មនុស្សលើមនុស្ស

ខែតុលា 6, 2011 at 11:17 ព្រឹក មតិ 10

មើលឃើញកម្រិតមនុស្សលើមនុស្សក្នុងរឿង «Bread, Love and Dreams» ។ អ្នក​និពន្ធ​បាន​យក​ញាណ​ពិសេស​របស់​ខ្លួន មក​សរសេរ​ពី​​​ឃាន​វិញ្ញាណ​ពូកែ​គ្មាន​គូ​ប្រៀប​របស់​តួអង្គ គីម ថាក់គូ ។ ពេល​មើល​ឃើញ​ទេពកោសល្យ​តួ​អង្គ ខ្ញុំ​ក៏​មើល​ឃើញ​ពី​ទេព​កោសល្យ​របស់​អ្នក​និពន្ធ។ មិន​គួរ​ឱ្យ​ជឿ​ថា​ អ្នក​និពន្ធ​នេះ​អាច​​សរសេរ​អារម្មណ៍​​របស់​ខ្ញុំ​ចេញ​មក​ទាំង​អស់។ បាន​មើល​ភាព​យន្ត​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​នៅ​មិន​សុខ តែ​ក៏​​​ទទួល​អារម្មណ៍​ស្ងប់​សុខ ព្រោះ​​បាន​ជួប​​នឹង​ស្នាដៃ​មនុស្ស​លើ​មនុស្ស​ពិត​ប្រាកដ។

ថ្ងៃ​នេះ​ខ្ញុំ​ជួប​នឹង​អារម្មណ៍​មួយ «មិន​មែន​មនុស្ស​គ្រប់​គ្នា​សប្បាយ​នឹង​ឃើញ​យើង​ចេះ​ដឹង​ទេ ហេតុ​នេះ​ដើម្បី​សន្តិភាព​ជួន​កាល​​យើង​ក៏​ត្រូវ​​ធ្វើ​ខ្លួន​ល្ងង់» បើ​អ្នក​ជា​មនុស្ស​ពូកែ មិន​ដឹង​ថា​ជា​សំណាង​ឬ​អភ័ព្វ​ទេ ព្រោះ​ទេវតា​បង្កើត​មនុស្ស​ល្ងង់​ច្រើន​ជាង​មនុស្ស​ឆ្លាត ​អ្នក​ក៏​ត្រូវ​​​​ប្រឈម​មុខ​​ច្រើន​នឹង​មនុស្ស​ល្ងង់ ដែល​ពួក​គេ​មិន​ចេះ​យល់​ពី​អ្នក។ គិតទៅ​ ដើម្បី​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ដូច​គ្នា យើង​​លំបាក​ណាស់ ខំ​តស៊ូ​នឹង​ជីវិត​ ក៏​ដូច​ជា​​ប្រយុទ្ធ​នឹង​​មនុស្ស​ជុំ​វិញ​ខ្លួន តែ​ទី​បំផុត​ក៏​ដឹង​ថា ដៃ​គូ​ប្រយុទ្ធ​ពិត​ប្រាកដ​គឺ​ជា​វាសនា។

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, ភាពយន្ត, អារម្មណ៍.

ឆ្នាំនេះទឹកធំ គ្មានចំណងជើងទេ!

10 មតិ Add your own

  • 1. reaseyh  |  ខែតុលា 6, 2011 ម៉ោង 12:43 ល្ងាច

    I like this drama damn much!

    ឆ្លើយតប
  • 2. oudom  |  ខែតុលា 6, 2011 ម៉ោង 1:31 ល្ងាច

    «មិន​មែន​មនុស្ស​គ្រប់​គ្នា​សប្បាយ​នឹង​ឃើញ​យើង​ចេះ​ដឹង​ទេ ហេតុ​នេះ​ដើម្បី​សន្តិភាព​ជួន​កាល​​យើង​ក៏​ត្រូវ​​ធ្វើ​ខ្លួន​ល្ងង់»

    ឆ្លើយតប
  • 3. monyrinataro  |  ខែតុលា 6, 2011 ម៉ោង 2:43 ល្ងាច

    «អ្នក​ក៏​ត្រូវ​​​​ប្រឈម​មុខ​​ច្រើន​នឹង​មនុស្ស​ល្ងង់ ដែល​ពួក​គេ​មិន​ចេះ​យល់​ពី​អ្នក» 😉

    ឆ្លើយតប
  • 4. ប្រុញ  |  ខែតុលា 6, 2011 ម៉ោង 3:09 ល្ងាច

    គិតថាខ្លួនអែងឆ្លាត គឺត្រឹមត្រូវហើយ តែកុំគិតថាអ្នកដ៏ទៃល្ងង់អោយសោះ

    ឆ្លើយតប
  • 5. រីដា  |  ខែតុលា 7, 2011 ម៉ោង 9:16 ព្រឹក

    «ខំ​តស៊ូ​នឹង​ជីវិត​ ក៏​ដូច​ជា​​ប្រយុទ្ធ​នឹង​​មនុស្ស​ជុំ​វិញ​ខ្លួន តែ​ទី​បំផុត​ក៏​ដឹង​ថា ដៃ​គូ​ប្រយុទ្ធ​ពិត​ប្រាកដ​គឺ​ជា​វាសនា។» :):)…

    ឆ្លើយតប
  • 6. Hang borin  |  ខែតុលា 7, 2011 ម៉ោង 11:17 ព្រឹក

    Hello , I am Hang Borin . I like your blog

    ឆ្លើយតប
  • 7. Lovepeehs05  |  ខែតុលា 8, 2011 ម៉ោង 6:29 ព្រឹក

    មានគំនិតយោបល់ល្អៗច្រើន តែសូមជៀសវាង ឬកុំពឹងលើវាសនា ច្រើនពេក តែសូមខំប្រឹងប្រែងរៀនសូត្រតស៊ូ គ្រប់ពេលវេលា កុំធ្វេសប្រហែស នឹងបាននូវអ្វីដែលយើងចង់បាន មិនខានឡើយ !

    ឆ្លើយតប
  • 8. រដ្ឋ  |  ខែតុលា 8, 2011 ម៉ោង 5:20 ល្ងាច

    ខ្ញុំ​មើល​រឿង​នេះ គឺ​មើល​អ្នក​និពន្ធ ។ អ្នក​និពន្ធ​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ចរិត​តួ (មិន​ចង់​មើល ហើយ​រំលង​យ៉ាង​ច្រើន​ភាគ) តែ​ខ្ញុំ​ចង់​ដឹង​ណាស់​ ថា​គាត់​ចង់​និយាយ​ពី​អ្វី ។

    ឆ្លើយតប
  • 9. ក្មេងប្រុសសុបិន  |  ខែតុលា 10, 2011 ម៉ោង 4:12 ល្ងាច

    ចំពោះខ្ញុំរឿងនេះល្អមើលតែនៅទីបញ្ចប់បែរជាបញ្ចប់ឲ្យតួឯកមិនអាចជួបគ្នា ឬវាគ្រាន់តែជាជីវិតមនុស្សពិតប្រាកដ ?

    ឆ្លើយតប
  • 10. Vuthy  |  ខែតុលា 31, 2011 ម៉ោង 1:36 ល្ងាច

    រឿងនេះមានភាពរស់រវើកទាំងជីវិតស្នេហា​គ្រួសារនិងការធ្វើជំនួញបង្ហាញពីភាពប៉ិនប្រសព្វរបស់អ្នកនិពន្ឋ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: