រាជ បូព្រឹក្ស

ខែមករា 12, 2012 at 10:40 ព្រឹក មតិ 54

ជាអាល់ប៊ុមពិសេសទី២ របស់រស្មីហង្សមាស (Th Second Mini Album of RHM) ដែលក្នុងនេះមានបទចម្រៀង៦បទ សរសេរទំនុកច្រៀងដោយខ្ញុំ សុខ ចាន់ផល ដឹកនាំសម្ដែងដោយ ខាំ ភូរិ និង កៅ សីហា ច្រៀងដោយ ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស ។

ទស្សនាវីដេអូផ្សព្វផ្សាយ៖

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

Can you hear my ♥ ? មិនស្អប់

54 មតិ Add your own

  • 1. kettya  |  ខែមករា 12, 2012 ម៉ោង 12:29 ល្ងាច

    ខ្ញំពេញចិត្តសាច់រឿងខ្លីនេះណាស់ សំរាប់ទំនុកច្រៀងអាចធ្វើអោយខ្ញំអល​ដើមករ​ ប៉ុន្តែបូព្រឹក្សអាចធ្វើសំលេងអោយល្អជាងនេះបន្តិច បទខ្លះ​ សំលេងធំពេក។

    ឆ្លើយតប
  • 2. Sokphea Chea  |  ខែមករា 12, 2012 ម៉ោង 1:00 ល្ងាច

    ❤ ❤ ទេព​ បូព្រឹក អាឡូវ ស្ធាតអីស្អាតយ៉ាងនេះ..!​ ច្រៀងក៏បាន រាំក៏បាន សង្ឃឹមថានាងនិង ល្បីដូច បង​កញ្ញា។

    ឆ្លើយតប
  • 3. Pheng Ricky  |  ខែមករា 12, 2012 ម៉ោង 1:23 ល្ងាច

    បូព្រឹក្សសំលេងចង់ធំជាងបងរាជទៀត……………………………..គាំទ្របទរបស់បងរាជ……………..មិនគាំទ្របូព្រឹក្សទេ

    ឆ្លើយតប
  • 4. វិចិត្រ  |  ខែមករា 12, 2012 ម៉ោង 3:06 ល្ងាច

    សាច់​រឿង​ស្រដៀង​រឿង​សាក់ឡូ

    ឆ្លើយតប
  • 5. តា ម៉ាប់  |  ខែមករា 12, 2012 ម៉ោង 4:01 ល្ងាច

    រាជ បូពឹក្ស ឬ ទេព បូប្រឹក្ស ?

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែមករា 12, 2012 ម៉ោង 4:16 ល្ងាច

      រាជ បូពឹក្ស គឺយកឈ្មោះអ្នកចម្រៀងទាំង២ មកធ្វើជាឈ្មោះអាល់ប៊ុម។

      ឆ្លើយតប
  • 7. ជនអនាថា  |  ខែមករា 12, 2012 ម៉ោង 5:28 ល្ងាច

    ថោកទាបណាស់ទៅលួចចំឡងបទភ្លេងនិងទំនុកច្រៀងរបស់
    យួនយកមក.
    បទនេះជាបទរបស់យួនបើមិនជឿទៅសួរអ្នកច្រៀងទៅដឹងហើយ.
    តើអ្នកអួតថាអ្នកនិពន្ធឬអ្នកចំរៀងល្បីមានការឈឺខួរដែរទេនៅពេល
    ដែលទៅចំឡងពីគេទាំងដុលចឹងនោះ?

    សូមអភ័យទោសសំដីខ្ញុំមិនសូវល្អទេតែសូមអ្នកកុំឈឺខួរអី.

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែមករា 12, 2012 ម៉ោង 5:40 ល្ងាច

      សុំទោស បទភ្លេងគឺចម្លងពីវៀតណាមមែន តែទំនុកច្រៀងគឺខ្ញុំសរសេរយ៉ាងពិតប្រាកដ សុំជនអនាថាកុំយល់ច្រឡំអី!
      ពាក្យសម្ដីរបស់អ្នកធ្ងន់ៗណាស់ បើមិនឱ្យឈឺខួរលើកលែងតែខ្ញុំគ្មានខួរ។ តាំងពីដើមមកខ្ញុំមិនធ្លាប់លុបមតិអ្នកណាម្នាក់ឡើយ តែយ៉ាងណាមេត្តាសរសេរឱ្យសមរម្យផង។ សូមអរគុណដែលបានចូលមើលប្លកខ្ញុំ តែបើចូលមកដោយអារម្មណ៍មិនល្អ សូមកុំមកបំពាល់បរិយាកាសនៅទីនេះអី។ ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំស្រលាញ់មិត្តភាព ខ្ញុំតែងតែផ្ដល់តម្លៃដល់អ្នកដទៃ ហើយមិនចូលចិត្តចំណាយពេលទៅឌឺដងឈ្លោះប្រកែកគ្នាទេ។

      ឆ្លើយតប
    • 9. សុផាត  |  ខែមករា 12, 2012 ម៉ោង 9:41 ល្ងាច

      សួស្តីជនអនាថា លោកនិយាយបែបនឹង ប្រហែលជាលោកស្រឡាញ់​ភាពជារបស់់ខ្មែរណាស់ហើយមើលទៅ។ មែនអ្នកណាក៏ស្រលាញ់ដែរ អ្វីដែលជារបស់ខ្មែរនេះ តែពាក្យសម្តីដែលលោកប្រើនេះ មិនសមជាខ្មែរសោះហើយ។ ខ្មុំនិយាយនេះ មិនមែនចង់ជំរុញ ឬលើកទឹកចិត្ត​ឲ្យខំ​ចម្លងពីគេទេ តែយើងជាមនុស្ស មានការចេះដឹង ប្រើភាសាមនុស្សក៏គេអាចស្តាប់បានដែរ។ អ្វីជាសុជីវធម៌ទៅ។ ខ្មុំមិនមែនជាអ្នកចេះដឹងអីទេ តែក៏អាចយល់បាននៅពេលដែលមានគេមកជេរដល់ផ្ទះបែបនេះ។

      ឆ្លើយតប
  • 10. សីហា  |  ខែមករា 12, 2012 ម៉ោង 8:25 ល្ងាច

    ជនអនាថា!!អ្នកដូចប្រើសំដីយ៉ាប់ណាស់។អ្នកអាចធ្វើបានដូចបងផលអត់បើមិនបានទេឈប់មាត់ទៅ។ទោះបីថាបទភ្លេងយកពីវៀតណាមមែនប៉ុន្តែទំនុបច្រៀងគាត់មានយកពីគេអត់។ទំនុបថ្វីណា។ហើយស្នានតែវៀតណាមនិងមិនដែរពីគេអី។ស្មានតែមានតែខ្មែរទេអីប្រទេសគេផ្សេងក៏គេយកពីអ្នកផ្សេងដូចតែគ្នានិង។សូប្បីតែកូរ៉េបើតាមខ្ញុំដឹងនោះ។អ្នកគួរគិតផងមុននិងនិយាយនោះ!!!

    ឆ្លើយតប
  • 11. សីហា  |  ខែមករា 12, 2012 ម៉ោង 8:31 ល្ងាច

    ជនអនាថា!!អ្នកដូចប្រើសំដីយ៉ាប់ណាស់។អ្នកអាច

    ធ្វើបានដូចបងផលអត់បើមិនបាន​ទេឈប់មាត់ទៅ។

    ទោះបីថាបទភ្លេងយកពីវៀតណាមមែនប៉ុន្តែទំនុប

    ច្រៀងគាត់មាន​យកពីគេអត់។ទំនុបថ្វីណា។ហើយ

    ស្នានតែវៀតណាមនិងមិនដែរយកពីគេអី។ស្មានតែ

    ​មានតែខ្មែរទេអីប្រទេសគេផ្សេងក៏គេយកពីអ្នកផ្សេងដូច

    តែគ្នានិង។សូប្បីតែកូរ៉េបើ​​ តាមខ្ញុំដឹងនោះ។អ្នកគួរ

    គិតផងមុននិងនិយាយនោះ!!!:Dជាពិសេសបទឈាមពេជ្យ

    ឲតែស្តាប់បទនិងហើយនិកឃើញដល់ម្តាយខ្ញុំរហូតនិង។

    ឆ្លើយតប
    • 12. ជនអនាថា  |  ខែមករា 12, 2012 ម៉ោង 9:18 ល្ងាច

      មែនសំដីខ្ញុំយ៉ាប់មែន!!!
      តែខ្ញុំមិនបានអោយអ្នកណាមើលងាយខ្មែរទេ
      នេះខ្ញុំខ្មែរថាប៉ុន្នឹង អ្នកនៅខ្មាស់តែដល់ពេល
      ដែលយួនថាអោយខ្មែរគ្មានខួរនិពន្ធបទចំរៀង
      ឬទំនុកច្រៀងចេះតែលួចពីវានោះ តើអ្នកឈឺខួរប៉ុន្មាន?
      តើយួនវាម៉ាក់ងាយតែអ្នកលួចចំឡងឬវាម៉ាក់ងាយខ្មែរម៉ានគរ?
      តើមានន័យទេសំរាប់ចំរៀងខ្មែរនោះ?
      យ៉ាប់ណាស់ខ្មែរសម័យអឆ្ឆរិយៈ.

      ឆ្លើយតប
      • 13. សុផាត  |  ខែមករា 12, 2012 ម៉ោង 9:46 ល្ងាច

        ខ្មែរសម័យអឆ្ឆរិយៈ. ​គេរិះគន់ក្នុងន័យស្ថាបនា លោកអាចផ្តល់ជាមតិថាត្រូវធ្វើបែបនេះ ឬធ្វើបែបនោះ មិនមែនរិះគន់ក្នុងន័យបន្តុះបង្អាប់ទេ។

      • 14. seyha  |  ខែមករា 13, 2012 ម៉ោង 8:12 ព្រឹក

        ខ្ញុំដឹងប៉ុន្តែយ៉ាងណាអ្នកក៏គួរផ្តល់ជាមតិទៅ​។ម៉េចក៏ចាំបាច់ដល់ប្រើពាក្យមិនគប្បីសោះ​ចឹង។មិនដឹងថាពាក្យអ្នកនិយាយនិងធ្ងន់​ណាស់ទេអី។គួរណានិយាយឲស្រួលតិច​ទៅមិនបានអីរឺប្រើពាក្យស្រួលស្តាប់និងវា​​
        ធ្វើឲអ្នកស្លាប់មែនទេ។

      • 15. Long  |  ខែមករា 13, 2012 ម៉ោង 8:26 ល្ងាច

        ថាឡើងខ្លួនមិនដែលមើលងាយខ្មែរទេ តែប្រើសំដីមកគឺអាចបញ្ជាក់​ថា​មិនមែនខ្មែរបាត់ទៅហើយ! ឯណាសីលធម៌ និងភាពថ្លៃថ្នូរក្នុងខ្លួន? តើកូនខ្មែរប្រើសំដីបែបនេះរឺ? បើខ្លួនអស្ចារ្យ​មែននោះ សូមបញ្ជាក់ពីទង្វើ ឬសកម្មភាពខ្លះមក មិនមែនមកនិយាយ​បែបគ្មានការចេះដឹងក្នុងខ្លួនទេ! ស្មានតែការនិពន្ធទំនុកច្រៀងមួយបទ​ស្រួលណាស់អី? ញើសឈាមដែលគេបញ្ចេញមកគួរអោយតំលៃផងទៅ កុំឃើញមនុស្ស​កំពុងតែងើបឡើងទឹកហើយ រួចទៅរុញ​គេទំលាក់ទឹកនោះ! មនុស្សទុដ្ឋិនិយមដូចលោកនេះ គ្មានថ្ងៃស្គាល់ទេ ភាពវិជ្ជមាន!

      • 16. ខេមរៈ ដារ៉ា  |  ខែមករា 16, 2012 ម៉ោង 12:26 ល្ងាច

        ខ្ញុំសុំបញ្ចេញមតិបន្តិចតបទៅ “ជនអនាថា” បន្តិច, ខ្ញុំគិតថា៖ បើសិនជាយើងពិតជាចង់កែលំអរខ្មែរដូចគ្នាមែន ម្ល៉ោះយើងគួរតែប្រើប្រាស់ពាក្យពេចន៍ភាសារ​សមគួរ។ ម្យ៉ាងបើសិនជា យើងពុំទាន់ដឹងអ្វីមួយនោះច្បាស់លាស់នោះទេ គួរណាតែយើងស្វែងយល់ពីឬសគល់ អោយបានជាក់ច្បាស់សិនសឹម និយាយ។ កុំគ្រាន់តែលឺហើយជឿជាក់ថាជាការពិតគ្រប់រឿងនោះ។ ពាក្យចាស់បុរាណពោលថា៖ “គិតមុនគូរ”។​ អ្នកធ្វើបែបនេះ មិនខុសអីពីខ្មែរកំពុងតែអាករខ្មែរគ្នាឯងនោះទេ.. ម្យ៉ាងពិភពលោកមាន រឿងច្រើនណាស់ដែលមនុស្សត្រូវស្វែងយល់ វាមិនមែនមានត្រឹមតែមួយក្តាប់ដៃតូចរបស់អ្នកឡើយ។ ខ្ញុំមិនមែនជាអ្នកចេះដឹងអីច្រើននោះទេ គ្រាន់តែមានចំនេះដឹងខ្លះៗ ហើយរៀនកំពុងស្វែងយល់បន្ថែមទៀត។ សុជីវធម៌ អត្តចរិត មាយាទ គឺជាផ្លាកលេខមួយសម្រាប់មនុស្សពិតប្រាកដដែលត្រូវតែមាន។

  • 17. ចាន់ផល  |  ខែមករា 13, 2012 ម៉ោង 1:39 ល្ងាច

    អរគុណរាល់មតិទាំងអស់! និយាយការពិត កាលពីម្សិលមិញខ្ញុំធ្ងន់ក្បាលខ្លាំងណាស់ ប្រហែលមកពីធុញថប់នឹងកន្លែងការងារស្រាប់ លុះមកអានមតិរបស់ជនអនាថា ទើបខ្ញុំសរសេរតបរាងធ្ងន់ពាក្យបន្តិច។ ជនអនាថាបានមកសរសេរមតិនៅទីនេះច្រើនដងហើយ ខ្ញុំមិនធ្លាប់លុបមួយណាចោលឡើយ អ្នកក៏គួរតែដឹងថា ខ្ញុំជាមនុស្សយ៉ាងម៉េចដែរ។ ខ្ញុំត្រង់ មិនចង់បានតែការសរសើរឡើយ ហើយបើកចិត្តជានិច្ចចំពោះការរិះគន់ តែដូចសុផាត និងសីហា សរសេរអ៊ីចឹង អ្នកមិនមែនស្ថាបនាទេ គឺបន្តុះបង្អាប់។ បើសិនជាអាច ខ្ញុំគ្រាន់តែចង់ឱ្យជនអនាថាដឹងថា ខ្ញុំបានព្យាយាមអស់លទ្ធភាពក្នុងការតែងនិពន្ធហើយ។ ខ្ញុំសរសេរទំនុកច្រៀងទាំងភ្លេងចម្លង ទាំងភ្លេងខ្មែរនិពន្ធថ្មី បើអ្នកមិនស្ដាប់បទភ្លេងចម្លង សុំជួយគាំទ្របទភ្លេងថ្មីផង ព្រោះការគាំទ្របទភ្លេងថ្មីជាកម្លាំងចិត្តឱ្យពួកយើងផលិតភ្លេងថ្មី។ ម្យ៉ាងខ្ញុំចង់ប្រាប់ថា មកឡូឡារករឿងខ្ញុំនៅទីនេះក៏ដោះស្រាយបញ្ហានេះមិនបានដែរ។ គោលដៅពិតប្រាកដរបស់អ្នកគឺក្រសួងវប្បធម៌ ហើយខ្ញុំគឺជាអ្នកគាំទ្រអ្នកពេញទំហឹង ព្រោះខ្ញុំមិនចង់សរសេរចម្រៀងឱ្យភ្លេងចម្លងទាល់តែសោះ លែងឱ្យចម្លងគេ ខ្មែរនឹងចេះធ្វើខ្លួនឯង។

    ឆ្លើយតប
    • 18. seyha  |  ខែមករា 13, 2012 ម៉ោង 1:49 ល្ងាច


      ជូនទៅជនអនាថាសូមអ្នកមើលវីដេអូនេះមើល។
      នេះជាបទរបស់វៀតណាមមួយដែរបាន
      យកទំនុលភ្លេងពីបទចិនដែរមានយូរដែរហើយ។
      ខ្ញុំចង់ឲអ្នកថាមើលវៀតណាមយកពីគេដែរនិងវាមិន
      ឈឺក្បាលផងមានរឿងអីអ្នកថាឲអ្នកនិពន្ធខ្មែរខ្លាំងម៉េស
      ហើយមានរឿងអីអ្នកមកថាឲបងផល។អ្នកមិនដែរគិត
      ទេអី។

      ឆ្លើយតប
  • 19. seyha  |  ខែមករា 13, 2012 ម៉ោង 1:57 ល្ងាច

    >.<បងផលទៅរៀនភ្លេងហើយធ្វើភ្លេង
    ឲញាក់សាច់ម្តងមើលកុំឲគេចេះតែ
    ថាពេក

    ឆ្លើយតប
  • 20. ចាន់ផល  |  ខែមករា 13, 2012 ម៉ោង 1:59 ល្ងាច

    ហួសចិត្តណាស់ នៅ facebook មានអ្នកមកអះអាងថាក្នុងអាល់ប៊ុមនេះ ខ្ញុំបកប្រែពីវៀតណាមទាំង៦បទទៀត ដែលការពិតគ្មានសូម្បីតែកន្លះបទ ព្រោះខ្ញុំអត់យល់វៀតណាមសោះ។ ឈប់ខឹងហើយ គួរតែសើចវិញ 😆

    តើគេកើតទុក្ខមិនសុខចិត្តអី បានជាចេះតែមកសរសេរអ្វីដែលមិនពិតអ៊ីចឹង?
    Lin Daposted toHang Meas
    hi hang meas . U r a big production,, y ur most of song always copy , but copy melody not important , but translate all meaning of owner song …like 2nd mini album REACH BOPREK translate all meaning of 6 songs from vn song …. i really disapointed …… hope u can think again about this matter …………..

    ឆ្លើយតប
  • 21. ជនអនាថា  |  ខែមករា 13, 2012 ម៉ោង 4:43 ល្ងាច

    ទេខ្ញុំមិនបានថាលោកបកប្រែពាក្យពេជន៍ពីយួនទេ
    តែខ្ញុំគ្រាន់តែថាបទភ្លេងនិងទំនុកច្រៀងចំឡងពីយួន
    ខ្ញុំដឹងថាលោកមិនចេះយួនទេតើទៅបកពាក្យពេជន៍
    របស់វាម៉េចនិងបាន.

    ឆ្លើយតប
    • 22. ចាន់ផល  |  ខែមករា 13, 2012 ម៉ោង 5:10 ល្ងាច

      អូហ៍ អ៊ីចឹងជនអនាថា ច្រឡំប្រើពាក្យហើយ «ទំនុកច្រៀង» យើងមិនមែនសំដៅលើភ្លេងទេ តែគឺជាពាក្យពេចន៍ឃ្លោងឃ្លាសម្រាប់ច្រៀង។ ចំណែកភ្លេង យើងប្រើពាក្យថា «បទភ្លេង» ហើយដោយឡែក ចំពោះបទភ្លេងចម្លងគេបែបនេះ ហង្សមាសប្រើពាក្យថា «សម្រួលតន្ដ្រី» ដែលយើងមិនបានអះអាងថា ជាបទភ្លេងនិពន្ធខ្លួនឯងឡើយ។

      ឆ្លើយតប
      • 23. វិចិត្រ  |  ខែមករា 13, 2012 ម៉ោង 5:30 ល្ងាច

        អ៊ីចឹង​ហើយ​ ជនអនាថា​ប្រើសុទ្ធ​តែ​ពាក្យ បទភ្លេង និងទំនុកច្រៀងទៀត តែ​អត់​ដឹង​អា​ពីរ​ហ្នឹង​ខុស​គ្នា 😀

    • 24. សុផាត  |  ខែមករា 14, 2012 ម៉ោង 9:21 ព្រឹក

      ជនអនាថា សាកមើលបទនេះមើល តើមានប៉ុន្មានប្រទេសដែលច្រៀងបទនេះ មិនមែនមានតែខ្មែរទេ ១ http://www.youtube.com/watch?v=SfzmZOAAA8g

      ២​ http://www.youtube.com/watch?v=dBhU_J5yWVQ&list=UUFnwP7e-sHskjFpaGIzHNPg&index=27&feature=plcp

      ឆ្លើយតប
  • 25. សុភក្រ័្ត  |  ខែមករា 13, 2012 ម៉ោង 5:32 ល្ងាច

    បរិយាកាសដូចជាអួអាប់ណាស់ ខ្ញុំមិនចង់និយាយអ្វីទេ ប៉ុន្តែអត់ មិនបានសោះ ។ ការដែលលួចបទភ្លេងរបស់គេនេះ ក៏ជាចោរដែរ ជា ចោរដែលលក់កេរ្ថិ៍ឈ្មោះរបស់ជាតិ ធ្វើឱ្យជាតិខ្មែរទាំងមូលស្អុយរលួយ ដើម្បីយកលុយដាក់ក្នុងហោប៉ៅ ខ្លួនឯង..គិតមើលទៅ ៦បទលួចបទ ភ្លេងគេទាំង៦បទ ទៅហើយ តើមានអ្វីត្រូវអួតទៅ?
    តតើមានអ្វីត្រូវយកមកអួតតើមានអ្វី

    ឆ្លើយតប
    • 26. ចាន់ផល  |  ខែមករា 13, 2012 ម៉ោង 5:58 ល្ងាច

      គ្មានអ្វីត្រូវអួតផង នេះគ្រាន់តែជាការងារចិញ្ចឹមជីវិតប៉ុណ្ណោះ បើមានជម្រើសល្អជាងនេះ ខ្ញុំក៏មិនធ្វើដែរ។

      ឆ្លើយតប
    • 27. seyha  |  ខែមករា 14, 2012 ម៉ោង 8:50 ព្រឹក


      ជូនទៅsopheakសូមអ្នកមើលវីដេអូនេះមើល។
      នេះជាបទរបស់វៀតណាមមួយដែរបាន
      យកទំនុលភ្លេងពីបទចិនដែរមានយូរដែរហើយ។
      ខ្ញុំចង់ឲអ្នកថាមើលវៀតណាមយកពីគេដែរនិងវាមិន
      ឈឺក្បាលផងមានរឿងអីអ្នកថាឲអ្នកនិពន្ធខ្មែរខ្លាំងម៉េស
      ហើយមានរឿងអីអ្នកមកថាឲបងផល។អ្នកមិនដែរគិត
      ទេអី។

      ឆ្លើយតប
  • 28. វិចិត្រ  |  ខែមករា 13, 2012 ម៉ោង 5:33 ល្ងាច

    ពាក្យ បូព្រឹក ក្នុង​ចំរៀង​ហ្នឹង គេ​ចង់​សរសេរ បូព្រឹក បែប​ហ្នឹង រឺ​ក៏​គេ​ចង់​សរសេរ បូព្រឹក្ស តែ​ភ្លេច​ជើង​ ស? ព្រោះ​ខ្ញុំ​ឃើញ​ចាន់ផល ដាក់​ក្នុង​អត្ថបទ​នេះ ថា បូព្រឹក្ស ដល់​នៅ​ក្នុង​វីដេអូ គេ​ដាក់​ថា បូ​ព្រឹក វិញ

    ឆ្លើយតប
    • 29. ចាន់ផល  |  ខែមករា 13, 2012 ម៉ោង 5:56 ល្ងាច

      គឺគេសរសេរខុសទេបង អ្នកចម្រៀងប្រាប់ខ្ញុំថា ឈ្មោះនាងមានជើង «ស» 😀

      ឆ្លើយតប
  • 30. Koemthuy  |  ខែមករា 13, 2012 ម៉ោង 7:19 ល្ងាច

    បងផល ខ្ញុំគាំទ្របង ១០០% ព្រោះបងជាអ្នកនិពន្ធម្នាក់​ដែលពោពេញទៅដោយឧត្តមគតិ​ខ្ញុំមានអារម្មណ៍ថា បងប្រៀបដូចលោកគ្រូជុំប៊ុនធឿន គរប់បទដែលបងបាននិពន្ធសុទ្ធទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ចម្រៀងគឺជាចំណីអារម្មណ៍ដែលមិនអាចខ្វះបានសម្រាបខ្ញុំ ។

    ឆ្លើយតប
  • 32. ឧត្តម  |  ខែមករា 13, 2012 ម៉ោង 8:11 ល្ងាច

    បញ្ហា​ការ​សម្តែង​មតិលើក​សរសើរ​ និង​រិះគន់ចំពោះ​លោក ចាន់​ផល​នេះ មាន​ជា​ច្រើន​មក​ហើយ។ នៅ​ទីនេះ «កវី​និពន្ធ សុខ ចាន់ផលដឹង​ប្រវត្តិ​ខ្លួន​តាម​អ្នក​ជិត​ខាង» ក្នុង​គេហទំព័រ​សប្បាយ​http://sabay.com.kh/articles/85784#comments

    «អ្នក​មាន​មាត់​ បើ​នឹង​គាត់​គេ​ម្តេច​បាន» បង​ចាន់​ផល​អើយ!! ប្រការ​សំខាន់​បង​ត្រូវ​តែ​តម្កល់​ចិត្ត​ចំពោះ​ទង្វើ​ល្អ​របស់បង​ណា…បង​ប្ងូន​ពួក​យើង​នៅ​តែ​គាំទ្រ​និងរង់​ចាំ​ផ្តល់​កម្លាំង​ចិត្ត​ចំពោះ បង​ជានិច្ច​ណា..

    ឆ្លើយតប
  • 33. កូនផ្សោត  |  ខែមករា 13, 2012 ម៉ោង 8:18 ល្ងាច

    ខ្ញុំ​សង្ឃឹម​ថា​ការ​សំដែង​​ស៊ី​នឹង​សាច់​រឿង

    ឆ្លើយតប
  • 34. វិចិត្រ  |  ខែមករា 13, 2012 ម៉ោង 8:23 ល្ងាច

    ឆ្ងល់​ថា​គេ​មិន​ទៅ​បញ្ចេញ​កំហឹង​ជា​មួយ​អ្នក​រៀបចំ អ្នក​សរសេរ​បទ​ភ្លេង​អី​ទៅ ទៅ​រក​រឿង​គ្នា​អ្នក​តែង​ទំនុក​ច្រៀង​អី​ឯណា​នេះ​វិញ។

    ឆ្លើយតប
  • 36. Long  |  ខែមករា 13, 2012 ម៉ោង 8:31 ល្ងាច

    សំដីខាងក្រៅត្រឹមជាវត្ថុអរូបិយដែលបង្អាក់នូវក្តីសង្ឃឹម និងក្តីស្រមៃយើង​ប៉ុណ្ណោះ! កុំខ្វល់ច្រើនពេកបង គួរតែរីករាយ ព្រោះទៅកើតទុក្ខឈឺក្បាលជាមួយមជ្ឈដ្ឋានខាងក្រៅ គ្មានចំនេញអីសោះ! តស៊ូបង! ខ្ញុំគាំទ្របងជានិច្ច!

    ឆ្លើយតប
  • 37. seyha  |  ខែមករា 13, 2012 ម៉ោង 8:55 ល្ងាច

    >.<ចប់បាត់ហើយជនអនាថាអត់ដឹងអីភ្លេងអីទំនុបច្រៀងផងនិង

    ឆ្លើយតប
  • 38. tra  |  ខែមករា 13, 2012 ម៉ោង 10:40 ល្ងាច

    ជនអនាថានោះប្រហែលជាវឿតណាម​ហើយ អរមិនមែនទេច្បាស់ជាយួន
    ហើយទើបដឹងន័យចំរៀងយួនច្បាស់យ៉ាងហ្នឹងទាំងបងផល​ មិនដឹងផង

    ឆ្លើយតប
  • 39. Mc Oudom  |  ខែមករា 14, 2012 ម៉ោង 9:04 ព្រឹក

    តាមការសរសេររបស់ជនអនាថា គឺសរសេរក្នុងន័យឈ្នានីស បើគិតទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃវិញ គឺថាឃើញគេមានបាន ឃើញគេមានអ្នកស្រលាញ់រាប់អានច្រើន គឺធ្វើឱ្យគេឆេះដុំ គេងមិនលក់បក់មិនល្ហើយ បាយមិនបាន លុះត្រាតែគេទាបជាងខ្លួនទើបសប្យាយចិត្ត ។ ប៉ុន្តែមនុស្សប្រភេទនេះ ទៅណាមកណាក៏គ្មានអ្នកណារាប់អានដែរ បើសិនជាគេបានដឹងពីសារធាតុពិត ។ ត្រា ខ្ញុំគិតដូចអ្នកដែរប្រហែលគេមិនមែនជនជាតិខ្មែរទេ គ្រាន់តែពាក្យថាទំនុកច្រៀងមិនដឹងថាមានន័យយ៉ាងម៉េចផង ទាល់បងផល ពន្យល់ ។ យ៉ាប់ណាស់ យ៉ាប់ទាល់តែរកពានរង្វាន់យ៉ាប់ដាក់ឱ្យមិនបាន។

    ឆ្លើយតប
  • 40. Kevin  |  ខែមករា 14, 2012 ម៉ោង 9:23 ព្រឹក

    Is it release yet bong?

    ឆ្លើយតប
  • 42. ចាន់ផល  |  ខែមករា 14, 2012 ម៉ោង 3:15 ល្ងាច

    ពិតជាអរគុណណាស់ចំពោះមតិគាំទ្រខ្ញុំ តែខ្ញុំជឿថា ជនអនាថាគ្រាន់តែសរសេរមតិស្មោះត្រង់របស់គាត់ប៉ុណ្ណោះ។ ហេតុនេះសុំទោសជនអនាថា ចំពោះពាក្យសម្ដីណាដែលប៉ះពាល់អារម្មណ៍របស់អ្នក។ សង្ឃឹមថាពួកយើងសុទ្ធតែជាមិត្ត អាចជជែកគ្នាសប្បាយរីករាយ ហើយបង្កើតការចងចាំ​ល្អៗជាមួយគ្នា។ ជួនកាលខ្ញុំក៏គិតឈឺក្បាលព្រោះបញ្ហាសិល្បៈនេះដែរ ប៉ុន្តែខ្ញុំយល់ថា ក៏មិនសមនឹងឈ្លោះគ្នាអ៊ីចឹងដែរ។ ទាំងជីវិតខ្ញុំ ទាំងទំព័រប្លកមួយនេះ មិនមែនបង្កើតមកដើម្បីឈ្លោះគ្នាទេ គឺដើម្បីរីករាយ។

    ឆ្លើយតប
  • 43. សីហា  |  ខែមករា 14, 2012 ម៉ោង 4:32 ល្ងាច

    :Dបងផលខ្ញុំថាប្លុកនេះបង្គើតមកក៏ព្រោះពួកយើង
    មានបេះដូងមួយដូចគ្នាគឺបេះដូងខ្មែរLolzz

    ឆ្លើយតប
  • 45. Voudda  |  ខែមករា 14, 2012 ម៉ោង 7:47 ល្ងាច

    សួស្តី​ បងចាន់ផល!​ ខ្ញុំសុំរាប់អានបងម្នាក់ផងណា. ខ្ញុំពិតជាពេញចិត្តនឹងស្នាដៃបងខ្លាំងណាស់​ ជាពិសេសគឺរឿង កាបូបលុយ ។​ ហើយខ្ញុំសង្ឃឹមថា មនុស្សទាំងអស់គ្នាអាចប្រព្រឹត្តបានដូចរឿងក្នុងរឿងនេះ​។

    ឆ្លើយតប
    • 46. ចាន់ផល  |  ខែមករា 16, 2012 ម៉ោង 10:33 ព្រឹក

      រីករាយណាស់ Voudda ហើយអរគុណច្រើន ដែលប្អូនសរសេរមតិនៅទីនេះ!

      ឆ្លើយតប
  • 47. rathana  |  ខែមករា 18, 2012 ម៉ោង 10:27 ព្រឹក

    បងផល ខ្ញុំសូមគាំទ្របង១០០% បងពិតជាមានស្នាដៃក្នុងការនិពន្ធទំនុកច្រៀង មានមនោសញ្ចេតដាក់អារម្មណ៍បានល្អ បើអាចខ្ងុំពិតជាចង់ក្លាយជាអ្នកនិពន្ធទំនុកច្រៀងដ៏មានស្នាដៃដូចជាបងផលណាស់។​ ហើយសូមបងកុំគិតពីមនុស្សអគតិមួយចំនួនដែលចេះតែបន្តុះបង្អាប់ដោយមិនបានគិត សូមបងគិតតែនិពន្ធបទថ្មីៗដើម្បីអោយទស្សនិកជនបានគាំទ្របងជាបន្តបន្ទាប់ទៀតណា។ 😀

    ឆ្លើយតប
  • 48. fina LY  |  ខែមករា 24, 2012 ម៉ោង 12:32 ព្រឹក

    ខ្ញុំសុំបញ្ចេញយោបល់ខ្លះណា…..តាមខ្ញុំអានយោបល់ខាងលើឃើញថាជនអនាថាពិតជាស្រលាញ់ខ្មែរណាស់ទើបបញ្ចេញមតិរិះគន់ខ្លាំងៗយ៉ាងនេះ….ខ្ញុំក៏ជាអ្នកគាំទ្របទហង្សមាសដែរ ហើយខ្ញុំក៏ដឹងថាហង្សមាសចម្លងបទជាច្រើនពីបរទេសដែរ តែចំពោះខ្ញុំមិនសំខាន់ទេ សំខាន់គឺអត្ថន័យ និងការសម្តែង…. តាមពិតទៅការចម្លងនៅយើងវាសាមញ្ញទៅហើយព្រោះនោះជាមុខរបរ…ម៉្យាងទៀតធ្វើបានប៉ុណ្ណឹងក៏គ្រាន់បើដែរ ព្រោះបើឲ្យយើងទៅស្រមៃវាពិតជាតាមមិនទាន់ទីផ្សារទេ….ដូច្នេះយើងគូរយល់ពីទឹកចិត្តអ្នកនិពន្ធផង..គាត់មិនមែនចង់ចម្លងទេតែវាជាបញ្ហាទីផ្សារពាណិជ្ជកម្ម…បើគាត់មិនយកគេយក….នៅខ្មែរមិនមែនមានតែមួយផលិតកម្មឯណា….

    ឆ្លើយតប
  • 49. Neary  |  ខែមករា 24, 2012 ម៉ោង 6:56 ល្ងាច

    I’m falling in love with the story line already. Cann’t wait to see Reach and Boprek on screen. They both look so adorable through these clips.

    ឆ្លើយតប
  • 50. Richal Valentine  |  ខែមករា 26, 2012 ម៉ោង 11:02 ព្រឹក

    I like his writing lyric very much because of several points like:
    – He uses properly words and most of them are interesting but no one use them.
    – Find great story to write but I think maybe i create this story, but the director make the story in different way, strange from ur preparing, I think like this, but I don’t know right or wrong as I observe many RHM and Hm albums.
    Several Points more!

    But one thing I recommend is that I think (but just my opinion to improve ur production) the director in ur production seems to be less good than Town. In Town, if I remember Mr. Bun Ratana, he is a good and creative director, he can find very very very wonderful story to songs like one song “Why do I know u” of Karona Pich, big hit director that still famous till today even though he made it so long. So I just recommend about directing in ur production because it seems to be less good than Town but about writing lyrics, your production is the best ones of all. No ones can compete.

    Thanks for ur spending time to read my command.
    Thanks again.
    Richal Valentine, one HM and RHM’s supporter.

    ឆ្លើយតប
  • 51. Richal Valentine  |  ខែមករា 26, 2012 ម៉ោង 11:05 ព្រឹក

    Sorry he refers to bong Sok Chanphal. I wrote too fast, I know maybe there are some mistakes. This command refers to bong Sok Chanphal.

    ឆ្លើយតប
    • 52. ចាន់ផល  |  ខែមករា 26, 2012 ម៉ោង 1:41 ល្ងាច

      អរគុណច្រើន Richal Valentine ចំពោះការសរសេរមតិនេះ!

      ឆ្លើយតប
  • 53. បេះដូងខ្មែរ (www.facebook.com/bdk007)  |  ខែ​មីនា 25, 2012 ម៉ោង 1:44 ព្រឹក

    សូមចូលរួមបន្តិចណា អានមតិខ្ញុំហើយ សូមអធ្យាស្រ័យឲ្យខ្ញុំផងណា!!!!
    ស្ទីបន្ទោស ជេរស្តី ចោទប្រកាន់ថា ខ្មែរឥឡូវលួចតែពីគេ ទាំងបទភ្លេង និងទំនុកច្រៀង ហើយត្មិះតិះដៀល ប្រើពាក្យអសុរស ដោយប្រការផ្សេងៗ ខ្ញុំយល់ថា មិនត្រឹមត្រូវសោះ ព្រោះសម័យពីដើម ខ្មែរក៏ចម្លងពីបរទេសដែរ មានដូចជា បទភ្លេងចិនហុងកុង ថៃ និងបារាំង ជាដើម ហើយទំនុកច្រៀងខ្លះ ក៏ជាអត្ថន័យរបស់គេទៀតផង។ ក្នុងពិភពលោកនេះ មិនថាសាសន៍ណា ប្រទេសណាទេ ការចម្លងយកបទភ្លេង គឺមានគ្រប់ប្រទេសទាំងអស់។ ថៃ អាមេរិក អាហ្វ្រិក ចិន ជប៉ុន ហ្វីលីពីន ឥណ្ឌា…..ល។ សុទ្ធតែមានចម្លងយកបទភ្លេងពីគ្នាទៅវិញទៅមក។ ជាក់ស្តែង បទភាសាអង់គ្លេសដ៏ល្បីពេញពិភពលោកនាពេលបច្ចុប្បន្ន មានចំណងជើងថា “Lazy Song” គឺមានតារាចម្រៀងច្រើននាក់ណាស់ ដែលច្រៀងដោយប្រើទំនុកបទភ្លេងមួយនេះ ។ ដូចនេះ វាជារឿងធម្មតាទេ ចំពោះការចម្លងបទភ្លេងនោះ។ ខំប្រឹងឡើង តស៊ូឡើង បងផលណា……គ្មានការរិះគន់ គ្មានការរីកចម្រើន រិះគន់ដោយមិនយល់ស្ថានភាពពិត ដោយគ្មានការគិត ជាគំនិតរបស់ជនល្ងង់ខ្លៅ និងគ្រាន់តែបង្ហាញពីអំនួតក្អេងក្អាងដូចក្អាត់ក្នុងក្អម ដូចកង្កែបក្នុងអណ្តូង តាមពិតគ្មានអ្វីទាំងអស់។ ជូនពរបងផលសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ច គ្រប់វេលា……..
    គាំទ្រជានិច្ច……..
    ពេលនេះ ខ្ញុំកំពុងតែស្តាប់បទ (ស្អែកបើកប្រាក់ខែ) តែសម្រាប់ខ្ញុំ (ដើមខែម៉ែផ្ញើលុយ) ពិតជាពីរោះណាស់បង។ បង ព្រាប សុវត្ថិ នៅតែជា Super Star ​ក្នុងបេះដូងខ្ញុំជានិច្ច……ជោគជ័យបង ព្រាប សុវត្ថិ

    ពីខ្ញុំ បេះដូងខ្មែរ (Best Dong Khmer)
    សព្វថ្ងៃសិក្សានៅសាកលវិទ្យាល័យហ្សិនយ៉ាង ប្រទេសចិន
    Facebook: (www.facebook.com/bdk007)

    ឆ្លើយតប
    • 54. ចាន់ផល  |  ខែ​មីនា 26, 2012 ម៉ោង 2:59 ល្ងាច

      អរគុណបេះដូងខ្មែរណាស់ ហើយមួយឃ្លានេះ «រិះគន់ដោយមិនយល់ស្ថានភាពពិត ដោយគ្មានការគិត ជាគំនិតរបស់ជនល្ងង់ខ្លៅ និងគ្រាន់តែបង្ហាញពីអំនួតក្អេងក្អាងដូចក្អាត់ក្នុងក្អម ដូចកង្កែបក្នុងអណ្តូង តាមពិតគ្មានអ្វីទាំងអស់។» ពិតជាត្រូវចិត្តខ្ញុំណាស់។

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: