាយទេ? ខានមកលេងយូរហើយ ក៏ខានជួបយូរដែរហើយ!
អុំទូកនេះមានគម្រោងទៅណាខ្លះ? ទៅលេងសៀមរាបជាមួយខ្ញុំទេ គ្នាយើងប៉ុន្មាននាក់ទៀត!
160. ចាន់ផល | ខែវិច្ឆិកា 9, 2011 ម៉ោង 8:24 ព្រឹក
ម៉េចក៏ទើបតែប្រាប់អ៊ីចឹង? រៀបចំមិនទាន់ទេ! អុំទូកនេះខ្ញុំនៅភ្នំពេញ មិនទាន់ដឹងថាដើរលេងឬអត់ទេ! 😉
161. ឧត្តម | ខែវិច្ឆិកា 12, 2011 ម៉ោង 11:06 ល្ងាច
ហន់ៗពេកបងអើយ សម្រេចចិត្តភ្លាមៗ ស្អែកទៅវិញហើយ!
162. malen | ខែធ្នូ 1, 2011 ម៉ោង 8:13 ព្រឹក
សួស្តីទាំងអស់គ្នា! ខ្ញុំរីករាយណាស់ ដែលបានឃើញអ្នកទាំងអស់ជជែកគ្នាដោយរីករាយយ៉ាងនេះ។ សូមរាប់អានខ្ញុំផង។
ចាន់ផល! ខានជជែកគ្នាយូរ សុខសប្បាយទេ?
163. ចាន់ផល | ខែធ្នូ 1, 2011 ម៉ោង 8:53 ព្រឹក
ខ្ញុំសុខទុក្ខធម្មតាទេ! រីករាយណាស់ ដែលឃើញ Malen មកលេងទីនេះ!
164. Rayuth Akiwon | ខែមករា 28, 2012 ម៉ោង 8:58 ល្ងាច
ខ្ញុំក៏ចេះនិពន្ធទំនុកច្រៀងដែរ ក៏ធ្លាប់បាននិពន្ធឲ្យផលិតកម្មតូចៗជាច្រើនចំនួន១០០បទហើយ តែផលិតកម្មតូចទាំងនោះបានដួលរលំដោយគេមិនមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើ។ ដូចនេះហើយ បទចម្រៀងខ្ញុំត្រូវបានស្លាប់។ ខ្ញុំសូមគោរពរៀមច្បងយ៉ាងជ្រាលជ្រៅបំផុត។ ខ្ញុំចង់សួររៀមច្បងថា ធ្វើយ៉ាងម៉េច ទើបជារៀមច្បងបានចូលនិពន្ធនៅហង្សមាស?
165. ចាន់ផល | ខែមករា 30, 2012 ម៉ោង 1:08 ល្ងាច
ដើមហេតុដំបូង ខ្ញុំដាក់ពាក្យធ្វើការនៅវិទ្យុហង្សមាស ដោយមានការណែនាំពីលោកគ្រូ ពេជ្រ ពណ្ណរាយ បន្ទាប់មក ខ្ញុំក៏ព្យាយាមសុំឱកាសសាកល្បងសរសេរទំនុកច្រៀង ពីអ្នកគ្រប់គ្រងផលិតកម្មហង្សមាស។
166. Rayuth Akiwon | ខែមករា 31, 2012 ម៉ោង 12:55 ព្រឹក
ខ្ញុំគិតថា រៀមច្បងប្រហែលជាភ្លេចមុខខ្ញុំហើយ។ ខ្ញុំធ្លាប់បានជួបរៀមច្បងបានពីរដង។ លើកទីមួយនៅ ផលិតកម្ម អឹម ហើយលើកទីពីរនៅអាហារដ្ឋានខាងក្រៅ ពេលញ៉ាំស៊ុប ដែលមានការចូលរួមពីបងស្រី ប៊ុន ចាន់និមល ទៀត។
167. ចាន់ផល | ខែមករា 31, 2012 ម៉ោង 1:43 ល្ងាច
អូហ៍ នឹកឃើញហើយ តែពិតជាភ្លេចមុខមែន! 😉
168. Rayuth Akiwon | ខែមករា 31, 2012 ម៉ោង 10:45 ល្ងាច
តើរូបខ្ញុំសូមជួបរៀមច្បងបានដែរអត់ ក្នុងនាមយើងជាអ្នកធ្លាប់ស្គាល់គ្នា?
169. ចាន់ផល | ខែកុម្ភៈ 1, 2012 ម៉ោង 10:07 ព្រឹក
ទោះមិនធ្លាប់ស្គាល់គ្នា ក៏អាចជួបខ្ញុំបានដែរ។ ខ្ញុំស្វាមគន៍ជានិច្ច!
170. Rayuth Akiwon | ខែកុម្ភៈ 1, 2012 ម៉ោង 7:46 ល្ងាច
អរគុណរៀមច្បងណាស់។ អ៊ីចឹងមានតែទំនាក់ទំនងតាមទូរស័ព្ទហើយ។ តើរៀមច្បងអាចឲ្យលេខទូរស័ព្ទរបស់រៀមច្បងបានដែរទេ? បើខ្ញុំនិយាយខុស សូមអភ័យទោសផង។
171. ចាន់ផល | ខែកុម្ភៈ 2, 2012 ម៉ោង 9:14 ព្រឹក
លេខរបស់ខ្ញុំ គឺ ០៨៨៨៨១៧៩៩៩ ។
172. Rayuth Akiwon | ខែកុម្ភៈ 2, 2012 ម៉ោង 1:30 ល្ងាច
អរគុណរៀមច្បងណាស់
173. Rayuth Akiwon | ខែកុម្ភៈ 3, 2012 ម៉ោង 10:23 ល្ងាច
ចាំប្រហែលជាថ្ងៃអាទិត្យ ខ្ញុំនឹងណាត់ជួបរៀមច្បងហើយ
174. Vannsok Vansakd | ខែកុម្ភៈ 8, 2012 ម៉ោង 10:21 ព្រឹក
ខ្ញុំពេញចិត្តអត្ថបទរបស់របស់។
175. phanith | ខែកុម្ភៈ 10, 2012 ម៉ោង 5:58 ល្ងាច
អីយ៉ា!មកកាន់ផ្ទះនេះមានអារម្មណ៍ថាកក់ក្ដៅណាស់………..ហាក់ដូចជាមានអារម្មណ៍មានអ្នកគិតដូចគ្នា មានអារម្មណ៍ដូចគ្នាមាន ចំណុលចិត្តដូចគ្នា……..កក់ក្ដៅណាស់….រងាណាស់…….មិនដឹងម៉េចទេ…….ឯកាណាស់…..សប្បាយណាស់….
176. ចាន់ផល | ខែកុម្ភៈ 11, 2012 ម៉ោង 2:16 ល្ងាច
សរុបមកជាអារម្មណ៍រំភើប 😆
177. Huy Sen | ខែកុម្ភៈ 29, 2012 ម៉ោង 9:13 ព្រឹក
បងផល! តើជីវិតរបស់អ្នកនិពន្ធ ពោរពេញទៅដោយភាពអណ្តែតអណ្តូងច្រើនណាស់មែនទេ?
178. ចាន់ផល | ខែកុម្ភៈ 29, 2012 ម៉ោង 2:49 ល្ងាច
មិនអាចថាបែបនេះទេ ព្រោះភាពអណ្ដែតអណ្ដែងជានិស្ស័យរបស់មនុស្ស មិនថាតែអ្នកនិពន្ធឡើយ។
179. Fanbe | ខែមីនា 12, 2012 ម៉ោង 5:26 ល្ងាច
អានហើយគួរឲ្យចាប់អារម្មណ៏ណាស់បងប្រុស
180. Cheav Kimheng | ខែមីនា 17, 2012 ម៉ោង 4:32 ល្ងាច
ទើបតែដឹងខ្លួនថាមកប៉ះចំកវីល្បីហេហេហេពិតជាល្បីមែនបងព្រោះមើលទៅសំណើចពិតជាសម្បូរណាស់សម្រាប់បងហាហាហាតើបងសុខសប្បាយទេ?ហើយមួយរយះនឹងរវល់ទេ?បងតើអាចតែងចម្រៀងមួយបទដែរមានចំណងជើងថា ពេលយំត្រូវយំ ពេលសើចត្រូវសើចបានទេ? នេះជាអនុស្សាវរីយ៍របស់ខ្ញុំបើបងចង់ដឹងសាច់រឿងដើម្បីអោយវាកាន់តែមានន័យសូមបងឆ្លើយតបសម្រាប់ការរាប់អានពីអ្នកដែរមិនមានឈ្មោះដូចខ្ញុំទៅលើកវីល្បីហង្សមាសផងហេហេហេ 🙂 ។
181. ចាន់ផល | ខែមីនា 17, 2012 ម៉ោង 4:46 ល្ងាច
ពេលយំត្រូវយំ ពេលសើចត្រូវសើច ជាចំណងជើងល្អតើ ប៉ុន្តែខ្ញុំមិនទាន់ហ៊ាននិយាយថា អាចសរសេរឬក៏មិនអាចទេ ព្រោះពេលនេះនៅសល់ការងារច្រើនពេក។ យ៉ាងណាបើប្អូនចង់ចែករំលែកគំនិតពីចំណងជើងនេះ សូមសរសេរនៅទីនេះណា៎! 🙂 អរគុណ!
182. Cheav Kimheng | ខែមីនា 17, 2012 ម៉ោង 11:29 ល្ងាច
បាទបងពេលនោះគឺជាវេលាមួយ ដែរខ្ញុំអង្គុយយំព្រោះតែស្នេហាដំបូង ធ្វើអោយខ្ញុំឈឺចាប់យ៉ាងខ្លាំងដែរនឹកស្មានមិនដល់ ព្រោះស្នេហាគ្នាប្រហែលជាង៥ឆ្នាំហើយ។ ហើយក្រោយពេលយំអស់រយះពេល២ខែមក ទើបខ្ញុំដឹងថាគ្មានតម្លៃទេ បើសិនមិនមែនគូយើង ទើបខ្ញុំចាប់ផ្តើមរកអ្វីដែរថ្មីចុងក្រោយ ទើបខ្ញុំយល់ថាស្នេហាដែរស្មោះខ្ញុំមិនទាន់ទទួលបានទេ ផ្ទូយទៅវិញខ្ញុំទទួលបាននូវការរាប់អានពីមិត្តភក្តីជាច្រើន ដែរហេតុធ្វើអោយខ្ញុំសើចសប្បាយមកដល់សព្វថ្ងៃ ហើយខ្ញុំសង្ឃឹមថា អ្វីដែរខ្ញុំសរសេរខាងលើនេះនឹងធ្វើអោយបងតែងចម្រៀងមួយបទសម្រាប់ប្អូន អរគុណទុកជាមុនបងប្រុស។
183. ព្រឹក្សា | ខែមេសា 18, 2012 ម៉ោង 7:21 ព្រឹក
សួស្តី ផល !
184. PUTHEARATH CHAN | ខែឧសភា 5, 2012 ម៉ោង 11:44 ល្ងាច
I’m so happy when I arrived this block.
And I’m also happy after I read all.
🙂
185. Chheang | ខែឧសភា 20, 2012 ម៉ោង 11:27 ព្រឹក
ពេលបានអានរៀងកាបូបដោយចៃដន្យ ខ្ញុំក៏ចាប់អារម្មណ៌លើអ្នកនិពន្ធតែម្តង។
186. nara | ខែកក្កដា 2, 2012 ម៉ោង 9:33 ល្ងាច
ជំរាបសួរប្អូន
187. ចាន់ផល | ខែកក្កដា 3, 2012 ម៉ោង 1:32 ព្រឹក
បាទ ជម្រាបសួរ!
188. nara | ខែកក្កដា 3, 2012 ម៉ោង 11:00 ល្ងាច
រីករាយដែលបានទទួលរាក់ទាក់
189. Ratha | ខែកក្កដា 15, 2012 ម៉ោង 6:36 ព្រឹក
ខ្ញុំចង់ក្លាយជាអ្នកសរសេរបទចំរៀងដូចបង ! តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ ?
190. ចាន់ផល | ខែកក្កដា 15, 2012 ម៉ោង 8:09 ល្ងាច
មុនដំបូងត្រូវរៀនសរសេរឱ្យបានល្អសិន បន្ទាប់មកដាក់ពាក្យធ្វើការតាមផលិតកម្ម ដែលគេត្រូវការអ្នកនិពន្ធ។
191. Sun sovanaream | ខែតុលា 30, 2012 ម៉ោង 9:32 ព្រឹក
ខ្ញុំចង់សួរបងថា តើការសរសេរបទចំរៀងជាDong របស់បងពីកំណើត ឬបងបានរៀននៅតាមសាលា?
192. ចាន់ផល | ខែតុលា 30, 2012 ម៉ោង 1:17 ល្ងាច
អ្នកនិពន្ធគឺត្រូវតែមានទេពកោសល្យពីកំណើត តែក៏ត្រូវមានការសិក្សាដែរ ជាក់ស្ដែងខ្ញុំបានរៀនតែងកំណាព្យតាំងពីនៅវិទ្យាល័យ ដែលជាផ្នែកពាក់ព័ន្ធនឹងការសរសេរទំនុកច្រៀង។
193. Sun sovanaream | ខែតុលា 31, 2012 ម៉ោង 5:42 ល្ងាច
បងចុះក្នុងការសរសេរបទចំរៀងធ្វើយ៉ាងមេចទើបដឺងពីពាក្យពេជ្រស្រាល់ឬក៏ធ្ងន់ហើយអោយត្រូវតាមសំលេងអ្នកចំរៀង។
194. Chanphal Sok | ខែមីនា 26, 2013 ម៉ោង 5:19 ល្ងាច
ខ្ញុំធ្លាប់ខូចតែម្ដងទេ ប៉ុន្តែខ្ញុំសរសេរចម្រៀងបានរាប់រយបទហើយ ដោយសារខ្ញុំរៀនវិភាគអារម្មណ៍ខូចចិត្តរបស់គេ… បទពិសោធន៍ជាមេរៀនដំបូង តែបើចង់ចេះបន្ថែមទៀត ត្រូវចេះរៀនពីអ្នកដទៃ។ ចំពោះអ្នកនិពន្ធ មិនមែនទាល់តែរឿងខ្លួនឯង ទើបសរសេរបានល្អទេ សំខាន់ពូកែយល់អារម្មណ៍របស់មនសុ្ស។ 🙂
195. Smile | ខែសីហា 1, 2013 ម៉ោង 9:32 ល្ងាច
ខ្ងុំចូលចិត្តការនិព្ធនចម្រៀងរបស់បងប្រុស
196. ទេពច្យុតសន្តិការិកា | ខែមីនា 11, 2014 ម៉ោង 2:37 ល្ងាច
ផ្កាម្លិះផ្កាសំណព្វចិត្តតែម្តងហី ក្លិនម្លិះក្រអូបអប់ទឹករកពណ៌នាអោយចំមិនបាន ទាស់តែថាខ្ញុំមិនចូលចិត្តភ្លៀងទាល់តែសោះ អោយតែមានភ្លៀងមានបញ្ហារាល់តែលើក មិនត្រឹមតែមិនចូលចិត្តទេនិយាយអោយចំទៅខ្លាចភ្លៀង ខ្លាចផ្គរ ខ្លាចផ្លេកបន្ទោរ ធ្វើអ្វីមិនកើតតែម្តង។
197. Nat Sophornchealin | ខែតុលា 5, 2015 ម៉ោង 4:01 ល្ងាច
Hello ! My name’s Nat Sophornchealin, Assistant Manager from SDBS technology.
I want you to inform you that our company now have the promotion that using Live Chat free.
So if you are interest please feel free to contact us by 023 500 3258 or http://www.sdbstechnology.com
Thanks !!
198. Sasgop Boonkloy | ខែមីនា 14, 2016 ម៉ោង 10:58 ព្រឹក
ជំរាបសួរ លោកសុខ ចាន់ផល
ខ្ញុំជាគ្រូបង្រៀនសកលវិទ្យាល័យរាជភដ្ដបុរិរាម ប្រទេសថៃ ក្រសួងវប្ពធម៌នឹងមានសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីទំនាក់ទំនងអក្សរសាស្រថៃ-កម្ពុជា នៅសាលប្រជុំទីករុងបាងកក នៅថ្ងៃទី21- 22 ខែមេសា 2016 នេះ ខ្ញុំជាវាគ្មិនមួយត្រូវឡីងជូនអត្ថបទរឿងនេះដល់អង្គប្រជុំ ខ្ញុំចាប់អារម្មណ៍សៀវភៅ S.E.A. Write Award របស់លោកដែលជាប់រង្វាន់នេះ ឆ្នាំ 2013 ខ្ញុំមានបំណងនឹងយកសៀវភៅនេះធ្វើជាអត្ថបទជូនអងប្រជុំ ដើម្បីជួយ ផ្សប់ផ្សាយស្នាដៃលោកដល់បញ្ញាជនថៃដែលចូលរួមសិក្ខាសាលា។
ខ្ញុំសូមមេត្តាលោកសង្គ្រោះសៀវភៅនេះដល់ខ្ញុំផងបានទេ ដើម្បីខ្ញុំអានសិក្សាវិភាគសេចក្តីល្អៗ របស់ស្នាដៃលោកជុនទីប្រជុំផង។
ខ្ញុំសូមឧទ្ទិសនាមខ្លួនជូនលៅក ខ្ញុំជាខ្មែរនៅខេត្តសុរិន្ទ ជាគ្រូបង្រៀនភាសាថៃនិង
ភាសាខ្មែរ អាចអានសឿវភៅខ្មែរយល់ជ្រៅបានដូចភាសាថៃ ខ្ញុំធ្លាប់មកបង្រៀនភាសាថៃ
ដល់និស្សិតខ្មែរនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ រវាងឆ្នាំ 2006-2008 ក្រោមគម្រោង
បង្រៀនភាសាថៃដល់និស្សិតកម្ពុជារបស់ក្រសួងការបរទេសថៃ ខ្ញុំមានបទពិសោធន៍ អំពី
ប្រទេសកម្ពុជាច្រើនឆ្នាំ ជិត 20 មក ដូចជា ជាគ្រូជួយលើកកំរិតលោកគ្រូនៅវិទ្យាល័យកំពង់ឈើទាល 4ឆ្នាំ ។ល។
ប្រសិនបើឡោកអាចអនុគ្រោះហ៍ខ្ញុំបាន តម្លៃប៉ុន្មានសូមប្រាប់ខ្ញុំផង ជាពិសេសខ្ញុំត្រូវការសឿវភៅជាបនញទាន់ផង សម្រាប់រៀបចំឡីងរបាយការ សូមមេត្តាឆ្លើយតបខ្ញុំផង
សូមអរគុណជាមុន ជំរាបលា Assoc Prof sangop Boonkloy /ស្ងប់ បុណ្យខ្លយ
សកលវិទ្យាល័យរាជភដ្ដបុរិរាម ប្រទេសថៃ
199. ចាន់ផល | ខែមីនា 14, 2016 ម៉ោង 2:29 ល្ងាច
ជម្រាបសួរលោកគ្រូ! ខ្ញុំរីករាយណាស់ ដែលបានឮពីគម្រោងរបស់លោក ហើយខ្ញុំនឹងជួយ តាមដែលអាចធ្វើបាន។ ដូច្នេះតើខ្ញុំទាក់ទងលោកតាមណា ដើម្បីផ្ដល់សៀវភៅជូន? សូមលោកទាក់ទងមកខ្ញុំតាមអ៊ីម៉ែល chanphalsok@yahoo.com ឬក៏ទូរស័ព្ទ 092482578
200. Sangop Boonkloy | ខែមីនា 15, 2016 ម៉ោង 10:46 ព្រឹក
ជម្រាបសួរ លោកសុខ ចាន់ផល
ខ្ញំុសូមថ្លែងអំណរគុណលោកដែលមេត្តាជូនពាក្យឆ្លើយតបដល់ខ្ញំុភ្លាម ជារឿងគួរអោយមានមោទនភាពនិងរីករាយជាបំផុត តម្លៃសៀវភៅ និង តម្លៃជូន សូមលោកមេត្តា
ផ្តល់អោយខ្ញុំផង ខ្ញំុនឹងជូនលោកតាមរយះសាស្ត្រាចារ្យដែលជាសិស្សខ្ញុំតាមនាមខាងក្រោម។
អាសយដ្ឋានដែលអាចជូនសៀវភៅដល់ខ្ញុំបានគឺ
Assoc Prof Sangop Boonkloy
Buriram Rajabhat University
Amphermoeng, Buriram Province
THAILAND
31000
រឺជាភាសាថៃ:
รองศาสตราจารย์สงบ บุญคล้อย
มหาวิทยาลัยราชภัฏบุรีรัมย์
อ.เมือง
จ.บุรีรัมย์
31000
ខ្ញំុមានសាស្ត្រចារ្យជនជាតិខ្មែរជាសិស្សរបស់ខ្ញំុកំពុងបង្រៀនភាសាថៃជំនួសខ្ញុំ
នៅវិជ្ជាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺ សាស្ត្រាចារ្យ ហែម សម្ផស្ស
ស. ឡាយ ពិសាល និង ស. ជុំ បុនដេត ។
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត
ស្ងប់ បុណ្យខ្លយ
201. Chanphal Sok | ខែមីនា 15, 2016 ម៉ោង 4:43 ល្ងាច
ខ្ញុំនឹងជូនសៀវភៅទៅលោក ដោយមិនគិតថ្លៃ ព្រោះខ្ញុំពេញចិត្តនឹងកម្មវិធីសិក្ខាសាលាអក្សរសាស្ត្រ។ ដើម្បីឱ្យងាយស្រួល សូមលោកឱ្យសិស្សរបស់លោកដែលនៅភ្នំពេញ ទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទដែលខ្ញុំបានផ្ដល់ឱ្យខាងលើ ខ្ញុំនឹងប្រគល់សៀវភៅទៅពួកគាត់។ អរគុណ!
202. Sangop Boonkloy | ខែមីនា 16, 2016 ម៉ោង 8:48 ព្រឹក
បាទសូមអរគុណលោកដែលមានមេត្តាអនុគ្រោះហ៍ដល់ខ្ញុំ ខ្ញុំកំពុងទាក់ទងជាមួយលោកគ្រូនៅវិជ្ជាស្ថាាន អាចយឺតបន្តិចពីព្រោះការទាក់ទងដោយទូរសព្ទពីថៃយឺត។
ខ្ញុំចូលមើលសកម្មភាពរបស់លោកតាមInternet ឃើញសកម្មភាពនិងស្នាដៃល្អៗ
គួរអោយចាប់អារមណ៍ ខ្ញុំសូមអនុញ្ញាតទាញយកអត្តប្រវត្តិរបស់លោកដើម្បីជូនដល់អង្គប្រជុំផង។
សូមអរគុណលោកចាន់ផល លេខទូរសព្ទខ្ញុំគឺ 089 9890459 ប្រសិនបើលោកមាន
ឪកាសទៅដីរលេងខេត្តសុរិន្ទសូមអញ្ជើញសំរាកផ្ទះខ្ញុំ ខ្ញុំសូមស្វាគមន៍ដោយរីករាយ។
203. San Sovanna | ខែមិថុនា 17, 2019 ម៉ោង 1:55 ល្ងាច
បានអានជក់ចិត្ត ដិតអារម្មណ៍ រងំចិន្ដា នឹកស្រម៉ៃ វង្វេងវង្វាន់ ភ័ន្តនេត្រា hehee
អរគុណបងដែលបានចែករំលែក