មិនស្អប់

ខែមករា 13, 2012 at 6:59 ល្ងាច មតិ 5

ជួនកាលខ្ញុំគ្មានការជឿជាក់លើខ្លួនឯងសោះ… ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលបានស្គាល់ខ្ញុំក្នុងពេលនេះ។ ពួកគេសរសើរខ្ញុំ ផ្ដល់កម្លាំងចិត្ត​ដល់​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​​ជឿ​ថា ខ្លួន​ឯង​មិន​អភ័ព្វ​ពេក​ទេ មាន​ក្ដី​ស្រលាញ់​ពី​មនុស្សដ៏ច្រើន។ ​ពួក​គេ​ហាក់​ប្រាប់​ខ្ញុំ​តាម​ដួង​ចិត្ត​ថា កុំ​ចុះ​ចាញ់ ត្រូវ​តែ​ខំ​ប្រឹង​បន្ត​ទៀត។ មនុស្ស​ដូច​ជា​ខ្ញុំ​តែង​តែ​មាន​បំណង​ល្អ​នឹង​មនុស្ស​គ្រប់​គ្នា តែ​អ្នក​ខ្លះ​ក៏​ហាក់​មិន​ជឿ​ខ្ញុំ ប៉ុន្តែ​បទ​ពិសោធន៍​បាន​បង្រៀន​ខ្ញុំ​ថា យើង​បាន​ធ្វើ​ល្អ​រួច​ហើយ ទុក​ឱ្យ​គេ​ជា​អ្នក​គិត​ទៅ​ចុះ។ ទទួល​បាន​ក្ដី​ស្រលាញ់ ក៏​មិន​ត្រូវ​ចុះចាញ់​នឹង​ក្ដី​ស្អប់​ដែរ។ ខ្ញុំមិន​អាច​ធ្វើ​អ្វី​ឱ្យ​ល្អ​ឥ​ត​ខ្ចោះ​ទេ តែ​ខ្ញុំ​ត្រូវ​ធ្វើ​វា​ឱ្យ​អស់​ពី​ចិត្ត។ ឆាក​ជីវិត​គឺ​បែប​នេះ ប្រជែង​នឹង​វាសនា ប្រយុទ្ធ​នឹង​អារម្មណ៍​ស្អប់​ខ្ពើម​របស់​មនុស្ស​ដូច​គ្នា ប្រហែល​ជា​គ្មាន​ទេ​ ទី​កន្លែង​ដែល​មាន​​តែ​ក្ដី​ស្រលាញ់​។

ខ្ញុំ​សរសេរ​​អារម្មណ៍​ខ្លួន​ឯង​នៅ​ទី​នេះ​ធ្លាប់​ទៅ​ហើយ។ ទី​នេះ​គឺ​ជា​កំណត់​ហេតុ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ឱ្យសៀវភៅ​មួយ​ក្បាល​នេះ​សម្បូរ​ដោយ​​​អារម្មណ៍​រីករាយ។ អនុស្សាវរីយ៍​មិន​មែន​ជា​ទី​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ប៉ុន្តែ​បែរ​ជា​មាន​ភ្ញៀវ​ខ្លះ​ចូល​មក​សរសេរ​ឌីដង មក​ជាមួយ​នឹង​អារម្មណ៍​មួរ​ម៉ៅ ធ្វើ​ឱ្យខ្ញុំ​អាន​ហើយ​ក៏​ក្ដៅ​ក្រហាយ​តាម។ ខ្ញុំ​ប្រហែល​ស្គាល់​ឆ្អែត​ហើយ នូវ​អារម្មណ៍​អាក្រក់ៗ​បែបនោះ​​ក្នុង​អំឡុង​ពេល​លូត​លាស់។ ហេតុ​នេះ​​ខ្ញុំ​តែង​បង្រៀន​ចិត្ត​ខ្លួន​ឯង​ឱ្យ​ស្លូត ឱ្យ​ពោរ​ពេញ​តែ​ក្ដី​ស្រលាញ់ ចាក​ពី​ក្ដី​ស្អប់​ដែល​ធ្វើ​បាប​ខ្លួន​ឯង។ ប៉ុន្តែ​អារម្មណ៍​មួរម៉ៅ​នោះ​ក៏​ឆ្លៀត​វិល​​មក​លេង​ខ្ញុំ​ម្ដង​ម្កាល ពេល​ណា​បាន​ជួប​មនុស្ស​ប្រភេទ​នេះ។ មាន​អ្នក​​មក​សរសេរ​មតិ​មួរម៉ៅ​ឱ្យ​ខ្ញុំ​អាន ហាក់​ដូចជា​ចង់​ទាស់​ជាមួយ​នឹង? តែខ្ញុំមិន​ដែល​លុប​មតិ​អ្នកណា​ម្នាក់​ឡើយ ទុក​ឱ្យ​គេ​ចង​ចាំ​ថា បាន​សរសេរ​អ្វី​ខ្លះ​នៅ​ទី​នេះ។ ​ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ជា​មិត្ត​របស់គេ ចង់​ជជែក​គ្នា​លេង​ដោយ​​រីក​រាយ ចង់​ធ្វើ​ឱ្យ​ទី​នេះ​កាន់​តែ​ដូច​ពិភពលោក​ដែល​ខ្ញុំ​ស្រម៉ៃ មាន​តែ​សំណើច មាន​តែ​អារម្មណ៍​ល្អៗ និង​ការ​ចងចាំ​ល្អៗ។

ទឹកតែ​មួយ​កែវ​នេះ​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់​​ណាស់ ក្លិន​ដែល​បាន​ពី​ក្ដី​ស្រលាញ់​របស់​ម្ដាយ​ធម៌​ខ្ញុំ…

ឆ្លៀតឱកាសនេះ ខ្ញុំពិតជា​អរគុណ​ដល់​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ​គ្រប់​គ្នា អរគុណ​វត្ថ​មាន​របស់​អ្នក​ក្នុង​ជីវិត​ខ្ញុំ ក៏​ដូច​ជា​នៅ​ក្នុង​ប្លក​អនុស្សាវរីយ៍​មួយ​នេះ! ខ្ញុំចង់​ប្រាប់​ថា ខ្ញុំ​មិន​ស្អប់​អ្នកណា​ឡើយ។

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

រាជ បូព្រឹក្ស កាត់សក់ខ្លី :)

5 មតិ Add your own

  • 1. Sereyboth  |  ខែមករា 13, 2012 ម៉ោង 9:53 ល្ងាច

    ពិត​ជា​មាន​ចិត្ត​ធ្ងន់​ល្អ​មែន​បង!

    ឆ្លើយតប
  • 2. tra  |  ខែមករា 13, 2012 ម៉ោង 10:20 ល្ងាច

    wish that is not because of coomment on reach Boprek copy from vn ter brother

    ឆ្លើយតប
  • 3. Kevin  |  ខែមករា 14, 2012 ម៉ោង 9:11 ព្រឹក

    U such a good man bong!!! i like to read ur story… hopefully and looking forward to read ur new book…. i like to read ROMANTIC book… so i might request that kind of books, however if not i could read any book if it wrote by u :))) I’m always by urside

    ឆ្លើយតប
  • 4. sereivuth  |  ខែមករា 16, 2012 ម៉ោង 7:00 ល្ងាច

    yes me too i like to read your story. 😀

    ឆ្លើយតប
  • 5. Tim sopheap  |  ខែមករា 31, 2012 ម៉ោង 12:05 ល្ងាច

    ខ្ញុំពិតជាចង់មានជីវិតដូចបងប្រុសដែរ…ខ្ញុំគិតថាធ្វើជាអ្នកនិពន្ធពិតជាសប្បាយណាស់ ជីវិតរស់នៅក្នុងក្ដីស្រមៃឥតព្រំដែន និងមិនចាំបាច់ខ្វល់ខ្វាយ ពីអ្វីដែលអត់ប្រយោជន៍ ជាពិសេសជីវិតមានតែភាពសុទិដ្ឋិនិយមជានិច្ច ។ ខ្ញុំពិតជាចូលចិត្តអាននូវអត្ថបទរបស់បងប្រុសណាស់ ព្រោះមានអារម្មណ៍ប្លែករួមទាំងស្រស់ស្រាយ ោ:)

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: