ទៅ កូរ៉េ នៅឆ្នាំ២០១៤

ខែ​មីនា 27, 2014 at 9:24 ល្ងាច មតិ 2

IMG_7132 IMG_7181 IMG_7283 IMG_7294 IMG_7380 IMG_7399 IMG_7472 IMG_7498 IMG_7689 IMG_7883 IMG_7919 IMG_7355

ធ្លាប់ឮចាស់ៗសរសើរសំណាងអ្នកដែលបានទៅស្គាល់ស្រុកគេ (ប្រទេសគេ) ពេលនេះខ្ញុំធំ ក៏ចាស់ហើយដែរ ក៏បានទៅស្គាល់ស្រុកគេ អាចនិយាយថាខ្ញុំមានសំណាងដែរហើយ។ គិតទៅ ស្រុកនេះពិតជាមិនដូចស្រុកយើងមែន! ខ្ញុំធ្លាប់ទៅស្រុកថៃ ឃើញថាខុសពីខ្មែរហៅលែងឮទៅហើយ ដល់បានទៅកូរ៉េ ក៏មានអារម្មណ៍ថា ដូចជាស្រុកយក្សអ៊ីចឹង អីក៏ធំៗដែរ។ អាណិតប្រជារាស្ត្រខ្មែរណាស់ ក៏អាណិតខ្លួនឯងខ្លះដែរ តូចចិត្តថា ហេតុអ្វីក៏ស្រុកខ្មែរចាញ់ស្រុកគេឆ្ងាយម្ល៉េះ?

ទៅកូរ៉េ អ្វីដែលខ្ញុំរំភើបជាងគេ គឺបានឃើញព្រិលធ្លាក់… អារម្មណ៍នោះគឺត្រជាក់រកថាមិនត្រូវ។ ខ្ញុំប៉ងទៅដេកមើលព្រិលធ្លាក់នៅថ្ងៃណាមួយទៀត ទៅកន្លែងដែលមានព្រិលធ្លាក់ក្រាស់ ទៅដេកក្នុងផ្ទះសំណាក់ដ៏កក់ក្ដៅក្រោមព្រិលធ្លាក់ ទៅសរសេររឿងប្រលោមលោកនៅទីនោះ…

ជីវិតនេះជួនកាលមានន័យក៏អាស្រ័យទេសភាពដែរ! ជីវិតនេះជួនកាលវាឯកាខ្លាំងហួសបរិយាយ… ឪមិនដែលខ្វល់ ម៉ែក៏មិនយល់ថាខ្ញុំលំបាកម្ដេចខ្លះ រស់មកដល់ថ្ងៃនេះគឺប្រឹងតស៊ូម្នាក់ឯង សាច់ញាតិក៏សរសើរថាខ្ញុំពូកែ ប៉ុន្តែមិនដឹងថា ខ្ញុំអាចទ្រាំតស៊ូបានដល់ពេលណាទេ! (សរសេរឱ្យគេច្រៀងថា «ក្រោកឈរ» ប៉ុន្តែខ្លួនឯងបែរជាគិតបែបនេះ )

ជួនកាលគិតថា មិនដឹងនៅតស៊ូធ្វើអី មិនដឹងទ្រាំលំបាកធ្វើអី មិនដឹងជាចង់រឹងមាំធ្វើអី បើចុងក្រោយស្លាប់ដដែល… មានពីណាធ្លាប់គិតអ៊ីចឹងទេ? ចេះតែសង្ស័យថា ចាញ់បោកព្រហ្មលិខិត! គេគ្រាន់តែត្រូវការឱ្យយើងកើតមក ដើម្បីកុំឱ្យផែនដីស្ងាត់… រីឯមនុស្សល្ងង់ក៏ចេះតែបង្កើតទ្រឹស្ដីផ្សេងៗ ព្រមនៅលេងល្បែងជីវិតជាមួយគេ តែតាមពិតគ្មានសិទ្ធិសម្រេចវាសនាខ្លួនឯងផង! (ខ្ញុំកើតមកដើម្បីវិភាគពីឆាកជីវិត ហើយប្រហែលជាពេលណាស្គាល់ជីវិតច្បាស់ ក៏ដល់ពេលដែលខ្ញុំទៅវិញដែរ។)

 

 

Entry filed under: កម្សាន្ត, អារម្មណ៍. Tags: .

ចម្រៀងឆ្នាំថ្មី SEA Write A Ward 2013

មតិ 2 Add your own

  • 1. sopheakneat  |  ខែ​ឧសភា 22, 2014 ម៉ោង 10:07 ព្រឹក

    សំណួរ ៖ មានអ្នកធ្លាប់គិតអ៊ីចឹងទេ?
    ចម្លើយ៖ ខ្ញុំណឹងហើយជាមនុស្សតែងតែសួររកសេចក្តី​ស្លាប់ សួរថា​ឋាន​និពាន្តពិតជា​មាន​មែន​ទេ តើខ្ញុំអាចទៅដល់ទេ ខ្ញុំពិតជាចង់បានសេចក្តី​ស្ងប់​ណាស់ រស់​នៅ​លើ​ផែនដី​ដែល​ពោរពេញ​ដោយ​ការប្រគួត​ប្រជែង​ សំភារៈនិយម ល្បិចកល​ពឹសពុល និងស្នេហាដែលនាំតែការស្មុគស្មាញ ពិតជាមិនអាចអោយខ្ញុំមានសេចក្តីស្ងប់បានឡើយ៕

    ឆ្លើយតប
  • 2. vearak  |  ខែកក្កដា 22, 2014 ម៉ោង 1:46 ល្ងាច

    The Colorful and Cleaning Kitchen
    There is a changing kitchen from the glass range with a bar and adds the intimate and informal touch, leading to furniture shop in Cambodia construction materials provided.
    After that a kitchen becomes a place where they could share breakfast, dinners, cups of coffee or simply chat while one of the members cooks.
    One more thing this kitchen is combined wall furniture and columns in gloss gray lacquer with floor cupboards in grey.
    Moreover it is used bar, worktop and bay, in order to give a light-hearted touch of color, bright yellow, and the household appliances were hidden in cupboards with discrete handles that show in a roomy and clean kitchen.

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: