មកលេងប្លក់ម្ដង

ខែមករា 23, 2014 at 11:16 ល្ងាច មតិ 2

គួរដាក់ចំណងជើងអត្ថបទអីទៅហ្ន៎? ហេហេ ខានសរសេរប្លក់យូរហើយ… យប់នេះចង់សរសេរ… ខ្ញុំថា ចង់សរសេរពីអារម្មណ៍កាលទៅទទួលរង្វាន់នៅថៃដែរ តែមិនបានសរសេរសោះ។ _MG_7462ចង់ប្រាប់ថា កាលហ្នឹងធ្វើឱ្យខ្ញុំដឹងថា អ្វីក៏ដោយក៏អាចកើតឡើងក្នុងជីវិតយើងដែរ គួរតែត្រៀមខ្លួន។ កាលណោះខ្ញុំធ្វើខុសធ្វើត្រូវ តែអត់ឱនឱ្យខ្លួនឯងថា ព្រោះតែក្មេងជាងគេ គេមិនសូវចាប់កំហុស។

ប៉ុន្មានថ្ងៃនេះ ខ្ញុំគិតរឿងមួយ! ខ្ញុំព្យាយាមបើកចិត្ត យល់អារម្មណ៍អ្នកដទៃ… នៅក្នុងសង្គមនេះ មានទំនាក់ទំនងម្យ៉ាងនោះ ដែលខ្ញុំដឹងយូរមកហើយ ម្ដងខ្ញុំគិតថាមិនល្អ ម្ដងខ្ញុំគិតថាធម្មតា ម្ដងខ្ញុំយល់ថា បើទៅរួចខ្ញុំក៏ធ្វើដែរ ម្ដងខ្ញុំគិតថា ខ្ញុំមិនសមនឹងធ្វើដែរ… ខ្ញុំមិនស្អប់ ខ្ញុំគិតថាល្អទៀត តែហេតុអ្វីក៏ខ្ញុំមិនចង់ធ្វើ? ជួនកាលគឺបែបនេះ មិនជំទាស់នឹងគេ តែមិនធ្វើខ្លួនឯង។ ខ្ញុំតែងតែឈ្លោះជាមួយខ្លួនឯងហូរហែរមក គឺរឿងខុសនិងត្រូវ ដែលជួនកាលខ្ញុំបែងចែកមិនបាន។ ចង់រស់ឱ្យមានន័យ មិនគួរមានវិន័យច្រើនពេកទេ មែនទេ? ខ្ញុំថាអ៊ីចឹង តែបើឃើញអ្នកណារស់នៅមានវិន័យ ខ្ញុំបែរជាសរសើរគេទៅវិញ។

អ្នកអានប្រាកដជាឆ្ងល់ថា រឿងមួយនោះជារឿងអី… ខ្ញុំសូមទុកជាអាថ៌កំបាំងណា៎! សូមនិយាយពាក្យមួយឃ្លាមុនគេងនៅទីនេះ «រាត្រីសួស្ដី!»

Entry filed under: កម្សាន្ត, អារម្មណ៍. Tags: .

យល់សប្ដិ សារលាក់ស្នេហ៍ (Message)

មតិ 2 Add your own

  • 1. Sousdey  |  ខែមករា 24, 2014 ម៉ោង 8:08 ព្រឹក

    យេ ហេ ចេះមកបង្ហើបហើយរត់ទៅបាត់ន! ហាស ហា

    ឆ្លើយតប
  • 2. Ratanapisey  |  ខែ​កុម្ភៈ 12, 2014 ម៉ោង 10:02 ល្ងាច

    ទំនាក់ទំនងមួយនោះ….?!? ច្បាស់ជារឿងស្រលាញ់ភេទដូចគ្នាហើយ ហេហេហេ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 173,203 hits
Visit Cute-Spot.com!

%d bloggers like this: