កាត់សក់ខ្លី :)

ខែមករា 14, 2012 at 5:12 ល្ងាច មតិ 9

និយាយទៅ​ ខ្ញុំកាត់សក់តាំងពីចូលឆ្នាំ​សកល​ម្ល៉េះ! ឆ្នាំថ្មី​គ្មាន​អ្វី​ប្លែក​ទេ ការងារ​ដដែល ប្រាក់ខែ​ដដែល មាន​តែ​កាត់​សក់​ឱ្យ​ប្លែក 😀 ម៉ែ​ខ្ញុំ​ចូល​ចិត្ត​ឱ្យ​ខ្ញុំ​កាត់​សក់​ខ្លី​ណាស់ តែ​មិន​ដឹង​ថា បើ​ឃើញ​ខ្ញុំ​កាត់ដូច​កោរ​អ៊ីចឹង ​គាត់​គិត​យ៉ាង​ម៉េច​ទេ ហេហេ អ្នក​ខ្លះ​សួរ​ខ្ញុំ​ថា កើត​អី​​បាន​កាត់​សក់​អ៊ីចឹង? អ្នក​ខ្លះ​ថា​ខ្ញុំ​ចង់​លេង​ម៉ូត… យ៉ាង​ណា​ក៏​ដោយ កាត់​សក់​​អស់​បែប​នេះ​ពិត​ជា​ស្រួល​ណាស់ ស្រឡះ​ក្បាល​ចែស!

តាម​ពិត​ទៅ​ ឆ្នាំ​ថ្មី​នេះមិន​មែន​គ្មាន​អី​ថ្មី​នោះ​ទេ ក្រៅ​ពី​កាត់​សក់​ឱ្យ​ខ្លី​អស់​ពី​ចិត្ត​បែប​នេះ ខ្ញុំ​ក៏​បាន​ទៅ​នៅ​ផ្ទះ​ថ្មី ម្ដុំ​​ផ្សារ​ទូល​ទំពូង ហើយ​គិត​ថា​នឹង​រៀប​ចំ​កាល​វិភាគ​ជីវិត​ឱ្យ​មាន​ប្រយោជន៍​ជាង​មុន ​ហាត់​កីឡា រៀន​ភាសា​បន្ថែម រួច​ត្រូវ​ឆ្លៀត​សរសេរ​រឿង ស្នេហាសុភាពបុរស បន្ត 😉 ប៉ុន្តែ​សុខ​ភាព​មិន​អំណោយ​ផល​សោះ ឱ្យ​តែ​គិត​ច្រើន​​គឺ​ឈឺ​ក្រពះ​ហើយ 😥 ​ការងារ​មិន​ជា​រវល់​ពេក​ទេ តែ​សរសេរ​ចម្រៀង​​មួយ​បទៗ ​ខួរ​ក្បាល​​ពិត​ជា​ហត់​ខ្លាំង​ណាស់។ ការងារ​ជា​អ្នក​និពន្ធ​នេះ​ពិត​ជា​កម្ម​ពៀរ​មែន!

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

មិនស្អប់ គប្បីនឹងអ្នកដទៃគឺគប្បីនឹងខ្លួនឯង

9 មតិ Add your own

  • 1. Kevin  |  ខែមករា 14, 2012 ម៉ោង 5:33 ល្ងាច

    New style =]] Bong write more about mono s’anh jet tana book =]]] i really like to read it…. thx

    ឆ្លើយតប
  • 2. សីហា  |  ខែមករា 14, 2012 ម៉ោង 5:37 ល្ងាច

    =}ឡូយម៉ុង

    ឆ្លើយតប
  • 3. Neat Zoz  |  ខែមករា 14, 2012 ម៉ោង 11:03 ល្ងាច

    Su Su bong..

    ឆ្លើយតប
  • 4. មេឃា  |  ខែមករា 16, 2012 ម៉ោង 9:36 ព្រឹក

    ឡូយ៧

    ឆ្លើយតប
  • 5. ចាន់ផល  |  ខែមករា 16, 2012 ម៉ោង 10:34 ព្រឹក

    អរគុណ អរគុណ 😉

    ឆ្លើយតប
  • 6. តា ម៉ាប់  |  ខែមករា 16, 2012 ម៉ោង 12:35 ល្ងាច

    ទីបំផុត​ ស្នេហា​សុភាព​បុរស ២ ជិត​ចេញ​ហើយ យេ!

    ឆ្លើយតប
  • 7. samphors  |  ខែមករា 17, 2012 ម៉ោង 2:28 ល្ងាច

    មាន​បាន​ដូរ​សង្សា​ដែរ​អត់?​ 😀

    ឆ្លើយតប
  • 8. channa  |  ខែមករា 17, 2012 ម៉ោង 11:20 ល្ងាច

    ដូរ​សង្សាដូរបាន,តាម​ពិត​ទៅសក់ខ្លីឡូយដូចសុភាព​បុរស​អ៊ីចឹង!មែន​ដែរ​អត់?​

    ឆ្លើយតប
  • 9. ChomNith  |  ខែមករា 19, 2012 ម៉ោង 8:09 ព្រឹក

    មើលទៅសង្ហាជាងមុនច្រើនណាស់បង បើមិត្តស្រីបងឃើញវីញប្រាកដជាភ្ញាក់ផ្អើលមិនខាន។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: