ស្ងោរម្រះ ១០០០រៀល

ខែ​ឧសភា 6, 2016 at 11:25 ព្រឹក មតិ 2

13173734_10201696387207417_6875060580287402649_n

ធ្លាប់ឆ្ងល់ថា ហេតុអ្វីខ្ញុំចូលចិត្តបែបនេះ គេចូលចិត្តបែបនោះ? សំលស្ងោរម្រះនេះ ជារបស់ខ្ញុំចូលចិត្ត តែក៏មានអ្នកខ្លះស្អប់។ សំលមួយចាននេះតម្លៃ១០០០រៀល អ្នកខ្លះអាចនឹងគិតថាថោក។ ជាកន្លែងលក់បាយឱ្យអ្នកក្រីក្រ ដូចជាកម្មកររោងចក្រ ឬម៉ូតូឌុបជាដើម។ ពូម្នាក់ គាត់ហូបបាយពីរចាន ម្ហូបមួយចាន ដោយស្រូបទឹកស៊ីអ៊ីវបន្ថែមលើបាយឱ្យប្រៃ។ ខ្ញុំអង្គុយហូបបាយទល់មុខគាត់ ចេះតែចង់ចែកម្ហូបជាមួយគាត់ តែចិត្តមួយគិតថាបែបនេះជាជីវិតគាត់រាល់ថ្ងៃ។

ដឹងថាខ្ញុំចង់និយាយពីអីទេ? ខ្ញុំឧស្សាហ៍ទៅហូបបាយថោកៗបែបនេះ គឺតាំងពីខ្ញុំនៅរៀន រហូតដល់ខ្ញុំមានលុយល្មមនឹងអាចជ្រើសរើសកន្លែងហូបបាន។ ខ្ញុំឆ្ងល់ថា ហេតុអីខ្ញុំនៅតែជាប់ចិត្តនឹងកន្លែងថោកៗ? ម៉ែខ្ញុំប្រាប់ថា អាហារបែបនោះគ្មានអនាម័យទេ។ មែន ខ្ញុំយកចិត្តទុកដាក់ពីសុខភាពណាស់ ត្រូវហូបត្រីបន្លែឱ្យច្រើន កុំប្រៃពេក ហើយត្រូវជ្រើសរើសរបស់មានគុណភាព។ ប៉ុន្តែអាហារកន្លែងលក់បាយថោកៗ ទាំងសាច់ទាំងបន្លែប្រហែលសុទ្ធតែមានជាតិគីមី ចួនកាលក៏ធ្វើឱ្យខ្ញុំឈឺអ៊ីចឹងទៅ។

ទោះយ៉ាងណា បាយនៅកន្លែងនោះផ្ដល់អារម្មណ៍ពិសេសម្យ៉ាង គឺធ្វើឱ្យខ្ញុំបានស្ថិតនៅក្នុងស្ថានភាពពិតប្រាកដមួយរបស់បងប្អូនរួមជាតិខ្ញុំ។ យល់អារម្មណ៍នេះទេ? ពួកគេរស់នៅបែបនេះរាល់ថ្ងៃ បើខ្ញុំគិតថាវាមិនល្អ ខ្ញុំគួរតែរកមធ្យោបាយជួយពួកគេ តែបើខ្ញុំជួយអីមិនបាន ខ្ញុំសមនឹងរស់នៅដូចពួកគេ។ ធ្វើបែបនេះទើបខ្ញុំមានអារម្មណ៍មិនសូវខុសនឹងពួកគេ។

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍. Tags: .

រៀនធ្វើជាមនុស្សល្អ ច្បាប់តបស្នង

មតិ 2 Add your own

  • 1. ចាន់ផល  |  ខែ​ឧសភា 14, 2016 ម៉ោង 1:07 ល្ងាច

    ពេលដែលខ្ញុំនៅកន្លែងត្រជាក់ មានរបស់ល្អៗប្រើ មានអាហារឆ្ងាញ់ៗញ៉ាំ ពេលខ្ញុំនិយាយពាក្យញ៉ាំ ខ្ញុំនឹកឃើញកាលពីក្មេងដែលខ្ញុំធ្លាប់និយាយពាក្យស៊ី នឹកឃើញដល់មនុស្សដែលធ្លាប់ស្និទ្ធស្នាល ខ្ញុំឆ្ងល់ថា ម៉េចក៏ពួកគេមិនមកនៅភ្នំពេញ មិនមានការងារល្អ មិនមានកេរ្តិ៍ឈ្មោះ ហើយខ្ញុំមានអារម្មណ៍ថាខុសនឹងពួកគេ ដែលខ្ញុំហាក់ដូចជាមានជីវិតល្អតែឯង… ខ្ញុំទើបតែដឹងថា ក្ដីស្រមៃរបស់ខ្ញុំមិនមែនជោគជ័យតែម្នាក់ឯងទេ ក៏មិនមែនសុភមង្គលតែក្រុមគ្រួសារខ្លួនឯងដែរ តែគឺចង់ឃើញមនុស្សគ្រប់គ្នាសុទ្ធតែរស់នៅបានល្អ។ ខ្ញុំមិនយល់ពីហេតុផលនៃជីវិត ខ្ញុំក៏មិនទាន់ដឹងថាខ្ញុំអាចកែប្រែអីបាន តែខ្ញុំនឹងព្យាយាមធ្វើនូវអ្វីដែលខ្ញុំធ្វើបាន។

    ឆ្លើយតប
  • 2. សុខហេង  |  ខែ​ឧសភា 26, 2016 ម៉ោង 10:56 ព្រឹក

    សរសេរ​ចម្រៀង​មួយបទ​ទៅបង🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: