Blog ឯកា

ខែវិច្ឆិកា 14, 2012 at 2:55 ល្ងាច មតិ ១

Blog ឯកា ម្ចាស់វាមិនដែល Post អីសោះ រវល់តែលេង facebook 😉 ហេហេ មិនដឹងថា រាល់ថ្ងៃមានអ្នកចូលមើលអត់ទេ តែថ្ងៃនេះត្រូវតែ Post អីបន្តិច… គ្មានអីច្រើន មានតែចម្រៀងស្រីៗពីរបទ ដែលទើបតែចេញលក់! ពីរបទនេះដើម្បីស្រីរឹងមាំ (សួរថា ហេតុអីក៏សរសេរតែបទអ៊ីចឹងៗឱ្យស្រី… ចុះប្រុស? ព្រោះតែស្រីមិនសូវរឹងមាំដូចប្រុស)។

«បាត់បង់ស្នេហាគ្មានអីអស្ចារ្យទេ!» 😥 ហិហិ ចាំតែគ្មានអីអស្ចារ្យតើ ប៉ុន្តែត្រូវតែទទួលយកការពិតជាមួយចម្រៀងមួយបទនេះ។ ជាបទភ្លេងនិពន្ធដោយខ្មែរ មិនចម្លងពីណាទេ។ ម៉េចដែរ ពីរោះគ្រាន់បើទេ? ស្ដាប់ទៅមើល៍!

 

«សង្សារគ្រាន់តែជាអ្នកដទៃ» កុំច្រឡំ! មិនមែនបញ្ជោះឱ្យសង្សារគេឈ្លោះគ្នាទេ 😀 គ្រាន់តែចង់ប្រាប់អ្នកដែលបាត់បង់ស្នេហា ត្រូវសង្សារធ្វើបាប រួចក៏ធ្វើបាបខ្លួនឯងព្រោះតែគេ ភ្លេចឪម៉ែ ដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនព្រោះតែសង្សារ 😦 សួរថាសមអត់? អ្នកខ្លះមកតវ៉ា មិនយល់ស្របថា សង្សារគ្រាន់តែជាអ្នកដទៃទេ។ អូខេ! បទនេះគឺសរសេរក្នុងន័យលើកទឹកចិត្តអ្នកបាត់បង់ស្នេហាតើ មិនមែនគ្រប់ពេល គ្រប់កាលទេសៈ ឱ្យគិតដូចចំណងជើងនេះឯណា? ទាល់តែចេះបែងចែកអ៊ីចឹង បានគេថាមនុស្សយល់ដឹងខ្ពស់!

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

ចម្រៀងជីវិត ថត MV លើកដំបូង ^_^

1 មតិ Add your own

  • 1. Ratanapisey  |  ខែវិច្ឆិកា 14, 2012 ម៉ោង 5:19 ល្ងាច

    ចង់អោយខ្មែរយើងមានបទចម្រៀងដែលនិពន្ធបទភ្លេងដោយខ្លួនឯងអោយច្រើនៗ ព្រោះឥឡូវមានអ្នកនិពន្ធទំនុកច្រៀងល្អច្រើនតើ សូម្បីតែចំណងជើងក៏ស្តាប់ទៅគួរអោយចាប់អារម្មណ៍!!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: