Posts filed under ‘រឿងខ្លី’

The Buried Treasure

Corrected by T. Yamada

Translated by Yin Luoth

Writen by SOK Chanphal

Read this story in Khmer at យុវអ្នកនិពន្ធខ្មែរ

 

 

The Buried Treasure

Do you believe in dreams?  I dreamed that someone told me to dig for a box of treasure!  Maybe it was not an angel who told me, maybe it was a ghost, meandering about, who had come to tease me.

This morning the sun is smiling at me showing its teeth.  I am thinking about my dream last night: a box of gold buried on a hill under the palm trees.  I have mixed feelings.  I’m not too excited, but if I were to say that I am unconcerned that would be a lie. True.  I have never thought that fortune would come to me easily.  From childhood to adulthood, I’m fed up with my unfortunate life.  Why would someone tell me to dig for treasure during a sound sleep?  Should it be a real box of gold, as the ignorant person I am, I wouldn’t know how to make use of it.  The most I could do is buy food, eat, and sleep, turning myself into a pig.

No matter what I think, I am walking toward the spot in my dream.  I walk with my mind full of doubt. The grass on the way looks like it has been trampled by oxen and cows; the ground looks like military horses have just passed through.  No, it’s not military horses or oxen and cows, it’s villagers.  I suddenly stop with my mouth opens.  Oh! Villagers are gathering under the palm trees making a noisy sound like sparrows arriving back at their nests in the evening.  Looking at the crowd, I see black haired people right under the very palm trees that I’ve seen in my dream.

Oh my goodness, I am a little late.  Under the palm trees on the termite hill there really is a buried treasure.  Who has come to tell this to the villagers in their dreams?

“Hey, diggers have you seen any treasure yet?” A person who is standing beyond the crowd yells out; he won’t get a chance to dig.

“Proust!  Don’t be confused.  It’s not the falling sound of palm fruit.  It is the sound of two men fighting each other, and one of them has fallen down.  Should palm fruit fall on them, it will cause lights to dance in their eyes.

“Hey, stop fighting! Evil has taken you over.  You may not have a chance to share the treasure,” an old lady yells.  Those two stop fighting and come back to join the crowd.

Phang! A child cries.  Everyone turns in the same direction.  A policeman, who is acting like a big shot, is holding a handgun.  He shoots up in the air, looks down and all around, then arrogantly commands: “Get off this termite hill right away! Back out!”  The villagers sound panicked when they see an old lady has fallen down.

Phang! Another sound of a gun shot.  The villagers look at each other. A policeman yells, “Don’t mess up, take this old lady away to her house.  She is dying; no one is helping.  Who is the child’s mother?”  The baby is noisily crying, “Take him away for feeding.  This crowd is too rowdy.  What do you mean, a buried treasure in the rice field?  Go home right away!”

“We are not stupid enough to go! Do you plan to take this treasure yourself?” said a courageous young man.

Phang! The courageous young man turns blue.  The policeman who has used gun power yells again:  “This is the order of the head of the commune.  This is the last order. Go home right away!  Treasure or no treasure, leave it to the commune team.  It is not for all of you to have.  If it is a real treasure, the head of the commune will report to the level of the government office because it is a national treasure.  They will bring money back for commune development.”

All the villagers keep quiet, watching the National Working Group as they continued to dig according to their passion.  The faces of the commune head and his wife showed excitement the same way a gambler looks anticipating a win.  The village head shows up and smiles at the commune head who say, “If the head of the commune does not get involved, the villagers will fight to get a share and it will be difficult to divide the treasure.”

“Hey! Should it be a real treasure, I will give you some. But is it true that it is a real treasure?” The head of the village asks.

“Yes, It is certain.  All the villagers had the same dream. I, my wife and my three children also dreamed it.”

One of the villagers responded.  “I wonder why all the villagers had the same dream?’

Oh! The villagers are still not going home.  They are still wandering around the diggers.  Each villager may think that the policeman doesn’t have enough bullets to kill everyone.  Should the policeman kill, he may kill somebody else before he kills them.  As for me I stand there and observe the people for awhile for my own self-satisfaction.  Suddenly, I see a metal box.  I hear a shout from the head of the commune:  “Bring it up; let me open it myself.”

The villagers squeeze in to see the head of the commune open the box.  I think to myself, let it be, treasure or no treasure; there are so many people.  I don’t think I deserve to share any part of it.  I walk back home indifferently, having left for about three minutes.

Kreang!  It was not a gun shot.  My ears told me, but the sound of a land mine explosion.

July 2007

ខែ​មីនា 31, 2010 at 4:22 ល្ងាច មតិ 5

ស្រលាញ់មនុស្សម្នាក់…

ហេតុអ្វីក៏អ្នកស្រលាញ់គេ? មកពីគេ រូបស្អាត អត្តចរិតល្អ គំនិតឈ្លាសវៃ ឬក៏មកពីអ្វីផ្សេង? ស្រលាញ់មនុស្សម្នាក់… ស្រលាញ់ទង្វើដែលគេប្រព្រឹត្ត ឬក៏ស្រលាញ់ជីវិតគេ? បើថ្ងៃក្រោយអ្នកបានជួបមនុស្សម្នាក់ទៀតដែលល្អជាងគេគ្រប់យ៉ាង តើអ្នកស្ដាយក្រោយដែលធ្លាប់ស្រលាញ់គេ ឬក៏អ្នកគិតថាជារឿងធម្មតា ហើយក៏ឈប់ស្រលាញ់គេ ទៅស្រលាញ់អ្នកដែលល្អជាងគេនោះវិញ?

ប៉ុន្តែខ្ញុំគិតថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបែបនេះទេ…

ស្រលាញ់មនុស្សម្នាក់

ដោយ សុខ ចាន់ផល

ពេលគិតថាត្រូវរស់នៅឯកោ ខ្ញុំពិតជាខ្លាចណាស់។ អារម្មណ៍​នោះ​ប្រៀប​ដូចជា​ស្លឹក​ឈើ​​ដ៏​តូច​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក រួច​អណ្ដែត​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ដ៏​សែន​ល្វឹង​ល្វើយ។ ទោះ​ជា​យ៉ាងណា ស្ថិត​ក្នុង​អារម្មណ៍​ឯកោ​នោះ ខ្ញុំ​ក៏​អាច​រក​ឃើញ​អារម្មណ៍​រំភើប​កក់ក្តៅ​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ ស្គាល់។ ខ្ញុំ​ដឹង​ថា​អារម្មណ៍​នេះ​គឺ​កើត​ឡើង​ដោយសារ ស្រលាញ់​មនុស្ស​ម្នាក់…

«តើលោកស្រឡាញ់វតីទេ?» ខ្ញុំសួរវាសនា ខណៈ​ដែល​ដឹង​ថា ស្នេហា​របស់​គេ​និង​វតី កំពុង​តែ​ប្រេះឆា។

វតីគឺជានារីដ៏ស្មោះសរមួយរូប។ នាងល្អ​ទាំង​រូបកាយ ល្អ​ទាំង​ដួងចិត្ត។ នាង​ក៏​ជា​ស្រី​ដ៏​ឆ្នាស់​ឆ្នើម ឆេវឆាវ តែ​គុណ​វិបត្តិ​របស់​នាង​ក្នុង​ភ្នែក​អ្នក​ដទៃ​នេះ វា​ក៏​សុទ្ធតែ​ជា​លក្ខណៈ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​នាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ស្គាល់​វតី​តាំង​ពី​តូច។ នាង​មិន​មែន​ជា​មនុស្ស​ពូកែ យល់​ចិត្ត​អ្នក​ដទៃ​ទេ។ នាង​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ព្រោះ​ពាក្យ​សម្តី​មិន​បាន​គិត​របស់​ នាង។ វតី​ក៏​ល្ងង់​ណាស់​ដែរ គឺ​នាង​មើល​មិន​ដឹង​ថា ខ្ញុំ​ស្រលាញ់​នាង​សោះ។ បុរស​ដែល​នាង​ស្រលាញ់​ឈ្មោះ​វាសនា ហើយ​រឿង​របស់​ពួក​គេ​ទាំងពីរ​នាក់ នាង​ក៏​យក​មក​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ទាំង​អស់។ ខ្ញុំ​តែង​តែ​ញញឹម តែង​តែ​សើច​នៅ​ចំពោះ​មុខ​នាង តែ​បេះដូង​ខ្ញុំ​ស្ទើរ​តែ​រលេះ​រលួយ​ខ្ទេចខ្ទី​ទៅ​ហើយ។ ខ្ញុំ​ធ្លាប់​ចង់​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​នាង ពី​សុភមង្គល​ស្នេហា​របស់​នាង តែ​ខ្ញុំ​នៅតែ​មិន​ដាច់​អាល័យ។

ពេលនេះ ​វតី​អង្គុយ​សម្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ​នៅ​នឹង​មុខ​ខ្ញុំ។ ខ្ញុំ​មិន​ហ៊ាន​តាំង​ខ្លួន​ជា​តួ​រង​ទៅ​ជូត​ទឹក​ភ្នែក​ឲ្យ​នាង​ទេ។ ខ្ញុំ​បាន​ត្រឹម​តែ​ឈឺ​ចាប់​ព្រោះ​ទុក្ខ​របស់​នាង។ ទឹក​ភ្នែក​របស់​នាង​គ្រប់​តំណក់​ហាក់​ស្រក់​ចូល​កែវ​ភ្នែក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា វា​សែន​ល្វីង​ផ្សា ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ថ្លា​របស់​ខ្ញុំ​ជួយ​លាង​សម្អាត។ ទឹក​ភ្នែក​របស់​នាង​ក៏​ស្រក់​ចូល​បេះដូង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ដង្ហក់​ដង្ហើម​ក្តុក​ក្តួល​ស្ទើរ​ទ្រាំ​មិន​បាន។

វតី ​យំ​បណ្ដើរ​រៀបរាប់​ប្រាប់​ខ្ញុំ​បណ្ដើរ​ថា វាសនា​បណ្ដើរ​ស្រី​ម្នាក់​ទៅ​មើល​កុន រួច​យក​តុក្កតា​ដែល​នាង​បាន​ជូន​គេ​ទៅ​ឲ្យ​ស្រី​ម្នាក់​នោះ។ ដល់​ពេល​នាង​សួរ គេ​មិន​បកស្រាយ​សោះ បែរ​ជា​និយាយ​ថា​បើ​នាង​មាន​ចរិត​សង្ស័យ​ច្រើន​យ៉ាង​នេះ សង្ស័យ​ចុះ គ្មាន​អ្វី​ត្រូវ​បកស្រាយ​ទេ។ វតី​យក​ផ្ទាំង​គំនូរ​ទេសភាព​មាត់​សមុទ្រ​មួយ​ផ្ទាំង ដែល​វាសនា​ជូន​នាង​មក​មើល រួច​បន្លឺ​ថា គេ​បាន​សន្យា​នាំ​នាង​ទៅ​លេង​កោះ​ទន្សាយ​យូរ​មក​ហើយ តែ​គេ​មិន​ដែល​នឹក​ឃើញ​សូម្បី​បន្តិច។ នាង​គិត​ថា ខ្លួន​នាង​ប្រហែល​ជា​គ្មាន​តម្លៃ​គ្រប់​គ្រាន់​នៅ​ក្នុង​បេះដូង​វាសនា​ទេ។

ខ្ញុំ ​មិន​ដឹង​ថា​រឿង​រ៉ាវ​របស់​វាសនា​យ៉ាង​ម៉េច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ទ្រាំ​មិន​បាន​ពេល​ឃើញ​វតី​ឈឺ​ចាប់​យ៉ាង​នេះ ទើប​ខ្ញុំ​ស្កាត់​មក​ជួប​វាសនា​នៅ​កន្លែង​ធ្វើការ​របស់​គេ ដើម្បី​ឲ្យ​គេ​បក​ស្រាយ។ ពេល​ឃើញ​ខ្ញុំ ​និងឮ​សំណួរ​ខ្ញុំ គេ​ភ្ញាក់​ផ្អើល​ណាស់ រួច​សួរ​ខ្ញុំ​ថា «លោកជាអ្នកណា?»

«ខ្ញុំជាមិត្តភក្តិរបស់វតី។» ខ្ញុំតបទៅគេ។

គេសម្លឹងមុខខ្ញុំបន្តិច ទើបនិយាយ «វតីប្រាប់លោកពីខ្ញុំ​យ៉ាង​ម៉េច​ខ្លះ?»

«នាងប្រាប់ខ្ញុំថា លោកក្បត់ចិត្តនាង។ តើពិតមែនទេ?»

«ហ៊ឹះ! វតីគ្មានហេតុផលពេកហើយ! ស្រលាញ់មនុស្សម្នាក់ នាងគួរតែផ្តល់ការទុកចិត្តជឿជាក់… ខ្ញុំមិនដែលសង្ស័យនាង មិនដែលតាមដាននាង តែនាងបែរជាតាមដានខ្ញុំ រួចចោទប្រកាន់ខ្ញុំទាំងទទឹងទិស។»

«ប៉ុន្តែអ្វីគ្រប់យ៉ាងដែលនាងធ្វើ គឺព្រោះតែស្រលាញ់មនុស្សម្នាក់ហើយ!»

«ប្រហែលនាងមានត្រឹមតែក្តីស្រលាញ់ប៉ុណ្ណោះ!»

«អ៊ីចឹងតើលោកចង់ឲ្យនាងមានអ្វីខ្លះទៀត?»

«ចង់ឲ្យនាងទុកចិត្តខ្ញុំ ផ្តល់សេរីភាពឲ្យខ្ញុំ។ ខ្ញុំពិតជាពុំចូលចិត្តបកស្រាយអ្វីនោះទេ។ បើរៀបការរួច រវល់តែបកស្រាយអ្វីគ្រប់យ៉ាងប្រាប់នាងរាល់ថ្ងៃនោះ ខ្ញុំបែបមិនរៀបការឡើយ!»

«ខ្ញុំគិតថា លោកប្រហែលមិនស្រលាញ់វតីទេ!»

«ហេតុអ្វី?»

«ស្រលាញ់មនុស្សម្នាក់ ហេតុអ្វីលោកចង់ឲ្យគេកែប្រែខ្លួនរបស់គេ?»

«…ខ្ញុំ…ខ្ញុំពិតជាស្រលាញ់នាង ប៉ុន្តែ…»

«ប៉ុន្តែលោកចង់ឲ្យនាងប្តូរផ្លាស់ជានារីម្នាក់ទៀត ដែលជឿជាក់លើលោក?»

«…មនុស្សគ្រប់គ្នាត្រូវតែកែប្រែគុណវិបត្តិរបស់ខ្លួន។»

«អ៊ីចឹងគ្រាន់តែស្រលាញ់ម្យ៉ាង មិនគ្រប់គ្រាន់ទេមែនទេ?»

វាសនានៅស្ងៀមបន្តិច ទើបសម្លឹងចំមុខខ្ញុំ ទាំងសួរខ្ញុំថា «លោកឈឺឆ្អាលនឹងវតីបែបនេះ ឬក៏លោកស្រលាញ់នាង?»

ខ្ញុំឆ្លើយសំណួរគេទាំងស្ទាក់ស្ទើរ «ខ្ញុំ…ខ្ញុំស្រលាញ់នាង… ខ្ញុំឃើញនាងខូចចិត្តព្រោះលោក ក្នុងនាមជាមិត្តតាំងពីតូចរបស់នាង ខ្ញុំទ្រាំមើលមិនបានទេ។»

វាសនានៅតែសម្លឹងមកខ្ញុំ ដូចកំពុងរាវរកអាថ៌កំបាំងអ្វីពីចិត្តខ្ញុំ។ ខ្ញុំ​សួរ​គេ​ថា «តើលោកដឹងថា ឥឡូវវតីមានស្ថានភាពយ៉ាងណាទេ?»

គេមិនព្រមមាត់កឡើយ ទើបខ្ញុំប្រាប់គេបន្ត «ខ្ញុំដឹងចិត្តវតីច្បាស់ណាស់។ ក្នុងជីវិតនាង នាងមិនដែលចេះស្រលាញ់បុរសណាទេ។ ពេលនាងស្គាល់លោក វាប្រហែលជាពេលវេលាសំខាន់បំផុតក្នុងជីវិតរបស់នាង។ នាងធ្លាប់ប្រាប់ខ្ញុំថា នាងស្រលាញ់លោកខ្លាំងណាស់ ហើយខ្ញុំដឹងថា ក្តីស្រលាញ់របស់នាងលើរូបលោក ប្រហែលជាគ្មានពីរនៅក្នុងជីវិតនាងទេ។ ខ្ញុំមកជួបលោកថ្ងៃនេះក្នុងបំណងឲ្យលោកដឹងពីស្ថានភាពរបស់វតី ឲ្យលោកដឹងថាតើនាងស្រក់ទឹកភ្នែកព្រោះរូបលោកប៉ុន្មានតំណក់ហើយ។ ក្តីស្រលាញ់របស់វតីចំពោះលោក វាធំធេងពេកហើយ គឺវាធំធេងជាងក្តីស្រលាញ់របស់លោកចំពោះនាង លោកត្រូវដឹង! ក្នុងភ្នែកខ្ញុំវតីគឺជានារីគួរឲ្យស្រលាញ់បំផុត។ សូម្បីអ្វីដែលលោកយល់ថាជាគុណវិបត្តិរបស់នាងនោះ ក៏ខ្ញុំយល់ថាវាគួរឲ្យស្រលាញ់ដែរ។ ខ្ញុំពិតជាចង់មាននារីម្នាក់ប្រច័ណ្ឌខ្ញុំយ៉ាងនេះណាស់។ ហេតុអ្វីលោកមានសំណាងម្ល៉េះ?»

នៅពេលខ្ញុំទម្លាក់សំឡេងឈប់និយាយ វាសនាហាក់​ដូច​ជា​នឹក​ឃើញ​អ្វី​ដែល​គេ​ត្រូវ​ធ្វើ រួច​ក៏​រត់​វឹង​ចេញ​ពី​ខ្ញុំ។ ខ្ញុំ​ស្រែក​ប្រាប់​គេ​ថា «តើលោកភ្លេចពាក្យសន្យា ដែលថានាំនាងទៅលេងកោះទន្សាយហើយមែនទេ?»

គេទច់ជំហានស្តាប់ខ្ញុំចប់ ទើបរត់ទៅបន្តទៀត។ ដួងចិត្ត​ខ្ញុំ​ក្នុង​ពេល​នោះ​គ្រាន់​តែ​រង់​ចាំ​មើល​ពួក​គេ​ត្រូវ​គ្នា​វិញ ​ប៉ុណ្ណោះ។ ថា​ខ្ញុំ​ល្ងង់​ណាស់​មែន​ទេ? ប្រហែល ​ជា​ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ល្ងង់​បែប​នេះ​ហើយ។ កន្លង​មក​វតី​តែង​យក​ក្តី​ស្រលាញ់​របស់​នាង​ទៅ​ឲ្យ​វាសនា​រាល់​ថ្ងៃ រីឯ​ខ្ញុំ​បាន​ដើរ​ពី​ក្រោយ​មើល​នាង ហើយ​បើ​ពេល​ណា​ក្តី​ស្រលាញ់​នាង​ជ្រុះ​មក​លើ​ដី ខ្ញុំ​ក៏​រើស​ទុក​ដើម្បី​ឲ្យ​នាង​យក​ទៅ​ឲ្យ​មនុស្ស​ដែល​នាង​ស្រលាញ់​ម្តង​ ទៀត។ ខ្ញុំ​មិន​ដែល​ហ៊ាន​រើស​ក្តី​ស្រលាញ់​នោះ​មក​រក្សា​ទុក​ខ្លួន​ឯង​សោះ ព្រោះ​ខ្ញុំ​ខ្លាច​វតី​មិន​សប្បាយ​ចិត្ត ខ្លាច​នាង​ចាត់​ទុក​ខ្ញុំ​ជា​ចោរ។ ទាំង​នេះ​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​ពេក ស្រលាញ់​ខ្លាំង​រហូត​មិន​ហ៊ាន​ប្រាថ្នា​ក្តី​ស្រលាញ់​តប​មក​វិញ។

ស្អែក ​ឡើង​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​របស់​វតី ដឹង​ថា​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​លេង​កោះ​ទន្សាយ​ជាមួយ​វាសនា។ សំឡេង​របស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​រំភើប ធ្វើ​ឲ្យ​បេះដូង​ខ្ញុំ​ក្តុកក្តួល តែ​ក៏​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ស្រក់… សំណើច ​របស់​នាង​បង្ហាញ​ថា នាង​កំពុង​តែ​មាន​សុភមង្គល កំពុង​តែ​នៅ​ក្បែរ​មនុស្ស​ដែល​នាង​ស្រលាញ់ កំពុង​រក​ឃើញ​ជីវិត​ដ៏​មាន​ន័យ តែ​ក៏​កំពុង​ធ្វើ​ឲ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់… ខ្ញុំ ​ស្រក់​ទឹក​ភ្នែក​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ខូច​ចិត្ត ខ្ញុំ​ខឹង​នឹង​នាង ខ្ញុំ​ច្រណែន​នឹង​មនុស្ស​ដែល​នាង​ស្រលាញ់ ឬ​ក៏​ស្រណោះ​ស្រណោក​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ព្រោះ​ខ្ញុំស្រលាញ់នាង៕

កញ្ញា ២០០៧

ខែ​កុម្ភៈ 22, 2010 at 5:44 ល្ងាច មតិ 27

កាបូប​លុយ

គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ មែន​ទេ? ទោះ​មើល​ឃើញ​ថា​មាន​ចរិត​ចាស់​ទុំ​យ៉ាងណា ក៏​មាន​ពេល​ធ្វើ​រឿង​ល្ងង់​ដូចជា​កូន​ក្មេង… មើល​ទៅ​ជា​មនុស្ស​រឹង​ប៉ឹង ពោរ​ពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម ក៏​ប្រហែល​ជា​ឧស្សាហ៍​ពួន​ស្រក់​ទឹក​ភ្នែក… តាំង​ចិត្ត​ថា​ត្រូវ​ឧស្សាហ៍​ព្យាយាម​គ្រប់​ពេល ក៏​គង់​ចេះ​លួច​ខ្ជិល​ម្ដង​ម្កាល… ប្រហែល​នេះ​ហើយ​ជា​ជីវិត ជា​ពេល​វេលា​ដែល​តែង​តែ​ដើរ​ទៅ​មុខ ជា​វាល​វដ្ដសង្សារ​នៃ​អារម្មណ៍​ប្រែ​ប្រួល…

ទោះ​ជា​យ៉ាងណា យើង​មិន​អាច​ភ្លេច​ពាក្យ​ថា «គុណ​ធម៌» បាន ​ទេ។ រស់​នៅ​ត្រូវ​រៀន​ឱ្យ​ខ្លួន​ឯង​មាន​គុណ​ធម៌។ រស់នៅ​រាល់​ថ្ងៃ​មិន​មែន​ដើម្បី​តែ​ខ្លួន​ឯង​ទេ គឺ​ដើម្បី​ញាតិ​មិត្ត ក្រុម​គ្រួសារ មាតុភូមិ​ជា​ទី​ស្រលាញ់ និង​ពិភព​លោក​របស់​យើង។

«គ្មាន​អ្វី​រីករាយ​ជាង​បាន​ធ្វើ​អំពើ​ល្អ​ទេ ហើយ​គ្មាន​អ្វី​ត្រេកអរ​ជាង​ការ​ភ្ញាក់​រឭក​ឡើយ» នេះ​គឺ​ជា​អារម្មណ៍​ដែល​បណ្ដាល​ឱ្យ​ខ្ញុំ​សរសេរ​បាន​រឿង​ខ្លី​មួយ​នេះ!

កាបូបលុយ


មិត្តភក្តិទូរស័ព្ទមកតឿនខ្ញុំឱ្យស្រូតទៅជួបជុំជប់លៀង ​ជាមួយ​ពួកគេ។ ពេល​​បើក​ឡាន​​ចេញ​ពី​កន្លែង​ធ្វើការ ខ្ញុំឃើញ​ជន​រង​គ្រោះ​ម្នាក់​ឈាម​ស្រោច​ជោក​ខ្លួន ដេក​ស្តូក​ស្តឹង​នៅ​នឹង​មាត់​ផ្លូវ​ចូល​មន្ទីរ​ពេទ្យ។ ឃើញ​ខ្ញុំ​​បើក​កញ្ចក់​ឡាន មីង​ម្នាក់​ស្រែក​ប្រាប់​ខ្ញុំ “លោកគ្រូ​ពេទ្យ ជួយ​មើល​គាត់​ផង! គាត់​ត្រូវ​ឡាន​បុក​ធ្ងន់​ណាស់ តែ​ម្ចាស់​​ឡាន​​រត់​បាត់​ស្រមោល​ហើយ។”

ខ្ញុំ​សម្លឹង​មើល​ជន​រងគ្រោះ​នោះ​ម្តង​ទៀត មុន​នឹង​បិទ​កញ្ចក់​បើក​ឡាន​ចេញ​ទៅ។ គេ​ថា​មាន​តែ​អ្នកក្រ​នោះ​ទេ ដែល​ដឹង​សុខ​ទុក្ខ​អ្នក​ក្រ​ដូច​គ្នា។ តួយ៉ាង​ដូច​ស្ថានភាព​នេះ មនុស្ស​បី​បួន​នាក់​ដែល​ខ្វល់​នឹង​ជន​សន្លប់​នោះ​សុទ្ធ​សឹង​តែ​ជា​អ្នក​ក្រ ដែល​រស់​នៅ​ម្តុំ​មន្ទីរ​ពេទ្យ។ តាម​មើល​ទៅ​អ្នក​រងគ្រោះ​នោះ​ប្រហែល​ជា​តា​ចាស់​សុំ​ទាន ដើរ​ធ្វើ​ពុត​ជា​ខ្វាក់​ភ្នែក បាប​កម្ម​ក៏​ត្រូវ​គេ​បុក​ឱ្យ​រាង​ចាល។

ខ្ញុំ​ចត​ឡាន​ស្រួល​បួល រួច​ដើរ​ចូល​ទៅ​ក្នុង​សួន​រាត្រី។ ឆាក​ជីវិត​ដ៏​សែន​ខ្លី តើ​មនុស្ស​ត្រូវ​ស្វែង​រក​ន័យ​អ្វី​ឱ្យ​ខ្លួន​ឯង? ការងារ​ជា​វេជ្ជ​បណ្ឌិត អត្ថន័យ​វដ្ត​សង្សារ​នៅ​ជិត​ខ្ញុំ​បង្កើយ។ នៅ​ក្នុង​មន្ទីរ​ពេទ្យ​តែ​មួយ ទារក​ដែល​ទើប​នឹង​កើត​ដំណាល​គ្នា​នឹង​ចាស់​ជរា​ដែល​ស្លាប់​ទៅ​វិញ។ មាន​តែ​ការ​សោយ​សុខ​ទេ ទើប​ជា​ការងារ​ពិត​ប្រាកដ​របស់​មនុស្ស។ ក្រេប​ស្រា​ដ៏​ឈ្ងុយ អង្គុយ​កៀក​កើយ​នារី​ដ៏​ស្រស់​សោភា តើ​អ្នក​ណា​ថា​ទេវតា​នៅ​លើ​មេឃ សប្បាយ​ជាង​មនុស្ស?

“លោកពូ! ជ្រុះកាបូបលុយហើយ!”

ខ្ញុំងាកទៅឃើញក្មេងស្រីលក់ផ្កាម្លិះម្នាក់ រត់យកកាបូបលុយមកហុចឱ្យខ្ញុំ។ ខ្ញុំ​សម្លឹង​មុខ​វា រួច​យក​កាបូប​លុយ​របស់​ខ្ញុំ​មក​មើល។ ក្មេងស្រី​នោះ​ក៏​ស្រាប់​តែ​ដើរ​រុយ​ទៅ​វិញ ធ្វើ​ឱ្យ​ខ្ញុំ​ទៅ​ជា​ឆ្ងល់​នឹង​អាកប្ប​កិរិយា​នេះ។

“ឈប់សិន!”

ក្មេងស្រីងាកមក ព្រមទាំងសួរខ្ញុំ “ពូចង់ទិញផ្កាអ្ហេះ?”

ខ្ញុំងក់ក្បាល ទើបវាដើរមកវិញ។ ខ្ញុំនៅតែសម្លឹងមើលវាគ្មានប្រិច មិនខ្វល់​នឹង​ស្តាប់​តម្លៃ​ផ្កា​ម្លិះទេ ព្រោះខ្ញុំចង់ស្តាប់អារម្មណ៍របស់វាប៉ុណ្ណោះ។ ខ្ញុំសួរវាថា “ហេតុអ្វី​ឯង​មិន​យក​កាបូប​លុយ​ខ្ញុំ​រត់​ទៅ​ផ្ទះ​ទៅ?”

វាហាក់ឆ្ងល់នឹងសំណួរខ្ញុំ “ព្រោះវាជារបស់ពូ!”

“ឯងដឹងថានៅក្នុងកាបូបលុយនេះមានប្រាក់ប៉ុន្មានទេ?”

វាគ្រវីក្បាល។

“ប្រាក់ក្នុងកាបូបនេះអាចឱ្យឯងឈប់ដើរលក់ផ្កាបានប្រហែលមួយឆ្នាំ។”

វាសម្លឹងមុខខ្ញុំភ្លឹះៗ ទើបខ្ញុំថាឱ្យវា “តើឯងកំពុងស្តាយមែនទេ?”

“អត់ទេ! ខ្ញុំចូលចិត្តដើរលក់ផ្កា អត់ចង់ឈប់លក់ផ្កាផង!”

ខ្ញុំហាក់ដូចជាចង់សើចបន្តិចយំបន្តិច ហួសចិត្តនឹងក្មេងស្រីដ៏ល្ងង់ខ្លៅ​នេះ។ រួច​ខ្ញុំ​ហូត​លុយ​ពី​កាបូប ប្រាំម៉ឺនរៀលហុចឱ្យទៅវា។

“ផ្កាខ្ញុំមួយភួងតែមួយពាន់រៀលទេ!”

“យកទៅ ពូឱ្យឯង!” ខ្ញុំប្រាប់វា។

“តែ… ពុកម៉ែខ្ញុំមិនឱ្យយកប្រាក់អ្នកណាទទេៗឡើយ។”

“ជាប្រាក់សងគុណឯង ដែលរើសកាបូបលុយឱ្យពូ។”

ក្មេងស្រីបែរជាគ្រវីក្បាល “គ្រាន់តែរើសកាបូបលុយជូនពូប៉ុណ្ណឹង មិន​លំបាក​អី​ផង ហេតុអី​ត្រូវបាន​លុយសងគុណ? ពុកម៉ែខ្ញុំប្រាប់ថា ធ្វើមនុស្សត្រូវចេះ​ជួយគ្នា​ទៅវិញ​ទៅមក ទើបរស់នៅបានសប្បាយចិត្តទាំង​អស់គ្នា។”

ខ្ញុំសើចរលាក់តិចៗដាក់វា “តើអ្នកណាគឺជាពុកម៉ែរបស់ឯង? ពួកគាត់គឺជាលោកសង្ឃ និងដូនជីអ្ហ៊ៃ?

“ពុកខ្ញុំជាកម្មករសំណង់ ម៉ែខ្ញុំលក់បន្លែនៅផ្សារ។”

ខ្ញុំនៅស្ងៀមទ្រឹង ព្រោះខួរក្បាលដូចជាច្របូកច្របល់នឹងពាក្យ​មួយម៉ាត់ៗ​របស់​ក្មេង​ស្រី​នេះ។ ឃើញ​សភាពខ្ញុំ វាក៏ប្រាប់ខ្ញុំទៀត “ពុកម៉ែខ្ញុំតែងតែប្រាប់ខ្ញុំថា ជួយគ្នា​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស។ ខ្ញុំសប្បាយចិត្ត​ណាស់​ដែល​អាច​ជួយ​រើស​កាបូប​លុយ​ជូន​ពូ ព្រោះ​បើ​ពូ​បាត់​កាបូប​លុយ ពូ​នឹង​ស្តាយ​មិន​សប្បាយ​ចិត្ត។ ពុកម៉ែ​ខ្ញុំឱ្យចេះ​យក​ចិត្តគេ​ប្រៀប​នឹង​ចិត្ត​ខ្លួនឯង ហើយ​ត្រូវ​ជួយ​អ្នកដទៃ​ឱ្យ​ដូច​ជួយ​ខ្លួន​ឯង។”

ពិតជាល្ងង់ បង្រៀនកូនឱ្យល្ងង់មែន! ខ្ញុំបញ្ចើចឱ្យវាថា “ពុកម៉ែ​ឯង​តែងតែ​ប្រដៅ​ទៀត​ថា ធ្វើ​ល្អ​​បាន​ល្អ​មែន​ទេ?”

“ចាស! ពុកម៉ែខ្ញុំថា មនុស្សតែងតែដណ្តើមគ្នាធ្វើអំពើអាក្រក់ មិនសូវមានអ្នកដណ្តើមគ្នាធ្វើអំពើល្អឡើយ។ តាមពិតធ្វើអំពើល្អគ្មានអីលំបាកទេ។”

ក្មេងស្រីនេះនិយាយគ្រប់ម៉ាត់សុទ្ធតែពាក្យម៉ែឪវា ខ្ញុំក៏សួរម៉ែឪវាតាមរយៈវាថា “ចុះកន្លងមកគ្រួសារឯងធ្វើអំពើល្អ បានផលល្អអីខ្លះហើយ?”

“មិនឃើញបានអីផង!”

ខ្ញុំសើចខឹកៗ “ក្រែងថាធ្វើល្អបានល្អអ្ហេះ?”

“ពុកម៉ែខ្ញុំថា បើធ្វើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ!”

ខ្ញុំនៅទ្រឹងជាលើកទីពីរ គិតថាគ្រួសារពិតជាសាលារៀនទីមួយ​របស់មនុស្ស​មែន។ កម្មករ​សំណង់​ និងអ្នកលក់បន្លែ មានន័យថាជាមនុស្សបរាជ័យ​បាត់ទៅ​ហើយ ឬក៏​ពួក​គេ​ចង់​ឱ្យ​កូន​ដើរតាមគន្លងរបស់ខ្លួន? ឃើញខ្ញុំនៅស្ងៀម ក្មេងស្រី​នោះ​ប្រុង​ដើរ​ចេញ តែ​ខ្ញុំ​ឃាត់​វា​សួរ​ទៀត “តើថ្ងៃក្រោយឯងចង់ធ្វើការអី ឬ​ក៏​ចង់​ដើរ​លក់​ផ្កា​រហូត?”

វាគិតបន្តិចទើបឆ្លើយ “ពុកម៉ែខ្ញុំប្រាប់ថា ការងារអីក៏ល្អដែរ ឱ្យតែមនុស្សចេះឱ្យតម្លៃ។ ពុកជាកម្មករសំណង់សង់ផ្ទះឱ្យមនុស្សនៅ ម៉ែគឺជាអ្នកលក់បន្លែឱ្យគេយកទៅធ្វើម្ហូប ឯខ្ញុំក្រៅពីទៅរៀនក៏ដើរលក់ផ្កា គ្រាន់បានប្រាក់ចំណេញបន្ថែមជួយពួកគាត់។”

មនុស្សល្អតែងត្រូវមនុស្សអាក្រក់ធ្វើបាប។ មនុស្សដូចជាពុកម៉ែក្មេងនេះប្រាកដ​ជា​ត្រូវគេ​​ធ្វើ​បាប រហូតក្លាយជាមនុស្សកំសាកអស់ទៅហើយ។ ខ្ញុំសួរវាទៀតថា “តើពួកឯងមិនដែលចង់បានទ្រព្យសម្បត្តិទេ មែនទេ?”

“ពុកម៉ែខ្ញុំធ្លាប់ប្រាប់ខ្ញុំថា ទ្រព្យសម្បត្តិចាំបាច់ជាងគេគឺគុណធម៌។ រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌។”

គុណធម៌ពេកទើបមួយជាតិនៅតែក្ររហាម។ ក្មេងស្រីក៏ដើរចេញពីខ្ញុំ ទៅ​លក់​ផ្កា​របស់​វា​បន្ត។ វា​ប្រាកដជាគិតរហូត ក្រែងអាចធ្វើអំពើល្អលើអ្នកណាម្នាក់ ដើម្បី​ប្រាប់​ឱ្យ​ម៉ែឪ​វា​សប្បាយ​ចិត្ត។ ពិតចំជាមនុស្ស​ម្នាក់ក្នុងមួយលាននាក់មែន! ហ៊ឹះ!… ហាស! ហាស! កម្មករមានគុណធម៌អ៊ីចឹងតើ បាននៅតែកម្មករ!… ខ្ញុំសប្បាយចិត្តណាស់ ដែលអាចជួយរើសកាបូបលុយជូនពូ… មនុស្សតែងដណ្តើមគ្នាធ្វើអំពើអាក្រក់… ធ្វើអំពើល្អចង់បានផល មិនមែនមានន័យថាធ្វើល្អទេ… រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌… ហាស! ហាស!… ការងារអីក៏មានតម្លៃដែរ សូម្បីតែអ្នកលក់បន្លែ… ទម្រាំខ្ញុំជាវេជ្ជបណ្ឌិត… ហាស!…

ខ្ញុំនឹកឃើញសើចៗ។ មិននឹកស្មានថា ព្រោះតែពាក្យរបស់ក្មេងស្រីលក់ផ្កាម្នាក់ ធ្វើ​ឱ្យ​ខ្ញុំ​ដើរលែងចង់​ទៅមុខ រហូតដល់ឈប់ធ្មឹង សម្លឹងទៅរកទីកន្លែង​ដែលខ្ញុំ​ធ្លាប់​តែ​រក​ន័យ​ឱ្យ​ជីវិត។ មិត្តភក្តិខ្ញុំប្រាកដជាកំពុង​អន្ទះសា​ចាំ​ផ្លូវខ្ញុំ។ សំណើច​ក្អាក​ក្អាយ​ក៏​នឹង​ត្រៀម​សើច​ឱ្យ​អស់​រឿង​សៅហ្មង​ក្នុង​ចិត្ត។ ប៉ុន្តែ… ខ្ញុំ ​ស្រាប់​តែ​រត់​ត្រឡប់​ក្រោយ​វិញ។ ខ្ញុំ​បើក​ឡាន​យ៉ាង​លឿន​សំដៅ​ទៅ​មន្ទីរ​ពេទ្យ។ ជន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​នៅ​តែ​ដេក​ស្រោច​ឈាម គ្មាន​អ្នកណា​រវី​រវល់​ដដែល។ គ្រូពេទ្យ​​ពិតជា​ដណ្តើម​គ្នា​ធ្វើ​អាក្រក់​មែន! តើ​អ្នក​ណា​ល្ងង់​ដូច​ក្មេង​ស្រី ដែល​រើស​កាបូប​លុយ​ឱ្យ​ខ្ញុំ​ទទេៗ​នោះ?

ខ្ញុំប្រាប់ឱ្យគ្រូពេទ្យប្រញាប់រៀបចំការវះកាត់ឱ្យជនរងគ្រោះជាបន្ទាន់។ ពួកគេ​ប្រាកដ​ជា​ឆ្ងល់​ថា តើ​នឹងទៅយកប្រាក់ព្យាបាលពីអ្នកណា? រួចក៏ធ្វើតាមខ្ញុំ ​ទាំង​ចុង​ដៃ​ចុង​ជើង។ ខ្ញុំចាប់ផ្តើមវះកាត់ជើងរបស់ជន​រងគ្រោះ ដើម្បីឱ្យថ្ងៃ​ក្រោយ​គេ​អាច​ដើរ​បាន​ដូច​ជា​ខ្ញុំ​ដែរ។ អារម្មណ៍​ធ្វើការ​ម្តង​នេះ​គឺ​ស្ងប់​ស្រស់​ថ្លា ប្រហែល​ជា​បាន​មក​ពី​ក្តី​ប្រាថ្នា​ជួយ​គេ​ទេ​ដឹង? ខ្ញុំ​នៅតែ​នឹក​ឃើញ​ពាក្យ​សម្តី​របស់​ក្មេង​ស្រី​លក់​ផ្កា ហើយ​ក៏​ជ្រួត​ជ្រាប​ម្តង​បន្តិចៗ។

ទីបំផុតការវះកាត់ទទួលជោគជ័យល្អណាស់។ វាគឺជាលើកទីមួយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​​នឹង​ការងារ​ដល់​ថ្នាក់​នេះ។ មនសិការវិជ្ជាជីវៈខ្ញុំចាំច្បាស់​ណាស់ ប៉ុន្តែ​ទើប​តែ​យល់​នៅ​ពេល​នេះ​ឯង។ ខ្ញុំ​ស្រមៃ​ឃើញ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ ដែល​ត្រេកអរ​ព្រោះ​ប្តី ឪពុក ឬ​បង​ប្រុស​របស់​ពួក​គេ​អាច​រស់​ជួប​ជុំ​ពួក​គេ​បន្ត​ទៀត។ ឱ! នេះហើយគឺជារឿងសប្បាយពិតប្រាកដរបស់ខ្ញុំ!

ខ្ញុំបើកឡានទៅផ្ទះសម្រាក ក៏ស្រាប់តែក្រឡេកឃើញក្មេងស្រីលក់ផ្កា​កំពុង​ដើរ​ជាមួយ​ស្ត្រីចំណាស់​ម្នាក់ ទំនងជាម្តាយរបស់វា។ ខ្ញុំឈប់ឡាន ដើរចេញ​ទៅ​រក​វា “អេ! ឯងដើរទៅណាហ្នឹង?”

ក្មេងស្រីនិងម្តាយវាសម្លឹងមុខគ្នាស្ទើរតែស្រក់ទឹកភ្នែក ទើបប្រាប់ខ្ញុំថា “ពុកខ្ញុំបាត់តាំងពីល្ងាច មិនឃើញគាត់ត្រឡប់ទៅផ្ទះសោះ! ពួកខ្ញុំបារម្ភថាគាត់ខ្យល់គរ ឬគ្រោះថ្នាក់នៅតាមផ្លូវ…”

ខ្ញុំភ្ញាក់ព្រើត រួចក៏ជូនពួកគេទៅមើលអ្នកជំងឺដែលខ្ញុំបានជួយសង្គ្រោះនោះ។ ទាំងពីរ​នាក់​ម្តាយ​កូន​រត់ទៅឱបអ្នកជំងឺ ដែលទើបតែដឹងខ្លួន ទាំងទឹកភ្នែក​ហូរ​សស្រាក់។ ខ្ញុំខ្លោចចិត្តអាណិតពួកគេ រួចហូរទឹកភ្នែក រកទប់មិនឈ្នះ។ ទាំង​បី​នាក់​បែរ​មុខ​មក​ខ្ញុំ ហើយ​សំពះ​អរគុណ​ខ្ញុំ ទុក​ខ្ញុំ​ដូច​ជា​ព្រះ។

ខ្ញុំប្រាប់ពួកគេវិញថា “គឺខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងបី!”

គ្មានអ្វីរីករាយជាងបានធ្វើអំពើល្អទេ ហើយគ្មានអ្វី​ត្រេកអរជាងការភ្ញាក់រឭក​ឡើយ។ ធ្វើ​ល្អ​ពិត​ជា​បាន​ល្អ​មែន! បើ​ក្មេងស្រី​នោះ​មិន​យក​កាបូប​លុយ​មក​ឱ្យ​ខ្ញុំ​វិញ នាង​ប្រហែល​ជា​ត្រូវ​ឃ្លាត​ពី​ឪពុក​នាង​ជា​រៀង​រហូត…។

តែងនៅថ្ងៃទី៥ មិថុនា ២០០៨

សុខ ចាន់ផល

ខែ​កុម្ភៈ 15, 2010 at 5:09 ល្ងាច មតិ 11

យុត្តិធម៌

យុត្តិធម៌

និពន្ធដោយ សុខ ចាន់ផល


អ្នកដឹងទេ ជួនកាលមនុស្សបែរជាខ្លាចយុត្តិធម៌ដែលគេផ្ដល់ឲ្យ​ខ្លួន? យុត្តិធម៌​ត្រឡប់​ជា​ធ្វើឲ្យ​ខ្ញុំអាម៉ាស់​​មុខ និង​​យល់​ថា​ខ្លួន​ឯង​ខ្វះ​ឋានៈ​ក្នុង​នាម​ជា​មនុស្ស​ទៅវិញ។

កាលពីមុនខ្ញុំជាកូនស្រីម្នាក់រស់តាមលំអានចាស់ទុំ ខំរៀន​រៀប​កិរិយា សម្ដី​សំដៅ​ឲ្យល្អ​ឥត​ខ្ចោះ។ បន្ទាប់មក​ខ្ញុំក្លាយ​ជា​ភរិយាម្នាក់…

ខ្ញុំប្រហែលចាប់ផ្ដើមស្រលាញ់ស្វាមីខ្ញុំកាលថ្ងៃរៀបការនោះ​ហើយ។ ពួក​យើង​គឺជា​គូស្វាមី​ភរិយា​ដ៏​ក្មេងខ្ចី ទុកដាក់​ដោយ​អ្នក​មាន​គុណ។ ខ្ញុំ​លួច​សម្លឹង​ស្នាម​ញញឹម​របស់​ប្ដី​ខ្ញុំ​ដោយ​ចិត្ត​រំភើប ព្រោះ​ខ្លួន​អាច​ក្លាយ​ជា​មនុស្ស​ស្និទ្ធ​ស្នាល​ជាង​គេ​របស់​គាត់។ ម្តាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ប្ដី​ខ្ញុំ​ជា​សុភាព​បុរស មិន​ធ្លាប់​មាន​សង្សារ មិន​ចេះ​ដើរ​លេង​ល្បែង​ស្រី​ស្រា ក៏​គឺ​ជា​បុរស​ក្នុង​ក្ដី​ស្រម៉ៃ​របស់​នារី​ផង​ទាំង​ពួង។

ក្រោយពីរៀបការ ប្ដីប្រពន្ធយើងរស់នៅក្នុងផ្ទះ​ដ៏​ប្រណីត​។ ខ្ញុំក្លាយ​​​​ជា​​មេផ្ទះម្នាក់ និង​បាន​រក​ឃើញ​នូវ​អារម្មណ៍​​ដ៏មាន​សុភមង្គល​ថ្មី​មួយ។ កាលណោះ​ពេលវេលា​កន្លង​ទៅ​ជាមួយ​ដួងចិត្ត​រំភើប​ជាប់​ជានិច្ច។ ការ​ទង្ទឹង​ចាំផ្លូវ​ប្ដី​ត្រឡប់​មក​ពី​ធ្វើការ​​នៅតែ​ជា​អារម្មណ៍​​ដែល​​ខ្ញុំ​អាល័យ។ ទោះ​យ៉ាងណា​តើ​មាន​រឿង​ល្ខោន​ណា​ដែល​មិន​ចេះ​ចប់​នោះ? មិន​យូរ​ប៉ុន្មាន​ជីវិតខ្ញុំ​ក៏​ដើរ​ដល់​ផ្លូវ​បត់​មួយ​ទៀត។

រៀបការបានប្រាំឆ្នាំហើយ ខ្ញុំនៅតែមិនទាន់មានកូនម្នាក់។ ម្ដាយខ្ញុំ​ប្រាប់​ខ្ញុំ​ជារឿយៗ​ថា ឲ្យខ្ញុំ​ប្រញាប់​មាន​កូន ព្រោះ​មាន​តែ​កូន​ប៉ុណ្ណោះ​ទើប​អាច​ចង​ជើង​ប្ដី​បាន។ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ប្ដី​ខ្ញុំ​មិន​ដូច​គេ​ទេ។ រួច​ខ្ញុំ​សើច។ បន្ទាប់​មក​ខ្ញុំ​យក​សម្ដី​គាត់​មក​គិត​ម្ដង​ទៀត។ មនុស្ស​ពីរ​នាក់​គេង​លើ​គ្រែ​ជាមួយ​គ្នា​រាល់​ថ្ងៃ ហេតុអ្វី​ត្រូវ​រក​មធ្យោបាយ​ចង​ជើង​គ្នា​ទៀត?

សម្ដីម្ដាយខ្ញុំផ្ដេសផ្ដាសមែន ប៉ុន្តែ​ពេល​មួយ​នោះ​មក​ដល់​ខ្ញុំ​ក្លាយ​ជា​មាន​អារម្មណ៍​ផ្ដេសផ្ដាស​ជាង​សម្ដី​នោះ​ទៅ​​ទៀត។ ថ្ងៃ​មួយ​ប្ដី​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​យឺត។ គាត់​សម្លឹង​មុខ​ខ្ញុំ​យ៉ាង​មុត រួច​ក៏​បែរ​ខ្នង​និយាយ​ថា «បង​ចង់​លែង​លះ​ជាមួយ​អូន…»

ខ្ញុំមិនធ្លាប់ឮប្ដីខ្ញុំចេះនិយាយលេងទេ តែខ្ញុំបែរជាគិតថា គាត់និយាយលេងជាមួយខ្ញុំ។ និយាយ​ពាក្យ​ឆ្កួត​​នោះ​រួច គាត់​ដើរ​ចេញ​ពី​ផ្ទះ ហើយ​បើក​ឡាន​ចេញ​ទៅ​ក្រៅ​បាត់។ ពេញ​​មួយ​​យប់​​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង ទាំង​ដេក​គិត​រហូត ថា​ខ្លួន​ឯង​កំពុង​តែ​យល់​សប្តិ។ យ៉ាង​​ណា​​ទោះ​ជា​​ពេល​ថ្ងៃ​រះ​ហើយ ក៏​ខ្ញុំ​នៅតែ​យល់​សប្តិ​មិន​ភ្ញាក់។ ថ្ងៃ​​នោះ​​ព្រះអាទិត្យ​​រះ​​បាន​​មួយ​​ភ្លែត មេឃ​ក៏​ស្រាប់​តែ​ធ្លាក់​ភ្លៀង។ ភ្លៀង​​រលឹម​​ដល់​​ពេល​​បាយ​​ថ្ងៃ​ត្រង់​​ទើប​ឈប់។ ខ្ញុំ​​មើល​​ទៅ​​ព្រះអាទិត្យដ៏ភ្លឺថ្លា រង់ចាំប្ដីខ្ញុំមកពិសាបាយថ្ងៃត្រង់។ ប៉ុន្តែ​​មិន​​ឃើញ​គាត់​មក​សោះ។

មួយថ្ងៃត្រូវបានកន្លងផុតទៅទៀត តែខ្ញុំនៅតែមានអារម្មណ៍ដូចសុបិន។ ខ្ញុំ​​នៅ​តែ​​រៀប​ចំ​​ម្ហូប​​បាយ​រង់​ចាំ​ប្ដី​ខ្ញុំ​ដដែល ហើយ​ពេល​បាយ​ថ្ងៃ​ត្រង់​ក៏​ឃើញ​គាត់​មក​ដល់​មែន។ ខ្ញុំ​រត់​​ទៅ​​ទទួល​​គាត់​​តាម​ទម្លាប់ រួច​ដើរ​តាម​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ។​ គាត់​អត់​មាន​និយាយ​អ្វី​រក​ខ្ញុំ​ទេ តែ​ក៏​​ស្រាប់​តែ​​ហុច​សឺមី​មួយ​ឲ្យ​មក​ខ្ញុំ។ ខ្ញុំ​ដក​ក្រដាស​ពី​ក្នុង​សឺមី​នោះ​​មក​មើល រួច​​រអិល​​ខ្លួន​​ដួល​​ទៅ​លើ​ឥដ្ឋ របូត​ក្រដាស​ពី​ដៃ…

«សូមអូនជួយចុះហេត្ថលេខាលើក្រដាសនេះទៅ!‍»

ផែនទ្រូងខ្ញុំញ័ររញ្ជួយ ខ្លួនអង្គុយធ្មឹងដូចមនុស្សខូចសតិ។ ប្ដី​ខ្ញុំ​និយាយ​មក​ខ្ញុំ​​តិចៗ​​ថា «សូមទោស! បើ​អូន​មាន​សំណូម​ពរ​អ្វី ប្រាប់​បង​មក៍! អ្វី​ក៏​ដោយ បើ​បង​មាន​​លទ្ធភាព បង​​នឹង​​ធ្វើ​​ឲ្យ​អូន!»

«តើជាសុបិនមែនទេ?» ខ្ញុំនិយាយទាំងមិនហ៊ានមើលមុខគាត់។

«ជាពេលដែលយើងភ្ញាក់ពីសុបិនទៅវិញទេ! យើង​​សុបិន​​ធ្វើ​ជា​ប្ដី​ប្រពន្ធ​​អស់​ប្រាំ​ឆ្នាំ​​ហើយ…​ ពេល​​នេះ​យើង​ភ្ញាក់​ហើយ! យើង​បាន​ចំណាយ​ពេល​ប្រាំ​ឆ្នាំ​ដោយ​គ្មាន​ន័យ…»

ហេតុអ្វីចំណាយពេលប្រាំឆ្នាំដោយគ្មានន័យ? ខ្ញុំ​ចាប់​ផ្ដើម​ស្រក់​ទឹក​ភ្នែក​ដូច​​ទឹក​ភ្លៀង។ ហេតុ​អ្វី? ខ្ញុំ​​ខំ​រក​នឹក​រឿង​រ៉ាវ​ប្រាំ​ឆ្នាំ​កន្លង គិត​ថា​ហេតុអ្វី​ក៏​គ្មាន​ន័យ។ ខ្ញុំ​សួរ​ប្ដី​ខ្ញុំ​ថា «តើ​​ព្រោះ​​អូន​​គ្មាន​កូន​មែន​ទេ?»

គាត់គ្រវីក្បាល ហើយឆ្លើយថា «យើង​មិន​អាច​មាន​កូន​បាន​ទេ ព្រោះ​​យើង​​គ្មាន​​ស្នេហា​​ជាមួយ​​គ្នា។»

«ហេតុអ្វី? ហេតុអ្វី​យើង​ត្រូវ​លែង​គ្នា​ បង​ប្រាប់​ខ្ញុំ​ផង!» ខ្ញុំ​ទទូច​សួរ​គាត់។

នៅទ្រឹងមួយស្របក់ ទើប​គាត់​ឆ្លើយ​ថា​ «កន្លង​មក​ខ្ញុំ​មិន​ដែល​ស្រលាញ់​​នាង​​ទេ។ មង្គល​ការ​របស់​ពួក​យើង​គឺ​រៀបចំ​ដោយ​ចាស់​ទុំ។ ខ្ញុំ​ដឹង​ថា​នាង​ក៏​ដូច​ខ្ញុំ។​ ពួក​យើង​​គឺ​ជា​​កូន​​ដែល​​ស្ដាប់​បង្គាប់ និង​គឺ​ជា​មនុស្ស​រស់​ក្នុង​ដួង​ចិត្ត​អ្នក​ដទៃ។ ធាតុ​ពិត​​ពិភពលោក​​នេះ​​ធំ​​ណាស់ សោត​ឯ​ជីវិត​មនុស្ស​បែរ​ជា​ខ្លី…​ ពេល​នេះ​ខ្ញុំ​ចង់​ដើរ​ក្នុង​ពិភពលោក​ដ៏​ធំ​នេះ ដោយ​​ពាក់​​ស្បែក​ជើង​ដែល​ទិញ​ដោយ​ខ្លួន​ឯង។ យើង​​មិន​អាច​​ធ្វើ​ឲ្យ​​មនុស្ស​​គ្រប់​គ្នា​ពេញ​​ចិត្ត​​​យើង​​នោះ​​ទេ ហេតុ​អ្វី​ក៏​យើង​​មិន​ធ្វើ​ដើម្បី​ខ្លួន​ឯង?»

ប្ដីខ្ញុំ​បាន​ដើរ​ចេញពីជីវិតខ្ញុំដោយគ្មានថ្ងៃត្រឡប់។ ខ្ញុំយំ… យំ​​រហូត​​ថ្ងៃ​និង​យប់​​កន្លង​​ផុត​​ទៅ ក៏​​ខ្ញុំ​​នៅ​តែ​យំ។ ប្ដី​ខ្ញុំ​មិន​ធ្លាប់​ស្រលាញ់​ខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ស្រលាញ់​គាត់​ខ្លាំង​​ហួស​​ថ្លែង។ ជីវិត​​ប្ដី​​ប្រពន្ធ​ប្រាំ​ឆ្នាំ​គឺ​ជា​អនុស្សាវរីយ៍​របស់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ។​ តើ​​ស្នាម​​ញញឹម​​ដែល​​គាត់​​ធ្លាប់​​ផ្ដល់​ឲ្យ​ខ្ញុំ​កន្លង​មក​គឺ​ជា​ទុក្ខ​ព្រួយ​របស់​គាត់​ឬ? ខ្លួន​ប្រាណ​​ដែល​​ធ្លាប់​​តែ​​ស្និទ្ធ​ស្នាល​​នឹង​​គ្នា តើ​មិន​មែន​ជា​ខ្លួន​ប្រាណ​របស់​គាត់​ទេ​មែន​ទេ?

ខ្ញុំដេកគិតហូរទឹកភ្នែកអស់បីថ្ងៃ ក៏​សម្រេច​ចិត្ត​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​​របស់​ខ្ញុំ។​ បី​ថ្ងៃ​​នេះ​​ខ្ញុំ​​ដឹង​​ថា​ខ្លួន​ឯង​មិន​អាច​រស់​ដោយ​គ្មាន​ប្ដី​ខ្ញុំ​បាន​ឡើយ។ ខ្ញុំ​​សង្ឃឹម​ថា​​ឪពុក​ម្ដាយ​ក្មេក​​ខ្ញុំ​​អាច​​ជួយ​​ខ្ញុំ​​បាន។ លុះ​ទៅ​ដល់​ក៏​ឃើញ​ឡាន​ប្ដី​ខ្ញុំ​ចត​នៅ​ទី​នោះ​ដែរ។ ខ្ញុំ​ដើរ​​ចូល​ទៅ​​ក្នុង​​ផ្ទះ​​ទាំង​​ភ័យ​ផង​អរ​ផង។ ឮ​សំឡេង​ឪពុក​ក្មេក​ខ្ញុំ​ខ្លាំងៗ កំពុង​ខឹង​​ច្រឡោត​ប្ដី​ខ្ញុំ ព្រោះ​​គាត់​​បាន​​យក​​រឿង​ពួក​យើង​​ទៅ​ជម្រាប។ ខ្ញុំ​ឈរ​ស្ដាប់​ពី​ក្រៅ «អ្ហែង​កំពុង​ឆ្កួត​មែន​ទេ? ម៉េច​​​ក៏​​​អ្ហែង​​ក្លាយ​​ជា​​​អ៊ីចឹង?»

ប្ដីខ្ញុំមិនធ្លាប់តមាត់ឪពុកទេ តែ​ពេល​នោះ​គាត់​ផ្លាស់​ប្ដូរ​អស់​​ «ខ្ញុំ​គិត​រួច​ហើយ​ ថា​​ប៉ា​ម៉ាក់​​និង​​ញាតិ​​មិត្ត​គ្រប់​គ្នា​ប្រាកដ​ជា​ថា​ខ្ញុំ​ឆ្កួត…​ តាំង​ពី​តូច​មក៍ ក្នុង​ភ្នែក​​អ្នក​ទាំង​អស់​គ្នា​​យល់​​ថា​​ខ្ញុំ​​គឺ​​ជា​​កូន​​ដ៏​ស្ដាប់​បង្គាប់ ជា​មនុស្ស​ដ៏​ចេះ​ដឹង។ ខ្ញុំ​ធ្វើ​​កូន​ល្អ ធ្វើ​មនុស្ស​ចេះ​​ដឹង​​យូរ​​ហើយ។ ហេតុអី​​ខ្ញុំ​​ត្រូវ​រស់នៅ​ដើម្បី​អ្នក​ទាំង​អស់​គ្នា? ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​ប៉ាម៉ាក់​សប្បាយ​​ចិត្ត ហេតុ​អ្វី​​​ប៉ា​ម៉ាក់​​មិន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ផង?»

«ហេតុអីអ្ហះ? ចុះ​ហេតុអីអ្ហែងចង់លែងប្រពន្ធ?» ឪពុក​ក្មេក​ខ្ញុំ​សម្លុត​សួរ​គាត់។

«តើពេលប៉ាទៅដណ្ដឹងប្រពន្ធឲ្យខ្ញុំ ប៉ាមានសួរចិត្តខ្ញុំទេ? ខ្ញុំ​រៀបការ​​ជាមួយ​មនុស្ស​ស្រី​​ដែល​​ប៉ា​ម៉ាក់​ស្រលាញ់ មិន​មែន​ខ្ញុំ​ស្រលាញ់​ទេ។ យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ខំ​កសាង​​គ្រួសារ​​មួយ ដើម្បី​​ឲ្យ​​ប៉ា​ម៉ាក់​​សប្បាយ​ចិត្ត។ ពេល​វេលា​កន្លង​មក​ល្មម​គ្រប់គ្រាន់​ហើយ…​ ពេល​​នេះ​​ខ្ញុំ​​ចង់​​មាន​ជីវិត​ថ្មី… គឺ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​​ម្នាក់​​ទៀត ដែល​ជា​អ្នក​ប្រាប់​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា គ្រប់​យ៉ាង​​ដែល​​ខ្ញុំ​ធ្លាប់​ធ្វើ​គឺ​សម្ដែង​ល្ខោន…»

ឮសម្ដីនេះទើបខ្ញុំដឹងពីមូលហេតុដែលគាត់ចង់លែងលះ​ខ្ញុំ​ពិត​ប្រាកដ។ ឪពុក​ក្មេក​​ខ្ញុំ​​ស្រែក​​ឲ្យ​​គាត់​​ថា «អា​ចង្រៃ! តាម​ពិត​អ្ហែង​មាន​ស្រី! ហេតុអី​អញ​មាន​កូន​បែប​នេះ?»

ប្ដីខ្ញុំតបថា «ចាប់ពីពេលនេះទៅ ខ្ញុំ​សូម​រស់​នៅ​ដើម្បី​ខ្លួន​ឯង​ម្ដង តើ​បាន​ទេ?»

ខ្ញុំរឹតតែស្រណោះខ្លួនខ្លាំង ពេលឮឪពុកក្មេកខ្ញុំស្ដីឲ្យប្ដីខ្ញុំថា «ចុះ​ប្រពន្ធ​អ្ហែង​​នាង​ធ្វើ​អី​​ខុស? នាង​ស្រលាញ់​អ្ហែង​ខ្លាំង​ប៉ុណ្ណា អ្ហែង​ក៏​ដឹង… នៅ​សុខៗ​អ្ហែង​បែរ​ជា​សុំ​លែង​នាង តើ​នាង​​មាន​​អារម្មណ៍​យ៉ាងណា? ប្រពន្ធ​អ្ហែង​គឺ​ជា​កុល​ស្រ្តី​ពិត​ ហេតុអី​​បាន​​​មក​ជួប​​ប្តី​ដូចជា​អ្ហែង? បើ​​អ្ហែង​​ទុក​​​អញ​​ជា​​ឪ អ្ហែង​​ត្រូវ​តែ​ឈប់​ទាក់​ទង​ជា​មួយ​​ស្រី​ម្នាក់​​នោះ ហើយ​​ទៅ​​សុំ​ទោស​​ប្រពន្ធ​អ្ហែង​វិញ! អ្ហែង​ត្រូវ​ផ្ដល់​យុត្តិធម៌​ឲ្យ​នាង»

«ហេតុអី្វខ្ញុំត្រូវផ្តល់យុត្តិធម៌ឲ្យនាង?»

ស្តាប់ដល់ពាក្យយុត្តិធម៌នេះ ខ្ញុំក៏យកដៃជូតទឹកភ្នែក រួច​រត់​ទៅ​ផ្ទះ​ខ្ញុំ​វិញ។ តើ​​ស្ថិត​​ក្នុង​​ស្ថានភាព​​​ដូចជា​​ខ្ញុំ​នេះ អាច​មាន​យុត្តិធម៌​ដែរ​ទេ?

តែងនៅថ្ងៃទី ២១ មិថុនា ២០០៨

ខែមករា 27, 2010 at 6:24 ល្ងាច មតិ 4

ស្រមោលខ្មៅ

The Black Shadow

កាលណោះ (ឆ្នាំ 2007) ខ្ញុំសរសេរបានរឿងខ្លីប៉ុន្មានរឿង បន្ទាប់មក លោកគ្រូ យិន លួត ក៏ចាប់អារម្មណ៍យកទៅបកប្រែជាភាសាអង់គ្លេស ហើយខាងក្រោមនេះគឺរឿង «ស្រមោលខ្មៅ» ដែលលោកអ្នកអាចអានរឿងដើមជាភាសាខ្មែរ នៅទីនេះ!

 

 

The Black Shadow

 

The street light shines brightly, but it is still a dark night.  People are making loud noises all around, but I am still lonely.  Cars and motorbikes almost hit me, but I feel like walking by myself — alone on the street.  My eyes are not blind, my ears are not deaf, but my mind is blind and deaf.  What am I doing?  Where am I going?  I am going home to sleep since it is nighttime.  I am going to sleep when the world is dark, and I will wake up at sunrise.

I look around to see people who are sitting, standing, walking, laughing…… My mind, my body, my heart are melting away; they fly with the wind up into the sky.  Maybe my body is melting away; that is why I look at life from my heart, look at others with sad feelings.  I have a feeling that no one will see me, and I want to ask them what they are doing, but nobody can answer my questions.

I walk home step by step, reversing the steps I’d taken this morning when I walked out of my house to look for a job.  For the entire day, I’ve eaten only one piece of bread and drank a few sips of water from the fountain water.  I know that it is not good for my health, but I have no choice.  I know that nobody will offer me a job because I am not a good looking person and I have no decent clothes to wear.  What should I do?  I don’t know how, how to live?  I ask myself if I have been born in this life just to receive misfortune?  I am poor!  I have only my mother who is poor and sick.  Even in my present job, my employer ran away.  I did not get my pay.  My sinful life prevents me from dreaming about becoming a wealthy man.  Should I have money to buy food and medicine in order to extend my mother’s life, it would be good enough.  From the day that my father passed away, I have never had any happiness in my life.  I only wish to live simply, but I can never achieve this stupid goal. 

I don’t want to walk fast, I don’t want to go home; I want time to go slow, but I cannot control this.  Only three kilometers left to go before home as I drag my fatigued body with tired steps to my small hut.  I feel like I am walking on the way to hell.  I have a feeling of fear about hell, because at any place, my life will still be lonely.  When I think about my mother who is waiting for the day to die and then think about myself, I feel ashamed.  When I look around at people, they are looking down on each other.  My heart feels like death.  The breath that I am breathing now, I am not sure when it will stop, and I don’t know what I am breathing for. 

Oh! Among the people around me, no one is my friend.  I walk into a big company and ask a security man to see if there is any appropriate job for me, but the security guy makes nasty comments to me, “You are not qualified to work in such a big company.  Get out quickly so you won’t damage the beauty of this place!” 

As for humans in this world, not only do the rich look down on the poor, bur the poor also look down on other poor people?  I get to a restaurant where the car of a rich man is leaving the parking lot.  The parking attendant, who is giving a signal to the driver, slaps my back very hard and yells at me angrily, “Hey! stupid,  Don’t you see the car?” 

There may still be a few people who love each other; and among them, they only love others with some affinity. I personally knew this to be true until I became a disliked person. I know that human society has disgusting social divisions.  I see a store that has put out a sign, “Help Wanted”.  I ask the person there about it twice. He then turns to me and answers with an annoying sound, “The position is filled.” 

Decent people never want to speak to me.  They look at me as if I were a fly.  I start to hate human society.  Anybody who hates me, I hate him or her the same way. I hate them to the point that I don’t want to live in the same world with them.  I don’t know anyone in this world who will count on me besides my mother.  And my mother will certainly leave me soon.  How will I live by myself? 

I have a hundred meters to go before I reach my destitute hut.  When I get home, I am sure my mother will ask me why am I so late tonight? And I will lie to my mother the same way I did last night.  “Too busy, don’t worry Mom.”  Oh!  Everything that I am doing right now is a mockery, a reflection of my own classless, low and cheap life. 

While standing in front of my hut, I try to pretend by attempting to switch my expression from hopelessness to hopefulness.  I step slowly into my hut steeped in darkness.  I think my mother is asleep.  I light the lamp.  The light that I just lit leads my eyes to the place where my mother sleeps.  My body goes limp.   I feel faint.  My mother is not asleep, her soul has flown away to paradise.

 

Corrected by T. Yamada

Translated by Yin Luoth

Writen by SOK Chanphal

 

ខែមករា 15, 2010 at 4:06 ល្ងាច មតិ 27

Green & Nature

Corrected by T. Yamada, 12/31/09

Translated by Yin Luoth, 12/14/09

 Read this story in Khmer:  Nature and Green

 

 

Nature and Green

by Sok Chanphal

  

Once in the afternoon, there was a strange heavy rain.  The atmosphere inside the hut turned dark.  A woman was sitting by her husband.  She was holding a needle and thread, mending torn clothes under the red light of a kerosene lamp. A flicker of lightening periodically lit up the darkness in the hut.

The door and windows of the hut were closed to prevent the rain from getting inside, except for a very small window where a boy, looking sad and lonesome, sat staring at the rain drops.   It was dark outside this destitute hut, only the shadow of the trees pierced by silver shards of rain could be seen.  The tender sight of this young boy was like the gentle raindrops whose steadfast falling allowed his feelings to fly away.

The name of this boy is Nature. His personality is fully covered by the definition of his name.  Nature is a quiet young boy, his words have golden value.  He likes to stare at the rain and considers its sound to be his favorite music.

At the moment this boy’s eyes are focused on the raindrops. His mind has flashed back to an incident that happened this morning at the river where he picked up a seed from the water.  The seed is round like a little glass ball colored black like a piece of pearl.  He doesn’t understand why he is so fond of that seed.  Without knowing why, the boy holds the seed tightly in his hand and suddenly runs out of the hut into the rain….

Nature is me, I-myself.  At the time I ran out, it was into a vast field behind my hut.  It was very cold under the rain.  I picked a piece of bamboo, ripped  with a sharp end to dig into the ground in order to bury my seed, hoping that  in the future this spot would certainly have some cool shade. 

Three days have passed.  My healthy seed has produced a lovely sprout.  Since then, I’ve had a friend to chat with.  Every day I nurture and take care of that sprout. I have a feeling that an angel has offered me that seed since I prayed for a best friend in my life. 

Time has passed.  The little sprout has continued to grow under my eyes, starting from one leaf to two leaves, until it has spread into branches and finally became a big adorable tree.  No one would know what kind of tree it is.  That is why I gave it the name Green, because it has green leaves, fresh green leaves more than any other tree.  Green was cool; its trunk was big and smooth. I could happily tilt my back to lean against it.  I often fell asleep under Green’s shade and dreamed that Green knew how to speak to me.

I remember one day, I was sitting with my back tilted against Green’s trunk until I fell asleep. I dreamed that Green woke me up because it was going to rain. In my dream, Green’s little leaves fell over my head, and I suddenly woke up.  I brought my book back into my hut and then the rain fell.  I took off my shirt and ran back to Green.  My mother yelled at me, “It is raining, why are you still lingering with that tree?  Aren’t you afraid of getting hit by lightening? Come back to the hut! No matter what, I did not listen to my mother. At that time I was just thinking about how I wanted to play with Green in the rain, and I certainly believed that Green would protect me from being hit by lightening.

Although my parents knew how much I loved that tree, one day they criticized Green by telling me: “Your favorite tree is of no use at all! No matter how big it is, it does not give flowers or fruit; nevertheless we notice how you devote your life to that tree!” 

In my mind, Green was my best friend.  It was Green that I liked and trusted more than anybody else.  Green may not have flowers and fruit for me, but I had never thought of drawing any profit from it. Having it in my life had already served my great interest.

I included Green in every day of my life.  I was happy.  I could make Green laugh with me, be sad with me, and I even asked him to help boost my self-esteem.  Though Green didn’t know how to speak to me, I seemed to understand all about his feelings.  I thought Green knew how to read just like I did because I had sat and read out loud under his shade from first grade on so Green could memorize my lessons.  When I got a good grade, we had a party with plenty of food.  What I regretted the most was that Green did no know how to eat the foods and desert I bought for him.  Each time we had a party, I could only eat to taunt Green.  No matter what, what made me happy was the happiness that Green granted to me; and I thought there could be no occasion that would make me happy without Green there to participate.

One afternoon, the weather was bad.  I slept with my back tilted against Green, my hand held a novel on my chest.  I was stressed today.  Although yesterday was a happy day for me and Green, I could not imagine that what made us happy yesterday would be replaced by sorrow today. I spoke to Green, “Should I be a tree like you, I would not leave you; and should you be human, we would certainly go everywhere together.  If shouldn’t I pass my High School Baccalaureate II, I wouldn’t be as depressed as I am now, right?” 

I asked myself, “Why am I this ignorant?  Living as a human being is difficult. One just can’t do whatever he wants.”  I said to Green, “I only want to sleep with my back tilted against you, to read stories for you to hear. Is that wrong?  I have to go away to continue my studies for a better future, but it seems that I will be giving away all the happiness I now have.  Time flies, non-stop, and I cannot live by you any longer. We have little time left, don’t we?  I simply want time to go slowly, while I live close to you.”  I then hugged Green, sobbing, and the wind shook Green’s leaves, which also made a sobbing sound. 

It’s been six months since I left Green and I’ve missed him every day.  One day I missed him a hundred times.  At night I missed him so much.  I shed tears on my pillow and dreamed that Green told me that he also missed me so much.  He doesn’t want to be separated any longer.  This dream really was a sad omen.  What made me the most upset was to see that Green had lost all of his leaves and had said good bye to me.

I woke up in the middle of the night.  I sat and looked at the sky in the direction of my native village where Green was living alone, and I saw a little green light flew slowly up into the sky and disappeared among the stars. 

Green, my friend!  I came back to my village.  I ran to Green, but the spot where he used to stand was empty.  He had totally disappeared.  My mother walked toward me and told me the whole story: while I was away for three months, Green had gradually lost his leaves and died. 

I sat on Green’s stump and shed tears.  My chest was tight.  I became mute and could not share my feelings with anybody.  Green’s leaves were rotting and had almost disappeared.  I asked myself, “What should I do when my friend is gone away from me forever?” And I asked Green in the air, “Green!  Why didn’t you have the patience to wait for my return?”

ខែមករា 7, 2010 at 4:04 ល្ងាច មតិ 11

ទីក្រុងខ្មោច

សួស្ដី! សូមដាក់ជូនមួយរឿង យកចេញពីក្នុងសៀវភៅនេះ

រឿងនេះគឺខ្ញុំសរសេរកាលដែលខ្ញុំរៀនវគ្គនិពន្ធនៅ សមាគមអ្នកនិពន្ធខ្មែរ គឺយប់មួយនោះខ្ញុំជិះម៉ូតូមកផ្ទះក្នុងអារម្មណ៍ដូចឆ្កួតអ៊ីចឹង គិតអើយគិត មិនដឹងគិតអីខ្លះទេ គឺគិតទាល់តែចេញរឿងនេះតែម្ដង! នៅមានរឿងមួយទៀត «ស្រមោលខ្មៅ» មិនមែនរឿងខ្មោចទេ គឺរឿងជីវិត ក៏សរសេរនៅពេលវេលាក្បែរៗគ្នានឹងរឿង «ទីក្រុងខ្មោច» នេះដែរ! អារម្មណ៍កាលណោះស្មុគស្មាញអាក្រក់ណាស់ ហើយនឹកឃើញតែរឿងឥតន័យ ក៏សរសេរបានរឿងប្រភេទឥតន័យនេះប៉ុន្មានរឿងទៅ! ចាំលើកក្រោយខ្ញុំដាក់រឿង «ស្រមោលខ្មៅ» ជូនអាន! រឿងនោះឡូយជាងរឿងនេះ ហើយកំពុងបកប្រែជាភាសាអង់គ្លេសទៀតផង គឺ លោកគ្រូ យិន លួត ដែលគាត់តែងតែគាំទ្ររឿងខ្លីៗរបស់ខ្ញុំ ហើយបានជ្រើសរើសយកមួយចំនួនទៅបកប្រែ ដោយមានជំនួយពីអ្នកនិពន្ធអង់គ្លេសពីរនាក់ទៀត។ ខ្ញុំពិតជារំភើបចំពោះទឹកចិត្តរបស់គាត់ណាស់!

ទីក្រុងខ្មោច

ដៃ​របស់​ខ្ញុំ​ស្រាល​ស្ងើក ឯ​ក្បាល​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ខ្យល់​កំពុង​រសាត់។ ខ្ញុំ​ជិះ​ម៉ូតូ​​លើ​ផ្លូវ​ដ៏​សែន​​ចង្អៀត។ យប់​ងងឹត​ឈឹង តែ​ខំ​បំភ្លឺ​ដោយ​ចង្កៀង​អគ្គិសនី​ហូរហែ។ ខ្ញុំ​បន្ថែម​ល្បឿន​ម៉ូតូ ដើម្បី​ជិះ​ឲ្យ​ផុត​ពី​គេ​ឯង។ ព្រលឹង​ខ្ញុំ​មិន​ដឹង​ជា​រសាត់​ទៅ​ណា​ទេ ទម្រាំ​តែ​វា​ចូល​ក្នុង​ខ្លួន​វិញ​ ខ្ញុំ​ក៏​បាន​នៅ​លើ​ផ្លូវ​មួយ​តែ​ម្នាក់​ឯង។ គ្មាន​យាន​យន្ត​ និង​មនុស្ស​ណា​នៅ​រំខាន​ខ្ញុំ​ទៀត​ឡើយ។ ផ្លូវ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​នេះ​អម​សងខាង​ទៅ​ដោយ​ដើម​ឈើ​ខ្ពស់ៗ និងពន្លឺ​ភ្លើង​ប្រទីប​ពណ៌​លឿង​តម្រៀប​គ្នា​ដូច​នៅ​លើ​ផ្លូវ​ទឹក។ ខ្យល់​ត្រជាក់​ស្រេង​ប៉ើង​សក់​ក្បាល​ខ្ញុំ ហើយ​ឮ​សំឡេង​ដូច​ស្នូរ​ទឹក​ហូរ។ ខ្ញុំ​ភ្នក​នឹក​ដូច​ភ្ញាក់​ពី​យល់​សប្តិ​ ព្រោះ​វា​មិន​មែន​ជា​ផ្លូវ​ទៅ​ផ្ទះ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ងាក​ទៅ​ក្រោយ ស្រាប់​តែ​ឃើញ​ទី​ក្រុង​មួយ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច។ ខ្ញុំ​គិត​ថា តើ​នេះ​ជា​ផ្សាររាត្រី​ឬ​អ្វី?

ខ្ញុំ​ជិះ​ម៉ូតូ​បក​ចូល​ទៅ​ក្នុង​ទីក្រុង​នោះ។ ហាង​លក់​អាហារ​ជា​ច្រើន​នៅ​ពី​មុខ​ផ្ទះ​ល្វែង។ មនុស្ស​ម្នានាំ​គ្នា​សម្លឹង​មក​រក​ខ្ញុំ រួច​ងាក​ទៅនិយាយ​គ្នា​សើច។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​ជិះ​ម៉ូតូ​ខុស​គេ​ហើយ ព្រោះ​ពួក​គេ​គ្មាន​អ្នក​ណា​ជិះ​យាន​ជំនិះ​សោះ។ ចម្លែក​ណាស់ មនុស្ស​ទាំង​អស់​ស្លៀក​ស ពាក់​​ស​ដូច​ៗ​​គ្នា។ គ្មាន​អ្នក​ណា​តុប​តែង​ខ្លួន​បង្អួត​អ្នក​ណា​ទេ​។ ពួក​គេ​ឈាន​ជំហាន​ដើរ​យឺតៗ អត់​រត់​បង្ខំ​ងាប់​ទៅ​ណា​ឡើយ ហើយ​​និយាយ​​ស្តី​ក៏​​ដោយ​សំឡេង​តិច​ៗ ល្វើយៗ អត់​មាន​សម្លុត​កំហែង​គ្នា​ដែរ។

ខ្ញុំ​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​ហាង​គុយ​ទាវ​មួយ រួច​ដើរ​ទៅ​អង្គុយ​នៅ​តុ​ទាំង​បន្លឺ «ដាក់​គុយ​ទាវ​ឲ្យ​ខ្ញុំ​មួយ​ចាន!»

«គុយ​ទាវ​សាច់​អី?» ថៅកែ​ហាង​សួរ​ខ្ញុំ​វិញ។

«សាច់​អី​ក៏​បាន​ដែរ!»

«អ៊ីចឹង​ស៊ី​សាច់​ក្រពើ​ទៅ!»

«មាន​សាច់​ក្រពើ​ដែរ?»

គ្មាន​នរណា​ឆ្លើយ​មក​ខ្ញុំ​វិញ​ទេ។ ខ្ញុំ​ងាក​មើល​ជុំ​វិញ​ខ្លួន​ ឃើញ​មនុស្ស​អង្គុយ​ជជែក​គ្នា​អ៊ូអែ។ អ្នក​ទាំង​នោះ​ប្រើ​ភាសា​ចំរុះ មិន​ដឹងជា​សាសន៍​អី​ខ្លះ​ទេ ប្រហែល​ជា​តុ​មួយ​និយាយ​ភាសា​មួយ​ដែរ​ហើយ។ ខ្ញុំ​ងាក​មើល​ទៅ​ថៅកែ​ហាង​គុយ​ទាវ​វិញ ឃើញ​គាត់​លើក​ចាន​មួយ​ដែលមាន​ផ្សែង​ហុយ​ទ្រលោម​ដើរ​មក​កាន់​ខ្ញុំ។ …អូ! គាត់​ជំពប់​ជើង​ធ្លាក់​ចាន​នោះ​ពី​ដៃ… កម្លាំង​មនោមយិទ្ឋិ​ឬ? គាត់​ប្រើ​ភ្នែក​សម្លឹង​ចាន​ដែលធ្លាក់​នោះ ធ្វើ​ឲ្យ​វា​អណ្ដែត​ក្នុង​ខ្យល់ រួច​ស្រាប់​តែ​ចេះ​ហោះ​មក​រក​ដៃ​គាត់​វិញ។

«អស្ចារ្យ! អស្ចារ្យ​មែន!» ខ្ញុំ​គិត​តែ​ទះ​ដៃ​មិន​ឈប់។

គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ដូច​ខ្ញុំ​ទាល់​តែ​សោះ។ សំឡេង​ទះ​ដៃ​របស់​ខ្ញុំ​ក៏​ស្ងាត់​ទៅ​វិញ។ ថៅកែ​នោះ​យក​គុយទាវ​មួយ​ចាន​មក​ដាក់ពី​មុខ​ខ្ញុំ ធ្វើ​ទឹក​មុខ​ធម្មតា គ្មាន​អំនួត​នឹង​សមត្ថភាព​ខ្លួន​អី​បន្តិច។ មាន​ដៃ​មួយ​មក​ចាប់​លើក​ចាន​គុយ​ទាវ​របស់​ខ្ញុំ​ទៅ​វឹង។    អូយ! មិន​មែន​ជាដៃ​ធម្មតា​ទេ… វែង​ណាស់!

«អស្ចារ្យ..» ខ្ញុំ​រៀប​នឹង​ទះ​ដៃ​ទៀត​ទៅ​ហើយ តែ​ក៏​ទម្លាក់​ដៃ​ចុះ​វិញ។ មនុស្ស​ទាំង​អស់​នៅ​ទី​កន្លែង​នេះ​ គ្មាន​អ្នក​ណា​បញ្ចើច​បញ្ចើ​គ្នា​នោះ​ទេ។ ម្នាក់​ៗ​បែប​សុទ្ធ​តែ​ពូកែអ៊ីចឹង​គ្រប់​គ្នា​ហើយ។

«ឃ្លាន​ណាស់! សុំ​ស៊ី​មុន​ហើយ!» សំឡេង​ពូ​ដៃ​វែង​នោះ។

ថៅកែហាង​ងាក​ទៅ​សម្លក់​មុខ​ពូ​ដៃ​វែង «យូរ​ហើយ​ម៉េច​មិន​ហៅ? គិត​តែ​អង្គុយ​ព្រោក​ប្រាជ្ញ រួច​តាំង​មក​ដណ្ដើម​របស់​គេ​អ៊ីចឹង!» រួច​គាត់​ងាក​មក​ខ្ញុំ។

ខ្ញុំ​ពោល​ប្រាប់​គាត់​ថា «មិន​អី​ទេ! បើ​គាត់​ឃ្លាន ឲ្យ​គាត់​មុន​ទៅ!»

ថៅកែ​ក៏​ទៅ​ធ្វើ​គុយទាវ​មួយ​ចាន​ថ្មី​ឲ្យ​ខ្ញុំ។ ពេល​នោះ​មនុស្ស​ម្នាក់​ស្លៀក​ពាក់​រហែក​ដូច​អ្នក​សុំ​ទាន ដើរ​ចូល​មក​អង្គុយ​នៅ​តុ​ជាមួយ​ខ្ញុំ ហើយ​ស្រែក​ឡើង​ថា «មី​ថ្លើម​ខ្លា​មួយ​ចាន!» រួច​បុរស​នោះ​ងាក​មក​ញញឹម​ដាក់​ខ្ញុំ និងនិយាយ​ពាក្យ​ស្វាគមន៍ «សួស្តី​ប្អូន​ប្រុស!»

«បាទ សួស្តី!» ខ្ញុំ​សួរ​ទៅ​គាត់​ទាំង​ញញើត​ញញើម «សុំទោស! តើ​ពិត​ជា​មាន​ថ្លើម​ខ្លា​មែន​អេះ?»

«និយាយ​អត់​មាន​យ៉ាង​ម៉េច?»

គាត់​និយាយ​ធ្វើ​ដូច​មែន​ទែន ឯ​ខ្ញុំ​ក៏​មិន​ដេញ​ដោល​ទៀត​ដែរ។ រំពេច​​នោះ​ក៏​ឃើញ​ក្មេង​ស្រី​ម្នាក់​ រាង​ស្គម​កំព្រឹង​ ដើរ​ចូល​មក។

«នាង​អេដស៍! នាង​ឯង​ទើប​មក​ពី​ណា?» សំឡេង​ថៅកែនិយាយ​ទៅក្មេងស្រីនោះ។

នាង​អេដស៍ ​ក៏​ឆ្លើយ​តប «ខ្ញុំ​មក​ពី​រក​ឈ្លើង។»

ឮ​ពាក្យ​ នាង​អេដស៍ មីង​ម្នាក់​ក៏​ស្រែក​ឡើង «ថៅកែ! ធ្វើ​គុយទាវ​ឈ្លើង​ថែម​ឲ្យ​ខ្ញុំ​មួយ​ចាន​!»

«បាន!» ថៅកែ​ឆ្លើយ ហើយ​គាត់​បញ្ជា​ទៅ​នាង​អេដស៍ «នាង​អេដស៍! លើក​គុយ​ទាវ​សាច់​ក្រពើ​ទៅ​ឲ្យ​ម្នាក់​នោះ!»

នាង​អេដស៍ ​លើក​ចាន​គុយទាវ ដើរ​រលះ​រលាំង​មក​ឲ្យ​ខ្ញុំ​ «អញ្ជើញ​ពិសា!»

«បាន​ឈ្លើង​ច្រើន​ទេ នាង​អេដស៍?» សំណួរ​បង​ប្រុស​ម្នាក់​រួម​តុ​ជាមួយ​ខ្ញុំ។

«បាន​ច្រើន​តើ! ចុះ​យប់​នេះ​ពូ​សុំ​ទាន​ឯង អត់​នាំ​ប្រពន្ធ​មក​ទេ​អេះ?»

«ប្រពន្ធ​ពូ​រវល់​សូត្រ​ធម៌។ ឲ្យ​ពូ​សុំ​មើល​ឈ្លើង​បន្តិច​មើល៍!»

នាង​អេដស៍ ​ក៏​សើយ​សំពត់​របស់វា​ឡើង ទើប​ឃើញ​សត្វ​ឈ្លើង​ជា​ច្រើន កំពុង​តោង​បឺត​ឈាម​ពី​ជើង​ ដែល​មាន​ដំបៅ​រលេះ​រលួយ​របស់វា។

«ឈឺ​អត់​អ្ហា៎ នាង​អេដស៍?» អ្នក​សុំ​ទាន​សួរ។

«ស្រួល​ណាស់​ពូ​អើយ!»

«នាង​អេដស៍! យក​ឈ្លើង​មក​ឲ្យ​អញ!» ថៅកែ​ស្រែក​ហៅ​ នាង​អេដស៍។

នាង​អេដស៍ ដើរ​ទៅ​រក​ថៅកែ។ ខ្ញុំ​ឃើញ​វា​បេះ​ឈ្លើង​ម្តង​មួយៗ ដាក់​ចូល​ក្នុង​ចាន​គោម។ ធ្វើ​ការងារ​នេះ​រួច វា​ក៏​លើក​ចាន​ហុយ​ផ្សែង​មួយ​សំដៅ​មក​តុ​ខ្ញុំ បែប​មី​ថ្លើម​ខ្លា​​របស់​អ្នក​សុំ​ទាន​នោះ​ហើយ។

«ម៉េច​មិន​ឃើញ​ស៊ី​គុយទាវ?» អ្នក​សុំ​ទាន​សួរ​ខ្ញុំ។

ខ្ញុំ​ក៏​យក​ដៃចាប់ចង្កឹះ​ ដំណាល​គ្នា​នឹងនាង​អេដស៍ ដើរ​មក​ដល់ «នេះ​មី​ថ្លើម​ខ្លា។ ពិសា​ឲ្យ​ឆ្ងាញ់​ទៅ ខ្លាឥឡូវពិបាក​រក​ណាស់​ណា៎!»

សម្តី នាងអេដស៍ នេះ និយាយ​ចំ​ពេល​ដែល​ខ្ញុំ​ចាប់​លើក​សាច់​ពណ៌​ស​មួយ​ដុំ​ពី​ក្នុង​ចាន​មក​មើល និងកំពុង​តែ​គិត​ថា តិច​វា​ជា​សាច់​ក្រពើ​មែន​ទៅ? …គឺ​មក​ពី​មនុស្ស​នៅ​ទី​នេះ​ស៊ី​សុទ្ធតែ​សាច់​សត្វ​សាហាវ​បែប​នេះ​ទេ​ដឹង បាន​ជា​ម្នាក់​ៗ​ពូកែ​ខុស​ពី​មនុស្ស​ធម្មតា​បែប​នេះ? ខ្ញុំ​កាន់​​ចង្កឹះ​ចាប់​សាច់​ក្រពើ​ដាក់​ចូល​មាត់​ ទាំង​ញ័រ​ដៃ​ទទ្រើត ហើយ​ទំពា​វា​ទាំង​ញ័រ​ធ្មេញ… ខ្ញុំ​ខាំ​មាត់​ខ្លួន​ឯង​គ្រឹប! សាច់​ក្រពើ​ត្រូវ​លាយ​ដោយ​ឈាម​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ពី​រស​ជាតិ​សាច់​ក្រពើ​មិន​ត្រូវ។

«អេ! ឯង​មក​ពី​ណា ដូច​ជា​ប្លែក​មុខ?»

ខ្ញុំ​ងាក​ក្រោយ​មើល​ម្ចាស់​សំឡេង​ ​ដែល​កេះ​ខ្នង​ខ្ញុំ​សួរ​នោះ។ គឺ​ជា​បុរស​ម្នាក់​ពាក់​ខោ​អាវ​ប្រឡាក់​ឈាម​ជោក សក់​ក្បាល​បះ​សំពោង​ ដោយ​​មាន​ឈាម​ហូរ​ធ្លាក់​ចូល​ភ្នែក​ជាំ​ខ្មៅ រួច​កាត់​តាម​ថ្ពាល់​ប៉ោង​ហើម​ មក​ប៉ះ​បបូរ​មាត់​ពណ៌​ស្វាយ​ស្លេក។

«បង​ទើប​តែ​មក​ពី​ថត​កុន​រឿង​ខ្មោច​មែន​ទេ?» ខ្ញុំ​សួរ​ទៅ​គា​ត់​វិញ។

«តួ​កុន​ស្អី​វា! អា​តៃហោង​នេះ​វា​ចង់​បន្លាច​ប្អូន​ឯង​ហ្នឹង!» អ្នក​សុំទាន​​ឆ្លើយ​ជំនួស ចំណែក​ឯ​បុរស​មុខ​ខ្មោច​នោះ​ធ្វើ​ភ្នែក​ស្លឺ រួច​ដើរ​ចេញ​ទៅ។

«ម៉េច​ក៏​បង​​ហៅ​គាត់​តៃហោង​អ៊ីចឹង? គាត់​បែប​ខឹង​នឹង​បង​ហើយ!» ខ្ញុំ​ខ្សឹប​ដាក់​អ្នក​សុំទាន។

«ខឹង​ស្អី? បើ​វា​តៃហោង​មែន!» និយាយ​ចប់​មិន​ទាន់​ដក​ដង្ហើម​ស្រួល​បួល​ផង ស្រាប់​តែ​គាត់​បែរ​មុខ​ទៅ​ផ្លូវ ហើយ​ស្រែក​ឡើង​ «អ៊ើ​អា​ឆ្កួត! ឯង​មិន​ចូល​ស៊ី​អី​សិន​ទេ​អេះ?»

ខ្ញុំ​គ្រវី​ក្បាល ​ហួស​ចិត្ត​នឹង​ពាក្យ​សម្តី​អសុរោះ​របស់​អ្នក​សុំទាន។ អ្នក​ដែល​គាត់​ហៅ​ថា​អា​ឆ្កួត​នោះ គឺ​ជា​យុវជន​រូប​រាង​សុភាព​រាបសា​ម្នាក់។ គេ​គ្រាន់​តែ​ញញឹម​ដាក់​គាត់បន្តិច​ក៏​ដើរ​ហួស​ទៅ។

«អា​ម្នាក់​នេះ​ចំ​ជា​ឆ្កួត​ពេញ​ទី! ឃើញ​មុខ​វា​ម្តងៗ ចង់​តែ​បង្អាប់​ពី​រឿង​វា​ងាប់។ ប្អូន​ឯង​ដឹង​ថា​វា​ងាប់​ដោយ​សារ​អី​ទេ?»

«អត់​ដឹង​ទេ!» ខ្ញុំ​ឆ្លើយ​ឲ្យ​តែ​រួច​ពី​មាត់។

«អា​មួយ​ហ្នឹង វា​​ជា​និស្សិត​ស្លូត​បូត​ណាស់​ ជិះ​ម៉ូតូ​រវល់​តែ​ត្រូវ​ប៉ូលិស​ចរាចរណ៍​សម្លុត​យក​លុយ។ វា​ខ្លាច​ប៉ូលិស​អស់​ហ្នឹង​ណាស់ ហើយ​វា​ខំ​គោរព​ច្បាប់​ចរាចរណ៍​មែន​ទែន។ បើ​ឃើញ​ភ្លើង​ស្តុប​ពណ៌​ក្រហម គឺ​វា​តែង​តែ​ឈប់​រហូត តែ​ថ្ងៃ​មួយ​នោះ…» គាត់​សើច​ហាស ហាស ទើប​ពោល​បន្ត «ថ្ងៃ​មួយ​នោះ​វា​ឃើញ​ភ្លើង​ពណ៌​ខៀវ​ក៏​ឆ្លង​ស្តុប… ដល់​វា​ឆ្លង​ដល់​ពាក់​កណ្ដាល​ថ្នល់ ​ភ្លើង​ខៀវ​លោត​ទៅ​ជា​ក្រហម វា​ក៏​ឈប់ រួច​ក៏​មាន​ឡាន​មួយ​បើក​លឿន​ដូច​ព្យុះ​បុក​វា​ងាប់​ទៅ​ រក​តែ​ស្រែក​ពុទ្ធោ​មិន​ទាន់…!»

ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា អ្នក​សុំទាន​នេះ​ពូកែ​ប្រឌិត​រឿង​ណាស់តើ។ គាត់​គិតតែ​សើច​ហាសៗ ហើយ​ពេល​គាត់​ឈប់​សើច ខ្ញុំ​ក៏​សួរ​គាត់​ «គ្រប់​គ្នា​នៅ​កន្លែង​នេះ ម៉េច​ក៏​ពូកែ​ៗ​ម្ល៉េះ?»

«ពូកែ​យ៉ាង​ម៉េច?» គាត់​សួរ​បក​វិញ។

«ដូច​ជា​ពូ​ម្នាក់​នោះ ដៃ​គាត់​វែង​ណាស់…»

និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង អ្នក​សុំ​ទាន​ក៏​លៀន​អណ្ដាត​ដ៏​វែង​ ដូច​ជា​កន្ទុយ​ពស់ រួច​ស្រូប​ទាញ​សរសៃ​មី​ថ្លើម​ខ្លា​របស់​គាត់​បញ្ចូល​ មាត់​ទាល់​តែ​អស់​ពី​ចាន។ ខ្ញុំ​បើក​ភ្នែក​ធំៗ​ រួច​ធ្វើ​ជា​និយាយ​ដូច​មិន​ចាប់​អារម្មណ៍ «បើ​ចេះ​អ៊ីចឹង ចាំ​បាច់​កាន់​ចង្កឹះ​ធ្វើ​អី? នាំ​តែ​យូរ…»

«កាន់​លេង!» គាត់​ឆ្លើយ​នឹង​ខ្ញុំ រួច​ហៅនាងអេដស៍ មក​គិត​លុយ។

ពេល​នាង​អេដស៍​មក​ដល់ ខ្ញុំ​ក៏​និយាយ​ដែរ​ «គិត​លុយ​ខ្ញុំ​ដែរ​ទៅ!»

«ចាំ​ខ្ញុំ​ចេញ​លុយ​ឲ្យ​ប្អូន​ឯង។» ពោល​រួច​អ្នក​សុំទាន​ក៏​យក​ដៃ​លូក​ទៅ​ក្នុង​​ហោប៉ៅ​អាវ​កញ្ចាស់​របស់​ខ្លួន ហើយ​ហុច​ខ្យល់​ឲ្យ​ទៅ ​នាង​អេដស៍។

នាងអេដស៍ធ្វើ​ជា​ទទួល ទាំង​ឆ្លើយ​ថា «ចាស! អរគុណ!»

ខ្ញុំ​សើច​ខឹក​ៗ​ នឹង​កាយ​វិការ​ដូច​កូន​ក្មេង​លេង​បាយឡុក​បាយឡ​របស់​ពួក​គេ រួច​បន្លឺ​សួរថា «ពួក​បង​កំពុង​តែ​ធ្វើ​អី​ហ្នឹង?»

រំពេច​ដែល​ខ្ញុំ​សួរ​សំណួរនេះ ត្រចៀកខ្ញុំ​ក៏​ក្លាយ​ជា​ហ៊ឹង​នឹង​សំឡេង​ដែលចេញពីមាត់របស់មនុស្សទាំងអស់នោះ ​រួច​ទើបស្ដាប់ឮ​សំឡេង​សើច​យ៉ាង​គ្រលួច​គ្រប់​ទី​កន្លែង។ ភ្លាមនោះ​មនុស្ស​ម្នាទាំង​ឡាយ រួម​ទាំង​ទីក្រុង​ទាំង​មូល ​ក៏​រលាយ​បាត់​ទៅ​តាម​សំឡេង​សំណើច​នោះ​អស់​រលីង។

តាម​ពិត​ ខ្ញុំ​កំពុង​តែ​នៅ​លើ​វាល​កប់​ខ្មោច…!

ភ្នំពេញ ថ្ងៃទី៣០ សីហា ២០០៧

ខែធ្នូ 25, 2009 at 6:11 ល្ងាច មតិ 6

បកប្រែរឿងកាបូបលុយជាភាសាអង់គ្លេស

គិតទៅ កាលរឿងនេះជាប់ចំណាត់ថ្នាក់លេខ៣ នៅសមាគមអក្សរសិល្ប៍ នូហាច ខ្ញុំអន់ចិត្តណាស់ដែរ ប៉ុន្តែឥឡូវសប្បាយចិត្តវិញហើយ ព្រោះវាក្លាយជារឿងដែលបកប្រែជាភាសាអង់គ្លេស ដើម្បីបោះពុម្ពផ្សាយឆាប់ៗនេះ។ ប្រធានសមាគមប្រាប់ខ្ញុំថា គឺដោយសាររឿងនេះល្អជាងគេ ទើបសម្រេចបកប្រែតែរឿងមួយនេះជាភាសាអង់គ្លេស សោតឯអ្នកបកប្រែវិញ គាត់គឺជាអ្នកនិពន្ធវ័យក្មេងម្នាក់មកពីសហរដ្ឋអាមេរិក ឈ្មោះ កន្និដ្ឋា។ ខ្ញុំបានថតរូបជាមួយគាត់មួយប៉ុសិ៍្តដែរតើ! ឃើញទេ? គាត់ក្មេងសោះហ្នឹង រៀនចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ហើយសរសេរប្រលោមលោកបានជាច្រើនក្បាលទៅហើយ។ ខ្ញុំសួរគាត់ទៅដឹងថា ឪពុកម្ដាយគាត់ជាជនជាតិខ្មែរទេ ហើយគាត់ក៏ចេះនិយាយខ្មែរដែរ ស្ដាប់បាន តែអានអត់ដាច់ ហេតុនេះខ្ញុំត្រូវអានឱ្យគាត់ស្ដាប់ ហើយគាត់ក៏ចុចខ្វាច់ៗជាភាសាអង់គ្លេស គឺពិតជាឆ្លាតមែន! គិតទៅយើងបកប្រែរឿងនេះបីនាក់ គាត់ ខ្ញុំ និង បង អហំ ហើយធ្វើការបានរលូន និងរហ័សមែនទែន។ រឿងមួយបកប្រែប្រហែលត្រឹមពីរម៉ោងប៉ុណ្ណោះ។

អស្ចារ្យណាស់ កូនខ្មែរយើងកើតនៅស្រុកគេ ក៏ក្លាយជាអ្នកនិពន្ធនៅស្រុកគេ ខ្ញុំពិតជាមានមោទនភាពដោយសារខ្មែរមែន! ចង់ប្រាប់ដែរថា គាត់ជិតនឹងបង្រៀនពីវិធីសាស្រ្តសរសេររឿងនៅសមាគមអក្សរសិល្ប៍ នូហាច នារាល់ព្រឹកថ្ងៃអាទិត្យ។ ហេតុនេះគ្រប់គ្នាអាចទៅរៀនជាមួយគាត់បាន បើសិនចាប់អារម្មណ៍នឹងការតែងនិពន្ធ! ខ្ញុំប្រហែលជាទៅរៀនដែរហើយ!

ខែធ្នូ 22, 2009 at 7:37 ល្ងាច មតិ 16

មិត្តសម្លាញ់ និង សង្សារ

មិត្តសម្លាប់ និង សង្សារ ស្អី? សុទ្ធតែបោកប្រាស់ទាំងអស់! ខ្ញុំធ្លាប់ឃើញក្នុងសង្គមអ៊ីចឹងមែនតើ ទើបខ្ញុំសរសេររឿងនេះទៅ ហើយប្រិយមិត្តសាកឆ្លៀតអានសាច់រឿងនេះមើល៍ អានរួចវិចារប្រាប់ខ្ញុំផង តើស្រក់ទឹកភ្នែក សើច ឬក៏ធម្មតា? ប្រតិកម្មតបទៅនឹងសាច់រឿងនេះ គឺបង្ហាញពីចិត្តសាស្រ្តនៃទំនាក់ទំនងរបស់អ្នក…

រឿងខ្លីមួយនេះបានបោះពុម្ពរួចហើយ គឺនៅក្នុងសៀវភៅកំណត់ហេតុស្នេហ៍៖

មិត្តសម្លាញ់ និង សង្សារ

                                    ដោយ សុខ ចាន់ផល

 

ខ្ញុំមិនដឹងថា វាជារឿងឈឺចាប់ ជារឿងកំប្លែង ឬជារឿងធម្មតានោះទេ។ ខ្ញុំមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះពិសិដ្ឋ និងមាននារីជាទីស្រលាញ់ម្នាក់ ឈ្មោះដារី។ ខ្ញុំបាននិយាយពីដារីប្រាប់ពិសិដ្ឋថា «គ្នាមិនដែលចាប់អារម្មណ៍ស្រីណាម្នាក់ដូចជានាងទេ! ដារីស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត រមទមក៏រមទម ក្លាហានក៏ក្លាហាន… គ្នានិយាយពីគុណសម្បត្តិរបស់នាងមិនអស់…»

«មិនបាច់និយាយច្រើនទេ! ណែនាំគ្នាឲ្យស្គាល់នាងទៅ គ្នានឹងដឹងពីអ្វីដែលឯងចង់និយាយនោះហើយ!» ពិសិដ្ឋស្នើខ្ញុំ។

«អ៊ើមែន! ទោះយ៉ាងណាដារីគឺជាអនាគតប្រពន្ធគ្នា ឯឯងគឺជាមិត្តសម្លាញ់អស់មួយជីវិតរបស់គ្នា។ ពួកឯងទាំងពីរនាក់ត្រូវតែស្គាល់គ្នា!»

…ហើយខ្ញុំបាននិយាយពីពិសិដ្ឋប្រាប់ដារីថា «បងមានមិត្តសម្លាញ់ម្នាក់…»

«គេឈ្មោះអី?» នាងសួរខ្ញុំ។

«គេឈ្មោះពិសិដ្ឋ ជាមិត្តជិតដិតបំផុតរបស់បង។ បងស្គាល់គេតាំងពីរៀនវិទ្យាល័យ។ ទោះជាឥឡូវធ្វើការកន្លែងខុសគ្នា ក៏នៅតែរាប់អានគ្នាដូចពីមុន។»

«គេប្រហែលជាមនុស្សល្អហើយ បានជាមើលទៅបងដូចជាស្រលាញ់គេណាស់!»

«គេល្អណាស់! គេរៀនពូកែជាងសិស្សមួយថ្នាក់ ពូកែជាងបងទៅទៀត រួចចិត្តល្អមែនទែន ពេលប្រលងតែងឲ្យមិត្តភក្តិចម្លងចម្លើយគ្រប់ៗគ្នា។ បងស្គាល់គេនោះ វាគឺជាសំណាងបងណាស់ ព្រោះមិនងាយមានមិត្តភក្តិឯណាដូចពិសិដ្ឋនេះទេ… គឺពិតជាកល្យាណមិត្តអត់ក្លែងក្លាយ។ អូនដឹងទេ? ឲ្យតែមានអីពឹងពាក់គេ គេតែងជួយជានិច្ច។ ដូចកាលថ្ងៃមួយនោះ គ្រូពិន័យឲ្យបងហ្នឹងចម្លងមេរៀនមួយរយចប់ ពិសិដ្ឋក៏ជួយឲ្យគំនិតបងថា យកមេរៀនទៅហ្វូតូកូពីជូនគ្រូទៅ ទាល់តែគ្រូពិន័យថែមទាំងគេម្នាក់ទៀត… ហាស! ហាស! …អូ! គេច្រៀងពីរោះខ្លាំងណាស់ មិត្តភក្តិបានដាក់រហស្សនាមឲ្យគេថា ចាប សុវត្ថិ ហើយរាងវិញសង្ហាមិនចាញ់តារាភាពយន្តទេ! ស្រីៗក្នុងសាលាលួចស្រលាញ់គេស្ទើរតែទាំងអស់…»

និយាយដល់ត្រឹមនេះ ខ្ញុំឃើញដារីសម្លឹងមើលពពក ដូចព្រលឹងកំពុងក្លាយទៅជាសត្វចាប ហោះហើរចោលខ្ញុំបាត់ទៅហើយ។ ខ្ញុំឈប់និយាយសិន។ មួយសន្ទុះមកទើបនាងងាកមុខមកខ្ញុំ ទើបខ្ញុំនិយាយបន្ត «ពិសិដ្ឋល្អណាស់ និយាយបីយប់បីថ្ងៃបែបនៅសល់ផង…»

«មិនបាច់និយាយឲ្យហត់ទេ! ណែនាំអូនឲ្យស្គាល់គាត់ទៅ អូននឹងដឹងពីអ្វីដែលបងចង់និយាយនោះហើយ!» ដារីស្នើខ្ញុំដូចពាក្យពេចន៍របស់ពិសិដ្ឋដែរ។

«អ៊ើមែន! បងកំពុងតែចង់ណែនាំអូនឲ្យស្គាល់គេផង។ អូនគឺជាអនាគតប្រពន្ធរបស់បង ឯពិសិដ្ឋគឺជាមិត្តសម្លាញ់អស់មួយជីវិតរបស់បង។ អ្នកទាំងពីរត្រូវតែស្គាល់គ្នាហើយ។»

ល្ងាចមួយខ្ញុំបានណាត់ពួកគេទាំងពីរនាក់ឲ្យជួបគ្នា។ ទីនោះគឺជាភោជនីយដ្ឋានបណ្ដែតទឹក។ ខ្ញុំដើរនាំផ្លូវដារីទៅកាន់តុមួយ ដែលពិសិដ្ឋកំពុងអង្គុយរង់ចាំ។ បរិយាកាសនៅលើទឹកទន្លេ គឺរ៉ូម៉េនទិកណាស់។ ខ្យល់បក់ល្ហើយៗ ប៉ើងសក់ពោះវៀនជ្រូករបស់ដារី ឲ្យរសាត់រសាយ ធ្វើឲ្យវង់ភក្ត្ររបស់នាងស្រស់នោះស្រស់ ឃើញហើយចង់តែស្ទុះទៅសុំថើបនាងមួយខ្សឺត។

រវល់តែអណ្ដែតអណ្ដូងម្នាក់ឯង ស្រាប់តែ «សួស្តីដារី!» សំឡេងពិសិដ្ឋ។

«ចាស! សួស្តីពិសិដ្ឋ!» ដារីញញឹមដាក់ពិសិដ្ឋយ៉ាងស្រស់អស់ពីចិត្ត។

«អ្ហា៎! ម៉េចក៏ដារីស្គាល់ឈ្មោះខ្ញុំ?»

«គឺបងរតនាប្រាប់ខ្ញុំ។»

«ដារីពិតជាឆ្លាតដូចរតនាប្រាប់ខ្ញុំមែន!»

«ពិសិដ្ឋក៏សង្ហាដូចគាត់ប្រាប់ខ្ញុំដែរ។»

ខ្ញុំឈរញញឹមញញែមទាំងភ្លឹកភ្លាំង ដូចកំពុងរង់ចាំឲ្យម្នាក់ក្នុងចំណោមពួកគេ ណែនាំខ្ញុំឲ្យគ្នាស្គាល់។ គិតទៅដោយសារតែខ្ញុំនិយាយឲ្យពួកគេស្គាល់គ្នាច្បាស់ទៅហើយ ទើបខ្ញុំអស់ភារកិច្ចណែនាំឲ្យពួកគេស្គាល់គ្នាម្តងទៀត។

«តោះរតនាអង្គុយចុះទៅ!» ពិសិដ្ឋប្រាប់ខ្ញុំ។

ខ្ញុំអង្គុយចុះក្បែរដារី ឯពិសិដ្ឋអង្គុយទល់មុខពួកយើង។

«ដារីចង់ញ៉ាំអី?» ពិសិដ្ឋសួរដារី។

«មើលទៅខ្ញុំចង់ញ៉ាំអ្វីដែលពិសិដ្ឋចូលចិត្តវិញ ព្រោះញ៉ាំអ្វីដែលខ្លួនឯងចូលចិត្តដដែលៗទៅ ដូចគ្មានអារម្មណ៍សោះ!»

«អេ! ម៉េចគិតអ៊ីចឹង? នេះគឺយកគំនិតខ្ញុំទៅនិយាយមុនហើយនៀក! ខ្ញុំថាចង់ញ៉ាំអាហារដែលដារីចូលចិត្តទេតើ!»

ពួកគេសើចព្រមគ្នា រួចក៏បន្លឺមកខ្ញុំព្រមគ្នា «អ៊ីចឹងពួកយើងញ៉ាំអាហារ ដែលរតនាចូលចិត្តទៅ!» រួចពួកគេក៏សើចម្តងទៀត។

ខ្ញុំក៏បានហៅអាហារជាច្រើនមុខដែលខ្ញុំចូលចិត្ត ឲ្យពួកគេញ៉ាំ។ ដារីដួសម្ហូបដាក់ចូលមាត់ទំពា ខ្ញុំប្រុងនឹងសួរនាងថា តើឆ្ងាញ់ឬទេ?

«ដា…»

«ម៉េចឆ្ងាញ់ទេ?» ពិសិដ្ឋសួរមុនខ្ញុំបាត់។

«លោកញ៉ាំមួយម៉ាត់ដែរដឹងហើយ!» ដារីឆ្លើយជាមួយកែវភ្នែកដ៏មហាមុត។

ពិសិដ្ឋដួសម្ហូបនោះដាក់ចូលមាត់ផ្លាប់ រួចសម្លឹងមុខដារីដោយពោលបណ្ដើរ «ម្យ៉ាងដែរ! រតនាពូកែរើសម្ហូបណាស់មែនទេ?»

«ត្រូវហើយ! ឥឡូវលោកយកគំនិតខ្ញុំទៅនិយាយមុនម្តងហើយណា៎!» រួចពួកគេក៏សើចកាច់កដាក់គ្នាម្តងទៀត។

ក្រោយមកពួកគេញ៉ាំមួយម៉ាត់ សម្លឹងមុខគ្នាម្តង វិភាគពីអាហារប្រាប់គ្នាម្តង រួចតាំងយកឈ្មោះខ្ញុំទៅនិយាយនៅចុងឃ្លា ដើម្បីសើចលេង។ គ្រានោះខ្ញុំគ្មានឱកាសបាននិយាយអ្វីសោះ។ អ្វីដែលខ្ញុំចង់និយាយទៅដារី ត្រូវពិសិដ្ឋនិយាយមុន រីឯអ្វីដែលខ្ញុំចង់និយាយទៅពិសិដ្ឋ ក៏ត្រូវដារីនិយាយមុន។ រូបខ្ញុំប្រៀបដូចជាអ្នកតាថ្ម អង្គុយចំហមាត់ កំដរពួកគេជជែកគ្នា។ រួចដល់ពេលបែកគ្នា ម្នាក់ៗសុទ្ធតែប្រាប់ខ្ញុំថា ពួកគេយល់ពីអ្វីដែលខ្ញុំចង់និយាយនោះហើយ។ នឹកទៅគួរឲ្យក្តៅក្រហាយតិចៗដែរ!

ចាប់តាំងពីពេលនោះ ខ្ញុំមិនបានជួបពួកគេទាំងពីរទៀតសោះ។ ណាត់ជួបម្តងណាក៏ថារវល់ដូចៗគ្នា ទាល់តែថ្ងៃមួយ…

ខ្ញុំយកក្រមាជូតទឹកភ្នែកសិន! ហ៊ឹក! ហ៊ឹក! ហ៊ឹក!… ថ្ងៃមួយនោះ… ខ្ញុំក៏បានជួបពួកគេទាំងពីរនាក់។ ពិសិដ្ឋដឹកដៃដារីយ៉ាងសង្ហា ហើយវាចាយ៉ាងស្រស់ «សុខសប្បាយទេ រតនាសម្លាញ់?»

ខ្ញុំរវល់តែភាន់ភាំងអត់បានឆ្លើយទេ ទាល់តែដារីសួរម្តង «សុខសប្បាយទេ បងរតនា?»

«ចុះអ្នកទាំងពីរវិញ?» ខ្ញុំសួរបកវិញទាំងមិនគាប់ចិត្ត។

«ពួកយើងសុខសប្បាយទេ ហើយ…» ពិសិដ្ឋបន្លឺទុកកន្ទុយឃ្លា ងាកទៅដារី។

ដារីសម្លឹងភ្នែកពិសិដ្ឋ រួចបន្តកន្ទុយឃ្លា «…ហើយពួកយើងមានដំណឹងល្អមួយប្រាប់បងរតនាឯង…»

«ដំណឹងស្អីទៅ?» ខ្ញុំសួរដោយរន្ធត់ចិត្ត។

«នេះនែ៎…ដំណឹងល្អ…!» សម្តីដារី។

ខ្ញុំធ្លាក់ថ្លើមក្តុក បេះដូងលោតផ្លោតៗ ញ័រដៃញ័រជើង ចង់ស្ទុះទៅធាក់កំប៉េះគូទដារីទម្លាក់ស្ថានភុជង្គនាគ ហើយដាល់ពិសិដ្ឋឲ្យហោះផ្លោងទៅកប់ក្នុងផ្ទាំងពពក។

«ម៉េចភ្លឹកទៅណាហើយ? ឯងមិនឃើញសំបុត្រអញ្ជើញញ៉ាំការរបស់ពួកយើងទេអេះ?» សំឡេងដ៏ឈ្លើយរបស់ពិសិដ្ឋ។

«ហេតុអ្វីមិនជូនពរពួកយើងផង?» សំឡេងដ៏មាយារបស់ដារីជួយបន្ទរ។

ខ្ញុំក្លាយជាគនិយាយមិនចេញ។ ចិត្តចង់ឆ្លើយថា ខ្ញុំមិនមែនអត់គ្រាប់ភ្នែក មើលមិនឃើញសំបុត្របុណ្យខ្មោចរបស់ពួកឯងទេ ហើយខ្ញុំក៏មិនមែនអត់មាត់ដាក់បណ្ដាសាពួកឯងដែរ… ប៉ុន្តែខ្ញុំនិយាយមិនចេញសោះ!

ដល់ឃើញខ្ញុំឈរធ្មឹងដូចគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង ទាំងពីរនាក់ហ្នឹងក៏និយាយមកខ្ញុំថា «អរគុណហើយណា៎ ដែលណែនាំឲ្យពួកយើងស្គាល់គ្នា!» និយាយផុតពួកគេក៏ដឹកដៃបណ្ដើរគ្នា ដើរចេញពីខ្ញុំបាត់ទៅ។

ឱ! មិត្តសម្លាញ់និងសង្សាររបស់ខ្ញុំក្លាយទៅជាប្តីប្រពន្ធហើយតើ! 

កញ្ញា ២០០៧

ខែធ្នូ 11, 2009 at 3:30 ល្ងាច មតិ 13

កំណត់ហេតុស្នេហ៍

 

 

តស៊ូឲ្យអ្នកស្រលាញ់…

                                                        ដោយ សុខ ចាន់ផល

 

ខ្ញុំស្រលាញ់អ្នកនៅថ្ងៃទីមួយដែលខ្ញុំស្គាល់អ្នក។ ថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមស្គាល់ស្នេហា ហើយចាប់ពីថ្ងៃនោះ ខ្ញុំក៏តែងតែសួរពិភពលោកថា អ្វីជាស្នេហា?

ស្នេហាធ្វើឲ្យខ្ញុំស្គាល់ភាពឯកាក្នុងហ្វូងមនុស្សដ៏ច្រើន។ ពិភពលោក​សែនល្ហល្ហេវណាស់ ព្រោះគ្មានអ្នកនៅក្បែរ។ ជួនកាលសូម្បីតែខ្យល់ ក៏ខ្ញុំយល់ថាជាឧបសគ្គបិទបាំងអ្នកពីខ្ញុំ។ មិនថាចម្ងាយផ្លូវឆ្ងាយយ៉ាងណាទេ ទោះបីឲ្យខ្ញុំហែលឆ្លងសមុទ្រ ក៏ខ្ញុំនឹងហែលទៅជួបរូបអ្នកដែរ ដោយសារខ្ញុំមិនអាចនៅស្ងៀម ដោយមិនបានធ្វើរឿងអ្វីដើម្បីអ្នកឡើយ។

នៅថ្ងៃមួយ ខ្ញុំមិនអាចលាក់ចិត្តស្នេហ៍នេះតែម្នាក់ឯងទៀតបាន ក៏ដាច់ចិត្តសារភាពប្រាប់អ្នក។ ខ្ញុំនិយាយពាក្យថា ខ្ញុំស្រលាញ់អ្នក ទាំងមិនដឹងថា ខ្លួនឯងនិយាយច្បាស់ឬអត់។ ប៉ុន្តែខ្ញុំក៏ដឹងថាខ្ញុំនិយាយច្បាស់ ព្រោះអ្នកបានឆ្លើយប្រាប់ខ្ញុំវិញថា អ្នកមិនស្រលាញ់ខ្ញុំទេ។ កាលណោះខ្ញុំដូចជាមនុស្សម្នាក់ដែលបាត់បង់អារម្មណ៍។ ភ្នែកនិងត្រចៀកក៏ហាក់គ្មានវិញ្ញាណ។ អ្នកបានដើរចេញពីខ្ញុំ ទុកឲ្យខ្ញុំឈរភ្លឹកម្នាក់ឯង រហូតភ្លៀងធ្លាក់ទទឹកខ្ញុំជោក។ ទឹកភ្លៀងហាក់ធ្លាក់ប៉ះរូបកាយខ្ញុំឲ្យរលាយទៅជាទឹក។ អ្នកមិនស្រលាញ់ខ្ញុំទេ តើខ្ញុំគួរធ្វើយ៉ាងម៉េច?

ខ្ញុំក្លាយជាមនុស្សម្នាក់ ដែលមានទឹកមុខស្រពោនគ្រប់ពេលវេលា។ ក្រៅពីអ្នក តើខ្ញុំនៅចង់បានអ្វីផ្សេងសម្រាប់ជីវិតទៀត? រឿងរ៉ាវអាក្រក់ៗក៏ចេះតែកើតឡើងក្នុងជីវិតខ្ញុំជាបន្តបន្ទាប់។ ខ្ញុំមិនសូវចុះសម្រុងជាមួយក្រុមគ្រួសារ បាត់បង់មិត្តភក្តិ ហើយក៏ក្លាយជាមនុស្សដ៏គួរឲ្យស្អប់ក្នុងកែវភ្នែកមនុស្សគ្រប់គ្នា។ ខ្ញុំបានបួងសួងឲ្យខ្លួនឯងរលាយទៅជាខ្យល់ ប៉ុន្តែខ្ញុំខ្លាចទោះខ្ញុំក្លាយទៅជាខ្យល់ក៏នៅតែមានដួងចិត្តនឹកដល់អ្នក។ ខ្ញុំតែងគិតថាឲ្យតែអ្នកស្រលាញ់ខ្ញុំ គឺខ្ញុំលែងត្រូវការអ្វីទាំងអស់ រួចខ្ញុំក៏សួរខ្លួនឯងថា តើក្តីស្រលាញ់ដែលខ្ញុំរង់ចាំពីអ្នកនោះ គឺជាស្នេហាពិតដែលខ្ញុំចង់បានមែនទេ? កាលណោះខ្ញុំមិនអាចឆ្លើយសំណួរនេះទេ ហើយខ្ញុំក៏កំណត់ក្នុងចិត្តថា ខ្ញុំត្រូវតែតស៊ូឲ្យអ្នកស្រលាញ់ខ្ញុំ…

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមិនបានឃាត់ចិត្តខ្លួនឯងមិនឲ្យនឹកអ្នកនោះទេ បែរជារំឭកខ្លួនឯងថា ត្រូវតែនឹកអ្នកគ្រប់ពេលវេលា។ ខ្ញុំរក្សាស្នាមញញឹមគ្រប់ពេលដែលខ្ញុំបានជួបអ្នក ហើយធ្វើខ្លួនជាមនុស្សដែលមិនរំខានអ្នក និងតែងតែជួយអ្នកនៅពេលអ្នកត្រូវការខ្ញុំ។ អំពើល្អដែលខ្ញុំព្យាយាមធ្វើចំពោះអ្នក ជាមួយពេលវេលាដែលកន្លងទៅ អ្នកប្រហែលជាអាណិតខ្ញុំបន្តិចម្តងៗ។ ទោះត្រូវចំណាយពេលយូរពិតមែន តែទីបំផុតខ្ញុំក៏តស៊ូឲ្យអ្នកស្រលាញ់ខ្ញុំបាន។ អ្នកប្រាប់ខ្ញុំថា អ្នកស្រលាញ់ខ្ញុំ។ ពាក្យនេះហើយដែលខ្ញុំរង់ចាំស្តាប់។ ដឹងទេ ថាពេលនោះខ្ញុំមានអារម្មណ៍យ៉ាងម៉េច? ខ្ញុំនៅទ្រឹងមួយស្របក់ ហើយខំសួរខ្លួនឯងថា តើខ្ញុំមានអារម្មណ៍យ៉ាងម៉េច? ខ្ញុំដូចជាគ្មានអារម្មណ៍ទេ… តែដូចជានឹកឃើញពាក្យដែលអ្នកធ្លាប់ប្រាប់ខ្ញុំថា អ្នកមិនស្រលាញ់ខ្ញុំ។

ប្រហែលជាពួកយើងគ្មាននិស្ស័យនឹងគ្នាហើយ ទើបអារម្មណ៍របស់ពួកយើងទាំងពីរនាក់ចេះតែផ្ទុយគ្នាបែបនេះ។ ហេតុអ្វីពេលខ្ញុំប្រាប់អ្នកថា ខ្ញុំស្រលាញ់អ្នក អ្នកគ្មានអារម្មណ៍? ដល់ពេលអ្នកប្រាប់ខ្ញុំថា អ្នកស្រលាញ់ខ្ញុំ ខ្ញុំបែរជាគ្មានអារម្មណ៍? ពេលវេលាដែលកន្លងទៅនោះ អ្នកកាន់តែអាណិតខ្ញុំ ខ្ញុំកាន់តែនឿយណាយពីអ្នក។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីក៏មានស្នេហាដ៏ជ្រាលជ្រៅតែម្នាក់ឯងដូចជាខ្ញុំនេះ? ឥឡូវនេះខ្ញុំដឹងថា វាមិនមែនជាស្នេហាទេ វាគ្រាន់តែជាអារម្មណ៍ងប់ងុល ហើយវិលវល់ដូចជាខ្យល់រសាត់។ ខ្ញុំដូចជាតស៊ូម្នាក់ឯងច្រើនពេក រហូតមានអារម្មណ៍ថា ហេតុអ្វីក៏ស្នេហាត្រូវតស៊ូបែបនេះ? ស្នេហាមិនមែនសម្រាប់ឲ្យមនុស្សម្នាក់រងទុក្ខនោះឡើយ អ្នកទាំងពីរត្រូវតែរីករាយដូចគ្នា។

តស៊ូឲ្យអ្នកស្រលាញ់ ប្រៀបដូចជាតស៊ូដើម្បីឲ្យជីវិតជោគជ័យ។ ពេលអ្នកស្រលាញ់ខ្ញុំ រដូវនៃជីវិតរបស់ខ្ញុំក៏ផ្លាស់ប្រែទៅជាស្រស់បំព្រង។ ពេលនេះទើបខ្ញុំដឹងថា ជីវិតខ្ញុំមានកិច្ចការដែលគួរធ្វើច្រើនណាស់ មិនមែនមានតែរឿងស្នេហាមួយនោះឡើយ៕

 មេសា  ២០០៨

ខែវិច្ឆិកា 27, 2009 at 6:34 ព្រឹក មតិ 9

អត្ថបទ​ចាស់​ជាង​នេះ​ អត្ថបទ​ថ្មីជាង​នេះ


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 219,514 hits
Visit Cute-Spot.com!