Can you hear my ♥ ?

ខែធ្នូ 27, 2011 at 2:09 ល្ងាច មតិ 4

គិតទៅ គ្មាននណាអាចបង្ខំឱ្យយើងសរសើរ​អ្វី​មួយឡើយ តែ​បើ​យើង​ពិត​ជា​ពេញ​ចិត្ត​ ក៏​គ្មាន​អ្នក​ណាអាច​ហាម​មិន​ឱ្យ​យើង​​សរសើរបានដែរ​។ ជាតិ​ជា​មនុស្ស​ចូល​ចិត្ត​មើល​រឿង​ភាគ​ទូរទស្សន៍​ម្នាក់ ពេល​នេះ​ខ្ញុំ​មិន​សរសើរ​​រឿង​ភាគ​​កូរ៉េ​មិន​បាន​មែន។ ខ្ញុំ​ទើប​តែ​មើល​រឿង​ «Can you hear my heart?» នេះ​ បាន​ប៉ុន្មាន​ភាគ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​វា​ខ្លាំង​ណាស់។ គួរនិយាយ​ថា ព្រោះ​តែ​វា​ចាក់​ចំ​បេះដូង​ខ្ញុំ ឬ​ក៏​យ៉ាង​ម៉េច? អ្នក​និពន្ធ​នេះ​ពិត​ជា​ពូកែ​ដាស់អារម្មណ៍​មនុស្ស​ខ្លាំង​ណាស់។ ក្មេង​ស្រី​ម្នាក់​កើត​មកក្នុងវាសនាអភ័ព្វ ប៉ុន្តែ​នាង​នៅតែសើច​បាន ធ្វើ​ឱ្យ​ខ្ញុំយំ​ទៅ​វិញ។ សង្វេគ​ណាស់​នៅ​ពេល​ឃើញ​ក្មេង​ម្នាក់ ដែល​គ្មាន​សូម្បី​តែ​ឈ្មោះ មាន​តែ​ម្ដាយ​ម្នាក់​ជា​មនុស្ស​គ ​ថ្ងៃ​មួយ​ម្ដាយ​នាង​ក៏​ក្លាយ​ជា​ប្រពន្ធ​មនុស្ស​មិន​គ្រប់​ទឹក​ម្នាក់ ក្នុង​គ្រួសារ​​ដ៏ក្រីក្រ។ មនុស្ស​មិន​គ្រប់​ទឹក​ តែ​មាន​បេះដូង​ពោល​ពេញ​ដោយ​ក្ដី​ស្រលាញ់ ក្មេង​ស្រី​ក៏​មាន​គ្រួសារ​នឹង​គេ តែ​ភ្លាមៗ​ម្ដាយ​ក៏​ត្រូវ​ស្លាប់​ក្នុង​ភ្លើង​ឆេះ​រោង​ចក្រ។ ក្មេង​ស្រី​នៅ​តែ​អាច​រស់​ដោយរីករាយបាន… :cry:

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ត.

E-Book ស្នាដៃខ្ញុំ រាជ បូព្រឹក្ស

4 មតិ Add your own

  • 1. ransiman  |  ខែធ្នូ 27, 2011 ម៉ោង 8:10 ល្ងាច

    story ning niyey khmer maen te bong ? merl tam na ? nov ler internet mean te bong?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 28, 2011 ម៉ោង 9:22 ព្រឹក

      ខ្ញុំកំពុងមើលតាមខ្សែកាប PPCTV ប៉ុស្ដ៍ KWorld ឯការមើលតាមអ៊ីនធើណេត ខ្ញុំមិនដែលសាកផង តែប្អូនអាចឆែតតាម Youtube ខាងលើ។

      ឆ្លើយតប
  • 3. cambomaths  |  ខែធ្នូ 28, 2011 ម៉ោង 10:46 ព្រឹក

    រឿងនេះល្អមើលណាស់!

    ឆ្លើយតប
  • 4. sorryboy  |  ខែមករា 7, 2012 ម៉ោង 12:39 ល្ងាច

    ស្តាប់សម្លេងបេះដូងអូន! ❤

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: