Cambodian Idol

ខែ​ឧសភា 27, 2015 at 9:30 ល្ងាច មតិ 2

ពីរបីថ្ងៃនេះខ្ញុំនៅដល់យប់ជ្រៅជាមួយនឹងកម្មវិធីនេះ។ ការងារក្នុងសិល្បៈក៏សប្បាយម្យ៉ាងដែរ មែនទេ? មានមនុស្សជាច្រើនច្រណែននឹងខ្ញុំ ហើយខ្ញុំក៏ក្លាយជា Idol របស់អ្នកគាំទ្រខ្ញុំប៉ុន្មាននាក់។ ខ្ញុំរំភើបចិត្ត និងសួរខ្លួនឯងថា តើគួរធ្វើខ្លួនយ៉ាងម៉េច? ជានិមិត្តរូបអ្នកនិពន្ធរបស់គេ តើនៅតែធ្វើចរិតដូចកូនក្មេងអ៊ីចឹង ឬក៏នៅតែខ្វះការជឿជាក់ នៅតែគិតល្ងង់ៗថា រស់ធ្វើអីទៀតដដែល?

កាលពីមុន ខ្ញុំតែងតែសរសេរអារម្មណ៍ ឬក៏កំណត់ហេតុជាច្រើននៅទីនេះ តែយូរៗទៅ ស្ទើរតែភ្លេចផ្ទះនេះទៅហើយ… មានកំណត់ត្រាជីវិតជាច្រើនដែលខ្ញុំខ្ជិលសរសេរ ខ្ជិលប្រាប់គេ ខ្ជិលៗៗៗៗៗៗៗៗៗ ធ្វើអ៊ីចឹងធ្វើអី? ប្រាប់គេធ្វើអី? ក៏ចេះតែលាក់ទុកក្នុងចិត្ត… ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលចូលចិត្តការសរសេរប្លក់ ហើយក៏ទីនេះដែរ ដែលខ្ញុំអាចនិយាយបានច្រើនជាងនៅជាមួយពួកម៉ាក ឬក៏ facebook. ​មែនហើយ សរសេរច្រើនយ៉ាងណាក៏នៅតែដដែលៗ ទើបចេះតែខ្ជិលសរសេរ តែពេលសរសេរហើយក៏ធូរស្រាលចិត្តខ្លះ។ ជីវិតគឺបែបនេះ អាយុប៉ុននេះទៅហើយនៅតែមិនទាន់ចេះរស់នៅឱ្យស្រួលបួលទៀត។

IMG_6723 IMG_6689

Entry filed under: កម្សាន្ត, ចម្រៀង, ទស្សនវិជ្ជា, អារម្មណ៍. Tags: .

ភូមា ២០១៥ Crazy thing I’ve met in Singapore

មតិ 2 Add your own

  • 1. Pinky Chocolatte  |  ខែមិថុនា 2, 2015 ម៉ោង 3:59 ល្ងាច

    បន្ទប់នេះហើយ អ្នកទាំងប្រាំនេះហើយ ដែលធ្វើឲ្យខ្ញុំភ័យរហូតដល់ភ្លេច ចំរៀងដែលខ្ញុំតាំងចិត្តយកមកប្រលងក្នុងកម្មវិធី Cambodian Idol ប៉ុន្តែខ្ញុំមិនទាន់បោះបង់ចោលក្តីស្រម័យមួយនេះទេ ហើយនេះក៏ជាបទពិសោធ មួយដែលធ្វើឲ្យខ្ញុំចងចាំ និងស្វែងយល់បន្តទៀត។

    ឆ្លើយតប
  • 2. Sophea Pincho  |  ខែ​មីនា 30, 2016 ម៉ោង 8:33 ល្ងាច

    ខ្ញុំតែងតែយកបងជានិមិត្តរូបក្នុងចិត្តខ្ញុំជានិច្ច​ ព្រោះបងជាមនុស្សម្នាក់ដែលពូកែក្នុងការ
    និពន្ធពូកែប្រើមនោសញ្ចេតនាក្នុងការនិពន្ធ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: