ស្រលាញ់មិនបាន ឬ មិនបានស្រលាញ់?

ខែមិថុនា 2, 2012 at 11:51 ល្ងាច មតិ 3

សម្លឹងផ្កាយ  រះសែនឆ្ងាយ  ស្នេហ៍ខ្ញុំក៏ឆ្ងាយសន្លឹម  ដួងចិត្តស្មោះអស់សង្ឃឹម  តែប្រឹងញញឹមដាក់អូន  រាត្រីត្រជាក់  លួចស្នេហ៍មនុស្សម្នាក់  មិនអាចលាក់ដល់ថ្ងៃសូន្យ  តែពេលបង្ហើបប្រាប់ទៅអូន  អូនឆ្លើយធ្វើមិនដឹង។

បេះដូងឈឺៗ  គ្រាន់តែឮប៉ុណ្ណឹង  តែខ្លាចអូនដឹង  ខំញញឹម  ហ៊ឺ… ហ៊ឺ…

អូនថាយើងមិត្តល្អស្រលាញ់មិនបាន  អូនចូលចិត្តរាប់អាន  ព្រោះបងគួរឱ្យស្រលាញ់  តើស្រលាញ់មិនបាន ឬក៏មិនបានស្រលាញ់?  ខ្លាចអូនប្រកាន់  ទើបមនុស្សមិនសំខាន់មិនហ៊ានសារភាព។

(ភ្លេង)

យប់រនោច  ដែលមានតែផ្កាយ  ប៉ុន្តែផ្កាយហាក់ស្ដាយពន្លឺ  យប់មួយនេះមិនអាចភ្លឺ  ជំងឺស្នេហាព្យាបាលមិនជា  អូនមានជម្រើស  មនុស្សដែលអូនជ្រើស  ប្រាកដជាមនុស្សអស្ចារ្យ  តែរូបបងមនុស្សធម្មតា  អូនថាមិនបាច់ប្រឹង។

Advertisements

Entry filed under: ចម្រៀង.

បីបទកត់ការចងចាំ ស្រលាញ់មនុស្សម្នាក់ មិនខ្វល់ពីអតីតកាល

3 មតិ Add your own

  • 1. Ravy  |  ខែមិថុនា 4, 2012 ម៉ោង 10:25 ព្រឹក

    និយាយពីបទចម្រៀងចំពោះខ្ញុំ អោយតែស្តាប់ទេៅមានន័យ រឺស្រដៀងហ្នឹងរឿងពិតរបស់ខ្លួន ទោះបីតារាចម្រៀង គាត់ច្រៀងពិរោះក្តី រឺមិនពិរោះក្តី, ក៏វាញាំងអោយបទនោះទេៅជាពិរោះដោយអូតូម៉ាតិចតែម្តងសំរាប់ខ្ញុំ (មិនដឹងថាគេគ្រប់គ្នាគេយល់ដូចខ្ញុំរឺអត់ទេ តែខ្ញុំគឺអញ្ចឹង)!! 🙂
    តែសរុបមកវិញបើបទចម្រៀងមួយបទដែលមានគ្រប់គ្រឿង (ទំនុកច្រៀងមានន័យ, បទភ្លេងល្អ, អ្នកចម្រៀងល្អ…..) អាហ្នឹងរឹតតែពិសេសតែម្តង ល្បីលឿន, តែអយុត្តធម៌បន្តិចដែរ ព្រោះបទល្បី គេស្គាល់តែតារាចម្រៀង ច្រើនជាង (ហេសហេ អាណិតអ្នកនិពន្ធដែរ គេមិនសូវរំលឹកសោះ)

    សូមសរសើរបងហើយ, ចំណងជើងបទចំរៀងមួយបទៗ របស់បងគឺ ពិតជាចាក់ចំបេះដូងអ្នកស្តាប់ពិតមែន, គ្រាន់តែបងឯងបង្ហើបចំណងជើង ធ្វើអោយខ្ញុំឃ្លានស្តាប់បទចម្រៀងណុងមុនបាតទេៅហើយ!!! 😛

    ឆ្លើយតប
  • 2. Jessica Francis  |  ខែមិថុនា 8, 2012 ម៉ោង 5:46 ល្ងាច

    Hello:

    I am Jessica Francis. I am from Germany. I am now conducting a research study on Bloggers in Cambodia as part of my master thesis. This master thesis analyses the role of blogs, especially Journalistic Gatekeeper Blogs, in the Cambodian Media system.

    The Freedom of Press in Cambodia is concerned not free by Freedom House. TV and Radio are mostly controlled by the government and only a few newspapers dare write critically about the government or certain connected subjects – then fearing defamation and threats.

    http://www.surveymonkey.com/s/T9WH82B

    This survey is the foundation of the master thesis trying to give an overview of the complete blogosphere in Cambodia.

    Resulting from this survey in a more advanced stage this thesis will focus on blogs on subjects as society, human rights, politics etc. (Journalistic Gatekeeper Blogs)

    The aim is to show in which extent these blogs take over the function of traditional media in Cambodia for the Internet is mostly free from censorship. Although only used by 1 percent of the Cambodians the www is an upcoming platform of expression particularly for young people. Cambodian bloggers are organized as cloggers since 2007.

    ឆ្លើយតប
  • 3. Samady KS  |  ខែវិច្ឆិកា 7, 2012 ម៉ោង 3:20 ល្ងាច

    ស្រលាញ់​មិនបាន ឬ មិន​បាន​ស្រលាញ់! ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់​ស្ដាប់​ញឹក​ញាប់​ទៀត​ផង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: