feeling afraid

ខែ​ឧសភា 8, 2014 at 2:01 ល្ងាច មតិ 10

មើលមកគេអាចគិតថាខ្ញុំសំណាងល្អឬក៏ជាមនុស្សជោគជ័យ តែខ្ញុំហត់ណាស់ ហើយក៏ខ្លាចណាស់ដែរ តែងតែរារែកនឹងឆាកជីវិត រហូតពេលខ្លះក៏ចង់បញ្ចប់ឆាកជីវិតនេះ។ បញ្ហាដែលចូលមកឱ្យខ្ញុំដោះស្រាយ មើលទៅសាមញ្ញៗ តែបែរជាស្មុគស្មាញ ជំពាក់ជំពិនមិនដែលដាច់ស្រេចសោះ។ តាំងពីរឿងគ្រួសារ ការងារ ស្នេហា សុទ្ធតែគ្មានមួយណាជាក់លាក់អាចឱ្យខ្ញុំកក់ក្ដៅបានទាំងអស់។ គ្រប់យ៉ាងគ្រាន់តែជាឈ្មោះ តែគ្មានន័យ គ្រាន់តែជារូបរាងតែគ្មានបេះដូង គ្រាន់តែជាការបន្លំភ្នែក លួងលោមខ្លួនឯងថាខ្ញុំមិនឯកា ប៉ុន្តែមិនដឹងថា ខ្ញុំអាចទ្រាំរស់ក្នុងសភាពបែបនេះបានដល់ពេលណាទេ។ ខ្ញុំដូចជាមនុស្សគ្មានគ្រួសារ តែមានបញ្ហា… ធ្វើការៗក៏ឮថាគ្រួសារខ្ញុំមានរឿងនេះរឿងនោះ​ តែបើខ្ញុំមានរឿងវិញ ប្រហែលជាទាល់តែខ្ញុំស្លាប់បានគ្រួសារខ្ញុំដឹង។ ខ្ញុំព្យាយាមណាស់ រៀនរស់ម្នាក់ឯង រៀនបង្កើតក្ដីសង្ឃឹមឱ្យខ្លួនឯង ព្រោះដឹងថាគ្មានអ្នកណាគេមកឈឺឆ្អាលនឹងជីវិតមួយនេះទេ… ហេតុអីក៏ខ្ញុំត្រូវរស់បែបនេះ? ខ្ញុំដឹងថាមិនមែនមានតែខ្ញុំទេដែលឯកាបែបនេះ ប៉ុន្តែហេតុអីក៏ខ្ញុំទន់ខ្សោយជាងគេម្ល៉េះ? ខ្ញុំពិតជាមិនចង់កុហកខ្លួនឯងថាខ្ញុំធ្វើបាន ខ្ញុំសប្បាយចិត្តបាន ខ្ញុំអាចរស់បន្តដល់ចាស់បាន… ពេលជួបបញ្ហាតាំងពីដឹងក្ដីមក ខ្ញុំត្រូវដោះស្រាយវាម្នាក់ឯង ខ្ញុំមិនអាចពឹងសូម្បីតែម្ដាយ ក៏គ្មានឪពុកមកការពារ បើខ្លាចគេធ្វើបាបគឺត្រូវគោរពគេ មិនហ៊ានវែកញែកខុសត្រូវជាមួយគេ… បើទោះជាឥឡូវជីវិតខ្ញុំផ្លាស់ប្ដូរច្រើនមែន តែអារម្មណ៍នោះនៅតែតាមខ្ញុំដដែល។ ខ្លាច… នៅកន្លែងការងារ មិនហ៊ានសូម្បីតែនិយាយសុំច្បាប់ឈប់សម្រាក។ ហេតុអ្វីក៏ជីវិតមិនសមបំណង ហើយចងក្រងអារម្មណ៍ខ្ញុំឱ្យបាក់ស្បាតបែបនេះ? ខ្ញុំហត់នឿយនឹងចាំតែដោះស្រាយបញ្ហាចម្លែកៗ ដោយអារម្មណ៍ខ្លាចមួយនេះខ្លាំងណាស់! ចំណាស់នេះទៅហើយ បើខ្ញុំមិនរឹងមាំខ្លួនឯង តើខ្ញុំរស់នៅបន្តយ៉ាងម៉េច?

Advertisements

Entry filed under: អារម្មណ៍.

SEA Write A Ward 2013 The Voice Cambodia

10 មតិ Add your own

  • 1. ចាន់ផល  |  ខែ​ឧសភា 8, 2014 ម៉ោង 3:33 ល្ងាច

    ខ្ញុំឯកា តែខ្ញុំក៏មិនចង់រំខានអ្នកណាឱ្យគេមកកំដរខ្ញុំដែរ មិនចង់ធ្វើជាមនុស្សអាត្មានិយម!

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែ​ឧសភា 8, 2014 ម៉ោង 3:44 ល្ងាច

    ខ្ញុំជាក្មេងកំព្រា ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើអ្វីដើម្បីក្មេងកំព្រាដូចជាខ្ញុំ ស៊ូ! ស៊ូ! យើងមិនឯកាទេ! :’)

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​ឧសភា 8, 2014 ម៉ោង 4:03 ល្ងាច

    …ពេលមួយនោះ ខ្ញុំកើតទុក្ខខ្លាំងណាស់ ហើយក៏នឹកឃើញចម្រៀងនេះ រួចក៏ធ្វើឱ្យចិត្តខ្ញុំបានធូរស្រាល។ ខ្ញុំតែងនិពន្ធដើម្បីបង្ហាញអារម្មណ៍ខ្លួនឯ­ង និងបំពេញអារម្មណ៍ខ្លួនឯង។ «អ្នកមិនឯកា» ពេលកើតទុក្ខ ខ្ញុំសង្ឃឹមថាមានមនុស្សម្នាក់និយាយប្រាប់ខ­្ញុំថា ខ្ញុំមិនឯកា ខ្ញុំមានមនុស្សជាច្រើននៅក្បែរខ្លួន។ អ្វីដែលខ្ញុំស្រម៉ៃចង់បាន ខ្ញុំក៏បានសរសេរក្នុងបទចម្រៀងនេះ។

    អ្នកមិនឯកា https://www.youtube.com/watch?v=hI10tR2S0fI

    ឆ្លើយតប
  • 4. Nyroth  |  ខែ​ឧសភា 8, 2014 ម៉ោង 8:32 ល្ងាច

    ចឹងសំណូមពរសូមអ្នកនិពន្ធបទចម្រៀង១ បទ (ឯកោ)
    ព្រោះមានអារម្មណ៍ថាត្រូវសាច់រឿងមែនទែន

    ឆ្លើយតប
  • 5. អ៊ុំ ច័ន្ទសានិត  |  ខែ​ឧសភា 18, 2014 ម៉ោង 2:31 ល្ងាច

    សួស្តី! ពូ ខ្ញុំ​បាន​អាន​ប្រវត្តិ​ខ្លះៗ ពី​ពូ ហើយ​គិត​ថា ពូ ហត់​ណាស់​ហើយ​កាល​ពី​កុមារ ពេល​នេះ គឺ​ពូ គួរ​តែ​ស្រណុក​ខ្លះ​ហើយ 🙂

    ឆ្លើយតប
  • 6. chamroeunliverpool  |  ខែមិថុនា 19, 2014 ម៉ោង 12:59 ល្ងាច

    MG shows a prototype dynamo electric car

    As Mg Cambodiamgcambodia.com mentioned, an MG future plan car with the electrical charging has been established and worked on for the need of the European market. In order for this vehicle to progress and be produced, it needs to earn a lot of attention for the audience at the display.
    In spite of being a new model, its components are of those from the previous version of electric car, Fun to drive in Cambodia stated.
    In order to fully charge the car, six hours or standard source is need. However, the car can also charge to 80 percent at a swift amount of charging.
    MG Cambodia cited that soon the old version of automotive cars will be replaced with the electric cars that might be beneficial for MG future plan car. However, they need a more fast and massive charging manufactures to support them.

    ឆ្លើយតប
  • 7. chamroeunliverpool  |  ខែមិថុនា 19, 2014 ម៉ោង 1:00 ល្ងាច

    Recollection of Toyota airbags
    According to Mg Cambodia mgcambodia.com, the major automotive carmaker in in the world, Toyota, has notified customers up to 2.79 million to bring the vehicles, which have the airbag inflator problems.
    The company said that the affected cars are recognized and informed through their serial numbers. However, some of those vehicles have an insufficient serial numbers which lead to being unchanged of the airbags despite being notified. But now they will service all the affected cars despite their lack of serial numbers as the firm stated: “For vehicles which were inspected and did not receive a replacement inflator, we will re-notify the owners and replace the inflator with a new one,”
    As MG Cambodia reported, the firm stated that for those customers who have not brought their cars yet even though they were informed before will be re-notified.

    ឆ្លើយតប
  • 8. chamroeunliverpool  |  ខែមិថុនា 19, 2014 ម៉ោង 1:01 ល្ងាច

    The race is one for MG team

    As Mg Cambodia mgcambodia.com highlighted, MG’s drivers, Jason Plato and Same Tordoff are trailing behind Coling Turkington from the BMW team after the race one was closed as Plato claimed 3rd place and 6th for Tordoff.
    During race two, Plato could not overcome Rob Austin’s Audi while he guarded his position well, leaving the MG man to place in 4th. At the same time, his team mate also dropped his position when he drove out of line and ended up in the 9th position, Passion Drive in Cambodia quoted.
    Through race three, the drivers were of little concern with the wet atmosphere but Plato was still in the same position due to the penalty of one place reduction while Tordoff came up in 6th place.
    With more races to come, the team is eagerly prepared for the championship title contest

    ឆ្លើយតប
  • 9. thidaneng  |  ខែមិថុនា 26, 2014 ម៉ោង 9:03 ព្រឹក

    Chrysler to conserve a huge fuel economy with auto 8 gears
    Regarding to car sale in Cambodia MG Cambodia report recently, Chrysler, an American automaker under the parenting of Fiat, has dove into the depth of exploring the possibility of fuel usage and economy reduction by generating an engine using eight-speed steering wheel.
    According to the report, the practice of this technology will help save car’s owner over 700 million gallons, CO2 emanation reduction for more than six million metric tons, and a budget conservation of $2.5 billion, likely.
    The eight gears will use a low viscous liquid which does not require replacement and best engage the situation in accordance to driver’s performance adequately.
    The third version of the engine will be introduced in the model vehicles in 2015.

    ឆ្លើយតប
  • 10. ព្រំ សុភាព  |  ខែមករា 1, 2015 ម៉ោង 10:48 ព្រឹក

    ខ្ញុំបានអានរួច ខ្ញុំមានអារម្មណ៍ថាអ្វីទាំងអស់ដឺលក្នុងចិត្តរបស់ខ្ញុំគឺបានយកមកសរសេរលើនេះ!ពេលខ្លះខ្ញុំចេះច្រនែននឹងក្តីសុខរបស់អ្នកដទៃ ព្រោះខ្ញុំមិនមាន!គ្រួសារបែកបាក់ជិត២០ឆ្នាំ តែខ្ញុំបែរជាតែលតោលមិនទាន់ឈប់៕

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: