ចូលចិត្តវិភាគពីស្នេហា :)

ខែ​មីនា 31, 2012 at 2:43 ល្ងាច មតិ 12

នេះគឺជាពេលព្រលឹម… កាលពីយប់មិញខ្ញុំដូចជាដេកមិនសូវលក់ បេះដូងស្រាលស្ងើក ហាក់ដូចជាកំពុងតែលួចស្រលាញ់អ្នកណាអ៊ីចឹង។ តែតាមពិតទៅមិនមែនទេ ខ្ញុំអត់លួចស្រលាញ់អ្នកណាទេ ប្រហែលជាអារម្មណ៍ផ្លាស់តាមអាកាសធាតុ ជាអាកាសធាតុដែលមេឃចាប់ផ្ដើមគ្រប់ដណ្ដប់ដោយទឹក… ធម្មតាឱ្យតែប្ដូររដូវ ខ្ញុំតែងតែទទួលអារម្មណ៍រំភើបម្យ៉ាង… ខ្ញុំដូចជាអណ្តែងអណ្ដូងពេកហើយ!

ពេលមានស្នេហា ធម្មតាគឺដេកឆាប់ភ្ញាក់ នឹកដល់មនុស្សម្នាក់នោះ… វាជាអារម្មណ៍ក្មេងៗមែនទេ? ចូលដល់វ័យសាបសិបប្រហែលអាចបាត់បង់អារម្មណ៍បែបនេះហើយ។ ខ្ញុំមិនទាន់សាបសិបទេ តែក៏នឿយណាយនឹងស្នេហាដែរ។ ពាក្យ «ចាប់ផ្ដើម» អាចនឹងបង្កើតឡើងព្រោះតែមានពាក្យ «បញ្ចប់» ហើយឆាកស្នេហាគឺកើតឡើងតាមពីរពាក្យនេះ។ សំណួរដែលសួរថា ឯណាស្នេហាពិតនៅតែគ្មានចម្លើយ។ រឿងមនោសញ្ចេតនានៃមនុស្សពីរនាក់ បន្ទាប់ពីពេលចាប់ផ្ដើមក៏តែងតែដើរបញ្ច្រាសគ្នា ហើយឈានទៅរកពេលបញ្ចប់។ គួរឱ្យខ្លាចណាស់ បើសិនជាគេអស់អារម្មណ៍ចំពោះយើងមុន នោះយើងនឹងត្រូវត្រៀមចិត្តស្ដាប់ពាក្យគេសុំបែក។

ខ្ញុំធ្លាប់ឮសម្ដីមួយឃ្លាពីភាពយន្តចិន ថា «ស្នេហាយូរទៅនឹងក្លាយជាសាច់ញាតិ» ស្ដាប់មួយភ្លែតគឺរំភើបណាស់ ព្រោះសាច់ញាតិគឺសំខាន់សម្រាប់យើង មិនអ៊ីចឹងអ្ហេះ? ប៉ុន្តែអារម្មណ៍នៃសាច់ញាតិម៉េចនឹងរំភើបដូចជាអារម្មណ៍គូសង្សារ? ដល់វិភាគម្ដងទៀត សម្ដីមួយឃ្លានេះជាភាសាវិជ្ជមាន ក្នុងន័យអវិជ្ជមានថា «ស្នេហាយូរទៅនឹងអស់អារម្មណ៍» មនោសញ្ចេតនាមនុស្ស ពេលនៅក្បែរគ្នាយូរនឹងក្លាយជាស្និទ្ធស្នាលដូចបងប្អូន ជួនកាលក៏ដូចជាឪពុកនិងកូន ជាក្ដីស្រលាញ់ តែមិនដូចជាក្ដីស្នេហាដែលយើងធ្លាប់គិតកាលពីដំបូងឡើយ។ យ៉ាងណាពួកគេមិនអាចបោះបង់ចោលគ្នាទេ ហើយពេលនោះហើយដែលគេស្គាល់ពីភាពឥតន័យនៃអារម្មណ៍រំភើប។ ទោះជាដើរដល់ដំណាក់កាលអស់អារម្មណ៍ តែមនុស្សត្រូវមានទំនួលខុសត្រូវចំពោះគ្នា ហើយយ៉ាងហោចណាស់ក៏ពេលវេលាបន្សល់ទុកនូវការចងចាំល្អៗឱ្យពួកគេដែរ។

យូរៗទៅ ខ្ញុំក៏កាន់តែចូលចិត្តវិភាគពីស្នេហាហើយ តែចុងក្រោយ ចង់ប្រាប់ថា ខ្ញុំអត់ច្បាស់ដែរ ហើយក៏ប្រហែលជាគ្មានការវិភាគណាត្រូវទាំងស្រុងឡើយ។ នេះអាចជាការវិភាគទូទៅ តែយើងនៅតែត្រូវស្វែងរកស្នេហាពិតបន្តទៀត សាងសុបិនស្នេហ៍ដែលមិនចេះភ្ញាក់ មែនទេ?

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

មានចម្រៀងមួយណាធ្វើឱ្យបងនឹកអូន? សោះកក្រោះ

12 មតិ Add your own

  • 1. sorryboy  |  ខែ​មីនា 31, 2012 ម៉ោង 4:53 ល្ងាច

    អារម្មណ៍ហោះ អារម្មណ៍ហើរ អារម្មណ៍ដើរ អារម្មណ៍អង្គុយ អារម្មណ៍ញញឹម​ អារម្មណ៍ទុយមុយ ហា !​សុទ្ធតែជាអារម្មណ៍ តែបើអារម្មណ៍ខ្ញុំពេលនេះ … ជួយគិតខ្ញុំផងណាបង ពេលនេះខ្ញុំលួចស្រលាញ់សង្សារមិត្តភក្តិទាំងដែលខ្ញុំមានមនុស្សផ្សេង ដែលកំពុងស្រលាញ់ ! 🙂 ពីដំបូងចាប់ផ្តើមពីមិត្តខ្ញុំប្រាប់ឲ្យមើលនាងផង ពេល គេមានថ្មី ចិត្តខ្ញុំក៏អាណិត ហើយបន្ទាប់មកបើមិនបានឃើញមុខដូច ជាចម្លែកៗ ស្នេហាខ្ញុំក៏ពុងផុសផុលទេដឹង! បើនាងកុំស្និទ្ធស្នាលក៏ ប្រហែល មិនអី តែពួកយើងស្និទ្ធស្នាលរបៀបជាសង្សារ រហូតប្អូនស្រីខ្ញុំ ម្នាក់ប្រាប់ថាល្មមៗបានហើយ ហា ហា ! ជាស្នេហាទេដឹង បើខ្ញុំស្រលាញ់នាង ចុះម្នាក់ទៀតគិតយ៉ាងម៉េច ! មិត្តខ្ញុំម្នាក់ទៀតប្រាប់ថា យ៉ាងណាក៏ដោយកុំឲ្យសង្សារខ្ញុំឈឺចាប់ ! ជួយវិភាគផងណាបង ! មានរឿងឲ្យបងវិភាគទៀតហើយ 😀

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 2, 2012 ម៉ោង 5:59 ល្ងាច

      ហ៊ឺ… ​ប្អូន​ត្រូវ​តែស្គាល់​ចិត្ត​ខ្លួន​ឯង​ឱ្យ​ច្បាស់​ កុំ​ធ្វើ​ឱ្យ​អ្នកណា​ម្នាក់​ឈឺ​ចាប់។ មនោសញ្ចេតនា​មនុស្ស​មិន​គួរពាំត្រណោត​អ៊ីចឹង​ទេ តែ​ក៏​មិន​អាច​ដោះ​ស្រាយ​ដូច​វិទ្យាសាស្ត្រ​ដែរ។ តែ​សាច់​រឿង​ប្អូន អាន​ទៅ​ក៏​​ដូច​មិន​ទាន់​ជ្រាល​ជ្រៅ​ដែរ អ៊ីចឹង​អាច​សម្រេច​ចិត្ត​ម្ដង​ទៀត​បាន ថា​តើ​អ្នកណា​ដែល​ប្អូន​ស្រលាញ់​ជាង។

      ឆ្លើយតប
      • 3. Sakramida  |  ខែ​មេសា 12, 2012 ម៉ោង 10:52 ព្រឹក

        What is Love? Sometime i need love also, but sometime i really scare aout it, but why when get it so sweet?

  • 4. Chhem Chantrea  |  ខែ​មេសា 1, 2012 ម៉ោង 2:09 ល្ងាច

    Like it so much!!! What a fabulous writer!!!

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែ​មេសា 20, 2012 ម៉ោង 11:25 ល្ងាច

    ស្រលាញ់មនុស្សម្នាក់ មានសុភមង្គលរួចទៅហើយ ទោះគេមិនស្រលាញ់វិញក៏ដោយ… ឱ្យតែឃើញគេសប្បាយ យើងក៏រំភើបតាម… 🙂 អារម្មណ៍ឈឺចាប់ព្រោះស្នេហា ជួនកាលមិនមែនព្រោះស្រលាញ់គេទេ ប៉ុន្តែព្រោះចង់បានគេ។ «ស្រលាញ់» និង «ចង់បាន» អាចជាអារម្មណ៍ពីរខុសគ្នា។ តើខ្ញុំនិយាយត្រូវទេ?

    ឆ្លើយតប
  • 6. ចាន់ផល  |  ខែ​មេសា 20, 2012 ម៉ោង 11:28 ល្ងាច

    រៀនចេះពីរឿងកូរ៉េមិញនេះ 😉 គឺថា «ស្នេហាបង្រៀនឱ្យមនុស្សកាន់តែចេះស្រលាញ់ខ្លួនឯង។»

    ឆ្លើយតប
  • 7. ចាន់ផល  |  ខែ​មេសា 27, 2012 ម៉ោង 10:24 ព្រឹក

    ស្រលាញ់មនុស្សម្នាក់ បើដោយសារតែគេល្អ កុំបន្តប្រសើរជាង ព្រោះមនុស្សល្អអ្នកណាក៏ស្រលាញ់ដែរ មិនមែនសម្រាប់តែយើងទេ។

    ឆ្លើយតប
  • 8. ចាន់ផល  |  ខែ​ឧសភា 1, 2012 ម៉ោង 12:20 ព្រឹក

    ខ្ញុំទទួលស្គាល់ថា ស្នេហាគឺឈឺចាប់ តែអារម្មណ៍ឈឺចាប់ព្រោះស្នេហា ជារសជាតិពិសេសមួយសម្រាប់ជីវិត។

    ឆ្លើយតប
  • 9. ចាន់ផល  |  ខែ​ឧសភា 4, 2012 ម៉ោង 3:49 ល្ងាច

    ក្រោមកំដៅក្ដៅស្ទើរតែរំលាយរូបខ្ញុំនោះ គ្រាន់តែនឹកដល់គេ ក៏ទទួលដឹងថាមានចំហាយត្រជាក់ៗប៉ះបេះដូង…

    ឆ្លើយតប
  • 10. ចាន់ផល  |  ខែ​ឧសភា 15, 2012 ម៉ោង 9:37 ល្ងាច

    គួរតែផ្អាកខ្វល់ពីរឿង យើងស្រលាញ់អ្នកណា រួចបកមកខ្វល់ថា តើអ្នកណាស្រលាញ់យើង។

    ឆ្លើយតប
  • 11. ចាន់ផល  |  ខែ​ឧសភា 15, 2012 ម៉ោង 9:38 ល្ងាច

    ព្រោះឈឺចាប់ទើបដឹងថាជាស្នេហា គ្រាន់តែមិនដឹងថា ជាស្នេហាពិតឬអត់?

    ឆ្លើយតប
  • 12. ចាន់ផល  |  ខែ​ឧសភា 27, 2012 ម៉ោង 2:09 ល្ងាច

    ខ្ញុំជឿថា ស្នេហាមិនមែនកើតឡើងដោយភ្នែកទេ គឺកើតឡើងដោយបេះដូង។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: