ទេវតាមិនលម្អៀង

ខែ​មីនា 3, 2013 at 11:23 ល្ងាច មតិ 3

មុននេះប៉ុន្មានថ្ងៃ ខ្ញុំគិតថា ខ្ញុំជាមនុស្សមានសំណាងក្នុងការងារណាស់ ធ្វើអ្វីក៏រហ័សសម្រេច គិតប៉ងអ្វីក៏តែងតែបានដូចចិត្ត ប្រៀបដូចជាមានកម្លាំងមហិរិទ្ធអ្វីតាមជួយពីក្រោយ… គ្រូទាយម្នាក់ ប្រាប់ខ្ញុំដូចអ្វីដែលខ្ញុំបានគិតនេះ ហើយខ្ញុំក៏ជឿគាត់ដែរ ព្រោះតាមចំណាំអ៊ីចឹងមែន ជាប្រភេទមនុស្សមិនដែលស្គាល់អ្វីដែលថាដាច់បាយ តែសប្បាយត្រូវមានកម្រិត ចេះគិតពីអ្នកដទៃទើបបានផលមកខ្លួនឯង រឿងហេតុស្ដែងៗធ្វើឱ្យឃើញ ដូចជាគ្រោះក្លាយជាលាភ ឧបសគ្គធំក្លាយជាតូច ពោលមិនជឿមិនបាន ថាខ្ញុំមានទេវតាជាច្រើនអង្គតាមថែរក្សា។

…គិតៗ ក៏គិតដល់អ្នកដទៃ ដែលធ្វើអ្វីចេះតែបរាជ័យ តស៊ូនៅតែតស៊ូមិនបានសម្រេច តើព្រោះពួកគេគ្មានទេវតាតាមជួយដូចជាខ្ញុំឬ? ហេតុអ្វីក៏ទេវតាលម្អៀងចិត្តម្ល៉េះ មិនជួយមនុស្សគ្រប់គ្នា? មែនហើយ! តាមរយៈសំបុត្រដែលគេផ្ញើមកខ្ញុំ ពីក្ដីស្រមៃ ដែលអ្នកខ្លះចង់ក្លាយជាអ្នកចម្រៀង អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធ -ល- ពួកគេសួរខ្ញុំថា ម៉េចក៏ខ្ញុំបានធ្វើការដូចរាល់ថ្ងៃនេះ? ពួកគេខំតស៊ូយូរហើយ នៅតែមិនបានសម្រេច… អានហើយដឹងថា ពួកគេខ្នះខ្នែងណាស់។ ដល់គិតឆ្លើយទៅសំណួរគេពីខ្លួនឯង ខ្ញុំដូចជាមិនបានគិតអីខ្លាំងក្លាសោះ។ អារម្មណ៍ខ្ញុំគឺបើបានក៏សប្បាយចិត្ត បើមិនបានក៏ធ្វើអីផ្សេង។ ខ្ញុំមិនដែលដាក់កម្រិតខ្លួនឯងថាត្រូវធ្វើអ្វីឱ្យបាននោះឡើយ គ្រាន់តែបើមានឱកាស ខ្ញុំត្រូវសាកល្បងចាប់យក។ ទោះយ៉ាងណា ខ្ញុំតែងតែសម្រេចបំណងបាន ទាំងមិនគួរឱ្យជឿថាខ្លួនឯងអាចធ្វើបាន។ ជាវាសនាមែនទេ?

ខ្ញុំជឿវាសនា ទើបខ្ញុំនិយាយថា ជីវិតកម្សត់របស់ខ្ញុំកាលពីក្មេងគ្មានអីអស្ចារ្យទេ គ្រាត់តែជាការចាត់ចែងរបស់វាសនាប៉ុណ្ណោះ។ ប៉ុន្តែពាក្យដែលខ្ញុំថា ទេវតាលម្អៀងចិត្តនោះប្រហែលជាមិនត្រូវទេ។ ខ្ញុំបានទៅលេងកំពង់សោមនៅថ្ងៃសៅរ៍ 268138_10151521750938816_1949151488_nនិងបានទៅលេងភ្នំបូកគោនៅថ្ងៃអាទិត្យនេះឯង។ ភ្នំបូកគោពិតជាឋានសួគ៌ដូចគេនិយាយមែន! តែដឹងថាម៉េចទេ ពេលជិះឡានមកភ្នំពេញវិញ ខ្ញុំពុលឡាន ក្អួតតាមផ្លូវ ពិបាកខ្លួនរកថាមិនត្រូវ… ទេវតាមានជួយខ្ញុំបានឯណា? អ៊ីចឹងបានថា ទេវតាប្រហែលជាផ្ដល់ទេពកោសល្យ ឬភ័ព្វព្រេងដល់មនុស្សខុសៗគ្នា។ គេចារឱ្យខ្ញុំក្លាយជាអ្នកនិពន្ធ ទើបខ្ញុំងាយនឹងចាប់យកការងារនេះបាន ទាំងដែលអ្នកផ្សេងប្រឹងខ្នះខ្នែងជាងខ្ញុំយ៉ាងណាក៏មិនបាន ប៉ុន្តែខ្ញុំបែរជាមានសុខភាពខ្សោយយ៉ាងនេះ… មែនហើយ ក្រៅពីសំណាងក្នុងរឿងការងារ ខ្ញុំក៏មានរឿងអភ័ព្វច្រើនដែរ។ ឃើញថាខ្ញុំមិនសំណាងអីលើសគេទេ គឺបានម្យ៉ាងអន់ម្យ៉ាង។

កម្លាំងនិងវាសនា ត្រូវតែដើរទន្ទឹមគ្នា។ អ្វីដែលវាសនាមិនជួយយើង យើងត្រូវជួយខ្លួនឯង ទើបជីវិតមានសុភមង្គល។ ខ្ញុំនឹងស្វែងរកចំណុចខ្សោយរបស់ខ្លួន ដើម្បីកែលម្អខ្លួនឱ្យកាន់តែប្រសើរ។ ឧទាហរណ៍ សុខភាពខ្ញុំមិនសូវល្អ ខ្ញុំនឹងចាប់ផ្ដើមហាត់ប្រាណ ពង្រឹងសុខភាព ហើយខ្ញុំមិនរុញរានឹងឧបសគ្គដែលនឹងកើតឡើងទេ មកមួយសម្លាប់មួយ រហូតដល់ទីបំផុត។ ចុះអ្នកវិញ?549867_131533810358093_2144933323_n

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

មានអ្នកណាយល់ពីខ្ញុំ? បុណ្យសពជីតាខ្ញុំ

3 មតិ Add your own

  • 1. នាថ  |  ខែ​មីនា 4, 2013 ម៉ោង 8:41 ព្រឹក

    និយាយត្រូវណាស់បងផល

    ឆ្លើយតប
  • 2. វង សុឃី  |  ខែ​មីនា 4, 2013 ម៉ោង 6:59 ល្ងាច

    សូម​យក​បង​ជា​គំរូ!

    ឆ្លើយតប
  • 3. Karrot  |  ខែ​មីនា 5, 2013 ម៉ោង 10:09 ល្ងាច

    ចុះ​ខ្ញុំ​វិញ​? ខ្ញុំ​រៀន​មិន​សូវ​ពូកែ​ សំដី​ក៏​មិន​សូវ​បាន​ សុខភាព​ក៏​មិន​សូវ​ល្អ​ ការងារ​ក៏​មិន​ទាន់​មាន​ សរុប​ទៅ​គ្មាន​អ្វី​ជោគ​ជ័យ​មួយ​មុខ​សោះ​ ឬ​មក​ពី​ទេវតា​កំពុង​លំអៀង​ជាមួយ​ខ្ញុំ​? ទាំង​ដែល​ខ្ញុំ​ក៏​ខំ​ព្យាយាម​ដែរ​ តែ​ណ្ហើយ! ខ្ញុំ​នឹង​ទុក​ពេល​ឲ្យ​ខ្លួន​ឯង​ ១​ឆ្នាំ​ទៀត​ចុះ​។ ចាំ​មើល​!​ តើ​ទេវតា​នៅ​លម្អៀង​ជាមួយ​ខ្ញុំ​ទៀត​អត់???

    យ៉ាង​ណា​ក៏​ខ្ញុំ​ជឿថា​សំដី​បង​ពិត​ជា​ត្រឹម​ត្រូវ​ប្រាកដ​មែន​!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: