ស្នេហាជាអ្វី?

ខែ​កុម្ភៈ 8, 2013 at 2:50 ល្ងាច មតិ 4

ខ្ញុំបានសរសេរចម្រៀងមួយបទ ពីអារម្មណ៍មិនស្គាល់ស្នេហា ទាំងមានសង្សារហើយក៏ដោយ ក៏នៅតែសួរថា ស្នេហាជាអ្វី?

ពេលខ្ញុំនិយាយថា ខ្ញុំមិនយល់ថាស្នេហាជាអ្វី អ្នកខ្លះក៏ថា អ្នកនិពន្ធម្ដេចក៏មិនយល់ពីស្នេហា? ពិតមែន សរសេរពីស្នេហាកាន់តែច្រើន ក៏ដឹងពីអារម្មណ៍ស្នេហាកាន់តែច្រើន តែដល់ដឹងកាន់តែច្រើន ក៏ធ្វើឱ្យគិតមិនយល់… ខ្ញុំនៅតែឆ្ងល់ថា ម៉េចក៏មនុស្សពីរនាក់ស្រលាញ់គ្នា? ព្រោះរូបរាងស្អាត? ព្រោះចរិតស្រដៀងគ្នា? មិនមែនទេ! មានមនុស្សរូបរាងស្អាតច្រើនណាស់ ឯមនុស្សដែលមានចរិតស្រដៀងគ្នា ក៏មិនមែនមានតែម្នាក់ដែរ បើអ៊ីចឹង ឯណាស្នេហាពិត? ចុងក្រោយ មានតែនិយាយដល់រឿងនិស្ស័យ ទើបអាចផ្ដល់ចម្លើយឱ្យខ្ញុំបាត់ស្មុគស្មាញខ្លះ…

ខ្ញុំមិនជឿជាក់ស្នេហាទេ។ ខ្ញុំសម្លឹងស្នេហា ដូចសម្លឹងមនុស្សស្អាតម្នាក់ គ្រាន់តែជាអារម្មណ៍រំភើបមួយរយៈ បន្ទាប់ពីស្គាល់គ្នានឹងបាត់បង់ទៅវិញ។ ធ្វើម្ដេចទើបអាចរក្សាអារម្មណ៍រំភើបនោះឱ្យស្ថិតស្ថេរ? ប្រហែលត្រូវពឹងលើអនុស្សាវរីយ៍? មានរឿងជាច្រើនដែលខ្ញុំបណ្ដោយ ទុកឱ្យអារម្មណ៍បញ្ជា ព្រោះមនុស្សពីរនាក់ស្រលាញ់គ្នា មិនមែនជាកាតព្វកិច្ច។ ស្នេហាពិតគឺជាការលះបង់ ខ្ញុំពិតជាចង់ដឹងណាស់ថា តើស្រលាញ់កម្រិតណា​ទើបហ៊ានលះបង់ខ្លួនឯងដើម្បីគេ? ចុះឡើងៗ ខ្ញុំពិតជាមិនទាន់ស្គាល់ស្នេហាមែន។

យ៉ាងណា នៅថ្ងៃនេះខ្ញុំក៏បាននឹកឃើញពីនិយមន័យមួយ ដែលខ្ញុំបានយល់ពីស្នេហា «ស្នេហាគឺជាអារម្មណ៍រំភើបម្យ៉ាង ដែលយើងពិបាកថែរក្សា។»

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

ក្ដីស្រមៃ ចូលឆ្នាំចិន

4 មតិ Add your own

  • 1. ចាន់ផល  |  ខែ​កុម្ភៈ 9, 2013 ម៉ោង 7:10 ល្ងាច

    បើគេងាយស្រលាញ់យើង គេក៏ងាយនឹងស្រលាញ់អ្នកផ្សេងដែរ ត្រូវទេ? ដូចមិនត្រូវ ព្រោះនិស្ស័យអាចឃើញភ្លាមឱ្យស្រលាញ់ភ្លែត។ គិតថា មិនទាន់យល់ពីស្នេហា កុំសាងស្នេហាល្អជាង… មុននឹងនិយាយពាក្យស្រលាញ់ ត្រូវតែច្បាស់លាស់ ថាអ្នកអាចស្រលាញ់គេរហូត។ តើធ្វើបានទេ? 😉

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែ​កុម្ភៈ 9, 2013 ម៉ោង 7:44 ល្ងាច

    ហេតុអ្វីក៏អ្នកស្រលាញ់គេ? មកពីគេ រូបស្អាត អត្តចរិតល្អ គំនិតឈ្លាសវៃ ឬក៏មកពីអ្វីផ្សេង? ស្រលាញ់មនុស្សម្នាក់… ស្រលាញ់ទង្វើដែលគេប្រព្រឹត្ត ឬក៏ស្រលាញ់ជីវិតគេ? បើថ្ងៃក្រោយអ្នកបានជួបមនុស្សម្នាក់ទៀតដែលល្អជាងគេគ្រប់យ៉ាង តើអ្នកស្ដាយក្រោយដែលធ្លាប់ស្រលាញ់គេ ឬក៏អ្នកគិតថាជារឿងធម្មតា ហើយក៏ឈប់ស្រលាញ់គេ ទៅស្រលាញ់អ្នកដែលល្អជាងគេនោះវិញ?
    https://sokchanphal.wordpress.com/2010/02/22/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%9B%E1%9E%B6%E1%9E%89%E1%9F%8B%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B/

    ឆ្លើយតប
  • 3. អ្នកស្នេហាជាតិខ្មែរ  |  ខែ​មីនា 5, 2013 ម៉ោង 6:53 ព្រឹក

    ជំរាបសួរបង! ខ្ញុំបាទឈ្មោះ អ៊ឹម ដារ៉ូ។ ខ្ញុំឃើញចម្រៀង​ពីរបទ ពិតជា​ពិរោះ ចង់ឲ្យបងយកភ្លេងនោះនិពន្ធជាទំនុកច្រៀងថ្មី ខ្ញុំគិតថាអាចនឹងល្បីបាន។ បងអាចចូលទៅស្តាប់វាតាម​អាសយដ្ឋាន​ https://www.youtube.com/watch?v=bgWYPsEvwJw

    ឆ្លើយតប
  • 4. oun tey  |  ខែមិថុនា 8, 2013 ម៉ោង 9:13 ព្រឹក

    ស្នេហាគ្រាន់តែជាអារម្មណ៏របស់មនុស្សដូច្នេះមិនគួរស្រលាញ់អ្វីមួយអោយ អស់ពីចិត្តទេ ខ្ញុំជឿជាក់ថាគ្មានអ្នកណាស្រលាញ់អ្នកដទៃច្រើនជាងខ្លួនឯង នោះទេ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: