១១១១១១
ខែវិច្ឆិកា 11, 2011 at 3:00 ល្ងាច មតិ 6
ថ្ងៃពិសេស ព្រះអាទិត្យរះត្រចះ ឃើញច្បាស់ផ្លូវដើរទៅថ្ងៃមុខ! បងប្អូនអ្នកភូមិជាទីមេត្រី សង្ឃឹមថាទាំងអស់គ្នាសុទ្ធតែរីករាយក្នុងថ្ងៃពិសេស ១១-១១-១១ នេះ ជាមួយនឹងខ្ញុំណា៎! មានក្ដីសុបិនអ្វី សូមបួងសួងនៅក្នុងថ្ងៃនេះ 😉 ចំពោះខ្ញុំគ្មានក្ដីសុបិនអីច្រើនទេ គ្រាន់តែចង់រស់នៅបានសប្បាយចិត្ត នៅក្នុងសុបិនដែលព្រះប្រទានឱ្យខ្ញុំនេះ។ ឆាកជីវិតដូចជាខ្លីណាស់ បើសុបិនច្រើនពេក ពិតជាហត់នឿយ ខាតពេលសោយសុខ…
ខ្ញុំទទួលអារម្មណ៍ខែរងាទៀតហើយ គឺធ្វើឱ្យខ្ញុំរឹតតែស្រលាញ់ប្រលោមលោក «ខែរងា» ស្នាដៃខ្ញុំ។ សប្បាយនឹងអ្វីដែលខ្លួនឯងមាន និងអ្វីដែលខ្លួនឯងអាចធ្វើបាន 🙂 មែន! ធាតុអាកាសបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍រវើរវាយណាស់! ខ្ញុំចង់អង្គុយសរសេរសៀវភៅរឿង… ចង់ដើរកម្សាន្ត… ឆាកជីវិតពិតជាឯកាណាស់ ហើយមួយរយៈនេះអារម្មណ៍ខ្ញុំក៏តានតឹងខ្លាំង។ ជួនកាលមានអារម្មណ៍រងាមែនទែន ដូចជារស់ម្នាក់ឯងនៅលើផែនដីនេះ។ ពេលខ្លះខ្ញុំក៏តូចចិត្តថា ព្រះចិត្តអាក្រក់ដាក់ខ្ញុំម្ល៉េះ តែខ្ញុំដឹងថាមិនអ៊ីចឹងទេ ព្រោះលើលោកនេះគ្មានអ្នកណាចិត្តអាក្រក់ឡើយ បើខ្ញុំខ្លួនឯងមានចិត្តល្អពិតប្រាកដ។ អាយុប៉ុណ្ណេះមិនទាន់ស្គាល់ន័យជីវិតច្បាស់ឡើយ ហើយខ្ញុំតែងតែធ្វើបាបខ្លួនឯងដោយអារម្មណ៍ខឹងស្អប់អ្នកដទៃ។ ថ្ងៃនេះខ្ញុំសច្ចារថា ខ្ញុំឈប់ខឹងស្អប់អ្នកណាហើយ ហើយខ្ញុំនឹងព្យាយាមធ្វើជាមិត្តល្អរបស់មនុស្សគ្រប់គ្នា។
គ្មានអ្វីហួសពេលឡើយ ខ្ញុំចាប់ផ្ដើមយល់ពីចំណុចនេះ។ តាំងចិត្តធ្វើជាអ្នកលះបង់ ប្រាកដជាទទួលបានរង្វាន់មកវិញ នាថ្ងៃណាមួយ។ អារម្មណ៍ខ្វល់ខ្វាយជាច្រើន គឺកើតមកពីសេចក្ដីភ័យខ្លាច។ ខ្ញុំតែងតែខ្លាចការបាត់បង់ ដែលតាមពិតទៅគ្មានអ្វីស្ថិតស្ថេរទាល់តែសោះ ហេតុនេះអ្វីដែលខ្ញុំត្រូវចងចាំ គឺខ្ញុំនឹងទទួលបាននូវការតបស្នងដ៏ល្អនាពេលអនាគត។
អត្ថបទនេះគ្មានន័យអ្វីជាក់លាក់ទេ គ្រាន់តែជាកំណត់ហេតុមួយដែលខ្ញុំចង់សរសេរក្នុងថ្ងៃនេះ។ ខ្ញុំត្រូវមានមោទនភាពចំពោះខ្លួនឯង ដែលអាចរស់មកដល់ថ្ងៃនេះ ឆ្លងកាត់រឿងស្មុគស្មាញច្រើនដល់ថ្នាក់នេះ… ហើយខ្ញុំអរគុណខ្លួនឯងដែលមិនចុះចាញ់ឆាកជីវិត និងអាចយកឈ្នះចិត្តអាក្រក់រហូតមក។
1.
Lalique | ខែវិច្ឆិកា 15, 2011 ម៉ោង 2:36 ល្ងាច
🙂 friendly visit from Turkey
happy day 😛
2.
ចាន់ផល | ខែវិច្ឆិកា 17, 2011 ម៉ោង 9:52 ព្រឹក
😀
3.
Pich Makara | ខែវិច្ឆិកា 16, 2011 ម៉ោង 11:00 ល្ងាច
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
AGAIN! Keep doing excellence job i strongly support you!
4.
ចាន់ផល | ខែវិច្ឆិកា 17, 2011 ម៉ោង 9:52 ព្រឹក
Thanks so much 🙂
5.
kunthea | ខែវិច្ឆិកា 17, 2011 ម៉ោង 3:44 ល្ងាច
សំរាប់ញ៉ុមវិញបានភ្លេចថ្ញៃនោះ កុំតែមានគេផ្ញើរសារមកកុំអីភ្លេចបាត់ 🙂
6.
sereivuth | ខែវិច្ឆិកា 22, 2011 ម៉ោង 3:40 ព្រឹក
អានហើយ អានទៀត ពិត ជាមានអត្ថន័យ អបរំ ច្រើន មែន អរគុណ ដែលបាន ចែករំលែក ៕