ស្នេហាពិតកើតឡើងតាមរបៀបណា?
ខែកុម្ភៈ 28, 2012 at 3:28 ល្ងាច មតិ 18
មិនពិបាកទេ ដែលយើងរកឃើញមនុស្សដែលយើងស្រលាញ់ តែក៏មិនងាយដែរ ដែលយើងរកឃើញមនុស្សដែលស្រលាញ់យើងវិញ ឬក៏ករណីផ្ទុយពីនេះ។ ហេតុនេះស្នេហាពិតគឺអាចកើតឡើងដោយកម្រ។ មួយជីវិតមិនស្គាល់ស្នេហាពិតនឹងគេ ពិតជារឿងគួរឱ្យស្ដាយណាស់… តែក៏មានមនុស្សជាច្រើនដែលបែបនេះ។ អ្នកណាក៏ចង់បានស្នេហាពិតដែរ ប៉ុន្តែខ្ញុំគិតថា រឿងស្នេហាមិនមែនជាការស្វែងរកទេ។ ស្នេហានឹងកើតឡើងដោយឯកឯង នៅពេលដែលមនុស្សពីរនាក់មានអារម្មណ៍តែមួយ យល់ចិត្តគ្នាដោយមិនបាច់និយាយ ទទួលបានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពពេលនៅក្បែរគ្នា។ តើនឹងរកបានម្នាក់នោះនៅឯណា? ជួនកាលគិតថាជាស្នេហា ក៏ខំយកចិត្តគេ សម្របតាមគេ តែមិនមែនទេ ស្នេហាមិនមែនបែបនេះទេ វាគួរតែផ្ដល់សុភមង្គលដល់យើងជាងនេះ។
មួយខថាខណ្ឌខាងលើនេះ គឺនឹកឃើញបន្ទាប់ពីខ្ញុំឆ្ងល់ថា ស្នេហាពិតកើតឡើងតាមរបៀបណា? ការណាត់ជួប និយាយចំពោះខ្ញុំជារឿងទៅមិនរួចសោះ។ ខ្ញុំចេះតែគិតពីនិស្ស័យ… ប៉ុន្តែតើក្នុងលោកនេះពិតជាមាននិស្ស័យដែរទេ? ស្នេហាស្មោះអាចកើតពីការតាំងចិត្ត តែវាដូចជាមិនមែនស្នេហាពិត។ ខ្ញុំឃើញស្នេហាខ្លះ គេបង្កើតឡើងគ្រាន់តែដើម្បីបំពេញរូបរាង តែអារម្មណ៍នៅតែទទេស្អាត។ បើនឹងបណ្ដោយឱ្យគ្រប់យ៉ាងដើរទៅតាមដំណើរ តើអាចជួបស្នេហាពិតបានទេ? … តើរកមនុស្សដែលមានអារម្មណ៍ដូចគ្នា យល់ចិត្តគ្នាដោយមិនបាច់និយាយនោះ តាមរបៀបណាទៅ? យ៉ាងណា ខ្ញុំជឿថា រឿងស្នេហាបើបង្ខំគឺមិនបានការទេ។
សូមជួយផ្ដល់បទពិសោធន៍ផងបានទេ ថាតើស្នេហាពិតកើតឡើងតាមរបៀបណា?
1.
ដា | ខែកុម្ភៈ 28, 2012 ម៉ោង 3:44 ល្ងាច
ស្នេហាពិតកើតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏គ្មានឧបករណ៍ជាក់លាក់ណាមួយអាចស្ទង់បានដែរ។ វាតែងប្រែប្រួលទៅតាមសភាពនៃចិត្តរបស់បុគ្គលម្នាក់ៗ… 🙂
2.
ចាន់ផល | ខែកុម្ភៈ 28, 2012 ម៉ោង 3:53 ល្ងាច
គិតចុះ គិតឡើង វាគ្រាន់តែជាក្ដីស្រមៃតែប៉ុណ្ណោះ រួចក៏គិតបន្តទៀតថា មានក្ដីស្រមៃក៏គ្រាន់បើជាងគ្មានក្ដីស្រមៃដែរ!
3.
RANGSEY | ខែកុម្ភៈ 28, 2012 ម៉ោង 4:09 ល្ងាច
ស្នហាពិតស្ធិតទៅលើមនុស្សពីរនាក់សាងវាឡើងនិងថែរក្សាវា!
4.
pkay_sour | ខែកុម្ភៈ 28, 2012 ម៉ោង 4:35 ល្ងាច
ស្នេហាពិតកើតឡើងមានដោយរូបភាពច្រើនផ្សេងគ្នា ម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានស្នេហាពិត តែមនុស្សតិចណាស់ដែលបានទទួលវា។ ពេលខ្លះមនុស្សពីរមិនដែលចាប់អារម្មណ៍ពីគ្នា តែក្រោយពីស្គាល់គ្នាយូរ រឺក៏មានអ្វីមួយដែលទាក់ទាញឲ្យគេស្និតស្នាលនឹងគ្នា យូរទៅក៏បង្កើតជាស្នេហា ហើយស្នេហានោះត្រូវរូមមានទាំងការអាណិតនិងស្រលាញ់ មិនមែនត្រឹមតែស្រលាញ់មួយមុខនោះទេ ។
5.
ចាន់ផល | ខែកុម្ភៈ 28, 2012 ម៉ោង 4:53 ល្ងាច
មែនហើយ ការអាណិតពិតជាធំណាស់ក្នុងរឿងស្នេហា។
6.
pkay_sour | ខែកុម្ភៈ 28, 2012 ម៉ោង 5:21 ល្ងាច
តែបើមានតែអាណិត នោះក៏មិនមែនជាស្នេហាពិតដែរ ។ ខ្ញុំធ្លាប់លឺពាក្យសម្តីជាច្រើន ថាអាណិតដែរ តែមិនអាចស្រលាញ់។ ចឹងចង់បានស្នេហាពិតមួយទាល់តែមនុស្សពីរនាក់មានទាំងចិត្តស្រលាញ់ និងអាណិតគ្នាទៅវិញទៅមក ។ ស្រលាញ់កើតចេញពីបេះដូង អាណិតកើតចេញពីចិត្ត បែបនេះទើបធ្វើឲ្យស្នេហាចេះសណ្តោសប្រណីដល់គ្នា ហើយបានយូរអង្វែង ។ តែពិបាករកណាស់បែបនេះ 🙂
7.
monyrinataro | ខែកុម្ភៈ 28, 2012 ម៉ោង 6:21 ល្ងាច
ស្នេហាកើតឡើងតាមរយៈការពេញចិត្ត ចូលចិត្ត និងឈានទៅរកការយល់ចិត្ត… បើគ្មានចិត្ត ស្នេហាក៏មិនអាចកើតឡើងដែរ!
8.
sambatt | ខែមីនា 1, 2012 ម៉ោង 6:07 ល្ងាច
Plato argued that people fall in love because they recognize
in the beauty of their beloved the ideal form of beauty that
they dimly remember and seek.
9.
ចាន់ផល | ខែមីនា 6, 2012 ម៉ោង 2:30 ល្ងាច
មួយជីវិតមិនស្គាល់ស្នេហាពិតនឹងគេ ពិតជារឿងគួរឱ្យស្ដាយណាស់…
មួយជីវិតមិនបានធ្វើជាអ្នកមាននឹងគេ ពិតជារឿងមិនអស់ចិត្តសោះ…
មួយជីវិតមិនបានធ្វើការធំនឹងគេ ពិតជារឿងគ្មានន័យសោះ…
មួយជីវិត…
មិនបាច់រកនឹកទៀតទេ! បើពិបាកពេក ស្លាប់កើតម្ដងទៀតទៅ! lol
10.
ម៉ែន ចំរើន | ខែមីនា 6, 2012 ម៉ោង 3:01 ល្ងាច
ម៉ែន ចំរើន ភ្នំពេញ ពីនេះពីនោះ
11.
ម៉ែន ចំរើន | ខែមីនា 6, 2012 ម៉ោង 3:03 ល្ងាច
កម្មវិធី ភាសាខ្មែរម៉ែន ចំរើន
12.
seyha | ខែមីនា 10, 2012 ម៉ោង 5:45 ល្ងាច
🙂 កុំស្វែងរកស្នេហាពិតអីគួរឲស្នេហាពិតមករកយើងវិញល្អជាងLol zzz
13.
រដ្ឋ | ខែមីនា 10, 2012 ម៉ោង 10:15 ល្ងាច
ស្នេហាពិត មិនមែនជាស្នេហាស្មោះ អែស្នេហាស្មោះមិនមែនជាស្នេហាពិត ។
14.
ចាន់ផល | ខែមីនា 12, 2012 ម៉ោង 12:15 ល្ងាច
ពេលស្រលាញ់មនុស្សម្នាក់ ធ្វើម្ដេចទើបដឹងថា ជាក្ដីស្រលាញ់ពិត?
15.
seyha | ខែមីនា 17, 2012 ម៉ោង 9:24 ព្រឹក
😀 មានតែវិធីម្យ៉ាងទេដែលអាចដឹងថាជាស្នេហាពិរឺក៏អត់
គឺចាប់ស្នេហានោះមកសួរចំលើយវាថាឯងជាស្នេហាពិតរឺក៏អត់
បើវាមិនព្រមឆ្លើយធ្វើទារុណកម្មវាទៅLolzzz
16.
Fanbe | ខែមីនា 12, 2012 ម៉ោង 12:35 ល្ងាច
អ្វីដែលបងសរសេរដូចជាអារម្មណ៏ដែលខ្ញុំតាមរកចឹង! ពេលខ្លះខ្ញុំយល់
ថាមកពីខ្ញុំមើលរឿងច្រើនពេក តែនៅតែជឿថានឹងមាន !
17.
Puthika | ខែមីនា 12, 2012 ម៉ោង 12:36 ល្ងាច
ស្នេហាពិតជារបស់ដ៏ស្រស់ស្អាតដែលមនុស្សគ្រប់គ្នាចង់បាន តែអ្នកខ្លះ កើតមកមិនបានជួបឡើយ។ ខ្ញុំជឿថាស្នេហាពិតមានលើលោកនេះ ស្នេហាពិតនឹងមកដោយមិនបាច់រក តែក៍មិនមានន័យថាយើងអង្គុយចំា មកដល់នោះដែរ។ វានឹងមកដល់ដោយយើងមិនដឹងខ្លូន ធ្វើឲ្យមនុស្សមានសេចក្តីសុខពេលនៅជាមួយគ្នា…ហើយមិនទាមទារអ្វីច្រើន!!!
18.
SOKLEANG | ខែមីនា 20, 2012 ម៉ោង 2:05 ល្ងាច
បង អាចប្រាប់បានទេថា ពិតជាមានស្នេហាស្មោះមែន?
តើយកអ្វីទៅស្មោះ