កវីឆ្នើមជាងគេប្រចាំឆ្នាំ២០១២?

ខែ​កុម្ភៈ 2, 2012 at 3:09 ល្ងាច មតិ 11

ជា​អ្នក​និពន្ធ ច្រើន​តែ​ត្រូវ​បាន​គេ​គិត​រំលង គេ​ស្ដាប់​ចម្រៀង​ពីរោះ ឬ​អត្ថន័យ​ល្អ គេ​សរសើរ​តែ​អ្នក​ចម្រៀង​ប៉ុណ្ណោះ មិន​នឹក​នា​ដល់​អ្នក​និពន្ធ​ទេ។ ប្រហែល​ជា​បែប​នេះ​នៅ​ទូទាំង​ពិភពលោក​ក៏​មិន​ដឹង តែ​គ្រាន់​តែ​លក្ខខណ្ឌ​កម្មសិទ្ធិ​បញ្ញា​​​អ្នក​និពន្ធ​នៅ​ស្រុក​គេ​មាន​ ប្រៀប​ជាង​ស្រុក​យើង​ច្រើន។ រៀម​ច្បង​​ក្នុង​អាជីពនេះ ច័ន្ទ មល្លិកា ធ្លាប់​និយាយ​លេង​ជាមួយ​ខ្ញុំ​ថា «ផល អើយ! ដូច​ផល​ឯង បើ​នៅ​ស្រុក​គេ​ក្លាយ​ជា​អ្នក​មាន​បាត់​ហើយ!» មែន​ហើយ! នៅ​ស្រុក​ខ្មែរ​និពន្ធ​មួយ​បទ ទិញ​ខោអាវ​មិន​បាន​មួយ​កំប្លេ​ផង​ហ្នឹង បាន​ត្រឹម​គេ​រំឭក​ដល់​ឈ្មោះ​ក៏​ហៅ​ថា​សំណាង​​ហើយ ព្រោះ​​​យើង​ធ្វើ​ការ​នេះ​ក៏​ព្រោះ​តែ​ចិត្ត​ស្រលាញ់។

ផ្ដើមពីការសាកល្បង ផ្សងព្រេងដើរលើវិថីអ្នកនិពន្ធពីរបីឆ្នាំ ខ្ញុំ​ក៏​មាន​ថ្ងៃ​នេះ ថ្ងៃ​នេះ​ដែល​មាន​សារព័ត៌​មាន​ចាប់​អារម្មណ៍​ពី​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​បាន​រក​ឃើញ​ដោយ​ចៃ​ដន្យ នៅ​លើ​ហ្វេស​បុក តាម​រយៈ ប្អូន សោម ដូរេ នូវ​រូប​មួយ​នេះ ព្រម​ជាមួយ​អត្ថបទ​នៅ​ខាង​ក្រោម៖

តើកវីណាមួយអាចគ្រងតំណែងកវីឆ្នើមជាងគេប្រចាំឆ្នាំ២០១២?
អត្ថបទ Tank យើងធ្លាប់សង្កេតឃើញថា លោក យឹម តាស្រង់ និង លោក សុខ ចាន់ផល គឺជាកវីឆ្នើមមានទឹកដៃប្រដោះប្រសងគ្នាក្នុងឆ្នាំ២០១១ ដែល លោក យឹម តាស្រង់ ត្រូវបានប្រិយមិត្តទទួលស្គាល់ថាជាអ្នកលើកស្ទួយ តារាចម្រៀង កែវ វាសនា អោយមានឈ្មោះល្បីដល់សព្វថ្ងៃ។ ចំពោះ លោក សុខ ចាន់ផល ក៏ជាអ្នកលើកស្ទួយ ឳក សុគន្ធកញ្ញាអោយមានឈ្មោះបោះសំលេងខ្លាំងក្នុងឆ្នាំ២០១០។ បន្ទាប់ពីកវីជើងចាស់ លោក សុខ ជំនោរ បញ្ចប់ស្នាដៃចំរៀងសាច់រឿង ដើម្បីស្នេហ៌ ដ៏ល្បីល្បាញដែលយុវវ័យទាមទារអោយមានវគ្គ៣បន្តទៀត ប៉ុន្តែការផ្លាស់ផ្តូរផលិតកម្មរបស់ តារាតួឯកស្រីដើម្បីស្នេហ៍ សុគន្ធ និសា ទៅផលិតកម្មថ្មីធ្វើអោយសាច់រឿងបញ្ចប់ដោយតក់ក្រហល់និងធ្វើអោយលោក សុខ ជំនោរហាក់ស្ងប់ស្ងាត់បន្តិចក្នុងដើមឆ្នាំ២០១២នេះ។ គេសំលឹងឃើញមានតែកវីឆ្នើមថ្មីៗ២រូបគឺលោក យឹម តាស្រង់ និង លោក សុខ ចាន់ផលដែលមើលទៅអាចគ្រងតំណែងកវីឆ្នើមប្រចាំឆ្នាំ២០១២ នោះទេ។ ចំពោះលទ្ធផលសូមរង់ចាំតានដានជាមួយយើងខ្ញុំជាបន្តទៀត……
ចំពោះខ្ញុំ ឆ្នើម​ជាង​គេ​ឬ​ក៏​អត់ ក៏ពេញ​ចិត្ត​រួច​ទៅ​ហើយ បន្ទាប់​ពី​អាន​ការវិភាគ​នេះ។ ខ្ញុំ​ក៏​សរសើរ​ទឹក​ដៃ​របស់ លោក យឹម តាស្រង់ រហូត​មក ក៏​ដូច​ជា លោក សុខ ជំនោរ ដែរ ហើយ​ក៏​ពិបាក​និយាយ​ថា អ្នកណា​ពូកែ​ជាង​គេ​ដែរ មាន​តែ​អ្នក​ស្ដាប់​ទើប​ឱ្យ​ពិន្ទុ​បាន។ មែន​ហើយ! អ្វី​ដែល​ខ្ញុំ​រំភើប​នេះ ក៏​មិន​មែន​តែ​ព្រោះ​គេ​លើក​ឈ្មោះ​របស់​ខ្ញុំ​មក​និយាយ​តែ​ម្យ៉ាង​នោះ​ដែរ តែ​ព្រោះ​ឃើញ​គេ​ចាប់​អារម្មណ៍​ពី​ការងារ​ដ៏​កម្សត់​មួយ​នេះ។ ចម្រៀង​មួយ​បទៗ​ដែល​ខ្ញុំ​សរសេរ ទោះ​បី​បាន​កម្រៃ​ប៉ុន្មាន​ក៏​ដោយ ក៏​ខ្ញុំ​តែង​តែ​ព្យាយាម​ធ្វើ​​ឱ្យ​អស់​ពី​ចិត្ត ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដ៏​ឯកា​របស់​មនុស្ស​ម្នាក់ៗ។ ខ្ញុំ​ធ្វើ​ដើម្បី​ប្រាប់​ពួក​គេ​ថា អ្នក​មិន​ឯកា​ឡើយ។ ហេតុ​នេះ​​តំណែង​កវី​ឆ្នើម​នេះ ធ្លាក់​ទៅ​លើ​អ្នក​ណា​ក៏​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ចំពោះ​ខ្ញុំ​មាន​តែ​ខិត​ខំ​បន្ត​ទៀត!

Entry filed under: កម្សាន្ត, ចម្រៀង.

ស្រលាញ់គ្រប់យ៉ាងរបស់អូន មិនហ៊ានសន្យាថាមិននឹកបង

11 មតិ Add your own

  • 1. ឈុំ ឈុនម៉េង  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 12:11 ព្រឹក

    ខ្ញុំគិតថាបងផល គាត់ល្អជាង!​ គាត់និពន្ធឲ្យតារាចំរៀងរបស់ហង្សមាស ដែលជាតារាលំដាប់កំពូលជាពិសេស កំពូលតារាចំរៀង ព្រាប សុវត្ថិ។ និយាយទៅ គាត់មានសំណាងជាង។

    ឆ្លើយតប
  • 2. នី កែវប៉ុញ្ញា  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 8:23 ព្រឹក

    សូម​ចូល​រួម​ត្រេក​អរ​ជាមួយ​​លោក ចាន់ផល ផង! ជូន​ពរ​ឲ្យ​បាន​ជោគជ័យ សម្រាប់​កវី​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១២។

    ឆ្លើយតប
  • 3. Bun Yim  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 10:38 ព្រឹក

    សូមចូលរួមអបអរផង 😛

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែ​កុម្ភៈ 4, 2012 ម៉ោង 11:56 ព្រឹក

    មនុស្សដែលមិនមើលឃើញ ឬស្ដាប់ឮតែសំបកក្រៅ តែអាចមើលឃើញដល់ខួរក្បាល និងស្ដាប់ឮដល់សំឡេងបេះដូង ទើបពួកគេគិតដល់អ្នកនិពន្ធ។

    ឆ្លើយតប
  • 5. កូនផ្សោត  |  ខែ​កុម្ភៈ 4, 2012 ម៉ោង 6:17 ល្ងាច

    ខ្ញុំ​វិញ​ ស្តាប់​បទ​ចំរៀង​គឺ​អាស្រ័យ​លើ​អត្ថ​ន័យ​និង​ពាក្យ​ពេជ្យ និង​ឃ្លោង​ឃ្លា បើ​ពេល​ខ្លះ​មិន​បាន​ចាំ​ ឫ​រក​មើល​អ្នក​ណា​អ្នក​និពន្ធ​ក៏​ដោយ។

    ឆ្លើយតប
  • 6. Ah Pov  |  ខែ​កុម្ភៈ 4, 2012 ម៉ោង 6:30 ល្ងាច

    សុំលើក​ទឹក​ចិត្តមួយ 😀

    ឆ្លើយតប
  • 7. សុផាត  |  ខែ​កុម្ភៈ 6, 2012 ម៉ោង 8:00 ព្រឹក

    ជប់លៀង 😛

    ឆ្លើយតប
  • 8. Jet  |  ខែ​កុម្ភៈ 6, 2012 ម៉ោង 3:00 ល្ងាច

    គ្មានអ្នកណាគេរំលឹកពី កវីនិពន្ធ ហ្វៃ សំអាងទេឬ??

    ឆ្លើយតប
    • 9. Lobb9  |  ខែ​កុម្ភៈ 7, 2012 ម៉ោង 3:55 ល្ងាច

      ហ្វៃ សំអាង ហ្នឹង​បើ​ស្លាប់​ទៀត​ ក៏​គ្មាន​អ្នក​រំលឹក​ទេ​មើល​ទៅ!

      ឆ្លើយតប
  • 10. គឹម ចាន់  |  ខែ​កុម្ភៈ 7, 2012 ម៉ោង 4:23 ល្ងាច

    ខំប្រឹងបន្ត បងផល!!!

    ឆ្លើយតប
  • 11. ឈុំ ឈុនម៉េង  |  ខែ​កុម្ភៈ 9, 2012 ម៉ោង 8:01 ព្រឹក

    ជួនពរបងទទួលបានជោគជ័យថ្មីនៅឆ្នាំ២០១២​ នេះបន្តទៀត។ ខ្ញុំសំណូមពរបងនិពន្ធបទចំរៀងឲ្យបងព្រាប សុវត្ថិ​ យ៉ាងសំរិតសំរាំង ដើម្បីឲ្យគាត់នៅតែជាកំពូលតារាចំរៀងប្រចាំប្រទេសកម្ពុជា។

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ Bun Yim បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 237,168 hits
Visit Cute-Spot.com!