អារម្មណ៍ថ្ងៃនេះ

ខែ​មេសា 15, 2012 at 1:49 ល្ងាច មតិ 7

ពិភពលោកឯកាមែនទែន… អារម្មណ៍រាប់សែនណែនពេញក្បាល តែគ្មានអ្នកណារំលែកបាន ចុងក្រោយក៏សល់តែស្នាមញញឹមឱ្យគេ។ មិនយល់ពីគេ មិនយល់ពីខ្លួនឯង សុទ្ធតែអារម្មណ៍មិនយល់។ បុណ្យចូលឆ្នាំឆ្នាំនេះនៅតែធម្មតាដូចរាល់ឆ្នាំ គ្មានអ្វីគួរឱ្យត្រេកត្រអាលជាមួយសោះ។

រឿងខ្លះបើមិនរំឭកក៏មិនឈឺចាប់ដែរ។ គួរតែធ្វើអារម្មណ៍មិនយកចិត្តទុកដាក់ ហើយនឹកឃើញពីអ្នកដទៃឱ្យច្រើនជាងខ្លួនឯង ក៏នឹកឃើញពីរឿងសប្បាយ បំភ្លេចរឿងមិនសមបំណង។ ជីវិតតែងតែមិនសមបំណង… គួរតែប្រាប់អារម្មណ៍មិនសមបំណងថា នោះជារឿងសមបំណង ល្អទេ?

វិភាគពីចិត្តសាស្រ្តស្នេហា ជួនកាលក៏ធ្វើឱ្យលែងជឿជាក់លើស្នេហា។ អារម្មណ៍មិនជឿជាក់លើស្នេហា គឺឯកា និងអស់សង្ឃឹមណាស់។ ហេតុនេះរស់នៅត្រូវតែជឿជាក់! មិនមែនក្នុងលោកគ្មានស្នេហាពិតទេ គឺគ្រាន់តែយើងមិនទាន់បានជួប។ មានរឿងអភ័ព្វជាច្រើនដែលនិយាយមិនចេះអស់ បែបនេះគួរតែនិយាយពីរឿងល្អៗវិញ។

បើយើងចេះតែកើតទុក្ខ គឺមិនគប្បីនឹងមនុស្សដែលស្រលាញ់យើង! មនុស្សដែលស្រលាញ់យើង គឺតែងតែចង់ឱ្យយើងសប្បាយចិត្ត បើយើងកើតទុក្ខ ក៏ធ្វើឱ្យពួកគាត់កើតទុក្ខដែរ បែបនេះតើយើងគប្បីនឹងពួកគាត់ទេ? កុំកើតទុក្ខដើម្បីមនុស្សដែលធ្វើឱ្យយើងឈឺចាប់ តែត្រូវរស់នៅដោយរីករាយ ដើម្បីមនុស្សដែលស្រលាញ់យើង។ 

Advertisements

Entry filed under: អារម្មណ៍.

ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍? ស្រុកកំណើត

7 មតិ Add your own

  • 1. ចាន់ផល  |  ខែ​មេសា 17, 2012 ម៉ោង 10:12 ព្រឹក

    ខ្ញុំគិតថា… 😀 មនុស្សល្ងង់ចេះតែគិតថាអ្នកដទៃល្ងង់ដូចខ្លួនដែរ រីឯ… មនុស្សឆ្លាតគិតថាអ្នកដទៃល្ងង់ជាងខ្លួន ហេហេ អ៊ីចឹងទៅ មនុស្សតែងតែគិតថាអ្នកដទៃល្ងង់។

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែ​មេសា 25, 2012 ម៉ោង 3:25 ល្ងាច

    ចាប់ផ្ដើមពីការស្គាល់ខ្លួនឯង… អាចនឹងមានមនុស្សដែលមិនស្គាល់ខ្លួនឯងទេ? ខ្ញុំថាមាន ហើយមានច្រើនទៀតផង។ ដោយសារតែស្រលាញ់ខ្លួនឯងជ្រុល មនុស្សអាចនឹងមិនខ្វល់ពីការស្គាល់ខ្លួនឯង។ ចំពោះខ្ញុំ ប្រហែលជាមនុស្សមិនសូវពេញចិត្តនឹងខ្លួនឯង តាំងពីតូច ទើបក្លាយជាមនុស្សដែលពូកែឈ្លោះនឹងខ្លួនឯង។ កម្រនឹងមានអ្នកណាថាខ្លួនឯងជាមនុស្សអាក្រក់ កម្រនឹងមានអ្នកណាដឹងថាខ្លួនឯងជាមនុស្សល្ងង់… ប៉ុន្តែបើអ្នកណាដែលដឹងពីខ្លួនឯង គេមុខជានឹងអាចរកផ្លូវកែប្រែខ្លួនឯងបាន។

    និយាយនឹងខ្លួនឯង ខ្ញុំថា ខ្ញុំក្លាហានជាងមុនច្រើន បន្ទាប់ពីខ្ញុំព្រមទទួលស្គាល់ថា ខ្ញុំមានចំណុចអវិជ្ជមានជាច្រើនដែលត្រូវកែ។ ខ្ញុំបានដឹងថា ខ្ញុំជាមនុស្សអាក្រក់ផង ជាមនុស្សល្អផង រួចខ្ញុំក៏សម្រេចចិត្តថា តើគួររស់នៅជាមនុស្សល្អឬក៏អាក្រក់? បើសង្កេតមនុស្សជុំវិញខ្លួន ក៏ឃើញថា មនុស្សអាក្រក់រស់នៅយ៉ាងសប្បាយ ដោយសារគេមិនខ្វល់ពីអ្នកដទៃ ពោលគេធ្វើអាក្រក់ដាក់អ្នកដទៃ ប៉ុន្តែគេធ្វើល្អនឹងខ្លួនឯង ខុសពីមនុស្សដែលតែងតែធ្វើល្អដាក់គេ ដល់ថ្នាក់ធ្វើអាក្រក់ដាក់ខ្លួនឯង។ យ៉ាងណាខ្ញុំគិតថា ធ្វើជាមនុស្សល្អនឹងខ្លួនឯងមានន័យជាង គ្រាន់តែល្អនឹងខ្លួនឯង ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនោះ បែរជាកើតឡើងព្រោះបានធ្វើល្អដាក់អ្នកដទៃទៅវិញ។ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំជាមនុស្សបែបនេះ។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​មេសា 25, 2012 ម៉ោង 3:26 ល្ងាច

    មនុស្សយើងធ្វើល្អដាក់គេប្រាកដជាមានបំណង គ្រាន់តែចំពោះខ្ញុំ ទោះទទួលបានឬមិនបាន ក៏នៅតែសប្បាយចិត្ត។

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែ​ឧសភា 1, 2012 ម៉ោង 1:23 ល្ងាច

    អ្នកអាចនឹងគិតបែបនេះចំពោះខ្ញុំ ដូចដែលខ្ញុំធ្លាប់គិតបែបនេះចំពោះគេ។

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែ​ឧសភា 1, 2012 ម៉ោង 11:42 ល្ងាច

      ពេលស្រលាញ់មនុស្សម្នាក់ ក៏យល់អារម្មណ៍មនុស្សដែលស្រលាញ់ខ្ញុំ ហើយនឹកអាណិតគេ… ហើយពេលអាណិតអ្នកណាម្នាក់ ក៏យល់អារម្មណ៍អ្នកដែលអាណិតខ្ញុំ តែមិនអាចស្រលាញ់ ហើយនឹកអាណិតខ្លួន…

      ឆ្លើយតប
  • 6. ចាន់ផល  |  ខែ​ឧសភា 4, 2012 ម៉ោង 2:57 ល្ងាច

    ពួកម៉ាកប្រៀបដូចជាដើមបន្លារ កាន់តែស្និទ្ធស្នាល ពួកគេកាន់តែមានឱកាសចាក់យើង។ អាចថាមកពីគិតបែបនេះទើបមិនដែលមានមិត្តស្និទ្ធស្នាលនឹងគេ ហេហេ តែក៏អាចថា មកពីមានបទពិសោធន៍ទើបគិតបែបនេះ។ សម្ដីនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ សំខាន់ថាតើអ្នកជ្រើសរើសការគិតបែបណា ដែលនេះគឺមិនខុសអីពីការដឹងថា ធ្វើជាមនុស្សល្អត្រូវគេធ្វើបាប ក៏នៅតែសម្រេចចិត្តធ្វើជាមនុស្សល្អ ព្រោះតែយើងកើតមកដើម្បីធ្វើជាមនុស្សល្អ ទើបគ្មានហេតុផលធ្វើជាមនុស្សអាក្រក់។

    ឆ្លើយតប
  • 7. ចាន់ផល  |  ខែ​ឧសភា 27, 2012 ម៉ោង 10:48 ល្ងាច

    ពីរបីថ្ងៃនេះដើរលេងមិនបានការ ធ្វើឱ្យខួរក្បាលរញ៉េរញ៉ៃ ធ្វើខុសពីកាលវិភាគប្រចាំថ្ងៃអ៊ីចឹង អារម្មណ៍អត់ល្អសោះ… ធ្វើល្អទើបសប្បាយចិត្ត ធ្វើមិនល្អនាំឱ្យគិតស្មុគស្មាញ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: