ដើមឆ្នាំ២០១៣

ខែមករា 22, 2013 at 3:10 ល្ងាច មតិ 2

ខ្ញុំមានជំនឿថា ឆ្នាំនេះជាឆ្នាំល្អរបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្ដើមការងារជាអ្នកដឹកនាំសម្ដែងនៅក្នុងឆ្នាំនេះ ហើយមានគម្រោងផ្សេងៗទៀត…

IMG_0228មានរឿងស្មុគស្មាញមួយចំនួនបានកើតឡើង តែខ្ញុំយល់ថាជារឿងធម្មតា ព្រោះខ្ញុំក៏បានត្រៀមចិត្តទទួលរួចទៅហើយ។ ការប្រឹងប្រែងរមែងតែហត់នឿយ ហេតុនេះខ្ញុំមិនអាចបង្ខំបានទេ ហើយត្រូវរៀនស្ទាបស្ទង់លទ្ធភាពរបស់ខ្លួនជានិច្ច។ គ្មានអ្វីដែលខ្ញុំមិនអាចធ្វើបានទេ ព្រោះខ្ញុំធ្វើតែអ្វីតាមលទ្ធភាពខ្ញុំប៉ុណ្ណោះ។ ទោះយ៉ាងណា អារម្មណ៍ខ្ញុំជាឧបសគ្គទីមួយរបស់ខ្ញុំ។ អារម្មណ៍នេះងាយនឹងប៉ះពាល់ ងាយនឹងត្រូវគេផ្ចាញ់។

គ្រាន់តែសម្ដីតិចតួច វាក៏ប៉ះពាល់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង… ខ្ញុំប្រហែលជាគិតពីចិត្តគេខ្លាំងពេកហើយ។ ម៉េចក៏ខ្ញុំខ្វល់ពីសម្ដីគេខ្លាំងម្ល៉េះ? នេះម្យ៉ាង តែម្យ៉ាងទៀត គឺត្រូវប្រឈមមុខនឹងការរាំងស្ទះដោយចេតនាមួយចំនួន។ មនុស្សពិតជាមិនដូចគ្នា មានអ្នកល្អ ក៏មានអ្នកអាក្រក់ តើគួរប្រឈមមុខបែបណា?

បំភ្លេចពីបញ្ហា ខ្ញុំក៏បានដំណឹងល្អគួរឱ្យរីករាយកាលពីម្សិលមិញ។ ទីមួយគឺសំណើរដែលខ្ញុំស្នើរទៅក្រុមហ៊ុនត្រូវបានមេយល់ព្រម។ ទីពីរគឺការងារថ្មីនេះត្រូវបានចាស់ៗសរសើរប្រាប់គ្នា ថាខ្ញុំធ្វើការយកចិត្តទុកដាក់។ ទាំងពីរនេះជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ ដើម្បីប្រយុទ្ធបន្តទៀត។

Advertisements

Entry filed under: អារម្មណ៍.

ស្នេហាសុភាពបុរស I & II ក្ដីស្រមៃ

2 មតិ Add your own

  • 1. try  |  ខែមករា 22, 2013 ម៉ោង 3:38 ល្ងាច

    បងចាន់!បងត្រូវតែជឿជាក់លើខ្លួនឯង កុំខ្វល់ពីសម្តីអ្នកដទៃគេនិយាយអ្វីខ្លះនោះ។ធម្មតាធ្ចើអ្វីមួយតែងតែមានឧបសគ្គ តែយ៉ាងណាក៏ត្រូវតែធ្វើឪ្យសំរេចគោលដៅដែរ។សំខាន់បំផុតវាស្ថិតនៅលើអារម្មណ៏ និង ការគិតរបស់បងទេ។ខ្ញុំក៏ធ្លាប់ជួបរឿងដូចបងដែរ ថែមទាំងអស់សង្ឃឹមទៀតផង តែនៅទីបំផុតខ្ញុំនៅតែមិនខ្វល់ពីសម្តីគេ និងព្យាយាមធ្វើវាដដែល។ខ្ញុំលើកទឹកចិត្តបង និង​ជូនពរឪ្យបងបានសំរេចដូចបំណងណា៕
    😀
    អរគុណសំរាប់គ្រប់យ៉ាងពីបង។
    សង្ឃឹមថាបងនិងស្គាល់ខ្ញុំផងណា៕

    ឆ្លើយតប
  • 2. វង សុឃី  |  ខែមករា 26, 2013 ម៉ោង 8:49 ព្រឹក

    បង​ចាន់ផល! តាម​​អាត្មា​គិត​ទៅ​បង​ប្រ​ហែល​ជា​ចូល​ចិត្ត​ប្រើ​អារម្មណ៏​ជាង​ប្រើ​ការ​គិត​​ ដូច្នេះ​ហើយ​បាន​ជា​បង​តែង​តែ​ជួប​រឿង​អន់​ចិត្ត​ជារឿយៗ។ដូច្នេះ​ហើយ​បង​គួរ​ប្រើ​ការ​គិត​ឲ្យ​បាន​ច្រើន​ជាង​អារម្មណ៏ទើប​ប្រសើរ។ដូច​ព្រះ​ពុទ្ធ​បាន​សម្តែង​ថា​ បើ​យើង​មាន​សទ្ធា​ត្រូវ​តែ​ប្រកប​ព្រម​ដោយ​បញ្ញា​ មិន​មែន​គេ​សុំ​អ្វី​ចេះ​តែ​ឲ្យ​គេ​តាម​តែ​អារម្មណ៏​នោះ​ឡើយ។​តែទោះ​ជា​យ៉ាង​ណាអាត្មា​គិត​ថា​​​វា​ជា​រឿង​ធម្ម​តា​ទេ​សម្រាប់​អ្នក​និពន្ធដែល​ត្រូវ​ប្រើ​មនោសញ្ចេតនា​ច្រើន​បែប​នេះ​។អាត្មា​មិន​មែន​រិះ​គន់​បង​ឯង​ទេ​ តែ​គឺ​ជាការ​លើក​ទឹក​ចិត្ត​ឲ្យ​បង​បន្ត​កិច្ច​ការនេះ​តទៅ​ទៀត​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: