បុណ្យសពជីតាខ្ញុំ

ខែ​មេសា 19, 2013 at 4:17 ល្ងាច មតិ 3

ជីតាខ្ញុំទទួលអនិច្ចកម្ម នៅថ្ងៃ១កើត ម៉ោងប្រាំព្រឹក ឆ្នាំម្សាញ់ ក្នុងជន្មាយុ៨១ឆ្នាំ ហើយនៅយប់នោះ ព្រលឹងគាត់ស្រាប់តែចូលសណ្ឋិតក្នុងខ្លួនក្មួយស្រីរបស់គាត់… គាត់និយាយទាំងអត់ដឹងថាខ្លួនឯងខូចទេ សួរថាម៉េចក៏គ្រប់គ្នាស្លៀកពាក់សអ៊ីចឹង ធ្វើឱ្យកូនចៅយំខ្លាំងណាស់ តែគាត់ប្រាប់ថាកុំឲ្យយំ យំធ្វើអី…

គ្រួសារខ្ញុំជឿអបិយជំនឿណាស់ ដូចជារឿងព្រលឹងវិញ្ញាណនេះ ពួកយើងជឿស្ទើរមួយរយភាគរយ ពោលជាញឹកញាប់ព្រលឹងអ៊ុំធំរបស់ខ្ញុំតែងតែចូលសណ្ឋិតប្អូនស្រីរបស់គាត់ ជជែកគ្នាដូចកាលគាត់នៅរស់។ អ៊ំកាលនៅរស់កាន់សិល្ប៍ ពិសារបួស ហើយចាកលោកទៅទាំងនៅក្រមុំ… ម្ដាយខ្ញុំមានបងប្អូនស្រី៧នាក់ និងប្អូនប្រុសពៅម្នាក់។ បន្ទាប់ពីព្រលឹងតាចេញទៅ ព្រលឹងអ៊ុំខ្ញុំក៏មកសណ្ឋិតក្នុងខ្លួនម្ដាយមីងខ្ញុំ។ ខ្ញុំតែងតែជួបស្ថានភាពបែបនេះស្ទើរគ្រប់ឱកាសជួបជុំគ្រួសារធំ។ អ៊ុំចូលមកលើកនេះ មិនយំទេ ព្រោះគាត់តែងតែយំពេលតាឈឺ ម្ដងនេះគាត់នាំឲ្យយើងសប្បាយតាមបណ្ដាំតា រហូតពួកយើងសើចភ្លេចខ្លួនថាកំពុងកាន់ទុក្ខមរណភាពតា។ អ៊ំថា ពេលវេលាដែលតាផុតដង្ហើម គឺគាត់គិតដល់កូនចៅ ពោលមិនឲ្យកូនចៅឆុងឆ្នាំ ថែមទាំងទុកអាហារឲ្យកូនចៅទាំងបីពេល (ជំនឿដែលផុតដង្ហើមមុនពេលអាហារ)។ ខ្ញុំជឿលើវិញ្ញាណអ៊ំខ្ញុំណាស់ ហើយនៅតែនឹកឃើញកាលពីខ្ញុំនៅក្មេងធ្លាប់យកផ្កាមួយបាច់ទៅដាក់នៅផ្នូរគាត់ បន់ឱ្យមេឃភ្លៀង ព្រោះខ្ជិលស្រោចទឹកចម្ការក្រូចឆ្មារ ស្រាប់តែមេឃភ្លៀងស្ទើរបាក់មេឃ។ មានរឿងអបិយជំនឿជាច្រើនទៀត ដែលមិននឹកស្មានថាខ្ញុំបានជួប។

នៅភូមិខ្ញុំគេក៏ជឿលើរឿងចាប់កំណើតដែរ។ ភាគច្រើន ជីដូនជីតាតែងតែមកចាប់កំណើតជាមួយចៅណាដែលគាត់ស្រលាញ់។ ជឿទេ ប្អូនជីដូនមួយខ្ញុំមានកូនពីរនាក់ សុទ្ធតែជាជីដូនជីតានាងមកចាប់ជាតិ។ ធម្មតាគេដឹងតាមរយៈការយប់សប្តិ ឃើញថាពួកគាត់មកសុំនៅជាមួយ រួចក៏ចាញ់កូនតែម្ដង។

ការកាត់សប្តិ ចាក់ឆ្នោត ក៏នៅតែពេញនិយមដដែលនៅភូមិស្រុកខ្ញុំ។ ខ្ញុំនៅតែឆ្ងល់ ហេតុនេះក៏សប្តិអាចប្រាប់លេខឆ្នោតបាន។ វាស្ដែងៗ ដែលគេកាត់សប្តិ ចាក់ឆ្នោតត្រូវនៅនឹងមុខខ្ញុំ… សម័យនេះហើយ ខ្ញុំបានត្រឹមតែគិតថា មិនគួរឱ្យជឿ!

IMG_2373IMG_2388IMG_2547IMG_2668

Advertisements

Entry filed under: ទស្សនវិជ្ជា.

ទេវតាមិនលម្អៀង ទេសភាពស្រុកកំណើត

3 មតិ Add your own

  • 1. កូនហ្សង  |  ខែ​មេសា 22, 2013 ម៉ោង 11:15 ព្រឹក

    ដូចជាអបិយជំនឿពេកទេដឹងបង?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 22, 2013 ម៉ោង 4:51 ល្ងាច

      សម័យនេះហើយ ខ្ញុំបានត្រឹមតែគិតថា មិនគួរឱ្យជឿ!

      ឆ្លើយតប
      • 3. កូនហ្សង  |  ខែ​មេសា 23, 2013 ម៉ោង 10:43 ព្រឹក

        ខ្ញុំក៏ដូចជាមិនសូវជឿដែរបង ហេហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: