សង្សារ១៤ថ្ងៃ

ខែសីហា 9, 2017 at 5:42 ល្ងាច មតិ 6

SS 14 Days

ស្អែកគឺ១៤កុម្ភៈ ហើយយើងទាំងពីរនាក់ក៏មានឈ្មោះជាសង្សារបាន១៤ថ្ងៃដែរ។ (សើច) 😆 មនុស្សគ្រប់គ្នានៅតែមិនជឿថាពួកយើងជាសង្សារ សូម្បីតែពួកម៉ាកខ្ញុំក៏ហួសចិត្តនឹងខ្ញុំដែរ។ ចំណែកអ្នកខ្លះហាក់ដូចជាចង់បញ្ជាក់ណាស់ ថាអ្វីដែលខ្ញុំកំពុងតែជួបគឺជារឿងក្លែងក្លាយ។ ពួកគេចង់ដឹងជាងខ្ញុំទៅទៀត ហិហិហិ

អ្នកភូមិប្លក់ដែលកំពុងតែអាននេះ ប្រាកដជាមិនដឹងថាម៉េចក៏បែបនេះ ឬក៏កំពុងតែឆ្ងល់ថា ខ្ញុំកំពុងតែនិយាយពីអី មែនទេ?

មានបុរសម្នាក់ដែលខ្ញុំលួចស្រលាញ់ ក៏ជាបុរសដែលមនុស្សស្រីជាច្រើនលួចស្រលាញ់ ហើយពេលនេះគេក៏ក្លាយជាសង្សារខ្ញុំ តែមនុស្សគ្រប់គ្នានៅតែមិនជឿ និងប្រើពាក្យថា «សង្សារតែឈ្មោះ» សារភាពថាគេសង្ហាខ្លាំង តែខ្ញុំ… ហាក់មិនសមគ្នានឹងគេសោះ។ មិនមែនខ្ញុំមិនដឹងខ្លួនទេ តែបើវាជាឱកាស ហេតុអ្វីខ្ញុំត្រូវបោះបង់? ហេតុនេះខ្ញុំមានតែព្យាយាមបង្កើតមនោសញ្ចេតនារវាងពួកយើងទាំងពីរ។

ស្អែកនេះគឺជាថ្ងៃដែលគូស្នេហ៍បង្ហាញក្ដីស្រលាញ់ដាក់គ្នា… ពួកគេរំពឹងចង់បានកាដូពីភាគីម្ខាងទៀត។ ខ្ញុំក៏ដូចគ្នា តែគ្មានអ្នកណាជឿទេថា ម្នាក់នោះនឹងមានកាដូជូនខ្ញុំ។ ប្រាប់ត្រង់ខ្ញុំក៏ខូចចិត្តដែរ បើអ្វីដែលពួកគេគិតក្លាយជាការពិត តែ… ខ្ញុំបានត្រៀមកាដូសម្រាប់គេវិញ ហើយខ្ញុំជឿថា ស្នេហាកើតឡើងពីការចាប់ផ្ដើម​ មិនថាប្រុសឬស្រី សុទ្ធតែអាចធ្វើជាអ្នកចាប់ផ្ដើមបានដូចគ្នា។

យ៉ាងណា ក៏ចង់បានយោបល់ពីអ្នកអានទាំងអស់គ្នា ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មកថា ក្នុងនាមជាមនុស្សស្រី ការធ្វើបែបនេះ គឺល្ងង់ កំពុងតែបន្ទាបតម្លៃខ្លួនឯង ឬក៏គាំទ្រខ្ញុំ?

(ប្រកាសមួយនេះជាឈុតនៅក្នុងរឿង)

Entry filed under: កម្សាន្ត, ភាពយន្ត. Tags: , .

៥ចំណុច បញ្ជាក់ថាបុរសម្នាក់នោះពិតជាស្រាញ់យើង អ្វីដែលនៅពីក្រោយភាពជោគជ័យរបស់ ឱក សុគន្ធកញ្ញា

6 មតិ Add your own

  • 1. ជុំ សំអង  |  ខែសីហា 9, 2017 ម៉ោង 5:48 ល្ងាច

    ខ្ញុំចូលចិត្តភាពក្លាហានរបស់អ្នក! មែន ស្នេហាកើតឡើងពីការចាប់ផ្ដើម។ ជូនពរឱ្យគេស្រលាញ់អ្នកពិតប្រាកដ។

    ឆ្លើយតប
  • 2. Favorite Novel  |  ខែសីហា 9, 2017 ម៉ោង 5:55 ល្ងាច

    ដូចជាឈឺចាប់ពេកហើយ ពេលបានអានរឿងរបស់អ្នក!

    ឆ្លើយតប
  • 3. Chanphal Sok  |  ខែសីហា 9, 2017 ម៉ោង 6:18 ល្ងាច

    អេ! បើខ្ញុំបានសង្សារដូចអ្នក ប្រាកដជាល្អណាស់ មនុស្សប្រុសដូចជាខ្ញុំ ក៏មិនបាច់ធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង។ ខ្ញុំគាំទ្រអ្នក!

    ឆ្លើយតប
  • 4. kim Hana  |  ខែសីហា 9, 2017 ម៉ោង 6:20 ល្ងាច

    រឿងនេះជារឿងស្នេហាមែន ប៉ុន្តែវាបានបង្រៀនខ្ញុំពីមេរៀនជីវិតមួយ គឺថាបើយើងទទួលបានឱកាសក្នុងការធ្វើអ្វីមួយហើយ យើងគួរតែចាប់ឱកាសនោះឲ្យជាប់។ ធ្វើបានល្អឬមិនបានល្អសុទ្ធតែជាមេរៀនសម្រាប់ជីវិតទៅថ្ងៃក្រោយទេ។

    យើងតែងតែចំណាំឃើញថា មនុស្សប្រុសច្រើនតែជាអ្នកចាប់ផ្តើមនៅក្នុងសេចក្តីស្នេហា ប៉ុន្តែក្នុងរឿងនេះបង្ហាញពីការរើបម្រាស់ថ្មីមួយដែលឲ្យមនុស្សស្រីជាអ្នកចាប់ផ្តើម និង រក្សាទំនាក់ទំនង រវាងមនុស្សដែលខ្លួនស្រឡាញ់។ វាមិនជាការខុសអីទេបើគ្រាន់តែមនុស្សស្រីបង្ហាញក្តីស្រឡាញ់ទៅមនុស្សប្រុសមុន។ សំខាន់នាងបានធ្វើរឿងដែលគួរធ្វើ ហើយជាពិសេសមិនថារឿងណាក៏ដោយជាទំនៀមទម្លាប់ក្តី សូមកុំឲ្យមនុស្សស្រីក្លាយជាជនរងគ្រោះទទួលគំនាបសង្គមតែម្នាក់ឯង។

    សង្សារ១៤ថ្ងៃក៏ដោយ ឬ មួយថ្ងៃក៏ដោយ ឲ្យតែបានក្បែរមនុស្សដែលខ្លួនស្រឡាញ់ នោះហៅថាគប្បីនិងខ្លួនឯងហើយ។ ហេហេ

    ឆ្លើយតប
  • 5. កៅ សីហា  |  ខែសីហា 9, 2017 ម៉ោង 6:37 ល្ងាច

    ខ្ញុំយល់អារម្មណ៍នេះ ចុងក្រោយគឺ…

    ឆ្លើយតប
  • 6. អាពៅ  |  ខែសីហា 9, 2017 ម៉ោង 7:58 ល្ងាច

    និយាយឲ្យត្រង់ទៅ អានពីលើដល់ក្រោមមិនសូវយល់ទេ មិនដឹងថាពីរនាក់ហ្នឹង ជាសង្សារបែបអី… បើជាសង្សារហើយ គ្រាន់តែអារឿងឲ្យកាដូឬក៏មិនឲ្យ ឬឲ្យមុនឲ្យក្រោយ ក៏នៅអឹមអៀនដែរវ៉ើយ… បើមិនហ៊ានឲ្យគេ ឲ្យខ្ញុំក៏បាន ហាហា 😂🔫

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 229,301 hits
Visit Cute-Spot.com!

%d bloggers like this: