បញ្ញា

ខែមករា 26, 2016 at 3:02 ល្ងាច មតិ 2

បញ្ញាគឺជាការដឹងច្បាស់នូវសេចក្ដីពិត។ ខ្ញុំចូលចិត្តគិត ហើយការគិតក៏បង្កើតនូវបញ្ញា ហើយបញ្ញាក៏ធ្វើឱ្យខ្ញុំចេះមើលដឹងពីកម្រិតបញ្ញារបស់អ្នកដទៃ។ ការដែលដឹងច្រើន តើមានផលល្អដែរទេ? ជួនកាលខ្ញុំស្មុគស្មាញជាងគេ គិតខុសពីគេ ក៏គ្មានអ្នកណាអាចយល់ពីខ្ញុំ។ ជីវិតបែបនេះគឺឯកាណាស់។ ខ្ញុំចង់មានជីវិតសាមញ្ញ តែទេវតាផ្ដល់កំណើត និងខ្សែជីវិតដ៏ស្មុគស្មាញមួយដល់ខ្ញុំ។ ខ្ញុំហត់នឿយណាស់ ហើយខ្ញុំក៏នឹកគិតដល់កម្មពីអតីតជាតិ។ តាមពិត ខ្ញុំជាមនុស្សដែលមានកម្មពៀរច្រើន។ ធ្លាប់ឮគេនិយាយថា មនុស្សល្ងង់មានសំណាង។ កាន់តែមានបញ្ញា កាន់តែដឹងខុសត្រូវ កាន់តែមានសម្ពាធ កាន់តែមានការឈឺចាប់។ សេចក្ដីពិតទាំងនេះ បានធ្វើឱ្យខ្ញុំរារែកក្នុងការរស់នៅ។ តើបំណងពិតប្រាកដរបស់ព្រះគឺជាអ្វី? ផែនដីនេះស្រស់ស្អាតណាស់ ខ្ញុំក៏ចង់រស់នៅឱ្យបានយូរ ជាមួយនឹងក្ដីសុខសាមញ្ញៗដូចដែលមនុស្សទូទៅចង់បាន ប៉ុន្តែខ្ញុំបែរជាកើតមកជាមួយនឹងចំណោទជីវិត ដែលពិបាកឱ្យខ្ញុំមានក្ដីសុខទៅវិញ។ តើទីបញ្ចប់ ខ្ញុំនឹងត្រូវទៅទីណា?

Entry filed under: ទស្សនវិជ្ជា. Tags: .

បើខ្ញុំសម្លាប់ខ្លួន.. My love from another star

មតិ 2 Add your own

  • 1. -DiaNote-  |  ខែមករា 26, 2016 ម៉ោង 3:40 ល្ងាច

    តិចបងត្រូវនៅលីវរហូតដល់ចាស់ទៅ?

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែ​មីនា 3, 2016 ម៉ោង 10:47 ល្ងាច

    ហេតុអ្វីយើងត្រូវរៀនសូត្រ? គឺដើម្បីទទួលចំណេះដឹង។ ចំណេះដឹងធ្វើឱ្យយើងអាចសម្លឹងមើលអ្នកដទៃធ្លុះដល់អារម្មណ៍របស់គេ។ យើងអាចវិភាគអ្នកដទៃបានតាមកម្រិតចំណេះដឹងរបស់យើង ប្រៀបដូចជាការឡើងភ្នំ ឡើងកាន់តែខ្ពស់ បានឃើញទេសភាពកាន់តែធំ ហើយអ្នកឈរលើកំពូលភ្នំគេមើលឃើញដំណើរយើងយ៉ាងច្បាស់។ ភាពជោគជ័យពិតប្រាកដមិនមែនជាសំបកក្រៅដែលអាចបង្អួតអ្នកដទៃនោះទេ តែគឺចំណេះដឹងដែលធ្វើឱ្យយើងយល់ពីអ្នកដទៃបាន។ #sokchanphal #feeling

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: