សង្សារ A B C

ខែមករា 27, 2012 at 6:11 ល្ងាច មតិ 12

មាន​រឿង​ថ្មី ដាក់​ជូន​ប្រិយ​មិត្ត​អាន គឺ​ទើប​តែ​សរសេរ​កាល​ពីយប់​មិញ​នេះ​ឯង! ទើប​តែ​ដឹង​ថា បទ​និពន្ធ​ខ្លះ​កើត​ឡើង​ដោយ​សារ​អ្នក​និពន្ធ​ដេក​មិន​លក់ lol កុំ​ឱ្យ​ខាត​ពេល សូម​ជូន​រឿងៗៗៗៗៗៗ «សង្សារ A B C» ហេហេ

មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​សរសេរ​ទំនុក​ច្រៀង​ជាង​មួយរយ​បទ​ហើយ ទើប​គិត​ថា​គួរ​តែ​សរសេរ​រឿង​មួយ​ដែល​ទាក់​ទង​នឹង​អាជីព​មួយ​នេះ​ រួច​ក៏​យក​បទ​ចម្រៀង​ប៉ុន្មាន​បទ​មក​ធ្វើ​ជា​តួ​អង្គ​តែ​ម្ដង ហេហេ ម្យ៉ាង… មនុស្ស​បច្ចុប្បន្ន​​ចាប់​អារម្មណ៍​ស្ដាប់​ចម្រៀង​ជាង​អាន​រឿង។ ជា​ការ​ពិត​ណាស់ វិស័យ​តែង​និពន្ធ​​សៀវភៅ​រឿង​នៅ​ស្រុក​ខ្មែរ ​ហាក់​ដូច​ជា​កប់​បាត់​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ មាន​អ្នក​និពន្ធ​រឿង​ថ្មី​ៗប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​គេ​ស្គាល់ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​អត់​ចាប់​អារម្មណ៍ ​នឹង​ការ​អាន​ប្រលោមលោក​សោះ ដូច​ឈ្មោះ​របស់​​ខ្ញុំ​អ៊ីចឹង ខ្ញុំ​ជឿ​ថា​មាន​ក្មេងៗ​ជា​ច្រើន​ស្គាល់​​ឈ្មោះ​ខ្ញុំ​ថា​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា ខ្ញុំ​ចេះ​សរសេរ​រឿង​ទេ។ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​អាច​គាំ​ទ្រ​ស្នាដៃ​សរសេរ​រឿង​របស់​ខ្ញុំ​ដូច​ដែល​ពួក​គេ​ចូល​ចិត្ត​ស្ដាប់​ទំនុក​ច្រៀង​របស់​ខ្ញុំ​ដែរ ពោល​គឺ​ខ្ញុំ​ចង់​ឱ្យ​​ពួក​គេ​រៀន​អាន ទន្ទឹម​នឹង​ខ្ញុំ​រៀន​សរសេរ។

និយាយ​អ៊ីចឹង តើ​មាន​មិត្តណា​ខ្លះ​មិនចូល​ចិត្ត​អាន​សៀវភៅ? ខ្ញុំ​មួយ ហេហេ ខ្ញុំ​ខ្ចិល​អាន​ផុត​លេខ​ហើយ តែ​ពេល​ក្លាយ​ជា​អ្នក​និពន្ធ​ក៏​រៀន​អាន ហេតុ​នេះ​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​យល់​ចិត្ត​អ្នក​មិន​ចូល​ចិត្ត​អាន​បាន​ខ្លះ… ដូច​ជា ​ព្រោះ​តែ​អ្នក​និពន្ធ​សរសេរ​ផ្លូវ​ការ​ពេក​មែន​ទេ? 😉 តួ​អក្សរ​ក៏​មាន​ជីវិត​ដែរ បើ​​អ្នក​និពន្ធ​ចេះ​រៀប​រាប់ ពួកវា​នឹង​រស់​រវើក ពេល​គេ​អាន​ទៅ​គឺ​ប្រៀប​ដូច​​កំពុង​មើល​កុន 3D អ៊ីចឹង​ ហេហេ មាន​ហេតុផល​មួយ​ទៀត ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ទិញ​សៀវភៅ ព្រោះ​ខ្វះ​លុយ​ហ្នឹង​ណា៎! បែប​នេះ​ពេល​នេះ​មិន​បាច់​ទិញ​សៀវភៅ​ក៏​អាចអាន​បាន​ដែរ ព្រោះ​សម័យ​ជឿន​លឿន​ទៅ​ហើយ ឱ្យ​តែ​ប្រើ​អ៊ីនធើណេត តើ​មែន​ទេ? ងាយណាស់ ពេល​ឃើញ​រូប​សៀវភៅ គ្រាន់​តែ​ចុច​លើ​វា​ទៅ ទំព័រ​សៀវភៅ​ក៏​ហោះ​មក​ឱ្យ​យើង​អាន ខ្លាច​តែ​យើង​ខ្ចិល​អាន​តើ! នេះ​​គេ​ហៅ​ថា​ E-Book តើ​មិត្ត​ភក្តិ​របស់​អ្នក​ធ្លាប់​អាន​សៀវភៅ​អនឡាញ​បែប​នេះ​ឬ​នៅ? បើ​នៅ​ជួយ​ប្រាប់​ពួក​គេ​ផង​ណា ប្រាប់​ថា​ពួក​គេ​នឹង​ចូល​ចិត្ត!

Advertisements

Entry filed under: កម្សាន្ត, ប្រលោមលោក, រឿងខ្លី, អារម្មណ៍.

ចូលឆ្នាំចិន ម្នាក់ឯងជាថ្មី

12 មតិ Add your own

  • 1. monyrinataro  |  ខែមករា 27, 2012 ម៉ោង 6:44 ល្ងាច

    មានសៀវភៅខ្លះ ល្បីហើយមានកំណត់ទៀត នរណាទិញបានមុន អ្នកនោះចាត់ទុកសៀវភៅនោះជាកំណប់មួយដែរ មិនងាយនឹងចែកនរណា Copy ទេ… ស្រុកគេ គ្រាន់តែទិញសៀវភៅរឿងយកមកអានសោះ ក៏ដណ្តើមគ្នាចូលតថ្លៃអ្នកលក់ដែរ តួយ៉ាងដូចប្រទេសជប៉ុន និងតៃវ៉ាន់… Manga មានកំណត់ ហើយ ប្រសិនជាចង់អានទាល់តែ Copy គិតលុយសឹងថ្លៃជាសៀវភៅដើម១ទៅ៣ភាគ… នេះជាអ្វីដែលខ្ញុំបានដឹង! រឿងបងខ្ញុំបានទិញមើលហើយ តែមើលមិនទាន់អស់១០ទំព័រទេ ព្រោះរវល់ពេក.. ដូចបងដឹងស្រាប់ហើយ 🙂

    ឆ្លើយតប
  • 2. សុផាត  |  ខែមករា 27, 2012 ម៉ោង 10:25 ល្ងាច

    ឃ្លាចុងក្រោយ “អនឡាញ” ឬ អនឡាន? 😀

    ឆ្លើយតប
  • 4. ឧត្តម  |  ខែមករា 28, 2012 ម៉ោង 3:44 ល្ងាច

    ខ្ញុំ​អាន រឿង ឆ្លង​ឆ្នាំ តាម​ អ៊ីបុក ជា​លើក​ទីមួយ​ហើយ ដេល​ខ្ញុំ​បាន​អាន​រឿង​តាម​អន​ឡាញ..

    ឆ្លើយតប
  • 5. tim sopheap  |  ខែ​កុម្ភៈ 8, 2012 ម៉ោង 3:34 ល្ងាច

    ខ្ញុំអានចប់រឿងនេះវគ្គ២ចប់ហើយ^^ តែវាកំសត់ជាងវគ្គមួយតិច….សង្ឃឹមថាវគ្គ៣នឹងមានឆាប់ៗនេះ!!!
    អរគុណបងប្រុស 😀

    ឆ្លើយតប
  • 6. Pheanika  |  ខែ​កុម្ភៈ 9, 2012 ម៉ោង 10:04 ល្ងាច

    I love ur story especially, សង្សារ ABC. However, I don know y I can’t download it for my iPhone! Hmmm… I mean Ebook! Would u mind tell me how? M stuck wit it
    Thz 🙂

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​កុម្ភៈ 10, 2012 ម៉ោង 2:20 ល្ងាច

      ខ្ញុំ​មិន​សូវ​ជា​យល់​ពី​បញ្ហា​នេះ​ដែរ។ 😉

      ឆ្លើយតប
  • 8. seyha  |  ខែ​កុម្ភៈ 11, 2012 ម៉ោង 6:09 ល្ងាច

    :Dខ្ញុំចង់ប្រាប់ថាបានអានភាគ៣រួចហើយ។
    បើថាពិបាកសំរេចថារើសយកមួយណា
    មានតែយកទាំងបីម៉ង!!!ហាសហាសថាលេង
    ទេណាបង។អូ!!ត្រូវហើយបងខ្ញុំសួរមួយណា
    មនុស្សដែលមានការស្រមើលស្រមៃច្រើនពិតជាសាក
    សមនិងការតែងនិពន្ធមែនទេបង?

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​កុម្ភៈ 11, 2012 ម៉ោង 6:23 ល្ងាច

      បាទ គឺអ៊ីចឹងមែន ព្រោះការតែងនិពន្ធគឺកើតពីការស្រមើស្រម៉ៃ។

      ឆ្លើយតប
  • 10. seyha  |  ខែ​កុម្ភៈ 12, 2012 ម៉ោង 8:46 ព្រឹក

    😀 បាទអរគុណច្រើនបងប្រុស!!!!

    ឆ្លើយតប
  • 11. Chhing  |  ខែ​ឧសភា 10, 2013 ម៉ោង 5:04 ល្ងាច

    I can not find this story to read , can ouy tell me, Pls.

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: