អារម្មណ៍ខ្លាច

ខែមករា 28, 2016 at 4:56 ល្ងាច មតិ 3

«ជីវិតមនុស្សមិនដូចគ្នាទេ ហេតុនេះកុំព្យាយាមនិយាយពីទុក្ខរបស់យើងប្រាប់អ្នកដទៃ ព្រោះពួកគេគ្រាន់តែយកលក្ខខណ្ឌជីវិតគេ ឬទស្សនៈចង្អៀតចង្អល់ មកវិនិច្ឆ័យលើយើងតែប៉ុណ្ណោះ។ ពេលនេះខ្ញុំតឹងទ្រូងខ្លាំងណាស់។ មនុស្សទូទៅនឹងនិយាយមកខ្ញុំថា បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ ដែលការដោះស្រាយខ្លះគឺត្រួវបង្រៀនខ្លួនឯងឱ្យទទួលយកនូវស្ថានភាពដែលយើងមិនចង់។ ខ្យល់ដង្ហើមក៏ថប់ទៅៗ តើអាចទ្រាំរស់បានយូរប៉ុណ្ណា?» នេះជា Status I’ve just post on facebook.

ពេលនេះខ្ញុំយល់ថា មិនមែនបញ្ហាទេ ដែលធ្វើឱ្យខ្ញុំកើតទុក្ខ តែគឺមកពីខ្លួនឯង។ បញ្ហាមិនមែនជាបញ្ហាទេ បើយើងមានក្ដីក្លាហានដោះស្រាយវា ប៉ុន្តែខ្ញុំកំសាកខ្លាំងណាស់ ខ្លាចបញ្ហា ខ្លាចជីវិត ខ្លាចមនុស្សជុំវិញខ្លួន។ តើខ្ញុំកើតមកបែបនេះ ឬក៏មជ្ឈដ្ឋានដែលខ្ញុំឆ្លងកាត់ កែប្រែខ្ញុំឱ្យក្លាយទៅជាបែបនេះ? ខ្ញុំចូលចិត្តរស់នៅ​ឯកា មិនចង់ពាក់ព័ន្ធនឹងអ្នកណា ហើយពេលណាដែលខ្ញុំដឹងថា ខ្ញុំត្រូវស្និទ្ធស្នាលនឹងអ្នកណា ខ្ញុំក៏ទទួលអារម្មណ៍ខ្លាចជាទីបំផុត។ អារម្មណ៍មួយនេះ តើមានអ្នកណាយល់ ឬក៏ធ្លាប់ឆ្លងកាត់ទេ? តើមានដំណោះស្រាយទេ ព្រោះបើខ្ញុំនៅតែបែបនេះទៀត ខ្ញុំពិតជារស់មិនកើតទេ។

បញ្ហាជីវិតដែលខ្ញុំបានជួប គឺឪពុកម្ដាយបោះបង់ខ្ញុំឱ្យរស់ជាមួយនឹងសាច់ញាតិ។ ខ្ញុំខ្លាចគេណាស់ ហើយមិនដែលគិតថា គេស្រលាញ់ខ្ញុំទេ។ ខ្ញុំលាក់អារម្មណ៍ឯកាម្នាក់ឯងរហូត… ជីវិតកំព្រា គ្មានទីបង្អែក គ្មានអ្នកណាលើកទឹកចិត្ត… តើព្រោះតែរឿងទាំងនោះ ដែលធ្វើឱ្យខ្ញុំបាក់ស្បាតដូចសព្វថ្ងៃ? ឬមកពីខ្ញុំទន់ជ្រាយពីកំណើត? ហេតុអ្វីក៏បង្កើតឱ្យខ្ញុំអន់យ៉ាងនេះ?

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

My love from another star កម្មចាស់

3 មតិ Add your own

  • 1. -DiaNote-  |  ខែមករា 29, 2016 ម៉ោង 9:38 ល្ងាច

    បងអាចរៀនរស់ដូច សុីណេតក៏បាន។ យ៉ាងណាក៏ដោយ ជីវិតមនុស្សមានអតីតកាលខុសគ្នា ឯបច្ចុប្បន្នក៏មិនអាចដូចគ្នាដែរ តែហោចណាស់ក៏អាចដើរលើផ្លូវរីករាយតែមួយបានដែរ

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 30, 2016 ម៉ោង 2:53 ល្ងាច

      ស៊ីណេតនិងបងមិនសូវខុសគ្នាទេ យើងអាចរៀនរស់បាន គ្រាន់តែមិនដឹងថា រស់បានយូរប៉ុណ្ណា។

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែមករា 30, 2016 ម៉ោង 2:59 ល្ងាច

    គ្រប់យ៉ាងគឺជាកម្មពៀរពីអតីតជាតិ។ ខ្ញុំប្រហែលជាមិនអាចប្រកែកបានទេ បើទោះជាជាតិនេះ ខ្ញុំមានសារជាតិល្អ ធ្វើតែអំពើល្អ តែខ្ញុំនៅតែវេទនា ព្រោះតែខ្ញុំត្រូវសងនូវកម្មចាស់ ដែលខ្ញុំបានសាងពីអតីតជាតិ។ នេះជាការវិភាគមួយដែលខ្ញុំយល់។ ស្ថានភាពខ្ញុំក្នុងពេលនេះ សុទ្ធតែកើតឡើងពីស្ថានភាពអតីតកាលដែលខ្ញុំបានឆ្លងកាត់។ ខ្ញុំឆ្ងល់ថា ម៉េចក៏បង្កើតខ្ញុំមកឱ្យអន់យ៉ាងនេះ? គឺព្រោះកម្មចាស់ទាំងអស់។ ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ឬក៏បញ្ញា គឺជាការកំណត់របស់ព្រហ្មលិខិត ឬកម្មលិខិត។ ខ្ញុំកើតមកមានបញ្ញា តែខ្ញុំមានទឹកចិត្តទន់ជ្រាយ នេះគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំត្រូវរស់រហូតសងកម្មនេះឱ្យអស់។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: