គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​មុន

ខែកញ្ញា 15, 2011 at 8:47 ព្រឹក មតិ 6

នា​ថ្ងៃ​មួយ​កាល​ពី​ខែ​មុន នៅ​តាម​ផ្លូវ​ទៅ​ផ្សារ​ថ្មី​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង។

ភាគី​ទាំង​សង​ខាងជិះ​​ម៉ូតូ​​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស និងម៉ូតូ​ខ្ទាត​ឆ្ងាយ​ពី​គ្នា​រៀង​ៗ​ខ្លួន។ ម៉ូតូ​មួយ​គ្រឿង​បញ្ជា​ដោយ​ម្ចាស់​ជា​ក្មេង​កំលោះ​ តែ​ម្នាក់​ឯង​ ឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​ ប្រុស​ និងស្រី ​ទំនង​ជា​គូ​ស្នេហ៍។ ពេល​ព្រឹត្តិការណ៍​កើត​ឡើង​ភ្លាម មនុស្ស​ទាំង​បី​នាក់​ដេក​ស្ដូក​ក្រោក​ស្ទើរ​មិន​រួច​ រី​ឯ​ចរាចរណ៍​តាម​ផ្លូវ​ក៏​ត្រូវ​ផ្អាក​សិន ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ ខ្លះ​រត់ ​ខ្លះ​ដើរ​មក​មើល​ហេតុការណ៌​នេះ។

ជន​រង​គ្រោះ​ទាំង​បី​នាក់​ ខំ​ក្រោក​ទាំង​ត្រដាប​ត្រដួស មើល​របួស​ខ្លួន​ឯង និងគ្នា​របស់​ខ្លួន រួច​ដើរ​ទៅ​រក​ភាគី​ម្ខាង​ទៀត។ ប្រជាជន​ដែល​បាន​មក​មើល​ឈរ​ជា​រង្វង់ រង់​ចាំ​មើល​អ្នក​ទាំង​បី។ ខាង​គូ​ស្នេហ៍​ទាំង​ពីរ​និយាយ​ខ្សឹប​គ្នា ​ដោយ​សម្លឹង​ទៅ​ក្មេង​កំលោះ។ ខាង​ក្មេង​កំលោះ​វិញ​ដូច​ជា​គ្រេច​ក​ដៃ ​តែ​គាត់​ខំ​ក្រោក​ដើរ​ទៅ​និយាយ​ជាមួយ​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​នោះ​​ថា «សុំ​ទោស! មិញ​នេះ​ខ្ញុំ​ឆ្លង​ថ្នល់​លឿន​ពេក ទើប​បុក​បង​ទាំង​ពីរ។ តើ​បង​ទាំង​ពីរ​របួស​ធ្ងន់​ទេ?»

បុរស​ម្ខាង​ទៀត​ ញញឹម​តប​វិញ «អំបាញ់​មិញ​នេះ​ជា​កំហុស​ពួក​ខ្ញុំ​មិន​បាន​ប្រយ័ត្ន​ទេ រវល់​ជជែក​គ្នា​មិន​បាន​ឃើញ​ប្អូន​ឆ្លង​ថ្នល់។ ពួក​ខ្ញុំ​គួរ​តែ​សុំទោស​មុន។ ឲ្យ​ខ្ញុំ​សុំ​ទោស​ផង។ មើល​ទៅ​ដៃ​ប្អូន​ដូច​ជា​គ្រេច​ខ្លាំង?»

«មិន​អី​ទេ! ឲ្យ​ខ្ញុំ​សុំ​ទោស​ម្តង​ទៀត!»

«ពួក​យើង​ខុស​ទាំង​ពីរ​ទេ តែ​ល្អ​ហើយ​មិន​មាន​របួស​ធ្ងន់។»

និយាយ​ដល់​ត្រឹម​នេះ ពួក​គេ​សម្លឹង​មើល​ទៅ​ម៉ូតូ​រៀង​ខ្លួន​ ហើយ​ក៏​ដើរ​ទៅ​បណ្ដើរ​ម៉ូតូ ដំណាល​គ្នា​នឹង​មនុស្ស​ដែល​បាន​នាំ​គ្នា​មក​ឈរ​មើល​ រំសាយ​គ្នា​ដើរ​ចេញ ហើយ​ចរាចរណ៍​ក៏​ដំណើរ​ការ​ធម្មតា​វិញ៕

ភ្នំពេញ ថ្ងៃទី៤ តុលា ២០០៨

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា.

មើលរំលង… មើលរំលងការឈឺចាប់អូន

6 មតិ Add your own

  • 1. monyrinataro  |  ខែកញ្ញា 15, 2011 ម៉ោង 9:24 ព្រឹក

    គ្រោះថ្នាក់ចរាចរណ៍ហើយ នៅញញឹមបានទៀត? ពេលនេះ តែនិយាយគ្នាមិនស្រួលវាយគ្នាប្រាវ

    ឆ្លើយតប
  • 2. កូនស្វា  |  ខែកញ្ញា 15, 2011 ម៉ោង 9:45 ល្ងាច

    មាន​ន័យ​ណាស់!

    ឆ្លើយតប
  • 3. cambomaths  |  ខែកញ្ញា 16, 2011 ម៉ោង 9:48 ព្រឹក

    បើករណីគ្រោះថ្នាក់ចឹង ហើយចេះនិយាយគ្នា​ស្តាប់បានចឹង មិនដឹងល្អយ៉ាងណាទេ…

    ឆ្លើយតប
  • 4. សុផាត  |  ខែកញ្ញា 16, 2011 ម៉ោង 12:32 ល្ងាច

    រឿងបែបនេះញ៉ុមបានជួបហើយ

    ឆ្លើយតប
  • 5. Chheang  |  ខែតុលា 24, 2011 ម៉ោង 2:02 ល្ងាច

    សង្ឃឹមថាយុវជនខ្មែរសម័យនេះ ដូចក្នុងនេះ ដើម្បីប្រទេសជាតិខ្មែររុងរឿង។

    ឆ្លើយតប
  • 6. ផានិត  |  ខែ​កុម្ភៈ 18, 2012 ម៉ោង 1:27 ល្ងាច

    បើបែបនេះមែនពិតជាល្អណាស់់។វាបង្ហាញពីវប្បធម៌សន្តិភាពដែលកូនខ្មែរមានចំពោះគ្នា។សង្ឃឹមថាកូនខ្មែរទាំងអស់គ្នាប្រកាន់យកនូវលក្ខណៈទាំងអស់នេះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: