ស្រុកកំណើត

ខែ​មេសា 17, 2012 at 11:16 ព្រឹក មតិ 8

មុនចូលឆ្នាំប៉ុន្មានថ្ងៃ ខ្ញុំបានទៅបុណ្យបងប្អូននៅស្រុកកំណើតឯកំពង់ចាម។ ខ្ញុំជិះម៉ូតូទៅម្នាក់ឯង ជិះ យឺតណាស់ ហើយឈប់ថតរូបតាមផ្លូវទៀត មិនទាន់ទៅដល់ផ្ទះយាយផង មេឃក៏ងងឹត ហើយធ្លាក់ភ្លៀង… ពិបាកណាស់ពេលនោះ តែក៏ទទួលបានអារម្មណ៍ចងចាំពិសេសមួយក្នុងការធ្វើដំណើរ។ កង់ម៉ូតូប៊ិះតែរអិលដួលប៉ុន្មានដង នៅលើផ្លូវដីរអិលខ្នងអណ្ដើក ដែលគ្មានភ្លើងបំភ្លឺ និងគ្មានអ្នកណាធ្វើដំណើរក្រៅពីខ្ញុំ។ យ៉ាងណា ពេលទៅដល់ផ្ទះហើយ ដេកស្រួលណាស់ ដោយសារបរិយាកាសត្រជាក់បន្ទាប់ពីភ្លៀង។

ស្រុកកំណើត ទីកន្លែងដែលក្រោយពីឃ្លាត ទើបដឹងថាមានរបស់ជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ ចាស់ៗក្នុងភូមិស្លាប់ម្ដងម្នាក់ៗ… វាជារឿងវដ្ដសង្សារដ៏គួរឱ្យសង្វេគ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលដែរ បើឃើញអ្នកភូមិចាស់ៗមានអាយុ៨០ឆ្នាំ នៅមាំមួន ជិះកង់ទៅវត្ត ឬក៏ទៅផ្សារ។ អាចនឹងមានរឿងជាច្រើនដែលអ្នកមិនដែលដឹងពីជនបទនៅស្រុកខ្មែរ…

ថ្នល់ខ្នងអណ្ដើក

ផ្ទះយាយតា

សួនបន្លែដែលយាយដាំ

ចម្ការក្រោយផ្ទះ នៅជាប់មាត់ទន្លេ

មាត់ទន្លេ

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

អារម្មណ៍ថ្ងៃនេះ ខ្ញុំចង់ក្លាយជាអ្នកផលិតភាពយន្ត

8 មតិ Add your own

  • 1. Som Dore  |  ខែ​មេសា 17, 2012 ម៉ោង 12:17 ល្ងាច

    ស្រលាញ់ណាស់ !! បងប្រុសចាន់ផលមានមនោសញ្ចេតនាណាស់ !!!

    ឆ្លើយតប
  • 2. ស្រុកស្រែ  |  ខែ​មេសា 17, 2012 ម៉ោង 2:26 ល្ងាច

    Wow…​ ស្រុកទន្លេដូចខ្ញុំដែរ គ្រាន់​តែ​ខ្ញុំ​នៅ​ខាង​ទន្លេ​បាសាក់… 😀

    ឆ្លើយតប
  • 3. តា ម៉ាប់  |  ខែ​មេសា 17, 2012 ម៉ោង 4:48 ល្ងាច

    ខ្ញុំនៅខាង​លើ​បងផល ។

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 17, 2012 ម៉ោង 11:55 ល្ងាច

      តើនៅស្ទឹងត្រែង ឬក៏ក្រចេះ?

      ឆ្លើយតប
      • 5. តា ម៉ាប់  |  ខែ​មេសា 18, 2012 ម៉ោង 8:04 ព្រឹក

        នៅកំពង់ចាម

  • 6. seyha  |  ខែ​មេសា 23, 2012 ម៉ោង 8:50 ព្រឹក

    >.< ខ្ញុំក៏នៅកំពង់ចាមដែរ!!!!

    ឆ្លើយតប
  • 7. Ravy Yuth  |  ខែ​ឧសភា 20, 2012 ម៉ោង 11:48 ព្រឹក

    អូ, អ្នកកំពង់ចាមម្នាក់ទៀតមកដល់ហើយ ខ្ញុំក៏អ្នកកំពង់ចាមដែរ!! ផ្ទះខ្ញុំរិតតែនៅជិតផ្ទះយាយតា របស់បងផលទៀតហើយ (ជិតប្រហែល 10 គីឡូ ឡុលលល)! ខ្ញុំនៅខាងភូមិព្រៃទទឹង ស្រុកព្រៃឈរ។

    គេនិយាយថាអ្នក កំពង់ចាម ស្អាតៗ ហើយឆ្លាតៗ ដូចត្រូវម្យ៉ាងដែរ 😛

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: