ម្នាក់ឯងជាថ្មី

ខែមករា 31, 2012 at 3:12 ល្ងាច មតិ 2

ពេលមានអារម្មណ៍ឯកា យល់ថា ម្នាក់ឯងជាថ្មី ទើបជាជីវិតពិតរបស់ខ្ញុំ មិនថាតែស្នេហាទេ មិត្តភក្តិក៏អ៊ីចឹង ពួកគេគ្រាន់តែមករកខ្ញុំមួយរយៈ ខ្ញុំអាចសើចសប្បាយជាមួយពួកគេក៏បានត្រឹមតែមួយរយៈ ចុងក្រោយក៏នៅតែត្រូវរស់ម្នាក់ឯងដដែល បន្ទោសអ្នកណាក៏មិនកើត ព្រោះមានតែខ្លួនឯងទេ ដែលស្គាល់ខ្លួនឯងច្បាស់។

១. ធ្លាប់ទៅណាតែម្នាក់ឯង ធ្វើអ្វីៗក៏តែឯង កាលពីមុនអាចធ្វើបាន ម្ដេចពេលនេះពិបាកទ្រាំ? លែងចេះធ្វើអ្វីទាំងអស់ ក្លាយជាមនុស្សគិតតែយំ ខ្ញុំសែនខ្លាចអារម្មណ៍នឹកគេ។

២. រស់ឯកាធ្លាប់ទៅហើយ ម្ដេចឡើយគេបង្ហាញខ្លួន? មិនចង់ជឿថាខ្លួនឯង អាចជួបមនុស្សល្អដូចគេ បង្រៀនឱ្យខ្ញុំចេះសើច ប្ដូរទម្លាប់ធ្លាប់ទំនេរ ប្ដូររួចហើយក៏ចាកចោលខ្ញុំទៅវិញ។

R. ពេលនេះគេទៅហើយ ទៅដោយមិនវិលត្រឡប់ គ្រប់យ៉ាងក៏ត្រូវបញ្ចប់ គេស្អប់មនុស្សដូចជាខ្ញុំ ព្រោះគេទៅបាត់ហើយ ទៅរកមនុស្សម្នាក់គេគិតថាល្អជាងខ្ញុំ នៅពេលនេះខ្ញុំសូមយំលួងខ្លួនឯង មុនរស់ម្នាក់ឯងជាថ្មី។

៣. គ្រាន់តែវិលទៅភាពដើម មានរឿងអ្វីធ្វើមិនបាន? កាលពីមុនរស់យ៉ាងម៉េច រស់យ៉ាងហ្នឹងម្ដងទៀតទៅ សុបិនល្អបានបញ្ចប់ តាំងចិត្តស្ងប់ឈប់សោកសៅ រៀនរស់នៅម្នាក់ឯងជាថ្មីម្ដងទៀត។

 

>> R, Music, R

បញ្ចប់៖ នៅពេលនេះខ្ញុំត្រូវរស់តែម្នាក់ឯង គឺរស់ម្នាក់ឯងជាថ្មី។

 

និពន្ធទំនុកច្រៀងដោយ សុខ ចាន់ផល

ច្រៀងដោយ ឈិត សុវណ្ណបញ្ញា

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

សង្សារ A B C ស្រលាញ់គ្រប់យ៉ាងរបស់អូន

2 មតិ Add your own

  • 1. ស្មៅ  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 10:21 ព្រឹក

    ពិត​ជា​ខ្លាចអារម្មណ៍​ហ្នឹងមែន! ម្នាក់ឯងជាថ្មី តើ​គួរ​ជា​ថ្មី​បែប​ណាទៅ? ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ ឬ​យ៉ាង​ណា?

    ឆ្លើយតប
  • 2. reach  |  ខែ​កុម្ភៈ 17, 2012 ម៉ោង 3:02 ល្ងាច

    ចងស្ដាប់បទនេះដល់ហើយ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: