ដេញតុងតីនដណ្ដឹងប្រពន្ធ ផ្សាយនៅ Sabay

ខែ​មេសា 24, 2013 at 8:59 ល្ងាច មតិ 3

បទពិសោធន៍ពិតជាសំខាន់ រីឯកំហុសគឺជាមេរៀន… គួរតែបែបនេះ! ធំមកដល់ប៉ុនហ្នឹង ខ្ញុំធ្លាប់ធ្វើខុសច្រើនណាស់ (ខុសឥតល្ហែ) រៀនខុសជំនាញ រាប់អានមនុស្សខុស ធ្វើការខុសកន្លែង មានសង្សារខុស … ទាល់តែដេកគិត ទើបរៀបរាប់អស់ គ្រាន់តែប្រាប់ថាច្រើន ហើយដូចមិនទាន់ធ្វើអីត្រូវនៅឡើយទេ តែក៏ទទួលបានមេរៀនច្រើនតាមហ្នឹងដែរ ហេហេ

IMG_2756

នេះជារឿងខ្លីរបស់ខ្ញុំ ដែលផ្សាយនៅ Sabay ហើយពេលគេចុះអត្ថបទមួយនេះ ក៏មានមតិផ្សេងៗ ដែលភាគច្រើនផ្ដោតមកការងារសរសេរចម្រៀងរបស់ខ្ញុំទៅវិញ។ អានហើយ ខ្ញុំអន់ចិត្តខ្លាំងណាស់ គឺគេថាឱ្យខ្ញុំរឿងស្រុកខ្មែរចម្លងបទចម្រៀងបរទេស ទាំងដែលខ្ញុំតែងតែខំគិតសរសេរអត្ថន័យខ្លួនឯង ឡើងឈឺក្រពះ។ ខ្ញុំពិតជាឆ្ងល់មែន ហេតុអីក៏នៅតែមានអ្នកខ្លះមិនយល់? ហ៊ឺ… សមហេតុផលទេ មិនរករឿងអ្នកភ្លេង មិនរករឿងផលិតកម្ម មិនរករឿងក្រសួងវប្បធម៌ មិនរករឿងច្បាប់កម្មសិទ្ធិបញ្ញា បែរជាមករករឿងអ្នកនិពន្ធទំនុកច្រៀង? ពួកគេហាក់មើលរំលងការខំប្រឹងប្រែងរបស់ខ្ញុំទាំងស្រុង!

មិនលាក់ទេ គឺខ្ញុំពិបាកចិត្តព្រោះរឿងនេះអស់ជាច្រើនថ្ងៃ ប៉ុន្តែថ្ងៃនេះ មិត្តរួមការងារម្នាក់ក៏និយាយថា មានគេសរសេរមតិការពារខ្ញុំជាច្រើន… ខ្ញុំក៏ចូលទៅអានម្ដងទៀត! អានហើយរំភើបណាស់ ព្រោះដឹងថា ខ្ញុំមានអ្នកគាំទ្រ ហើយអ្នកគាំទ្រច្រើនជាងអ្នកមិនគាំទ្រឆ្ងាយណាស់ ពោលអត្ថបទមួយនោះមានអ្នក ចុច Like ៧០០ នាក់ ពី facebook គឺខ្ញុំគួរតែសប្បាយចិត្តវិញ! ខ្ញុំក៏សរសេរមតិមួយនៅអត្ថបទនោះ «ខ្ញុំពិតជារំភើបណាស់ ពេលបានអានមតិគាំទ្រខ្ញុំ! មិននឹកស្មានថា មានអ្នកតាមដានស្នាដៃខ្ញុំច្រើនយ៉ាងនេះសោះ។ មួយរយៈនេះ ខ្ញុំចេញបទចម្រៀងច្រើនពេក ទឹកដៃខ្ញុំប្រាកដជាធ្លាក់ចុះ ទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ តែអរគុណហើយដែលលោកអ្នកនៅតែផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ។ មែនហើយ ខ្ញុំទទួលស្គាល់ថា បទចម្រៀងរបស់ខ្មែរបច្ចុប្បន្នភាគច្រើនចម្លងបទភ្លេងពីគេ តែសូមកុំបន្ទោសតែខ្ញុំ ព្រោះខ្ញុំគ្រាន់តែជាអ្នកសរសេរទំនុកច្រៀងប៉ុណ្ណោះ មិនមែនជាអ្នកនិពន្ធបទភ្លេងឡើយ។ ខ្ញុំក៏សង្ឃឹមដូចគ្នា ថាខ្មែរយើងអាចផលិតបទភ្លេងដោយខ្លួនឯងកាន់តែច្រើនជាងសព្ចថ្ងៃ! យ៉ាងណា ទោះបទភ្លេងចម្លង ក៏ខ្ញុំតែងតែខំរកន័យខ្លួនឯងមកសរសេរយ៉ាងលំបាក ហើយដោយឡែកចំពោះស្នាដៃរឿងខ្លី ឬក៏ប្រលោមលោករបស់ខ្ញុំ គឺជាស្នាដៃខ្ញុំពិតប្រាកដ មិនបានចម្លង ឬក៏បកប្រែផ្នែកណាមួយពីរឿងអ្នកណាទេ សុំកុំយល់ច្រឡំអី។

ចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រគ្រប់គ្នា ហើយសុំទោសដោយស្មោះ ដល់អ្នកដែលមានអារម្មណ៍មិនល្អចំពោះខ្ញុំ។»

Advertisements

Entry filed under: កម្សាន្ត, រឿងខ្លី, អារម្មណ៍.

ទេសភាពស្រុកកំណើត Khmer Melody

3 មតិ Add your own

  • 1. penh socheara  |  ខែ​មេសា 25, 2013 ម៉ោង 8:34 ព្រឹក

    ពិតជាអស្ចារ្យណាស់បងប្រុស

    ឆ្លើយតប
  • 2. ទំនេរពេក  |  ខែ​មេសា 25, 2013 ម៉ោង 11:43 ព្រឹក

    មិនចាំទាល់តែប្រាប់បានគួរតែដឹងទេ! គ្រាន់តែចំណងជើងក៏ដឹងថាការសរសេររបស់ខ្មែរដែរ (ដេញតុងទីន)។ ប្រទេសណាខ្លះប្រើពាក្យនេះ? ហេតុអីបានអ្នកគិតជាច្រើននៅតែជាប់ផ្នត់គំនិតថាអ្នកនិពន្ធត្រូវតែចំលងគេរហូតចឹង? អត់អីទេ! ខ្ញុំស្រលាញ់ការសរសេររបស់បង និងសូមចូលរួមគាំទ្រសំរាប់គ្រប់រឿងកន្លងមក ក៏ដូចជារឿងបន្ទាប់ទៀត…អរគុណ! 🙂

    ឆ្លើយតប
  • 3. ដួងចិត្ត  |  ខែ​មេសា 25, 2013 ម៉ោង 4:13 ល្ងាច

    ពន្យល់ដល់ស្លាប់ខ្លួនក៏បណ្ដាអ្នកចាំរិះគន់មិនទទួលយកដែរ ព្រោះជាភារកិច្ចរបស់ពួកគេ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,728 hits
Visit Cute-Spot.com!

%d bloggers like this: