គ្មានចំណងជើងទេ!

ខែតុលា 17, 2011 at 11:48 ព្រឹក មតិ ១

ខានសរសេរ​​អត្ថបទ​​យូរ​ហើយ… មិន​ដឹង​សរសេរ​ពី​អី​ទេ 😉 តែ​ថ្ងៃ​នេះ​ចង់​សរសេរ​ឱ្យ​បាន​មួយ។ វា​ដូច​ជា​ខ្យល់​ ឬ​ក៏​​បរិយាកាស​ព្រឹក​នេះ បណ្ដាល​ចិត្ត​ឱ្យ​ចង់​សរសេរ។ ខ្ញុំ​ជា​អ្នក​និពន្ធ ហើយ​អ្នក​និពន្ធ​ភាគ​ច្រើន​​គឺ​បែប​នេះ​ សរសេរ​ពេល​ណា​មាន​អារម្មណ៍​ចង់​សរសេរ ប៉ុន្តែ​បើ​ពឹង​តែ​លើ​អារម្មណ៍​នោះ​ ដាច់​ខែ​មិន​ទាន់​សរសេរ​បាន​ចម្រៀង​មួយ​បទ ក៏​អត់​លុយ​ចាយ​ដែរ 😀

ខ្ញុំ​គិត​ពី​អារម្មណ៍​មនុស្ស​ស្ទើរ​គ្រប់​ពេល​វេលា… មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​​ស្រលាញ់ ដូចជា ចូល​ចិត្ត អាណិត ស្ញប់ស្ញែង… រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ច្របូក​ច្របល់​នឹង​មនោសញ្ចេតនា​មនុស្ស។ កើត​​ពី​គ្រួសារ​បែក​បាក់ ខ្ញុំក៏​ក្លាយ​ជា​ក្មេង​​ឯកា ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​គឺ​​ពេល​ដឹង​ខ្លួន​ថា ខ្ញុំ​មិន​ចេះ​ស្រលាញ់​គ្រួសារ ចង់​ចាក​ចេញ​ឱ្យ​ឆ្ងាយពី​ពួក​គាត់។ មិន​ដែល​មាន​អ្នកណា​ស្រលាញ់ ក៏​មិន​ដែល​ស្រលាញ់​អ្នកណា ខ្ញុំ​​​ជា​មនុស្ស​មិន​ស្គាល់​ក្ដី​ស្រលាញ់។ រាល់​ថ្ងៃ​ខ្ញុំ​បាន​ត្រឹម​​សង្កេត​ពី​ភាព​អាត្មា​និយម​របស់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន និង​រក​ហេតុផល​​ឱ្យ​ពួក​គេ រួច​ខ្ញុំ​ក៏​លែង​ចេះ​ស្អប់​មនុស្ស។ មិន​ចេះ​ស្រលាញ់​ មិន​ចេះ​ស្អប់ តែ​ដល់​ពេល​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ​ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ចង់​ស្គាល់​អារម្មណ៍​ទាំង​ពីរ​នេះ​ឱ្យ​ច្បាស់។

ខ្ញុំ​រៀន​ពី​ការ​ស្រលាញ់​ និង​ការ​ស្អប់។ មាន​អារម្មណ៍​ច្របូក​ច្របល់​ច្រើន​ណាស់ ដែល​ខ្ញុំ​ចែក​មិន​ទាន់​ដាច់ ខណៈ​ដែល​ខ្ញុំ​ចេះ​ញញឹម​ មើល​​ទៅ​មនុស្ស​ដែល​មិន​​បាន​ជួប​រឿង​ច្របូល​ច្របល់​ដូច​ខ្ញុំ។ អ្នក​ខ្លះ​ថា ស្រលាញ់​ឬ​ស្អប់​មនុស្ស​ម្នាក់​គ្មាន​ហេតុផល តែ​និយាយ​ចំពោះ​ខ្ញុំ​គឺ​មិន​សូវ​​ត្រូវ​ទេ។ ខ្ញុំ​កម្រ​នឹង​ស្អប់​អ្នកណា​ណាស់ តែ​​បែរ​ជា​មាន​មនុស្ស​ស្អប់​ខ្ញុំ​ទៅ​វិញ។

ពេល​ខ្លះ​ខ្ញុំ​ក៏​ឆ្ងល់​ថា​ តើ​ខ្ញុំ​មាន​មិត្ត​ភក្តិ​ទេ? អាច​មក​ពី​ខ្ញុំ​មាន​ច្រើន​ពេក ទើប​ខ្ញុំ​មាន​អារម្មណ៍​ថា​អត់​មាន។ អារម្មណ៍​ឯកា​នៅ​តែ​ស្ថិត​ក្នុង​ជីវិត​ខ្ញុំ ទើប​ខ្ញុំ​ចូល​ចិត្ត​ទៅ​ជួប​ជុំ​ជាមួយ​នឹង​​ក្រុម​អ្នក​និពន្ធ ស្ដាប់​គេ​ជជែក​គ្នា។ អ្នក​ខ្លះ​ថា តើ​ទៅ​ធ្វើ​អ្វី? អាច​មក​ពី​គេ​មិន​មែន​ជា​អ្នក​និពន្ធ​ដូច​ខ្ញុំ ក៏​អាច​មក​ពី​គេ​មាន​កន្លែង​ដែល​ល្អ​ជាង​នេះ​​​ដើម្បី​​ទៅ។ ខ្ញុំ​ក៏​គិត​ថា បើ​ខ្ញុំ​មាន​ជម្រើស​ដូច​គេ ខ្ញុំ​ក៏​អាច​ធ្វើ​ដូច​គេ​ដែរ។ គេ​ចាក​ចេញ​ពី​ក្រុម​មនុស្ស​ដែល​គេ​ធុញ​ ទៅ​នៅ​ជាមួយ​មិត្ត​ភក្តិ​ប៉ុន្មាន​នាក់​​របស់​គេ។ តាំង​ពី​តូច​មក​ខ្ញុំ​គ្មាន​មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ដូច​គេ​​ទេ ព្រោះ​ខ្ញុំ​គ្មាន​គុណ​សម្បត្តិ​ដើម្បី​​ឱ្យ​គេ​ព្រម​យក​​ខ្ញុំ​ជា​គ្នា។ ក៏​ជា​រឿង​​មួយ​នេះ ដែល​​ធ្វើ​ឱ្យ​ខ្ញុំ​លែង​ជឿ​ជាក់​ខ្លួន​ឯង និង​គ្មាន​អារម្មណ៍​កក់​ក្ដៅ​ដើម្បី​រាប់​អាន​អ្នកណា។ វា​​ដូច​ជា​ជំងឺ​​មួយ ដែល​ដឹង​ថា​ខ្លួន​ឯង​ឈឺ តែ​មិន​​ដឹង​ថា​ត្រូវ​ព្យាបាល​យ៉ាង​ម៉េច។ ​

​ឆាក​ជីវិត​មនុស្ស​ម្នាក់ ហាក់​ដូច​ជា​​ត្រូវ​បាន​ចាត់​ចែង​តាំង​ពី​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ។ មាន​ថ្ងៃ​នោះ​ទើប​មាន​ថ្ងៃ​នេះ ជួប​រឿង​នោះ​ទើប​ខ្ញុំ​ក្លាយ​ជា​មនុស្ស​បែប​​នេះ។​

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

មនុស្សលើមនុស្ស ទំនួញព្រះថោងនាងនាគ

1 មតិ Add your own

  • 1. លី កល្យាណ  |  ខែតុលា 18, 2011 ម៉ោង 8:45 ល្ងាច

    មនុស្សមួយចំនួនធំទ្រាំជាមួយអារម្មណ៍របស់អ្នកនិពន្ធមិនបានទេ ព្រោះអ្នកនោះត្រូវការប្រឡូកក្នុងអារម្មណ៍ដែលប្លែកៗដើម្បីស្វែងយល់ពីវាក្នុងការនិពន្ធ។
    ជួនកាលបែបអ្នកនិពន្ធដូចលោកត្រូវជួបរឿងដែលខ្លួនធ្លាប់និពន្ធហើយឈឺជាងតួក្នុងរឿងទៅទៀត!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: