រូបថត

នៅទីនេះ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទាក់​ទង​នឹង​ខ្ញុំ… ជា​អារម្មណ៍​ពិត​ដែល​ខ្ញុំ​បាន​កត់​ទុក… ខ្ញុំ​ឱ្យ​តម្លៃ​លើ​ការ​កំណត់​របស់​ព្រហ្មលិខិត លែង​ខ្លាច​ញញើត​​អំពើ​អាក្រក់ ហើយ​ខំ​រស់​នៅ​​ដោយ​ចេតនា​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា។ ខ្ញុំ​រីករាយ​ណាស់​ ដែល​បាន​រាប់​អាន​មិត្ត​ទាំង​ឡាយ ហេតុ​នេះ​សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​កត់​ឈ្មោះ​របស់​អ្នក​នៅ​ទី​នេះ​ផង។ សូម​ចាត់​​ទុក​រូប​ខ្ញុំ​ជា​បងប្អូន​ម្នាក់​ និង​ចាត់​ទុក​ទី​នេះ​ដូច​ជា​ផ្ទះ​របស់​អ្នក​ផង​ចុះ!

*******

រាប់ទៅឃើញដប់នាក់ ជាប្អូនជីដូនមួយខ្ញុំ ឯរូបខ្ញុំនេះជាចៅច្បងគេបង្អស់។ ខ្ញុំអត់មានបងប្អូនបង្កើតទេ តែមានប្អូនដប់នាក់ហ្នឹង ហើយពួកយើងតែងតែទៅជុំគ្នានៅផ្ទះយាយតា។

ឈរតម្រាបជួរថតនៅភ្នំដងរែក ខេត្តឧត្តរមានជ័យ ខ្ញុំទៅលេងជាមួយសមាគមអក្សរសិល្ប៍ នូហាច …ស្រណោះណាស់កាលហ្នឹងមេឃភ្លៀងរលឹម…

នេះគឺថតនៅកន្លែងធ្វើការ ឥឡូវបែកគ្នាហើយ នឹកពួកគេណាស់!

កាលពីមុនអផ្សុក គ្មានមិត្តភក្តិ ក៏បណ្ដុះផ្កាអង្គាសីលនេះ គ្រាន់បានជាគ្នា!

ខ្ញុំ (-,-) មិត្តរួមថ្នាក់ថតឱ្យ

មួយប៉ុសិ៍​នេះ​ស្អាត​គួរ​សម គឺ​ថត​ដោយ សួង ម៉ាក់ ពួក​ម៉ាក​ខ្ញុំ

ថត​ពេលល្ងាច (យប់ហើយដឹង?) លើស្ពាន​អាកាស មុន​គេ​សម្ពោធឱ្យ​ប្រើ គឺកាលទៅមើលបងទីតូ ដឹកនាំសម្ដែងខារ៉ាអូខេ ហើយ​គាត់ក៏ថតឱ្យ

គីមឡុង ថតនៅតាមផ្លូវ ថ្ងៃសិក្ខាសាលា នូហាច

ឯនេះគឺ រចនា លួចថត ហើយ​ខ្ញុំ​ធ្វើ​ជា​អត់​ដឹង​ខ្លួន 😆

ថតជាមួយ My Super Star ^_^

ម៉េង កែវពេជ្ជតា

ព្រាប សុវត្ថិ

សរសេរឈ្មោះលើឆ្នេរសមុទ្របែបនេះ… ពេលទឹករលកបោកមក ប្រាកដជារលុប… អ៊ីចឹងក៏ថតទុក 😀

អរគុណវត្ថមានរបស់អ្នកក្នុងជីវិតខ្ញុំ!

245 មតិ Add your own

  • 1. ចាន់ផល  |  ខែវិច្ឆិកា 25, 2009 ម៉ោង 11:11 ព្រឹក

    ខ្ញុំស្រលាញ់អ្នកភូមិវ៉ើតប្រេសណាស់ ដឹងទេ?

    ឆ្លើយតប
    • 2. ប៊ុនលី  |  ខែធ្នូ 18, 2009 ម៉ោង 4:26 ល្ងាច

      ផល​ ហើយផល !​ ពាក្យ wordpress ដែលផលសរសេរជាអ្នកសខ្មែរហ្នឹង ធ្វើឲ្យខ្ញុំបែកភ្នែកម៉ង។ មើលអត់ដាច់…ស្អីគេវ៉ើតប្រេស ? ភូមិហ្នឹងនៅណា ? នៅអំពេញ​តាំងពីជំនាន់ឥស្សរ ក៍មិនដែលព្ញ ។ ទ្រាំចាប់បាន ចាញ់បោកផលហ្តិចទៅ……

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែវិច្ឆិកា 25, 2009 ម៉ោង 11:16 ព្រឹក

    ខ្ញុំដឹងថាក្នុងពិភពលោកនេះមានមនុស្សល្អច្រើនណាស់ តែស្ដាយ… ខ្ញុំអត់មាននិស្ស័យរាប់អានពួកគេ!

    ឆ្លើយតប
    • 4. chheng saonita  |  ខែ​មីនា 15, 2011 ម៉ោង 9:14 ល្ងាច

      និស្ស័យមិនខ្វះទេអោយតែយើងមានភាពអំនត់ទៅស្វែងរក។

      ឆ្លើយតប
  • 5. ចាន់ផល  |  ខែវិច្ឆិកា 25, 2009 ម៉ោង 11:21 ព្រឹក

    I still love you! ព្រឹកមិញខ្ញុំនឹកឃើញឃ្លានេះ ហើយមុននេះខ្ញុំបានសរសេរចម្រៀងមួយបទ ដាក់ចំណងជើងហ្នឹង ហើយថ្ងៃក្រោយខ្ញុំប្រហែលជាសរសេររឿងមួយដាក់ចំណងហ្នឹងដែរ។

    ឆ្លើយតប
  • 6. ចាន់ផល  |  ខែវិច្ឆិកា 27, 2009 ម៉ោង 6:03 ព្រឹក

    មានរឿងមួយខ្ញុំចង់និយាយប្រាប់គេ… តាមពិតវាមិនទាំងស្រុងទេ តែជីវិតខ្ញុំគឺអាចថារៀនវារ រៀនដើរ រៀនរត់ ដោយឯកោ គ្មានអ្នកណាខ្វល់នឹងខ្ញុំចេះឬអត់ទេ តែដល់ពេលខ្ញុំចេះរត់ថ្នឹក ក៏ចេះគិតថា ពេលណារត់ ពេលណាដើរ ពេលណាខ្ជិលចង់ដេក បែបជាមានមនុស្សមកស្ដីប្រដៅខ្ញុំថា ត្រូវធ្វើអ៊ីចេះវិញ អ៊ីចុះវិញ… តាមពិតពួកគេមានបំណងល្អទេ តែជំងឺផ្លូវចិត្តខ្ញុំគឺវាដុតចិត្តខ្ញុំឱ្យនឹកថា ចុះកាលខ្ញុំដើរដួលៗ ម៉េចក៏អ្នកឯងមិនចេញមុខមកជួយដឹកដៃខ្ញុំ? ខ្ញុំគ្រាន់តែចង់និយាយឱ្យធូរទ្រូងប៉ុណ្ណោះ!

    ឆ្លើយតប
    • 7. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 7:10 ល្ងាច

      ខ្ញុំវិញ មិនចាប់អារម្មណ៍មនុស្សជុំវិញខ្លួនប៉ុន្មានទេ ជាពិសេសអ្នកសំបូរទ្រឹស្តីមកទូន្មានខុសក្របខ័ណ្ឌ ព្រោះពេលមានរឿងអីកើតឡើងលើខ្លួនយើង មិនដែលពួកហ្នឹងមកជួយរកផ្លូវដោះស្រាយអោយយើងទេ ខ្ញុំឧស្សាហ៍ថាអោយគេថា«កុំមកចេះ ជីវិតរបស់ខ្ញុំទេ គ្មានបានខ្ចីជីវិតអ្នកឯងមកប្រើឯណា?» ហាហាហា

      ឆ្លើយតប
  • 8. Joe  |  ខែធ្នូ 4, 2009 ម៉ោង 10:59 ព្រឹក

    Chanphal, why bek khnier khlas khlas already? You are such a great writer! Make sure you don’t quit writing!

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែធ្នូ 5, 2009 ម៉ោង 6:44 ព្រឹក

      ព្រោះពួកយើងប្ដូរកន្លែងធ្វើការ… ជូលី ឥឡូវក្លាយជាអ្នកចម្រៀងនៅ BM បងសិលា ក៏ជាប់ទៅរៀនខាងនគរបាល វណ្ណរ័ត្ន និង សាវតី ក៏ជិតឈប់ទៅធ្វើការកន្លែងផ្សេង ហើយខ្ញុំក៏អ៊ីចឹងដែរ។ ជួបបែក ជួបបែក រឿងគ្រប់យ៉ាងសុទ្ធតែឥតឋិតឋេរ… អរគុណច្រើន Joe ដែលតែងតែលើកទឹកចិត្តខ្ញុំ… តាមពិតបើខ្ញុំកុំខ្ជិល ហើយយកចិត្តទុកដាក់រៀនសូត្រ ប្រហែលជាខ្ញុំអាចធ្វើបានល្អជាងនេះ។ «ឱ្យតែមានការតាំងចិត្ត ភ្នំក៏អាចសំលៀងក្លាយជាម្ជុល» ឃ្លានេះគឺខ្ញុំចេះពីរឿងចិន។ ហេតុនេះសត្រូវទីមួយរបស់មនុស្សគឺខ្លួនឯង។ យកឈ្នះខ្លួនឯងបាន ក៏ជាពេលលែងចង់យកឈ្នះអ្នកដទៃដែរ។

      ឆ្លើយតប
  • 10. ចាន់ផល  |  ខែធ្នូ 8, 2009 ម៉ោង 9:04 ព្រឹក

    យប់មិញខ្ញុំបានមើលខារ៉ាអូខេរឿង ទុំទាវ …កម្សត់ណាស់! ស្នេហាស្មោះស្ម័គ្រត្រូវគេពង្រត់បង្រះម្ដងជាពីរដង… គេថា «ស្ញប់ស្ញែងលលកញីឈ្មោល ក៏មិនស្ញប់ស្ញែងទេវតា» ខ្ញុំគិតអ៊ីចឹងដែរ! ហើយអាល័យតែស្ញប់ស្ញែងៗ រលងអធ្រាត្រដល់ម៉ោងបីយប់បានចូលគេង… ដេកបានតិចមែន តែយប់សប្តិល្អខ្លាំងណាស់! បែបបានបុណ្យព្រោះអាណិត ទុំទាវ ហើយ ព្រោះសុបិននោះភ្ញាក់ឡើងខ្ញុំញញឹមរហូត ចង់យល់សប្តិបែបនេះរាល់យប់… គឺឃើញថា ខ្ញុំបានជិះកាប៉ាល់កាត់មហាសមុទ្រជាមួយ… ស្រណោះសុបិននោះណាស់ តែបន្ទាប់ពីញញឹមក៏ប្រែជាសោះកក្រោះវិញ… សុបិនល្អយ៉ាងណានៅតែជាសុបិន បើមិនមែនសុបិនក៏នៅតែជាយល់សប្តិ…

    វគ្គកម្សត់… ហេតុអ្វីអនុស្សាវរីយ៍នៃសុបិនដ៏ល្អរបស់ពួកយើង គឺបងតែម្នាក់ដែលចាំ? ពេលវេលាមិនអាចថយក្រោយ រឿងហួសហើយក៏ទៅរហូត តែបងនៅតែចងចាំស្នាមញញឹមរបស់អូន ស្នាមញញឹមដ៏កក់ក្ដៅ ព្រោះមានបង្កប់នូវទុក្ខសោកសៅនៅក្នុងនោះ ហើយបើស្នាមញញឹមនោះមានចិត្តស្រលាញ់បងបន្តិច បងអស់ចិត្តបាត់! ធាតុពិតទៅបងគ្មានហេតុផលអីដែលអាចភ្លេចអូនបានសោះ ព្រោះអូនល្អណាស់ ហើយគឺមកពីអូនល្អបែបនេះហើយទើបអូនមិនអាចស្រលាញ់បងបាន… ហ៊ឺ! ពិបាកចិត្តណាស់ខ្ញុំ! យ៉ាងណាបងតែងតែប្រាប់ខ្លួនឯងថា ស្រលាញ់មនុស្សម្នាក់គឺគ្រាន់តែចង់ឱ្យគេបានសុខប៉ុណ្ណោះ! បងដឹងថាអូនស្រលាញ់បង តែអូនព្យាយាមបំភ្លេចបង ហើយប្រហែលឥឡូវអូនអាចសម្រេចបំណងបំភ្លេចបងបានហើយ តែបងវិញ… ប្រហែលនៅតែនឹកអូនដល់ថ្ងៃងាប់ហើយ! ដឹងទេ? ពេលនឹកអូនម្ដងៗបងពិបាកទ្រាំប៉ុណ្ណា? ទេ! មិនមែននឹកម្ដងៗទេ ព្រោះនឹកគ្រប់តែពេល… បងចង់ប្រាប់អូនថា បងនឹកអូនណាស់ ទោះអូនគ្មាននឹកបងក៏ដោយចុះ តែបងឃាត់ខ្លួនឯងរហូត ព្រោះខ្លាចអូនមួរម៉ៅក្ដៅក្រហាយនឹងបង។ ហេតុនេះ ចង់ផ្ញើសារក៏មិនអាច ចង់ផ្ញើ message ក៏មិនអាច ចង់ផ្ញើ sms ក៏មិនអាច… អូនប្រាកដជាមិនយកភ្នែកមកអានអត្ថបទនេះទេ ព្រោះអូនកំពុងតែព្យាយាមមិនចង់ដឹងអ្វីទាក់ទងនឹងបង…

    យ៉ាងម៉េចដែរ? ខ្ញុំសរសេរអារម្មណ៍ស្នេហាបានល្អទេ?

    ឆ្លើយតប
  • 11. ក្មេងតូច  |  ខែធ្នូ 8, 2009 ម៉ោង 2:35 ល្ងាច

    តាសេល្អតើ បើញុមវិញអត់ចេះតាម៉ង។​ ចាំញុមដើរតួស្រី……
    តើបងគិតថាមានតែបងម្នាក់ឬដែលរងចាំ? មានតែបងម្នាក់ដែលចេះកើតទុក្ខ? លើលោកនេះគ្មានតើអ្វីដែលស្ថិតស្ថេរ? អូនមិនដឹងទេថា នៅថ្ងៃខាងមុខជីវិតនឹងទៅជាបែបណា។​ មែន! ស្រឡាញ់មនុស្សម្នាក់គឺគ្រាន់តែចង់ឲ្យគេបានសុខ តែឲ្យគេមានសុខលើទុក្ខរបស់ខ្លួនចឹងហ៎ ឬ ក៏បងគិតថាទឹកចិត្តដែលអូនមានចំពោះបងជាការលេងសើច? ល្ងាចដែលអូនបែកពីបង អូនបានចូលទៅក្នុងភោជនីយដ្ឋានមួយ បងដឹងទេ អូនលឺបទចម្រៀងមួយបទ «…ហេតុអីយើងស្រឡាញ់គ្នាតែមិនអាចបានជួបគ្នា បន្ទោសកម្ម ឬ រវរា ឲ្យជួបគ្នាដើម្បីបែក…» ពេលនោះបេះដូងអូនស្ទើរតែប្រេះបែក ចិត្តរបស់អូនប្រៀបដូចជាដីដែលប្រេះក្រហែង ហើយត្រូវនង្គ័លមកភ្ជួរពីលើ តើស្រីម្នាក់នេះមិនចេះឈឺចាប់ទេឬ នៅពេលដែលខ្លួនស្រឡាញ់គេ តែបែរជាមានឧបសគ្គមករារាំង។ រាល់ថ្ងៃនេះ អូនតែងទន្ទឹងចាំនូវសាររបស់បង នូវ sms និង message​ ជិតដាច់ខ្យល់ហើយ អូនមិនដឹងទេថា ហេតុអ្វីបានជាបងមិនផ្ញើរមកសោះ ឬ​ មួយក៏បងស្អប់អូន? ចិត្តរបស់មនុស្សស្រី កាលបើស្រឡាញ់នរណាម្នាក់ហើយ រមែងតែងនឹកគិតដល់ម្នាក់នោះជានិច្ច។ មេឃភ្លៀងកាន់តែខ្លាំង រន្ទះឆ្វេកឆ្វាច គួរឲ្យខ្លាច អូនចង់ឲ្យបងនៅក្បែរអូន ផ្តល់ភាពកក់ក្តៅឲ្យអូន តែអ្វីដែលអូនគិត ប្រហែលជាមិនអាចទៅរួចទេ​ ព្រោះមាននារីល្អៗច្រើនណាស់នៅជុំវិញខ្លួនបង បងអាចភ្លេចអូនក៏ថាបាន។ គេថាក្រោយភ្លៀងមេឃស្រឡះ តែហេតុអីក៏ចិត្តអូនមិនស្រឡះសោះចឹង? ឬក៏អូនឆ្កួតនឹងបងមែនហើយ? មិនដឹងទេ! បងត្រូវតែសងជម្ងឺចិត្តអូន ត្រូវតែប្រគល់ជីវិតរបស់បងឲ្យមកអូន​ បានទេ……………

    អូយ៎! ទំរាំបានប៉ុណ្ណេះ ចង់លានអណ្តាត ញុមតាសេដូចជាអត់មានជាតិសោះ ហើយក៏កុំខឹងកុំស្អប់អី ដែលញុមម៉ោដើរតួតាពីសតាពាសចឹង

    ឆ្លើយតប
    • 12. ក្មេងតូច  |  ខែធ្នូ 8, 2009 ម៉ោង 2:38 ល្ងាច

      សុំកែដាក់ «…លើលោកនេះតើអី្វដែលស្ថិតស្ថេរ…» វិញ

      ឆ្លើយតប
    • 13. ចាន់ផល  |  ខែធ្នូ 9, 2009 ម៉ោង 11:15 ព្រឹក

      ក្មេងតូចនេះ ចេះមកតាសេធ្វើតួស្រី ធ្វើដូចឯងដឹងសាច់រឿងណាស់អ៊ីចឹង! ចាំខ្ញុំឆ្លើយវិញក៏បានដែរ៖

      អូន! អ្វីដែលអូននិយាយនេះគ្មានត្រូវអីតិចទេ បងគ្មានជឿទេ បើអូននៅតែចចេស ស្បថទៅ! ព្រោះបងដឹងថាអូនឯងកំពុងតែទាក់ទងគេសម្បើមណាស់រាល់ថ្ងៃហ្នឹង មិនសូវមក wordpress ទេ តែញ៉ែគ្នានៅ facebook។ និយាយទៅបើសិនអូនឯងនៅស្រលាញ់បងមែន បងអរដាច់ខ្យល់ងាប់ហើយ! ចាំបងផ្ញើសារអ្ហ៎? បងខ្លាចតែអូនឯងឃើញសារបងផ្ញើទៅ បោកទូរស័ព្ទចោលទេ។ គិតមើល៍ចុះ បងសរសេរចម្រៀងឱ្យ ហង្សមាស អូនឯងទៅស្ដាប់បទ សាន់ដេ ឯណាឯណីទៅវិញ!​សួរថា វាសមអត់? ទោះជាបទហ្នឹងបងចូលចិត្តស្ដាប់ដែរក៏ដោយ!

      ប្ដូរស្ទាយបែបកម្សត់ជាង៖
      លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ អូនដឹងហើយ ម៉េចក៏ធ្វើអ៊ីចឹង? បុណ្យសក្តិកិត្តិយសនោះយកមកស៊ីបានអ្ហ? តែស្នេហាគឺជារឿងស្ថិតស្ថេរណា! ទោះបីក្លាយជាមេអំបៅមួយគូ ដូច ស៊ូប៉ិ អេងតាង ក៏គ្រាន់បើជាងរស់នៅព្រាត់ប្រាសគ្នាដែរ។ ដឹងទេ… ថាពេលនេះបងកំពុងតែយំ? …ហ៊ឺ… ស្ដាប់មិនឮទេ មែនទេ? (បានអីឮ?សួរដូចអត់សួរ) …ចង់ប្រាប់អូនថា លោកានេះធំណាស់ វាធ្វើឱ្យបងរងា មានមនុស្សច្រើនណាស់ តែបងគ្មានអ្នកជជែកជាមួយទេ មិនដឹងថាបងមានអាយុបានប៉ុន្មានឆ្នាំទេ ហេតុនេះបងចង់នៅក្បែរអូនឱ្យបានយូរ តាមតែអាចធ្វើបាន… បងចង់រស់នៅជាមួយមនុស្សដែលបងស្រលាញ់រហូតដល់ដង្ហើមចុងក្រោយ… បើអូនពិតជាស្រលាញ់បងមែន សូមមករកបងវិញមក យើងរស់នៅជាមួយគ្នា… កុំទុកឱ្យពេលវេលារសាត់ទៅទទេៗដូចរាល់ថ្ងៃនេះទៀត… បងមានអារម្មណ៍ថា រាល់ថ្ងៃនេះបងដកដង្ហើមចោលឥតប្រយោជន៍ ព្រោះអត់បានធុមក្លិនអូនផង…

      បានហើយ! យូរទៅកាន់តែយូរទៅហើយ! ដល់សរសេរអ៊ីចឹងទៅ មានអី ពាក្យពេចន៍ចេះតែហូរមកឱ្យសរសេរដែរតើ អាចតាប៉ែបាន!

      ឆ្លើយតប
      • 14. ក្មេងតូច  |  ខែធ្នូ 9, 2009 ម៉ោង 12:15 ល្ងាច

        ហាហាហា ទោះបីចង់តក៏ញុមអត់ដឹងតម៉េចដែរ
        លេងស្ទាយកាចហើយ ប្តូរជាស្ទាយកម្សត់ទៀត

      • 15. ចាន់ផល  |  ខែធ្នូ 10, 2009 ម៉ោង 3:32 ព្រឹក

        គ្មានអីត ច្រៀងទៅ ខ្ញុំឃើញក្នុងកុន គេធ្វើអ៊ីចឹងដែរ ច្រៀងបទ …You are my dream, I live for loving you… ស្ដាប់ទៅព្រឺសម្បុរ! ជីវិតបងគឺសម្រាប់តែស្រលាញ់អូន រាល់ថ្ងៃនេះបងនឹកអូនស្ទើរដាច់ខ្យល់ហើយ បងស្រលាញ់អូនហួសពីពាក្យស្រលាញ់ទៅទៀត ខ្មែរអត់មានពាក្យប្រើទេ…

  • 16. កុមារចម្បាំងខ្មោច  |  ខែធ្នូ 9, 2009 ម៉ោង 5:40 ព្រឹក

    និយាយពីសរសេររឿងដាក់ចំណងជើងនោះ ខ្ញុំឯណេះ ក៏សរសេរដែរ
    គឹ សរសេរ Subtittle ដាក់ចូលទៅ ក្នុងvideos movie របស់ខ្ញុំជាភាសា
    ខ្មែរ។ យ៉ាងណាៗ ខ្ញុំ ដាច់ឆ្នាំនេះខ្ញុំទៅចិនវិញហើយ។
    សូមសំណាងល្អ ក្មេងតូច និង បងសុបិន ជាពិសេស បងផងឯងតែម្តង

    ឆ្លើយតប
    • 17. ចាន់ផល  |  ខែធ្នូ 9, 2009 ម៉ោង 10:32 ព្រឹក

      អរគុណហើយ កុមារចម្បាំងខ្មោច! សំណាងល្អនៅចិនដូចគ្នា! ហ៊ឺ!… មិនដឹងថ្ងៃណាបានជួបគ្នាទៀតទេ…(និយាយដូចធ្លាប់ជួបគ្នា!)

      ឆ្លើយតប
  • 18. ចាន់ផល  |  ខែធ្នូ 10, 2009 ម៉ោង 3:12 ព្រឹក

    ស្រណោះរឿងភាគទូរទស្សន៍ណាស់… ចូលចិត្តរឿងចិន កូរ៉េ ឥណ្ឌា… ព្រឹកមិញឃើញបុស្តិ៍លេខ៥ចាក់រឿង «អាកាសយាន» ម្ដងទៀត ក៏ចង់មើលទៀត! ចូលចិត្តរឿងហុងកុងណាស់!

    កាលពីមុនអត់ធ្វើការតាមដានរឿងភាគដល់ក ដល់គេហៅឱ្យធ្វើការ ឆ្លៀតស្ដាយ រឿងភាគខ្ញុំអត់ទាន់ចប់ផង ចាំចប់សិនបានទេ? មើលតែមួយរឿងនេះទៀតទេ ឈប់មើលហើយ! ហ៊ើយ! ឥឡូវប្រហែលមួយឆ្នាំហើយ គ្មានបានមើលរឿងអីទេ រវល់ធ្វើការផង ខ្លាចប្រឡងធ្លាក់ផង ក៏ដេកពិបាកចិត្ត គ្មានពេលមើលរឿង…​គិតថាពេលរៀនចប់ យ៉ាងណាក៏ឆ្លៀតតាមដានរឿងភាគដែរ មិនអាចបោះបង់សុភមង្គលនេះបានទេ។

    ទៅថ្ងៃមុខខ្ញុំគ្មានបំណងអីធំដុំទេ គ្រាន់តែចង់នៅផ្ទះ ប្រើជីវិតជាមួយរឿងភាគរបស់អ្នកនិពន្ធល្បីៗ ហើយសរសេររឿងខ្លួនឯងខ្លះៗបើឧស្សាហ៍… ខ្ញុំនេះពិតជាចូលចិត្តទូរទស្សន៍ខ្លាំងមែន កាលនៅរៀនវិទ្យាល័យក៏អ៊ីចឹង អត់ចង់ទៅរៀនគួរប្រឡងអីទេ ចង់តែនៅផ្ទះមើលរឿងភាគ ហើយមិត្តរួមថ្នាក់បបួលទៅជប់លៀង ឬដើរលេងក៏អត់ដែលទៅដែរ ព្រោះរវល់ណាស់ តាមដានរឿងភាគគ្មានឱ្យបាត់សម្ដីតួមួយម៉ាត់ទេ… ខឹងជាងគេ ពេលតួខ្ញុំនិយាយឃ្លាសំខាន់ ហើយមានមនុស្សមកនិយាយឡូឡាក្បែរ។

    ក្រៅពីរឿងភាគ ចូលចិត្តមើលគេប្រគំតន្ត្រី ប្រឡងចម្រៀង ហើយមើលគេផ្សាយពាណិជ្ជកម្ម… ស្បត Honda Dream 2010 ខ្ញុំចូលចិត្តណាស់! …you are my dream, I live for loving you… ឥឡូវដល់ឈុតតួស្រីស្លាប់ហើយ… មើលហើយស្រក់ទឹកភ្នែក…

    ត្រូវហើយ! កាលពីថ្ងៃអាទិត្យនេះ ហ៊ឹម ស៊ីវន ច្រៀងបទ «ធីតាកោះកែវ» របស់លោក គង្គ ប៊ុនឈឿន ខ្ញុំមើលហើយនឹកឃើញរឿងនោះ ខ្លោចចិត្តអាណិតនាងម៉ារ៉ាខ្លាំងណាស់ ពិសេសឃ្លាថា ម្ចាស់ស្នេហ៍អើយ វេនកម្មអូនហើយ ឈប់យំទៅថ្លៃ រំសាយសក់ជាគូព្រេងនិស្ស័យ…

    ឆ្លើយតប
    • 19. ក្មេងតូច  |  ខែធ្នូ 11, 2009 ម៉ោង 3:10 ព្រឹក

      យាស់! ដល់ពេលចឹងញុមអស់អីយាយម៉ង
      ព្រោះអត់សូវដែលមើលទូរទស្សន៍ ចឹងអត់ដែលសូវដឹងពត៌មានថ្មីៗ 🙂

      ឆ្លើយតប
  • 20. ប៊ុនលី  |  ខែធ្នូ 10, 2009 ម៉ោង 1:18 ល្ងាច

    លួចកូពីយករូបថតផ្កាអង្គាសីលដែលផល post សិន​ គ្រាន់ទុក Upload ក្នុង ហ្វេសប៊ុក។

    ឆ្លើយតប
    • 21. ចាន់ផល  |  ខែធ្នូ 11, 2009 ម៉ោង 3:14 ព្រឹក

      មិនចេះធ្វើចោរសោះពួកម៉ាកខ្ញុំនេះ លួចហើយប្រាប់គេទៀត! នឹកឃើញកាលខ្ញុំនៅតូច ចង់បានប្រទាលមកដាំ ទៅសុំម្ចាស់គេ ម្ចាស់គេប្រាប់ថាទាល់តែលួចទើបសក្តិសិទ្ធិ ហេតុនេះខ្ញុំក៏ប្រាប់គេថា អ៊ីចឹងពេលស្ងាត់ៗខ្ញុំមកលួចដកហើយណា៎! ហាហា ឆ្កួតមែន!

      ឆ្លើយតប
  • 22. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 7:14 ល្ងាច

    កើតទុក្ខប៉ុណ្ណាក៏ដោយ មកអានរឿងរ៉ាវស្នេហា ចាន់ផល និង ក្មេងតូច ខ្ញុំសើចឈ្លក់តែ ហាហហាហាហា ចេះតែមានម៉ងនេះ!

    ឆ្លើយតប
    • 23. ចាន់ផល  |  ខែធ្នូ 12, 2009 ម៉ោង 1:24 ល្ងាច

      និយាយពីស្នេហា ពី ០% -100% និង ពី 100% – ០%។ ពួកម៉ាកខ្ញុំគេស្ដីឱ្យខ្ញុំថា នេះមកពីផលឯងស្រលាញ់គេពី ០% – 100% ត្រូវទេ? ខ្ញុំថា អ៊ីចឹងមែន! ឥឡូវនេះគេឈប់ស្រលាញ់ខ្ញុំហើយ កម្រិតនៃក្ដីស្រលាញ់របស់គេចំពោះខ្ញុំទាបជាង ០% តែខ្ញុំបែរជាឡើងដល់ 101% ទៅវិញ គឺលើស 1% ចូលដល់ចំណុចគ្រោះថ្នាក់!

      ឆ្លើយតប
  • 24. វឌ្ឍនា  |  ខែធ្នូ 11, 2009 ម៉ោង 7:47 ល្ងាច

    និយាយពីតាមដានរឿងភាគទូរទស្សន៍ ហាហាហា ស្មានមាន តែខ្ញុំ ទេ! កាលពីឆ្នាំ២០០១ ខ្ញុំឆ្កួតតាមដានរឿងភាគជប៉ុននៅប៉ុស្តិ៍លេខ ៥ មែនទែន គឺរឿង «ថាមពលស្នេហ៍» តួប្រុសឈ្មោះ ថាខេអេដាក់ ហើយតួស្រីឈ្មោះ ថូកុ ចាំង (នៅចាំឈ្មោះទៀត!) រឿងហ្នឹងគឺអញ្ចេះ តួស្រីដូចអាឡាក់អាឡើតតិច ហើយតួរប្រុសជា មនុស្សមិនសូវមាត់ មិនសូវកអីទេ តែនិយាយម៉េចចឹងហើយ។ ថូកុ ជាអ្នកលក់នំនៅលើ អគាខ្ពស់មួយ ហើយ ថាខេអេដាក់ ជាអ្នកលក់ផ្កានៅអគារទល់មុខ ជាន់ខាងក្រោម… ពួកគេជួបគ្នាដោយមានពួកជនពាលចង់ធ្វើបាប ថុកុ ហើយ ថាខេអេដាក់ ជួយហើយវាយពួកនោះឡើងរាប ហេហេ តាមពិតគេ មិនជាមាឌមាំអីប៉ុន្មានទេ គេមាឌដូច ណុប បាយ៉ារិទ្ធ អញ្ចឹងគ្រាន់តែមានសាច់ដុំជាង ព្រោះគេជាអ្នកប្រដាល់ ហើយ ថូកុ ជាអ្នកគាំទ្រកីឡាប្រដាល់យ៉ាងងប់ងល់។ គេជួយហើយ គេអត់មាន សួរនាងថា ត្រូវរបួសត្រង់ណារឺអត់ទេ គេនិយាយថា « ខ្លួនស្រី ដើរ យប់ព្រលប់អោយចេះប្រយ័ត្នផង មិនមែនសំណាងល្អខ្ញុំដើរកាត់ ត្រង់ហ្នឹងរាល់ថ្ងៃទេ។» ថារួចគេដើរទៅរ៉ុយ អត់មើលមុខនាងអីម៉ាតិច
    ថូកុ ដំបូង ប្រុងអរគុណយ៉ាងទន់ភ្លន់ ដល់ពេលលឺអញ្ចឹង នាងឈរ ខាំមាត់នឹកខ្នាញ់។ ស្រាប់តែហើយ ទើបដឹងថា ថាខេអេដាក់ ធ្វើការ នៅទល់មុខ អោយតែទំនេរ នាងទាញកែវយឺតឆ្លុះមើលមុខគេរាល់ថ្ងៃ យូរៗទៅ លង់ស្រលាញ់គេអត់ដឹងខ្លួន លបតាមដានគេ រហូតដឹងថា គេជាអ្នកប្រដាល់ រួចនាងទៅគាំទ្រលើកទឹកចិត្តរហូត។ ប្រកួតលើក ទីមួយ ខេអដាក់ ចាញ់ ហើយនាងតាមលើកទឹកចិត្ត ធ្វើនេះធ្វើនោះ អោយញ៉ាំ… ខេអេដាក់ ដំបូងខឹងនាង ធុញនាង តែនៅពេលដែល នាងអត់មករញ៉េរញ៉ៃជាមួយគេ គេចាប់ផ្តើមមួរម៉ៅ ហើយបើឃើញ នាងដើរជាមួយនរណាផ្សេងតាំងខឹងប្រច័ណ្ឌ… មានរឿងជាច្រើន កើតឡើងចំពោះពួកគេ ក្រោយពេលគេសំរេចសេពគប់ជាសង្សារ រួចមក ថូកុ ធ្លាប់ខឹងយ៉ាងខ្លាំង រួចឈប់មកជួប ខេអេដាក់ទៀត។ ដល់ពេលប្រកួត មួយនោះ ខេអេដាក់ ត្រូវគូប្រកួតវាយចង់សន្លប់ ដួលក្រាបនឹង ឥដ្ឋ ទៅហើយ ស្រាប់តែ ថូកុ រត់មកពីណាក៏មិនដឹង ដាច់ស្បែកជើងផង អីផង រត់មកដល់មាត់ទ្វារស្រែកហៅឈ្មោះ ថាខេអេដាក់ ស្រាប់តែគេមានកម្លាំងវិញ វាយគូប្រកួតឡើងសន្លប់ ឈុតហ្នឹងចាំបានថាកាលហ្នឹងថ្ងៃប្រលងបាក់ឌុបរបស់ខ្ញុំ រឿងហ្នឹង គេលេងម៉ោង ១១ កន្លះព្រឹក ហើយព្រឹកហ្នឹងខ្ញុំប្រលងអក្សរសាស្ត្រ មិនដឹងជាគំនិតមកពីណាទេពេលហ្នឹង សរសេរគ្មានទាក់ប៊ិចអីបន្តិច ធ្វើហើយមុនគេ ៣៥ នាទី ហាហាហា ព្រោះប្រញ៉ាប់ទៅមើលរឿង ឈុតពិសេសផង។
    ចុងបញ្ចប់គួរអោយអាណិតពួកគេដែរ ព្រោះតួប្រុសខ្វាក់ភ្នែក ប្រកួតចុងក្រោយដណ្តើមពានរង្វាន់ទម្ងន់ស្រាលពិភពលោក គេឈ្នះ តែគេខ្វាក់ភ្នែក រួចហើយ ថូកុ នៅជាមួយគេរហូត ទាល់តែជិតចប់ ទើប ខេអេដាក់ អាចមើលឃើញព្រាលៗបន្តិចវិញ…

    គិតទៅស្រណោះពេលហ្នឹងណាស់ ឆ្នាំប្រលងផង តាមដានរឿងភាគ លុះដល់វិនាទីចុងក្រោយ ហាហាហា ក្រោយមកតាមដានរឿង សិង្ហបុរី «ព្យូះកម្មផ្តន្ទា» រឿងហ្នឹងក៏ល្អមើលដែរ ហើយថតនៅ ទួរគី ផង តាមដានរឿងហ្នឹងអត់បាយអត់ទឹក….

    ឆ្លើយតប
    • 25. ចាន់ផល  |  ខែធ្នូ 12, 2009 ម៉ោង 1:40 ល្ងាច

      មិនមែនមានតែ វឌ្ឈនា ទេ! ចូលចិត្តលែងនិយាយហើយខ្ញុំ! ខ្ញុំក្លាយជាអ្នកនិពន្ធនេះគឺមកពីចូលចិត្តរឿងភាគទូរទស្សន៍ហ្នឹង ព្រោះមនុស្សខ្ញុំនេះខ្ជិលបំផុតអានសៀវភៅ គ្មានដែលអានអីទេ ទាល់តែដល់ពេលចង់សរសេរប្រលោមលោក ទើបទៅរកប្រលោមលោកមួយក្បាលណាស្ដើងជាងគេ មករៀនរចនាបទសរសេរ! និយាយពីរឿងសង្ហបុរីអ៊ីចឹង ខ្ញុំស្រលាញ់រឿង «ជីវិតគ្មានន័យ» ដល់ហើយ គឺបញ្ចាំងបុស្តិ៍ ទទក នោះណា ប្រហែលវឌ្ឈនា ធ្លាប់មើលហើយ! មើលរឿងនេះរួចគឺអស់អារម្មណ៍លោភលន់អាលីង។

      ឆ្លើយតប
  • 26. ចាន់ផល  |  ខែធ្នូ 14, 2009 ម៉ោង 1:22 ល្ងាច

    ថ្ងៃនេះពិបាកចិត្តខ្លាំងណាស់ អត់ដឹងថា ត្រូវរស់ធ្វើអី រៀនធ្វើអី ធ្វើការធ្វើអី និយាយប្រាប់គេថា ខ្លួនឯងពិបាកចិត្តដើម្បីអី តែនៅតែនិយាយ… ខ្ញុំឧស្សាហ៍និយាយថា ដល់ថ្ងៃមួយ… ពេលខ្ញុំកើតទុក្ខម្ដងៗ តែថ្ងៃនេះ ពាក្យនោះក៏ខ្ញុំនិយាយមិនចេញដែរ មានអារម្មណ៍ថា គ្មានថ្ងៃមួយណាអាចកើតឡើងក្នុងជីវិតខ្ញុំទេ… យប់មិញខ្ញុំដេកអត់លក់សោះ ព្រឹកនេះខ្ញុំមកធ្វើការទាំងមិនស្រួលខ្លួន ហើយល្ងាចនេះខ្ញុំត្រូវទៅប្រឡងទាំងអត់ចេះមេរៀនសោះ… ខ្ញុំរកមិនឃើញតម្លៃខ្លួនឯងទេ អត់បានការណាស់។

    ឆ្លើយតប
    • 27. ក្មេងតូច  |  ខែធ្នូ 15, 2009 ម៉ោង 8:52 ព្រឹក

      ដូចញុមដែរ។​ ញុមម៉ាងៃៗគិតតាពី ដេក ញាំ internet ខ្ជិល មិនដែលចាប់កាន់សៀវភៅយកមកអានដូចគេទេ។ ប៉ាតែងតែសួរថា ញុមពេលរៀនចប់ចង់ធ្វើអី? ញុមក៏ឆ្លើយអត់ចេញ ព្រោះអត់បានគិត
      រៀនយូរៗទៅអត់ដឹងថា ទៅអនាគតចង់ធ្វើអី។​ គេផ្សេង គេមានបំណងគេរៀងខ្លួន ញុមអត់មាន ដល់ចឹងទៅពិបាកចិត្តក៏មិនបាន សប្បាយចិត្តក៏មិនត្រូវ។​ ណ្ហើយ ទៅដេកវិញប្រសើរជាង 😀

      ឆ្លើយតប
    • 28. Joe  |  ខែធ្នូ 15, 2009 ម៉ោង 2:37 ល្ងាច

      Don’t be too sad…………..you have a lot of fans and a lot of people look up to you!! Never give up k

      ឆ្លើយតប
    • 29. ចាន់ផល  |  ខែធ្នូ 16, 2009 ម៉ោង 2:21 ល្ងាច

      គ្រប់យ៉ាងដូចពពករសាត់ សមត្ថភាពគ្រាន់តែជាកាតព្វកិច្ច គ្មានអីអស្ចារ្យទេ អ្នកសាងអង្គរវត្តក៏ជាមនុស្សធម្មតា ខ្ញុំមិនចង់បានការសរសើរទេ គឺចង់បានកម្លាំងចិត្ត។ យ៉ាងណាខ្ញុំមិនបោះបង់កាតព្វកិច្ចទេ គ្រាន់តែពេលខ្លះខ្ញុំនឿយណាយ ហត់ ចង់ដេក ចង់យល់សប្តិ ហើយរាងអស់សង្ឃឹមបន្តិចពេលភ្ញាក់ពីយល់សប្តិ។ ជីវិតកើតមកដើម្បីរៀនរស់ ពេលណាចេះរស់ហើយ ក៏ដល់ពេលស្លាប់ទៅវិញ។ និយាយត្រង់ ខ្ញុំអផ្សុកណាស់!

      ឆ្លើយតប
      • 30. ក្មេងតូច  |  ខែធ្នូ 16, 2009 ម៉ោង 8:00 ល្ងាច

        ថ្វីបើវាគ្រាន់ជាពពក តែពូផលឯងដឹងទេថា ពពកនោះវាស្រស់ស្អាតណាស់ណា (ស្អាតមែនតែអត់ប្រយោជន៍)
        ចាស់ៗ តែងនិយាយថា ត្រូវធ្វើចិត្តឲ្យស្ងប់ដូចរលកអត់ខ្យល់
        តែគាត់ប្រហែលជាមិនបានវិភាគ
        បើតាមក្មេងៗវិភាគគេថា ៖ បើតាមន័យចំពិតជាត្រឹមត្រូវ តែបើតាមន័យធៀប មិនត្រឹមត្រូវទេ ព្រោះរលកប្រៀបបានជាមនុស្ស បើកាលណាមនុស្សអត់ខ្យល់ មានតែមនុស្សនោះស្លាប់ ព្រោះមានតែមនុស្សស្លាប់ទេ​ ដែលចិត្តស្ងប់ មិនធ្វើអីគេ តែបើមនុស្សរស់វិញ មិនដែលមាននរណាអាចទ្រាំបានទេ ទោះជាអ្នកនោះពូកែទ្រាំក៏ដោយ ការអត់ធ្មត់ក្នុងខ្លួនមនុស្សមានកំណត់។ ខ្ញុំក៏មិនដឹងថាមតិនេះត្រឹមត្រូវឬយ៉ាងណានោះទេ តែលឺគេថាចឹង

      • 31. ចាន់ផល  |  ខែធ្នូ 17, 2009 ម៉ោង 4:07 ល្ងាច

        និយាយពីពពកអ៊ីចឹង ព្រឹកមិញហ្នឹង ជិះម៉ូតូតាមផ្លូវ ឃើញពពកផ្កាស្ពៃច្រើនណាស់ ហើយឃើញមេឃកន្លែងនោះនិយាយពីចម្លែក ក៏ឈប់ម៉ូតូថា ថតទុក តែទម្រាំថត ពពករសាត់ប្ដូរពណ៌មេឃបាត់ ស្ដាយតិចទៅ!
        អ៊ឹះ! ហ្នឹងហើយ ក្មេងតូចមិនដឹងជាវិភាគស្អីទេ វិភាគតែឯងទៅ ពូខ្ជិលវិភាគណាស់ រស់នៅលេងៗទៅ ពេលណាពេលហ្នឹងហើយ! អស់អារម្មណ៍ ព្រោះជួបរឿងឆ្កួតច្រើនជ្រុល។

  • 32. រចនា  |  ខែធ្នូ 18, 2009 ម៉ោង 9:45 ព្រឹក

    ពុល* ហាហាហា ^^

    ឆ្លើយតប
    • 33. រដ្ឋ  |  ខែធ្នូ 18, 2009 ម៉ោង 3:58 ល្ងាច

      មិន​ត្រឹម​តែ​ពុល​ទេ ! នៅ​យូរ​អាច​ហុយ​ផ្សែង​តាម​ត្រចៀក​ទៀត 😀

      ឆ្លើយតប
      • 34. ចាន់ផល  |  ខែធ្នូ 19, 2009 ម៉ោង 2:13 ល្ងាច

        ចង់តដែរ តែអត់អារម្មណ៍!

  • 35. ប៊ុនលី  |  ខែធ្នូ 18, 2009 ម៉ោង 4:52 ល្ងាច

    ផលមិនដឹងជាស្អីទេ…គិតអ៊ើយគិតមិនដឹងជាដល់ជំរៅណាទេ។ ញុំធ្លាប់តប់ប្មល់ទល់ពុទ្ធោដូចផល​ឯង​ចឹង ។​ ធើអីក៍មិនស្ងប់ចិត្ត ដឹងម៉េចអត់ ញុំក្តាប់ដៃឡើងណែន ខាំមាត់ជាប់ ទៅទាត់ក្បាលអាទេះភ្លើងនៅមុខប៉ុស្តលេខ ៣ ម៉ា ទហ៊ឹងកំលាំង អេ ភូថង សាប់តែ ដូចបានលេបឧសថមកពីថានសួគារ អ្ចឹង អារម្មណ៍រួសរាយជ្រះថ្លា ស្រស់បំព្រង​ហ្មង គ្មានខ្វល់ខ្វាយអីទេ​ ហើយអត់មានឈឺអីតិច តាតិចក៍អត់ដែរ….

    ឆ្លើយតប
  • 37. ចាន់ផល  |  ខែធ្នូ 23, 2009 ម៉ោង 3:54 ល្ងាច

    កាលពីយប់ម្សិលម្ង៉ៃ ខ្ញុំបានទៅផ្សារទិញឌីវីឌីមើល។ គិតថាទិញរឿង 2012 តែខ្ញុំនេះចូលចិត្តរឿងកូរ៉េជាង ក៏ទិញបានពីររឿងទៀត គឺ Frozen Flower និង 200 Pounds Beauty។ ដល់ថ្ងៃនេះទៅហើយអត់ទាន់មើលរឿង 2012 នៅឡើយទេ ទើបតែមើលរឿងកូរ៉េចប់។ ពិតជាល្អមើលរបស់គេមែន គឺល្អមើលណាស់។ ចៃដន្យ ទាំងពីររឿងសម្ដែងដោយតួឯកប្រុសតែម្នាក់ទៀត។ រឿង 200 Pounds Beauty ចាក់ក្នុងកុំព្យូទ័យគាំង ខ្ញុំភ័យថា ត្រូវអស់លុយទិញមួយទៀតហើយ ព្រោះរឿងនេះល្អមើលខ្លាំង ហើយក៏ឆ្ងល់ដែរ ព្រោះឌីសថ្មីចែស តែដល់ចាក់ក្នុងម៉ាស៊ីនចាក់ ស្រាប់តែអត់មានអាក់សោះ។ ល្អមើលខ្លាំងណាស់ រឿង 200 Pounds Beauty នេះ!

    ឆ្លើយតប
    • 38. ក្មេងតូច  |  ខែធ្នូ 24, 2009 ម៉ោង 8:37 ព្រឹក

      ពូឯងទៅផ្សារទិញបានរឿង បើញុម ទៅផ្សារទិញហ្គេម 😀
      អាឡូវលេងមិនទាន់អស់ផង តែចង់តាសេរឿងច្រើនជាង។ តែដល់ពេលតាសេ ចេះតែខ្ជិល ^_^

      ឆ្លើយតប
  • 39. ចាន់ផល  |  ខែធ្នូ 24, 2009 ម៉ោង 6:17 ល្ងាច

    ប្រាកដជាអាចបែកចែកប្រភេទមនុស្សបានច្រើន តែថ្ងៃនេះខ្ញុំនឹកឃើញពីរប្រភេទ៖

    ប្រភេទទី១ មនុស្សគួរឱ្យស្រឡាញ់ រូបស្អាត សំឡេងពីរោះ ចរិតល្អ ឆ្លាត និយាយទៅគឺសម្បូរចំណុចល្អ នរណាៗក៏ស្រលាញ់ដែរ សូម្បីតែខ្ញុំ។

    ប្រភេទទី២ មនុស្សគួរឱ្យស្អប់ គឺអាក្រក់ទាំងព្រម ដើរទៅណាគេធុញទ្រាន់នឹងមើល ធ្វើស្អីក៏ដោយ គេមាក់ងាយថាខុសគេខុសឯង សម្ដីមិនគួរឱ្យចូលចិត្ត មនុស្សមិនគួរនឹងសេពគប់ -ល- និង -ល-។

    ខ្ញុំមិនដឹងខ្លួនឯងស្ថិតក្នុងអាប្រភេទណាទេ តែក៏អត់ខ្វល់ដែរ ហើយដែលខ្ញុំនឹកឃើញសរសេរក្នុងថ្ងៃនេះ គឺខ្ញុំតែងតែនឹកសង្វេគនៅពេលឮអ្នកណាថាស្អប់ប្រភេទទី២។ ខ្ញុំក៏ដូចគេ គឺចូលចិត្តរាប់អានតែប្រភេទទី១ តែពេលខ្ញុំស្គាល់ប្រភេទទី១ទៅ ក៏មានអារម្មណ៍ថាពួកគេខ្លះជាប្រភេទមនុស្សរើសអើង និងប្រកាន់បក្សពួកណាស់ ពោលគឺបើសិនមានប្រភេទទី២ម្នាក់ណាចង់ចូលក្រុមជាមួយពួកគេ គឺពួកគេបញ្ចេញឫកម៉ាក់ងាយក្រោយខ្នងដ៏គួរឱ្យស្អប់។

    គិតទៅ មនុស្សដែលកើតមកមានគេឯងស្រឡាញ់រាប់អានជុំទិសបែបនេះ ទោះជាខ្ញុំមិនរាប់អាន ក៏គេនៅតែរស់បានយ៉ាងសប្បាយចិត្ត។ ហេតុនេះខ្ញុំគិតថា ខ្ញុំចង់ប្តូរនិស្ស័យប្រកាន់ចេញ គឺខ្ញុំគួរតែឈប់ខ្វល់នឹងមនុស្សប្រភេទទី១ ដោយប្ដូរមករាប់អានមនុស្សប្រភេទទី២ ដើម្បីឱ្យពួកគេមានមិត្តភក្តិដូចគេដូចឯងដែរ ហើយខ្ញុំគិតថា ពួកគេទើបជាក្រុមដែលត្រូវការក្ដីស្រលាញ់ពីខ្ញុំពិតប្រាកដ។

    ឆ្លើយតប
    • 40. ក្មេងតូច  |  ខែធ្នូ 24, 2009 ម៉ោង 7:13 ល្ងាច

      ត្រូវហើយពូ។ នរណាៗក៏ចង់រាប់អានមនុស្សប្រភេទទី១ ចឹងមនុស្សប្រភេទទី២ ត្រូវឯកាហើយ

      ឆ្លើយតប
      • 41. ចាន់ផល  |  ខែធ្នូ 25, 2009 ម៉ោង 12:24 ល្ងាច

        តាមពិតទៅ អារឿងរាប់អានគ្នាហ្នឹង មិនអាចបន្ទោសអ្នកណាបានទេ ព្រោះវាជារឿងនិស្ស័យ។ មនុស្សទាំងអស់គេរស់ក្រោមឥទ្ធិពលរបស់ឧបនិស្ស័យ ហេតុនេះបើយើងដឹងខ្លួន ក៏ចេះគិតហេតុផលថា ម៉េចក៏ខ្ញុំរាប់អានអ្នកនេះ មិនរាប់អានអ្នកនោះ? ប៉ុន្តែពេលខ្លះខ្ញុំក៏បណ្ដោយតាមនិស្ស័យដែរ ព្រោះធ្វើមនុស្សចេះដឹងពេក ហត់ណាស់ ដោយត្រូវប្រឆាំងជាមួយកម្មពៀរ។ ដឹងទេ សម្តីដែលយើងនិយាយចេញពីមាត់ក្នុងពេលតែមួយ តែអ្នកស្ដាប់ឮផ្សេងៗគ្នា មូលហេតុគឺដោយសារ ត្រចៀករបស់ពួកគេត្រូវស្ថិតក្រោមអំណាចអ្វីមួយ។ អំណាចនោះហើយគេហៅថាកម្មពៀរ។ នេះគឺខ្ញុំវិភាគធម៌ឱ្យស្ដាប់!

      • 42. ក្មេងតូច  |  ខែធ្នូ 25, 2009 ម៉ោង 4:53 ល្ងាច

        ញុមអត់ចេះធម៌ទេ វិភាគម៉ោពូញុមចាំស្តាប់។

    • 43. កក្កដា  |  ខែធ្នូ 6, 2010 ម៉ោង 9:16 ព្រឹក

      06.12.2010 ជាលើកទី១ដែរខ្ញុំបានអាន និងមកកាន់ wordpress បងផល, ខ្ញុំរីករាយណាស់..

      ឆ្លើយតប
  • 44. កុមារទេពចម្បាំង  |  ខែធ្នូ 24, 2009 ម៉ោង 6:38 ល្ងាច

    ប្រភេទទី២ គឺខ្ញុំហើយ ។ អត់មានមិត្តនៅខ្មែរអីម៉ាទិច ។
    តែកុំចង់រាប់អានខ្ញុំអី ព្រោះគ្មានប្រយោជន៍សំរាប់ សុផលទេ។
    មិត្តក្មេងៗរបស់ខ្ញុំមានច្រើនណាស់ តែពួកវាអត់ដែលមកលេងនឹងខ្ញុំទេ។
    តែដាច់ឆ្នាំនេះ ខ្ញុំទៅ H.K ហើយ។ ទៅលេងប្អូនជីទួតមួយដែលជាមិត្ត
    Jacky wong. ហើយដាច់ឆ្នាំនេះ ប្លកខ្ញុំត្រូវចប់បរិបូរណ៍តែម្តង។
    មានតែ សុបិន និង ក្មេងតូចទេ ដែលឧស្សាហ៍ email មកខ្ញុំទៅវិញទៅមក។

    ឆ្លើយតប
    • 45. ចាន់ផល  |  ខែធ្នូ 24, 2009 ម៉ោង 6:49 ល្ងាច

      ខ្ញុំក៏ដឹងដែរ ថា ឆាយ មានមិត្តភក្តិក្មេងៗម៉ាកាន ហើយសុទ្ធតែតារាទៀត អ៊ីចឹងគឺចាត់ចូលប្រភេទមនុស្សទី១ហើយ ទើបខ្ញុំមិនសូវខ្វល់រាប់អាន។ ខ្ញុំទើបតែដឹងថា សុបិន និង ក្មេងតូច ឧស្សាហ៍ម៉ែលទៅលេង! អ៊ីចឹងសោះណ៎!

      ឆ្លើយតប
  • 46. កុមារទេពចម្បាំង  |  ខែធ្នូ 25, 2009 ម៉ោង 8:26 ព្រឹក

    មិនថាប្រភេទទី១ ទី២អីទេ មួយណាក៏ដូចមួយណាដែរ អក្រក់ទាំងអស់ហ្នឹង!!!! ម៉េចបានខ្ញុំនិយាយអញ្ជឹងព្រោះខ្ញុំ……
    យល់ខុសពីគេ ទាំងការនិយាយស្តីរបស់ខ្ញុំ ទាំងចិត្តរបស់ខ្ញុំ តាំងពីកើតមករហូតដល់ពេលនេះ ខ្ញុំក៏មានមិត្តដែរ តែពួកគេទៅនៅប្រទេសក្រៅអស់ នៅតែខ្ញុំម្នាក់ឯងគត់នៅនេះ ហើយក៏មិនចង់មាន មិត្តអីតទៅទៀតដែរ.
    កុំភ្លេចលុប វាចារដែលខ្ញុំ សរសេរនៅប្លកផល ឯងឲ្យអស់ផង។

    ឆ្លើយតប
    • 47. ចាន់ផល  |  ខែធ្នូ 25, 2009 ម៉ោង 12:16 ល្ងាច

      ខ្ជិលលុប!!! មិនដឹងលុបដើម្បីអីផង!

      ឆ្លើយតប
  • 48. ក្មេងតូច  |  ខែធ្នូ 25, 2009 ម៉ោង 4:56 ល្ងាច

    យាយចឹងប្លក់ យុវអ្នកនិពន្ធខ្មែរដូចជាស្ងាត់ដល់ហើយ អត់ឃើញមានអីថ្មីសោះ។ ម៉េចចឹងពូ? តិចទៀតញុមតែកំណាព្យ១យកឡូយ សុំដាក់ក្នុងប្លក់ហ្នឹងផងបានទេ? 😀

    ឆ្លើយតប
    • 49. ចាន់ផល  |  ខែធ្នូ 25, 2009 ម៉ោង 5:35 ល្ងាច

      បានតើ! សមាជិកនឹងគេដែរ គួរតែមានស្នាដៃតម្កល់ហើយ! តែងឱ្យឡូយមក៍ (ខ្លីតែខ្លឹម) រួចផ្ញើឱ្យខ្ញុំ ចាំខ្ញុំដាក់។

      ឆ្លើយតប
  • 50. ចាន់ផល  |  ខែធ្នូ 26, 2009 ម៉ោង 10:54 ព្រឹក

    យប់មិញយល់សប្តិឃើញមនុស្សដែលចង់ឃើញ… មិនមែនតែយប់មិញទេ គឺជាប់ប៉ុន្មានយប់ហើយ មិនដឹងមកពីអី? បើថាគេនឹកខ្ញុំ ក៏វាមិនអាចទៅរួច! ពេលភ្ញាក់ឡើងចង់ទាក់ទងទៅគេមែនទែន តែនៅតែមិនធ្វើ។ ត្រូវតែរៀនយកឈ្នះខ្លួនឯង!

    យប់មិញខ្ញុំមើលរឿងភាគកូរ៉េប៉ុស្តិ៍៣ «សុំត្រឹមស្នេហ៍ស្មោះ» គឺអាចគិតយល់ច្រើនពីមនោសញ្ចេតនា ហើយថែមទាំងសើចនឹងខ្លួនឯងទៀត គិតថាខ្លួនឯងឆ្កួត។ ដូចជាគិតយល់ដែរ មុនពេលចូលដេក តែដល់យល់សប្តិឃើញគេ ភ្ញាក់ពីដេកវិញដូចរាងចង់មិនស្រួល។

    អារម្មណ៍ពេលនេះមិនល្អមិនអាក្រក់ គ្រាន់តែរាងទន់ជ្រាយបន្តិច នឹកឃើញថាហេតុអីក៏ក្នុងលោកនេះអ្នកខ្លះមានសុភមង្គល អ្នកខ្លះត្រូវខូចចិត្ត គឺត្រូវរស់ខូចចិត្តមួយជីវិត លុះស្លាប់ទៅវិញក៏ស្ពាយរឿងខូចចិត្តទៅតាមទៀត។ មិនអាចបន្ទោសព្រហ្មលិខិត ក៏មិនអាចបន្ទោសអ្នកណាបាន ព្រោះគិតថានេះជាកម្មពៀរដែលកើតមកសម្រាប់តែស្លាប់ទៅវិញ… គ្មានអ្នកណាចងចាំ ក៏គ្មានអ្នកណាស្រណោះឡើយ។

    ឆ្លើយតប
    • 51. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 3:03 ល្ងាច

      គិតទៅ ខ្ញុំពិតជាចូលចិត្តនិយាយរឿងខ្លួនឯងប្រាប់គេមែន! ហេតុអីណ៎? ពិតជាល្ងង់ ដឹងថាខ្លួនឯងល្ងង់ហើយ នៅតែធ្វើរឿងល្ងង់ទៀត! ធ្វើជាមនុស្សកុំត្រង់ភ្លឹងដូចបន្ទាត់ពេក គេមើលងាយ ត្រូវចាំ!

      ឆ្លើយតប
      • 52. ក្មេងតូច  |  ខែធ្នូ 27, 2009 ម៉ោង 7:55 ល្ងាច

        តែញុមគិតដល់ពាក្យផ្សេងក្នុងរឿងពូឯង «ត្រង់ៗពេកម៉េច……ទាល់តែ……» ខ្ជិលនិយាយ 😀

      • 53. កក្កដា  |  ខែធ្នូ 6, 2010 ម៉ោង 9:24 ព្រឹក

        បងធ្វើត្រឹមត្រូវហើយ.កុំព្យាយាមលាក់លឿមនាំអោយពិបាកចិត្តកាន់តែខ្លាំងណាបង..
        បងជាប្រភេទមនុស្សដែរពោរពេញដោយមនោសញ្ចេតនា…សូមបងព្យាយាមចែករំលែកបទពិសោធន៍ដែលបងមាន
        អោយមនុស្សក្នុងពិភព wordpressបានដឹងនឹងមានវិធីសាស្រ្តទប់ស្កាត់ចិត្តណាបង…

  • 54. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 5:32 ល្ងាច

    ស៊ីឌី រស្មីហង្សមាស ថ្មី ៣ វ៉ុល ៤០២, ៤០៣, ៤០៤ មានអត្ថបទចម្រៀងខ្ញុំចំនួន ៦ បទ៖ សារលាក់ស្នេហ៍, គ្រប់ពេលវេលាបងស្រលាញ់អូន, អូនផ្ដើមតែមិនបញ្ចប់, I like Ur missed call, គឺអូន និង ឈឺចាប់ម្នាក់ឯង។

    ចំពោះខ្ញុំខ្លួនឯង ពេលស្ដាប់ចម្រៀងទាំងអស់នេះគឺពេញចិត្តអត្ថន័យបទ «គ្រប់ពេលវេលាបងស្រលាញ់អូន» ណាស់ ពិសេសគឺឃ្លាថា «បានត្រឹមតែស្រលាញ់ ហើយក៏ច្រៀងបទនេះ» បុរសនោះគឺមានក្ដីស្រលាញ់ពិត តែគេដឹងថា ខ្លួនគេគ្មានលទ្ធភាពសម្រេចក្ដីស្រលាញ់របស់ខ្លួនបាន ហេតុនេះក៏មានតែច្រៀងប្រាប់គេឯង។

    ខ្ញុំក៏ចូលចិត្តបទ «គឺអូន» ដែលច្រៀងតពីបទ «គឺអូនមែនទេ?» ហើយក៏រំភើបចិត្តនឹងបទ «ឈឺចាប់ម្នាក់ឯង» ដែលសាច់រឿងនៃបទនេះ គឺខ្ញុំបានមកពីអ្នកច្រៀងបទនេះតែម្ដង គឺ បញ្ញា ប្រាប់ខ្ញុំថាជារឿងពិតរបស់មិត្តភក្តិរបស់នាង។

    ខ្ញុំបាននិយាយពីបទថ្មីរបស់ខ្ញុំរួចហើយ ហេតុនេះបើសិនលោកអ្នកបានស្ដាប់ ដឹងថាជាបទដែលខ្ញុំសរសេរ ហើយយល់ឃើញយ៉ាងម៉េច គឺអាចប្រាប់ខ្ញុំនៅទំព័រនេះបាន។ បើមិនចូលចិត្តក៏ប្រាប់បានដែរ មិនបាច់ខ្លាចខ្ញុំអន់ចិត្តទេ ព្រោះខ្ញុំសរសេរចម្រៀងគឺដើម្បីឱ្យអ្នកចម្រៀងច្រៀង តែសំខាន់គឺពួកយើងទាំងអស់គ្នាធ្វើដើម្បីលោកអ្នកជាអ្នកស្ដាប់។

    ឆ្លើយតប
    • 55. ក្មេងតូច  |  ខែធ្នូ 27, 2009 ម៉ោង 8:06 ល្ងាច

      ចេញលក់នៅពូ? ញុមនឹងបានទៅទិញស្តាប់។ ថាទៅញុមមិនសូវចេះទេរឿងចម្រៀង ចេះតែស្តាប់ 😀
      ថ្ងៃមុនទៅញាំ​ុឡើងផ្ទះគេលឺគេច្រៀងបទមួយពិរោះណាស់ ស្តាយដល់ហើយអត់ដឹងថាបទអី តែពិរោះមែន ដូចជាសំនៀងដើមរបស់លោកតាសិ​ុន សី​ុ សាមុត។

      ឆ្លើយតប
      • 56. ចាន់ផល  |  ខែធ្នូ 29, 2009 ម៉ោង 3:45 ល្ងាច

        ចេញលក់យូរដែរហើយតើ ក្មេងតូច ហើយទិញឌីសអូរីជីនណ តម្លៃតែ៦០០០រៀលប៉ុណ្ណោះ ជាតម្លៃប្រមូលហ្សិន រហូតដល់ថ្ងៃទី ២ មករា ២០១០។ សាកទៅរកទិញស្ដាប់មើល៍ ក្រែងមានយោបល់អីចំពោះអត្ថបទចម្រៀងដែលខ្ញុំសរសេរ នឹងអាលយកមកប្រាប់ខ្ញុំ ដើម្បីឱ្យខ្ញុំសរសេរកាន់តែល្អឡើង។

  • 57. joe  |  ខែធ្នូ 28, 2009 ម៉ោង 6:38 ល្ងាច

    Love your songs from the new RHM releases, and surprised that Panha had some input for the song Hurt Alone! Keep writing great songs. I already asked my cousin to buy me the new albums. Hopefully, will arrive here soon 😀

    ឆ្លើយតប
    • 58. ចាន់ផល  |  ខែធ្នូ 29, 2009 ម៉ោង 4:08 ល្ងាច

      សាច់រឿងនោះ ពេល បញ្ញា និយាយចប់ ខ្ញុំក៏សួរថា រឿងពិតខ្លួនឯងអ្ហ? បញ្ញា ប្រាប់ថា អត់ទេ រឿងមិត្តភក្តិខ្ញុំទេ! ហាហា! បញ្ញាដូចជាយកចិត្តទុកដាក់នឹងសាច់រឿងនេះមែនទែន ប្រាប់ខ្ញុំថាធ្លាប់សរសេរខ្លួនឯងទៀតផង។ (និយាយឱ្យស្ដាប់តិចចុះ) ហេតុនេះដល់ពេលខ្ញុំទទួលបានភ្លេង ហើយដឹងថាជាបទរបស់ បញ្ញា ច្រៀង ក៏សរសេរសាច់រឿងនេះចូលទៅ ហើយពេល បញ្ញា មកយកអត្ថបទចម្រៀង ក៏ភ្ញាក់ផ្អើល ហើយខ្ញុំក៏បានឱ្យ អត្ដបទចម្រៀង ឈឺចាប់ពីរនាក់ ទៅ បញ្ញា ដែរ ដើម្បីឱ្យគាត់ដឹងថា ខ្ញុំសរសេរសាច់រឿងតគ្នា។ ដល់ថ្ងៃដែលបញ្ញា បញ្ចូលបទនេះក្នុងស្ទីលយូ ខ្ញុំក៏ចូលទៅស្ដាប់ ហើយនៅពេលថតចប់ បញ្ញា ក៏រត់មកនិយាយប្រាប់ខ្ញុំថា គាត់ស្រលាញ់បទនេះណាស់ គឺពេលច្រៀងវាបានដាស់អារម្មណ៍គាត់ឱ្យចូលក្នុងអត្ថន័យនេះយ៉ាងស្លុង ពិសេសគឺគាត់ស្រលាញ់ឃ្លា R ។ ហេហេ… រំឭកឡើងវិញបានដឹងថា ចម្រៀងមួយបទនេះ មានអនុស្សាវរីយ៍ច្រើនយ៉ាងនេះ ដែលនេះខ្ញុំមិនទាន់និយាយពី សកល អ្នកគាំទ្រផ្កាប់មុខម្នាក់របស់ បញ្ញា ផង។ ឥឡូវនិយាយពីគេទៀត គឺកាលណោះគេចូលធ្វើការដំបូងនៅវិទ្យុហង្សមាស ហើយសុំឱ្យខ្ញុំនាំគេទៅមើល បញ្ញា ច្រៀងនៅស្ទីលយូ។ បទនេះ សម្រាប់ សកល គឺជាបទដំបូង ដែលគេបានចូលទៅស្ដាប់ បញ្ញា ច្រៀងផ្ទាល់ក្នុងស្ទីលយូ ហេតុនេះគេក៏តែងតែសួរខ្ញុំរហូត ថាពេលណាទើបបទនេះចេញលក់ នឹងអាលគេយកទៅចាក់ក្នុងកម្មវិធីវិទ្យុរបស់គេ។ ឥឡូវបទនេះចេញលក់ហើយ!

      ឆ្លើយតប
  • 59. សិលា  |  ខែធ្នូ 29, 2009 ម៉ោង 9:09 ព្រឹក

    សួស្តីបងចាន់ផល,
    ទើបតែបានអាន និងឃើញ wordpress របស់បង វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្ត អានរឿង និងអត្ថបទផ្សេងៗ (អត្ថបទរបស់បងធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែនទែន) កាលពីម្សិលម៉ិញ ខ្ញុំបានអានរឿងនិទានចង្កៀង…..របស់បង ធ្វើឲ្យខ្ញុំសើចម្នាក់ឯង ឡើងចង់ចុកពោះ ពិតជាកំប្លែងមែន!!!!
    ខ្ញុំសង្ឃឹមថាបទចំរៀងដែលបងសរសេរ ពិតជាមិនលួចស្ទីលពីបរទេស ឡើយ។

    ឆ្លើយតប
    • 60. ចាន់ផល  |  ខែធ្នូ 29, 2009 ម៉ោង 3:39 ល្ងាច

      សួស្ដី សិលា! អរគុណណា ដែលបានមកដល់ប្លកនេះ!
      និយាយពីរឿងលួចស្ទីលពីបរទេស ខ្ញុំនឹងព្យាយាមស្គាល់អត្តសញ្ញាណជាតិយើងឱ្យទូលាយ តែយ៉ាងណាខ្ញុំក៏ត្រូវសិក្សាពីវប្បធម៌ ឬសិល្បៈរបស់បរទេសដែរ ហើយចួនកាលខ្ញុំក៏អាចបង្កើតស្នាដៃមួយ ដែលប្រើពណ៌កូនកាត់ ដើម្បីឱ្យសិល្បៈខ្មែរយើងអាចចូលចុះក្នុងឆាកអន្តរជាតិ។ វាមិនមែនជាការលួចចម្លងគេទេ តែជាគំនិតច្នៃប្រឌិតថ្មី គឺខ្មែរគួរតែចេះសិក្សា និងបង្កើតគំនិតថ្មីៗ ដើម្បីវប្បធម៌យើងរីកចម្រើន។ ពេលខ្លះខ្ញុំអន់ចិត្ត ដែលសិល្បៈយើងចាញ់សិល្បៈប្រទេសជិតខាង ហើយត្រូវចម្លងបទចម្រៀងគេមកស្ដាប់ពេញប្រទេស។ ប៉ុន្តែត្រឹមអន់ចិត្តគឺគ្មានប្រយោជន៍ទេ ហើយបើដៀលខ្មែរគ្នាឯងឱ្យជាតិគេឮទៀត គឺរឹតតែជាទង្វើផ្ដេសផ្ដាស។ ខ្មែរទាំងអស់ត្រូវតែចូលរួមជួយគ្នា នេះទើបជារឿងដែលយើងគួរធ្វើ។ តាមពិតទៅ សិល្បៈគឺជាការចម្លងគ្នាមួយ ដូចជាផ្នែកចម្រៀងសម័យនេះ គឺមិនមែនកើតឡើងដំបូងនៅស្រុកខ្មែរទេ រីឯហ្គីតាដែលតន្រ្ដីករខ្មែរដេញរាល់ថ្ងៃ ក៏មិនមែនជាគំនិតខ្មែរបង្កើតដែរ គឺដូនតាយើងបានចម្លងភាពរីកចម្រើនរបស់បរទេស មកឱ្យខ្មែរ គ្រាន់តែពួកគាត់ចម្លងយកមកដោយការយល់ដឹង មានច្បាប់ មានក្បួនក្នុងការចម្លង។ សូម្បីតែតួអក្សរដែលខ្ញុំកំពុងសរសេរនេះ ក៏បុព្វបុរសយើងបានចម្លងពីគេមកដែរ ប៉ុន្តែឥឡូវនេះក៏ក្លាយទៅជាអក្សរខ្មែរយ៉ាងពិតប្រាកដ ដែលយើងអាចបង្ហាញដល់សកលលោកដោយមោទនភាព។ ការចម្លងមិនប្រាកដថាជារឿងអវិជ្ជមានតែម្យ៉ាងនោះទេ ផ្ទុយទៅវិញបើយើងចេះចម្លង វានឹងក្លាយជាប្រយោជន៍ធំបំផុតសម្រាប់ជាតិមួយ។ សូមជម្រាបត្រង់ថា រហូតមកដល់ពេលនេះ ចម្រៀងខ្មែរនៅយកបទភ្លេងគេមកប្រើច្រើននៅឡើយ ប៉ុន្តែក៏មិនមែនមានន័យថា ខ្មែរមិនព្រមតែងភ្លេងថ្មីខ្លួនឯងដែរ ជាក់ស្ដែង បទចម្រៀងប្រាំមួយបទ ដែលខ្ញុំសរសេរទំនុកច្រៀងខាងលើនេះ គឺមានបួនបទដែលខ្មែរយើងបានតែងបទភ្លេងដោយខ្លួនឯង។ ខ្មែរត្រូវតែមានមោទនភាពចំពោះខ្មែរគ្នាឯង ហើយត្រូវតែបណ្ដុះស្មារតីចេះលើកទឹកចិត្តគ្នា ជួយគ្នា ដើម្បីវប្បធម៌ខ្មែររីកចម្រើន។

      នេះជាអ្វីដែលខ្ញុំចង់និយាយយូរហើយ ព្រោះខ្ញុំក៏ជាខ្មែរម្នាក់ ខ្ញុំស្រលាញ់ប្រទេសខ្ញុំប៉ុណ្ណា គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលដឹង។ អរគុណ សិលា ដែលបាននិយាយប្រាប់ខ្ញុំពីរឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអ្វីដែលខ្ញុំតែងតែចង់និយាយ។

      នេះជាអ្វីដែលខ្ញុំចង់និយាយ!

      ឆ្លើយតប
      • 61. ក្មេងតូច  |  ខែធ្នូ 29, 2009 ម៉ោង 8:29 ល្ងាច

        ហើយអ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយច្បាស់ 😛

  • 62. សិលា  |  ខែធ្នូ 30, 2009 ម៉ោង 8:39 ព្រឹក

    សួស្តីបងផល
    ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រាស់ក្រែល ដែលបានឃើញបងមាន ឆ្លើយតបយ៉ាងក្បោះក្បាយ និងបញ្ជាក់ពីហេតុផល។ ជាការពិតណាស់ ដើម្បីរីកចំរើន ត្រូវតែមានការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះហើយ ដែលបណ្តាលឲ្យឃើញអ្វីដែលត្រូវការ និងចង់បាន ដូចជាការតែងនិពន្ធ របស់បងយ៉ាងដូច្នេះដែរ ខ្ញុំគិតថា បងពិតជាស្រាវជ្រាវមិនតិចទេដើម្បី បង្កើតវាឡើង តែខ្ញុំឃើញមានបទចំរៀងរបស់អ្នកនិពន្ធមួយចំនួន យកលំនាំបទគេទាំងស្រុង (Copy Pass តាម៉ង) ដោយពុំមានការកែរច្នៃអ្វីបន្តិចសោះ។ ទាំងនេះហើយ ដែលធ្វើឲ្យអ្នក គាំទ្រសិល្បៈមួយចំនួន (មានខ្ញុំដែរ) គិតថាពិតជាអន់ និងគ្មានគំនិតច្នៃប្រឌិតសោះ (យ៉ាងហោចណាស់ក៏គួរតែ Edit ខ្លះផងដើម្បីឲ្យមានជាលក្ខណៈខ្មែរ) អ្នកនិពន្ធខ្មែរមានច្រើនណាស់ តើអ្នកនិពន្ធប៉ុន្មាននាក់ដែលធ្វើយ៉ាងនេះ? មិនថាតែបទចំរៀងទេ សូម្បីតែកុន ក៏មានការលួចចម្លងពីរឿងបរទេសទាំងស្រុងផងដែរ។
    ជាលើកចុងក្រោយ ខ្ញុំសិលា ពិតជាកោតសរសើបងយ៉ាងខ្លាំង ចំពោះការតែងនិពន្ធរបស់បង និងរង់ចាំស្តាប់បទចំរៀងនិពន្ធថ្មីរបស់ បងជាមួយផលិតកម្មរស្មីហង្សមាស ។

    ឆ្លើយតប
  • 63. ចាន់ផល  |  ខែមករា 5, 2010 ម៉ោង 3:22 ល្ងាច

    ប៉ុន្មានថ្ងៃនេះ ភ្ញាក់ពីគេងចេះតែមានអារម្មណ៍ថា ចង់ដើរទៅមាត់សមុទ្រ មើលផ្កាឈូករ័ត្នដែលខ្ញុំបានសាបគ្រាប់… តើវាដុះពន្លកនៅ? មានប៉ុន្មានសន្លឹកហើយ? តិចចេញផ្កាទេដឹង? ផ្កាពណ៌លឿងធំៗបែរទៅរកទិសព្រះអាទិត្យ ហើយមានខ្យល់សមុទ្របក់កាត់ផ្កាទាំងអស់នោះ… …រវើវរវាយមែន! តាមពិតខ្ញុំអត់មានចម្ការនៅមាត់សមុទ្រផង ហើយក៏មិនបានបណ្ដុះគ្រាប់ផ្កានៅកន្លែងណាដែរ សូម្បីតែមួយគ្រាប់ តែឱ្យតែភ្ញាក់ពីគេង គឺចេះតែមានអារម្មណ៍បែបនេះ រួចដល់អត់អាចដើរទៅមាត់សមុទ្របាន ក៏ចេះតែគេងទ្រមក់ មកធ្វើការយឺតរាល់តែថ្ងៃ… គិតថាខ្ញុំឆ្កួតហើយមើលទៅ!

    ឆ្លើយតប
    • 64. ក្មេងតូច  |  ខែមករា 10, 2010 ម៉ោង 11:48 ព្រឹក

      យាស់! ខានជួបគ្នាយូរហើយ សុខសប្បាយអត់ពូ? អត់ឃើញមានអីថ្មីសោះ មើលទៅប្រហែលជារវល់ខ្លាំងហើយ

      ឆ្លើយតប
      • 65. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 4:13 ល្ងាច

        រវល់ហើយ តុកស៊ិកទៀតណ៎! អត់ចង់និយាយទេ និយាយច្រើនខុសច្រើន អត់បានការ (តែឥឡូវកំពុងនិយាយទៀតហើយ!)

      • 66. ក្មេងតូច  |  ខែមករា 11, 2010 ម៉ោង 4:24 ល្ងាច

        បើជ្រុលជានិយាយហើយ និយាយឲ្យច្រើនទៀតទៅ ^_^

      • 67. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 5:37 ល្ងាច

        ដឹងហើយ សារជាតិខ្ញុំពីតូចមក គឺសុភាពស្ងប់ស្ងាត់គួរឱ្យស្រលាញ់ណាស់ តែដែលឥឡូវចេះតាប៉ែហ្នឹង មកពីមានអ្នកនាំអាត! 😀

      • 68. ក្មេងតូច  |  ខែមករា 11, 2010 ម៉ោង 8:49 ល្ងាច

        អេ អេ! កុំថាញុមនាំណា អត់ដឹងទេ

  • 69. Narak  |  ខែមករា 10, 2010 ម៉ោង 11:06 ល្ងាច

    បងផល! គេងហើយមែនទេ? ញ៉ុមអផ្សុកពេកក៏តាសេ លេងទៅ។ ប្រាប់បានអត់ ថាបទឈឺចាប់2,3 នាក់ហ្នឹងចេញ អង្កាល? ញ៉ុមចង់ស្តាប់ដល់ហើយចាំតែហង្សមាសចេញ ញ៉ុមទិញឡាហូត។ ទើបតាមើលវីស៊ីឌីថ្មី 157,158 ឡូយណាស់​មានពីណាចង់មើលអត់? ហង្សមាសចេញវ៉ុលថ្មីហើយ កុំចាំយូរទិញVCD រស្មីហង្សមាស157,158 ពីរដុំហ្នឹងបាន ប្រតិទិន2010 ថ្មីស្អាតមួយ។ កុំភ្លេច។

    ឆ្លើយតប
    • 70. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 5:11 ល្ងាច

      អត់ច្បាស់ដែរ តែចាំខ្ញុំដាក់អត្ថបទចម្រៀងឱ្យអានមុន! OK?

      ឆ្លើយតប
  • 71. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 5:14 ល្ងាច

    After talkative time, I got nothing! So I’ve decided to keep silent always… but now I still tell u, hahaha…..

    ខ្ជិលគ្មានប្រយោជន៍ ឧស្សាហ៍ទើបមានប្រយោជន៍ បន្ទាប់ពីធ្វើការហត់ តែងតែសប្បាយចិត្ត!
    After work hard always be happy! ^_^ Remember!

    ឆ្លើយតប
  • 72. ចាន់ផល  |  ខែមករា 14, 2010 ម៉ោង 2:38 ល្ងាច

    នឹកឃើញរឿងដែលខ្លួនឯងធ្វើកន្លងមក ក៏សើច រួចក៏ខ្មាសខ្លួនឯង នឹកថា ចេះធ្វើទៅរួចដែរ… គ្រវីក្បាល… នេះហៅថា វង្វេង! វង្វេង! វង្វេង!

    ឆ្លើយតប
  • 73. ចាន់ផល  |  ខែមករា 15, 2010 ម៉ោង 5:37 ល្ងាច

    ខ្ញុំអត់ចេះដាក់ប្រកាសចម្រៀងឱ្យគេស្ដាប់សោះ ហើយខ្ញុំក៏អត់ទាន់បានរៀនដែរ… បើខ្ញុំចេះ ខ្ញុំចង់ដាក់ពីរបីបទឱ្យស្ដាប់… គឺបទច្រៀងដោយ ហ៊ុន គីតូ នៅផលិតកម្ម ប្លូដាយមិន។ ខ្ញុំចូលចិត្តស្ដាប់ខ្លាំងណាស់ តែអត់ដឹងចំណងជើងទេ! បទមួយនោះច្រៀងថា «ផ្ដាំផ្ញើដួងខែជួយលាស្នេហ៍ដែលខ្ញុំខំស្មោះ យប់ណាខែរះល្អស្រស់អូននឹងឃើញដល់ចិត្តស្មោះបង» បទមួយទៀតច្រៀងថា «បើកអានឬនៅសារតាមទូរស័ព្ទទៅស្រី អាវយឺតកាដូឆ្នាំថ្មីថ្លៃលឬនៅជីវ៉ា? ថែទាំខ្លួនផងមុំការងារធ្ងន់កុំខំចិន្តា» ហើយបទមួយទៀតច្រៀងថា «ខ្សែភ្នែកឯកោចាំស្រមោលកូនស្ងួនភ្ងា ទន់ទាបសុរិយាឃើញគាត់ជជែកនឹងឆ្មា» …ស្ដាប់បទបែបនេះមានអារម្មណ៍ស្រងេះស្រងោចដល់ហើយ រួចក៏នឹកឃើញដួងចិត្តស្រលាញ់បរិសុទ្ធរបស់អ្នកជនបទ… ម្ដាយចាំកូនស្រីឯកាក៏ជជែកជាមួយសត្វឆ្មា ឯកូនស្រីគាត់ដូចជាភ្លេចគាត់ឈឹង… ត្រូវសំឡេង គីតូ ច្រៀងក្ដុកក្ដួលទៀត ហ៊ើយ! មិនដឹងនិយាយថាម៉េចទេ! មានអ្នកណាចូលចិត្តបទទាំងនេះអត់ហ្ន៎?

    ឆ្លើយតប
  • 74. Narak  |  ខែមករា 16, 2010 ម៉ោង 8:38 ព្រឹក

    ម៉្យាងដែរបង! ហង្សមាសចេះនឹកឃើញចេញបទតគ្នាអញ្ចឹង ឡូយដល់ហើយ។ ញ៉ុមចង់ចេញសរសេរដែរ ក្រែងលោចេញសសេរសំបុត្រញ៉ែគ្នា! ញ៉ុមសួរមួយ! បទហ្នឹងពិអត់? មើលលទៅដូចមែនទែន! សង្ឃឹមថាហង្សមាសនឹងចេញបទ ពិរោះៗ ច្រើន! ណារាក់

    ឆ្លើយតប
  • 75. Narak  |  ខែមករា 16, 2010 ម៉ោង 2:34 ល្ងាច

    បងផលបទបងចូលចិត្តប្រហែលបទ ស្នេហ៏ខ្ញុំដូចខែរឺ ហើយមើលទៅ ញ៉ុមដូចជាធ្លាបបានស្តាប់។

    ឆ្លើយតប
    • 76. ចាន់ផល  |  ខែមករា 16, 2010 ម៉ោង 3:13 ល្ងាច

      ខ្ញុំអត់ច្បាស់ទេ បានអត់ហ៊ាននិយាយ! ប្រហែលអាចមានចំណងជើងថា ផ្ដាំខែលាស្នេហ៍សំណព្វ មើលមេឃរំលែកចិត្តនឹក និង ផ្ញើម្ដាយនឹងឆ្មា …តែគ្រាន់តែប្រហែល ព្រោះអត់មានឌីសមើលចំណងជើងផង។

      ឆ្លើយតប
  • 77. Narak  |  ខែមករា 16, 2010 ម៉ោង 3:45 ល្ងាច

    បងផលម៉េចមិនដាក់ខារាអូខេដូចញ៉ុមទៅ? ញ៉ុមដាក់បទថ្មីទៀតហើយ បងឥលូវបងកំពុងនៅផ្ទះរឺនៅក្រុមហ៊ុន? បងដាដាមានចេញវ៉ុលថ្មីអត់ បង?

    ឆ្លើយតប
    • 78. ចាន់ផល  |  ខែមករា 18, 2010 ម៉ោង 5:22 ល្ងាច

      ខារ៉ាអូខេហ្នឹងក៏អត់ទាន់ចេះដាក់ដែរ ជួយផ្ញើរបៀបដាក់ឱ្យខ្ញុំខ្ញុំបានទេ? ឥឡូវខ្ញុំកំពុងនៅក្រុមហ៊ុន (ទើបតែឆ្លើយ) បងដាដាកំពុងតែមានគម្រោងចេញវ៉ុលថ្មីហើយ! ខ្ញុំក៏កំពុងតែមានគម្រោងសរសេរអត្ថបទចម្រៀងរឿងជីវិតពិតដែរ ហេតុនេះបើអ្នកណាចង់ឱ្យខ្ញុំសរសេររឿងពិតឱ្យ អាចទាក់ទងមកខ្ញុំបាន តាមរយៈលេខទូរស័ព្ទ ៖ … ចង់ប្រកាសដែរ តែខ្លាចគេគិតថាខ្ញុំចង់ប្រាប់គេខ្លាំង!

      ឆ្លើយតប
  • 79. Narak  |  ខែមករា 23, 2010 ម៉ោង 7:24 ល្ងាច

    ចាំញ៉ុមជួយ Promote បទថ្មីផស់បង និងបងដាដា។ គ្រាន់តែលឺភ្លាម ពួកម៉ាកញ៉ុមដែលចូលចិត្តបងដាដា រីករាយខ្លាំងណាស់។ បាយៗ
    (បងផលអត់ចូលលេងផ្ទះញ៉ុមសោះ)។ ថាលេងទេណា!

    ឆ្លើយតប
    • 80. ចាន់ផល  |  ខែមករា 25, 2010 ម៉ោង 4:40 ល្ងាច

      ទើប​តែ​ទៅ​លេង​តើ ឃើញ​ចេះ​សរសេរ​ចម្រៀង​អីណា ខ្ញុំជិត​លែង​មាន​ការងារ​ធ្វើហើយ​មើល៍​ទៅ​! ហ្នឹងហើយ! បទ Don’t touch me ដែល Narak ប្រកាស​នោះ​គឺជា​បទដំបូងគេ​ដែល​ខ្ញុំបាន​សរសេរ​នៅ​ក្រុមហ៊ុន​ហង្សមាស។ អរគុណណា​ដែលចូលចិត្ត​បទនេះ!

      ឆ្លើយតប
  • 81. វឌ្ឍនា  |  ខែ​កុម្ភៈ 1, 2010 ម៉ោង 6:28 ព្រឹក

    ខានប្រាជជាមួយ ចាន់ផល យូរមកហើយ…
    យ៉ាងម៉េចហើយជីវិតជីវ៉ា នៅតែអត់ជាតិជៅដូចមុនរឺអី?
    ខ្ញុំវិញ គ្មានអ្វីប្លែកទេ គឺរស់រង់ចាំថ្ងៃស្លាប់ដូចដើម ហេហេហេ

    ឆ្លើយតប
    • 82. ចាន់ផល  |  ខែ​កុម្ភៈ 1, 2010 ម៉ោង 10:13 ព្រឹក

      ទេពកោសល្យតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ជីវិតទេ គឺត្រូវចេះ​ហ្វឹកហាត់​បន្ថែម… នេះជាអ្វីដែលខ្ញុំទើបតែ​នឹកឃើញ។ តាម​ពិត​ជីវិត​ខ្ញុំ​នៅតែអត់ជាតិ​ដូចមុនអ៊ីចឹង តែមិនដឹងធ្វើម៉េចទេ គ្រាន់​តែ​គិត​ថា ត្រូវ​ធ្វើ​ខ្លួនឱ្យ​មាន​ប្រយោជន៍​ជាង​មុន ឈប់​គិត​រឿង​អត់​ជាតិ​ជៅ គិត​តែរឿង​ត្រូវ​ធ្វើ​អីឱ្យ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​នៅជុំ​វិញ​ខ្លួន ហើយ​កុំ​គិត​វែង​ឆ្ងាយ​ពេក ពេល​ណា​ពេល​ហ្នឹង​ហើយ តែ​ប្រឹង​គិត​ពេក គិត​ចុះ​គិត​ឡើង​ដល់​តែ​រឿង​ស្លាប់។

      ម្សិលមិញ​មើលរឿង​ចិន​មួយ​រឿង គេ​និយាយថា គ្រប់យ៉ាង​ក្នុង​លោក​នេះ​គឺជា​សុបិន​របស់​ព្រះ​ពុទ្ធ… ទាន់ព្រះពុទ្ធ​មិន​ទាន់​ភ្ញាក់ ចង់​ធ្វើ​អី​ធ្វើ​ឱ្យហើយ​ទៅ!

      ឆ្លើយតប
  • 83. វឌ្ឍនា  |  ខែ​កុម្ភៈ 3, 2010 ម៉ោង 5:03 ព្រឹក

    ស៊ូ ស៊ូ ស៊ូ បើមិនស៊ូទេ ដើរទៅរកស្ពានជ្រោយចង្វារតែម្តងទៅ ហេហេ! អាហ្នឹងទ្រឹស្តីខ្ញុំ…

    មានអីអស្ចារ្យ នរណាក៏ដូចនរណាដែរ មានចុងបញ្ចប់ដូចគ្នា ទីបំផុតក្លាយជាដីដូចតែគ្នា…អញ្ចឹងកុំទៅគិតច្រើននាំតែស្មុគ្រ ធ្វើអ្វីដែលមានប្រយោជន៍ដែលមានប្រយោជន៍សំរាប់អ្នកដទៃ… បើមិនដើម្បីមនុស្ស ក៏ដើម្បីរុក្ខជាតិនៅជិតយើងដែរ!

    ឆ្លើយតប
  • 84. ក្មេងតូច  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 8:43 ព្រឹក

    ពូ! ញុមទើបនឹងបានទទួល អី​ុមែល មួយ ដែលមានចំណងជើងថា a glodal song writing competition ។ ពូឯងប្រាកដជាបានមួយដែរហើយ។ ដោយសារតែញុមអត់ចេះអង់គ្លេស អត់ដឹងគេនិយាយអីខ្លះផង ជួយបកប្រែឲ្យញុមស្តាប់តិចម៉ោណាពូ ^_^

    ឆ្លើយតប
    • 85. ចាន់ផល  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 11:23 ព្រឹក

      ខ្ញុំ​ទើប​តែ​ផ្ញើ​ម៉ែល​ទៅ​សួរ​គេ​បញ្ជាក់ ហើយ​បើ​បាន​ដំណឹង​អី ចាំ​ខ្ញុំ​ប្រាប់ ព្រោះ​ខ្ញុំ​អត់​យល់​ដូច​តែ​គ្នា​ណឹង​ណា! ស្ដាប់ទៅ​មិន​ធម្មតា​ទេ សុទ្ធតែ​ a global song writing competition ផង!

      ឆ្លើយតប
      • 86. ក្មេងតូច  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 7:38 ល្ងាច

        ហ្នឹងហើយ! សួរគេទៅ ម៉េចៗ ប្រាប់ញុមផង ^_^

  • 87. អាចារ្យធំ  |  ខែ​កុម្ភៈ 8, 2010 ម៉ោង 5:01 ល្ងាច

    អីយ៉ា​ក្មេង​តូច​ ក្រែង​ថា​ចេះ​ភាសា​អង់គ្លេស​ដែរ​ ម៉េច​ចឹង​វិញ?

    ឆ្លើយតប
    • 88. ក្មេងតូច  |  ខែ​កុម្ភៈ 8, 2010 ម៉ោង 6:48 ល្ងាច

      លោកតាអាចារ្យគិតមើល ពូផលគាត់មើលមិនយល់ផង ចុះទម្រាំតែខ្ញុំ? ^_^

      ឆ្លើយតប
    • 89. ចាន់ផល  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 10:44 ព្រឹក

      នេះជា​ព័ត៌មាន​បន្ថែម! ការប្រកួត​ប្រជែង​នេះ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ មិន​មែន​ធ្វើ​នៅ​ប្រទេសខ្មែរ​ទេ គឺ​គេ​ចង់​បាន​សំលេង​តន្ត្រី​ពី​យុវវ័យ ក្នុង​ប្រធាន​បទ ប្រឆាំង​អំពើ​ពុក​រលួយ។ ចង់​លម្អិត​អាន​ខ្លួនឯង​ចុះ!

      Press Release: 29 January 2010

      Jeunesses Musicales International (JMI) and the World Bank Institute are pleased to announce the launch 1 February 2010 of Fair Play – Anti-Corruption Youth Voices, a global competition for original songs by young musicians on the theme of anti-corruption and good governance.

      The competition is an initiative of the Global Anti-Corruption Youth Network, a worldwide network of civil society organizations with the specific agenda of fighting corruption. Winners of Fair Play – Anti-Corruption Youth Voices will be invited to perform at the group’s international summit Spring 2010 in Brussels, Belgium.

      “This is not an idol search like most music competitions targeting youth today,” says project coordinator Kate Declerck “this is a call for young musicians to join the global anti-corruption youth movement, and ensure that their messages are heard by the global community.”

      Fair Play – Anti-Corruption Youth Voices has nine (9) international musical ambassadors – top young artists from Bangladesh, Burundi, Cameroon, Colombia, Lebanon, Macedonia, Philippines, Sierra Leone and Zimbabwe, who have recorded and released their own original tracks on corruption in order to motivate and engage young people worldwide in the fight against corruption.
      Here are the first anti-corruption music videos online from ambassadors Ajob (Bangladesh), Fareeq el Atrash (Lebanon), Lesen Udar (Macedonia), The Ryan Cayabyab Singers (Philippines), Steven Sogo (Burundi)!
      All music and videos, including those by ambassadors African Destiny (Zimbabwe), Blessed Sons (Sierra Leone), Kamer Jingles (Cameroon) and Profetas (Colombia) can be heard here: http://www.jmi.net/page.php?n=3&ID=12
      The competition is open to all musicians under 35 years of age, from any country. Please download the full Competition Guidelines
      To enter the competition candidates should upload their anti-corruption video to YouTube and send the link to kate@jmi.net along with the completed Application Form.
      Get connected with the latest news, music and videos by becoming a fan of Fair Play – Anti-Corruption Youth Voices on Facebook: http://www.facebook.com/pages/Fair-Play-Anti-Corruption-Youth-Voices/273959194790?ref=search&sid=556166120.3496496731..1
      More info:
      Kate Declerck, Jeunesses Musicales International
      kate@jmi.net
      Tel: +32 2 513 97 74
      http://www.jmi.net

      ឆ្លើយតប
  • 90. ក្មេងតូច  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 6:14 ល្ងាច

    មើលអត់យល់អីម៉ាមមាត់

    ឆ្លើយតប
  • 91. ក្មេងតូច  |  ខែ​កុម្ភៈ 10, 2010 ម៉ោង 11:04 ល្ងាច

    ពូហាពូ? ញុមទើបដឹងថា បងនិមល គាត់ជានិពន្ធនាយិកា នៅទស្សនាវដ្តីឡារ៉ែន ^_^

    ឆ្លើយតប
    • 92. ចាន់ផល  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 10:01 ព្រឹក

      ឥឡូវ​ដឹង​ហើយ តើ​គិត​យ៉ាង​ម៉េចដែរ ក្មួយ?

      ឆ្លើយតប
      • 93. ក្មេងតូច  |  ខែ​កុម្ភៈ 11, 2010 ម៉ោង 7:04 ល្ងាច

        គិតទៅសុំគាត់ចូលទស្សនាវដ្តី បាន ម៉ាសន្លឹកហ្នឹងណា ^_^

  • 94. ចាន់ផល  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 1:16 ល្ងាច

    “For everything you have missed, you have gained something else, and for everything you gain, you lose something else.” by Ralph Waldo Emerson

    ឆ្លើយតប
  • 95. ក្មេងតូច  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 6:45 ល្ងាច

    ហិហិ! ថ្ងៃនេះឃើញពូផលក្នុងទស្សនាវដ្តី អាថកំបាំង!! ឡូយម៉ងពូ។ ល្បីហើយតើ ^_^

    ឆ្លើយតប
    • 96. ចាន់ផល  |  ខែ​កុម្ភៈ 18, 2010 ម៉ោង 11:01 ព្រឹក

      ហេហេ បាន​អាន​ហើយ​? ខ្មាស​ក្មេង​ណាស់! តែ​ខ្ញុំ​អត់​ទាន់​បាន​ឃើញ​ទស្សនាវដ្ដី​ហ្នឹង​ផង។

      ឆ្លើយតប
      • 97. ក្មេងតូច  |  ខែ​កុម្ភៈ 18, 2010 ម៉ោង 6:37 ល្ងាច

        ទស្សនាវដ្តី អាថ៌កំបាំង!! តាសេខុសទៀតញុម

  • 98. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 1:54 ល្ងាច

    សេចក្ដី​ជូនដំណឹង៖
    រហូត​មកដល់ពេល​នេះ ប្លក​របស់​ខ្ញុំ​មាន​ភ្ញៀវ​ចូល​ទស្សនា សរុប ៖ 9,344

    ថ្ងៃមមាញឹក បំផុត៖ 114 — Friday, January 8, 2010 😦
    ពិតជា​មមាញឹកបស់គេ​មែន មាន​មនុស្ស​ដល់ទៅ​ជាង​មួយរយ​នាក់​ចូល​មើល​តែ​​ក្នុង​មួយ​ថ្ងៃ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់​ពី​របៀប​គេ​រាប់! 😀 ល្ងង់! 😆

    ឆ្លើយតប
    • 99. ក្មេងតូច  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 8:05 ល្ងាច

      ពូឯងគ្រាន់ជាងញុម
      ញុមមមាញឹកបំផុត តែ ៩៦ នាក់ទេ 😥
      កុំថាតែពូឯង ក្មួយពូឯងមួយនៀក ក៏អត់ដឹងគេរាប់ម៉េចដែរ….
      ល្ងង់ដែរ ^_^

      ឆ្លើយតប
      • 100. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:24 ព្រឹក

        របាយការណ៍ថ្មី ទើបតែ​បើកមើលមិញនេះ ចំនួនទស្សនា សរុប ៖ 9,427

        មួយថ្ងៃសោះ កើនជិត ១០០ នាក់​ ហើយ​គេ​បញ្ជាក់ថា ទស្សនាករ​ទាំងឡាយ​ គឺ​មាន​មក​ពី facebook, thank my FB friends hehe 😀

        អូហ៍! ថ្ងៃនេះ​មាន​គេ​ស្វែងរក​ពាក្យ​នេះ​ក្នុង​ប្លក​ខ្ញុំ ៖
        honda dream 2010 “you are my dream” ចូលចិត្ត​ស្បត​ហ្នឹង​ដូចខ្ញុំ​ដែរ! តែ​បើ​នៅ​​ប្លក ​កុមារទេព វិញ គេ​រក​ពាក្យ ស្រាត និង រួមរ័ក្ស 😆

        និយាយ​អ៊ីចឹង ស្ថិតិក៏បាន​ប្រាប់​ចំៗ​ថា ក្មេងតូច​ គឺ​ជា​ទស្សនាករ​ដ៏​មមាញឹកម្នាក់​របស់​ប្លក​ អនុស្សាវរីយ៍ របស់​ខ្ញុំ​នេះ ហើយ​បើ​និយាយ​ពី វិចារ នៅ​ទំព័រ Let’s នេះ​វិញ មិន​បាច់​មើល​ស្ថិតិទេ ខ្ញុំ​រាប់​ខ្លួន​ឯង​ក៏​ឃើញ​សុទ្ធ​តែ វិចារ របស់​ក្មេង​តូច! សូម​ចូលរួម​អបអរសាទរ ជ័យលាភី ទស្សនាករ​ឆ្នើម​របស់​ប្លក​អនុស្សាវរីយ៍ ប្រចាំ​ប៉ុន្មាន​ខែ​កន្លង​មកនេះ គឺ ក្មេងតូច! (ទះដៃប្រាវ!!!!!!!)

    • 101. គីមឡុង  |  ខែ​កុម្ភៈ 27, 2010 ម៉ោង 1:19 ល្ងាច

      អូ៎…បងផល និង ក្មេងតូច ! ខ្ញុំអាចប្រាប់អ្នកទាំងពីរបានខ្លះៗអំពីរបៀបរាប់ ! ការរាប់ចែកចេញជាពីររបៀប ! គឹការរាប់ចំនួនអ្នកចូលទស្សនា និង ការរាប់សកម្មភាពរបស់អ្នកទស្សនា ! ការរាប់ចំនួនអ្នកចូលទស្សនា គឺគេរាប់ដោយចំនាំ IP address របស់អ្នកទស្សនា ! ក្នុងកន្លែងអិនធឹណេត មួយមាន IP address តែមួយប៉ុណ្ណោះ ! ដូចនេះបើ IP address តែមួយចូលមើលក្នុងពេលតែមួយគឹវាមិនរាប់នោះទេ ! តែបើគេប្រើកម្មវិធីបើកinternet ខុសៗគ្នា ! នោះវានិងរាប់ ! Ex: ដូចជាទួមួយ ប្រើកម្មវិធី Firefox ហើយទូមួយទៀតប្រើកម្មវិធី internet explore រឺ ក៏មានទូមួយទៀត ប្រើកម្មវីធីបើកinternet ផ្សេងៗទៀត នោះ ! វានិងរាប់ចំនួនមួយៗបន្ថែមទៀត ! ម្យ៉ាងទៀតការចំនាំIP address មិនមែនមានន័យថា IP address ហ្នឹងមួយថ្ងៃចូលមើល ១០ ដងក៏នៅតែរាប់មួយដងនោះទេ ! បើសិន IP address នោះចូលមើលហើយបានចាកចេញទៅវិញ ! និងត្រលប់មកមកមើលវិញ ក្នុងរយះ១០នាទីឡើងទៅ ក្រោយពីចាកចេញ នោះវានិងរាប់ម្តងទៀត ! រីឯមួយទៀតគឹការរាប់ចំនួនសកម្មភាពរបស់អ្នកទស្សនា ! គឹអោយតែ អ្នកទស្សនាមានសកម្មភាពអ្វីលើ ប្លករបស់យើង! នោះវានិងរាប់បញ្ជូលចំនួនមួយ បន្តបន្ទាប់គ្នារហូត ! តែការរាប់ទាំងពីរនេះ ក៏អាស្រ័យទៅលើអ្នកសរសេរកម្មវិធីដែរ ! មិនមែនសុទ្ធតែរាប់ ដូចគ្នាទាំងអស់នោះទេ ! ការរៀបរាប់ទាំងនេះ ! គ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ! មិនមែនជា អ្វីមួយ ដែលប្រាកដប្រាជា នោះទេ ! បើចង់ដឹងកាន់តែច្បាស់មានតែការសាកល្បងប៉ុណ្ណោះ ! 🙂 😀

      ឆ្លើយតប
      • 102. ចាន់ផល  |  ខែ​កុម្ភៈ 27, 2010 ម៉ោង 6:11 ល្ងាច

        អរគុណ​ណាស់! ឆ្លាត​មែន​ចេះ​យល់​រឿង​ហ្នឹង​បាន ហើយ​ប៉ិន​ពន្យល់​​ទៀត​ណា៎!

  • 103. ក្មេងតូច  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 11:49 ព្រឹក

    សុំរង្វាន់ផងចឹង ^_^

    ឆ្លើយតប
    • 104. ចាន់ផល  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 12:44 ល្ងាច

      រង្វាន់ពិតជាមាន!
      កាលីញឈូកមួយកញ្ចប់!
      ចូលចិត្តទេ?
      បើមិនចូលចិត្ត អូយម៉ូយ!

      ឆ្លើយតប
      • 105. ក្មេងតូច  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 8:58 ល្ងាច

        កាលីញឈូក អត់ចេះទេ ឈឺធ្មេញ!
        និយាយចឹង ឈប់ហ៊ានចូលមកលេងពូឯងញឹកញាប់ហើយ ខ្លាចពូឯងជ្រេញមុខ (តាមពិតជ្រេញយូរហើយ ក៏មិនដឹង)

      • 106. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 9:45 ព្រឹក

        មាន​ជ្រេញ​អី! ក្មេង​តូច​ឯង​ដូច​តែ​ក្មួយ​​របស់​ពូ​បង្កើត​ហើយ (មិនមែនម្ដាយបង្កើតទេ) ឧស្សាហ៍​មក​លេង​ពូ​អ៊ីចឹង​ល្អ​ហើយ ព្រោះ​ពូ​អផ្សុក​ណាស់!
        យេ!!!! វិចារ​ដល់​លេខ​ ១០១ ហើយ! 😆
        អ៊ើ! ចុះ ផ្លែ​អូយ​ម៉ូយ ចូល​ចិត្ត​អត់?

  • 107. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 1:06 ល្ងាច

    ស្ថិតិ​ចុងក្រោយ​សម្រាប់​ថ្ងៃនេះ!!!

    ចំនួនទស្សនា សរុប ៖ 9,587

    ថ្ងៃមមារញឹក បំផុត៖ 139 — Tuesday, February 23, 2010
    ម្សិលមិញ​មមាញឹកណាស់! ហេហេ 😀

    ឆ្លើយតប
  • 108. ក្មេងតូច  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 6:35 ល្ងាច

    សួស្តីពូ! សុខសប្បាយទេ? បែកគ្នាយូរហើយ! ឥឡូវ ដូចជាមានអារម្មណ៍ថា ពិបាកចិត្តម៉េចទេ សព្វថ្ងៃនេះ (ឥឡូវ ហើយ សព្វថ្ងៃទៀត)។ ដកដង្ហើមធំច្រើនណាស់ បច្ចប្បុន្ន 😥 តោះ! ទៅផឹក ២ នាក់ពូ! ផឹកឲ្យគេសែងម៉ាដងមើល

    ឆ្លើយតប
    • 109. ចាន់ផល  |  ខែ​កុម្ភៈ 27, 2010 ម៉ោង 11:04 ព្រឹក

      បបួល​ពូ​ទៅ​ផឹក​អី? អត់​​​ផឹក​ស្រា​ទេ ព្រោះ​ផឹក​ទៅ​ឈឺក្បាល តែ​មិន​ដែល​ស្រវឹង​ទេ ព្រោះ​ស្រវឹង​មិន​ទាន់​ឈឺ​ក្បាល​ចង់​ងាប់!!!

      ឆ្លើយតប
  • 110. ក្មេងតូច  |  ខែ​កុម្ភៈ 27, 2010 ម៉ោង 12:06 ល្ងាច

    ចឹងទៅផឹក កាហ្វេ ឬ តែ ក៏បានដែរ! បបួលគ្នា ម៉ា wordpress ទៅម៉ងទៅ! គ្នាច្រើន ទើបសប្បាយ! តែ​ចេញលុយ រៀងខ្លួន ^_^

    ឆ្លើយតប
  • 111. Narak  |  ខែ​កុម្ភៈ 28, 2010 ម៉ោង 10:55 ព្រឹក

    ញ៉ុមធ្លាប់តាលឺថា ពីណាអ្នកហៅគេ ពីណុងនាក់ចេញលុយ អត់មាន ចេញលុយរៀងខ្លួនទេ តែបើក្មេងតូច ok! ញ៉ុមនឹងបបួលអ្នកញ៉ុមស្គាល់ ទៅដែរបានអត់?

    ឆ្លើយតប
  • 113. ចាន់ផល  |  ខែ​មីនា 12, 2010 ម៉ោង 6:13 ល្ងាច

    Beauty is not what the words say
    But in that which they say without saying it
    Not naked but through a veil
    Breast become desirable

    By Vallana, translated from Sanskrit, entitled “Rhetoric”

    ឆ្លើយតប
  • 114. ក្មេងទំនើង  |  ខែ​មីនា 18, 2010 ម៉ោង 4:47 ល្ងាច

    ពូហាពូ! មានស្គាល់លេង បងឆន​ សុវណ្ណរាជ ទេ? ញុមចង់ញ៉ែគាត់បានម៉ាមាត់! បើមានញុមសុំមកណាពូ ^_^

    ឆ្លើយតប
    • 115. ចាន់ផល  |  ខែ​មីនា 18, 2010 ម៉ោង 5:06 ល្ងាច

      សូមទោស ឱ្យ​អត់​បាន​ទេ បាទ 😛 កុំ​អាស​ពេក ក្មេង​តូច​ឯង! ធ្វើ​ដូច​ពូ​ខ្លះ​ទៅ មិន​ដែល​ចាប់​អារម្មណ៍​សុំ​លេខ​តារា​ណា​ទេ បើ​គេ​មិន​សុំ​មុន… Oh, ​រាជ ធ្លាប់​សុំ​លេខ​ពូ​ដែរ តែ​ពូ​ភ្លេច​សុំ​វិញ កុំ​អី​បាន​ឱ្យ​ក្មេង​តូច​ឯង​បាត់។ តែ​អ៊ីចឹង​ក៏​ល្អ​ដែរ កុំ​ឱ្យ​ក្មួយ​ឯង​អាស​បាន! 😆

      ឆ្លើយតប
      • 116. ក្មេងទំនើង  |  ខែ​មីនា 18, 2010 ម៉ោង 7:33 ល្ងាច

        ដឹងអីទេ 😥 អត់ចេះអាណិតក្មួយទេពូឯង 😥 ចង់ញ៉ែបងរាជតិចសោះហ្នឹង 😥

      • 117. ក្មេងទំនើង  |  ខែ​មីនា 18, 2010 ម៉ោង 7:36 ល្ងាច

        អត់ចង់បានលេងតារាទេ ចង់បានតែលេខបងរាជតើ យកមកញ៉ែ 😥

  • 118. ចាន់ផល  |  ខែ​មីនា 18, 2010 ម៉ោង 5:33 ល្ងាច

    It’s neither a game nor win or lose at all, but mutual understandings.

    I wish I can do this!

    ឆ្លើយតប
  • 119. ចាន់ផល  |  ខែ​មីនា 22, 2010 ម៉ោង 1:04 ល្ងាច

    ចូល​មើល​ត្រង់ «ពាក្យ ត្រូវបានស្វែងរក» ចេះ​តែ​សើច 😆 គេ​រក​​ប្លែកៗ ចេះ​តែ​មាន​! 😛

    ឆ្លើយតប
  • 120. ចាន់ផល  |  ខែ​មីនា 22, 2010 ម៉ោង 1:09 ល្ងាច

    ស្ថានភាពប្លកក្នុង​ថ្ងៃ​នេះ ៖

    ចំនួនទស្សនា សរុប ៖ 11,446 😀

    ថ្ងៃមមារញឹក បំផុត៖ 139 — Tuesday, February 23, 2010 😉

    ឆ្លើយតប
  • 121. ក្មេងទំនើង  |  ខែ​មីនា 26, 2010 ម៉ោង 12:13 ល្ងាច

    ពូហាពូ! សួរមួយមើល! ធ្វើម៉េចបាន ថត វេបទុកបាន?
    ថត ដូចពូឯងដាក់ឲ្យញុមមើលងៃមុនហ្នឹងណា! ប្រាប់តិចម៉ោណាពូ

    ឆ្លើយតប
    • 122. ចាន់ផល  |  ខែ​មីនា 26, 2010 ម៉ោង 12:37 ល្ងាច

      ប្រើ firefox ទៅ ពេល​បិទ​ វា​សួរ​ថា ថតឬ​អត់​ហើយ! គ្រាន់​តែ​ចុច​ថា yes ពេល​បើក​លើក​ក្រោយ គឺ​ឃើញ​ទំព័រ​ដដែល​បាត់។ កុំ​សួរ​ច្រើន​ជាង​ហ្នឹង ព្រោះ​ពូ​មិន​សូវ​ចេះ​ទេ!

      ឆ្លើយតប
      • 123. ក្មេងទំនើង  |  ខែ​មីនា 27, 2010 ម៉ោង 2:07 ល្ងាច

        ot pong, my firefox doesn’t have that 😥

  • 124. ចាន់ផល  |  ខែ​មីនា 29, 2010 ម៉ោង 10:10 ព្រឹក

    យប់មិញ ប្រហែលជាម៉ោង ២-៣ នៅបុរីតាំងក្រសាំង ផ្ទះដែលខ្ញុំ​រស់នៅ​រាល់​ថ្ងៃ មាន​ចោរ​ប្រហែល​ពីរ​បី​នាក់ (អត់បានក្រោកមើល) បាន​ឡើង​តោង​បង្អួច​ផ្ទះខ្ញុំ ហើយ​មិន​ដឹង​យក​ស្អី​មក​កាវ​របស់​របរក្នុង​បន្ទប់ខ្ញុំ និង​បន្ទប់អ្នក​ជិត​ខាង​ម្នាក់​ទៀត ដែលនៅជាប់គ្នា…

    ចោរនោះយកបាន Laptop មួយគ្រឿងរបស់អ្នកជិតខាងខ្ញុំ ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​​ផ្អើល​​ស្រែក​ឆោរឡោ​ទាំង​កណ្ដាល​យប់ ឯ​ខ្ញុំ​នេះ​ហ៍​ក៏​​ភ្ញាក់​ដឹង​ខ្លួន​មួយ​រំពេច។ 😦

    ព្រឹកឡើងខ្ញុំស្មានតែខ្លួនឯងអត់បាត់អីទេ ខំអរ ព្រោះខ្ញុំ​បាន​រៀបចំ​​របស់​របរ​ឱ្យ​ចោរ​យក​មួយកំប្លេដែរ ទាំង Laptop ទូរស័ព្ទ… តែ​ឃើញ​នៅ​ទាំង​អស់ គ្រាន់តែដឹងថា ចោរបានបើកបង្អួចបន្ទប់ខ្ញុំប៉ុណ្ណោះ… ដឹង​អី ខ្ញុំ​ភ្លេច​នឹក​ដល់កាមេរ៉ាថតរូបរបស់ខ្ញុំ ដល់នឹកឃើញទើបដឹងថា ចោរ​បាន​យក​កាមេរ៉ា​ខ្ញុំបាត់ទៅហើយ អស់អីថតហើយខ្ញុំ… 😥

    ឆ្លើយតប
  • 125. kimlong  |  ខែ​មីនា 29, 2010 ម៉ោង 9:09 ល្ងាច

    បងឯងមិចក៏សយម៉េស ! ខូចហាតដេសហើយ នៅឆ្លៀតចោរលួចកាម៉េរ៉ាទៀត ! ប្រហែលបន្ទាប់ពីនេះទៅ អស់អីហើយ សយតែមួយរយះនេះទេ ! បើបងត្រូវការថតអី ខ្ញុំអាចអោយបងខ្ចីកាម៉េរ៉ាបានណា ! កុំពិបាកចិត្តអី សំណាងហើយ ដែលវាយកបានតែកាមេរ៉ា ឯរបស់ផ្សេងទៀតអត់អីនោះ ! ចាត់ទុកនេះជាបទពិសោធន៏ចុះ ហើយពេលគេងលើកក្រោយកុំភ្លេចបិទបង្អួច រឺ ទ្វារអោយជិតៗផង ! លើកនេះវាលួចកាមេរ៉ា ចុះបើលើកក្រោយវាចូលទៅចាប់រំលោបបងឯងទៅ វាមិនវីវ៉ូហើយទេអី ! ឥលូវអស់អីហើយ រំសាយចិត្តខ្លះទៅណាបង ! កុំភ្លេចថា នៅមានមនុស្សជាច្រើនទៀតចាំជួយបង ! 🙂 ញញឹមឌឺចោរមួយបង ! លួចប៉ុននឹងក៏មិនអោយអស់ដែរ ! 🙂

    ឆ្លើយតប
  • 127. ក្មេងទំនើង  |  ខែ​មេសា 7, 2010 ម៉ោង 1:15 ល្ងាច

    ពូផល ងៃណាតានេរ ទៅផឹកកាហ្វេ លេងហ្អេស? ^_^

    ឆ្លើយតប
  • 129. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 1:46 ល្ងាច

    ស្ថិតិទើបតែបើកមើល ៖

    ចំនួនទស្សនា សរុប ៖ 12,602

    ថ្ងៃមមារញឹក បំផុត៖ 168 — Tuesday, April 6, 2010

    ឃើញថា​កាលពីម្សិលមិញ​មាន​អ្នក​ចូលទស្សនាច្រើនណាស់!

    ឆ្លើយតប
    • 130. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 3:53 ល្ងាច

      ស្ថានភាពប្លក តារាង សង្ខេប

      ចំនួនទស្សនា សរុប ៖ 12,788

      ថ្ងៃមមារញឹក បំផុត៖ 183 — Wednesday, April 7, 2010

      មិន​នឹក​ស្មាន​ថា ម្សិល​មិញ​មាន​មនុស្ស​ច្រើន​យ៉ាង​នេះ​ចូល​ផ្ទះ​ខ្ញុំ​សោះ! សប្បាយ​ចិត្ត​ណាស់ 😀

      ឆ្លើយតប
  • 131. ឧត្តម  |  ខែ​មេសា 7, 2010 ម៉ោង 3:04 ល្ងាច

    ក្នុងនឹង មានញុម 1ដែរ

    ឆ្លើយតប
  • 133. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 3:09 ល្ងាច

    ក្តៅស្អុសណាស់………….

    ឆ្លើយតប
    • 134. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 3:11 ល្ងាច

      អូហ៍! បក្សី​ចម្លែក​ទៀត! ហើរ​ទៅ​ចឹង ឱ្យ​បាត់​ស្អុះ!

      ឆ្លើយតប
  • 135. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 3:26 ល្ងាច

    ហើរកាន់តែខ្ពស់ កាន់តែក្តៅ ព្រោះកាន់តែជិតថ្ងៃ…..

    ឆ្លើយតប
  • 137. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 3:27 ល្ងាច

    នៅលើមេឃ អត់មានម្លប់ឈើទេ !

    ឆ្លើយតប
    • 138. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 3:35 ល្ងាច

      បើ​យល់​ថា​នៅ​លើមេឃ​មិន​ទម្លាប់ ចុះ​មក​ជ្រក​ម្លប់​ឈើ​នៅ​ដី​វិញ​មក៍ កុំ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ស្មុគ​ស្មាញណា!

      ឆ្លើយតប
  • 139. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 3:37 ល្ងាច

    បងផលអត់ទៅផឹកកាហ្វេលេងមួយក្មេងទំនើងទេ ហ្អេស?

    ឆ្លើយតប
    • 140. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 3:45 ល្ងាច

      គេ​មិន​ទាន់​ណាត់​ហ្នឹង​ណា! បើ ឧត្តម ចាប់​អារម្មណ៍ ណាត់​ខ្ញុំ​មុន​ទៅ​ចឹង! 😀

      ឆ្លើយតប
  • 141. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 3:48 ល្ងាច

    ចាំញុមចេញពីធ្វើការសិន !

    ឆ្លើយតប
    • 142. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 3:49 ល្ងាច

      ឥឡូវ​ធ្វើ​ការ​ហើយ? ម៉ោង​ប៉ុន្មាន​ចេញ ហើយ​ធ្វើ​ការ​នៅ​ឯណា?

      ឆ្លើយតប
  • 143. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 4:02 ល្ងាច

    ញុមធ្វើការនៅក្រុមហ៊ុនទេសចរណិ៍ Asia Fantastic (www.asiafantastictours.com)
    ហាស​ ហា ផ្សាយពាណិជ្តកម្មមួយសិន !

    ម៉ 6ល្ងាចបានចេញ

    ឆ្លើយតប
    • 144. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 4:13 ល្ងាច

      យូរ​អ្ហ៎ា! តែ​បើ​ថា​ជួប​គ្នា​ក៏​ល្អ​ដែរ ព្រោះ​ខ្ញុំ​ចង់​បង្ហាញ​ពី​វិធី​បង្កើត​ប្លក!

      ឆ្លើយតប
      • 145. ក្មេងទំនើង  |  ខែ​មេសា 7, 2010 ម៉ោង 4:21 ល្ងាច

        ថ្ងៃស្អែកនេះ ញុមហ្នឹងនៅភ្នំពេញ ម៉េចៗចាំ មេសសេច ទៅឲ្យ ^_^ ប៉ាបួលគ្នាឲ្យច្រើនក៏ល្អដែរ តែចេញលុយរៀងខ្លួន ^_^

  • 146. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 4:31 ល្ងាច

    ក្មេងទំនើងអោយយោបល់ល្អ​ តា !​ ចឹង ម៉េចៗ​ call មកលេខញ៉ុមមក មេសសេចក៏បាន 012 872​ 968

    ឆ្លើយតប
  • 147. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 7, 2010 ម៉ោង 4:32 ល្ងាច

    បងផលគិតម៉េចដែរ ?

    ឆ្លើយតប
    • 148. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 5:50 ល្ងាច

      ឥឡូវ​ខ្ញុំ​នៅ​ហាង​កាហ្វេ​ហើយ បើ​ចង់​មក​ ជួប​គ្នា​ឥឡូវ​ក៏​បាន​ដែរ ទាន់​ថ្ងៃ​នេះ​​ខ្ញុំ​អត់​រៀន! នៅ City Mall 😀

      ឆ្លើយតប
  • 149. ក្មេងទំនើង  |  ខែ​មេសា 7, 2010 ម៉ោង 7:27 ល្ងាច

    ពូឩត្តម នៅអត់ហ្នឹង?

    ឆ្លើយតប
  • 150. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 8, 2010 ម៉ោង 7:38 ព្រឹក

    អរុណសួរស្តីអ្នកទាំងអស់គ្នា !!
    good morning every body !!
    大家早安!

    ឆ្លើយតប
  • 151. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 8, 2010 ម៉ោង 3:45 ល្ងាច

    អ្នកណាខ្លះនៅក្នុងភូមិ ?

    ឆ្លើយតប
    • 152. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 3:51 ល្ងាច

      ប្រហែល​ច្រើននាក់ តែ​នេះហ៍​ក្នុង​ផ្ទះ​ខ្ញុំ សួរ​គេ​ គេ​ម៉េច​នឹង​ឮទៅ? យ៉ាងណា​ខ្ញុំ​កំពុង​នៅ​ក្នុង​ផ្ទះ​នេះ! ចូល​មក​អង្គុយ​លេង​ម៉ោះ ឧត្តម!

      ឆ្លើយតប
  • 153. បក្សីចំលែក​  |  ខែ​មេសា 8, 2010 ម៉ោង 4:07 ល្ងាច

    អរគុណ​បង !
    ក្មេងទំនើង មេស​សេច សួរញុម !
    ចឹង​ ! ងៃសៅណឹង ជួបគ្នាម៉ោងម៉ាន ? នៅណា ?

    ឆ្លើយតប
    • 154. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 4:24 ល្ងាច

      គួរ​តែ​ម៉ោង ២​ រសៀល នៅ Café Centiment ស្ងាត់​ល្អ 😉

      អ្នក​ណា​ក៏​បាន​ដែរ បើ​ចង់​ជជែក​គ្នា​លេង កុំ​ភ្លេច​ទៅ​ណា៎!

      ឆ្លើយតប
  • 155. បក្សីចំលែក​  |  ខែ​មេសា 8, 2010 ម៉ោង 4:28 ល្ងាច

    សាខា​ណាមួយ ?

    ឆ្លើយតប
  • 157. បក្សីចំលែក​  |  ខែ​មេសា 8, 2010 ម៉ោង 4:49 ល្ងាច

    ល្អណាស់​ ​!​
    បើបងទៅដល់មុន ក៏មេសសេច​ប្រាប់អោយដឹងផងណា !
    បង !​ ងៃណាបងដាក់រឿង «រដូវនៃជីវិត» ភាគថ្មី ?

    ឆ្លើយតប
    • 158. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 5:19 ល្ងាច

      រឿង​ដែល​បាន​ដាក់​នោះ គឺ​សង្ខេប​តាំង​ពី​ដើម​ដល់​ចប់​ហើយ​តើ! បើ​ដាក់​ពី​ដើម​ដល់ចប់​ធម្មតា គឺ​ច្រើន​ទំព័រ​ណាស់។ ចាំ​បោះ​ពុម្ព​ជាសៀវភៅ​​ប្រលោមលោក​​ប្រសើរ​ជាង!

      ឆ្លើយតប
  • 159. ក្មេងទំនើង  |  ខែ​មេសា 11, 2010 ម៉ោង 4:10 ល្ងាច

    ពូផល កាលបានយកប្រពន្ធ? ^^

    ឆ្លើយតប
  • 160. មាតុភូមិ  |  ខែ​មេសា 11, 2010 ម៉ោង 5:08 ល្ងាច

    ដូចខ្វះសំនួរសួរ ចឹង?
    បងផលអៀនឡាប់ហើយ !

    ឆ្លើយតប
    • 161. ចាន់ផល  |  ខែ​មេសា 12, 2010 ម៉ោង 9:01 ព្រឹក

      ដូច​ខ្វះ​កន្លែង​សួរ​ទៀត… អាពេល​ក្មេងទំនើង​​​​សរសេរ​វិចារ​សួរ​នេះ​​ ​គេ​អង្គុយ​ទល់​មុខ​ខ្ញុំ​​សោះ​​​ហ្នឹង​ណា! បែប​អត់​ហ៊ាន​សួរ​ផ្ទាល់​មាត់​មើល៍​ទៅ! 😆

      ឆ្លើយតប
  • 162. ក្មេងទំនើង  |  ខែ​មេសា 13, 2010 ម៉ោង 1:12 ល្ងាច

    ខាន​ចូលលេងពូឯងយូរ កុំឲ្យបាត់មុខ សួរលេងទៅ ^^

    ឆ្លើយតប
  • 163. ឧត្តម ( បក្សីចំលែក​ )  |  ខែ​មេសា 13, 2010 ម៉ោង 1:45 ល្ងាច

    ក្មេងទំនើងមកពីកំពង់សោមវិញតាំងកាលណា អត់ប្រាប់អោយដឹង

    ឆ្លើយតប
  • 165. Libi  |  ខែ​មេសា 29, 2010 ម៉ោង 7:50 ល្ងាច

    Hello every body!
    i want to be your friend

    ឆ្លើយតប
  • 167. ចាន់ផល  |  ខែ​ឧសភា 3, 2010 ម៉ោង 2:12 ល្ងាច

    «សំណាងគ្មានម្ចាស់» បានទទួល​ពី​ ជំនោរ ស្នើឱ្យ​សរសេរ​ជា​ចម្រៀង 😀

    ឆ្លើយតប
  • 168. ចាន់ផល  |  ខែ​ឧសភា 3, 2010 ម៉ោង 4:29 ល្ងាច

    ហេតុអីក៏​មនុស្ស​ម្នាក់ៗ​ស្រលាញ់​ចូលចិត្ត​តែ​អ្នកណា​ដែល​ស្អាត ឆ្លាត ហើយ​មិន​ស្រលាញ់​អ្នកណា​ដែល​អាក្រក់ ល្ងង់… សូម្បី​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ តែ​ចង់់​កែ​​​​ចំណុច​នេះ​ចេញ ព្រោះ​អាណិត​អ្នក​ដែល​ធម្មជាតិ​អយុត្តិធម៌​​ដាក់​ហើយ នៅ​មក​ត្រូវ​ខ្ញុំ​អយុត្តិធម៌ដាក់​ទៀត… 😦

    ឆ្លើយតប
  • 169. ក្មេងទំនើង  |  ខែ​ឧសភា 15, 2010 ម៉ោង 2:13 ល្ងាច

    ថ្ងៃបុណ្យនៃការអាននឹងថ្ងៃណាទៅ? ប្រាប់ញុមផងមើលពូ

    ឆ្លើយតប
    • 170. ចាន់ផល  |  ខែ​ឧសភា 15, 2010 ម៉ោង 2:29 ល្ងាច

      អត់ចាំ​ទេ! តែ​ពេល​ដល់ មាន​គេ​ប្រកាស ចាំ​ពូ​ប្រាប់! ត្រៀម​ម៉ាស៊ីន​ថត​មួយ​គ្រឿង​ផង ទុក​យក​ទៅ​ថត​ សុបិន ហេហេ ហើយ​ដាក់​ប៊ិក​ទៅ​ផង ស្រួល​សុំគេ​ចុះហត្ថលេខា 😀

      ឆ្លើយតប
      • 171. ក្មេងទំនើង  |  ខែ​ឧសភា 15, 2010 ម៉ោង 4:42 ល្ងាច

        ពូអើយ! ពិបាកចិត្តដល់ហើយ មិនដឹងប្រាប់អ្នកណាទេនៀក 😆

  • 172. ឧត្តម  |  ខែ​ឧសភា 15, 2010 ម៉ោង 5:03 ល្ងាច

    ពិបាកចិត លេបទាំងមូលតែម្តងទៅគ្មួយ!

    ឆ្លើយតប
    • 173. ក្មេងទំនើង  |  ខែ​ឧសភា 16, 2010 ម៉ោង 10:27 ព្រឹក

      ចង់លេបដែរ តែលេបមិនចូល!
      ចង់បបួលទាំងអស់គ្នាទៅផឹក ជប់លាង ពូផលរកសង្សារឲ្យញុម ^_^

      ឆ្លើយតប
  • 174. ឧត្តម  |  ខែ​ឧសភា 16, 2010 ម៉ោង 10:39 ព្រឹក

    រកបាននៅ ?

    ឆ្លើយតប
    • 175. ក្មេងទំនើង  |  ខែ​ឧសភា 16, 2010 ម៉ោង 7:54 ល្ងាច

      រកមិនទាន់បានទេ សង្ស័យតាពូផលភ្លេចហើយមើលទៅ 😥

      ឆ្លើយតប
      • 176. ចាន់ផល  |  ខែ​ឧសភា 17, 2010 ម៉ោង 10:09 ព្រឹក

        មានភ្លេចអី ចេះ​តែ​សម្លឹងជុំវិញខ្លួនរហូត តែ​យ៉ាប់​ត្រង់ ពូស្គាល់​សុទ្ធ​តែ​ Bottom គ្មានស្គាល់ម្នាក់ណាជា Top សោះ 😦 ចាប់អារម្មណ៍ Bottom អត់?

      • 177. ក្មេងទំនើង  |  ខែ​ឧសភា 17, 2010 ម៉ោង 11:19 ព្រឹក

        មានអី ល្អតើ 😆 ឲ្យបានបាន ស្មោះត្រង់នឹងគ្នា…ប៉ុណ្ណឹង បានហើយ….តែចង់បានបងរាជដល់ហើយ 😆 យាយលេងទេ ^_^

      • 178. ចាន់ផល  |  ខែ​ឧសភា 17, 2010 ម៉ោង 11:58 ព្រឹក

        Bottom + Bottom = Lesbian hehe 😀 one my bottom bro said, ‘no, m not lesbian, i cant love same bottom!’ 😆

      • 179. ក្មេងទំនើង  |  ខែ​ឧសភា 17, 2010 ម៉ោង 4:21 ល្ងាច

        y excatly know i’m bottom 😆
        ប្រាប់គេឲ្យមកសាកមើល 😆

  • 180. oudomblog  |  ខែ​ឧសភា 20, 2010 ម៉ោង 3:32 ល្ងាច

    ងៃនេះសង្ស័យ​ 50 អង្សាហើយ បានក្តៅមឹងៗ

    ឆ្លើយតប
  • 181. Neary  |  ខែ​ឧសភា 29, 2010 ម៉ោង 7:42 ព្រឹក

    ហ៊ឹម ស៊ីវន ច្រៀងបទ «ធីតាកោះកែវ» របស់លោក គង្គ ប៊ុនឈឿន ខ្ញុំមើលហើយនឹកឃើញរឿងនោះ ខ្លោចចិត្តអាណិតនាងម៉ារ៉ាខ្លាំងណាស់ ពិសេសឃ្លាថា ម្ចាស់ស្នេហ៍អើយ វេនកម្មអូនហើយ ឈប់យំទៅថ្លៃ រំសាយសក់ជាគូព្រេងនិស្ស័យ…

    Aw…this is my favorite song. It’s been long time ago that I listened to it and really like it:. Somtos nah paoun Phal. Paoun mean mp3 bot nis ter….ber mearn som e-mail oy bong phong nah. Chol chet bot nis has.

    ឆ្លើយតប
    • 182. ចាន់ផល  |  ខែ​ឧសភា 29, 2010 ម៉ោង 9:40 ព្រឹក

      ពេលមានចាំខ្ញុំផ្ញើជូនបង តែពេលនេះអត់ទាន់មានទេ!

      ឆ្លើយតប
  • 183. ចាន់ផល  |  ខែមិថុនា 8, 2010 ម៉ោង 12:17 ល្ងាច

    ថ្ងៃមមារញឹក បំផុត៖ 254 — Wednesday, June 2, 2010 😀

    ឆ្លើយតប
  • 184. Yango  |  ខែមិថុនា 10, 2010 ម៉ោង 3:22 ព្រឹក

    អាឡូវ អត់សូវឃើញគេនិយាយគ្នាចឹងអត់មានអីអានលេងសោះ​ អផ្សុកលិង(អផ្សុកមែនទែន)

    ឆ្លើយតប
    • 185. ចាន់ផល  |  ខែមិថុនា 10, 2010 ម៉ោង 12:50 ល្ងាច

      😀 ឥឡូវ​ខ្ញុំ​និយាយ​ពី​អារម្មណ៍​ខ្ញុំ​ថ្ងៃ​នេះ​ឱ្យ​អាន​ចុះ! ថ្ងៃ​នេះ​ខ្ញុំ​ខ្ជិល​ណាស់ ហើយ​ដូច​អស់​អារម្មណ៍​រំភើប​រលីង… 😉

      ឆ្លើយតប
  • 186. Yango  |  ខែមិថុនា 11, 2010 ម៉ោង 12:35 ព្រឹក

    បងផលមានអារម្មរណ៏ថាខ្ជិលថ្ងៃនេះ មានន័យថាពីរមុនមកដូចមិនសូវខ្ចិល ចំណែកឯខ្ញុំមិនដូចបងទេ​ ថ្ងៃណាក៏ខ្ញុំខ្ជិលដែរគ្មានខានមួយថ្ងៃសោះ តែដោយសារតែចង់បានលុយ​ចាយនឹងគេចេះតែខំប្រឹងធ្វើការទៅ​ តែបើមិនប្រឹងទេ គ្មានថៅកែ រឺ​ មេ​ ឯណាទុកអ្នកខ្ចិលនៅកន្លែងគេនោះទេ។ ដូចនេះចេះទ្រាំៗតាមវាសនាទៅ

    ឆ្លើយតប
    • 187. ចាន់ផល  |  ខែមិថុនា 11, 2010 ម៉ោង 10:58 ព្រឹក

      ខ្ញុំ​មើល​រឿង​ភាគ​សិង្ហបុរី​មួយ ឪពុក​ផ្ដាំ​កូន​ថា «ឧស្សាហ៍មានប្រយោជន៍ ខ្ជិល​គ្មាន​ប្រយោជន៍» ឃ្លា​នេះ​សាមញ្ញា តែ​មាន​ន័យ​ណាស់។ រាល់​ថ្ងៃ​​ខ្ញុំ​មិន​ដឹង​ថា​ខ្ជិល​ដើម្បី​អី​ទេ តែ​នៅ​តែ​ខ្ជិល ខ្ជិល…ខ្ជិល…

      ឆ្លើយតប
      • 188. សេរីបណ្ឌិត  |  ខែមិថុនា 18, 2010 ម៉ោង 3:08 ព្រឹក

        ខ្ជិល​ដើម្បី​ខ្ជិល….
        នៅ​ពេល​ខ្ជិល​មែនទែន​ទៅ ខ្ជិល​ទាំង​លុប​ពាក្យ​ខ្ជិល​ពី​ឡាតែត​ទៀត​….

        សរសេរ​រួច​ខ្ជិល​អាន​ឡើង​វិញ​ណាស់…. ខុស​ក៏​ខ្ជិល​កែ​ដែរ…

  • 189. yango  |  ខែមិថុនា 19, 2010 ម៉ោង 6:56 ព្រឹក

    អាឡូវទិញផ្ទះនៅភូមិ WordPress បានហើយ​បងឯងពេលទំនេរចូលលេងផ្ទះញុមផង។

    ឆ្លើយតប
  • 190. ចាន់ផល  |  ខែមិថុនា 19, 2010 ម៉ោង 2:17 ល្ងាច

    យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន? យល់​ដែរ​​ថា​​កុំ​ឆ្កួត​ធ្វើ​បាប​ខ្លួន​ឯង អាច​​បំភ្លេច​​បាន​​គួរ​តែ​ភ្លេច​​ទៅ… តែ​​រហូត​​មក​​ដល់​​ពេល​នេះ​​នៅ​តែ​​មិន​ភ្លេច… មិន​ដឹង​យូរ​ប៉ុណ្ណា​ទៀត ទើប​ធម្មតា​វិញ​ទេ… ព្រោះ​យូរ​ហើយ​នៅ​តែ​​ដដែល…

    ឆ្លើយតប
  • 191. fansokunnisa  |  ខែមិថុនា 19, 2010 ម៉ោង 4:58 ល្ងាច

    សួស្តី បងផលខ្ញុំសូមសួរបងមួយ តើបងដាក់ចំរៀងmp3នៅក្នុងwordpressយ៉ាងម៉េចទៅបា្រប់ផងណា!

    ឆ្លើយតប
  • 192. ចាន់ផល  |  ខែមិថុនា 20, 2010 ម៉ោង 4:55 ល្ងាច

    ដើម្បី​ដាក់ MP3 ៖ គឺ​ត្រូវ Up load mp3 នៅ​ក្នុង http://webng.com/
    ឧ. បទ​មេឃ​បុប្ផា ខ្ញុំ up load ជាឈ្មោះ rain.mp3 និង​ដោយ​ប្រើ​អាសដ្ឋាន​របស់​ខ្ញុំ​គឺ http://chanphal.webng.com ខ្ញុំ​ក៏​អាច​សរសេរ​អក្សរ​កូដ​នៅ​ក្នុង​ប្រកាស​គឺ [audio=http://chanphal.webng.com/rain.mp3]
    🙂 សាក​ល្បង​មើល៍!

    ឆ្លើយតប
  • 193. fansokunnisa  |  ខែមិថុនា 21, 2010 ម៉ោង 11:47 ព្រឹក

    បងផលបងជយយបង្កើត webng.comអោយខ្ញុំមួយបានអត់ my yahoo:aknuchr@yahoo.com
    Password:12345

    ឆ្លើយតប
    • 194. ចាន់ផល  |  ខែមិថុនា 21, 2010 ម៉ោង 12:35 ល្ងាច

      ហេតុអី​ក៏​មិន​បង្កើត​ខ្លួន​ឯង? ​វា​ស្រដៀង​នឹង​ការ​បង្កើត​​ម៉ែល​ដែរ​តើ!

      ឆ្លើយតប
  • 195. fansokunnisa  |  ខែមិថុនា 21, 2010 ម៉ោង 11:48 ព្រឹក

    my name aknuchrith

    ឆ្លើយតប
  • 196. fansokunnisa  |  ខែមិថុនា 21, 2010 ម៉ោង 3:07 ល្ងាច

    អរគុណហើយបងផលបង្កើតបានហើយ អរគុណ អរគុណ

    ឆ្លើយតប
  • 197. ចាន់ផល  |  ខែមិថុនា 23, 2010 ម៉ោង 1:14 ល្ងាច

    Due to my job i always think about love. Love is beautiful but it’s not mean all people can know it. I wonder how can love happen?

    Hak Danet
    I know very little about love…But I can tell u that when u really love someone you won’t be afraid to loss them!

    Ma Chanpahna
    Love happen from Friend, Eyes, Feeling, Sympathize, Events or Something else….

    Phan Virak
    I wish u have love soon so that u can write great songs about it !

    ភូមិជ័យ Bhumi Jaya
    love spins our world! cheer~…

    Neary Srokphnom
    Love is such a special feeling you get inside and show on the outside. It happens when you meet the girl that you know you are willing to spend the rest of your life with. Then…you can write great love songs for your fans to enjoy more, like virak said).

    Maria Chheo Shen
    Remember what we talked about! Love just happens on its own but you have to believe it exists
    =) hey little brother!

    ឆ្លើយតប
  • 198. ចាន់ផល  |  ខែមិថុនា 23, 2010 ម៉ោង 1:29 ល្ងាច

    យប់មិញ​ខ្ញុំ​ពុល​អាហារ​ វិល​មុខ​ក្អួត ស្ទើរ​ស្លាប់ 😦 ពេល​ជួប​រឿង​អ៊ីចឹង​ ក៏​នឹក​ឃើញ​ថា តើ​ខ្ញុំ​គិត​ដល់​អ្នកណា​ជាង​គេ… តែ​ស្ដាយ​ត្រង់​ថា គេ​មិន​គិត​ដល់​ខ្ញុំ​វិញ​ផង! 😥 កុំ​យំ! ហេហេ… មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កម្សត់​ដល់​ហើយ កើត​មក​តែង​តែ​សុំ​គេ​រស់ ហើយ​​ក៏​ត្រូវ​សុំ​ឱ្យ​គេ​ស្រលាញ់​ទៀត… កើត​មក​ដូច​ដើម្បី​តែ​សុំ​គេ​យ៉ាង​ម៉េច​ទេ! គេ​ថា​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា គឺ​មាន​អារម្មណ៍​ជាប់​គ្នា ពេល​យើង​ឈឺ គេ​ប្រាកដ​ជា​នៅ​មិន​សុខ… ចង់​ដឹង​ថា កាល​ពី​យប់​មិញ​មាន​អ្នកណា​នឹក​បារម្ភ​ពី​ខ្ញុំ​ ដល់​ថ្នាក់​នៅ​មិន​សុខ​អត់​ហ្ន៎! 😉 មួយ​រយៈ​នេះ​គិត​ច្រើន​ណាស់… ដូច​មិន​មែន​មួយ​រយៈ​នេះ​ទេ គឺ​ខ្ញុំ​គិត​អ៊ីចឹង​តាំង​ពី​យូរ​ហើយ មិន​ដឹង​កាលណា​ខួរ​ក្បាល​ចេះ​សោយសុខ​នោះ​ទេ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ស្នេហា​កើត​ឡើង​តាម​របៀប​ណា? មនុស្ស​​ប្រហែល​ស្រលាញ់​គ្នា​​​ដោយ​សារ​តែ​ចិត្ត​រំភើប​នឹង​គុណ​សម្បត្តិ​របស់​គ្នា ឃើញ​ស្អាត​ក៏​ចូល​ចិត្ត ហើយ​បើ​គេ​ចូល​ចិត្ត​វិញ ក៏​ក្លាយ​ជា​ស្រលាញ់​គ្នា… តែ​ប៉ុណ្ណឹង គ្មាន​អី​អស្ចារ្យ​ដូច​ក្នុង​កុន​សោះ។ ​ខ្ញុំ​យល់​ថា​គ្មាន​អី​អស្ចារ្យ គ្មាន​អី​ត្រូវ​រំភើប​​ជាមួយ​ស្នេហា​សោះ តែ​នៅ​តែ​ចាប់​អារម្មណ៍​នឹង​វា… យ៉ាប់!!!

    ឆ្លើយតប
    • 199. yango  |  ខែមិថុនា 29, 2010 ម៉ោង 12:01 ព្រឹក

      “ឃើញ​ស្អាត​ក៏​ចូល​ចិត្ត” ពាក្យនេះវាដូចបងនិយាយថា”ប្រភេទទី១ មនុស្សគួរឱ្យស្រឡាញ់ រូបស្អាត សំឡេងពីរោះ ចរិតល្អ ឆ្លាត និយាយទៅគឺសម្បូរចំណុចល្អ នរណាៗក៏ស្រលាញ់ដែរ សូម្បីតែខ្ញុំ។”។ តែធ្លាប់លឺស្រីៗថា”មិនស្រលាញ់លើតែស្អាតទេគេស្រលាញ់លើចិត្ត” ពាក្យនេះពិតអត់ណោះ! បើបុរសសំបូរស្នេហ៍សុទ្ធតែបុរសសង្ហា។ មើលទៅនារីយកឃ្លាខាងលើនេះមកប្រើគឺគ្រាន់តែនិយាយអោយតែល្អនឹង​ មើលទៅ :)។

      ឆ្លើយតប
  • 200. ចាន់ផល  |  ខែមិថុនា 24, 2010 ម៉ោង 11:30 ព្រឹក

    Dun hate me cos I do love U… Wish you de best always ^^
    I dun wanna tell you, but I love U.

    ឆ្លើយតប
  • 201. ក្រុមណាជាម្ចាស់ពាន?  |  ខែមិថុនា 26, 2010 ម៉ោង 11:19 ព្រឹក

    ចូលរួមទាយ​តាមរយ៖​http://worldcup-newstoday.blogspot.com/

    ឆ្លើយតប
  • 202. ក្មេងទំនើង  |  ខែកក្កដា 13, 2010 ម៉ោង 3:35 ល្ងាច

    សួស្តីពូ! ខានមកលេងយូរហើយ មាននឹកខ្ញុំអត់ហ្នឹង? lolzz
    សុខបាយអេពូ? ម៉ារយៈនេះដូចជាមិនឃើញមានអីថ្មីសោះ។ យាយចឹង រឿង ស្នេហាមួយនៅវិទ្យាល័យហ្នឹងថតចប់នៅ?

    ឆ្លើយតប
    • 203. ចាន់ផល  |  ខែកក្កដា 14, 2010 ម៉ោង 5:03 ល្ងាច

      សួស្ដី! ពូ​នឹក​រឭក​ក្មួយ​ណាស់ 😀 រឿង​ស្នេហា​មួយ​នៅ​វិទ្យាល័យ​ ហ្នឹង ថត​មិន​ទាន់​ចប់​ទេ! និយាយ​អ៊ីចឹង ក្មួយ​ឯង​បែក​គ្នា​ជាមួយ​សង្សារ​​នៅ​?

      ឆ្លើយតប
  • 204. ក្មេងទំនើង  |  ខែកក្កដា 15, 2010 ម៉ោង 9:40 ព្រឹក

    មកសួរឲ្យឈឺចិត្តម៉ង 😥 មិនទាន់បែកទេ :mrgreen: ប៉ុន្តែអាចយកសង្សារលួចលាក់ ពីរបីទៀតបាន ^_^ (កុំឲ្យគេដឹងណាពូ)។ រឿងហ្នឹងឃើញថតយូរហើយ នៅមិនទាន់ចប់ទៀត ពូជួយប្រាប់គេផងណា ថាញុមចង់មើលណាស់ ^_^

    ឆ្លើយតប
  • 205. unknownman  |  ខែសីហា 16, 2010 ម៉ោង 8:31 ព្រឹក

    បងអស្ចារ្យមែន !

    ឆ្លើយតប
  • 206. ចាន់ផល  |  ខែសីហា 25, 2010 ម៉ោង 12:55 ល្ងាច

    មានអារម្មណ៍ថា «ឯកោ» ហ៊ឺ…

    ឆ្លើយតប
  • 207. ចាន់ផល  |  ខែសីហា 25, 2010 ម៉ោង 10:22 ល្ងាច

    ល្ងាចមិញមានមិត្តម្នាក់តេមកលេង… ក្រោយ​ពី​និយាយ​លេង​មួយ​សន្ទុះ​ធំ គេ​ក៏​ប្រើ​និស្ស័យ​ហ្មត់ចត់​​របស់​គេ​និយាយ​សម្ដី​ឱ្យ​ខ្ញុំ​គិត រួច​ក៏​ធ្វើ​ឱ្យ​ខ្ញុំ​គិត​​មក​ដល់​ពេល​នេះ… ​ខ្ញុំ​ដូច​ជា​លេង​ច្រើន​ជ្រុល ហើយ​គិត​អី​សាមញ្ញៗ​ពេក ទើប​​​ក្លាយ​ជា​ជួប​នឹង​សម្ពាធ​ពេល​បាន​នៅ​ក្បែរ​មនុស្ស​ពូកែៗ​។ ខ្ញុំ​ចាប់​ផ្ដើម​ខ្លាច​​ថា ពាក្យ​សម្ដី​លេង​សើច​របស់​ខ្ញុំ​អាច​នឹង​ធ្វើ​ឱ្យ​គេ​ស្អប់ ចំណែក​ឯ​សកម្មភាព​សាមញ្ញៗ​របស់​ខ្ញុំ ក៏​ត្រូវ​គេ​គិត​ថា​ជា​ល្បិច​កិច្ចកល។ តែ​ការពិត​ខ្ញុំ​​​គ្រាន់​តែ​ត្រូវ​ការ​មិត្តភក្តិ និង​​ចង់​សប្បាយ​ចិត្ត​ជាមួយ​នឹង​គេ​ប៉ុណ្ណោះ។

    ឆ្លើយតប
  • 208. ចាន់ផល  |  ខែកញ្ញា 2, 2010 ម៉ោង 11:33 ល្ងាច

    បេះដូងដូចជាឈឺព្រួចៗពេលនឹកដល់គេ… នេះជាអារម្មណ៍ស្នេហា។ នឹកមិត្តភក្តិ នឹកបងប្អូន នឹកឪពុកម្ដាយ នឹកគ្រូ… ។ល។ ដូចជាមិនទទួលអារម្មណ៍បែបនេះទេ។ តើខ្ញុំគិតត្រូវអត់? ស្នេហាប៉ះពាល់ខ្លាំងចំបេះដូង ឯសេចក្ដីស្រលាញ់ផ្សេងទៀតហាក់ដូចជានៅត្រង់ខួរក្បាល។ បេះដូងចាប់ផ្ដើមរំភើបញញឹមដោយមិនដឹងខ្លួន រួចក៏សើច…. ជួនកាលក៏ព្រឺៗ ព្រោះបារម្ភពីគេ ហើយចុកចាប់ណាស់ពេលមិនបានជួបគេ ឬក៏ឈឺស្ទើររលាយខ្លួនពេលដឹងថាគេមិនស្រលាញ់យើង បែរជាស្រលាញ់អ្នកផ្សេង។ ស្នេហាគឺបែបនេះ បើតាមខ្ញុំយល់ក្នុងពេលនេះ។

    ឆ្លើយតប
  • 209. ចាន់ផល  |  ខែកញ្ញា 3, 2010 ម៉ោង 10:43 ព្រឹក

    យល់ថា អ្នកណាដែលស្អាត ឆ្លាត ពូកែ តែង​តែ​មាន​មនុស្ស​ស្រលាញ់​ច្រើន​ណាស់… បើខ្ញុំមានគុណសម្បត្តិច្រើនជាងនេះ ប្រាកដជា​មាន​អ្នក​ស្រលាញ់​កាន់តែ​ច្រើន​ហើយ! តែបើបែបនេះ ហៅថាក្តីស្រលាញ់មែន ខ្ញុំក៏មិនចង់បានដែរ។

    ឆ្លើយតប
  • 210. ចាន់ផល  |  ខែកញ្ញា 7, 2010 ម៉ោង 2:44 ល្ងាច

    ថ្ងៃនេះបងទើបតែដឹងការពិតថា រាល់ថ្ងៃប្អូនបានឈប់ទៅរៀនពេលព្រឹក ដើម្បីយកពេលមកជូនបងទៅធ្វើការ… ហេតុអ្វីប្អូនចាំបាច់លះបង់ដល់ថ្នាក់នេះ? គិតឬថាបងសប្បាយចិត្ត??? អរគុណ… អរគុណប្អូនប្រុស… តែបងត្រូវការឲ្យប្អូនទៅរៀនច្រើនជាង ត្រូវយល់ណ៎ា!
    (ដកស្រង់ពី facebook អាន​ហើយ រំភើប​ណាស់ ត្រូវ​តែ​កូពីទុក)

    ឆ្លើយតប
    • 211. ចាន់ផល  |  ខែកញ្ញា 10, 2010 ម៉ោង 10:29 ល្ងាច

      យើងមានពេលតិចតួចនៅជាមួយគ្នាមែន តែអនុស្សាវរីយ៍យើងរីកដុះដាលដូចយើងស្គាល់គ្នាតាំងពីពេលកើត… អរគុណព្រះជាម្ចាស់ដែលធ្វើឲ្យយើងបានស្គាល់គ្នា! អរគុណ…

      ឆ្លើយតប
  • 212. ចាន់ផល  |  ខែតុលា 7, 2010 ម៉ោង 10:52 ព្រឹក

    ចូលចិត្តមើលភ្នែករបស់អ្នក… មើលមុខដែរ មុខនៃស្នាមញញឹម លាយ​ទុក្ខ​ព្រួយ… ខ្ញុំ​កក់​ក្ដៅ​ណាស់​ពេល​បាន​មើល​មុខ​របស់​អ្នក។ ខ្ញុំ​ដឹង​ថា អ្នក​ចិត្ត​ល្អ មាន​​ចិត្ត​សន្ដោស ហើយ​តែង​តែ​គិត​ពី​អ្នក​ដទៃ… ទោះ​មិន​ធ្លាប់​ជួប​គ្នា​ផ្ទាល់ ស្គាល់​គ្នា​​ត្រឹម​ពី​ចម្ងាយ តែ​ខ្ញុំ​ទទួល​អារម្មណ៍​នេះ​បាត់​ទៅ​ហើយ។ ខ្ញុំ​មិន​បាន​នឹក​អ្នក​រាល់​ថ្ងៃ​ទេ តែ​ខ្ញុំ​តែង​នឹក​អ្នក​ពេលណា​ខ្ញុំ​ឯកោ។ អ្នក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា កុំឱ្យ​ខ្ញុំ​គិត​ថា ខ្លួន​ឯង​ឯកោ ព្រោះ​មាន​អ្នក​នៅ​ក្បែរ​ខ្ញុំ​​ជា​និច្ច… នឹក​!

    ឆ្លើយតប
    • 213. ក្មួយពូផល  |  ខែតុលា 9, 2010 ម៉ោង 11:57 ព្រឹក

      វ៉ាវ!!! អំភើប :mrgreen:
      ចង់ស្គាល់មនុស្សម្នាក់នោះដល់ហើយ…

      ឆ្លើយតប
      • 214. ថា រ៉ាឌី  |  ខែធ្នូ 4, 2010 ម៉ោង 9:16 ល្ងាច

        សួស្ដីខ្ញុំក៏ដូចគ្នា !

  • 215. ចាន់ផល  |  ខែតុលា 13, 2010 ម៉ោង 10:45 ព្រឹក

    Hopelessness can be Happiness ^^ i feel it… no hope no hard work, no hope no hurt.

    ឆ្លើយតប
  • 216. ចាន់ផល  |  ខែតុលា 14, 2010 ម៉ោង 9:17 ព្រឹក

    ចិត្តបរិសុទ្ធ​កើតឡើងនៅពេលមិនទាន់ចេះប្រៀបធៀប… កូនក្មេង​ហាក់​ដូច​ជា​ល្ងង់ តែ​ពួក​គេ​បរិសុទ្ធ​ណាស់ ព្រោះ​មិន​ទាន់​ចេះ​ប្រៀបធៀប​ដូច​មនុស្ស​ធំ។ ខ្ញុំ​និយាយ​រឿង​មួយ៖ ខ្ញុំ​ស្គាល់​កូន​ក្មេង​ម្នាក់… គេ​ចូល​ចិត្ត​ខ្ញុំ​ណាស់។ ថ្ងៃ​​មួយ​ខ្ញុំ​ក៏​នាំ​មិត្ត​ខ្ញុំ​ម្នាក់​ឱ្យ​គេ​ស្គាល់​ដែរ។ គេ​នៅ​តែ​ចូលចិត្ត​ខ្ញុំ​ជាង​មិត្ត​ខ្ញុំ​ដដែល ទាំង​ដែល​មិត្ត​ខ្ញុំ​ល្អ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់ ទាំង​រូប​សម្បត្តិ ទាំង​ប្រាជ្ញាស្មារតី ទាំង​សមត្ថភាព​ការងារ។ ខ្ញុំ​ឆ្ងល់ ម៉េច​ក៏​អ៊ីចឹង ព្រោះ​មិត្ត​ខ្ញុំ​ផ្សេង​ទៀត មិន​ដែល​ឱ្យ​តម្លៃ​ខ្ញុំ​ស្មើ​នឹង​មិត្ត​ម្នាក់​នេះ​ទេ។ មែន! ព្រោះ​កូន​ក្មេង​នោះ​មិន​ទាន់​ចេះ​ប្រៀប​ធៀប ព្រោះ​គេ​ស្គាល់​ខ្ញុំ​មុន គេ​ស្និទ្ធ​ស្នាល​នឹង​ខ្ញុំ​ជាង គេ​ក៏​ឱ្យ​តម្លៃ​ខ្ញុំ​ជាង។ អរគុណ​ដែល​គេ​មិន​បាន​ប្រៀប​ធៀប​ខ្ញុំ​ជាមួយ​នឹង​អ្នក​ដទៃ!

    ឆ្លើយតប
    • 217. ថា រ៉ាឌី  |  ខែធ្នូ 4, 2010 ម៉ោង 9:01 ល្ងាច

      សួស្ដីបងផល បើតាមគំនិតខ្ញុំវិញខ្ញុំគិតថាក្មេងដូចជាក្រដាស ស មួយសន្លឹកអញ្ចឹង ។ ពេលនោះប្រហែលជាគាត់មិនទាន់មានអ្វីមកប្រឡាក់តេប្រសិនបើមាននោះប្រហែលជាមិនដូចអ្វីដែលបងគិតនោះទេ ។ ដូចរឿងដែលបងគិតអីចឹងដែរតាមពិតទៅប្រហែលជាគាត់មិនទាន់មានសេចក្ដីត្រូវការដូចមនុស្សធំតែប៉ុណ្ណោះពុំដូចឆ្នោះទេដូចតែគ្នានឹងបង ។ សុមទោសណាបងបើខុសឆ្គងនេះគ្រាន់តែជាការគិតឃើញរបស់ខ្ញុំតែបោះបុណ្ណោះ ។ សូមអោយសំណាងល្អណាបង !

      ឆ្លើយតប
  • 218. ប្រជុំ  |  ខែតុលា 29, 2010 ម៉ោង 7:28 ល្ងាច

    ខ្ញុំសរសេរភាសាខែ្មរមឹនព្រៅទេ

    ឆ្លើយតប
  • 219. ចាន់ផល  |  ខែវិច្ឆិកា 14, 2010 ម៉ោង 11:06 ល្ងាច

    ស្រលាញ់ ឬ ត្រូវការ?

    ឆ្លើយតប
  • 221. ចាន់ផល  |  ខែវិច្ឆិកា 18, 2010 ម៉ោង 2:06 ល្ងាច

    មានរបស់ជាច្រើន ដែលមានតម្លៃព្រោះតែក្ដីស្រលាញ់ និងព្រោះតែអនុស្សាវរីយ៍។
    មានរបស់ជាច្រើន ដែលអ្នកអាចគិតថាគ្មានតម្លៃ តែបែរជាមានតម្លៃសម្រាប់ខ្ញុំ។

    ឆ្លើយតប
  • 222. ចាន់ផល  |  ខែវិច្ឆិកា 23, 2010 ម៉ោង 4:31 ល្ងាច

    ខ្ញុំមិនច្បាស់​ថា ខ្ញុំ​ស្រលាញ់​គេ​ទេ តែ​ខ្ញុំ​ច្បាស់​ថា ខ្ញុំ​ចូល​ចិត្ត​គេ នឹក​គេ ចង់​នៅ​ក្បែរ​គេ… តើ​នេះ​ជា​ស្នេហា​ដែរ​ទេ? តែ​ទោះ​យ៉ាងណា​ខ្ញុំ​ដឹង​ថា​គេ​មិន​ស្រលាញ់​ខ្ញុំ​ឡើយ… ចុះ​តើ​ខ្ញុំ​គួរ​ស្រលាញ់​គេ​ទៀត​ឬ​អត់?

    ឆ្លើយតប
  • 223. ថា រ៉ាឌី  |  ខែធ្នូ 4, 2010 ម៉ោង 8:47 ល្ងាច

    គ្រាន់តែប្រយោគចុងក្រោយរបស់បងអាចបញ្ជាក់បាត់ទៅហើយ មិនចាំបាច់ឆ្ងល់ទេ ! គួរតែបន្តរឺយ៉ាងណានោះវាអាស្រ័យអារម្មណ៍បងតែប៉ុណ្ណោះតើបងអាចធ្វើបានទេប្រសិនបើគិតត្រឹមមិត្ត ? គ្រប់យ៉ាងតែងតែមានការផ្ដើមនឹងបញ្ចប់ គ្រាន់តែសំខាន់ត្រង់ថា ចប់ដោយរូបភាបណាតែប៉ុណ្ណោះ ។ ,,,,,,,,,,,,, ពិបាកណាស់បងស្នេហាវាតែប៉ុណ្នឹង ?អោយខ្ញុំសុំទោសណាបងបើមានការខុសឆ្គង សូមអោយបងជោគជ័យទាំងរឿងការងានឹងស្នេហា ។ សូមអរគុណ !

    ឆ្លើយតប
  • 224. vireak  |  ខែ​កុម្ភៈ 20, 2011 ម៉ោង 11:43 ព្រឹក

    ពាក្យ​មួយឃ្លាៗ ដែលខ្ញុំបានស្តាប់ អក្សរមួយតួៗ ដែលខ្ញុំបានអាន ធ្វើអោយខ្ញុំកាន់តែមានមោទនភាពចំពោះកូនខ្មែរដ៏ពូកែៗ ដូចជា បងផលនេះហើយ។ និពន្ធអត្ថបទថ្មីៗ និងល្អៗអោយច្រើនណាបង ខ្ញុំរង់ចាំស្តាប់….

    ឆ្លើយតប
  • 225. ក្មេងប្រុសសុបិន  |  ខែ​មីនា 29, 2011 ម៉ោង 10:09 ល្ងាច

    ខ្ញុំចង់ឲ្យបងជួយសសេរចម្រៀងមួយបទដែលទាក់ទង និងខេត្តក្រចេះ
    ដែលបង(សុំហៅបង ព្រោះពូ ដូចជាឆ្ងាយៗម៉េចមិនដឹង) ធ្លាប់
    រស់នៅ និងសិក្សា ការពិតខ្ញុំបានសសេររួចហើយ តែគ្រាន់តែគ្មាន
    ឱកាសបញ្ចេញតែប៉ុណ្ណោះ ។ សង្ឍឹមថាខ្ញុំនិងទទួលបានការឆ្លើយតប
    ពីបងឆាប់ៗ
    ពីខ្ញុំ ក្មេងប្រុសសុបិន

    ឆ្លើយតប
    • 226. ចាន់ផល  |  ខែ​មីនា 30, 2011 ម៉ោង 2:14 ល្ងាច

      ពេល​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ក៏​បាន​សរសេរ​ប៉ុន្មាន​បទ​ដែរ គឺ​គ្រាន់​តែ​គ្មាន​ឱកាស​បាន​បញ្ចេញ​ប៉ុណ្ណោះ។

      ឆ្លើយតប
  • 227. ក្មេងប្រុសសុបិន  |  ខែ​មីនា 31, 2011 ម៉ោង 10:27 ព្រឹក

    បាទពិតណាស់ខ្ញុំកំពុងសសេរប្រលោមលោក រឿងមួយដែលទាក់ទង
    និងខេត្តនេះ បើមានឱកាសបានបោះពុម្ព ខ្ញុំចង់សុំឲ្យបងជួយកែតម្រូវ
    ផងព្រោះ ជាទឹកដៃដំបូងខាងប្រលោមលោក ខុសពីរឿងខ្នាតខ្លីដែលខ្ញុំ
    ធ្លាប់សសេរបោះពុម្ព តាមកូនសៀវភៅតូចៗ
    ដោយក្តីស្រលាញ់ ពេញចិត្ត និងគាំទ្រ
    ពីខ្ញុំ ក្មេងប្រុសសុបិន

    ឆ្លើយតប
  • 228. ឈុន បញ្ញាណាវីន  |  ខែ​មេសា 16, 2011 ម៉ោង 9:16 ល្ងាច

    ខ្ញុំពិតជាពេញចិត្តនឹងផលិតកម្ម HM ជាខ្លាំង ប៉ុន្តែភាគច្រើនគឺពេញចិត្ត​ទៅ​លើបទចម្រៀងមរតកដើម​ដែល​បានយកមកផ្សាយជាVCD។ ខ្ញុំពិតជា​សង្ឃឹមថា HM យកបទដែលជាមរតកដើម​មកច្រៀង​ឡើង​វិញ បើមិនបានទាំងអស់ក៏ភាគច្រើនដែរ។
    នៅមានទៀត ខ្ញុំចូលចិត្តរឿងនេសាទក្រពើ ហើយក៏សង្ឃឹមថានឹង​មាន​​រឿងជាច្រើនទៀតចេញផ្សាយក្នុងពេលឆាប់ៗនេះមានដូចជា
    ប្រលោមលោក…ជាដើម។
    នៅមានសំនូរជាច្រើនទៀតដែលខ្ងុំចាប់អារម្មណ៍ចង់សួរបងប្រុស​តែ​ខ្ញុំមិនសួវចេះប្រើតាមហ្នឹងទេ…..​ការពិតខ្ញុំឃើញកន្លែងគេឲ្យសរសេរ​ក៏ចេះតែសរសេរទៅព្រោះគិតថាបងប្រុសប្រាកដជាមើលឃើញ។ មិនដឹងថាសរសេរនៅទីនេះវាចាកប្រធានបទដែលគេកំពុងពិភាក្សាក៏​អត់ទេ…..។​ យ៉ាងណា បងប្រុសឆ្លើយតបផង…..​អរគុណ

    ឆ្លើយតប
  • 230. komsot  |  ខែ​មេសា 22, 2011 ម៉ោង 10:39 ព្រឹក

    សួស្ដី បង សុផល៖ រីករាយណាស់ដែលបានដើរមកដល់ទីនេះ….សោក ស្ដាយណាស់ដែលទើបតែចេះលែង WordPress បើចេះលែងពីមុន មក មិនជាសប្បាយយ៉ាងណាទេ!!!!!!!!!

    កំសត់

    ឆ្លើយតប
    • 231. ចាន់ផល  |  ខែ​មេសា 22, 2011 ម៉ោង 10:48 ព្រឹក

      សួស្ដី! អរគុណ​ដែល​បាន​មក​ដល់​ទី​នេះ! 😉

      ឆ្លើយតប
  • 232. tith chhayly  |  ខែមិថុនា 25, 2011 ម៉ោង 11:40 ល្ងាច

    i want to be write too

    ឆ្លើយតប
  • 233. L  |  ខែសីហា 16, 2011 ម៉ោង 9:21 ល្ងាច

    Great!

    ឆ្លើយតប
  • 234. sopheach1  |  ខែកញ្ញា 2, 2011 ម៉ោង 9:32 ល្ងាច

    ពិតជាចូលចិត្តបំផុត​សំរាប់ការសរសេរ​របស់បងប្រុស។

    ឆ្លើយតប
  • 235. kunthea  |  ខែវិច្ឆិកា 5, 2011 ម៉ោង 9:14 ល្ងាច

    លើកទី២ហើយដែលចូលមើលក្នុងwordpress​នេះទេលើកមុនរវល់ពេកមិនបបានអានច្រើនទេ។ តែថ្ញៃនេះអានជាង៤ម៉ោងហើយ អត់បានលេងfacebook​អីតិចរវល់អាចរឿងបងពេក

    ឆ្លើយតប
    • 236. Chanphal Sok  |  ខែវិច្ឆិកា 7, 2011 ម៉ោង 1:20 ល្ងាច

      អរគុណដែលប្អូនចូលចិត្តទីនេះ! 🙂

      ឆ្លើយតប
      • 237. kunthea  |  ខែវិច្ឆិកា 7, 2011 ម៉ោង 11:54 ល្ងាច

        🙂

  • 238. ចាន់ផល  |  ខែធ្នូ 10, 2011 ម៉ោង 8:44 ព្រឹក

    ខ្ញុំមានគម្រោងសរសេររឿងខ្មោចមួយ ចំណងជើងថា… «សុំហត្ថលេខាខ្មោច» 😆

    ឆ្លើយតប
  • 239. try to smile , lucky will come soon  |  ខែមករា 16, 2012 ម៉ោង 6:20 ល្ងាច

    បន្ទាប់ពីមើលរូបថតខាងលើរូច ខ្ញុំពេញចិត្តនូវការសរសេររបស់លោកណាស់។ខ្ញូំក៏ចូលចិត្តអ្នកនិព្ឋដែល,:D

    ឆ្លើយតប
  • 240. Ratanapisey  |  ខែសីហា 25, 2012 ម៉ោង 8:46 ព្រឹក

    បងប្អូនជីដូនមួយរបស់បង សុទ្ធតែអ្នករស់នៅពាមជីកងមែនទេ? ខ្ញុំដូចជាស្គាល់មុខពីរបីនាក់ដែរ!!

    ឆ្លើយតប
    • 241. ចាន់ផល  |  ខែសីហា 25, 2012 ម៉ោង 11:53 ព្រឹក

      ពួកគេនៅពាមជីកងប៉ុន្មាននាក់ មិនមែនទាំងអស់ទេ!

      ឆ្លើយតប
  • 242. Sak Kana  |  ខែ​មេសា 20, 2013 ម៉ោង 9:46 ព្រឹក

    ខ្ញុំចូលចិត្តអ្វីៗដែលជាស្នាដៃរបស់បងប្រុសណាស់ វាហាក់ដូចជានៅក្នុងភពមួយដែលពោពេញដោយមនោសញ្ចេតនា ភាពរួសរាយរាក់ទាក់ ភាពស្និតស្នាល ក៏ដូចជាភាពកក់ក្តៅ ដែលស្ទើរតែអ្នកខ្លះមិនបានជួបទាល់តែសោះនៅពិភពពិតខាងក្រៅ I Like It.

    ឆ្លើយតប
  • 244. ទេពច្យុតសន្តិការិកា  |  ខែ​មីនា 11, 2014 ម៉ោង 12:07 ល្ងាច

    សួស្តីបងប្រុស!​ ខ្ញុំអត់ដឹងផងថាបងស្រលាញ់អ្នកភូមិវ៉ើតប្រេស ហេ..ហេ.. និយាយលេង ទេ អ្នកភូមិនេះគួរអោយស្រលាញ់មានភាពរួសរាយរាក់ទាក់ មានមនោសញ្ចេតនា ស្និទ្ធ ស្នាល កក់ក្តៅ ប្រហែលមកពីអ្នកទីនេះភាគច្រើនចូលចិត្តសរសេរបង្ហាញពីអារម្មណ៍ និង ក្តីស្រលាញ់ដែលមិនដឹងជាត្រូវប្រាប់អ្នកណាអោយយល់។ ខ្ញុំយល់ថាអ្នកចូលចិត្តផ្នែក និពន្ធនេះភាគច្រើនជាមនុស្សចិត្តទូលាយព្រោះគាត់អាចវិភាគហេតុការដែលឃើញតាម វិធី២គឺវិជ្ជមាន និងអវិជ្ជមាន ហើយធ្វើេការជាអ្នកនិពន្ធគឺព្រោះតែក្តីស្រលាញ់លើវិជ្ជា និង បំណងល្អក្នុងការចែករំលែកបទពិសោធ ចំនេះដឹងតែប៉ុណ្ណោះ សូម្បីតែមានអ្នកខ្លះនិយាយ ថាការនិពន្ធនេះអត់ប្រយោជន៍តែគេប្រហែលជាភ្លេចថាវិជ្ជាអត់ប្រយោជន៍មួយនេះហើយ ដែលកំដរគេពេលអផ្សុក ពេលកើតទុក្ខ ពេលសប្បាយរីករាយ ហើយក៏មនុស្សដែលធ្វើអ្វី ដែលអត់ប្រយោជន៍ហ្នឹងហើយដែលកំដរ និងផ្តល់យោបល់ពេលគេគ្មានអ្នកណា។ ចុះបងៗយល់យ៉ាងណាវិញ?

    ឆ្លើយតប
    • 245. Chanphal Sok  |  ខែ​មីនា 11, 2014 ម៉ោង 1:58 ល្ងាច

      ប្អូននិយាយថាល្អណាស់ ជាមនុស្សគួរឱ្យចូលចិត្ត។ រីករាយដែលបានស្គាល់ណា៎!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: