ប្រាក់ធ្លាក់មកពីណា?

ខែវិច្ឆិកា 28, 2016 at 11:01 ព្រឹក មតិ ១

ក៖ ចង់ក្លាយជាមនុស្សជោគជ័យ ធ្វើយ៉ាងម៉េចទៅ?
ខ៖ អានសៀវភៅស្ដីពីបទពិសោធន៍អ្នកជោគជ័យទៅ!
ក៖ សៀវភៅថ្លៃ មានលុយឯណាទិញ…
ខ៖ …
យល់យ៉ាងណា? គ្រប់យ៉ាងត្រូវមានការចាប់ផ្ដើម ភាពជោគជ័យត្រូវមានការខិតខំ គ្មានអ្វីដែលបានមកទទេៗនោះទេ។ នៅពេលដែលអ្នកចង់បានអ្វីមួយ សូមឱ្យអ្នកចេះឆ្ងល់ថា របស់នោះនឹងធ្លាក់ពីលើមេឃឬក៏យ៉ាងម៉េច? តើពិតជាមានរបស់ធ្លាក់ពីលើមេឃមកមិនចេះអស់ មែនទេ? ឬក៏ម្នាក់ទទួលបាន ម្នាក់បាត់បង់?

ខ្ញុំសូមលើករឿងមួយមកនិយាយ។ ពេលនេះគឺខ្ញុំកំពុងតែរៀបចំថតរឿងខ្លីមួយ «កាបូបលុយ»។ ដំបូងខ្ញុំគិតថា នឹងចំណាយឱ្យអស់តិចបំផុត ទើបខ្ញុំព្យាយាមរកក្រុមការងារស្ម័គ្រចិត្តមកចូលរួម។ សាច់រឿងដែលនឹងផ្ដល់សារដល់អ្នកមើល ខ្ញុំចង់ធ្វើដោយក្ដីស្រលាញ់ មិនប្រើលុយ មិនដើម្បីលុយ រួចខ្ញុំក៏ស្នើថវិកាសមល្មមទៅអ្នកមានលទ្ធភាព ក្រែងបានទទួលការឧបត្ថម្ភ ទៅលើសម្ភារៈថត និងក្រុមបច្ចេកទេស។ កាលពីម្សិលមិញយើងក៏ប្រជុំក្រុម និយាយពីអ្នកចូលរួម និងខ្ទង់ចំណាយ ក៏ឃើញថាខ្ទង់ចំណាយលើសពីថវិកាដែលខ្ញុំប្រាប់អ្នកឧបត្ថម្ភ។ យើងបានបន្ថយចំនួនថ្ងៃផលិត ពី២ថ្ងៃ មកត្រឹម១ថ្ងៃវិញ ហើយខ្ញុំសម្រេចថា នឹងបន្ថែមប្រាក់ខ្លួនឯងបង្រ្គប់។
15195890_1300853123320956_833543220336439609_o
ពេលគិតឡើងវិញខ្ញុំសប្បាយចិត្ត ត្បិតអាចបង្កើតការងារ និងចំណូលឱ្យក្រុមការងារដែលបានចូលរួម។ ខ្ញុំមិនមានចិត្តស្ដាយប្រាក់ទេ តែខ្ញុំស្រាប់តែនឹកភ្លាមថា កញ្ចប់ប្រាក់នោះតើបានពីណា? អ្នកឧបត្ថម្ភនឹងទទួលបានអ្វីទៅវិញ? ខ្ញុំសង្ឃឹមថា គ្រប់គ្នាសុទ្ធតែបានប្រយោជន៍ពីគម្រោងរបស់ខ្ញុំ។

Entry filed under: គ្មាន​ចំណាត់ក្រុម. Tags: .

ថ្ងៃសម្ពោធរឿង ទេសចរឋាននរក

មតិ​មួយ​ Add your own

  • 1. កូន ចាបមាស  |  ខែវិច្ឆិកា 30, 2016 ម៉ោង 2:03 ល្ងាច

    ទឹកចិត្តរបស់បងប្រុស ពិតជាគួរឲ្យគោរពណាស់។ ធ្វើល្អហើយនឹងរីករាយ ធ្វើអ្វីដែលយើងពេញចិត្ត យើងនឹងមិនសូវមានអារម្មណ៍ថាហត់នឿយ។ ជូនពរការងាររបស់បងប្រុសកាន់តែជោគជ័យថែមទៀត។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: