អ្នកជឿជាក់លើស្នេហា?

ខែ​កុម្ភៈ 25, 2012 at 8:57 ព្រឹក មតិ 19

ប្រហែលជាអ្នកក៏ដូចខ្ញុំ ធម្មតាគឺតែងតែដេកគិតថា ខ្លួនបានធ្វើអ្វីខ្លះ? វាជាទម្លាប់តាំងពីតូចរហូតមកដល់ពេលនេះ ហើយក៏នៅតែបន្ទោសខ្លួនឯងជារឿយៗ ថាខ្លួនឯងល្ងង់ មិនទាន់ចេះរស់ឱ្យមានប្រយោជន៍។ មួយរយៈនេះ ខ្ញុំក្លាយជាទីប្រឹក្សាស្នេហារបស់អ្នកខូចចិត្ត ហើយបាននិយាយពីភាពផុយស្រួយនៃអារម្មណ៍ស្មោះ ភាពបោកបញ្ឆោតនៃស្នេហា។ ខ្ញុំថាកុំល្ងង់ កុំចាញ់បោកស្នេហាទៀត។ ពាក្យសម្ដីបែបនេះស្រាប់តែចេញពីមាត់ខ្ញុំ… ប្រហែលព្រោះខ្ញុំកំពុងមើលស្នេហាក្នុងបេះដូងខ្មៅងងឹត ក្នុងគំនិតអារាត់អារាយនៃអារម្មណ៍ឈឺចាប់ដោយសារស្នេហា។

យប់មិញខ្ញុំមើលភាពយន្តមួយរហូតដល់ម៉ោងជិតពីរយប់។ ខ្ញុំព្យាយាមយល់សម្ដីគ្រប់ម៉ាត់របស់តួអង្គក្នុងរឿងនោះ។ គេថា «ខ្ញុំលែងជឿជាក់លើស្នេហាទៀតហើយ ទោះបីពេលនេះខ្ញុំស្រលាញ់អ្នកខ្លាំងក៏ដោយ ក៏ក្នុងចិត្តតែងតែគិតថា មិនយូរមិនឆាប់ស្នេហានេះនឹងសាបរលាប…» យូរៗម្ដងខ្ញុំក៏អាចជួបរឿងដែលប៉ះអារម្មណ៍ខ្ញុំខ្លាំងបែបនេះ ដេកហើយភ្ញាក់ឡើងក៏នឹកឃើញពីវាទៀត។ ខ្ញុំចេះតែគិតរហូតថា មកពីអារម្មណ៍ជឿជាក់របស់ពួកគេទន់ខ្សោយពេកមែនទេ បានជាមិនបានជួបគ្នានៅក្នុងជីវិតសេសសល់? បែបនេះប្រហែលពួកគេខុស ហើយខ្ញុំក៏ខុសមករហូតដែរ ដែលលែងជឿជាក់ស្នេហា។ ស្នេហាមិនមែនជាការតាំងចិត្តទេ វាកើតឡើងដោយចៃដន្យបំផុតពេលយើងកំពុងដកដង្ហើមតាមធម្មតា។

Advertisements

Entry filed under: ទស្សនវិជ្ជា, ភាពយន្ត, អារម្មណ៍.

សន្យាមុនគេង ស្នេហាពិតកើតឡើងតាមរបៀបណា?

19 មតិ Add your own

  • 1. Virya  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 9:39 ព្រឹក

    «ខ្ញុំលែងជឿជាក់លើស្នេហាទៀតហើយ ទោះបីពេលនេះខ្ញុំស្រលាញ់អ្នកខ្លាំងក៏ដោយ ក៏ក្នុងចិត្តតែងតែគិតថា មិនយូរមិនឆាប់ស្នេហានេះនឹងសាបរលាប…»
    100% agree!

    ឆ្លើយតប
    • 2. Bottra Supa Sahav  |  ខែ​មីនា 10, 2012 ម៉ោង 5:09 ល្ងាច

      me also agree ទោះស្រលាញ់គេប៉ុណ្ណាក៏ដោយ ក៏សុខចិត្តអោយពេលវេលា នាំស្នេហានោះទៅ សុខចិត្តអង្កុយយំព្រោះចិត្តនោះស្រលាញ់ មិនអាចបំភ្លេចបាន

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:01 ព្រឹក

    ស្រលាញ់មនុស្សម្នាក់ទាំងមិនជឿជាក់លើស្នេហា។

    ឆ្លើយតប
    • 4. Kong Sophannary  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:33 ព្រឹក

      អាចមានតើ! គ្រាន់តែម្នាក់នោះ ប្រហែលជាយល់ច្រលំពីអារម្មណ៍ខ្លួនឯងបន្តិច! គ្រាន់តែស្រលាញ់ តែមិនស្រលាញ់ខ្លាំងដូចដែលបាននិយាយនោះទេ!

      ឆ្លើយតប
  • 5. Kong Sophannary  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:31 ព្រឹក

    «ខ្ញុំលែងជឿជាក់លើស្នេហាទៀតហើយ ទោះបីពេលនេះខ្ញុំស្រលាញ់អ្នកខ្លាំងក៏ដោយ ក៏ក្នុងចិត្តតែងតែគិតថា មិនយូរមិនឆាប់ស្នេហានេះនឹងសាបរលាប…»​
    ប្រយោគមួយឃ្លានេះពិតជាគួរឲ្យចាប់អារម្មណ៍មែន។ និយាយតាមត្រង់ ខ្ញុំក៏ធ្លាប់ជឿថាចឹងដែរ។​ ខ្ញុំធ្លាប់មានអារម្មណ៍ថាស្អប់មនុស្សប្រុស និងលែងជឿជាក់លើស្នេហា ថែមទាំងចង់សងសឹកទៀតផង បន្ទាប់ពីបរាជ័យរឿងស្នេហា (មនុស្សដែលខ្ញុំស្រលាញ់ខ្លាំង តែគេបែរជាមិនឲ្យតំលៃយើង។)
    តែក្រោយមក បងដឹងទេ អារម្មណ៍ស្អប់វាឈឺចាប់ជាងអារម្មណ៍ស្រលាញ់ទៅទៀត។ រឹតតែស្អប់ គឺរឹតតែនឹក ហើយរឹតតែឈឺ។​ មួយទៀត ខ្ញុំរកឃើញថា បើខ្ញុំគិតតែពីមិនជឿជាក់លើស្មេហាថ្មី ខ្ញុំម៉េចនឹងអាចជួបស្នេហាពិតបានទៅ!​ មែនទេ បង?
    តាំងពីហ្នឹងមក ខ្ញុំប្រាប់ខ្លួនឯងថា ស្នេហាពីត និងមនុស្សដែលសក្តិសមនឹងខ្ញុំពីតជាមាន!! ស៊ូ ស៊ូ!

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:58 ព្រឹក

      មែនហើយ! ស្នេហ៍​ស្មោះ​ពិត​ជា​មាន រស់​នៅ​ត្រូវ​មាន​ក្ដី​សង្ឃឹម។

      ឆ្លើយតប
  • 7. ព្រះអាទិត្យតូច  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:46 ព្រឹក

    តើយើងអាចបង្ខំអារម្មណ៍អោយទៅស្រឡាញ់មនុស្សម្នាក់ដែលយើងមិន​ដែលស្រឡាញ់បានទេ បងផល ? ខ្ញុំកំពុងតែជួបវិបិត្តនឹងរឿងបែបនេះ ។ ជួយផ្តល់យើបល់ផង !

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 10:56 ព្រឹក

      កុំអី ព្រោះជា​ការ​​ធ្វើ​បាប​ទាំង​គេ និង​ទាំង​ខ្លួន​ឯង ពោល​រស់​នៅ​​ត្រូវ​តែ​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង។

      ឆ្លើយតប
  • 9. ចាន់ផល  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 3:59 ល្ងាច

    ស្អីជាស្នេហា? គិតៗទៅ វាដូចជាការជ្រើសរើសមនុស្សល្អជាងគេ ដើម្បីស្រលាញ់? តើស្រលាញ់ ឬជ្រើសរើសដើម្បីស្រលាញ់? ស្មុគស្មាញណាស់!

    ឆ្លើយតប
  • 10. អ្នកស្នេហាជាតិខ្មែរ  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 9:04 ព្រឹក

    តែខ្ញុំនៅតែមិនយល់សោះថាមកពីអ្វី​បានជាខ្ញុំជួបតែរឿងនិរាសក្នុងពិភព​ស្នេហា។មកពី​ខ្ញុំជឿជាក់លើស្នេហាពេក…? មិនយល់សោះ…! ពីដំបូងថា​ស្រឡាញ់​ ដល់ពេលបែកបាក់ថាមិនដែលស្រឡាញ់ខ្ញុំទេ។ មកពីខ្ញុំល្ងង់? មកពីខ្ញុំជឿជាក់លើស្នេហា​ខ្លាំងពេក? ទើបអាចឲ្យគេបោកប្រាស់បាន…!

    ឆ្លើយតប
    • 11. អ្នកស្នេហាជាតិខ្មែរ  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 9:13 ព្រឹក

      ពេលខ្លះខ្ញុំក៏លួចនិយាយបន្លប់ចិត្តខ្លួនឯងថា ខ្លួនឯងសំណាង​ណាស់​ដែលក្លាយជាមនុស្សម្នាក់ដែលមានខ្លួនឲ្យគេបោកប្រាស់រហូតដល់ទៅពីរដង…! ហ៊ឺ!!!… ខ្ញុំតែងតែដកដង្ហើមធំនៅពេលគិតដល់រឿងនេះ​ម្តងៗ… ដោយសារតែរឿងនេះ ធ្វើខ្ញុំលែងជឿជាក់លើស្នេហា… ហើយ​ក៏ខ្លាចស្រីៗណាស់ដែរ….

      ឆ្លើយតប
      • 12. Bottra Supa Sahav  |  ខែ​មីនា 10, 2012 ម៉ោង 5:15 ល្ងាច

        ទុកថាខ្ញុំជាមនុស្សស្រីអាក្រក់់ម្នាក់ចុះ សង្សាររបស់ខ្ញុំទាំងអស់ ខ្ញុំអោយចិត្តស្មោះទៅមនុស្សតែ២នាក់ទេ ប៉ុន្តែគេទាំង២នោះធ្ចើអោយខ្ញុំ ខ្លាចស្នេហាហើយ ព្រោះគេមិនអោយតំលៃលើស្នេហារបស់ខ្ញុំទេ អញ្ចិងលើលោកនេះមានស្នេហាពិតសំរាប់ខ្ញុំរឺអត់ បើមនុស្សប្រុសគ្រប់គ្នាសុទ្ធតែបោកប្រាស់ខ្ញុំ

  • 13. Long  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 9:09 ល្ងាច

    បងផលគិតថា​ បើមនុស្សម្នាក់ៗមិនជឿលើស្នេហា តើគេអាចស្វែងរកស្នេហាពិតបានទេ? បើរើសផ្លូវគេចវេសនោះ តើថ្ងៃណា​ទើបទទួលស្នេហាពិត?

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​កុម្ភៈ 27, 2012 ម៉ោង 1:58 ល្ងាច

      ហេតុនេះ មនុស្សត្រូវតែសុទិដ្ឋិនិយម 🙂

      ឆ្លើយតប
    • 15. smileydodo  |  ខែ​មីនា 4, 2012 ម៉ោង 11:02 ល្ងាច

      ត្រឹមត្រូវ ខ្ញុំក៏គិតអីញ្ចឹងដែរ! បើអ្នកមិនទាំងជឿផងថាមានស្នេហាពិត អ្នកម៉េចនឹងអាចជួប ហើយមើលឃើញវាទៅ! មែនទេ?

      ឆ្លើយតប
  • 16. ចាន់ផល  |  ខែ​កុម្ភៈ 27, 2012 ម៉ោង 1:54 ល្ងាច

    មិនពិបាកទេ ដែលយើងរកឃើញមនុស្សដែលយើងស្រលាញ់ តែក៏មិនងាយដែរ ដែលយើងរកឃើញមនុស្សដែលស្រលាញ់យើងវិញ។

    ឆ្លើយតប
    • 17. Panda Kealong  |  ខែ​កុម្ភៈ 27, 2012 ម៉ោង 5:57 ល្ងាច

      ដូច្នេះហើយត្រូវជឿជាក់លើស្នេហា!

      ឆ្លើយតប
      • 18. Bottra Supa Sahav  |  ខែ​មីនា 10, 2012 ម៉ោង 5:19 ល្ងាច

        ដោយសារតែជឿជាក់លើស្នេហាពេក ទើបពេលនេះខ្ញុំក្លាយជាមនុស្សឯកា រស់មិនដូចរស់ទេ គិតអ្ចីមិនចេញអារដៃ តែគ្មានអ្នកណាcare ពិខ្ញុំទេ កុំថាឡើយម្នាក់នោះ

      • 19. ចាន់ផល  |  ខែ​មីនា 10, 2012 ម៉ោង 5:29 ល្ងាច

        ប្អូនដូចជាជឿជាក់លើស្នេហាជ្រុលពេកហើយ ដល់ថ្នាក់អារដៃ 😥 បែបនេះគឺហៅថាងប់ងុលហើយ។ កុំដល់ថ្នាក់ហ្នឹងណា! ត្រូវចេះស្រលាញ់ខ្លួនឯងសិន ទើបមានអ្នកស្រលាញ់យើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: