ស្រលាញ់គ្រប់យ៉ាងរបស់អូន

ខែ​កុម្ភៈ 2, 2012 at 9:18 ព្រឹក មតិ 5

ជាវីដេអូទីមួយ ដែល​ខ្ញុំ​ធ្វើ​ដោយ​ខ្លួនឯង ​បង្ហោះ​នៅ Youtube 🙂 អរគុណ ប្អូន ខេមរៈ តារា ដែល​បង្រៀន​ខ្ញុំ​ពី​របៀប​ធ្វើ​វីដេអូ។ គិត​ថា ចេះ​ធ្វើ​ប៉ុណ្ណេះ​ហើយ ប្រាកដ​ជា​បាន​ដៃ​បង្ហោះ​ទៀត​ហើយ ហេហេ ​និយាយ​ដល់​វីដេអូ​​​នេះ​មិន​មែន​ជា​បទ​ថ្មី​ទេ ជា​បទ​យូរ​មក​ហើយ ដែល​ផលិត​កម្ម​មើល​រំលង មិន​ព្រម​ថត​វីដេអូ ក៏​មាន​តែ​ខំ​គាស់​មក​ធ្វើ​ខ្លួន​ឯង​ទៅ តែ​ថា​ទៅ បើ​ទោះ​ជា​គេ​ធ្វើ​វីដេអូ​ក៏​មិន​ប្រាកដ​ថា​ល្អ​មើល​ដែរ គឺ​ដូច​ដឹង​ស្រាប់​ហើយ ហង្សមាស​បច្ចុប្បន្ន​យ៉ាប់​ណាស់​ផ្នែក​ផលិត​វីដេអូ​ចម្រៀង​នេះ ខ្ញុំ​មើល​បទ​ដែល​ខ្ញុំ​សរសេរ​មិន​ចូល​ភ្នែក​ឱ្យ​គគោក 😉 អេ! ខ្ញុំ​ជា​បុគ្គលិក​ហង្សមាស​មែន តែ​បើ​ឱ្យ​និយាយ​ថា​ ឱ្យ​តែ​របស់​ខ្លួន​សុទ្ធ​តែ​ល្អ​នោះ ខ្ញុំ​ធ្វើ​មិន​កើត​ទេ ព្រោះ​តាំង​តែ​ពី​តូច​មក​ខ្ញុំ​តាំង​ខ្លួន​ធ្វើ​ជា​មនុស្ស​យុត្តិធម៌។ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ទំនុក​ច្រៀង​របស់​ហង្សមាស​ពីរោះៗ​ណាស់ 😆

ខុស​ពី​ខ្ញុំ បុរស​ម្នាក់​ក្នុង​ន័យ​ចម្រៀង​នេះ គេ​យល់​ថា​គ្រប់​យ៉ាង​របស់​មនុស្ស​ដែល​គេ​ស្រលាញ់​គឺ​ល្អ​ទាំង​អស់! 😀 មាន​សំណូម​ពរ​ឱ្យ​ខ្ញុំ​សរសេរ​បទ​សប្បាយៗ​ផង កុំ​ប៉ិន​នាំ​គេ​យំ​ពេក តែ​តាម​ពិត​ទៅ​ខ្ញុំ​ក៏​សរសេរ​បទ​សប្បាយៗ​បាន​ច្រើន​ដែរ គ្រាន់​តែ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ឧ.ដូច​ជា​បទ​នេះ​ជាដើម ចេញ​លក់​ពីរ​ឆ្នាំ​ហើយ តើ​អ្នក​ធ្លាប់​ស្ដាប់​ដែរ​ទេ?​

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

ម្នាក់ឯងជាថ្មី កវីឆ្នើមជាងគេប្រចាំឆ្នាំ២០១២?

5 មតិ Add your own

  • 1. លីន  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 10:01 ព្រឹក

    អត់​ទេបង​ ខ្ញុំធ្លាប់ស្ដាប់បទនេះ ថែមទាំងស្រលាញ់បទនេះណាស់ មិនតែប៉ុណ្ណោះ​ចេះច្រៀងតិចៗទៀតផង 😀
    បញ្ហាត្រង់ថា អត់ដែលដឹងថាបងអ្នកនិពន្ធបទនេះសោះ
    ខ្ញុំក៏ចាំមើលវីដេអូបទនេះដែរ តែហង្សមាសអត់ព្រមចេញ​ >.<

    ឆ្លើយតប
  • 2. Lyly Juccii  |  ខែ​កុម្ភៈ 11, 2012 ម៉ោង 9:50 ល្ងាច

    Sweet nas this song, men kur nhom ort ban sdab sos >.< nov vol na der neng brother???

    ឆ្លើយតប
    • 3. លីន  |  ខែ​កុម្ភៈ 12, 2012 ម៉ោង 12:14 ព្រឹក

      RHM CD vol. 408 Track 07 🙂

      ឆ្លើយតប
  • 4. Narak  |  ខែ​កុម្ភៈ 24, 2012 ម៉ោង 2:16 ល្ងាច

    ស្រលាញ់ មិនស្រលាញ់ ស្រលាញ់ ហ៊ឺ ហេតុអីនៅតែស្រលាញ់ខ្ញុំ លើកយកតែគុណវិបត្តិ ខ្ញុំមិកនិយាយ ថាខ្ញុំអាក្រក់នេះ អាក្រក់នោះ គ្មានចំណុចល្អទេ តែ… ហេតុអីនៅតែស្រលាញ់ខ្ញុំ?????

    ឆ្លើយតប
  • 5. ric  |  ខែសីហា 2, 2012 ម៉ោង 1:51 ល្ងាច

    បងរិទ្ធិជានិម្តិរូបខ្ញុំ ខ្ញុំចូលចិត្តរាល់បទរបស់គាត់

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,665 hits
Visit Cute-Spot.com!

%d bloggers like this: