ខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្ត

ខែ​មេសា 26, 2012 at 3:36 ល្ងាច មតិ 11

មនុស្សតែងតែគិតថា ខ្លួនឯងជាមនុស្សល្អ ខណៈដែលក្នុងលោកនេះបែរជាសម្បូរដោយមនុស្សអាក្រក់។ ដល់បែបនេះ ខ្ញុំក៏លែងរំភើបដែលឮគេប្រាប់ថា គេជាមនុស្សល្អ ហើយបែរជាសរសើរទៅវិញ ចំពោះអ្នកដែលប្រាប់ថា គេជាមនុស្សអាក្រក់។ ក្រៅពីក្នុងសង្គមផ្ទាល់ មនុស្សអាក្រក់ និងល្អ ក៏អាចមើលឃើញតាមរយៈស្នាដៃសិល្បៈ។ ភាពយន្តគឺជាកញ្ចក់ឆ្លុះមួយ ឱ្យគិតថា តើខ្ញុំដូចតួអង្គណា ឬក៏គួរតែធ្វើដូចតួអង្គណា ទើបរស់នៅមានន័យ។

ភាពយន្តបានបង្រៀនខ្ញុំឱ្យកាន់តែមានក្ដីស្រលាញ់។ ដើមឡើយខ្ញុំជាមនុស្សឯកា និងអាត្មានិយម ពោលបើគេស្អប់ខ្ញុំ ខ្ញុំក៏មិនអាចស្រលាញ់គេដែរ។ ប៉ុន្តែក្រោយមក ខ្ញុំបែរជារៀនចេះស្រលាញ់ និងថែរក្សា ចំពោះក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ… ពួកគេមិនសុទ្ធតែល្អដាក់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែព្យាយាមស្រលាញ់ពួកគេ តាមដែលអាចធ្វើបាន។ អារម្មណ៍បែបនេះ គឺមានចំណែករបស់រឿងភាគកូរ៉េ ដែលអ្នកនិពន្ធនិងអ្នកដឹកនាំរឿង មានសមត្ថភាពហួសពីការគិតរបស់ខ្ញុំ អាចបង្កើតសាច់រឿងឱ្យខ្ញុំរំភើបជាបន្តបន្ទាប់។

បើអាច ទៅថ្ងៃក្រោយខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្តម្នាក់។ ខ្ញុំមិនទាន់យល់ពីកិច្ចការនេះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានក្ដីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះកិច្ចការនេះ។ ក្នុងខ្សែភ្នែកខ្ញុំ ខ្មែរបច្ចុប្បន្នពិតជាខ្សោយសិល្បៈណាស់ គ្រាន់តែរកភាពយន្តមើលឱ្យចូលភ្នែកមួយក៏ពិបាក។ ខ្ញុំមិនថាខ្ញុំអាចធ្វើបានទេ ប៉ុន្តែខ្ញុំពិតជាចេះមើលថាអ្វីល្អ អ្វីមិនកើត។ ខ្ញុំកំពុងស្រម៉ៃថា អាចមានឱកាសទៅសិក្សាភាពយន្តពីប្រទេសដ៏ខ្លាំងៗ ដើម្បីធ្វើភាពយន្តខ្មែរឱ្យបានល្អនាពេលអនាគត។

ក្ដីស្រមៃគឺជាក្ដីស្រមៃ ប៉ុន្តែខ្ញុំនៅតែហ៊ានគិត ព្រោះខ្ញុំយល់ថា មិនមែនជារឿងគួរឱ្យខ្មាសអៀនអីទេ បើទោះជាមិនអាចសម្រេចបានក៏ដោយ។ ធ្វើជាមនុស្សត្រូវតែស្មោះត្រង់នឹងខ្លួនឯង រួមទាំងអ្នកដទៃ ហ៊ាននិយាយអ្វីដែលខ្លួនកំពុងគិត ទើបហៅថាមនុស្សស្មោះស។

Advertisements

Entry filed under: ភាពយន្ត, អារម្មណ៍.

ស្រុកកំណើត មិត្តមួយថ្ងៃ មិត្តមួយជីវិត

11 មតិ Add your own

  • 1. Nataro  |  ខែ​មេសា 26, 2012 ម៉ោង 3:52 ល្ងាច

    ខ្ញុំចង់ក្លាយជាអ្នកផលិតមនុស្សអនាគត

    ឆ្លើយតប
  • 2. Samnang Nouv  |  ខែ​មេសា 26, 2012 ម៉ោង 8:46 ល្ងាច

    ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកតកាត់ត​ភាព​យន្ត តែ​ខ្ញុំ​មិន​ចង់​ធ្វើ​វា​ទេ​មក​ពី៖
    -ទាល់តែ​ទៅ​រៀន​នៅ ហូលីវូដ ទើប​អាច​ប្រើ​ការ​កើត បើ​អោយ​ចាំ​លួច​តាម​ថៃ​នោះ​ខ្មាស​ខ្មោច។
    – កាត់ត​តាមបែប​សេរី​ថ្មី មិនមែន​យក​ក្បាច់​ជំនាន់ ៦០ មក​ប្រើ​ទេ ឧទាហរណ៍ តា លី​ប៊ុនយីម ខាត​អត់​លុយ​ថត មក​ពី​គ្មាន​បច្ចេប​ទេស​ថ្មី។
    – សូម​កុំ​ស្រែក​ថា អោយ​តែ​មាន​លុយ​អាច​ធ្វើ​បាន​ដូច​គេដែរ​នោះ ។ មាន​លុយ​អី បើ​យក​តែ​អ្នក​អត់​ចេះ​មក​ធ្វើនោះ?
    – ខ្ញុំ​ចូល​ចិត្ត​តែ​រឿង​ដែល​ផ្នែក​ទៅ​លើ​ហេតុផល និង​មែន​ផ្នែក​ទៅ​លើ​ខួរក្បាល​អ្នក​និពន្ធ​នោះ​ទេ ៌អ្នក​និពន្ធ​អោយ​ខ្សោយ ខ្សោយ​ភ្លាម ដលឈុត​ត្រូវ​ខ្លាំង​ ខ្លាំង​ភ្លាម ជាពិសេស រឿង​ចិន។
    – ល្អណាស់​ដែល​លោក​ចង់​ថតកុន តើលោក​មាន​ក្រុមការងារ​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ដែល​ឬ​ទេ បាន​ឆ្លង​កាត់​សាលា​បច្ចេកទេស​កុន មិន​មែន​នៅ​ស្រុក​ខ្មែរ
    – មាន​រឿង​អី​ដែល​ត្រូវ​ថត ក្រៅ​ពី​រឿង​ខ្មោច រឿង​កំប្លែង រឿងខ្ទើយ​ទៀត​ទេ?
    – មាន​រោងកុណនខ្នាត​ធំ​ដែរ​ទេនៅ​ស្រុក​ខ្មែរ (មិនមែន​ខ្នាត 2K សព្វថ្ងៃ​នោះ​ទេ)
    – តើ​តួរ​អង្គ​សាកសម ជា​តួ​ដែរ​ឬ​ទេ (ព្រោះ​តួខ្មែរ​សព្វ​ថ្ងៃ​ដូច​ជា​ចាញ់តួ​អ្នក​បំរើ​ស្រុក​គេ​ទៀត។
    – សូម​អត់​យោលបល់​ត្រឹម​ហ្នឹង​ចុះ។ សូម​ជូនពរ​អោយ​សម្រេច​គោល​បំណង ជា​អ្នក​ផលិតភាពយន្ត ឬអ្នក​ដឹកនាំ​រឿង។
    តើ​អ្នក​ផលិតភាពយន្ត និង អ្នក​ដឹកនាំ​រឿង ខុស​គ្នា​ត្រង់​ណា​ដែរ?​?​??​?​??​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?​?

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​មេសា 27, 2012 ម៉ោង 10:25 ព្រឹក

      អ្នក​ផលិតភាពយន្ត និង អ្នក​ដឹកនាំ​រឿង ខុសគ្នាត្រង់មានតួនាទីខុសគ្នា។

      ឆ្លើយតប
  • 4. ជនអនាថា  |  ខែ​មេសា 28, 2012 ម៉ោង 9:55 ព្រឹក

    http://news.sabay.com.kh/articles/236516

    សូមជួយអានផងនូវ មតិខាងក្រោម
    អគុណ!!

    ឆ្លើយតប
  • 5. seyha  |  ខែ​មេសា 28, 2012 ម៉ោង 6:31 ល្ងាច

    ^^ ក្តីស្រមៃខ្ញុំចង់ធ្វើជាមនុស្សធម្មតាម្នាក់ដែល
    មានគ្រួសារមួយដ៏សមរម្យនិងកក់ក្តៅមួយ
    ទទួលបានក្តីស្រលាញ់
    ពីមនុស្សដែលខ្ញុំស្រលាញ់^^ហើយនិងមានច្រើន
    ទៀតតែសូមនិយាយតែប៉ុណ្ណឹងបានហើយ
    កុំឲបងខ្ចិលអានLolzzz

    ឆ្លើយតប
  • 6. ចាន់ផល  |  ខែ​មេសា 30, 2012 ម៉ោង 4:25 ល្ងាច

    បំភ្លេចរឿងស្នេហាខ្លួនឯង ងាកទៅមើលរឿងស្នេហាក្នុងភាពយន្ត ធ្វើឱ្យមានអារម្មណ៍ថា ទ្វីបលោកមិនមែនមានតែយើងទេ។

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​ឧសភា 1, 2012 ម៉ោង 12:19 ព្រឹក

      ហើយរំភើបជាមួយនឹងស្នេហាពិតរបស់តួអង្គ…

      ឆ្លើយតប
      • 8. seyha  |  ខែ​ឧសភា 4, 2012 ម៉ោង 10:21 ព្រឹក

        =.= អរគុណបងប្រុស!!ស្តាប់ពាក្យបងមួយម៉ាត់
        នេះហើយធ្វើឲខ្ញុំបានដឹងរឿងម្យ៉ាងហើយ!!!
        បងប្រុសខ្ញុំអាចសួរបងរឿងមួយបានទេ
        ហេតុអីក៏ចិត្តខ្ញុំហាក់ចំលែកម្ល៉េះ!!ពេលខ្លះ
        ខ្ញុំដូចជាមនុស្សម្នាក់រីករាយចឹងចូលចិត្ត
        សប្បាយសើច!តែពេលខ្លះបែបជាមិនចេះនិយាយ
        ចូលចិត្តស្ងាត់ស្ងៀមវិញ។ហើយចំពោះរឿងខ្លះវិញខ្ញុំ
        តែងប្រាប់ខ្លួនថាធ្វើរឿងនោះឲបានត្រូវតែធ្វើឲល្អ
        តែពេលចាប់ផ្តើមធ្វើវាស្រាប់តែមានអារម្មណ៏ម្យ៉ាងមក
        បំបិតស្មារតីតាំងចិត្តខ្ញុំឲរលាយទៅវិញទៅ។តើទាំងនេះដែល
        គេហៅថាការខ្លាចមែនទេ!!!ហើយខ្ញុំចង់បំបាត់វាចពីខ្ញុំ
        សង្ឃឹមថាអាចនិងស្តាប់ពាក្យទូន្មានខ្លះពីបង

      • 9. ចាន់ផល  |  ខែ​ឧសភា 4, 2012 ម៉ោង 4:12 ល្ងាច

        និយាយត្រង់ទៅ បងក៏មានគុណវិបត្តិច្រើនមិនដឹងកែយ៉ាងម៉េចដែរ គ្រាន់តែអ្វីដែលប្រសើរនោះ គឺយើងកំពុងតែរៀនស្គាល់ខ្លួនឯង ហើយក៏ដឹងថា អ្វីគួរបន្ត អ្វីគួរកែប្រែ ចេះរស់នៅដោយប្រុងប្រយ័ត្ន ដើម្បីធ្វើជាមនុស្សល្អ។

  • 10. seyha  |  ខែ​ឧសភា 8, 2012 ម៉ោង 9:48 ព្រឹក

    នៅពេលនេះចិត្តខ្ញុំមានដូចជា
    មានសំលេងមនុស្ស១ពាន់នាក់ប្រកែកគ្នាចឹង
    ច្របូកច្របល់ណាស់!!!

    ឆ្លើយតប
  • 11. Miss. Rosie  |  ខែ​ឧសភា 22, 2015 ម៉ោង 12:56 ល្ងាច

    ធ្វើទៅបងហ្វេនផ្កាប់មុខបងឯងនៅទីនេះច្រើនណាស់ មិនខ្វះអ្នកគាំទ្រទេអោយតែរឿងល្អ!!! 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: