តែសំណាងល្អដែលគ្រាន់តែគិត

ខែ​មីនា 20, 2012 at 12:47 ល្ងាច មតិ 2

ខ្ញុំគ្មានសៀវភៅកំណត់ហេតុនោះទេ ព្រោះខ្ជិលមាន តែក៏ល្អម្យ៉ាងដែលអាចសរសេរអារម្មណ៍នៅទីនេះបាន បើទោះជាមិនអាចសរសេរឱ្យអស់អាថ៌កំបាំងក៏ដោយ។ ព្រោះមានរឿងខ្លះ មានអារម្មណ៍ខ្លះ បើមិនសរសេរក៏ភ្លេច យើងក៏ធ្វើកំហុសជាមួយនឹងអារម្មណ៍ដដែលៗ បែបនេះទើបមនុស្សគួរតែសរសេរបទពិសោធន៍ទុករំឭកខ្លួនឯង។

ពេលនេះខ្ញុំមានការដាស់តឿនខ្លួនឯងពីរ ទី១ ការជួបជុំដ៏ខកបំណង ទី២ វង្វេង

ការជួបជុំដ៏ខកបំណង៖ ធម្មតាមិនថាទៅណាមកណា ញ៉ាំអាហារ ឬក៏មើលកុន កម្រនឹងមានមនុស្សណាចូលចិត្តធ្វើតែម្នាក់ឯងណាស់ ហើយខ្ញុំក៏ដូចគ្នា ប៉ុន្តែវាដូចជាកម្មពៀរ ដែលខ្ញុំបែរជាមិនសូវសប្បាយចិត្តដូចនៅតែម្នាក់ឯង។ មានអារម្មណ៍ថា ដូចជារំខានគេ ហើយគិតថាខ្លួនឯងធ្វើខុស។ ដូចជាការមើលកុនអ៊ីចឹង ត្រូវចាំគ្នាគួរឱ្យធុញ ហើយពេលមើលក៏មិនស្រណុកចិត្តក្នុងពីរករណី ១ រឿងនោះមិនត្រូវនឹងចំណូលចិត្តខ្ញុំ គ្រាន់តែមកមើលតាមគេ ២ រឿងនោះខ្ញុំចូលចិត្តទើបបបួលគេ តែខ្លាចថាខ្លួនឯងនាំគេមកធុញ។ បើបែបនេះ នឹកឃើញពីអនុស្សាវរីយ៍ទៅមើលកុនម្នាក់ឯង គឺសប្បាយចិត្តជាង មានសេរីភាពទាំងអារម្មណ៍ និងកាយវិការ ពេលយំក៏មិនបាច់ខ្មាសគេ 😉 វាដូចជាឯកាមែនហើយ តែដល់ទម្លាប់ទៅ វាសប្បាយម្យ៉ាងដែរតើ សំខាន់ថាតើមានលុយអត់? 😀

វង្វេង៖ ប្រហែលដោយសារខ្ញុំមើលរឿងច្រើន ឬក៏សរសេររឿងច្រើន ទើបពេលខ្លះខ្ញុំធ្វើខ្លួនដូចជាតួអង្គក្នុងរឿងអ៊ីចឹង 😉 គឺមានមោទនភាពចំពោះខ្លួនឯងណាស់។ ល្អហើយដែលមនុស្សមានការជឿជាក់ចំពោះខ្លួនឯង តែខ្ញុំពេញចិត្តនឹងស្មារតីភ្ញាក់រំឭករបស់ខ្លួនឯងច្រើនជាង។ ត្រូវតែចាំច្បាស់ថាខ្លួនឯងជាអ្នកណា មុននឹងគិតចង់ធ្វើអ្វីមួយដាក់អ្នកណា។ ខ្ញុំធ្លាប់ជាច្រើនដង ដែលយល់ថា បើសិនជាខ្ញុំនិយាយពាក្យនោះដាក់គេ គឺកែលែងឡើងហើយ តែសំណាងល្អដែលគ្រាន់តែគិត 😆 គឺបែបនេះ ទើបថាសូម្បីតែអារម្មណ៍ក៏កុំបណ្ដោយឱ្យលែងជាខ្លួនឯង។

បានសរសេរអារម្មណ៍ទុកបែបនេះ គឺទុកចិត្តហើយ ក៏ស្ងប់ចិត្ត និងរសាយអារម្មណ៍បានច្រើន។

Advertisements

Entry filed under: អារម្មណ៍.

Love Buffet ស្នាមញញឹមសង្សារចាស់

2 មតិ Add your own

  • 1. ចូលចិត្តញញឹម  |  ខែ​មីនា 21, 2012 ម៉ោង 11:04 ល្ងាច

    សួរស្តីបង! ខ្ញុំចូលមើលប្លក់បងតែញយ តែនេះជាខំមិនទីមួយ សុំរាប់អានផង។ មើលអត្តបទបងហើយភាគច្រើនចេះតែអស់សំណើច ខឹក ខឹក ខឹក សង្សៃតែចរិកម្ចាស់ប្លក់ចូលចិត្តនិយាយកំប្លែងស្ងួត។ អ្នកសរសេរគិតថាសរសេធម្មតាៗ តែអ្នកអានអស់សំណើចដូចឆ្កួត 😀

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មីនា 22, 2012 ម៉ោង 1:37 ល្ងាច

      សួស្ដីប្អូន! រីករាយ​ណាស់ ដែល​បាន​អាន​មតិ​របស់​ប្អូន! ថ្ងៃ​ក្រោយ បើ​អាន​ហើយ​សើច ដាក់​មតិ​​រូប​សើច​មួយ​ផង​ណា៎! 😀

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: