គប្បីនឹងអ្នកដទៃគឺគប្បីនឹងខ្លួនឯង

ខែមករា 16, 2012 at 4:24 ល្ងាច មតិ 5

​គិតៗ​ក៏​នឹក​ឃើញ​ឃ្លា​នេះ ជា​ឃ្លា​រំឭក​ខ្លួន​ឯង 😉 នេះ​អាច​​ជា​ចំណុច​ខ្សោយ​ ដែល​ខ្ញុំ​ចាត់​ថា​ជា​ចំណុច​ខ្លាំង។ បាន​ជា​គិត​បែប​នេះ ព្រោះ​ពេល​​មាន​អារម្មណ៍​ថា​ធ្វើ​ខុស​លើ​អ្នកណា​ម្នាក់ ខ្ញុំ​តែង​តែ​ព្រួយ​ នៅ​មិន​សុខ ពិបាក​ចិត្ត​ខ្លាំង​ណាស់។ តើ​មាន​អ្នក​ណា​ដូច​ខ្ញុំ​ទេ ពោល​គឺ​ឱ្យ​តែជ្រុល​មាត់​និយាយ​ស្អី​រាង​ធ្ងន់​ ឬ​ក៏​ធ្វើ​អ្វី​ដោយ​ភ្លេច​គិត​ពី​ចិត្ត​គេ ក៏​តាំង​យក​មក​ដេក​គិត​​បន្ទោស​ខ្លួន​ឯង។ តែង​តែ​បែប​នេះ ហេតុ​នេះ ក៏​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​ប្រយ័ត្ន​ប្រយែង ទាំង​ពាក្យ​សម្ដី ទាំង​ទង្វើ ធ្វើ​អ្វីកុំ​ឱ្យ​​ប៉ះ​ពាល់​គេ ទើប​មិន​ធ្វើ​បាប​ខ្លួនឯង​ទៀត។ ដល់​ស្គាល់​ខ្លួន​ឯង​ច្បាស់​បែប​នេះ ក៏​ជឿជាក់​ថា គ្មាន​ផ្លូវ​​ដែល​ខ្ញុំ​អាច​ទៅ​ធ្វើ​បាប​អ្នក​ណា​បាន​ឡើយ 😆 នៅ​មាន​ពាក្យ​មួយ​ឃ្លា​ទៀត «ស៊ូ​ឱ្យ​គេ​ធ្វើ​បាប​ខ្ញុំ ក៏​ខ្ញុំ​មិន​ធ្វើ​បាប​គេ​ដែរ» បែប​នេះ​ទើប​អាច​រស់​ដោយ​ស្ងប់ គ្មាន​វិប្បដិសារី ព្រោះ​គប្បី​នឹង​អ្នក​ដទៃ​គឺ​គប្បី​នឹង​ខ្លួន​ឯង។

មើលនេះ​ចាបៗ​មក​ទុំ​​ជុំ​គ្នា​លើ​ធាង​ល្ហុង ជិត​ផ្កា​ននោង 😀

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

កាត់សក់ខ្លី :) ចូលឆ្នាំចិន

5 មតិ Add your own

  • 1. Sakura Yuki  |  ខែមករា 16, 2012 ម៉ោង 5:26 ល្ងាច

    ខ្ញុំក៏ដូចបងដែរ អោយតែពេលនិយាយរឺធ្វើអ្វីជ្រុលលើគេហើយ តែងពិបាកចិត្តខ្លួនឯង។ តែអត់ដូច​ត្រង់ថា ខ្ញុំមិនបានប្រុងប្រយ្នត័ក្នុងការនិយាយទេ គិតយ៉ាងម៉េចគឺនិយាយអញ្ចើង ហើយនិយាយអោយគេត្រង់ៗទោត -________-“

    ឆ្លើយតប
    • 2. Optimist  |  ខែ​មីនា 22, 2012 ម៉ោង 7:57 ល្ងាច

      កុំថាឡើយតែអ្នក​ ខ្ញុំក៏ចឹងដែរ ពីព្រោះមនុស្សយើង បើមិនថាឲ្យចំចំទេ ដូចជាអត់ចេះកែសោះ

      ឆ្លើយតប
  • 3. Ah Pov  |  ខែមករា 17, 2012 ម៉ោង 3:01 ល្ងាច

    🙂

    ឆ្លើយតប
  • 4. ជនអនាថា  |  ខែមករា 17, 2012 ម៉ោង 7:31 ល្ងាច

    ពិបាកស្មានបានណាស់ ពាក្យថាមនុស្ស បានស្គាល់មុខ
    ស្គាល់រាងតែពិបាកនិងដឹងចិត្តនិងគំនិត.
    អ្នកខ្លះមាត់និយាយពាក្យអាក្រក់ៗមិនគួរអោយរាប់អាន
    តែក្នុងចិត្តគេវិញពោរពេញទៅដោយ មេត្ត ករុណា សន្ដោសប្រណី.
    ឯអ្នកខ្លះទៀតមាត់និយាយពាក្យផ្អែមល្ហែមគួរអោយរាប់អាននិងស្វាគមន៍
    តែក្នុងចិត្តពោរពេញទៅដោយ ពិសពុល ល្បិចលក រាប់រយជំពូក
    ដែលនឹកស្មានមិនដល់. តើមនុស្សយើងស្គាល់គ្នាតាមរបៀបណាទើបល្អ?

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែមករា 18, 2012 ម៉ោង 3:35 ល្ងាច

      មែនហើយ ហើយក៏មិនមែនត្រឹមអ្នកមិនដែលស្គាល់ ទើបមើលចិត្តគេមិនធ្លុះនោះដែរ អ្នកស្គាល់គ្នាយូរហើយក៏នៅតែមើលមិនធ្លុះ មនុស្សគឺបែបនេះ ហេតុនេះក៏ធ្វើឱ្យខ្ញុំលែងចង់ស្គាល់អ្នកណាទៀត។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: