អ្នកនាងមិនមែនកូនក្មេងទេ កុំហៅថា «កញ្ញា» អី! :D

ខែវិច្ឆិកា 15, 2011 at 3:46 ល្ងាច មតិ 10

កញ្ញា   បា.  ( ន. )  ស្រីក្រមុំតូច, ស្រីជំទង់ ។

វចនានុក្រមបានបញ្ជាក់ន័យបែបនេះ ប៉ុន្តែពិធីករវិទ្យុ ឬទូរទស្សន៍សព្វថ្ងៃ បែរជាប្រើពាក្យ «កញ្ញា» នេះ ហៅមនុស្សស្រី ដោយមិនខ្ចីខ្វល់ថាពួកគេអាយុប៉ុន្មានឡើយ ហើយដូចជាគ្មានអ្នកណាខ្វល់ខ្វាយកែតម្រូវពួកគេសោះ។

ការយល់ច្រឡំមួយទៀត គឺម្នាក់ៗបែរជាគិតថា ពាក្យ «អ្នកនាង» ហៅបានតែមនុស្សស្រីដែលមានគូ ដែល​​តាម​ពិត​ពាក្យ​នេះ​គេ​ហៅ​មនុស្ស​ស្រី​នៅ​លីវ​ទេតើ!

តាមអ្វីដែលខ្ញុំធ្លាប់ដឹង៖

កញ្ញា = ហៅមនុស្សស្រីអាយុក្រោមម្ភៃឆ្នាំ = Miss. ។

អ្នកនាង = ហៅមនុស្សស្រីពេលវ័យ = Ms. ។

អ្នកស្រី = ហៅមនុស្សស្រីមានប្ដី = Mrs. ។

បើមានខុសឆ្គងអី សូមមេត្តាកែតម្រូវផង! ហេតុផលដែលខ្ញុំសរសេរនេះ ព្រោះថា ឱ្យតែពេលមើលទូរទស្សន៍ ឬស្ដាប់វិទ្យុ គឺខ្ញុំឮពិធីករហៅគ្នាខុសបែបនេះ។ តើគ្មានអ្នកដឹងខុស ឬគេមិនព្រមកែ? ម៉េចក៏គេយកខុសជាត្រូវទៅវិញ?

បន្ថែម៖ នៅមានការប្រើពាក្យខុសជាច្រើនទៀត សង្ឃឹមថាអ្នកចេះដឹងអក្សរសាស្ត្រទាំងឡាយ ជួយកែតម្រូវគ្នា!

Advertisements

Entry filed under: កម្សាន្ត, បទនិពន្ធ.

១១១១១១ ពិព័រណ៍សៀវភៅនៅកម្ពុជា (២៥-២៧ វិច្ឆិកា ២០១១)

10 មតិ Add your own

  • 1. វិចិត្រ  |  ខែវិច្ឆិកា 15, 2011 ម៉ោង 5:14 ល្ងាច

    នៅ​មាន​ពាក្យ​ លោក​ស្រី មួយ​ទៀត សំរាប់​អ្នក​​មាន​តំនែង​អ្វី​មួយ?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែវិច្ឆិកា 15, 2011 ម៉ោង 5:40 ល្ងាច

      ខ្ញុំធ្លាប់ឮការបកស្រាយផ្ទុយគ្នា ម្នាក់ថាហៅ «លោកស្រី» ព្រោះគាត់មានតំណែងការងារ ថាជាពាក្យគោរពជាង «អ្នកស្រី» តែម្នាក់ទៀតថា «អ្នកស្រី» ទើបជាពាក្យដែលគេហៅគោរពជាង ទៅវិញ។ ឬក៏មិនទាន់មានអ្នកចងក្រងច្បាស់លាស់ និយាយតែតាមគ្នា?

      ឆ្លើយតប
  • 3. sambatt  |  ខែវិច្ឆិកា 16, 2011 ម៉ោង 10:54 ព្រឹក

    mademoiselle=titre donné à une femme non mariée =Miss(Anglais)=
    កញ្ញា ប្រែថា ជាងារឬតំណែងដែលផ្ដល់់ ចំពោះស្រ្តីមិនទាន់់រៀបការ។
    បារាំងឬអង់់គ្លេស គេនៅតែប្រើពាក្យកញ្ញាចំពោះស្រ្តីវ័យក្មេងក្ដីចាស់់ក្ដី
    ដែលមិនទាន់់រៀបការ តែសព្វថ្ងៃនេះទោះជាមិនទាន់់រៀបាករ អោយតែ
    មានគូ ហើយរស់់នៅជាមួយគ្នាមិនទាន់់រៀបការមែន ប៉ុន្តែគេអាចហៅmadameបាន។ ដូច្នេះក្នុងភាសាបារំាង អង់់គ្លេសគេមិនសំដៅតែលើក្មេងជំទង់់នោះទេ។គេសំដៅលើស្រ្តីដែលមិនទាន់់រៀបការ។

    ឆ្លើយតប
  • 5. vuthy  |  ខែវិច្ឆិកា 18, 2011 ម៉ោង 9:21 ព្រឹក

    តាមយោបល់ខ្ញុំ គិតថា យើងជាកូនខ្មែរ គួរតែគោរពតាមវចនានុក្រមខ្មែរទៅល្អជាង បើទោះបីជាភាសាបរទេសមានន័យបែបណាក៏ដោយ!

    ឆ្លើយតប
  • 6. កូនផ្សោត  |  ខែវិច្ឆិកា 18, 2011 ម៉ោង 5:58 ល្ងាច

    តែ​ខ្ញុំ​ថា​ ពាក្យ Miss or Ms ការ​ប្រើ​ប្រាស់​​ក៏​មាន​លក្ខណៈ​ប្រែ​ប្រួល​ដែរ។ មិន​មាន​ន័យ​ថា Miss សម្រាប់​ស្ត្រី​វ័យ​ក្មេង ហើយ Ms សម្រាប់​ស្ត្រី​ពេញ​វ័យ​នោះ​ទេ។

    សាល​មើល​ការ​ពន្យល់​ក្នុង​នេះ

    http://www.diffen.com/difference/Miss_vs_Ms

    Miss is a title used generally by unmarried women.

    Ms is a title used by women regardless of their marital status.

    Miss is used to address young or unmarried women, and teachers.

    Ms has now become a default for women in business circles and other professions. ក្នុង​ការ​ងារ គេ​ប្រើ Ms តែ​ម្តង ព្រោះ​ប្រហែល​ជា​គេ​មិន​ចង់​គិត​អោយ​ខុស​គ្នា​អំពីរ​រឿង​ផ្ទាល់​ខ្លួន ថា​អ្នក​ណា​រៀប​ការ ឫ​មិន​ទាន់​រៀប​ការ។

    ខ្ញុំ​បាន​មើល​រឿង​កំប្លែង​មួយ​របស់​អង់គ្លេស កំឡុង​ឆ្នាំ 70។ អ្នក​គ្រប់​គ្រង​សាលា​នោះ​គាត់​មាន​អាយុ​ប្រហែល ៥០​ឆ្នាំ​ហើយ។ ដោយ​គាត់​មិន​ទាន់​រៀបការ គាត់​តែង​តែ​អោយ​គេ​ហៅ​គាត់​ថា Miss

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែវិច្ឆិកា 19, 2011 ម៉ោង 10:40 ព្រឹក

      ក្នុងភាសាអង់គ្លេសគេហៅយ៉ាងម៉េច ខ្ញុំមិនច្បាស់ទេ ហើយយើងក៏មិនអាចបកប្រែជាខ្មែរ ដើម្បីស្របតាមគេដែរ ពោល កញ្ញា បា. ( ន. ) ស្រីក្រមុំតូច, ស្រីជំទង់ គឺមិនមែនមានន័យដូចពាក្យ Miss របស់អង់គ្លេសឡើយ។ ចំពោះបញ្ហាភាសានេះ ខ្ញុំយល់ថា បើយើងមិនខ្វល់កែតម្រូវគ្នា ឱ្យនិយាយស្របគ្នាទេ មនុស្សនឹងលែងដឹងអ្វីខុស អ្វីត្រូវអស់ហើយ។

      ឆ្លើយតប
      • 8. កូនផ្សោត  |  ខែវិច្ឆិកា 19, 2011 ម៉ោង 11:37 ល្ងាច

        ព្រោះ​ឃើញ​ចាន់​ផល​ឯង​សរសេរ​ថា កញ្ញា = Miss និង អ្នក​នាង = Ms ទើប​ខ្ញុំ​សរសេរ​ពន្យល់​ពី​​អង់គ្លេស​មក​វិញ

      • 9. ចាន់ផល  |  ខែវិច្ឆិកា 21, 2011 ម៉ោង 11:38 ព្រឹក

        តាមពិតចង់ប្រើសញ្ញាប្រហែល តែរកសញ្ញានោះមិនឃើញ ក៏ដាក់ = ជំនួសទៅ!

  • 10. សិរី ម៉ារឌី  |  ខែធ្នូ 16, 2011 ម៉ោង 12:10 ព្រឹក

    ចំណែកវៀតណាមមាnតែពីរពាក្យទេ គឺ Cô មានន័យថា កញ្ញា អ្នកនាង អ្នកគ្រូ និងមីង ចំណែកពាក្យមួយទៀតគឺ Bà មានន័យថាលោកស្រី អ្នកស្រី លោកយាយ និងលោកជំទាវ។ ចំណែកពាក្យខ្មែរ ខ្ញុំចេះមិនដល់អ្នកប្រើដែរ សុំទោសផងណា!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: