អន់ចិត្ត :(

ខែ​ឧសភា 16, 2012 at 12:27 ព្រឹក មតិ 4

អន់ចិត្ត… ការអន់ចិត្តព្រោះតែចេះតែគិតពីចិត្តគេ ថាគេមិនស្រលាញ់យើង ឬក៏មិនឱ្យតម្លៃយើង។

អ៊ីចឹងទេ យើងគួរតែគិតពីចិត្តយើងឱ្យច្រើនជាងវិញ… ពោលគឺយើងស្រលាញ់គេ និងឱ្យតម្លៃគេ ដោយមិនខ្វល់ពីការតបស្នង។

បែបនេះ យើងនឹងលែងសូវអន់ចិត្ត សោតឯជីវិតក៏នឹងមានតែក្ដីស្រលាញ់។

 

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

មិត្តមួយថ្ងៃ មិត្តមួយជីវិត អក្សរដៃ ម៉ា ឡៅពី (ទំនុកច្រៀង)

4 មតិ Add your own

  • 1. Ravy  |  ខែ​ឧសភា 16, 2012 ម៉ោង 3:37 ព្រឹក

    មានដែរហ្អរ, ព្យាយាមធ្វើអ្វីៗដើម្បីគេ ទោះដឹងថាគ្មានផលតបស្នង???

    ធម្មតាទេបងផលអើយ មនុស្សគ្រប់រូបធ្វើអ្វីគឺតែងចង់បានការតបស្នង (រាប់អានគេ គឺចង់អោយគេរាប់អានយើងវិញ, ស្រលាញ់គេ ចង់អោយគេស្រលាញ់វិញ, យើងខំព្យាយាមយល់ចិត្តគេ ក៏ចង់អោយគេព្យាយាមយល់ចិត្តរបស់យើងវិញដូចគ្នា, យើងផ្តល់តម្លៃដល់គេក៏ចង់អោយគេផ្តល់តម្លៃដល់យើងវិញខ្លះផង, សូម្បីតែ message ទេៅគេក៏ចង់បានការ reply របស់គេដែរ) ចុះបើគ្មានការតបស្នងផង តើមានកំលាំងចិត្តឯណា នឹងបន្តរធ្វើវាតែម្នាក់ឯងនោះបង អស់កំលាំងណាស់បងអើយ គ្មានចិត្តឯណាធ្វើវាទៀតទេ ឈឺចាប់ហ្អា ទោះតស៊ូ ធ្វើវាតែម្នាក់ឯង ក៏អាចត្រឹមតែរយះពេលខ្លីតែប៉ុណ្ណោះ! 😦

    យល់ល្អ បើដឹងថាគ្មាន បានការតបស្នងអ្វីទេ កុំលូកវាកប់ក្លៀកពេក!!! 😛

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​ឧសភា 16, 2012 ម៉ោង 5:06 ល្ងាច

      មនុស្សយើងធ្វើល្អដាក់គេប្រាកដជាមានបំណង គ្រាន់តែចំពោះខ្ញុំ ទោះទទួលបានឬមិនបាន ក៏នៅតែសប្បាយចិត្ត។

      ឆ្លើយតប
  • 3. Sotheara  |  ខែ​ឧសភា 17, 2012 ម៉ោង 12:17 ល្ងាច

    ដូចពាក្យបងនិយាយពិតមែន ខ្ញុំតែងអន់ចិត្ត។ មកពីស្រលាញ់គេពេក

    ឆ្លើយតប
  • 4. Chamroeun  |  ខែមិថុនា 17, 2012 ម៉ោង 11:00 ល្ងាច

    អេ! ចាន់ផល ខ្ញុំ​មកយឺតហើយ។ ខ្ញុំយល់លើសាច់រឿងដែលអ្នកទាំងអស់គ្នានិយាយ បើពីមុនធ្លាប់តែល្អនឹងគ្នា គឺយើងយកចិត្តទុកដាក់គេ គេក៏យកចិត្តទុកដាក់នឹងយើងវិញដែរ។ ប៉ុន្តែក្រោយមកមានការយកចិត្តទុកដាក់តែម្ខាង ​ឯម្ខាងទៀតធ្វើដូចជាមិនដឹង ឬមិនដឹង។ ដូច្នេះយើងនឹងអន់ចិត្តជាមិនខាន់ នៅពេលយើងយកចិត្តទុកដាក់នឹងគេ ហើយគេមិនបានគិត៕ ម្ប៉ាងវិញទៀតចំពោះអ្នកផ្សេងគេបែ​ជាយកចិត្តទុកដាក់ទៅវិញ រឿងអីដែលយើងមិនអន់ចិត្តនោះ។
    សុំទោសផងបើមានការខុសឆ្គងពាក្យសំដីណា។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: