ឆ្នាំនេះទឹកធំ

ខែកញ្ញា 23, 2011 at 2:45 ល្ងាច មតិ 4

ឆ្នាំនេះទឹកធំលិចភូមិខ្ញុំហើយ 😥 ម៉ែខ្ញុំតែងតែលើកមកនិយាយថា​ កាលកំណើតខ្ញុំ ទឹកធំណាស់ លិចផ្ទះយាយតា ហើយគាត់បោកកន្ទបខ្ញុំនៅតែកាំជណ្ដើរហ្នឹង ស្រួលណាស់ 😀 បែបមកពីអ៊ីចឹងហើយ ទើបខ្ញុំចូលចិត្តទឹក មិនថាទឹកទន្លេ ទឹកសមុទ្រ ទឹកភ្លៀង ទឹកក្រូច… 😉 ឮថាភូមិកំណើតទឹកលិចអ៊ីចឹង ចេះតែចង់ទៅលេង តែខ្លួនកំពុងឈឺដោយសារទឹកភ្លៀង មិនទាន់បាត់ផង បែបសូម្បីតែគម្រោងថាទៅវត្តស្អែកត្រូវខានផង 😦

ខ្ញុំផ្ដាសាយធំ 😥 ព្រឹកមិញជិះកង់ទាំងភ្លៀងទៅរកទិញថ្នាំ តែរកថ្នាំដែលធ្លាប់លេបមិនបានសោះ។ និយាយដល់រឿងលេបថ្នាំ ក៏នឹកដល់កាលពីតូចទៀត ពេលខ្ញុំផ្ដាសាយឬក្អក ម៉ែក៏ទៅទិញថ្នាំដែលគាត់ផ្សំខ្លួនឯងឱ្យខ្ញុំលេប ធ្វើឱ្យខ្ញុំចេះផ្សំថ្នាំតាមគាត់តាំងពីពេលហ្នឹងមក។ គាត់មិនចេះពេទ្យអីទេ ចេះតែផ្សំតាមចំណាំ ហើយដល់គិតទៅអ្នកក្រគឺបែបនេះ ឈឺម្ដងៗគ្មានទៅពេទ្យអីទេ លេបថ្នាំតាពីសតាពាសផ្សងសំណាងជាមួយទេវតា ហាហា គិតទៅខ្ញុំអាចរស់មកដល់ពេលនេះដែរ រស់ហើយចេះច្រើនណាស់ ចេះលេង Blog ហើយ ចេះលេង facebook ទៀត 😆

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

នឹកអ្នកគ្រូ មនុស្សលើមនុស្ស

4 មតិ Add your own

  • 1. ur friend  |  ខែកញ្ញា 23, 2011 ម៉ោង 3:14 ល្ងាច

    ពេលណាទៅលេងផ្ទះ ដូចជាមិនសូវទៅលេងសោះ

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែកញ្ញា 23, 2011 ម៉ោង 3:26 ល្ងាច

      បើនិយាយដល់ទីកំណើតគឺផ្ទះយាយ ខេត្តកំពង់ចាម តែបើនិយាយដល់ទីកុមារភាព មាន កំពង់ចាម ក្រចេះ រតនគីរី កោះកុង 🙂 ខ្ញុំពិតជាមិនសូវបានទៅមែន!

      ឆ្លើយតប
  • 3. វឌ្ឍនៈខ្មែរ  |  ខែកញ្ញា 24, 2011 ម៉ោង 6:39 ព្រឹក

    កុំ​ថា​តែ​ម៉ាក់​បង​ផល! ម៉ាក់​ញ៉ូមក៏ចឹង​ដែរ​! គាត់​ផ្សំ​ថ្នាំ​អោយ​ញុំា​ម្តង​ៗ ឡើង​ចង់​បាស់​សក់​! ព្រោះព្រឺ​រោម​មិនដឹង​ថា​លេប​ទៅ​យ៉ាង​ណា​ទេ​! ព្រោះ​ថ្នាំ​រាល់​ដង​ញ៉ូម​ទិញ​មក​ ទុក​ចោល​អត់​ដែល​លេប​ឡើង​ពេញ​ផ្ទះ​ គាត់​ចេះ​តែ​ដើរ​ រាស់​យក​មក​ទុក​ ដល់​ពេល​ញ៉ូម​ត្អួញ​ថា​ឈឺ​គាត់​ផ្សំ​អោយ​មិន​ដឹង​ថ្នាំ​អី​ខ្លះ​ TOT កម្ម​ស្នង​ម្ម៉ង! ហាហាហាហាហា

    ឆ្លើយតប
  • 4. kunthea  |  ខែវិច្ឆិកា 5, 2011 ម៉ោង 6:19 ល្ងាច

    ពេលដែលញ៉ុមមិនសប្បាយចិត្តតែងតែចូលមើលក្នុងBlogបង ធ្វើឲ្យញ៉ុមសើចដោយមិនដឹងខ្លួន 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: