ម្នាក់ឯង

ខែ​កុម្ភៈ 11, 2013 at 2:24 ល្ងាច មតិ 5

ពិតជាមិនយល់ពីខ្លួនឯង ទំនេរអង្គុយកេះមុនលេង 😆 ថ្ងៃនេះ​​អារម្មណ៍​ខ្ញុំ​ស្មុគស្មាញ​ បន្ទាប់​ពី​គិត​រឿង​មួយ «ការ​មាន​ដៃ​គូ​ជីវិត» ប្រហែល​នេះ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ដែល​យក​រឿង​ធម្មតាៗ​មក​គិត​ធ្ងន់ៗ។ ប្រហែល​ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​ធ្លាប់​ហើយ ទើប​ពេល​គិត​ដល់​រឿង​នេះ ខ្ញុំ​មាន​អារម្មណ៍​តាន​តឹង យល់​ថា​ជីវិត​ខ្ញុំ​នឹង​មាន​សម្ពាធ ឬ​ក៏​ប្រហែល​​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​មាន​ស្នេហា។

អាច​និយាយ​ថា​ខ្ញុំ​ជា​មនុស្ស​ចម្លែក​នៅ​កន្លែង​ធ្វើ​ការ ដែល​គ្រប់​គ្នា​សួរ​បង្អាប់​ពី​រឿង​មាន​សង្សារ។ កាល​នៅ​រៀន​ខ្ញុំ​មិន​ធ្លាប់​មាន​សង្សារ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​មិន​ទាន់​រក​បាន​សង្សារ​ម្នាក់​ណែ​នាំ​ឱ្យ​មិត្ត​ភក្តិ​ស្គាល់​ដែរ។ ស្រាប់​តែ​យប់​មិញ ខ្ញុំបែរ​ជា​គិត​ចង់​បាន​មនុស្ស​ម្នាក់​ជា​សង្សារ។ វា​ខុស​ទំនង​បន្តិច ដែល​ខ្ញុំ​ហ៊ាន​សរសេរ​សារ​ទៅ​គេ សម្ដែង​អារម្មណ៍​ថា​ខ្ញុំ​ចូល​ចិត្ត​គេ។ ខ្ញុំ​ធ្លាប់​ខូច​ចិត្ត​នឹង​ស្នេហា​ម្ដង ហើយ​ពេល​នេះ​បេះដូង​ខ្ញុំ​ក៏​មិន​មែន​ទំនេរ​ដែរ គឺ​ខ្ញុំ​មាន​មនុស្ស​ម្នាក់​ក្នុង​ចិត្ត​រួច​ហើយ គ្រាន់​តែ​ទំនាក់​ទំនង​ពួក​យើង​គ្មាន​សង្ឃឹម​នឹង​​ឈាន​ឡើង​ ទើប​ខ្ញុំ​គិត​ដល់​អ្នក​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា​បើ​មនុស្ស​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ក៏​ចូល​ចិត្ត​ខ្ញុំ ពួក​យើង​នឹង​អាច​ចាប់​ផ្ដើម… ប៉ុន្តែ​បន្ទាប់​ពី​ចាប់​ផ្ដើម តើ​ពួក​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​ទៀត? ខ្ញុំ​ក្លាយ​ជា​ល្ងង់​មួយ​រំពេច ព្រោះ​មិន​ដឹង​ថា មនុស្ស​ស្រលាញ់​គ្នា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដាក់​គ្នា។ គិតៗ​ក៏​ក្លាយ​ជា​ស្មុគ​ស្មាញ ហើយ​យល់​ថា​នៅ​ម្នាក់​ឯង​ដូច​រាល់​ថ្ងៃ ពិត​ជា​ល្អ​ខ្លាំង​ណាស់ ចង់​ធ្វើ​អី​ក៏​មិន​ក្រែង​ចិត្ត​អ្នកណា​ដែរ។

IMG_6639ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​​ធ្លាប់​ហើយ។ កាល​ដែល​មិន​បាន​រស់​នៅ​ជុំ​ឪពុក​ម្ដាយ​ដូច​អ្នក​ដទៃ ក៏​មាន​ន័យ​ថា​ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​​តាំង​ពី​តូច។ ខ្ញុំ​តែង​គិតបែប​មនុស្ស​មាន​តែ​ខ្លួន​មួយ រៀប​ចំ​ដំណើរ​ជីវិត​ឯកា​មួយ​ឱ្យ​សប្បាយ​រីក​រាយ។ ខ្ញុំ​ស្ដាប់​ទូរទស្សន៍​និយាយ​ច្រើន​ជាង​មនុស្ស​ជុំ​វិញ​ខ្លួន​និយាយ ហើយ​ក៏​និយាយ​ម្នាក់​ឯង​ច្រើន​ជាង​និយាយ​ជាមួយ​គេ។ បែប​នេះ​ខ្ញុំ​គិត​ថា​ មិនងាយ​នឹង​មាន​អ្នកណា​ម្នាក់​ទទួល​អារម្មណ៍​ខ្ញុំ​បាន​ទេ ហើយ​ខ្ញុំ​ក៏​ដូច​គ្នា គិត​ថា​ចូល​ចិត្ត​សេរីភាព​​ដែល​អាច​​ប្រើ​ពេល​វេលា​តែ​ម្នាក់​ឯង​បែប​នេះ។

តើ​ថ្ងៃ​ខាង​មុខ ខ្ញុំ​ក្លាយ​ជា​យ៉ាងណា​ហ្ន៎? ពេល​ណា​ពេល​ហ្នឹង​ហើយ​មែន​ទេ? ចុះ​បើ​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​នឹង​ជីវិត​ម្នាក់​ឯង​បែប​នេះ​រហូត?

Advertisements

Entry filed under: អារម្មណ៍.

ចូលឆ្នាំចិន មានអ្នកណាយល់ពីខ្ញុំ?

5 មតិ Add your own

  • 1. កូន ម្ទេស  |  ខែ​កុម្ភៈ 11, 2013 ម៉ោង 3:04 ល្ងាច

    ម្នាក់ឯង!​ នេះជាអ្វីដែលមនុស្សគ្រប់រូបមិនចង់អោយកើតឡើងចំពោះខ្លួន ប៉ុនែ្តមនុស្សមិនមែនទេវតា យើងមិនអាចកំណត់ទៅតាមអ្វីដែលយើងចង់ បាន៕​ រស់នៅម្នាក់ឯងមិនប្រាកដថាអាក្រក់ទេ​ តែក៏មិនល្ឥប៉ុន្មានដែរ៕​ ឧទាហរណ៌ពេលចូលឆ្នាំចិនេះ បងប្អូនខ្ញុំទៅលេងស្រុកកំណើតអស់​ នេះហើយជាអារម្មណ៌ដែលពិបាកខ្លាំងបំផុត៕​​ប៉ុនែ្តមិនប្រាកដថាយើង ត្រូវតែប្រញាប់រកដៃគូនោះទេ។​​

    ខ្ញុំជឿលើពេលវេលា The right one will arrive soon and you will not alone any more.

    Cheer up​ អ្នកនិពន្ឋ

    ឆ្លើយតប
  • 2. តា ម៉ាប់  |  ខែ​កុម្ភៈ 11, 2013 ម៉ោង 9:52 ល្ងាច

    ស្នេហាសុភាពបុរសភាគ ២ ខ្លីពេក ។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​កុម្ភៈ 11, 2013 ម៉ោង 10:46 ល្ងាច

    😀

    ឆ្លើយតប
  • 4. វង សុឃី  |  ខែ​កុម្ភៈ 17, 2013 ម៉ោង 8:52 ព្រឹក

    មាន​ពេល​ខ្លះ​វាគ្មិន​ដោះ​ស្រាយ​បញ្ហា​ស្នេហា​ឬជីវិត​​ឲ្យ​អ្នក​ដទៃ​ បែរ​ជា​រឿង​ខ្លួន​ឯង​ដោះ​ស្រាយ​មិន​ចេញ​ ទាំង​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​តែ​វា​គឺ​ជា​រឿង​ពិត​។ជាក់​ស្តែង​ពេល​នេះ​អ្នក​និពន្ធ​ចម្រៀង​ស្នេហា​ដ៏ល្បី​ឈ្មោះ​កំពុង​តែ​មាន​វិបត្តិ​ស្នេហា​។ អ្ហើយ!អនិច្ចាជីវិត!

    ឆ្លើយតប
  • 5. ម្នាក់ឯង  |  ខែ​កុម្ភៈ 19, 2013 ម៉ោង 1:33 ល្ងាច

    ចេះសប្បាយនឹងជីវិតម្នាក់ឯងចឹងល្អហើយ។​ បើមានអ្នកចូលមកធ្វើឱ្យកាន់តែសប្បាយនិងជីវិតកាន់តែមានន័យចាំឱ្យចូល​​។​

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: