ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍?

ខែ​មេសា 11, 2012 at 2:27 ល្ងាច មតិ 6

ឆាកជីវិតគឺតែងតែស្មុគស្មាញរហូត… ប៉ុន្មានយប់ហើយដែលខ្ញុំដេកមិនស្ងប់ រហូតដល់ពេលនេះ ខ្ញុំក៏បានធ្វើការសម្រេចចិត្តមួយ ដែលបន្ទាប់មកពិតជាពិបាកនឹងលើកលែងឱ្យខ្លួនឯងណាស់។ ខ្ញុំខុសហើយ ហើយលើកនេះជាបទពិសោធន៍ជីវិតដ៏គួរឱ្យខ្លាច។ ខ្ញុំខ្លាចធ្វើឱ្យគេអន់ចិត្ត តែពេលនេះខ្ញុំក៏បានធ្វើ។ ខ្ញុំខ្លាចធ្វើឱ្យគេអស់សង្ឃឹម តែពេលនេះខ្ញុំក៏បានធ្វើ។ ការបន្ទោសខ្លួនឯងរបស់ខ្ញុំក៏មិនអាចធ្វើឱ្យគេស្ងប់ចិត្តឡើយ ហើយទោះជាគេប្រាប់ថា គេមិនខឹងនឹងខ្ញុំក៏ខ្ញុំខឹងខ្លួនឯងដែរ។

ល្ងង់… ភាពល្ងង់ខ្លៅនៅតែដើរតាមខ្ញុំរហូត… ខ្ញុំដូចជាកូនក្មេងមិនដឹងខ្យល់ម្នាក់ និយាយស្ដីលឿនដូចជាខ្យល់កួច រួចទើបដេកស្ដាយក្រោយ ហួសពេលហើយ ខ្ញុំក៏ក្លាយជាមនុស្សបានតែនិយាយ តែធ្វើមិនបាន។ ខ្ញុំមិនចង់ក្លាយជាមនុស្សជំពូកនេះទេ គ្រប់ពេល គ្រប់ពាក្យ ខ្ញុំចង់ធ្វើជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង។ ខ្ញុំបានគូសស្នាមខ្មៅមួយឱ្យអត្តចរិតខ្លួនឯង ក្នុងនាមជាក្មេងមិនហ្មត់ចត់។

ការសម្រេចចិត្តតម្រូវឱ្យមនុស្សជួបរហូត… ពិបាកណាស់ នៅពេលដែលយើងលេងនឹងល្បែងមួយខុសមួយត្រូវ។ ជីវិតក្នុងសង្គមកម្រនឹងមានជម្រើសត្រូវទាំងពីរឱ្យយើងណាស់។ ចិត្តមិនដាច់ធ្វើស្ដេចមិនកើត មនុស្សដូចជាខ្ញុំមិនអាចធ្វើស្ដេចបានទេ សម្រេចចិត្តរេចុះរេឡើង ធ្វើឱ្យអំពល់ទុក្ខអ្នកដទៃទៀត។ ល្អទេ ដែលចាត់ទុកថានេះជាបទពិសោធន៍? ប៉ុន្តែបទពិសោធន៍លើកនេះវាធ្ងន់ធ្ងរពេកហើយចំពោះខ្ញុំ។

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

សោះកក្រោះ អារម្មណ៍ថ្ងៃនេះ

6 មតិ Add your own

  • 1. ឧត្តម  |  ខែ​មេសា 11, 2012 ម៉ោង 8:06 ល្ងាច

    ក្តាម​ដែល​ធំ​ទៅបាន គឺ​វា​បាន​សក​សម្បក​​ចាស់​របស់​វា។ ពេល​ដំបូង​ វា​ត្រូវ​រង​នូវ​គ្រោះ​ថ្នាក់​ជា​ច្រើន អាច​ត្រីស៊ី មនុស្ស​ចាប់ សត្វ​ដទៃ​យាយី វា​ខ្លួន​ឯង​ក៏​មិន​អាច​ដើរ​បាន គឺត្រូវ​​ទ្រាំ​រហូត​ដល់​សម្បក​រវស់​វា​រឹង​មាំ​ឡើងវិញ។

    គ្មាន​ការ​រីកចម្រើន​ណាមួយ​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

    ឆ្លើយតប
  • 2. sopheaksrey  |  ខែ​មេសា 11, 2012 ម៉ោង 10:32 ល្ងាច

    😢អានហើយដឹងថា ចាន់ផល មិនសប្បាយចិត្ត… ខ្ញុំអាចត្រឹមតែជូនពរអោយ រឿងល្អឆាប់មកដល់… សួស្តីឆ្នាំថ្មី…

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​មេសា 12, 2012 ម៉ោង 4:49 ល្ងាច

      អរគុណបងប្រុស! សួស្ដីឆ្នាំថ្មី!

      ឆ្លើយតប
  • 4. សុផាត  |  ខែ​មេសា 13, 2012 ម៉ោង 8:54 ព្រឹក

    ជូនពរឆ្នាំថ្មី ឆាប់មានប្រពន្ធ 😀

    ឆ្លើយតប
    • 5. Ravy Yuth  |  ខែ​ឧសភា 20, 2012 ម៉ោង 10:33 ព្រឹក

      យីស… សុផាតនេះក្បាលខូចណាស់ ជូនពរគេអោយឆាប់មានប្រពន្ធ អាងអោយគេជូនពរ “ឆាប់មានប្រពន្ធដូចគ្នា” បែបហ្នឹងត្រឡប់ទៅវិញ… ឡុលលល

      ឆ្លើយតប
      • 6. សុផាត  |  ខែ​ឧសភា 20, 2012 ម៉ោង 11:03 ព្រឹក

        ម៉ោឌឺនឹង បែបចង់បានការជូនពរចឹងដែរម៉ង 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: