សន្យាមុនគេង

ខែ​កុម្ភៈ 11, 2012 at 5:56 ល្ងាច មតិ 8

នេះជាចម្រៀងដែលខ្ញុំស្រលាញ់ជាងគេ នៅមួយរយៈចុងក្រោយនេះ ប្រហែលមកពីខ្ញុំចូលចិត្តបទភ្លេងផង ក៏មកពីអ្នកចម្រៀងច្រៀងបញ្ចូលអារម្មណ៍បានល្អផង។ បែបនេះទើបខ្ញុំធ្វើវីដេអូខ្លួនឯង ដើម្បីស្វែងរករូបភាពដែលខ្ញុំចង់បាន ពីបទចម្រៀង។ សាកមើលទៅរូបភាពដែលខ្ញុំបញ្ចូលក្នុងចម្រៀងនេះទៅមើល៍ គឺជារូបភាពមួយផ្ទាំងនៅក្រៅមាត់បង្អួច របស់ម្ចាស់បន្ទប់ដ៏ឯកាម្នាក់។

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

មិនហ៊ានសន្យាថាមិននឹកបង អ្នកជឿជាក់លើស្នេហា?

8 មតិ Add your own

  • 1. Lyly Juccii  |  ខែ​កុម្ភៈ 11, 2012 ម៉ោង 9:33 ល្ងាច

    This song is very nice, with good lyric, beautiful sound esp with this view. It’s nearly make my tear drop down. I also love this song 🙂

    ឆ្លើយតប
  • 2. នី កែវប៉ុញ្ញា  |  ខែ​កុម្ភៈ 12, 2012 ម៉ោង 12:54 ល្ងាច

    ខ្ញុំ​ក៏​ពេញ​ចិត្ត​បទ​ចម្រៀង​នេះ​ខ្លាំង​ដែរ។ លោក ចាន់ផល​ពិត​ជា​ពូកែ​រក​អត្ថន័យ និង​អត្ថរស​មក​និពន្ធ​មែន។ នៅ​ក្នុង VCD Vol. 174 ខ្ញុំ​ពេញ​ចិត្តបី​បទ​ពី​ខាង​ដើម គឺ​បទ “ស្នេហា​ខ្ញុំ​ដូច​រឿង​និទាន” “ផ្ញើ​បេះដូង​ទុក​ក្នុង​ព្រះ​ចន្ទ” និង​បទ “សន្យា​មុន​គេង” នេះ។

    ប៉ុន្តែ​ខ្ញុំ​សូម​សួរ​បន្តិច លោក ចាន់ផល ថាតើ​បទ​ភ្លេង​នេះ​ជា​បទ​និពន្ធ​ថ្មី ឬ​កែ​សម្រួល​ពី​គេ ?

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែ​កុម្ភៈ 13, 2012 ម៉ោង 11:49 ព្រឹក

      បទភ្លេងទាំងបីនេះ គឺសម្រួលពីថៃទេ ហ៊ឺ… មិនដឹងថាពេលណាទើបខ្មែរយើង​អាចធ្វើភ្លេងពីរោះៗ​ដោយ​ខ្លួនឯង ឈប់ចម្លងគេបែបនេះឡើយ។

      ឆ្លើយតប
  • 4. khmarket  |  ខែ​កុម្ភៈ 13, 2012 ម៉ោង 4:22 ល្ងាច

    Hey everyone ! You want to buy something for your gf… please look at my blog…. It’s cheap for you !!!!! http://khmarket.wordpress.com/

    ឆ្លើយតប
  • 5. Chan Narith  |  ខែ​កុម្ភៈ 14, 2012 ម៉ោង 9:38 ព្រឹក

    ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃនិពន្ធរបស់បងប្រុសក៏ដូចជាផលិតកម្មហង្សមាសកន្លងមកផងដែរ ស្នាដៃទាំងនោះពិតជាមានតំលៃនិងស្ថិតក្នុងអារម្មណ៍របស់ទស្សនិកជនខ្មែរជាច្រើន ប៉ុន្តែជាសំនូមពរដ៏តូចមួយប្អូនពិតជាចង់ឃើញនូវទំនុកភ្លេង​សាច់ភ្លេងនិងអ្នកច្រៀងដែលជាស្នាដៃរបស់ខ្មែរសុទ្ធសាធ

    ឆ្លើយតប
  • 6. Rathvisal  |  ខែ​កុម្ភៈ 16, 2012 ម៉ោង 3:52 ល្ងាច

    ពិត​មែនហើយ!​ បើកាលពីមុនទៅថាខ្មែរយើងខ្វះធនធានមនុស្ស យើង​ពុំសូវមានអ្នកចេះប៉ុន្មានទេ ប៉ុន្តែឥឡូវវិញគឺឆ្នាំ ២០១២​ ហើយណា សម័យ តេជោរ ហើយ យើងនៅយកបទចំរៀងពីគេមកបកប្រែទៀត Too bad… ឫក៏ខ្មែរយើងឥឡូវនៅតែគ្មានសមត្ថភាពនិពន្ធបទភ្លេង និង​ ទំនុកច្រៀងដោយខ្លួនឯងទៀត… សំរាប់ខ្ញុំ ខ្ញុំពិតជាគាំទ្រផលិតកម្ម Rock ណាស់ បើទោះបីជាបទខ្លះស្តាប់ទៅដូចជាមិនសូវពិរោះ ប៉ុន្តែខ្ញុំនៅតែគាំទ្រ និង​ ចង់ឲ្យផលិតកម្មផ្សេងៗទៀតព្យាយាមនិពន្ធ នឹងធ្វើអ្វីៗដែលជារបស់ខ្ឡួន កុំព្យាយាមចម្លងពីគេអី បើអាច….

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​កុម្ភៈ 16, 2012 ម៉ោង 5:57 ល្ងាច

      បញ្ហា មិន​មែន​គ្មាន​ធនធាន​មនុស្ស​ទេ តែ​ព្រោះ​សេដ្ឋកិច្ច និង​សតិ​អារម្មណ៍​អ្នក​ដឹក​នាំ ដូច​ជា​ពាក្យ​គេ​និយាយ​ថា «គេមិនប្រើអ្នកចេះ» យ៉ាង​ណា ចំពោះ​ការ​ងារ​ខ្ញុំ បើ​ទោះ​ជា​ផលិតកម្ម​តម្រូវ​ឱ្យ​ចម្លង​បទ​ភ្លេង​គេ ក៏​ខ្ញុំ​ព្យាយាម​សរសេរ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង ដោយ​មិន​បក​ប្រែ​ដែរ។ ម្យ៉ាង​បើ​គិត​ពី​ចំណុចល្អ​វិញ ហង្សមាស​ក៏​ព្យាយាម​ផលិត​បទ​ថ្មី​ដោយ​ខ្លួន​ឯង​ដែរ ដែល​ក្នុង​នោះ ខ្ញុំ​សូម​លើក​ប៉ុន្មាន​បទ ដែល​ខ្ញុំ​បាន​ចូល​រួម​សរសេរ​ទំនុក​ច្រៀងដោយ​ផ្ទាល់៖
      សាយ័ណ្ហឯកា៖ http://www.youtube.com/watch?v=pzqXo7WqCZc
      ហេតអ្វីស្គាល់បង?៖ http://www.youtube.com/watch?v=PMx8SzwCPjI
      បេះដូងខ្មែរ៖ http://www.youtube.com/watch?v=7oc7VxaW8IE
      គ្រប់ពេលវេលាបងស្រលាញ់អូន៖ http://www.youtube.com/watch?v=s7KN3E-HUqs
      អ្នកមិនឯកា៖ http://www.youtube.com/watch?v=hI10tR2S0fI

      ឆ្លើយតប
  • 8. darika2  |  ខែ​មីនា 18, 2012 ម៉ោង 3:47 ល្ងាច

    បទនេះខ្ញុំស្រលាញ់ជាងគេ 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: