Love Buffet

ខែ​មីនា 19, 2012 at 1:21 ល្ងាច មតិ 4

និយាយពីភាពយន្ត ខ្ញុំដូចជាចូលចិត្តមើលរឿងភាគ ជាងរឿងបញ្ចាំងក្នុងរោង។ អាចថា មកពីខ្ញុំមើលរឿងភាគច្រើនជាងក៏បាន ព្រោះធម្មតាបើញ៉ាំបាយរាល់ថ្ងៃ ប្រាកដជាចូលចិត្តបាយជាងនំប៉័ង។ ដឹងទេ? ពេលនេះខ្ញុំក៏ចាប់ផ្ដើមសរសេររឿងភាគដែរ ហើយខ្ញុំជឿជាក់ណាស់ ថាខ្ញុំសរសេរបានល្អ ព្រោះខ្ញុំមានបទពិសោធន៍មើលរឿងភាគរាប់ឆ្នាំហើយ។ 😉

ចូលដល់ភាគយន្តក្នុងចិត្តខ្ញុំនាពេលនេះម្ដង! កន្លងមកខ្ញុំធ្លាប់និយាយពីរឿងកូរ៉េ តែពេលនេះសូមលើកពីរឿងតៃវ៉ាន់ម្ដងវិញ! Love Buffet ចំណងជើងពិតជាទាក់ចិត្តសម្បើមណាស់ ជាពិសេសខ្ញុំចូលចិត្តការពណ៌នាអារម្មណ៍តួអង្គ ដែលប្រហែលជាយកប្រលោមលោកមកថតក៏មិនដឹង។ រឿងនេះសរសេរពីអារម្មណ៍ក្មេងស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ កំពុងតែប្រើខួរក្បាល និងបេះដូងរបស់នាង ស្វែងយល់ពីស្នេហា។ គេអាចពណ៌នាពីអារម្មណ៍ស្នេហាបានពិន្ទុ១០០ 😀 ដូចជាឃ្លាថា ស្នេហាគឺសាមញ្ញអ៊ីចឹងមែនទេ? យកមិនបាន A ក៏ជ្រើស B មិនបាន B ក៏សម្លឹង C ទៀត! ពេលស្រលាញ់អ្នកណាម្នាក់ ធ្វើម៉េចទៅទើបដឹងថាជាក្ដីស្រលាញ់ពិត? ក្ដីស្រលាញ់ និងក្ដីឈឺចាប់នោះ វាហួសហើយ តែវាមិនមែនជាការយល់ច្រឡំទេ។

ប៊ូហ្វេស្នេហា ទាល់តែមានលុយចូលហាងប៊ូហ្វេ ទើបអាចជ្រើសរើសតាមចិត្តបាន ហេហេ

ខ្ញុំធ្លាប់ថា ខ្ញុំមិនចូលចិត្តអាន គេក៏សួរថា ម៉េចក៏ខ្ញុំចេះតែងនិពន្ធ បើអ្នកនិពន្ធស្ទើរតែទាំងអស់សុទ្ធតែផ្ដើមដោយការចូលចិត្តអាន? គ្មានអ្វីដែលត្រូវមួយរយភាគរយទេ ព្រោះហេតុផលខ្ញុំគឺព្រោះខ្ញុំចូលចិត្តមើលភាពយន្ត ដែលវាមិនមែនជាការមើលធម្មតាទេ គឺមើលជក់ រហូតលួចរៀនតាមគេទាំងមិនដឹងខ្លួន។

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ត.

ខ្ញុំ និង ការនិពន្ធទំនុកច្រៀង តែសំណាងល្អដែលគ្រាន់តែគិត

4 មតិ Add your own

  • 1. ដារីកា  |  ខែ​មីនា 19, 2012 ម៉ោង 2:09 ល្ងាច

    តួប្រុស៖ សូមទោសសៀវហ្វុង!
    តួស្រី៖ សូមទោស? ហេតុអ្វីចាំបាច់ត្រូវសូមទោសខ្ញុំ? បើសូមទោសហើយ
    ខ្ញុំត្រូវតែខូចចិត្តដដែល 😦

    ស្រលាញ់រឿងហ្នឹងមែនទែន 😀

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែ​មីនា 23, 2012 ម៉ោង 1:19 ល្ងាច

    អាអ៊ី៖ មិនថាមានរឿងអ្វីកើតឡើង មនុស្សដែលខ្ញុំស្រលាញ់គឺនាង​តែ​ម្នាក់​ ជារៀងរហូត…
    ស៊ាវហ្វុង៖ រឿងបែបនេះ ម៉េចនឹងអាច​និយាយ​ទុក​មុន​បាន?
    អាអ៊ី៖ ខ្ញុំអាចធ្វើបាន។
    ស៊ាវហ្វុង៖ ខ្ញុំមិនហ៊ានរ៉ាប់រាងរឿងធ្ងន់បែបនេះបានទេ។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​មីនា 23, 2012 ម៉ោង 1:20 ល្ងាច

    អនាគតគង់តែក្លាយជាបច្ចុប្បន្ន ទោះបីខ្លាចក៏ត្រូវតែដើរទៅមុខ ដើម្បីទុកឱ្យរឿងថ្ងៃនេះក្លាយជាអតីតកាល…

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែ​មីនា 23, 2012 ម៉ោង 1:23 ល្ងាច

    ស្នេហាដែលបានកើតឡើង មិនមែនសម្រាប់តែបំភ្លេចចោលទេ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: